Sport

Man Utd ចង់បានខ្សែប្រយុទ្ធអេស្ប៉ាញមួយរូប ដែលកំពុងលេងនៅ Real Madrid

Man Utd ចង់បានខ្សែប្រយុទ្ធអេស្ប៉ាញមួយរូប ដែលកំពុងលេងនៅ Real Madrid

Manchester United មានការត្រៀមសម្រាប់ការពង្រឹងសមាសភាពក្រុមនារដូវកាលខាងមុខ ហើយខ្សែប្រយុទ្ធ Joselu Mato ស្ថិតនៅក្នុងបញ្ជីរបស់ពួកគេផងដែរ។ យោងតាមប្រភពពី Relevo បានរាយការណ៍ថា ក្រុមការងារឃ្លាំមើលកីឡាកររបស់ Man Utd បានទាក់ទងទៅភ្នាក់ងារខ្សែប្រយុទ្ធដែលកំពុងលេងនៅក្លឹប Real Madrid ហើយស្វែងយល់ពីស្ថានភាពរបស់គេក្នុងពេលប៉ុន្មានសប្ដាហ៍កន្លងទៅ។ គោលបំណងរបស់ក្លឹបបិសាចក្រហមគឺពួកគេចង់បានខ្សែប្រយុទ្ធបម្រុងម្នាក់នៅក្នុងក្រុម ស្របពេលដែលកីឡាករអេស្ប៉ាញ បង្ហាញសមត្ថភាពបានយ៉ាងល្អនៅក្នុងក្រុម Real Madrid ដោយរកគ្រាប់បាល់១៣គ្រាប់ ក្នុងការបង្ហាញខ្លួន៣៨ប្រកួត នារដូវកាលនេះ។ ប្រសិនបើ Man Utd សម្រេចចិត្តក្នុងការដេញថ្លៃ Joselu ពួកគេត្រូវតែចរចាជាមួយ Espanyol ដែលជាក្លឹបអាណាព្យាបាលរបស់គេ។ កិច្ចសន្យារបស់ Joselu នៅក្លឹបកាតាឡូញ៉ា មានសុពលភាពដល់ឆ្នាំ២០២៥។ ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ ក៏មានបំណងចង់បន្ដលេងនៅ Real Madrid ផងដែរ ប៉ុន្ដែគេត្រូវចរចាជាមួយក្លឹបដើម Espanyol ខណៈថ្លៃទីផ្សារបច្ចុប្បន្នរបស់គេមានតម្លៃប្រមាណ៦.៧លានអឺរ៉ូ៕

កីឡាករសំខាន់ពីររូបរបស់ Man City ជួបបញ្ហារបួស មុនជួប Real Madrid នៅ UCL

កីឡាករសំខាន់ពីររូបរបស់ Man City ជួបបញ្ហារបួស មុនជួប Real Madrid នៅ UCL

គម្រោងរបស់ Manchester City សម្រាប់ការប្រកួត UEFA Champions League ទល់នឹង Real Madrid​ អាចនឹងប្រែប្រួល បន្ទាប់ពីមានសមាជិកដ៏សំខាន់ម្នាក់ទៀតមានបញ្ហារបួស។ ក្រុមរបស់លោក Guardiola នឹងតតាំងជាមួយក្រុមអធិរាជស ក្នុងពានរង្វាន់អឺរ៉ុបមួយនេះ៣រដូវកាលជាប់គ្នា ហើយលើកនេះ ពួកគេជួបគ្នាក្នុងវគ្គ៨ក្រុមចុងក្រោយ។ ក្រុមការពារជើងឯកលីគកំពូលអង់គ្លេស នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ាឌ្រីដនាថ្ងៃទី៩ខែមេសា ហើយការប្រកួតជើងទី២ នឹងធ្វើឡើងនៅទីក្រុងមែនឆេស្ទឺរនា៨ថ្ងៃបន្ទាប់។ លោក Guardiola មានក្ដីបារម្ភអំពីស្ថានភាពរបស់ Kyle Walker បន្ទាប់ពីគេត្រូវបានបង្ខំចិត្តដូរចេញក្នុងការប្រកួតរបស់ក្រុមជម្រើសជាតិអង់គ្លេស ទល់នឹងប្រេស៊ីល។ ហើយនៅក្នុងប្រកួតបន្ទាប់រវាងអង់គ្លេសនិង បែលហ្ស៊ិក ខ្សែការពារក្រុមមេឃខៀវម្នាក់ទៀត John Stones ក៏ត្រូវប្ដូរចេញដោយសារស្ថានភាពមិនល្អផងដែរ។ បញ្ហារបួស Stones នឹងត្រូវពិនិត្យ ស្របពេលដែល Man City ក៏នឹងត្រូវប្រកួត Premier League ទល់នឹង Arsenal ផងដែរ នាថ្ងៃទី៣១ ខែមីនា ខាងមុខ៕

