Sport

Walker បានដាក់ឈ្មោះពីររូបនេះ ថាជាមិត្តរួមក្រុមល្អបំផុតប៉ុន្តែមិនមែនជា De Bruyne និង Bale ទេ

Walker បានដាក់ឈ្មោះពីររូបនេះ ថាជាមិត្តរួមក្រុមល្អបំផុតប៉ុន្តែមិនមែនជា De Bruyne និង Bale ទេ

ខ្សែការពារឆ្នើមរបស់ក្លិប Manchester City កីឡាករ Kyle Walker ថ្មីៗនេះ បានធ្វើការច្រានចោន Kevin De Bruyne និង Gareth Bale ខណៈដែលគេបានដាក់ឈ្មោះកីឡាករបាល់ទាត់ល្អបំផុតពីរនាក់ ដែលធ្លាប់បានលេងជាមួយគ្នា។ ជាក់ស្តែង មនុស្សជាច្រើនច្បាស់ជារំពឹងទុកថា De Bruyne និង Bale ដែលជាមិត្តរួមក្រុមគ្នាជាមួយ Walker នោះ ច្បាស់ជាជម្រើសរបស់គេជាក់ជាមិនខាន ដោយសារតែសមិទ្ធផលមិនគួរឲ្យជឿរបស់កីឡាករទាំងពីររូបនេះ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Walker បែរជាមើលរំលង នឹងបានដាក់ឈ្មោះអតីតមិត្តរួមក្រុម Man City របស់ខ្លួន គឺ David Silva និងអតីតកីឡាកររបស់ក្រុម Spurs កីឡាករ Mousa Dembele ថាជាមិត្តរួមក្រុមល្អបំផុតដែលខ្លួនធ្លាប់បានលេងជាមួយ ទៅវិញ។ លើសពីនេះ Walker បាននិយាយថា ៖ ” នៅពេលអ្នកបញ្ជូនបាល់ឲ្យគាត់ គាត់នឹងធ្វើឲ្យអ្នកងាយស្រួលក្នុងការលេងបំផុត ហើយម្នាក់នោះគឺ David គាត់ល្អខ្លាំងណាស់។ ខ្ញុំយល់ថា Kevin អស្ចារ្យហើយ តែ David រឹតតែពិសេសជាង។ ហើយម្នាក់ទៀត ដែលខ្ញុំនិយាយរាប់មិនអស់មកហើយនោះ គឺ Dembele ទេពកោលសល្យរបស់គាត់គឺអស្ចារ្យណាស់“៕

Southgate សរសើរខ្សែបម្រើ Kobbie Mainoo និងកីឡាករជម្រើសជាតិអង់គ្លេស ទោះចាញ់ប្រេស៊ីលក៏ដោយ

Southgate សរសើរខ្សែបម្រើ Kobbie Mainoo និងកីឡាករជម្រើសជាតិអង់គ្លេស ទោះចាញ់ប្រេស៊ីលក៏ដោយ

Gareth Southgate បានសរសើរខ្សែបម្រើ Kobbie Mainoo របស់ក្រុម Manchester United និងកីឡាករជម្រើសជាតិអង់គ្លេសផ្សេងទៀត បន្ទាប់ពីចាញ់ប្រេស៊ីល ១-០ នៅកីឡដ្ឋាន Wembley ។ ដោយគ្មានខ្សែប្រយុទ្ធសំខាន់ Harry Kane និង Bukayo Saka ក្រុមតោកំណាចអង់គ្លេស ខ្សោយនៅតំបន់ប្រយុទ្ធ ដោយមិនអាចរកគ្រាប់បាល់បានឡើយ។ កីឡាករអាយុ ១៧ ឆ្នាំ Endrick របស់ Real Madrid បានរកគ្រាប់បាល់ជ័យជម្នះសម្រាប់ប្រេស៊ីល នៅនាទីទី៨០។ Mainoo បានប្ដូរចូលពេលសល់ ១៥ នាទីចុងក្រោយ ដែលជាការបង្ហាញខ្លួនជាលើកដំបូង។ ទោះបីជាលទ្ធផលចាញ់ក៏ដោយ ក៏លោក Southgate បានពេញចិត្តនឹងការបង្ហាញខ្លួនរបស់កូនក្រុមរបស់ខ្លួន។ គ្រូសញ្ជាតិអង់គ្លេសរូបនេះ បានឱ្យដឹងថា៖ “Kobbie មានឱកាសដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួន។ ការផ្ដល់ឱកាសឱ្យ Kobbie នៅលើទីលាន គឺជាពេលវេលាដ៏អស្ចារ្យសម្រាប់គាត់ និងគ្រួសាររបស់គាត់។ អ្នកបានឃើញការបង្វែរខ្លួន និងការគ្រប់គ្រងបាល់ដ៏ល្អ។ វាជាការបង្ហាញពីអ្វីមួយដែលជារូបគេ”។ ក្រុមអង់គ្លេស នឹងប្រកួតមិត្តភាពជាលើកទីពីរ…

