Sport

Kane ខកខានពីរប្រកួតបន្ទាប់សម្រាប់អង់គ្លេស ខណៈកីឡាករពីររូបមានឱកាសបញ្ចេញសមត្ថភាព

Kane ខកខានពីរប្រកួតបន្ទាប់សម្រាប់អង់គ្លេស ខណៈកីឡាករពីររូបមានឱកាសបញ្ចេញសមត្ថភាព

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានអះអាងថា ខ្សែប្រយុទ្ធ Harry Kane អាចនឹងខកខានចូលការប្រកួតមិត្តភាពទាំងពីរខាងមុខនេះ ហើយលោកចង់ផ្ដល់ឱកាសដល់កីឡាករពីររូបដើម្បីសាងភាពលេចធ្លោ។ ប្រធានក្រុមតោកំណាចអង់គ្លេស នឹងខកខានលេងក្នុងប្រកួតមិត្តភាពទល់ប្រេស៊ីល នាថ្ងៃសៅរ៍ ដោយសារតែបញ្ហារបួសកជើង ហើយលោក Southgate បានអះអាងថា Cole Palmer និង Jordan Henderson ក៏មិនបានចូលរួមផងដែរ។ លោកបានបន្ថែមថា ខ្សែប្រយុទ្ធរបស់ Bayern Munich ក៏មិនច្បាស់ថានឹងអាចលេងប្រកួតបន្ទាប់ទល់នឹងបែលហ្ស៊ិកឬយ៉ាងណានៅឡើយ ប៉ុន្ដែអវត្តមានរបស់ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ អាចជាឱកាសសម្រាប់កីឡាករតំបន់ប្រយុទ្ធផ្សេងទៀត បង្ហាញសមត្ថភាព ដែលអាចជា Watkins ឬ Toney៕

Mbappe ប្រាប់ពីពេលវេលា ដែលត្រូវប្រកាសពីអនាគតរបស់ខ្លួន

Mbappe ប្រាប់ពីពេលវេលា ដែលត្រូវប្រកាសពីអនាគតរបស់ខ្លួន

នេះជាលើកដំបូងតាំងពីដើមឆ្នាំ២០២៤មក ដែល Kylian Mbappe និយាយជាមួយអ្នកសារព័ត៌មាន ពេលដែលក្រុមជម្រើសជាតិបារាំង ត្រៀមខ្លួនសម្រាប់ការប្រកួតមិត្តភាពទល់អាល្លឺម៉ង់។ ខ្សែប្រយុទ្ធរូបនេះត្រូវបានសួរអំពីអនាគតរបស់គេ ហើយជាការឆ្លើយតប តារាឆ្នើមរបស់ Paris Saint-Germain រូបនេះ បានលើកឡើងថា គេមិនមានអ្វីត្រូវប្រកាសនោះទេ លុះត្រាតែដល់មុនព្រឹត្តិការណ៍ Euro 2024 ចាប់ផ្ដើម។ Mbappe បាននិយាយថា៖ “ខ្ញុំមិនប្រកាសអ្វីទេ ព្រោះខ្ញុំគ្មានអ្វីដែលត្រូវប្រកាស។ ថ្ងៃដែលខ្ញុំមានរឿងត្រូវប្រកាស ខ្ញុំនឹងបើកចំហរ និងបង្ហាញពីសេចក្ដីលម្អិត។ សូមទោសដែលធ្វើឱ្យអ្នកខកចិត្ត ប៉ុន្ដែខ្ញុំគ្មានអ្វីគួរឱ្យចាប់អារម្មណ៍ដើម្បីប្រកាសទេ”។ “ខ្ញុំនឹងផ្ដោតទៅលើក្រុមជម្រើសជាតិបារាំង នៅពេលដែល Euro 2024 ខិតចូលមកដល់ ហើយខ្ញុំគិតថាគ្រប់យ៉ាងត្រូវបានដោះស្រាយនៅពេលនោះ”៕

