Sport

Jose Mourinho សម្រេចចិត្តទទួលឱកាសទៅដឹកនាំក្លិបនៅអារ៉ាប់ នាពេលអនាគត

Jose Mourinho សម្រេចចិត្តទទួលឱកាសទៅដឹកនាំក្លិបនៅអារ៉ាប់ នាពេលអនាគត

គ្រូបង្វឹកលោក Jose Mourinho ហាក់កំពុងបើកចំហរអំពីលទ្ធភាពក្នុងការក្លាយជាអ្នកចាត់ការរបស់ក្លិប នៅលីគ Saudi Pro League បន្ទាប់​ពី​បានចែកផ្លូវគ្នាជាមួយក្លិប AS Roma កាល​ពី​ខែ​មករា។ ជាក់ស្តែងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ហាក់មិនបានច្រានចោលនូវលទ្ធភាពក្នុងការផ្លាស់ទៅ អារ៉ាប៊ីសាអូឌីត​នៅ​ពេល​អនាគត​នោះទេ ដោយលោកថែមទាំងបានបង្ហើបទៀតថា Ronaldo គឺជាអ្នកបើកផ្លូវសម្រាប់លោក ក្នុងការពិចារណាផ្លាស់មកកាន់តំបន់មជ្ឈិមបូព៌ានេះ។ លើសពីនេះ លោក Mourinho ថែមទាំងបាននិយាយទៀតថា​៖ ” Ronaldo បានបើកផ្លូវសម្រាប់មនុស្សគ្រប់គ្នា ដើម្បីមកលេងនៅទីនោះ រស់នៅទីនោះ និងដើម្បីបន្តអភិវឌ្ឍបាល់ទាត់នៅទីនោះ ” ។ លោកបន្តថា ៖ “តើខ្ញុំអាចនឹងមានឱកាសក្លាយជាគ្រូបង្វឹកនៃក្លិប Saudi Pro League ដែរទេ? ប្រសិនបើអ្នកសួរខ្ញុំនាពេលអនាគត… ខ្ញុំក៏ប្រហែលជានឹងមិនបដិសេធទេ… ខ្ញុំនៅតែមានពេលរហូតដល់ចុងបញ្ចប់រដូវកាលនេះ ដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវណាមួយសម្រាប់អាជីពរបស់ខ្ញុំ” ៕

Sarri បដិសេធឱកាសវិលត្រលប់ទៅដឹកនាំក្លិបធំនៅ PL មួយ ក្រោយចែកផ្លូវជាមួយ Lazio

Sarri បដិសេធឱកាសវិលត្រលប់ទៅដឹកនាំក្លិបធំនៅ PL មួយ ក្រោយចែកផ្លូវជាមួយ Lazio

លោក Maurizio Sarri ត្រូវបានគេរាយការណ៍មកថា បានបដិសេធការផ្តល់ជូន ដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ក្លិប Nottingham Forest បន្ទាប់ពីបានប្រកាសចែកផ្លូវគ្នា ជាមួយក្រុម Lazio កាលពីដើមខែនេះ។ ជាក់ស្តែង អតីតគ្រូបង្វឹក Chelsea និង Juventus រូបនេះ បានសម្រេចចិត្តលាលែងពីតំណែង ជាអ្នកចាត់ការរបស់ក្លិប Lazio ក្រោយរងបរាជ័យក្នុងការប្រកួតក្នុងដីខ្លួនឯង ទល់នឹងក្រុម Udinese កាលពីថ្ងៃទី១១ ខែមីនា។ ហើយយ៉ាងណាមិញ យោងតាមអ្នកកាសែត Alfredo Pedulla បានអះអាងថា នៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការលាលែងពីតំណែងពីតំណែងនេះ ក្លិប Forest បានទាក់ទងមកកាន់លោក Sarri ដើម្បីផ្តល់ជូនសំណើកុងត្រារយ:ពេល ៣ឆ្នាំ សម្រាប់មកជំនួសតំណែងរបស់លោក Nuno Espirito Santo ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រភពដដែលនេះ បានអះអាងទៀតថា លោក Sarri បានបិសេធសំណើនេះភ្លាមៗ ដោយលោកគ្រោងនឹងចំណាយពេលសម្រាកពីបាល់ទាត់មួយរយ: ដោយសារតែលោកបានចំណាយពេលជិត ១២ឆ្នាំជាប់ៗគ្នាហើយ ក្នុងការដឹកនាំក្រុម ចាប់តាំងពីចូលកាន់តំណែងក្នុងក្លិប Empoli ក្នុងឆ្នាំ២០១២មក៕