Bayern Munich នឹងព្យាយាមបញ្ចុះបញ្ចូល Xabi Alonso ឱ្យមកដឹកនាំនៅរដូវក្ដៅខាងមុខ

Bayern Munich នឹងព្យាយាមបញ្ចុះបញ្ចូល Xabi Alonso ឱ្យមកដឹកនាំនៅរដូវក្ដៅខាងមុខ

ប្រធានកិត្តិយសរបស់ក្លិប Bayern Munich លោក Uli Hoeness និយាយថា ក្លិបកំពុងប្រកួតប្រជែងជាមួយ Liverpool ដើម្បីតែងតាំងលោក Xabi Alonso ជាអ្នកចាត់ការទូទៅថ្មី។ Alonso ដែលជាអតីតកីឡាកររបស់ក្លិបទាំងពីរ កំពុងដឹកនាំក្រុម Bayer Leverkusen ដើម្បីទៅរកការឈ្នះជើងឯក Bundesliga ជាលើកដំបូងរបស់ពួកគេ។ លោក Hoeness បានប្រាប់សារព័ត៌មានមួយថា៖ “ក្លិបដូចជា Liverpool, Real Madrid, Leverkusen និង FC Bayern កំពុងធ្វើការលើបញ្ហានេះ។” លោក Thomas Tuchel នឹងចាកចេញពី Bayern Munich នៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈលោក Jurgen Klopp បានប្រកាសពីការសម្រេចចិត្តរបស់គាត់ក្នុងការលាលែងពីក្លិប Liverpool ផងដែរ។ លោក Carlo Ancelotti អ្នកចាត់ការក្លិប Real Madrid បានបន្តកិច្ចសន្យារបស់គាត់ជាមួយក្លិបរហូតដល់ឆ្នាំ ២០២៦ កាលពីខែធ្នូ។…

លោក Jose សម្រក់ទឹកភ្នែកម្តងគត់ក្នុងអាជីពក្រោយបរាជ័យ ខណៈដែលគាត់ដឹកនាំជាង ១០០០ប្រកួត

លោក Jose សម្រក់ទឹកភ្នែកម្តងគត់ក្នុងអាជីពក្រោយបរាជ័យ ខណៈដែលគាត់ដឹកនាំជាង ១០០០ប្រកួត

លោក Jose Mourinho បានដឹកនាំការប្រកួតជាង ១០០០ដង នៅក្នុងអាជីពជាគ្រូបង្វឹករបស់គាត់មកទល់នឹងពេលបច្ចុប្បន្ន។ ថ្លែងទៅកាន់សារព័ត៌មានអេស្ប៉ាញ Marca លោក Jose បានសារភាពថា ការបរាជ័យជាមួយនឹងក្រុម Bayern Munich ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League ក្នុងអំឡុងឆ្នាំ ២០១២ គឺជាការប្រកួតដែលធ្វើឱ្យគាត់បានស្រក់ទឹកភ្នែក សោកស្តាយ ហើយក៏ជាពេលវេលាដ៏សោកសៅបំផុតនៅក្នុងអាជីពរបស់គាត់ផងដែរ បន្ទាប់ពីតារាឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo បានខកខានការទាត់បាល់ប៉េណាល់ទីដ៏កម្រ។ គួរជម្រាបផងដែរថា បុរសវ័យ ៦១ឆ្នាំ ដែលបច្ចុប្បន្នកំពុងសម្រាកពីការងាររបស់គាត់នៅ AS Roma ដោយមានភាពល្បីល្បាញ និងជោគជ័យដ៏គួរឱ្យចាប់អារម្មណ៍នៅក្លឹប Chelsea, Inter Milan និង Real Madrid ៕

Real Madrid កំពុង​តាម​ដាន​ស្ថានភាពខ្សែ​ការពារ​ស្លាបនៅ​ក្លឹបហង្សក្រហម Liverpool រូបនេះ

Real Madrid កំពុង​តាម​ដាន​ស្ថានភាពខ្សែ​ការពារ​ស្លាបនៅ​ក្លឹបហង្សក្រហម Liverpool រូបនេះ

