Sport

Bayern កំពុងទាមទារតម្លៃខ្លួន ៦០លានអឺរ៉ូ សម្រាប់ Kimmich នៅរដូវក្តៅខាងមុខ

Bayern កំពុងទាមទារតម្លៃខ្លួន ៦០លានអឺរ៉ូ សម្រាប់ Kimmich នៅរដូវក្តៅខាងមុខ

ក្លិប Bayern Munich ត្រូវបានគេរាយការណ៍មកថា បានស្នើសុំតម្លៃខ្លួនប្រមាណ ៦០លានអឺរ៉ូ សម្រាប់កីឡាករ Joshua Kimmich ចំពេលកំពុងមានការអះអាងជាច្រើនថា​ ខ្សែបម្រើរូបនេះ អាចនឹងធ្វើការផ្ទេរទៅកាន់ទឹកដី Premeir League នៅទីផ្សាររដូវក្តៅខាងមុខ។​ ជាក់ស្តែង កីឡាករវ័យ ២៩ឆ្នាំរូបនេះ បានក្លាយជាសមាជិកដ៏សំខាន់មួយសម្រាប់ក្រុម នៅរដូវកាលនេះ ដោយបានបង្ហាញខ្លួនសរុបចំនួន ៣១ ប្រកួត រកបានមួយគ្រាប់ និងassist ៨ លើកផ្សេងទៀត ។​ គួរឲ្យដឹងថា Kimmich នៅតែសល់កុងត្រានៅទឹកដី Allianz Arena រហូតដល់ខែមិថុនាឆ្នាំក្រោយឯណោះ​ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាត្រូវបានគេយល់ថាខ្សែបម្រើរូបនេះ ហាក់នៅតែមានបំណងក្នុងការចាកចេញពីក្លិប នៅរដូវក្តៅខាងមុខ។ ហើយឥឡូវនេះ យោងតាមប្រភពពី Fichajes បានអះអាងមកថាក្លិប Bayern បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការអនុញ្ញាតឲ្យ Kimmich ចាកចេញ នៅរដូវក្តៅខាងមុខ ប៉ុន្តែចង់បានយ៉ាងហោចណាស់ ៦០លានអឺរ៉ូ ៕

Van de Beek ទំនងវិលត្រលប់មកកាន់ក្លិប Man Utd វិញ នៅរដូវកាលក្រោយនេះ

Van de Beek ទំនងវិលត្រលប់មកកាន់ក្លិប Man Utd វិញ នៅរដូវកាលក្រោយនេះ

ខ្សែបម្រើ Donny van de Beek អាចនឹងត្រូវវិលត្រលប់មកក្លិបបិសាចក្រហម Manchester United វិញនៅរដូវក្តៅខាងមុខ ដោយសារក្រុម Eintracht Frankfurt ហាក់គ្មានចេតនាចង់ចុះហត្ថលេខាលើកីឡាកររូបនេះ ជាអចិន្ត្រៃយ៍ឡើយ។ ជាក់ស្តែងកីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានសម្រេចចិត្តផ្លាស់ទៅ Frankfurt ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីក្នុងខែមករា ប៉ុន្តែរូបគេបានបង្ហាញសរុបត្រឹមតែ​​ ៦ប្រកួតប៉ុណ្ណោះ សម្រាប់ក្រុមអាល្លឺម៉ង់។ គួរឲ្យដឹងក្លិប Frankfurt មានជម្រើសក្នុងការចុះហត្ថលេខាលើ Van de Beek លើជាអចិន្ត្រៃយ៍ក្នុងតម្លៃ ៨,៥លានផោននៅរដូវក្តៅខាងមុខនេះ ប៉ុន្តែបើយោងទៅតាមសារព័ត៌មាន The Bild បានអះអាងថាក្រុមរបស់លោក Dino Toppmoller មិនមានគម្រោងក្នុងការចុះកិច្ចព្រមព្រៀងនេះឡើយ។ ប្រភពដដែលនេះ បានបន្តរាយការណ៍ទៀត ការបង្ហាញគុណផលលេងរបស់ De Beek ហាក់មិនអាចបំពេញតាមការរំពឹងទុកនោះឡើយ ដូច្នេះហើយទើបគេទំនងជាអាចនឹងត្រូវត្រលប់ទៅកាន់ក្លិបដើម Man United របស់គេវិញ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ៕