គ្រូអាល្លឺម៉ង់បញ្ជាក់ច្បាស់ៗ ចំពោះជម្រើសអ្នកចាំទីដៃទី១នៅ EURO 2024

គ្រូអាល្លឺម៉ង់បញ្ជាក់ច្បាស់ៗ ចំពោះជម្រើសអ្នកចាំទីដៃទី១នៅ EURO 2024

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ Julian Nagelsmann បានអះអាងកាលពីថ្ងៃសុក្រថា Manuel Neuer នៅតែជាជម្រើសទី១ក្នុងក្រុម សម្រាប់ព្រឹត្តិការណ៍ EURO 2024 ទោះបីជាគេមិនបានលេងតាំងពីធ្លាក់ចេញពី World Cup 2022 ក៏ដោយ។ អាល្លឺម៉ង់ នឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ Euro 2024 ដែលចាប់ផ្ដើមនាពាក់កណ្ដាលខែមិថុនាខាងមុខ ខណៈលោក Nagelsmann បានជម្រះមន្ទិលចំពោះតំណែងអ្នកចាំទីដៃទី១រវាង Neuer ដែលកំពុងមានបញ្ហារបួស និង Marc-Andre ter Stegen។ លោកបាននិយាយថា៖ “Neuer រងរបួស ប៉ុន្ដែវាជារបួសតូចតាចប៉ុណ្ណោះ។ គាត់នឹងមិនឃ្លាតឆ្ងាយពីការប្រកួតរហូតដល់៨ខែនោះទេ។ វាត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ បន្ទាប់មកគាត់នឹងត្រលប់មកវិញ”។ “យើងពិតជាសំណាងណាស់ ដែលមានអ្នកចាំទីដៃទី២ដ៏មានគុណភាព ហើយនឹងអាចលេងពីរប្រកួតខាងមុខនេះ”។ ក្រុមអាល្លឺម៉ង់ នឹងប្រកួតមិត្តភាពទល់បារាំង នារាត្រីថ្ងៃសៅរ៍នេះ ហើយពួកគេនឹងលេងតទល់ជាមួយហូឡង់ នាថ្ងៃអង្គារនាសប្ដាហ៍ក្រោយ៕

James Rodriguez មានការបើកចំហរក្នុងការត្រលប់ទៅ La Liga វិញ

James Rodriguez មានការបើកចំហរក្នុងការត្រលប់ទៅ La Liga វិញ

អតីតតារាឆ្នើមរបស់ Real Madrid, James Rodriguez អាចនឹងមានការបើកចំហរចំពោះអនាគតរបស់ខ្លួនក្នុងការត្រលប់ទៅលេងក្នុងក្របខណ្ឌ La Liga វិញមុនពេលចូលនិវត្តន៍។ James បានសម្រេចការផ្ទេរទៅចូលរួម Real Madrid បន្ទាប់ពីគេបានបង្ហាញសមត្ថភាពដ៏ល្អ សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកូឡុំប៊ី អំឡុងព្រឹត្តិការណ៍ FIFA World Cup 2014។ មានក្ដីរំពឹងថា ខ្សែបម្រើប្រយុទ្ធរូបនេះ អាចនឹងទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្លឹបយក្សអេស្ប៉ាញ តែអ្វីៗមិនស្ថិតនៅក្នុងគម្រោងនោះទេ។ James ត្រូវបានដាក់ឱ្យក្លឹប Bayern Munich ខ្ចីជើងមុនពេលគេផ្លាស់ទៅក្លឹបអង់គ្លេស Everton។ ក្រោយមកគេបានចូលរួមក្លឹបនៅកាតារ នៅក្រិក មុនពេលត្រលប់ទៅលេងនៅប្រេស៊ីល នាឆ្នាំ២០២៣។ អតីតម្ខាស់អាវលេខ១០របស់ Real Madrid រូបនេះ លេងបានយ៉ាងល្អក្នុងការប្រកួតដែលកូឡុំប៊ី ទទួលជ័យជម្នះ ១-០ លើអេស្ប៉ាញនៅទីក្រុងឡុងដ៍ ហើយគេមានការបើកចំហរក្នុងការត្រលប់ទៅលីគកំពូលអេស្ប៉ាញវិញ។ James បាននិយាយថា៖ “នៅពេលដែលអ្នកលេងសម្រាប់ក្រុមជម្រើសជាតិ អ្នកត្រូវតែលេងឱ្យបានល្អ។ នាពេលអនាគត ខ្ញុំអាចត្រលប់ទៅ La Liga វិញ នេះជាលីគដែលខ្ញុំចូលចិត្តលេង”៕