Sterling កំពុងព្យាយាមជំរុញឲ្យខ្សែប្រយុទ្ធវ័យក្មេងម្នាក់ ផ្ទេរមកចូលរួម Chelsea

Sterling កំពុងព្យាយាមជំរុញឲ្យខ្សែប្រយុទ្ធវ័យក្មេងម្នាក់ ផ្ទេរមកចូលរួម Chelsea

កីឡាករ Raheem Sterling ត្រូវបានគេរាយការណ៍មកថា បាននិយាយគ្នាជាមួយខ្សែប្រយុទ្ធ Hafiz Umar Ibrahim ជាវីដេអូខល ដើម្បីបញ្ចុះបញ្ចូលរូបគេឲ្យមកធ្វើការតេស្តសាកល្បងសមត្ថភាព នៅក្នុងក្រុមតោខៀវ Chelsea ។ ជាក់ស្តែងកីឡាករសញ្ជាតិនីហ្សេរីយ៉ា វ័យ១៨ឆ្នាំរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លិបកំពូលៗជាច្រើន ក្នុងតំបន់អឺរ៉ុប បន្ទាប់ពីគេបានរួមចំណែករកបាន ១០ គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹម ៦ប្រកួតប៉ុណ្ណោះ នៅកក្របខ័ណ្ឌ Viareggio Cup។ គួរឲ្យដឹងផងដែរថា បច្ចុប្បន្ន Ibrahim កំពុងទទួលបានឱកាសពិសេសក្នុងការចូលមកសាងល្បងសមត្ថភាព រយ:ពេល ២សប្តាហ៍ នៅក្នុងក្រុម Chelsea ដូច្នេះវាមានន័យថា អ្នកចាត់ការក្រុម លោក Mauricio Pochettino អាចធ្វើការវាយតម្លៃលើរូបគេបាន មុនឈានដល់ការចុះហត្ថលេខាលើគេផងដែរ។ ជម្រាបជូនផងដែរថា សហប្រធានផ្នែកជ្រើសរើសបុគ្គលិក និងទេពកោសល្យរបស់ Chelsea លោក Joe Shields បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំ Ibrahim មកកាន់ទឹកដី Stamford Bridge ស្របពេល Sterling ក៏ត្រូវបានគេយល់ឃើញថា មានជាប់ពាក់ព័ន្ធជាមួយនឹងការនាំយកកីឡាកររូបនេះ មកផងដែរ៕

Declan Rice នឹងឡើងធ្វើជាប្រធានក្រុមជម្រើសជាតិអង់គ្លេស ប្រសិនបើ Harry Kane ដកខ្លួនចេញ

Declan Rice នឹងឡើងធ្វើជាប្រធានក្រុមជម្រើសជាតិអង់គ្លេស ប្រសិនបើ Harry Kane ដកខ្លួនចេញ

លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បានបញ្ជាក់ពីឈ្មោះប្រធានក្រុមថ្មី សម្រាប់ជំនួបមិត្តភាពរបស់ពួកគេជាមួយបែលហ្ស៊ិក នៅកីឡដ្ឋាន Wembley យប់ថ្ងៃអង្គារនេះ។ ជាក់ស្តែងការបញ្ជាក់របស់លោក Southgate បានធ្វើឡើង បន្ទាប់ពីប្រធានក្រុម Harry Kane ត្រូវបានអវត្តមានដោយសាររបួសកជើង ស្របពេលខ្សែការពារស្តាំរបស់ Manchester City កីឡាករ Kyle Walker ដែលជាអនុប្រធានក្រុមនោះ ក៏ត្រូវអវត្តមានដោយសាររបួសផងដែរ។ យ៉ាងណាមិញ ដោយសារតែអវត្តមានរបស់ Kane, Walker និង Maguire ផងដែរ លោក Southgate បានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថាខ្សែបម្រើឆ្នើមរបស់ Arsenal និងជាអតីតប្រធានក្រុម West Ham United កីឡាករ Declan Rice នឹងឡើងធ្វើជាប្រធានក្រុមជំនួសវិញ ក្នុងជំនួបទល់នឹងបែលហ្ស៊ិក។ មិនតែប៉ុណ្ណោះ លោក Southgate បានប្រាប់អ្នកយកព័ត៌មានថា ៖“Declan នៅទីនេះ ហើយនេះគឺជាការបង្ហាញខ្លួនឲ្យក្រុម លើកទី ៥០ របស់គាត់។ គាត់មានភាពជាអ្នកដឹកនាំ និងបទពិសោធដ៏អស្ចារ្យរួចទៅហើយ។ វាជាឱកាសដ៏អស្ចារ្យសម្រាប់កីឡាករវ័យក្មេងដូចជាគាត់ ដើម្បីបង្ហាញពីភាពជាអ្នកដឹកនាំ” ៕