ក្លឹប​ Real Madrid កំពុង​តាម​ដាន​ស្ថាន​ភាព​កុងត្រា​របស់​ខ្សែ​ការពារ​ស្លាប Trent Alexander-Arnold នៅ​ Liverpool។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ Frabrizio Romano។ កុងត្រា​បច្ចុប្បន្ន​របស់ Alexander-Arnold នៅ​ក្លឹប Liverpoolនឹង​ផុត​កំណត់​នៅ​ខែ​មិថុនា​ ឆ្នាំ ២០២៥។ គិត​មក​ទល់​ពេល​នេះ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ថា ទាំង​ភាគី​កីឡាករ និង​ភាគី​ក្លឹប​កំពុង​ចរចា​គ្នា ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល។យោង​តាម Romanoការណ៍​នេះ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​របស់​ក្លឹប​ធំៗ​មួយ​ចំនួន Real Madrid ដែល​ចង់​បាន Alexander-Arnold។ទោះ​ជា​យ៉ាង​ណា បើ​តាម​ប្រភព​ដដែល Liverpool មិន​ទាន់​ចង់​លក់ Alexander-Arnold នោះ​ទេ ដោយ​រូប​គេ​គឺ​ជា​កីឡាករ​សំខាន់​មួយ​របស់​ក្លឹប។ មិន​ទាន់​ការ​ចុះ​ផ្សាយ​ណា​មួយ​ហ៊ាន​អះអាង​ថា​កីឡាករ​វ័យ ២៥ ឆ្នាំ Alexander-Arnold យល់​យ៉ាង​ណា​ឡើយ​ចំពោះ​ការ​ត​កុងត្រា​ថ្មី​ជាមួយ​ហង្ស​ក្រហម ក៏​ដូច​ជា​​ចំណាប់​អារម្មណ៍​របស់ Real Madrid។ Trent Alexander-Arnold គឺ​ជា​កីឡាករ​ថ្នាល​យុវជន​របស់​ Liverpool។ ខ្សែ​ការពារ​ស្លាប​រូប​នេះ​បាន​ចាប់​ផ្ដើម​លេង​ឈុត​ធំ​ឲ្យ​ក្លឹប​ពី​ឆ្នាំ ២០១៦ មក។ គិត​មក​ទល់​ពេល​នេះ កីឡាករ​លេង​សរុប ៣០២ ប្រកួត​និង​ស៊ុត​ចូល ១៨ គ្រាប់៕

Yamal ថ្លៃពេក! ឥឡូវនេះ Arsenal និង Spurs ងាកមកប្រជែងដេញថ្លៃកីឡាករ Barcelona រូបនេះវិញ

Yamal ថ្លៃពេក! ឥឡូវនេះ Arsenal និង Spurs ងាកមកប្រជែងដេញថ្លៃកីឡាករ Barcelona រូបនេះវិញ

ក្រុមកាំភ្លើងធំ Arsenal និងក្រុមមាន់ខ្នាយមាស Tottenham Hotspur បានត្រៀមខ្លួនដាក់សំណើដេញថ្លៃប្រមាណ ១០០លានអឺរ៉ូ ទៅលើខ្សែបម្រើប្រយុទ្ធស្លាប Raphinha វិញជំនួសឲ្យការចង់បានកីឡាករវ័យ ១៦ឆ្នាំ Lamine Yamal ដែលរូបគេត្រូវបានក្លឹប PSG ដាក់សំណើរ ២០០លានអឺរ៉ូ កាលពីសប្តាហ៍មុន ប៉ុន្តែត្រូវបានក្លឹប Barcelona ច្រានចោលសំណើរដ៏ធំសម្បើមនេះ។ គួរកត់សម្គាល់ថា កីឡាករសញ្ជាតិប្រេស៊ីល Raphinha រកបាន ១៥គ្រាប់ និង Assists ឲ្យមិត្តរួមក្រុមបាន ២២ដង ក្នុងការបង្ហាញខ្លួន ៧៨លើក ចាប់តាំងពីចូលរួមជាមួយក្រុម Barcelona ពីក្រុម Leeds United ក្នុងឆ្នាំ ២០២២។ ថ្មីៗនេះ Raphinha បាន Assists ២គ្រាប់ ក្នុងជំនួបជ័យជម្នះនៅ UCL លើក្រុម Napoli ៣:១ ផងដែរ។ គួរជម្រាបដែរថា Raphinha មានកិច្ចសន្យាកុងត្រាជាមួយ Barcelona ដល់ឆ្នាំ ២០២៧ ខណៈរូបគេក៏មានចិត្តស្ទាក់ស្ទើរក្នុងការចាកចេញពីទឹកដីអេស៉្បាញផងដែរ។…