Mourinho ប្រកាសវិលមកដឹកនាំក្រុមវិញ ចំពេលមានទំនងទំនងជាមួយ Bayern

Mourinho ប្រកាសវិលមកដឹកនាំក្រុមវិញ ចំពេលមានទំនងទំនងជាមួយ Bayern

ថ្មីៗនេះ លោក Jose Mourinho បានទទូចថាលោកកំពុងមានគម្រោងក្នុងការវិលត្រលប់មកដឹកនាំក្រុមវិញ នៅរដូវក្តៅខាងមុខនេះ​បន្ទាប់ពីមានទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការងារនៅក្លិប Bayern Munich។ ជាក់ស្តែង អតីតអ្នកចាត់ការក្លិប Chelsea, Manchester United និង Tottenham រូបនេះ បានទំនេរពីការងារចាប់តាំងពីត្រូវបានក្លិប Roma បណ្តេញចេញពីតំណែង កាលពីខែមករា មក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាលពីដើមសប្តាហ៍នេះ របាយការណ៍នៅប្រទេសអាឡឺម៉ង់ បានអះអាងថា Mourinho កំពុងរៀនភាសាអាឡឺម៉ង់រួចរាល់ហើយ ដើម្បីត្រៀមចូលកាន់តំណែងនៅ Bayern ដែលកំពុងសម្លឹងរកមើលអ្នកថ្មី ដើម្បីមកជំនួសតំណែងរបស់លោក Thomas Tuchel នៅចុងបញ្ចប់នៃរដូវកាលនេះ។ លើសពីនេះ នៅពេលត្រូវបានសួរអំពីផែនការអនាគតក្នុងបទសម្ភាសចុងក្រោយមួយ លោក Mourinho បានបង្ហើបថា ៖ ” ខ្ញុំអត់ទាន់មានក្លិបដឹកនាំទេ ខ្ញុំទំនេរ។ ប៉ុន្តែខ្ញុំចង់វិលមកធ្វើការវិញ នៅរដូវក្តៅខាងមុខនេះ” ៕

ក្លឹបអធិរាជស Real Madrid កំពុងមានគម្រោងរក្សា Kroos ឲ្យស្នាក់នៅក្លឹបមួយរដូវកាលទៀត

ក្លឹបអធិរាជស Real Madrid កំពុងមានគម្រោងរក្សា Kroos ឲ្យស្នាក់នៅក្លឹបមួយរដូវកាលទៀត

ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា កំពុងមានបំណងក្នុងការរក្សាទុកខ្សែបម្រើចាស់​វស្សា​កីឡាករ Toni Kroos ឲ្យស្នាក់នៅក្នុងក្រុមយ៉ាងហោចណាស់មួយរដូវកាលទៀត។ ជាក់ស្តែងកីឡាករវ័យ ៣៤ឆ្នាំរូបនេះ នៅតែបន្តចាត់ទុកថាជាផ្នែកដ៏សំខាន់បំផុតមួយ សម្រាប់ក្រុម Los Blancos នៅរដូវកាលនេះ ដោយបង្ហាញខ្លួនសរុបចំនួន ៣៨ លើករួចមកហើយ ដោយរកបានមួយគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧លើកផ្សេងទៀត ។ គួរឲ្យដឹងផងដែរថា កិច្ចព្រមព្រៀងដែលកំពុងមានស្រាប់របស់ Kroos នៅទឹកដី Bernabeu នឹងត្រូវផុតកំណត់នៅចុងខែមិថុនាខាងមុខនេះហើយ ប៉ុន្តែក្លិប Real Madrid បាននិងកំពុងធ្វើការលើកិច្ចសន្យាថ្មីមួយផ្សេងបន្ថែមទៀត សម្រាប់ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះ។ លើសពីនេះ បើយោងតាមអ្នកកាសែតអ៊ីតាលី លោក Fabrizio Romano “មានសុទិដ្ឋិនិយម” ថា Kroos អាចនឹងយល់ព្រមក្នុងចុះហត្ថលេខាលើកិច្ចសន្យាថ្មី រហូតដល់យ៉ាងហោចណាស់ចុងបញ្ចប់រដូវកាលក្រោយ។ លើសពីនេះ លោកRomano បាននិយាយទៀតថា៖ “ក្លិប Real Madrid មានសុទិដ្ឋិនិយមថានឹងអាចរក្សា Toni Kroos យ៉ាងហោចណាស់ក៏មួយរដូវកាលទៀត។​ ពួកគេមានទំនុកចិត្ត ហើយរង់ចាំតែ Kroos ធ្វើការសម្រេចចិត្តចុងក្រោយលើអនាគតរបស់គាត់ប៉ុណ្ណោះ“៕