AT Madrid ត្រូវហ៊ានធ្វើរឿងមួយនេះ បើសិនជាចង់បានខ្សែប្រយុទ្ធឆ្នើមម្នាក់របស់ Man Utd

AT Madrid ត្រូវហ៊ានធ្វើរឿងមួយនេះ បើសិនជាចង់បានខ្សែប្រយុទ្ធឆ្នើមម្នាក់របស់ Man Utd

ក្លឹបយក្សនៅប្រទេសអេស្ប៉ាញ AT Madrid ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចស្រេចក្នុងការប្រជែងជាមួយនឹងក្លឹបធំៗដទៃទៀតក្នុងការចុះកុងត្រាលើខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹបបិសាចក្រហម Manchester United គឺ Mason Greenwood នៅរដូវក្តៅខាងមុខនេះ ខណៈបច្ចុប្បន្នកីឡាករអង់គ្លេសរូបនេះកំពុងប្រកបអាជីពនៅលីគអេស្ប៉ាញស្រាប់ជាមួយនឹងក្រុម Getafe ក្នុងលក្ខខណ្ឌខ្ចីជើង។ អនាគតរបស់ Mason Greenwood នៅក្លឹប Manchester United នៅតែមិនទាន់មានភាពច្បាស់ការណ៍ ខណៈជាមួយនឹងទម្រង់លេងដ៏ល្អរបស់គេនៅ Getafe បានធ្វើឲ្យក្លឹបធំៗមួយចំនួននៅទ្វីបអឺរ៉ុបបើកការចាប់អារម្មណ៍របស់កីឡាកររូបនេះជាខ្លាំង បូករួមទាំងក្លឹប AT Madrid ផងដែរ។ ទោះបីជាយ៉ាងណាបើយោងទៅតាមសារព័ត៌មាន Mundo Deportivo បានចុះផ្សាយថា ក្រុមរបស់លោក Diego Simone មានក្តីព្រួយបារម្ភចំពោះការកែប្រែតម្លៃខ្លួនរបស់កីឡាកររូបពីក្លឹប Man Utd ដោយកាលពីរដូវកាលមុនពួកគេគឺទាមទារត្រឹមតែ៣៤លានផោនប៉ុណ្ណោះ ខណៈបច្ចុប្បន្នកីឡាកររូបនេះគឺមានតម្លៃខ្លួនក្បែរ៥០លានផោន ដោយសារតែការបង្ហាញទម្រង់លេងដ៏ល្អនៅ Getafe៕

លោក Carlo Ancelotti ប្រាប់មូលហេតុដែលគាត់បដិសេធការដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល

លោក Carlo Ancelotti ប្រាប់មូលហេតុដែលគាត់បដិសេធការដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល

គ្រូបង្វឹក លោក Carlo Ancelotti បានបញ្ជាក់ពីមូលហេតុដែលលោកបដិសេធឱកាសដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល ដោយថា លោកមានអារម្មណ៍ល្អយ៉ាងខ្លាំងជាមួយ Real Madrid ហើយចង់ដឹកនាំក្លិបបន្តទៀត។ កាលពីអំឡុងទីផ្សារដោះដូរកាលក្ដៅឆ្នាំមុន មានការផ្សព្វផ្សាយជាច្រើនបានលើកឡើងថា លោក Ancelotti សម្រេចចិត្តចែកផ្លូវពី Real Madrid នាពាក់កណ្ដាលឆ្នាំ ២០២៤ នៅពេលផុតកុងត្រា។ ក្រោយបែកជាមួយ Real Madrid លោកនឹងទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល។ ទោះជាយ៉ាងណា លោក Ancelotti បានបង្កការភ្ញាក់ផ្អើល នៅពេលលោកបានសម្រេចចុះកុងត្រាថ្មីរយៈពេល ២ ឆ្នាំជាមួយ Real Madrid កាលពីខែធ្នូកន្លងទៅ ដែលមានន័យថា លោកនឹងដឹកនាំក្លិបរហស្សនាមអធិរាជសរហូតដល់ឆ្នាំ ២០២៦។ ទាក់ទិននឹងរឿងនេះគ្រូបង្វឹកជនជាតិអ៊ីតាលីបានលើកឡើងថា៖ “ខ្ញុំពេញចិត្ត ជាមួយការដឹកនាំនៅ Real Madrid។ សូមចងចាំថា អ្វីដែលសំខាន់បំផុតគឺ Real Madrid ជាក្លិបដ៏អស្ចារ្យមួយ ហើយពួកគេមានភាពជាខ្លួនឯង។ ខ្ញុំមានមោទកភាពក្នុងការធ្វើការងារនៅទីនេះ។” ការវិភាគជាច្រើនបានលើកឡើងថា លោក Ancelotti សម្រេចចិត្តដូច្នេះដោយសាររឿងហិរញ្ញវត្ថុ។ ប្រាក់បំណាច់ក្នុងការដឹកនាំ Real…

Tottenham អាចនឹងទិញផ្តាច់កុងត្រាលើកីឡាកររូបនេះ ក្នុងតម្លៃជាង ១៥លានផោនប៉ុណ្ណោះ!

