Sport

Saka ដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតមិត្តភាពជាមួយប្រេស៊ីល និងបែលហ្សិក

Saka ដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតមិត្តភាពជាមួយប្រេស៊ីល និងបែលហ្សិក

ខ្សែប្រយុទ្ធ Bukayo Saka របស់ក្លឹប Arsenal បានដកខ្លួនពីក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស មុនការប្រកួតមិត្តភាពទល់នឹងក្រុមប្រេស៊ីល និងបែលហ្ស៊ិកចូលមកដល់។ Saka បានបង្ហាញសមត្ថភាពយ៉ាងល្អសម្រាប់ក្រុមអង់គ្លេសដឹកនាំដោយគ្រូបង្គោល Gareth Southgate ប៉ុន្ដែគួរឱ្យសោកស្ដាយដែលរូបគេ មិនអាចចូលរួមការប្រកួតកម្ដៅសាច់ដុំ មុនព្រឹត្តិការណ៍ EURO 2024 ឈានចូលមកដល់ ដោយសារបញ្ហារបួស។ ក្រុមតោកំណាចអង់គ្លេស នឹងប្រកួតមិត្តភាពទល់ប្រេស៊ីល ក្នុងកីឡដ្ឋាន Wembley នាថ្ងៃសៅរ៍ និងប្រកួតទល់បែលហ្ស៊ិកក្នុងទីតាំងដដែលនេះ នាថ្ងៃអង្គារសប្ដាហ៍ក្រោយ មុនពេលដែលលោក Southgate ប្រកាសពីសមាសភាពកីឡាករសម្រាប់ព្រឹត្តិការណ៍ Euro 2024។ មុនពេលចាកចេញពីក្រុម Saka បានហ្វឹកហាត់នៅខាងក្នុងដោយខ្លួនឯង ជាមួយមិត្តរួមក្រុម Harry Kane, Cole Palmer និង Jordan Henderson៕

Real Madrid ដាក់​សំណើ​ទៅ Bayern Munich ក្នុងកិច្ចព្រមព្រៀងលើ Davies​ ចំនួន 42លាន​អឺរ៉ូ

Real Madrid ដាក់​សំណើ​ទៅ Bayern Munich ក្នុងកិច្ចព្រមព្រៀងលើ Davies​ ចំនួន 42លាន​អឺរ៉ូ

