មេធំ De Zerbi ទំនងជាងនឹងដើរចេញពី Brighton ភ្លាម បើក្លិបធំមួយនេះទាក់ទងទៅ

wolf246 News Post 133

ជំនួយការគ្រូបង្វឹកលោក Andrea Maldera ថ្មីៗនេះ បាននិយាយថាអ្នកចាត់ការក្រុម Brighton លោក Roberto De Zerbi អាចនឹងពិចាកក្នុងការបដិសេធសំណើផ្តល់ជូនពីសំណាក់ក្លិប Napoli ប្រសិនបើពួកគេទាក់ទងមកនោះ។

ជាការពិតណាស់ លោក De Zerbi បានចាប់ផ្តើមបង្ហាញភាពលេចធ្លោខ្លាំង ចាប់តាំងពីបានមកចូលរួមជាមួយក្លិប Brighton នឹងថែមទាំងបាននាំពួកគេទៅលេងនៅក្នុងពានរង្វាន់អឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញសមត្ថភាពដ៏ល្អនេះ ក្លិប Brighton ហាក់ដូចជាបានដឹងខ្លួនរួចហើយថាពួកគេនឹងមិនអាចរក្សាលោក De Zerbi ឲ្យនៅក្លិបរហូតបានឡើយ ចំពេលកំពុងមានការចាប់អារម្មណ៍ពីសំណាក់ក្លិបធំៗជាច្រើន ។

ហើយយ៉ាងណាមិញ បើតាមជំនួយការគ្រូបង្វឹក គឺលោក Maldera បានបង្ហើបថា លោក De Zerbi ហាក់មិនបានលាក់បាំងនោះឡើយ ចំពោះការចាប់អារម្មណ៍របស់គាត់ ក្នុងការត្រលប់ទៅប្រទេសកំណើតរបស់គាត់វិញ ហើយ Napoli ដែលជាម្ចាស់ជើងឯក Serie A ឆ្នាំមុន ត្រូវបានគេចាត់ទុកជាគោលដៅដ៏ធំសម្រាប់អតីតគ្រូបង្វឹក Shakhtar Donetsk រូបនេះ។

លើសពីនេះ លោក Maldera បាននិយាយថា៖ ” De Zerbi អាចទៅ Napoli? ហេតុអ្វីមិនអាច ព្រោះគាត់ស្រលាញ់ប្រទេសអ៊ីតាលី។ វាជាប្រទេសកំណើតរបស់គាត់ ហើយ Napoli គឺជាក្រុមដែលគាត់ចូលចិត្ត ” ៕

Similar Posts