Sport

Lewandowski ទទួលបានសំណើដល់ទៅ ១០០លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ តែគាត់បដិសេធមិនចង់បានឡើយ

Lewandowski ទទួលបានសំណើដល់ទៅ ១០០លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ តែគាត់បដិសេធមិនចង់បានឡើយ

កាលពីពេលថ្មីកន្លងទៅនេះ ប្រធានក្លិប លោក Joan Laporta បានទទួលស្គាល់នៅក្នុងបទសម្ភាសមួយថាក្លិប Barcelona បានច្រានចោលការផ្តល់ជូនដ៏ធំមួយសម្រាប់ Lamine Yamal ចំពេលកីឡាករនៅក្នុងក្រុមម្នាក់ទៀត ក៏បានធ្វើការបដិសេធសំណើធំស្រដៀងគ្នានេះផងដែរ។ ជាក់ស្តែង បើតាមការចុះផ្សាយពី Mundo Deportivo បានរាយការណ៍មកថា ខ្សែប្រយុទ្ធ Robert Lewandowski ត្រូវបានក្លិបនៅប្រទេសអារ៉ាប៊ីសាអូឌីត ហ៊ានផ្តល់ជូនសំណើដល់ទៅ ១០០លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ ឯណោះសម្រាប់រូបគេ។ ប៉ុន្តែទោះជាយ៉ាង​ណា​ក៏​ដោយ ខ្សែ​ប្រយុទ្ធ​រូប​សញ្ជាតិប៉ូឡូញរូបនេះ ​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​បដិសេធ​សំណើ​របស់​ពួក​គេនោះឡើយ។ គួរឲ្យដឹងទៀតផងដែរថា Lewandowski ដែលមានកុងត្រាបច្ចុប្បន្នរហូតដល់ឆ្នាំ២០២៥នោះ ហាក់នៅមានភាពសុខស្រួល ក្នុងការបន្តស្នាក់នៅក្លិប Barcelonaដោយគេមិនចង់ទទួលសំណើណាមួយពីប្រទេសរ៉ាប៊ីសាអូឌីតទេ ព្រោះគេគិតថា នៅតែអាចរក្សាកម្រិតលេងរបស់ខ្លួន ក្នុងក្របខ័ណ្ឌ La Liga បន្តទៀតបាន។ ដោយឡែក បើយោងតាមការចុះផ្សាយពី ‘Sport’ ឯណោះវិញ បានបង្ហាញថាក្រុមអារ៉ាប៊ីសាអូឌីត ក៏ចង់ចំណាយប្រាក់ដល់ Barca ប្រហែល ១០០លានអឺរ៉ូ ផងដែរសម្រាប់ការផ្ទេរយក Raphinha ខណ:ពេលដែលប្រេស៊ីលខ្លួនឯងផ្ទាល់ ក៏កំពុងពិចារណាទទួលយកការផ្តល់ជូននេះផងដែរ៕

Vitor Roque កំពុងទទូចអោយ Barcelona ចុះហត្ថលេខាលើតារាឆ្នើមប្រេស៊ីលម្នាក់នេះចូលក្រុម

Vitor Roque កំពុងទទូចអោយ Barcelona ចុះហត្ថលេខាលើតារាឆ្នើមប្រេស៊ីលម្នាក់នេះចូលក្រុម