​មួយ​រយៈ​ចុងក្រោយ​យើង​ប្រាកដ​បាន​ដឹង​ច្បាស់​ណាស់ ថា Alphonso Davies គឺ​ជា​រ៉ាដា​ធំ​ក្នុង​ក្រសែ​ភ្នែក​ក្លឹប Real Madrid ខណៈ​ក្លឹប​ Bayern Munich ជា​ភាគី​អាណាព្យាបាល​ហាក់​ព្យាយាម​រារាំង​មិន​ចង់​ឲ្យ​គេ​ចាកចេញ​ឡើយ។ តែ​ស្ថានភាព​វា​ស៊ីសង​លើ​កត្តា​នៃ​តម្លៃ​ចរចា និង​ការ​ជជែក​នានា​រវាង​កីឡាករ​ផ្ទាល់​ផង​ដែរ។ បើ​តាម​សារព័ត៌មាន Cadena SER ​ខាង​ក្លឹប​ស្តេច​ស បាន​ជូន​សំណើ​ទៅ​កីឡាករ​កាណាដា​រួច​ស្រេច ពោល​មើល​ទៅ​ហាក់​ពិត​ចង់​បាន​ខ្សែ​ការពារ​ស្លាប​កំពូល​ល្បឿន​ខាង​លើ​ជា​ពន់ពេក ជាមួយ​នឹង​លក្ខខណ្ឌ​ផ្តល់​ឲ្យ​ប្រាក់​ឈ្នួល ១០,៥ លាន​អឺរ៉ូ/រដូវ​កាល រយៈ​ពេល ៤ ឆ្នាំ​ពេញ។ នេះ​សមល្មម​នឹង​រុញ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​លំដាប់​ទី​ពីរ បន្ទាប់​ពី​ David Alaba បើ​យើង​រាប់​តែ​សមាសភាព​កីឡាករ​កំពុង​ឈរ​ជើង។ ពី​លើ​ប្រាក់​ឈ្នួល​ផ្តល់​ឲ្យ​ក្លឹប​ដឹកនាំ​ដោយ​ប្រធាន​លោក Florentino Perez ក៏​ត្រូវ​គិតគូរ​លើ​តម្លៃ​ផ្ទេរ​ចេញ​កីឡាករ​វ័យ ២៣ ឆ្នាំ ​មួយ​តង់​ផ្សេង​ទៀត​ដែរ ​ត្រង់ Bayern ហាក់​ទាមទារ​តូច​បំផុត ៥០ លាន​អឺរ៉ូ ស្រប​ពេល​ល្ហៀងៗ​ខាង​ក្លឹប​នៅ​អេស្ប៉ាញ​ចង់​ផ្តល់​ឲ្យ​មិន​លើស​ពី ៤០ លាន​អឺរ៉ូ។ អ៊ីចឹង​វា​ជា​ចំណុច​ដែល​ពួក​គេ​នឹង​ចរចា​រវាង​គ្នា​បន្ថែម​ទៀត។ រំឭក​អំពី​ស្ថិតិ Davies នា​រដូវ​កាល ២០២៣/២៤ នេះ​បន្តិច សរុប​ការ​ឈរ​ជើង ៣១ ប្រកួត​ចូល​ជាង ២…

Daiz៖ បាននិយាយថា “បទពិសោធន៍​ស្តួចស្តើង ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចូលចុះ​នឹង Real Madrid ណាស់”

Daiz៖ បាននិយាយថា “បទពិសោធន៍​ស្តួចស្តើង ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចូលចុះ​នឹង Real Madrid ណាស់”

Brahim Diaz បាន​បង្ហាញ​ចំណាប់​អារម្មណ៍​រីករាយ​នឹង​ពេលវេលា​ឈរ​ជើង​នៅ AC Milan កន្លង​មក ហើយ​អះអាង​ថា ដោយសារ​បាន​ទី​នោះ ទើប​ធ្វើ​ឲ្យ​ខ្លួន​មាន​លទ្ធផល​សព្វថ្ងៃ​នៅ Real Madrid ត្រង់​គ្រា​ផ្ទេរ​ចេញ​ដំបូង​ពី Manchester City ​គេ​ពិត​ជា​នៅ​កម្រិត​ទាប​ខ្លាំង​ណាស់។ យើង​និយាយ​ថយ​ក្រោយ ជុំវិញ​កីឡាករ​វ័យ ២៤ ឆ្នាំ ត្រូវ​បាន​ស្តេច​ស​ទិញ​ចេញ​ពី​សំពៅ​មាស​ន​រដូវ​រងា ឆ្នាំ​ ២០១៩ ក្នុង​តម្លៃ ១៧ លាន​អឺរ៉ូ ហើយ​ក្រោយ​មក​ដាក់​ឲ្យ Milan ខ្ចី​ជើង​ចុះ​ឡើង​ដល់​រដូវ​ក្តៅ​ឆ្នាំ ២០២៣ ទើប​ត្រលប់​មក​វិញ រួច​រដូវ​កាល​ចុងក្រោយ​ក៏​ទទួល​បាន​ពេលវេលា​សកម្ម​ជាប់លាប់ ៣៣ ប្រកួត អាច​រក​បាន ៩ គ្រាប់​និង Assist ៤ លើក​ផង​ដែរ។ យ៉ាង​ណា​កីឡាករ​ដែល​ទើប​ប្តូរ​ទៅ​លេង​ឲ្យ​ជម្រើស​ជាតិ​ម៉ារ៉ុក​បាន​លើក​ឡើង៖ “ពួក​គេ​ជា​ក្លឹប ២ ផ្សេង​គ្នា កាល​នោះ​ខ្ញុំ​នៅ​ក្មេង​ណាស់ ពេលវេលា​ដែល​ចេញ​ពី​ក្លឹប​យក្ស​ដូច Manchester City ពិត​មែន តែ​ខ្ញុំ​នៅ​បទពិសោធន៍​ស្តួចស្តើង នាំ​ឲ្យ​អ្វី​ដែល​រំលេច​ចេញ​មក​វា​មិន​ដូច​អ្វី​ដែល​យើង​គ្រោង​ទុក”។ គេ​បន្ត​ថា៖ “តែ​របៀប​ដែល​ខ្ញុំ​ខិតខំ នៅ​ទី​បញ្ចប់​វា​ក៏​បាន​សង​លទ្ធផល​ត្រលប់​មក​វិញ ខ្ញុំ​បាន​ឆ្លង​កាត់​ពេលវេលា​នៅ Milan…