សហព័ន្ធបាល់ទាត់បារាំង ចេញមុខបដិសេធរឿងនាំយក Zidane មកដឹកនាំជម្រើសជាតិ

សហព័ន្ធបាល់ទាត់បារាំង ចេញមុខបដិសេធរឿងនាំយក Zidane មកដឹកនាំជម្រើសជាតិ

យោងតាមរបាយការណ៍ចុងក្រោយមួយ បានអះអាងមកថា ប្រធានសហព័ន្ធបាល់ទាត់បារាំង (FFF) លោក Philippe Diallo ថ្មីៗនេះ បានចេញមុខបញ្ជាក់ថា លោក Didier Deschamps នឹងនៅតែបន្តកាន់តំណែងអ្នកចាត់ការក្រុមរហូតដល់ឆ្នាំ២០២៦ ។ យ៉ាងណាមិញ ជុំវិញការលើកឡើងបែបនេះ បានកើតឡើង នៅចំពេលដែល Zidane ត្រូវបានគេរំពឹងទុកថាអាចនឹងទៅកាន់តំណែងនេះ បន្ទាប់ពីអតីតគ្រូបង្វឹករបស់ក្លិប Real Madrid រូបនេះ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការទៅដឹកនាំក្រុមជម្រើសជាតិជាយូរមកហើយ។ គួរឲ្យដឹងផងដែរថា កុងត្រាបច្ចុប្បន្នរបស់លោក Deschamps នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៦ ឯណោះ បន្ទាប់ពីលោកបានដឹកនាំក្រុមឲ្យទទួលបានភាពជោគជ័យជាច្រើន ស្របពេលប្រធាន FFF បច្ចុប្បន្ន បានបង្ហាញនៅក្នុងបទសម្ភាសន៍ជាមួយ Le Figaro តំណែងរបស់លោក Deschamps នឹងមិនមានផលប៉ះពាល់នោះឡើយ។ លើសពីនេះ លោក Diallo បាននិយាយចេញមុខនិយាយទៀតថា ៖ “Zidane គឺជាវីរបុរសបាល់ទាត់បារាំង ហើយនោះជារឿងដំបូងដែលយើងត្រូវបង្ហាញពីការដឹងគុណចំពោះអ្វីគ្រប់យ៉ាងដែលគាត់បាននាំយកមកជូនប្រជាជនបារាំង។ ប៉ុន្តែ​មាន​រឿង​មួយ​ទៀត​គឺ​ថា​យើង​មាន​អ្នក​ចាត់​ការ​ល្អ​បំផុត​នៅ​ក្នុង​បាល់ទាត់​បារាំង​រហូត​ដល់​ឆ្នាំ​២០២៦ ឯណោះ។​ នោះ​ហើយ​ជា​អ្វី​ដែល​យើងត្រូវ​និយាយ“៕

លោក Ole បានបង្ហើបពីកីឡាករម្នាក់ ដែលគ្រូតា Sir Alex ចង់ចុះហត្ថលេខាផ្ទេរជាជាងរូបគាត់

លោក Ole បានបង្ហើបពីកីឡាករម្នាក់ ដែលគ្រូតា Sir Alex ចង់ចុះហត្ថលេខាផ្ទេរជាជាងរូបគាត់