ទីភ្នាក់ងាររបស់ខ្សែប្រយុទ្ធចំណូលថ្មី កីឡាករ Vitor Roque លោក Andre Cury កាលពីពេលថ្មីៗនេះ បានជំរុញឲ្យក្លិប Barcelona ធ្វើការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល កីឡាករ Estevao Willian ដែលត្រូវបានគេដាក់រហស្សនាមថាជា ‘Messinho’ ។ ជាក់ស្តែង លោក Cury បាននិយាយថា Barca គួរតែពិចារណាលើការចុះហត្ថលេខាលើកីឡាករវ័យ 16ឆ្នាំរូបនេះ ដោយសារតែគេអាចនឹងមកចាប់ដៃគូលេងបានយ៉ាងល្អជាមួយ Roque ក្នុងតំបន់ប្រយុទ្ធនៅទឹកដី Camp Nou ស្របពេលទីភ្នាក់ងាររូបនេះ ក៏បានដាក់ឈ្មោះ Willian ថាជា Neymar ទីពីរផងដែរ។ លើសពីនេះ លោកបាននិយាយទៀតថា ៖ “តាមគំនិតរបស់ខ្ញុំ Barcelona គួរតែពិចារណាលើការចុះហត្ថលេខាលើ Messinho ព្រោះគាត់នឹងផ្តល់ភាពរីករាយដល់ Barca ជាមួយ Vitor Roque ។ ខ្ញុំអាចដាក់ក្តីសង្ឃឹមជាច្រើនទៅលើ Messinho ព្រោះថាគាត់គឺជា Neymar ទីពីរ” ។ ជម្រាបជូនផងដែរថា Willian ដែលត្រូវបានគេស្គាល់ថា Messinho បច្ចុប្បន្នកំពុងលេងឱ្យក្រុមប្រេស៊ីល Palmeiras ដោយរូបគេបានបង្ហាញខ្លួន ៥លើករួចមកហើយផងដែរ៕

តារាឆ្នើម Real Madrid ម្នាក់បានបង្ហើបថា Mbappe ខិតជិតផ្ទេរមកកាន់អេស្ប៉ាញហើយ

តារាឆ្នើម Real Madrid ម្នាក់បានបង្ហើបថា Mbappe ខិតជិតផ្ទេរមកកាន់អេស្ប៉ាញហើយ

កាលពីពេលថ្មីៗនេះ ខ្សែបម្រើ Aurelien Tchouameni របស់ក្លិប Real Madrid បានបង្ហើបឲ្យដឹងថាមិត្តរួមជាតិបារាំងរបស់គេ គឺកីឡាករ Kylian Mbappe នឹងផ្ទេរមកចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ នៅរដូវក្តៅខាងមុខនេះ។ ជាក់ស្តែង Mbappe នឹងត្រូវក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន នៅពេលដែលកិច្ចសន្យារបស់គេជាមួយក្លិបបារាំង Paris Saint-Germain នឹងត្រូវផុតកំណត់ នៅចុងបញ្ចប់រដូវកាលបច្ចុប្បន្ននេះ។ ជុំវិញស្ថានភាពនេះហើយ ទើបធ្វើឲ្យ Mbappe ត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយនឹងការផ្ទេរទៅកាន់ក្លិបជាច្រើន ជាពិសេស Real Madrid ដែលត្រូវបានគេចាត់ទុកថាជាគោលដៅដ៏ធំបំផុតមួយ ។ ហើយឥឡូវនេះ Tchouameni ហាក់បានធ្វើការបញ្ជាក់បន្ថែម ចំពោះរំពឹងទុកជុំវិញអនាគតរបស់ Mbappe ដោយបានបង្ហើបថាមិត្តរួមក្រុមបារាំងរបស់គេ នឹងផ្ទេរមកចូលរួមជាមួយខ្លួន នៅទឹកដី Santiago Bernabeu សម្រាប់រដូវកាលក្រោយនេះជាមិនខាន។ លើសពីនេះ នៅក្នុងបទសម្ភាសជាមួយ Telefoot ខ្សែបម្រើរូបនេះ បាននិយាយថា ៖“ជនជាតិអេស្ប៉ាញបានស្គាល់ពីពី Kylian ហើយ ប៉ុន្តែនៅពេលដែលពួកគេបានមើលឃើញគាត់លេងជារៀងរាល់ថ្ងៃទៀតនោះ ពួកគេនឹងកាន់តែដឹងច្បាស់ពីភាពអស្ចារ្យរបស់គាត់ជាក់ជាមិនខាន” ៕