គ្រូបង្វឹកអាឡឺម៉ង់សម្រេចដាក់អោយកីឡាកររូបនេះលេងប្រយុទ្ធទល់ម្ចាស់ផ្ទះបារំាង

គ្រូបង្វឹកអាឡឺម៉ង់សម្រេចដាក់អោយកីឡាកររូបនេះលេងប្រយុទ្ធទល់ម្ចាស់ផ្ទះបារំាង

គ្រូបង្វឹកអាល្លឺម៉ង់ Julian Nagelsmann បានបញ្ជាក់ថា Kai Havertz របស់ Arsenal នឹងចាប់ផ្តើមចូលលេងជាខ្សែប្រយុទ្ធក្នុងការប្រកួតមិត្តភាពនៅថ្ងៃសៅរ៍ទល់នឹងក្រុមម្ចាស់ផ្ទះបារាំងនៅកីឡដ្ឋាន Groupam Lyon ខណៈកីឡាករវ័យ២៤ឆ្នាំរូបនេះត្រូវបានដាក់អោយលេងជាខ្សែកាពារស្លាបឆ្វេងកាលពីខែវិច្ឆិកាឆ្នាំមុនខណៈក្រុមឥន្រ្ទីយ៏ដែកអាឡឺម៉ង់បានរងបរាជ័យក្នុងផ្ទះ ៣ទល់និង២ ក្រោមថ្វីជើងទួរគី។រវាងក្រុមទាំងពីរ បានជួបគ្នាក្នុងលក្ខណៈមិត្តភាពម្តងរួចមកហើយកាលពីខែកញ្ញា ២០២៣ ខណៈអាឡឺម៉ង់បានផ្តួលបារាំងក្នុងទឹកដីខ្លួនឯង។ ផ្ទុយទៅវិញសម្រាប់ Havertz នៅរដូវកាលថ្មីនេះខុសប្លែកពីរដូវកាលចាស់សម្រាប់ Arsenal អតីតកីឡាករ RB L ស៊ុតបញ្ចូលទីបាន ៤ គ្រាប់ និងAssist២លើកសម្រាប់ប្រាំមួយលើកចុងក្រោយរបស់គាត់ និងបានដើរតួនាទីសំខាន់នៅតំបន់បម្រើកណ្តាល និងលេងនៅតំបន់ប្រយុទ្ធម្តងម្កាល។ គ្រូបង្វឹកអាឡឺម៉ង់ លោក Nagelsmann ជឿជាក់ថា Havertz កីឡាករដែលត្រូវArsenal ទិញយកមកពី Chelsea ក្នុងតម្លៃ ៦៥លានផោនបានអភិវឌ្ឍខ្លួនយ៉ាងល្អក្រោមការដឹកនាំរបស់គ្រូបង្វឹកក្រុមកាំភ្លើងធំលោក Mikel Arteta នៅរដូវកាលនេះ។ អតីតគ្រូបង្វឹក Bayern Munich លោក Nagelsmann បានបង្ហាញឱ្យដឹងថាខ្សែការពារស្លាបឆ្វេង Maximilian Mittelstadt របស់ Stuttgart នឹងត្រូវផ្តល់ទំនុកចិត្តឱ្យចូលលេងជម្រើសជាតិជាលើកដំបូង។មួយវិញទៀតក្រុមភ្ញៀវអាឡឺម៉ង់មិនមានវត្តមាន​Manuel Neuerនៅ​ថ្ងៃ​សៅរ៍​ទេព្រោះអ្នកចាំទីBayern…