មានតែ Neymar ម្នាក់គត់ ដែលអាចធ្វើកំណត់ត្រាដ៏ពិសេសមួយនេះដូច Ronaldo

មានតែ Neymar ម្នាក់គត់ ដែលអាចធ្វើកំណត់ត្រាដ៏ពិសេសមួយនេះដូច Ronaldo

នៅក្នុងសតវត្សន៍ទី ២១ នេះ មានតែ Cristiano Ronaldo និង Neymar Jr ប៉ុណ្ណោះ ដែលអាចធ្វើបានកំណត់ត្រារកបានគ្រាប់បាល់លើស ១០០ គ្រាប់ ក្នុងចំណោមការលេងឱ្យ ៣ ក្លិបផ្សេងគ្នា។ ជាការពិតណាស់ ក្រៅពី Ronaldo និង Neymar នៅក្នុងសតវត្សន៍ទី ២១ នេះ គឺមិនទាន់មានកីឡាករផ្សេងណា អាចរកបានគ្រាប់បាល់បានលើសពី ១០០ គ្រាប់ ឱ្យក្លិប ៣ ផ្សេងគ្នានៅឡើយទេ ក្នុងនោះរួមទាំង Messi ផងដែរ។ ក្នុងនោះក្លិប ៣ ដែល Ronaldo រកបានគ្រាប់បាល់លើស ១០០ គ្រាប់រួមមាន Real Madrid រកបាន ៤៥០ គ្រាប់, Manchester United រកបាន ១៤៥ គ្រាប់ និង Juventus ១០១ គ្រាប់។ ចំណែក…

Arsenal ត្រៀមផ្តល់កុងត្រាថ្មីឲ្យខ្សែបម្រើឆ្នើមរបស់ខ្លួនម្នាក់នេះ

Arsenal ត្រៀមផ្តល់កុងត្រាថ្មីឲ្យខ្សែបម្រើឆ្នើមរបស់ខ្លួនម្នាក់នេះ

ក្លឹបកាំភ្លើងធំ Arsenal ត្រៀមផ្តល់កុងត្រាថ្មី១ឆ្នាំទៀតដល់អតីតខ្សែបម្រើឆ្នើមរបស់ក្លឹបតោខៀវ Jorginho ដោយលោក Mikel Arteta នៅតែមានជំនឿជឿជាក់ថា ខ្សែបម្រើឆ្នើមរូបនេះនៅតែផ្នែកដ៏សំខាន់ម្នាក់សម្រាប់ក្រុម។ បើយោងទៅតាម Football Insider បានចុះផ្សាយថា Arsenal កំពុងបើកការចរចារជាមួយនឹងអ្នកតំណាងរបស់ Jorginho ក្នុងបន្តកិច្ចសន្យារយៈពេល១ឆ្នាំបន្ថែមទៀត ខណៈកិច្ចសន្យាបច្ចុប្បន្ននឹងផុតសុពលភាពនៅចុងបញ្ចប់រដូវកាលនេះ៕

ក្លឹបធំៗ ៣ កំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីធានាការចង់បានគ្រូបង្វឹក Xabi Alonso

ក្លឹបធំៗ ៣ កំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីធានាការចង់បានគ្រូបង្វឹក Xabi Alonso

ប្រធានក្លឹបយក្សអាល្លឺម៉ង់ Bayern Munich លោក Uli Hoeness បាននិយាយថា Bayern Munich កំពុងប្រកួតប្រជែងជាមួយ Liverpool ដើម្បីតែងតាំងលោក Xabi Alonso ជាអ្នកគ្រប់គ្រងថ្មីនៅរដូវកាលក្រោយនេះ។ គួររំលឹកដែរថា Alonso គឺជាអតីតកីឡាកររបស់ក្លឹបទាំងពីរ ខណៈបច្ចុប្បន្នគាត់កំពុងដឹកនាំក្រុម Bayer Leverkusen ឈានទៅដល់ការឈ្នះជើងឯក Bundesliga លីគអាល្លឺម៉ង់ជាលើកដំបូងផងដែរ។ ជាក់ស្តែង កិច្ចសន្យារបស់ Alonso នៅក្លឹប Leverkusen មានសុពលភាពដល់ឆ្នាំ ២០២៦។ ស្របពេលជាមួយគ្នានេះ ក្លឹបយក្សនៅអេស៉្បាញ Real Madrid ក៏ចូលប្រជែងចង់បានអតីតខ្សែបម្រើខ្លួន [Alonso] ឲ្យមកជំនួសតំណែងលោក Carlo Ancelotti នៅរដូវកាលក្រោយផងដែរ បើទោះជាកុងត្រាផុតកំណត់នៅចុងឆ្នាំ ២០២៦ ក៏ដោយនោះ។ គួរជម្រាបដែរថា លោក Thomas Tuchel និង Jurken Klopp នឹងចាកចេញពីក្លឹបនៅចុងរដូវកាលនេះ ដោយក្លឹបទាំង២នេះ គឺមានអាទិភាពជាងគេក្នុងការដណ្តើមលោក Xabi…