បើ Ten Hag អស់​តំណែងនៅ Man Utd ក៏នៅមានក្លឹបទាំង3នេះ ​ចាំ​ត្រង​យក​ឥត​ញញើត​ដៃឡើយ

បើ Ten Hag អស់​តំណែងនៅ Man Utd ក៏នៅមានក្លឹបទាំង3នេះ ​ចាំ​ត្រង​យក​ឥត​ញញើត​ដៃឡើយ

ក្លឹប​ចំនួន ៣ កំពុង​គិតគូរ​ចង់​ចាត់តាំង​លោក Erik ten Hag ជា​អ្នកចាត់ការ​របស់​ពួក​គេ​ខាង​មុខ ឲ្យ​តែ​ថា Manchester United ​មាន​ផែនការណ៍​ដក​ចេញ​គ្រូ​សញ្ជាតិ​ហូឡង់​ខាង​លើ។ ជា​ការ​ពិត លោក​បាន​ចូល​មក​ដល់​រដូវ​កាល​ទី​ពីរ ជាមួយ​ម្ចាស់ដី Old Trafford បន្ទាប់​ការ​ចាកចេញ​ពី Ajax នៅ​រដូវ​ក្តៅ ឆ្នាំ ២០២២ ជំនួស​តំណែង​លោក Ralf Rangnick។ នៅ​រដូវ​កាល​មុន​ដឹកនាំ​ក្លឹប​បញ្ចប់​រដូវ​កាល​ឈរ​លេខ​រៀង​ទី ៤ ជាមួយ​ការ​ឈ្នះ​ពាន Carabao Cup ​តែ​រដូវ​កាល​នេះ មើល​ទៅ​ទម្រង់​ហាក់​ល្អ​ប្រសើរ​ជាង​មុន សម្រាប់​រយៈ​ពេល​ចុងក្រោយ ជា​ពិសេស​សមិទ្ធផល​ធំ ទើប​បាន​សង គឺ​ការ​យក​ឈ្នះ​គីឡូ​ធ្ងន់ Liverpool ៤-៣ ទម្លាក់​ពួក​គេ​ឡើង​ទៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​ពាន FA Cup។ បើ​តាម​សារព័ត៌មាន Daily Star ចុះ​ផ្សាយ ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich បាន​ចាប់​ចិត្ត​មក​លើ Ten Hag ចង់​បាន​គេ​ជា​អ្នកចាត់ការ ដូច​គ្នា​នឹង Bayer…

Haaland ​បានលួច​សរសើរ​កីឡាករ Arsenal មួយ​រូប​ចំៗ​ឥត​ដាច់​ពី​មាត់ថា៖…

Haaland ​បានលួច​សរសើរ​កីឡាករ Arsenal មួយ​រូប​ចំៗ​ឥត​ដាច់​ពី​មាត់ថា៖…

Erling Haaland ​បាន​លើក​ឡើង​សរសើរ​កីឡាករ Arsenal ចំៗ​មុន​ការ​ប្រកួត​រវាង​ក្លឹប​ទាំង​ពីរ​ចូល​មក​ដល់​នា​វេលា​ម៉ោង ១០:៣០ នាទី​យប់ ​ឈាន​ចូល​ថ្ងៃ​អាទិត្យ ទី ៣១ ​មិនា ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ​ CTS SPORTS ផង​ដែរ។ ជា​ការ​ពិត​កន្លង​ទៅ City ដែល​ទើប​តែ​ស្មើ​ទល់​ក្លឹប Liverpool ១-១ នៅ Anfield គ្រប់​គ្នា​ពិត​ជា​ចង់​ឃើញ​ការ​មក​ជួប​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Mikel Arteta ជា​ខ្លាំង ព្រោះ​មួយ​រយៈ​ក្រោយ​កាំភ្លើង​ធំ ហាក់​ឡើង​ទម្រង់​ធ្វើ​បាន​ល្អ ដល់​រំលេច​ឈ្មោះ​ឡើង​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន មាន ៦៤ ពិន្ទុ​នាំ​មុខ​ពី​លើ​សំពៅ​មាស ១ ពិន្ទុ​វិញ​ទៀត​ផង។ ក៏​ស្រាប់​តែ​ថ្មីៗ​មនុស្ស​យន្ត​សញ្ជាតិ​ន័រវេស បាន​រៀបរាប់​យ៉ាង​ដូច្នោះ​ថា៖ “ហ្នឹង​ហើយ ខ្ញុំ​គិត​ឃើញ​ដូច្នោះ​ដែរ [ថា Martin Odegaard បាន​ជួយ​ឲ្យ Arsenal ល្អ​ឡើង] ដោយ​មាន​កីឡាករ​ល្អ​ច្រើន ជា​កីឡាករ​ដែល​កំពុង​លេង​ឲ្យ​ក្លឹប​គូ​ប្រជែង​របស់​ពួក​យើង”។ គេ​បន្ត​ថា៖ “Odegaard ក៏​ទើប​តែ​ចុះ​ហត្ថលេខា​ត​កុងត្រា​ថ្មី យ៉ាង​ណា​វា​មិនមែន​ជា​ប្រធានបទ​ត្រូវ​លើក​មក​ជជែក​ច្រើន​ទេ ក៏​ត្រង់ City មាន​កីឡាករ​ល្អ​បំផុត​ក្នុង​លោក​ជា​ច្រើន​ផង​ដែរ​នៅ​ទី នេះ”។ គួរ​ឲ្យ​ដឹង​ថា…