ប្រសិន Barcelona មិនទិញ Cancelo ជាអចិន្ត្រៃយ៍ ក្លឹបយក្សអង់គ្លេសមួយនេះនឹងត្រៀមខ្លួនចែចូវ

ប្រសិន Barcelona មិនទិញ Cancelo ជាអចិន្ត្រៃយ៍ ក្លឹបយក្សអង់គ្លេសមួយនេះនឹងត្រៀមខ្លួនចែចូវ

ក្រុមកាំភ្លើងធំ Arsenal បានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកខ្សែការពារស្លាបសញ្ជាតិព័រទុយហ្កាល់ Joao Cancelo របស់ក្រុមមេឃខៀវ Manchester City នៅរដូវក្តៅខាងមុខ នេះប្រសិនបើក្លឹបកាតាឡាន់ Barcelona មិនអាចមានលទ្ធភាពក្នុងការចុះហត្ថលេខាលើ Cancelo ពេញលេញលើកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍។ រំលឹកផងដែរថា Cancelo ចំណាយពេលពាក់កណ្តាលទីពីរនៃរដូវកាលមុនក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅក្លឹប Bayern Munich បន្ទាប់មកបានចូលរួមជាមួយក្រុម Barcelona ក្នុងកិច្ចសន្យាបណ្តោះអាសន្នដូចគ្នាសម្រាប់រដូវកាល ២០២៣-២៤ ចាប់តាំងពីពេលនោះមក Cancelo បានក្លាយខ្លួនជាកីឡាករសំខាន់មួយរូបក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Xavi ផងដែរ។ ទោះជាយ៉ាងណា តាមប្រភពគេហទំព័រ THE SUN បានឲ្យដឹងថា Barcelona មានការស្ទាក់ស្ទើរក្នុងតម្លៃ ៤០លានផោន ដែល Man City ទាមទារ ខណៈក្លឹប Barcelona កំពុងជួបនូវបញ្ហាហិរញ្ញវត្ថុ ហើយបន្ថែមពីនេះ ក្លឹបយក្សកាតាឡានមានលទ្ធភាពត្រឹមបង់ថ្លៃខ្ចីជើងតែប៉ុណ្ណោះ៕

លោក Ten Hag ថា «ឥទ្ធិពលកីឡាករ MAN UTD រូបនេះ» ធ្វើឲ្យ Mainoo វិវត្តន៍ខ្លួនបានយ៉ាងឆាប់រហ័ស

លោក Ten Hag ថា «ឥទ្ធិពលកីឡាករ MAN UTD រូបនេះ» ធ្វើឲ្យ Mainoo វិវត្តន៍ខ្លួនបានយ៉ាងឆាប់រហ័ស

គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បានពន្យល់ពីសារៈសំខាន់នៃខ្សែបម្រើការពារកណ្តាល Casemiro ក្នុងការបណ្តុះបណ្តាល និងជម្រុញទេពកោសល្យ Kobbie Mainoo ឲ្យរីកលូតលាស់វិវត្តន៍ខ្លួនបានយ៉ាងឆាប់រហ័ស គួរឲ្យកត់សម្គាល់ដូច្នេះ។ ជាមួយគ្នានេះផងដែរ Mainoo បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការបង្ហាញខ្លួនដ៏ល្អឥតខ្ចោះរបស់គេ ខណៈអ្នកចាត់ការលោក Ten Hag បាននិយាយថា Casemiro កំពុងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើកីឡាករវ័យ ១៨ឆ្នាំម្នាក់នេះ។ ស្របពេលជាមួយគ្នានេះ របាយការណ៍បានអះអាងថា ម្ចាស់ជើងឯកអង់គ្លេស ២០សម័យ [Man Utd] បច្ចុប្បន្នកំពុងបើកការពិភាក្សាជាមួយភ្នាក់ងាររបស់ Mainoo អំពីលទ្ធភាពនៃកិច្ចព្រមព្រៀងថ្មីរយៈពេលវែងផងដែរ៕