ក្លឹបបាល់ទាត់ Atlético Madrid ចាក់​សោ​កីឡាករសំខាន់ៗ ៦ រូប​នេះ​ទុក​ហើយ អត់​ព្រម​លក់​ចេញទេ

ក្លឹបបាល់ទាត់ Atlético Madrid ចាក់​សោ​កីឡាករសំខាន់ៗ ៦ រូប​នេះ​ទុក​ហើយ អត់​ព្រម​លក់​ចេញទេ

ក្លឹប​ក្រហម​ស Atletico Madrid ​ត្រូវ​បាន​គេ​រំពឹង​នឹង​មាន​ភាព​មមាញឹក​ខ្លាំង​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ តែ​យ៉ាង​ណា​ក៏​មាន​ការ​គិត​ទុក​ជា​មុន​រួច​ដែរ ក្នុង​ការ​បិទ​ផ្លូវ​កីឡាករ​សំខាន់ៗ​មិន​ឲ្យ​ចាកចេញ​ជា​ដាច់​ខាត ពោល​នរណា​ចរចា ​ដាក់​តម្លៃ​កល់​ប៉ុន្មាន ក៏​ក្លឹប​នឹង​មិន​មាន​ការ​អើពើ​ដែរ។ បើ​តាម​សារព័ត៌មាន Marca ទោះ​ក្លឹប​ជួប​បញ្ហា​ហិរញ្ញវត្ថុ​បន្តិចបន្តួច​នា​រយៈ​ពេល​ចុងក្រោយ ទាមទារ​ការ​លក់​ចេញ​កីឡាករ​ខ្លះ តែ​វា​អាច​មាន​ត្រឹម​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ តួ​យ៉ាង​ដូច Saul Niguez និង Angel Correa ដែល​ល្ហៀងៗ​ការ​ផ្ទេរ​ទៅ​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​តាំង​ទីផ្សារ​រដូវ​រងា នា​ឯ​ដើម​ឆ្នាំ។ ក៏​អាច​នឹង​មាន​កីឡាករ​មួយ​ចំនួន​ផ្សេង​ទៀត ​តែ​ត្រឹម​ដឹង​សមាសភាព​ចំនួន ៦ រូប ដូច Jan Oblak, Koke Resurreccion, Antoine Griezmann, Samuel Lino, Rodrigo Riquelme និង Pablo Barrios គឺ​មិន​លក់​ចេញ​ជា​ដាច់​ខាត ហើយ​ពួក​គេ​ខ្លះ​នោះ ក៏​ល្ហៀងៗ​នឹង​ត្រៀម​ទទួល​បាន​កុងត្រា​ថ្មី​ទៀត​ផង។ ផែនការណ៍​របស់​ក្លឹប គឺ​សម្រួល​ការ​លក់​ចេញ​កីឡាករ​ស៊ី​ថ្លៃ​មួយ​ចំនួន ដែល​លែង​ជា​តម្រូវ​ការ​របស់​លោក Diego Simeone ត​ទៅ​ទៀត ត្រង់​ខ្លះ​ក៏​ស្ថិត​នៅ​ក្រោម​កម្រិត​ចង់​បាន​របស់​គ្រូ និង​កត្តា​អាយុ​ទាមទារ​ឲ្យ​មាន​ការ​ចាកចេញ​ជា​រឿង​ចាំ​បាច់​បំផុត​ក្លឹប​ត្រូវ​ធ្វើ​ពេល​ខាង​មុខ៕