Diaz បញ្ជាក់ច្បាស់ៗថា៖ “ខ្ញុំ​មាន​មោទកភាព​និង​ចង់​ឈ្នះ​ពាន​រង្វាន់​ជាមួយ​ម៉ារ៉ុកណាស់”

Diaz បញ្ជាក់ច្បាស់ៗថា៖ “ខ្ញុំ​មាន​មោទកភាព​និង​ចង់​ឈ្នះ​ពាន​រង្វាន់​ជាមួយ​ម៉ារ៉ុកណាស់”

Brahim Diaz បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដ៏​ល្អ ក្រោយ​ផ្តើម​ការ​ប្រកួត​ដំបូង​របស់​គេ​ជូន​ជម្រើស​ជាតិ​ម៉ារ៉ុក ថា​ពិត​ជា​ស្រលាញ់​ទី​នោះ​ជា​ខ្លាំង ដ្បិត​បើ​អតីត​កីឡាករ​កើត​នៅ Malaga ខាង​លើ ធ្លាប់​បាន​ឈរ​ជើង​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​មួយ​រយៈ​ពេល​ខ្លី​ហើយ​ក៏​ដោយ។ ជា​ចំណែក​នៅ​ប្រកួត​យក​ឈ្នះ ១-០ ទៅ​លើ​អង់ហ្គោឡា​កាល​ពី​ថ្ងៃ​មុន ​ត្រូវ​បាន​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Real Madrid ខាង​លើ លើក​ឡើង​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ ពិត​មាន​មោទកភាព​នឹង​នៅ​ទី​នេះ ហើយ​ទទួល​ការ​សាទរ​ដែល​អ្នក​រាល់​គ្នា​ផ្តល់​ឲ្យ​ខ្ញុំ ពិត​ជា​រីករាយ​ជាមួយ​នឹង​អ្នក​គាំទ្រ​ទាំង​អស់ នៅ​កីឡដ្ឋាន ប្រៀប​ដូច​ជា​ក្រុម​គ្រួសារ​តែ​មួយ”។ គេ​បន្ត​ទៀត​ថា៖ “ខ្ញុំ​មាន​មោទកភាព​ក្រៃលែង ហើយ​នេះ​ជា​ពេលវេលា​សម្រាប់​ខ្ញុំ​ក្នុង​ការ​ផ្តល់​ឲ្យ​ពួក​គេ​វិញ​នៅ​លើ​ទីលាន និង​ការ​ព្យាយាម​ជួយ​ជម្រើស​ជាតិ​ម៉ារ៉ុក​ឈ្នះ​ពាន​រង្វាន់​ជា​បន្តបន្ទាប់ ​នេះ​ជា​ការ​ប្រកួត​ដ៏​ល្អ ​ហើយ​ពិត​ណាស់​គ្រាប់​បាល់​នឹង​កើត​ឡើង​នៅ​ប្រកួត​ខាង​មុខ”។ គួរ​ឲ្យ​ដឹង​ថា កាលវិភាគ​ប្រកួត​បន្ទាប់​របស់​ម៉ារ៉ុក គឺ​ត្រូវ​ប៉ះ​ម៉ូរីតានី ​នា​វេលា​ម៉ោង ០៥:០០ នាទី​ទៀបភ្លឺ ឈាន​ចូល​ថ្ងៃ​ពុធ​ទី ២៧ មិនា ​មុន​សម្រាក​រហូត​ដល់​ខែ​មិថុនា ​ត្រៀម​តតាំង​វគ្គ​ជម្រុះ​បឋម​ប្រចាំ​ទ្វីប​ជុំ​ទី ៣ និង​ទី ៤ ទល់​ហ្សំប៊ី និង​កុងហ្គោ​បន្ត​ទៅ​ទៀត៕