Tchouameni បានច្រាន​ចោល​ព័ត៌មាន​ដែលថា​ខ្លួន​ប្រៀបធៀបជាមួយ Mbappe និង Haaland

Tchouameni បានច្រាន​ចោល​ព័ត៌មាន​ដែលថា​ខ្លួន​ប្រៀបធៀបជាមួយ Mbappe និង Haaland

កីឡាករ​បារាំង Aurelien Tchouameni បាន​បដិសេធ​ពាក់ព័ន្ធ​នឹង​ការ​ចុះផ្សាយ​សម្រង់​សម្តី​របស់​ខ្លួន ដែល​ថា​បាន​ប្រៀបធៀប​ Kylian Mbappe នឹង Erling Haaland ជុំវិញ​ការ​ជជែក​របស់​គេ​កន្លង​មក​ជាមួយ​នឹង​មិត្ត​រួម​ទ្រនំ​នៅ Real Madrid គឺ Eduardo Camavinga និង Jude Bellingham។ ផ្ទុយ​ទៅ​វិញ កីឡាករ​បារាំង​ខាង​លើ​បាន​អះអាង​ថា ខ្លួន​គេ​បាន​ធៀប​រវាង Eric Dier និង Dayot Upamecano ដែល​កំពុង​លេង​ឲ្យ​ក្លឹប Bayern Munich ​ព្រម​គ្នា​ឯ​ណោះ​ទេ ពោល​មាន​ចម្លើយ​ថា​នរណា​ល្អ​ជាង​នរណា រវាង​ខ្សែ​ការពារ​កណ្តាល​ទាំង​ពីរ។ Tchouameni រៀបរាប់​ថា៖ “យើង​ពិត​ជា​អត់​បាន​និយាយ​ពាក់ព័ន្ធ Kylian និង Erling ​ទេ ពេល​នោះ យើង​និយាយ​អំពី Eric Dier និង Dayot Upamecano ហើយ Jude ក៏​និយាយ​អំពី Dider ខ្ញុំ​និយាយ​អំពី Dayot វា​មិនមែន​ជា​ព័ត៌មាន​អី​ធំ​ទេ គ្រាន់​ថា​អ្វី​ដែល​ខ្ញុំ​បកស្រាយ​នេះ…