Maguire ថាមិត្តរួមក្រុម Man Utd ម្នាក់នេះ ស្រដៀងទៅនឹង Jude Bellingham

Maguire ថាមិត្តរួមក្រុម Man Utd ម្នាក់នេះ ស្រដៀងទៅនឹង Jude Bellingham

ខ្សែការពារ Harry Maguire បានលើកឡើងថា ខ្សែបម្រើវ័យ១៨ឆ្នាំ Kobbie Mainoo អាចនឹងក្លាយជា Jude Bellingham ថ្មីមួយនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស។ Mainoo បានបង្ហាញខ្លួនលើកដំបូងនៅ Premier League សម្រាប់ Manchester United កាលពីខែវិច្ឆិកា ហើយគេបានបង្ហាញសមត្ថភាពយ៉ាងល្អ ក្នុងចំណែកជួយពួកគេឈ្នះ Liverpool ក្នុងពានរង្វាន់ FA Cup ហើយទទួលបានការចាប់អារម្មណ៍ពីគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Gareth Southgate។ Maguire និយាយថា៖ “ការលេងនៅក្នុងព្រឹត្តិការណ៍ធំ ប្រាកដណាស់ វាត្រូវការកីឡាករដែលមានបទពិសោធ ប៉ុន្ដែក៏ត្រូវការកីឡាករក្មេងៗផងដែរ ហើយពេលខ្លះពួកគេលេងដោយគ្មានភាពភ័យខ្លាចនោះទេ ហើយពួកគេធ្វើបានល្អតាមវិធីនោះ។ ខ្ញុំមិនមានក្ដីកង្វល់អ្វីឡើយ។ វាពិតជាអស្ចារ្យណាស់ គាត់ទើបតែមានវ័យ១៨ឆ្នាំប៉ុណ្ណោះ គាត់ពិតជាមានភាពចាស់ទុំ។ គាត់មានភាពស្រដៀងបន្ដិចទៅនឹង Jude Bellingham ពេលនៅក្មេង”។ “គាត់មានភាពចាស់ទុំ។ ខ្ញុំគ្មានអ្វីដែលត្រូវបារម្ភឡើយ។ ខ្ញុំឃើញគាត់ធ្វើបានល្អពីមួយថ្ងៃទៅមួយថ្ងៃក្នុងការហ្វឹកហាត់។ គាត់គ្រាន់តែព្យាយាមឱ្យបានខ្លាំងក្លា និងធ្វើបានល្អ។ ខ្ញុំបានអបអរដល់គាត់ និយាយថាគាត់សក្ដិសមនឹងទទួលបានវា(ការកោះហៅចូលជម្រើសជាតិ) ចូរខំប្រឹងប្រែង និងប្រកដថាអ្នករីករាយនូវអ្វីដែលអ្នកបានធ្វើ”៕

មេធំ Laporta ថា Real Madrid អាចមានបញ្ហាបើនាំយក Mbappe ចូលក្រុម ដោយសារតែ…

មេធំ Laporta ថា Real Madrid អាចមានបញ្ហាបើនាំយក Mbappe ចូលក្រុម ដោយសារតែ…

Real Madrid ត្រូវបានព្រមានថា ពួកគេអាចនឹងប្រឈមប​ញ្ហាពីសមាជិកក្រុម ប្រសិនបើពួកគេនាំយកខ្សែប្រយុទ្ធ Kylian Mbappe ពីក្លឹប Paris Saint-Germain ទៅចូលក្រុម នារដូវក្ដៅខាងមុខ។ ក្លឹបយក្សអេស្ប៉ាញត្រូវបានរំពឹងថា នឹងនាំយកខ្សែប្រយុទ្ធបារាំង ដោយពុំមានតម្លៃផ្ទេរនាពេលដ៏ខ្លីខាងមុខ ប៉ុន្ដែប្រធានក្លឹប Barcelona លោក Joan Laporta ជឿជាក់ថា ការចូលរួមរបស់ Mbappe អាចបង្កឱ្យមានបញ្ហាក្នុងបណ្ដាកីឡាករក្នុងក្រុម នៅទឹកដី Santiago Bernabeu។ បន្ទាប់ពីបានបដិសេធ ចំពោះការលើកឡើងថាមានការច្រណែន Real Madrid ដែលមានសង្ឃឹមខ្ពស់ក្នុងការនាំចូល Mbappe លោក Laporta ត្រូវបានសួរអំពីការយល់ឃើញជុំវិញ ការផ្ទេរ ប្រធានក្រុមជម្រើសជាតិបារាំងរូបនេះ ថាតើនឹងទៅជាយ៉ាងណា។ លោក Laporta បាននិយាយថា៖ “ខ្ញុំមើលឃើញដោយមិនបាច់គិតច្រើននោះទេ។ ពួកគេនឹងមានបញ្ហានៅទីនោះ។ អ្នកត្រូវតែលក់កីឡាករម្នាក់ ពេលដែល Mbappe មកដល់មែនទេ? ព្រោះពួកគេទាំងពីរមិនអាចលេងនៅក្នុងតំណែងដូចគ្នាទេ ហើយពួកគេជាកីឡាករដែលមានការចាប់អារម្មណ៍ខ្ពស់។ ហើយបើនិយាយអំពីរឿងប្រាក់ឈ្នួល វាអាចនឹងប៉ះពាល់ដល់សមាជិកក្នុងក្រុមយ៉ាងពិតប្រាកដ”៕