អេមណាស់! សូម្បីតែ Juventus ក៏​ដាក់​គោលដៅ​ចង់​បាន Mason Greenwood ដែរ

អេមណាស់! សូម្បីតែ Juventus ក៏​ដាក់​គោលដៅ​ចង់​បាន Mason Greenwood ដែរ

ក្លឹប​សេះ​បង្កង់ Juventus ​បាន​ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​នាំ​យក Mason Greenwood ​ត្រង់​កីឡាករ​សព្វថ្ងៃ​កំពុង​ស្ថិត​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Manchester United ទៅ​ Getafe ​នា​លក្ខខណ្ឌ​ខ្ចី​ជើង ដល់​បិទ​បញ្ចប់​រដូវ​កាល​ខាង​មុខ។ នេះ​បើ​តាម​សារព័ត៌មាន Gazzetta dello Sport ចុះ​ផ្សាយ។ បច្ចុប្បន្ន​កីឡាករ​អង់គ្លេស ហាក់​បង្ហាញ​ទម្រង់​លេង​បាន​ល្អ ខណៈ​ Getafe ផ្ទាល់​នោះ ក៏​ព្យាយាម​ចង់​រក្សា​ជើង​គេ​ទុក​ដែរ តែ​គ្រប់​យ៉ាង​វា​រមែង​ស៊ីសង​លើ​ការ​សម្រេច​របស់​ភាគី​ក្លឹប​អាណាព្យាបាល​ជា​ធំ។ សេះ​បង្កង់ ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Massimiliano Allegri ​ចង់​រៀប​ប្រព័ន្ធ ៤-៣-៣ ឬ ៣-៤-៣ ដែល​ត្រូវ​ការ​ស្លាប​ប្រយុទ្ធ​ដ៏​ល្អ ហើយ Greenwood មើល​ឃើញ​ថា ជា​គោលដៅ​ធំ។ ចំពោះ​ក្លឹប​នៅ​អ៊ីតាលី មាន Juventus ដែល​ចាប់​អារម្មណ៍​លើ​គេ រី​ឯ​នៅ​អេស្ប៉ាញ ក្រៅ​ពី Getafe ក៏​មាន Barcelona និង​ក្លឹប​មួយ​ចំនួន​ផ្សេង​ទៀត រី​ឯ​តម្លៃ​ផ្ទេរ​ចេញ តាម​ការ​រំអុក​ខ្ពស់​បង្អស់​ពី​ម្ចាស់ដី Old Trafford អាច​ចូល​ប្រមាណ ២០ លាន​ផោន​អស់​ខ្ពស់។ រំឭក​អំពី​ស្ថិតិ​ការ​លេង​របស់…

លោក Gareth Southgate ​នឹង​មិន​ស្តាប់​សំណើ​ខាង​ណា​ទាំង​អស់ ដរាប​ណា​មិន​ទាន់​ចប់ EURO 2024

លោក Gareth Southgate ​នឹង​មិន​ស្តាប់​សំណើ​ខាង​ណា​ទាំង​អស់ ដរាប​ណា​មិន​ទាន់​ចប់ EURO 2024