Joselu ចង់បន្ដលេងនៅ Real Madrid បើទោះបីជាក្លឹបបានត្រឹមខ្ចីជើងពី Espanyol ក៏ដោយ

Joselu ចង់បន្ដលេងនៅ Real Madrid បើទោះបីជាក្លឹបបានត្រឹមខ្ចីជើងពី Espanyol ក៏ដោយ

មានក្ដីបារម្ភយ៉ាងច្រើនជុំវិញរដូវកាលរបស់ Real Madrid បន្ទាប់ពីពួកគេមិនបាននាំចូលខ្សែប្រយុទ្ធល្បីឈ្មោះ ទៅជំនួសកន្លែងរបស់ Karim Benzema ដែលបានសម្រេចចិត្តចាកចេញទៅចូលរួមក្លឹបអារ៉ាប៊ី សាអ៊ូឌីត Al-Ittihad នាដំណាច់រដូវកាលមុន។ ផ្ទុយទៅវិញ ក្លឹបយក្សអេស្ប៉ាញ បានសម្រេចចិត្តខ្ចីជើងខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ Joselu ពីក្លឹប Espanyol ជាមួយកុងត្រារយៈពេលមួយរដូវកាល ប៉ុន្ដែកីឡាករអេស្ប៉ាញ បានសាងភាពភ្ញាក់ផ្អើល ដោយគេរកគ្រាប់បាល់១៤គ្រាប់គ្រប់ពានរង្វាន់ទាំងអស់នារដូវកាលនេះ ទោះមិនទទួលបាន​ឱកាសលេងក្នុងជម្រើសដំបូងជាប់លាប់ក៏ដោយ។ ក្លឹបអធិរាជស មានជម្រើសក្នុងការចុះហត្ថលេខាផ្ទេរ Joselu ជាអចិន្ដ្រៃយ៍ក្នុងតម្លៃទាបនារដូវក្ដៅខាងមុខ ហើយខ្សែប្រយុទ្ធចាស់វស្សា ក៏មានបំណងចង់រួមរស់នៅរាជធានីប្រទេសអេស្ប៉ាញផងដែរ នេះបើយោងតាមប្រភពពី Mundo Deportivo។ Joselu បាននិយាយថា៖ “ខ្ញុំសង្ឃឹមថា ខ្ញុំអាចបន្ដនៅ Real Madrid ជាមួយនឹងកុងត្រាអចិន្ដ្រៃយ៍ មិនមែនត្រឹមតែការខ្ចីជើងនោះទេ”។ Joselu ពិតជាស័ក្ដិសមក្នុងការបន្ដនៅ Real Madrid ប៉ុន្ដែការមកដល់របស់ Kylian Mbappe និង Endrick Felipe នារដូវក្ដៅខាងមុខ អាចនឹងពិបាកផ្ដល់កន្លែងសម្រាប់ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ ក្នុងក្រុមលោក Ancelotti សម្រាប់រដូវកាលក្រោយ៕

Ten Hag ពេញចិត្តទេពកោសល្យកីឡាករ​វ័យ​ក្មេងម្នាក់នេះដែល Rangnick បានចុះកុងត្រា

Ten Hag ពេញចិត្តទេពកោសល្យកីឡាករ​វ័យ​ក្មេងម្នាក់នេះដែល Rangnick បានចុះកុងត្រា

អតីតអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United លោក Ralf Rangnick កាលពីឆ្នាំ ២០២២ រូបគាត់បានចុះហត្ថលេខានាំយកខ្សែការពារកណ្តាល Toby Collyer ពីក្រុម Brighton & Hove Albion ខណៈបច្ចុប្បន្នរូបគេកំពុងលេងឱ្យក្រុមថ្នាលយុវជន Man Utd អាយុក្រោម ២១ឆ្នាំ។ គួរកត់សម្គាល់ថា គ្រូបង្វឹក Man Utd បច្ចុប្បន្នលោក Erik ten Hag បានមើល​ឃើញ​ពីសមត្ថភាព និងទេពកោសល្យដ៏គួរឲ្យទុកចិត្តនៅ​ក្នុង​កីឡាករ​វ័យ​ ២០ឆ្នាំ រូបនេះដែល​អាចលេងនៅក្រុមរបស់លោកបាន។ ទន្ទឹមនឹងនេះ វីដេអូនៃការបញ្ចេញសមត្ថភាពរបស់ Toby Collyer បានរីករាលដាលជាខ្លាំងនៅលើបណ្តាញសង្គម។ សូមទស្សនានូវវីដេអូខាងក្រោម៖ Toby Collyer vs West Brom U21 pic.twitter.com/1oyimQWlgA — Comps MU 🎥 (@CompsMU) March 18, 2024