អតីតគ្រូបង្វឹក និងជាវីបុរសក្លឹបបិសាចក្រហមលោក Ole Gunnar Solskjaer បានចូលរួមជាមួយក្រុម Man Utd ក្នុងអំឡុងឆ្នាំ១៩៩៦ លើតម្លៃផ្ទេរ ១.៥លានផោន បានបង្ហាញខ្លួន ៣៦៦ប្រកួត ស៊ុតបញ្ចូលទីបាន ១២៦គ្រាប់។ ជាមួយគ្នានេះផងដែរ លោក Ole បានថ្លែងប្រាប់សារព័ត៌មាន FourFourTwo យ៉ាងដូច្នេះថា លោក Sir Alex ចង់បានខ្សែប្រយុទ្ធ Alan Shearer ជាជាងរូបគាត់។ នៅពេលនោះ លោក Shearer គឺជាម្ចាស់ស្បែកជើងមាសយ៉ូរ៉ូ ឆ្នាំ១៩៩៦ ខណៈនោះគាត់បានច្រានចោលការផ្លាស់ទៅកាន់ Man United ដើម្បីចូលរួមជាមួយក្លឹបកំណើត Newcastle United ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ១៥លានផោន កាលពីសម័យនោះ។ ទោះបីជាយ៉ាងណាលោក Ole បានសារភាពថាគាត់មានសម្ពាធតិចតួចក្នុងការក្លាយខ្លួនជាជម្រើសគ្រូតា Sir Alex ។ ជាលទ្ធផលអតីតគ្រូបង្វឹកលោក Sir Alex Ferguson បានចុះហត្ថលេខានាំយកលោក Ole មកកាន់ទឹកដី…

ក្លឹបយក្ស 2 នេះចូលប្រជែង MAN UTD ដើម្បីធានាបាននូវហត្ថលេខាខ្សែការពារវ័យ ១៨ ឆ្នាំរូបនេះ

ក្លឹបយក្ស 2 នេះចូលប្រជែង MAN UTD ដើម្បីធានាបាននូវហត្ថលេខាខ្សែការពារវ័យ ១៨ ឆ្នាំរូបនេះ

ក្លឹបអធិរាជស Real Madrid នឹងត្រូវប្រកួតប្រជែងជាមួយក្រុមតោខៀវ Chelsea និងក្រុមបិសាចក្រហម Manchester United ដើម្បីទទួលបាននូវហត្ថលេខាខ្សែការពារ Leny Yoro របស់ក្លឹប Lille នៅចុងបញ្ចប់នៃរដូវកាល ២០២៣-២៤។ ក្នុងរយៈពេល ១៨ខែ កន្លងមកនេះកីឡាករវ័យ ១៨ឆ្នាំ បានពង្រីកធំធាត់នូវសមត្ថភាពរបស់ខ្លួន គួរឲ្យកត់សម្គាល់ ដោយរូបគេទទួលបានការវាយតម្លៃខ្ពស់ពីបណ្តាក្លឹបជាច្រើននៅទ្វីបអឺរ៉ុប។ ជាក់ស្តែងខ្សែការពារ Yoro បានបង្ហាញខ្លួនសរុបចំនួន ៣៥លើក នៅ Ligue 1 បារាំង ខណៈកិច្ចសន្យារបស់ Yoro នៅក្លឹប Lille នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៥។ គួរជម្រាបដែរថា Yoro ចង់ផ្លាស់ទៅ Real Madrid ខណៈក្រុមម្ចាស់ជើងឯក UCL ១៤សម័យ ធ្លាប់ដេញថ្លៃប្រមាណ ១០០លានអឺរ៉ូ កាលពីខែមករា ប៉ុន្តែបច្ចុប្បន្នតម្លៃផ្ទេរ Yoro ធ្លាក់មកត្រឹម ៦០លានអឺរ៉ូ តែប៉ុណ្ណោះ៕