Rooney ប្រដូចតារាវ័យក្មេង Mainoo ទៅនឹងម្ចាស់ជើងឯក World Cup ម្នាក់

Rooney ប្រដូចតារាវ័យក្មេង Mainoo ទៅនឹងម្ចាស់ជើងឯក World Cup ម្នាក់

វីរបុរសរបស់ក្រុមបិសាចក្រហម លោក Wayne Rooney បានប្រៀបធៀបកីឡាករវ័យក្មេង Kobbie Maino​o ទៅនឹងអតីតខ្សែបម្រើមួយរូប ដែលធ្លាប់ឈ្នះជើងឯក World Cup ជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់។ លោក Rooney បានប្រដូច Mainoo ទៅនឹងអតីតខ្សែបម្រើ Bayern Munich, Bastian Schweinsteiger ផ្អែកលើរបៀបលេង និងការសម្រេចចិត្តរបស់គេនៅលើទីលាន។ អតីតប្រធានក្រុមបិសាចក្រហម បាននិយាយថា៖ “ខ្ញុំគិតថា គេជាកីឡាករដ៏អស្ចារ្យមួយរូបដែលមានវ័យក្មេង ជាមួយនឹងភាពចាស់ទុំដែលគេបានបង្ហាញ។ នៅពេលដែលអ្នកបានឃើញកីឡាករវ័យក្មេងណាម្នាក់ចូលក្រុមធំ ពួកគេជាធម្មតាតែងតែមិនមានបទពិសោធ និងពិបាកសម្របនឹងមិត្តរួមក្រុម”។ “គេធ្វើឱ្យខ្ញុំនឹកឃើញដល់ Bastian Schweinsteiger ជាមួយនឹងអ្វីដែលគេលេង ហើយគេតែងតែមានការសម្រេចចិត្តដ៏ត្រឹមត្រូវ។ គេមានអនាគតភ្លឺស្វាង”៕

ក្លឹបយក្សមួយនៅអ៊ីតាលី ត្រៀមប្រជែងជាមួយ Atletico ក្នុងការផ្ទេរ Greenwood

ក្លឹបយក្សមួយនៅអ៊ីតាលី ត្រៀមប្រជែងជាមួយ Atletico ក្នុងការផ្ទេរ Greenwood

ខ្សែប្រយុទ្ធ Mason Greenwood បានស្ដារអាជីពបាល់ទាត់របស់ខ្លួនបានប្រសើរឡើងវិញ ក្រោយចូលរួមក្លឹប Getafe ក្រោមលក្ខខណ្ឌខ្ចីជើងនារដូវកាលនេះ ស្របពេលក្លឹបធំៗជាច្រើនកំពុងចាប់អារម្មណ៍។ យោងតាមប្រភពពី La Gazzetta dello Sport បានឱ្យដឹងថា ក្លឹប Juventus ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាផ្ទេរកីឡារក្រៅជម្រើសរបស់ Manchester United រូបនេះ។ ក្លឹបសេះបង្កង់បានតាមដានស្ថានភាពរបស់កីឡាករវ័យ២២ឆ្នាំ ជាច្រើនខែ ហើយពួកគេមានគម្រោងក្នុងការនាំយក កីឡាករអង់គ្លេសរូបនេះ ទៅពង្រឹងតំបន់ប្រយុទ្ធនាទីផ្សាររដូវក្ដៅខាងមុខ។ អនាគតរបស់ Greenwood នៅទឹកដី Old Trafford ហាក់មិនមានភាពច្បាស់លាស់នោះទេ ខណៈដែលកិច្ចសន្យារបស់គេជាមួយក្លឹបបិសាចក្រហម នឹងផុតសុពលភាពនារដូវក្ដៅឆ្នាំ២០២៥ខាងមុខ ស្របពេល Atletico Madrid ក៏ចង់បានរូបគេទៅចូលក្រុមផងដែរ៕

មេធំ Laporta តបបែបនេះ ក្រោយត្រូវបានសួរពាក់ព័ន្ធនឹង Haaland

មេធំ Laporta តបបែបនេះ ក្រោយត្រូវបានសួរពាក់ព័ន្ធនឹង Haaland

ប្រធានក្លឹប Barcelona លោក Joan Laporta បានឆ្លើយតបនឹងចចាមអារ៉ាម ដែលថាក្លឹបរបស់លោកព្យាយាមក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City។ លោក Laporta ត្រូវបានសួរអំពីលទ្ធភាពរបស់ Barca ក្នុងការនាំយកកីឡាករឆ្នើមលំដាប់ Haaland នារដូវក្ដៅខាងមុខ ស្របពេលដែលមានការរាយការណ៍ថា Kylian Mbappe កាន់តែកៀកក្នុងការចូលរួមក្លឹប Real Madrid។ ថ្លែងប្រាប់ Mundo Deportivo ប្រធានក្លឹបអ្នកមានបុណ្យបាននិយាយថា៖ “វាគ្រាន់តែថា យើងមិនឃើញអ្វីដែលចាំបាច់នោះទេ។​ វាអាចនឹងមានផលប៉ះពាល់ខ្លះ”។ លោក Laporta បានបន្ថែមថា Barca អាចនឹងបន្ថែមសមាជិកថ្មី ម្នាក់ឬពីរនាក់ ប៉ុន្ដែលោកលើកឡើងថា ការនាំយកតារាឆ្នើមមកចូលក្រុម អាច​នឹងរារាំងក្រុមបច្ចុប្បន្នដែលមានស្រាប់៕