Tottenham អាចនឹងទិញផ្តាច់កុងត្រាលើកីឡាកររូបនេះ ក្នុងតម្លៃជាង ១៥លានផោនប៉ុណ្ណោះ!

អ្នកសារព័ត៌មានដ៏ជំនាញលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ចាប់អារម្មណ៍ក្នុងការបង្កើតជម្រើសនៃការទិញខ្សែប្រយុទ្ធដែលខ្ចីជើងពី RB Leipzig កីឡាករ Timo Werner ក្នុងលក្ខខណ្ឌកិច្ចព្រមព្រៀងទិញជាអចិន្រ្តៃយ៍ ក្នុងតម្លៃ ១៤.៥លានផោន នៅមុនទីផ្សារដោះដូររដូវក្តៅមកដល់។ បន្ទាប់ពីគ្រូបង្វឹកលោក Ange Postecoglou បានឃើញពីទម្រង់មានភាពសមប្រកបមក ក្លឹប Tottenham នឹងចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធ Chelsea វ័យ ២៨ឆ្នាំ រូបនេះមុនយុទ្ធនាការ ២០២៤-២៥។ គួរកត់សម្គាល់ថា Werner ចង់​នៅរួមរស់​ជាមួយ Tottenham នៅឆ្នាំក្រោយផងដែរ ខណៈដែលរូបគេចង់បានការកោះហៅចូលក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ជាថ្មីម្តងទៀតក្នុងខែមិថុនា៕

ការរើសអើងជាតិសាសន៍កើតឡើងចំពោះខ្លួនដដែលៗ ទើប Vinicius ទប់ចិត្តមិនជាប់ដល់ស្រក់ទឹកភ្នែក

ការរើសអើងជាតិសាសន៍កើតឡើងចំពោះខ្លួនដដែលៗ ទើប Vinicius ទប់ចិត្តមិនជាប់ដល់ស្រក់ទឹកភ្នែក

ខ្សែបម្រើស្លាបប្រេស៊ីល Vinicius Jr បាននិយាយទាំងអារម្មណ៍ក្តុកក្តួលសម្រក់ទឹកភ្នែកយ៉ាងដូច្នេះថា ខ្ញុំមានអារម្មណ៍ថាគ្រាំគ្រាចិត្ត និងប៉ះពាល់ដល់សតិអារម្មណ៍ខ្ញុំនៅលើទីលានជាខ្លាំង ដោយសារតែពាក្យសម្តីនៃការរើសអើងជាតិសាសន៍ម្តងហើយម្តងទៀតដែលរូបខ្ញុំបានទទួលរងកន្លងមក ខ្ញុំ [Vinicius] គ្រាន់តែចង់លេងបាល់តែប៉ុណ្ណោះ។ កាលពីរដូវកាលមុនឆ្នាំ២០២៣ មានឧប្បត្តិហេតុបែបនេះកើតឡើងចំពោះកីឡាករវ័យ ២៣ឆ្នាំ [Vinicius] ដល់ទៅ ១០លើក ហើយក៏បានរាយការណ៍ទៅរដ្ឋអាជ្ញា La Liga ផងដែរ។ ជាក់ស្តែងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានដ៏រំជួលចិត្តកាលពីថ្ងៃចន្ទ Vinicius បាននិយាយបន្ថែមថា រូបគេនឹងមិនចាកចេញពីក្លឹប Real Madrid និងប្រទេសអេស្ប៉ាញ ព្រោះតែការរើសអើងជាតិសាសន៍នោះឡើយ៕