Man Utd កំណត់បាន​​គ្រូបង្វឹកឈានមុខគេម្នាក់ ខណៈតំណែងលោក Ten Hag កាន់តែរង្គោះរង្គើ

Man Utd កំណត់បាន​​គ្រូបង្វឹកឈានមុខគេម្នាក់ ខណៈតំណែងលោក Ten Hag កាន់តែរង្គោះរង្គើ

ជាថ្មីម្តងទៀត ក្លឹបបិសាចក្រហម Manchester United បានចាត់ទុកគ្រូបង្វឹកក្រុម Brentford លោក Thomas Frank ជាគោលដៅអ្នកចាត់ការទូទៅថ្មីនិងឈានមុខចម្បង សម្រាប់ករណីដែលលោក Erik ten Hag ត្រូវបានបណ្តេញចេញពីតំណែងក្នុងពេលណាមួយ នៅក្នុងអំឡុងរដូវកាល២០២៣-២៤ នេះបើយោងតាម FootballTransfers បានចេញផ្សាយ។ ទន្ទឹមនឹងនេះដែរ ម្ចាស់ជើងឯកពាន Premier League អង់គ្លេស ២០សម័យកាល Man United កំពុងតែផ្តល់ឱកាសដល់គ្រូបង្វឹកសញ្ជាតិហូឡង់លោក Erik ten Hag ម្តងហើយម្តងទៀត បើទោះជាដឹងថាលោកបានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការទិញកីឡាករថ្មីៗ និងបានដឹកនាំក្រុមទទួលរងបរាជ័យជាច្រើនលើកគួរឲ្យកត់សម្គាល់ផងនោះ។ ស្របពេលជាមួយគ្នានេះ ម្ចាស់ភាគហ៊ុនក្លឹបបិសាចក្រហម ២៥% លោក Sir Jim Ratcliffe មិន​ត្រូវ​បាន​ផ្តល់​ការ​ធានា​លើ​អនាគតលោក Ten Hag នោះទេ ខណៈការរំពឹងទុកជាច្រើនកំពុងត្រូវបានវាយតម្លៃនៅការប្រកួតបន្តបន្ទាប់ទៀត មុននឹងឈានដល់សេចក្តីប្រកាសចុងក្រោយរបស់ Man Utd៕

Chelsea កំពុងត្រៀមដាក់លក់ Lukaku ទៅឲ្យក្លិបនៅអារ៉ាប់ ក្នុងតម្លៃ 34លានផោន

Chelsea កំពុងត្រៀមដាក់លក់ Lukaku ទៅឲ្យក្លិបនៅអារ៉ាប់ ក្នុងតម្លៃ 34លានផោន

ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថា កំពុងត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការដាក់លក់ខ្សែប្រយុទ្ធ Romelu Lukaku ទៅឲ្យក្លិបនៅអារ៉ាប៊ីសាអូឌីត នៅក្នុងតម្លៃខ្លួនប្រមាណ 34លានផោន។ ជាក់ស្តែង បើតាមការបញ្ជាក់ពីសារព័ត៌មាន La Gazzetta dello Sport បានអះអាងថា ក្លិប AS Roma ហាក់គ្មានចំណាប់អារម្មណ៍ក្នុងការចំណាយទឹកប្រាក់ចំនួន 40លានអឺរ៉ូ ដែលបានកំណត់ដោយក្លិប Chelsea ក្នុងការទិញផ្តាច់ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះនោះឡើយ។ រំលឹកផងដែរថា ក្លិប Al Hilal ត្រូវបានគេរាយការណ៍មកថា បានបង្ហាញចំណាប់អារម្មណ៍ក្នុងចុះហត្ថលេខាលើ Lukaku កាលពីរដូវក្តៅមុន ប៉ុន្តែត្រូវបានខ្សែប្រយុទ្ធរូបនេះ បដិសេធ ដោយសារតែចង់បន្តលេងនៅក្នុងតំបន់អឺរ៉ុប ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ​ Lukaku ហាក់ដូចជាបានផ្លាស់ប្តូរគំនិតរបស់ខ្លួនវិញហើយ ដោយបង្ហាញពីចំណាប់អារម្មណ៍ក្នុងការផ្ទេរទៅលេងនៅលីគ Saudi Pro League ។ ខ្សែប្រយុទ្ធរូបនេះថែមទាំងបាននិយាយទៀតថា ៖ ” សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថា ក្នុងរយៈពេល ២ឆ្នាំខាងមុខ ទីនោះអាចជាលីគល្អបំផុតមួយក្នុងពិភពលោក។ ឥឡូវនេះ…