អ្នកចាត់ការ​ជម្រើស​ជាតិ​អង់គ្លេស​លោក Gareth Southgate បាន​បញ្ជក់​ច្បាស់ ថា​នឹង​មិន​ស្តាប់​សំណើ​ការងារ​ថ្មី​ពី​ទ្រនំ​ខាង​ណា​ទាំង​អស់ រហូត​ដល់​ចប់​ព្រឹត្តិការណ៍ ERUO 2024 នេះ​ជា​ការ​ឆ្លើយតប​ពាក់ព័ន្ធ​នឹង​ចចាមអារ៉ាម​ដែល​ផ្សារភ្ជាប់​ឈ្មោះ​របស់​លោក ទៅ​កាន់​ក្លឹប​បិសាច​ក្រហម Manchester United ដែល​អនាគត​ Erik ten Hag នៅ​ទី​នោះ​មិន​ប្រាកដប្រជា។ គ្រូ​វ័យ ៥៣ ​ឆ្នាំ​យប់​មិញ​ទើប​តែ​ដឹកនាំ​តោ​កំណាច​ទទួល​លទ្ធផល​មិន​ល្អ ក្រោម​ថ្វី​ជើង​ភ្ញៀវ​ប្រេស៊ីល​នៅ​ជំនួប​មិត្តភាព ០-១។ ការ​លើក​ឡើង​ពី Southgate៖ “ខ្ញុំ​មើល​ឃើញ ២ ​ចំណុច​ពេលនេះ មួយ​គឺ​ខ្ញុំ​កំពុង​ជាច​អ្នកចាត់ការ​អង់គ្លេស ហើយ​មាន​បន្ទុក​ព្យាយាម​ជួយ​ក្រុម​ឈ្នះ​ជើង​ឯក European Championship”។ លោក​បន្ត៖ “មួយ​ផ្សេង​ទៀត​គឺ Manchester United កំពុង​មាន​អ្នកចាត់ការ​ដ៏​ល្អ​មួយ​ហើយ ខ្ញុំ​គិត​ថា​វា​តែងតែ​ជា​ការ​មិន​គោរព ចំពោះ​ដំណឹង​សង្ស័យ​ត្រង់​កន្លែង​ដែល​មាន​អ្នកចាត់ការ​នៅ​ឈរ​ជើង ណា​មួយ​ខ្ញុំ​ជា​ប្រធាន​សមាគម LMA ម្ល៉េះ​ក៏​អត់​មាន​ពេល​ច្រើន​ទៅ​គិត​លើ​រឿង​អស់​នោះ​ដែរ”។ គួរ​ឲ្យ​ដឹង​ថា កាលវិភាគ​ប្រកួត​បន្ទាប់​គឺ​នៅ Wembley ទៀត​ហើយ​សម្រាប់​ពួក​គេ ដែល​ត្រូវ​បន្ត​ទទួល​ភ្ញៀវ​បែលហ្សិក ជា​ប្រកួត​មិត្តភាព​ដដែល។ មុន​រង់ចាំ​ដល់​ខែ​មិថុនា ជា​ការ​ជួប​កម្តៅសាច់ដុំ​ទល់​បូស្នី ត្រៀម​មុន​ប្រកួត EURO មក​ដល់៕

