Tottenham កំពុងរៀបចំផែនការចែចូវកីឡាករម្នាក់របស់ West Ham ក្នុងរដូវដោះដូរកីឡាករខាងមុខនេះ

wolf246 News Post 105

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ Ben Johnson របស់ក្លឹប West Ham United មុននឹងេដូវកាលថ្មីមកដល់។ យោងតាម Football Transfers បានអះអាងថា ក្លឹប Tottenham កំពុងស្វែងរកខ្សែការពារថ្មី ខណៈកីឡាករ Johnson គឺជាគោលដៅផ្ទេរដ៏មានសក្តានុពល។

ដោយឡែកគ្រូបង្វឹកក្រុម Spurs លោក Ange Postecoglou បច្ចុប្បន្នកំពុងតែប្រើប្រាស់ Pedro Porro និង Destiny Udogie ជាខ្សែការពារជម្រើសដំបូងរបស់គាត់។ ជាមួយគ្នានេះផងដែរ បន្ទាប់ពីមានការផ្តល់អនុសាសន៍ពីវីរបុរសក្លឹប Tottenham លោក Ledley King វាក៏ជាហេតុផលមួយសម្រាប់ការពិចារណាក្នុងទិញយកកីឡាករវ័យ ២៤ ឆ្នាំរូបនេះផងដែរ។

គួរជម្រាបដែរថា Ben Johnson នឹងផុតកុងត្រាជាមួយ West Ham នៅខែមិថុនា ចំពេលក្លឹបនៅមិនទាន់បើកការពិភាក្សាចរចាផ្តល់កិច្ចព្រមព្រៀងថ្មីនៅឡើយផងនោះ។ មិនតែប៉ុណ្ណោះ Johnson មានភាពបត់បែនក្នុងការលេងជាខ្សែការពារបានគ្រប់ទម្រង់នៅតំបន់ការពារ ដែលវាជាផ្នែកមួយ​ទាក់ទាញនៃការចង់បានរបស់ Tottenham៕

Similar Posts