Sergio Ramos ចិន ដកខ្លួនពីជម្រើសជាតិ ក្រោយខកចិត្តក្នុងប្រកួតទល់សិង្ហបុរី

Sergio Ramos ចិន ដកខ្លួនពីជម្រើសជាតិ ក្រោយខកចិត្តក្នុងប្រកួតទល់សិង្ហបុរី

ប្រធានក្រុមជម្រើសជាតិចិន Zhang Linpeng បានចាកចេញពីក្រុមជម្រើសជាតិរបស់ខ្លួន បន្ទាប់ពីគេបានចាត់ទុកការប្រកួតស្មើគ្នា ២-២ ជាមួយសិង្ហបុរី ក្នុងវគ្គជម្រុះ World Cup 2026 ថាជាភាពអាម៉ាស់។ នេះជាការចាប់ផ្ដើមដ៏គួរឱ្យខកចិត្តសម្រាប់គ្រូបង្គោលថ្មី Branko Ivankovic ដែលមកកាន់តួនាទីក្នុងក្រុមជម្រើសជាតិចិន ជំនួសលោក Aleksandar Jankovic ក្រោយពួកគេធ្លាក់ចេញពី AFC Asian Cup។ Zhang ត្រូវបានហៅថាជា Sergio Ramos របស់ក្រុមជម្រើសជាតិចិន យោងតាមស្នាមសាក់ ហើយគេលេងក្នុងតំណែងជាខ្សែការពារកណ្ដាលផងនោះ បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ “ក្នុងនាមជាប្រធានក្រុម ខ្ញុំមិនអាចបំពេញតួនាទីរបស់ខ្លួនក្នុងការជួយក្រុមបាននោះទេ ហើយធ្វើឱ្យអ្នកគាំទ្រខកចិត្ត”។ “បន្ទាប់ពីឆ្លងកាត់ការត្រិះរិះយ៉ាងម៉ត់ចត់ ខ្ញុំជឿថា វាជាពេលដែលត្រូវបិទបញ្ចប់អាជីពរបស់ខ្ញុំក្នុងក្រុមជម្រើសជាតិហើយ។ យើងមិនអាចសូម្បីតែយកឈ្នះសិង្ហបុរីនៅក្នុងដំណាក់កាលនេះ។ វាពិតជាពិបាកទ្រាំ។ វាពិតជាអាម៉ាស់ខ្លាំងណាស់”៕

Bruno Fernades និងកីឡាករព័រទុយហ្កាល់៧នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យសម្រាកក្នុងប្រកួតបន្ទាប់

Bruno Fernades និងកីឡាករព័រទុយហ្កាល់៧នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យសម្រាកក្នុងប្រកួតបន្ទាប់

ខ្សែបម្រើ Bruno Fernandes ត្រូវបានអនុញ្ញាតឱ្យចាកចេញពីបញ្ជីក្រុមជម្រើសជាតិព័រទុយហ្កាល់ មុនការប្រកួតមិត្តភាពចុងក្រោយនៃខែមីនានេះទល់នឹងស្លូវ៉ានី។ តារាឆ្នើមព័រទុយហ្កាល់រូបនេះ ជាសមាជិកដ៏សំខាន់ក្នុងក្រុមដឹកនាំដោយគ្រូបង្គោល Roberto Martinez ក្នុងប្រកួតមិត្តភាពកន្លងមក ដែលពួកគេបានយកឈ្នះស៊ុយអែត ៥-២ ដោយប្រធានក្រុម Manchester United រកគ្រាប់បាល់ទី៣របស់ក្រុមព័រទុយហ្កាល់ នានាទី៤៥។ ទោះយ៉ាងណាក្ដី Fernandes បានចាកចេញពីក្រុម ប៉ុន្ដែគេមិនត្រូវបានរំពឹងថាត្រលប់ទៅ Manchester United វិញភ្លាមនោះទេ ពោលក្លឹបអង់គ្លេស​ទុកឱកាសសម្រាប់គេដើម្បីសម្រាក មុនការប្រកួតថ្ងៃទី៣០ខែមីនា ឈានចូលមកដល់។ ក្រៅពីខ្សែបម្រើរបស់ក្រុមបិសាចក្រហម លោក Martinez ក៏បានផ្ដល់ឱកាសដល់សមាជិកផ្សេងទៀតដើម្បីសម្រាកផងដែរ ដែលមានដូចជា Bernardo Silva, Ruben Dias, Joao Palhinha, Nelson Semedo, Toti Gomes, Rafael Leao និង Goncalo Ramos៕