Kendrick ជួយប្រេស៊ីលផ្តួលអង់គ្លេសដល់ផ្ទះខណៈ Vinicius ជាអ្នករួមចំណែកដ៏សំខាន់

Kendrick ជួយប្រេស៊ីលផ្តួលអង់គ្លេសដល់ផ្ទះខណៈ Vinicius ជាអ្នករួមចំណែកដ៏សំខាន់

យុវវ័យជំនាន់ថ្មីរបស់ក្រុមជម្រើសជាតិប្រេស៊ីល Endrick មានឱកាសរកបានគ្រាប់បាល់ផ្តួលក្រុមជម្រើសជាតិអង់គ្លេសដែលជាម្ចាស់ផ្ទះសម្រាប់ការប្រកួតមិត្តភាពនៅទឹកដីកីឡដ្ឋាន Wembleyវេលាម៉ោង២ទាបភ្លឺឈានចូលថ្ងៃអាទិត្យនេះ។ គួរកត់សម្គាល់ថាការប្រកួតរវាងក្រុមទំាងសងខាងមិនមានកំពូលស៊ូភើស្តាដូចជា Harry Kane និង Neymar ព្រមទំាងតារាឆ្នើមមួយចំនួនទៀតដោយាសារពួកគេមានបញ្ហារបួស ខណៈការប្រកួតមើលទៅហាក់បីដូចរំពឺងទុកថាស្មើគ្នា។ ប៉ុន្តែទីបំផុតខ្សែប្រយុទ្ធស្លាបក្រុម Real Madrid កីឡាករ Vinicius Jr បានវាយបំបែកពងមាន់យ៉ាងស្អាតដោយស៊ុតសំដៅអ្នកចាំទី Everton កីឡាករ Jordan Pickford ប៉ុន្តែបាល់បានផ្លាត ហើយត្រូវកីឡាករបម្រុងEndrick(ឈ្មោះពេញ Moreira de Sousa វ័យ ១៧ ឆ្នាំ ដែលត្រៀមចូលរួមជាមួយ Real Madrid នៅខែមិថុនា រូបនេះ ន្ថែមគ្រាប់បាល់ចូលទីបានសម្រេចនៅនាទីទី៨០។ ប្រធានក្រុម Kyle Walker ដែលបានដើរតួនាទីជំនួស Harry Kane បានជួបបញ្ហារបួសសរសៃពួរនៅដើមតង់ទី១ ទោះយ៉ាងណា អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានផ្តល់ឱកាសឱ្យកីឡាករ Anthony Gordon របស់ Newcastle United ចូលលេងនៅដើមដំបូង ខណៈខ្សែការពារ…

Man Utd គ្រោងបង្កើនប្រាក់ឈ្នួលទ្វេដងសម្រាប់ខ្សែបម្រើ McTominay

Man Utd គ្រោងបង្កើនប្រាក់ឈ្នួលទ្វេដងសម្រាប់ខ្សែបម្រើ McTominay

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងរៀបចំផ្តល់ជូនកិច្ចសន្យាថ្មីបន្ថែមទៀត សម្រាប់ Scott McTominay បន្ទាប់ពីបានមើលឃើញថាខ្សែបម្រើរូបនេះ កំពុងក្លាយជាផ្នែកដ៏សំខាន់សម្រាប់ក្រុម នៅរដូវកាលនេះ។ រំលឹកផងដែរថា កីឡាករសញ្ជាតិស្កុតឡេនរូបនេះ ត្រូវបានភ្ជាប់ទំនាក់ទំនងខ្លាំង ជាមួយនឹងការចាកចេញពីក្លិបបិសាចក្រហមកាលពីរដូវក្តៅមុន ដោយក្រុម West Ham United ត្រូវបានគេជឿជាក់ថាបានបង្ហាញការចាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើរូបគេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ McTominay​ បានសម្រេចចិត្តបន្តស្នាក់នៅក្លិប និងបានក្លាយជាផ្នែកដ៏សំខាន់មួយសម្រាប់ក្រុមរបស់លោក Erik ten Hag នៅរដូវកាលនេះ ដោយបង្ហាញខ្លួន ៣៤ លើក រកបាន ៩ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៣ លើកបន្ថែមទៀត។ ហើយឥឡូវនេះ យោងតាមសារព័ត៌មាន Daily Star បានឲ្យដឹងថា Man United ហាក់បានធ្វើការសម្រេចចិត្តរួចរាល់ហើយលើអនាគតរបស់ខ្សែបម្រើរូបនេះ ដោយកំពុងរៀបចំផ្តល់ជូនរូបគេនូវកិច្ចសន្យាថ្មីបន្ថែមទៀត នៅទឹកដី Old Trafford ។ ប្រភពដដែលនេះ បានអះអាងទៀតថា ម្ចាស់ក្លិបថ្មី លោក…