ខ្សែប្រយុទ្ធ Federico Chiesa ក្លាយជាគោលដៅថ្មីរបស់ Liverpool និង Man Utd

ខ្សែប្រយុទ្ធ Federico Chiesa ក្លាយជាគោលដៅថ្មីរបស់ Liverpool និង Man Utd

ក្រុមហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍មកថា បានចូលរួមក្នុងការប្រកួតប្រជែង ដើម្បីនាំយកខ្សែប្រយុទ្ធរបស់ក្លិបសេះបង្កង់ Juventus កីឡាករ Federico Chiesa ស្របពេលក្រុមបិសាចក្រហម Man United ក៏កំពុងចាប់អារម្មណ៍ផងដែរ។ ជាក់ស្តែងកីឡាករវ័យ ២៦ឆ្នាំរូបនេះ ចាប់ផ្តើមបង្ហាញភាពលេចធ្លោខ្លាំង អំឡុងពេលដែលគេបានជួយក្រុមជម្រើសជាតិអ៊ីតាលី ឲ្យឈ្នះពានរង្វាន់ Euro ឆ្នាំ២០២១ រហូតដល់ត្រូវបានក្លិប Juventus ចាប់ចិត្ត និងបានទិញយកពីក្លិប Fiorentina ។ ហើយឥឡូវនេះ យោងតាមអ្នកកាសែតអ៊ីតាលី លោក​ Fabio Santini បានបង្ហាញឲ្យដឹងថា ក្លិប Liverpool បានពង្រឹងចំណាប់អារម្មណ៍របស់ពួកគេ ក្នុងការចុះហត្ថលេខាលើ Chiesa ដោយបានធ្វើការពិភាក្សាជាមួយក្រុម Juventus ជុំវិញការផ្ទេរដែលអាចទៅរួចមួយ។ ទន្ទឹងនឹងនេះ ប្រភពដដែល បានបង្ហាញឲ្យដឹងទៀតថា ក្លិប Man Utd ក៏នឹងមិនព្រមបើកផ្លូវឲ្យក្លិបផ្សេង ចុះហត្ថលេខាលើ Chiesa ទៅបានដោយស្រួលផងដែរ ដោយពួកគេកំពុងពិចារណាចុះហត្ថលេខាលើកីឡាករវ័យ ២៦ឆ្នាំរូបនេះ និងថែមទាំងចុះតែងតាំងគ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Antonio Conte ជាអ្នកមកជំនួសតំណែងរបស់លោក Ten Hag ផងដែរ៕

Arsenal កំពុងត្រៀមផ្ទេរយកខ្សែការពាររបស់ Man City ម្នាក់ ចូលក្រុមនៅរដូវក្តៅខាងមុខនេះ

Arsenal កំពុងត្រៀមផ្ទេរយកខ្សែការពាររបស់ Man City ម្នាក់ ចូលក្រុមនៅរដូវក្តៅខាងមុខនេះ

ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍មកថា កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ Joao Cancelo របស់ក្លិប Manchester City ក្នុងលក្ខខណ្ឌអចិន្ត្រៃយ៍ នៅទីផ្សារដោះដូរខាងមុខ។ ជាក់ស្តែង Cancelo ដែលបានជួបរឿងរកាំរកូសជាមួយអ្នកចាត់ការ Manchester City លោក Pep Guardiola កាលពីរដូវកាលមុន បច្ចុប្បន្ននេះ កំពុងរីករាយ ក្នុងការខ្ចីជើងរយៈពេលមួយរដូវកាល នៅឯក្លិប Barcelona ដោយរកបាន ៤គ្រាប់ និង assists ជាច្រើន ក្នុងការបង្ហាញខ្លួនសរុប ៣២លើក។ តែទោះជាយ៉ាងណាក៏ដោយ យោងតាមកាសែត The Sun បានឱ្យដឹងថា Barcelona មិនមានបំណងដំណើរការជម្រើសទិញផ្តាច់ ៤០លានផោន សម្រាប់ Cancelo នោះទេ។ ដូច្នេះហើយ ទើបអ្នកចាត់ការក្រុម Arsenal លោក Mikel Arteta កំពុងពិចារណា នាំយករូបគេត្រលប់មកលេងនៅ PL សារជាថ្មីម្តងទៀត។ ជម្រាបជូនផងដែរាថ Cancelo ដែលធ្លាប់​បាន​ចំណាយ​ពេល​ប្រាំមួយ​ខែ ​ក្នុងលក្ខខណ្ឌខ្ចីជើងនៅ Bayern Munich កាល​ពី​រដូវ​កាល​មុននោះ ត្រូវ​បាន​គេ​យល់ឃើញថា ហាក់មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​បន្ត​ស្នាក់នៅទឹកដីអេស្ប៉ាញទៀត។ តែទោះជាយ៉ាងណាក៏ដោយ ដោយ Barca ហាក់គ្មានលទ្ធភាពនោះឡើយ ស្របពេល Man City ចង់លក់រូបគេ នៅពេលទីផ្សារដោះដូរបើកឡើងវិញ ៕