Figo ណែនាំ​ទៅ Mbappe ថា​គ្មាន​កន្លែង​ណា​ផ្តល់​ឲ្យ​គេ​ច្រើន​ជាង​នៅ Real Madrid ទេ

Figo ណែនាំ​ទៅ Mbappe ថា​គ្មាន​កន្លែង​ណា​ផ្តល់​ឲ្យ​គេ​ច្រើន​ជាង​នៅ Real Madrid ទេ

អតីត​កីឡាករ​ក្លឹប Real Madrid លោក Figo បាន​លើក​ឡើង​ពាក់ព័ន្ធ​នឹង​អនាគត​របស់​កីឡាករ​វ័យ​ក្មេង Kylian Mbappe ហើយ​ណែនាំ​ទៅ​កាន់​យុវជន​ឆ្នើម​វ័យ​ក្មេង​បារាំង ថា​គ្មាន​ទី​កន្លែង​ណា​​នឹង​អាច​ផ្តល់​ឲ្យ​គេ​ច្រើន​ជាង​នៅ​អធិរាជ​ស Real Madrid នោះ​ទេ។ នេះ​បន្ទាប់​តែ​ពី​ Mbappe គេ​បង្ហើប​កន្លង​ទៅ​ថ្មីថ្មោង ថា​គ្រប់​យ៉ាង​នៃ​អនាគត​របស់​គេ​នឹង​ប្រកាស​ជា​សាធារណៈ​នៅ​មុន​ព្រឹត្តិការណ៍ European Championship នា​ឯ​ពាក់​កណ្តាល​ឆ្នាំ វា​អាច​ជា​រវាង​ការ​បន្ត​នៅ ឬ​ការ​ផ្ទេរ​មក​ក្លឹប​នៅ​ឯ​អេស្ប៉ាញ លើ​ភាគរយ​ខ្ពស់​បង្អស់។ ងាក​ទៅ​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​បាល់ទាត់​សញ្ជាតិ​ព័រទុយហ្គាល់៖ “នេះ​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​របស់​គេ តែ​ត្រូវ​ដឹង​ថា គ្មាន​ក្លឹប​ណា​នឹង​អាច​ផ្តល់​ឲ្យ​អ្នក​ច្រើន​ជាង​ Real Madrid នោះ​ទេ យ៉ាង​ណា​ខ្ញុំ​មើល​ឃើញ​វា​ស្មុគស្មាញ តែ Madrid ក៏​ពួក​គេ​កំពុង​មាន​ប្រព័ន្ធ​កីឡាករ​ដ៏​ល្អ​មួយ​រួច​ហើយ​ដែរ”។ បន្ត​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​ទល់ Manchester City នៅ UCL ខាង​មុខ៖ “ចំពោះ City ជា​ក្រុម​ដែល​ពូកែ​គ្រប់គ្រង​បាល់ ម្ល៉េះ​បើ​អ្នក​អាច​យក​បាល់​ផុត​ពី​ជើង​ពួក​គេ នោះ​កីឡាករ​នឹង​អាច​បង្កើត​អ្វី​ផ្សេង​ពី​នោះ ជាមួយ​ការ​ប្រយុទ្ធ ចំពោះ Ancelotti និង​កីឡាករ​របស់​ក្រុម គឺ​ប្រាកដ​ណាស់​ជា​ដឹង​ច្បាស់​ច្រើន​ជាង​ខ្ញុំ”៕

មេធំ De Zerbi ទំនងជាងនឹងដើរចេញពី Brighton ភ្លាម បើក្លិបធំមួយនេះទាក់ទងទៅ

មេធំ De Zerbi ទំនងជាងនឹងដើរចេញពី Brighton ភ្លាម បើក្លិបធំមួយនេះទាក់ទងទៅ

ជំនួយការគ្រូបង្វឹកលោក Andrea Maldera ថ្មីៗនេះ បាននិយាយថាអ្នកចាត់ការក្រុម Brighton លោក Roberto De Zerbi អាចនឹងពិចាកក្នុងការបដិសេធសំណើផ្តល់ជូនពីសំណាក់ក្លិប Napoli ប្រសិនបើពួកគេទាក់ទងមកនោះ។ ជាការពិតណាស់ លោក De Zerbi បានចាប់ផ្តើមបង្ហាញភាពលេចធ្លោខ្លាំង ចាប់តាំងពីបានមកចូលរួមជាមួយក្លិប Brighton នឹងថែមទាំងបាននាំពួកគេទៅលេងនៅក្នុងពានរង្វាន់អឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញសមត្ថភាពដ៏ល្អនេះ ក្លិប Brighton ហាក់ដូចជាបានដឹងខ្លួនរួចហើយថាពួកគេនឹងមិនអាចរក្សាលោក De Zerbi ឲ្យនៅក្លិបរហូតបានឡើយ ចំពេលកំពុងមានការចាប់អារម្មណ៍ពីសំណាក់ក្លិបធំៗជាច្រើន ។ ហើយយ៉ាងណាមិញ បើតាមជំនួយការគ្រូបង្វឹក គឺលោក Maldera បានបង្ហើបថា លោក De Zerbi ហាក់មិនបានលាក់បាំងនោះឡើយ ចំពោះការចាប់អារម្មណ៍របស់គាត់ ក្នុងការត្រលប់ទៅប្រទេសកំណើតរបស់គាត់វិញ ហើយ Napoli ដែលជាម្ចាស់ជើងឯក Serie A ឆ្នាំមុន ត្រូវបានគេចាត់ទុកជាគោលដៅដ៏ធំសម្រាប់អតីតគ្រូបង្វឹក Shakhtar Donetsk រូបនេះ។ លើសពីនេះ លោក Maldera បាននិយាយថា៖ ” De Zerbi អាចទៅ Napoli? ហេតុអ្វីមិនអាច…