គ្រូតា Sir Alex បានបង្ហើបថារូបគាត់មិនចង់ឲ្យក្លឹបយក្សមួយនេះ ឈ្នះពានលីគក្នុងស្រុកនោះទេ

គ្រូតា Sir Alex បានបង្ហើបថារូបគាត់មិនចង់ឲ្យក្លឹបយក្សមួយនេះ ឈ្នះពានលីគក្នុងស្រុកនោះទេ

អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Sir Alex Ferguson បាននិយាយប្រាប់គេហទំព័រ Eintracht Frankfurt យ៉ាងដូច្នេះថា គាត់តែងតែសង្ឃឹមថា ក្រុមរបស់លោក Xabi Alonso គឺ Bayer Leverkusen នឹងឈ្នះពានលីគ Bundesliga ក្នុងរដូវកាលនេះ។ ដោយលោក Sir Alex បាននិយាយបន្ថែមថា អ្នកគាំទ្រក្លឹបយក្ស Bayern Munich ប្រហែលជាមិនយល់ស្របនឹងរឿងនេះនោះទេ ប៉ុន្តែនេះជាអ្វីដែលខ្ញុំចង់ឃើញពីការលើកពានលីគរបស់ក្លឹបផ្សេង។ គួរកត់សម្គាល់ថា បច្ចុប្បន្នក្រុម Bayer Leverkusen មាន ១០ពិន្ទុ វ៉ាដាច់ក្រុមលេខ២ Bayern Munich ខណៈក្រុមរបស់លោក Alonso មិនទាន់ស្គាល់ពាក្យថាបរាជ័យនៅឡើយនោះទេ ហើយជាការរំពឹងទុកពីការលើកពានផងដែរ ប្រសិនប៉ុន្មានចុងក្រោយ Bayer Leverkusen នៅតែបន្តកំណត់ត្រាបែបនេះ៕

Tottenham កំពុងរៀបចំផែនការចែចូវកីឡាករម្នាក់របស់ West Ham ក្នុងរដូវដោះដូរកីឡាករខាងមុខនេះ

Tottenham កំពុងរៀបចំផែនការចែចូវកីឡាករម្នាក់របស់ West Ham ក្នុងរដូវដោះដូរកីឡាករខាងមុខនេះ

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ Ben Johnson របស់ក្លឹប West Ham United មុននឹងេដូវកាលថ្មីមកដល់។ យោងតាម Football Transfers បានអះអាងថា ក្លឹប Tottenham កំពុងស្វែងរកខ្សែការពារថ្មី ខណៈកីឡាករ Johnson គឺជាគោលដៅផ្ទេរដ៏មានសក្តានុពល។ ដោយឡែកគ្រូបង្វឹកក្រុម Spurs លោក Ange Postecoglou បច្ចុប្បន្នកំពុងតែប្រើប្រាស់ Pedro Porro និង Destiny Udogie ជាខ្សែការពារជម្រើសដំបូងរបស់គាត់។ ជាមួយគ្នានេះផងដែរ បន្ទាប់ពីមានការផ្តល់អនុសាសន៍ពីវីរបុរសក្លឹប Tottenham លោក Ledley King វាក៏ជាហេតុផលមួយសម្រាប់ការពិចារណាក្នុងទិញយកកីឡាករវ័យ ២៤ ឆ្នាំរូបនេះផងដែរ។ គួរជម្រាបដែរថា Ben Johnson នឹងផុតកុងត្រាជាមួយ West Ham នៅខែមិថុនា ចំពេលក្លឹបនៅមិនទាន់បើកការពិភាក្សាចរចាផ្តល់កិច្ចព្រមព្រៀងថ្មីនៅឡើយផងនោះ។ មិនតែប៉ុណ្ណោះ Johnson មានភាពបត់បែនក្នុងការលេងជាខ្សែការពារបានគ្រប់ទម្រង់នៅតំបន់ការពារ ដែលវាជាផ្នែកមួយ​ទាក់ទាញនៃការចង់បានរបស់ Tottenham៕

