គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានអះអាងថា ខ្សែប្រយុទ្ធ Harry Kane អាចនឹងខកខានចូលការប្រកួតមិត្តភាពទាំងពីរខាងមុខនេះ ហើយលោកចង់ផ្ដល់ឱកាសដល់កីឡាករពីររូបដើម្បីសាងភាពលេចធ្លោ។
ប្រធានក្រុមតោកំណាចអង់គ្លេស នឹងខកខានលេងក្នុងប្រកួតមិត្តភាពទល់ប្រេស៊ីល នាថ្ងៃសៅរ៍ ដោយសារតែបញ្ហារបួសកជើង ហើយលោក Southgate បានអះអាងថា Cole Palmer និង Jordan Henderson ក៏មិនបានចូលរួមផងដែរ។
លោកបានបន្ថែមថា ខ្សែប្រយុទ្ធរបស់ Bayern Munich ក៏មិនច្បាស់ថានឹងអាចលេងប្រកួតបន្ទាប់ទល់នឹងបែលហ្ស៊ិកឬយ៉ាងណានៅឡើយ ប៉ុន្ដែអវត្តមានរបស់ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ អាចជាឱកាសសម្រាប់កីឡាករតំបន់ប្រយុទ្ធផ្សេងទៀត បង្ហាញសមត្ថភាព ដែលអាចជា Watkins ឬ Toney៕