Walker បានដាក់ឈ្មោះពីររូបនេះ ថាជាមិត្តរួមក្រុមល្អបំផុតប៉ុន្តែមិនមែនជា De Bruyne និង Bale ទេ

wolf246 News Post 152

ខ្សែការពារឆ្នើមរបស់ក្លិប Manchester City កីឡាករ Kyle Walker ថ្មីៗនេះ បានធ្វើការច្រានចោន Kevin De Bruyne និង Gareth Bale ខណៈដែលគេបានដាក់ឈ្មោះកីឡាករបាល់ទាត់ល្អបំផុតពីរនាក់ ដែលធ្លាប់បានលេងជាមួយគ្នា។

ជាក់ស្តែង មនុស្សជាច្រើនច្បាស់ជារំពឹងទុកថា De Bruyne និង Bale ដែលជាមិត្តរួមក្រុមគ្នាជាមួយ Walker នោះ ច្បាស់ជាជម្រើសរបស់គេជាក់ជាមិនខាន ដោយសារតែសមិទ្ធផលមិនគួរឲ្យជឿរបស់កីឡាករទាំងពីររូបនេះ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Walker បែរជាមើលរំលង នឹងបានដាក់ឈ្មោះអតីតមិត្តរួមក្រុម Man City របស់ខ្លួន គឺ David Silva និងអតីតកីឡាកររបស់ក្រុម Spurs កីឡាករ Mousa Dembele ថាជាមិត្តរួមក្រុមល្អបំផុតដែលខ្លួនធ្លាប់បានលេងជាមួយ ទៅវិញ។

លើសពីនេះ Walker បាននិយាយថា ៖ ” នៅពេលអ្នកបញ្ជូនបាល់ឲ្យគាត់ គាត់នឹងធ្វើឲ្យអ្នកងាយស្រួលក្នុងការលេងបំផុត ហើយម្នាក់នោះគឺ David គាត់ល្អខ្លាំងណាស់។ ខ្ញុំយល់ថា Kevin អស្ចារ្យហើយ តែ David រឹតតែពិសេសជាង។ ហើយម្នាក់ទៀត ដែលខ្ញុំនិយាយរាប់មិនអស់មកហើយនោះ គឺ Dembele ទេពកោលសល្យរបស់គាត់គឺអស្ចារ្យណាស់“៕

Similar Posts