កីឡាករ Barcelona ម្នាក់បញ្ជាក់​ថា «ខ្លួនគ្មានបញ្ហាបេះដូងទេ» ហើយកំពុងត្រៀមចូលទីលានវិញ

កីឡាករ Barcelona ម្នាក់បញ្ជាក់​ថា «ខ្លួនគ្មានបញ្ហាបេះដូងទេ» ហើយកំពុងត្រៀមចូលទីលានវិញ

យោងតាម ​​​​RAC1 បានអះអាងថា ខ្សែការពារស្តាំ Joao Cancelo របស់ក្លឹបកាតាឡាន់ Barcelona បានទទួលរងការធ្វើតេស្តលើស្ថានភាពបេះដូងដែលអាចនឹងកើតមាន ខណៈការធ្វើរោគវិនិច្ឆ័យបានបញ្ជាក់ហើយថារូបគេមិនមានបញ្ហាជំងឺបេះដូង ដូចអ្វីដែលជាការចោទប្រកាន់នោះទេ។ គួរកត់សម្គាល់ថា កីឡាករ​វ័យ ២៩ឆ្នាំ នឹងវិល​ត្រឡប់​ចូលទីលាន​វិញ​ ហើយរូបគេនឹង​ត្រូវ​ជួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ដែលត្រូវប្រកួតជាមួយក្រុមស្លូវេនីនៅសប្តាហ៍ក្រោយ។ ជាមួយគ្នានេះផងដែរ Cancelo នឹងវិលត្រលប់ចូលលេងឲ្យ Barcelona វិញក្នុងជំនួបប៉ះក្រុម Las Palmas នៅ La Liga ក្នុងថ្ងៃទី៣០ ខែមីនាខាងមុខ៕

Atletico Madrid ធ្លាប់ត្រូវបានបដិសេធសំណើទឹកប្រាក់៥០លានអឺរ៉ូ លើការផ្ទេរកីឡករ Nottingham

Atletico Madrid ធ្លាប់ត្រូវបានបដិសេធសំណើទឹកប្រាក់៥០លានអឺរ៉ូ លើការផ្ទេរកីឡករ Nottingham

Atletico Madrid ពុំមានការចំណាយទឹកប្រាក់ច្រើនទេ នៅក្នុងទីផ្សារដោះដូររដូវក្ដៅឆ្នាំមុន ខណៈសមាជិកថ្មីមួយចំនួនរបស់ពួកគេចូលរួមដោយមិនមានតម្លៃផ្ទេរ។ ប៉ុន្ដែយោងតាមរបាយការណ៍របស់មន្ដ្រីគណៈកម្មការ Premier League ដែលបានប្រកាសថា Nottingham Forest ដែលត្រូវបានកាត់៤ពិន្ទុនៅលីគកំពូលអង់គ្លេស ដោយសារល្មើសច្បាប់ហិរញ្ញវត្ថុ ធ្លាប់ទទួលបានសំណើផ្ទេរ Brennan Johnson ក្នុងតម្លៃ៥០លានអឺរ៉ូ ប៉ុន្ដែសំណើនេះត្រូវបានក្លឹបអង់គ្លេសបដិសេធ ដោយពួកគេចង់បាន៦៥លានអឺរ៉ូ។ Atletico មិនបានដាក់សំណើជាលើកទី២នោះទេ ហើយក្រោយមក Johnson បានសម្រេចចិត្តចូលរួមក្លឹបគូប្រជែងនៅ Premier League របស់ Forest គឺ Tottenham Hotspur នាថ្ងៃចុងក្រោយមុនបិទទីផ្សាររដូវក្ដៅ៕