Wales អស់ឱកាសទៅលេង Euro 2024 ក្រោយចាញ់ Poland បាល់កាត់សេចក្តីវគ្គផ្តាច់ព្រ័ត្រ

Wales អស់ឱកាសទៅលេង Euro 2024 ក្រោយចាញ់ Poland បាល់កាត់សេចក្តីវគ្គផ្តាច់ព្រ័ត្រ

Wales បានខកខានចូលរួមប្រកួតព្រឹត្តការណ៏ Euro 2024 យ៉ាងឈឺចាប់ ខណៈដែលពួកគេបានរងបរាជ័យវគ្គ Play-Off ផ្តាច់ព្រ័ត្រ ដោយការស៊ុតបាល់ប៉េណាល់ទីរបស់ពួកគេជាមួយ Poland នៅទីក្រុង Cardiff ។ មានន័យថាគ្រាប់បាល់ដ៏ខកចិត្តរបស់អតីតខ្សែបម្រើ Man.Utd កីឡាករ Daniel James តែមួយគ្រាប់គត់ត្រូវបានសង្គ្រោះដោយអ្នកចាំទីអន្តរជាតិ Juventus គឺ Wojciech Szczesny ខណៈ Poland ស៊ុតបញ្ចូលទី ៥គ្រាប់រីឯ វែលរកបានតែ៤គ្រាប់ប៉ុណ្ណោះ។ វាពិតជាលទ្ធផលដ៏លំបាកមួយសម្រាប់លោក Robert Page និងកីឡាកររបស់គាត់ក្នុងការចាញ់ ដែលចាញ់ដោយក្រុម Poland ដែលមិនបានទទួលការស៊ុតបញ្ចូលទីតែមួយគ្រាប់ចំគោលដៅក្នុងអំឡុងពេលពេញ 120 នាទីមុនពេលការស៊ុតបាល់បញ្ចូលទី។ ក្រុមរបស់លោក Robert Lewandowski ឥឡូវនេះអាចទន្ទឹងរង់ចាំចូលរួមជាមួយបារាំង ហូឡង់ និងអូទ្រីសក្នុងពូល D នៅអឺរ៉ូរដូវក្តៅនេះនៅប្រទេសអាល្លឺម៉ង់។សម្រាប់វេលជាលើកដំបូងដែលត្រូវអវត្តមានក្នុងការប្រកួតជើងឯកអឺរ៉ុបចាប់តាំងពីឆ្នាំ ២០១២មក។

Kroos ថាក្រុម Real Madrid មិនត្រូវការខ្សែប្រយុទ្ធ Mbappe នោះឡើយ

Kroos ថាក្រុម Real Madrid មិនត្រូវការខ្សែប្រយុទ្ធ Mbappe នោះឡើយ

ខ្សែបម្រើចាស់វស្សា Toni Kroos បានបង្ហាញការជឿជាក់ថាក្រុម Real Madrid របស់ខ្លួនល្អគ្រប់គ្រាន់ហើយ ដូច្នេះពួកគេមិនចាំបាច់ត្រូវការវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប PSG កីឡាករ Kylian Mbappe ក៏បានដែរ។ ជាក់ស្តែង នៅក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Mbappe ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្ទេរមកកាន់ទឹកដី Bernabeu និងបានបរាជ័យជាច្រើនលើកច្រើនសារមកហើយនោះ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ វាត្រូវបានគេជឿជាក់ថា Mbappe បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចហើយជាមួយក្លិប Madrid បើទោះបីជាភាគីក្លិបទាំងពីរ ហាក់មិនទាន់បានបញ្ជាក់ជាផ្លូវការអំពីកិច្ចព្រមព្រៀងនេះក៏ដោយ។ ដោយឡែក ក្នុងអំឡុងបទសម្ភាសមួយ នៅពេលត្រូវបានសួរអំពីការមកដល់នាពេលអនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ Kroos ហាក់ដូចជាមិនបានចាប់អារម្មណ៍ ចំពោះការផ្ទេររបស់គេមកកាន់ក្លិ Madrid នោះឡើយ។ លើសពីនេះ Kroos ថែមទាំងបាននិយាយទៀតថា​៖ “ប្រសិនបើសូម្បីតែគាត់មិនដឹងថាអនាគតទៅជាបែបណាផង តើខ្ញុំអាចដឹងដោយរបៀបណាទៅ? ប៉ុន្តែអ្វីដែលសំខាន់គឺជ័យជម្នះ វាពិតជាល្អណាស់សម្រាប់ Madrid ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​យើង​មាន​ក្រុម​ល្អ​រួច​ស្រេចទៅហើយ“៕

Barcelona នៅតែចាប់ចិត្តចង់បានខ្សែបម្រើរបស់ក្រុម Girona

Barcelona នៅតែចាប់ចិត្តចង់បានខ្សែបម្រើរបស់ក្រុម Girona

យោងតាមសារព័ត៌មាន Sport បានឱ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona នៅតែបន្តតាមដានការអភិវឌ្ឍន៍ និងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Aleix Garcia របស់ក្រុមគូប្រជែង Girona នៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។ យ៉ាងណាមិញ បច្ចុប្បន្ន Garcia មានវ័យ ២៦ឆ្នាំ នឹងមានលក្ខខណ្ឌជាមួយ Girona ក្នុងការបន្តកុងត្រាថ្មីដល់ឆ្នាំ២០២៧។ រំលឹកដែរថា Barcelona បានចាប់អារម្មណ៍លើ Garcia តាំងពីខែមករា តែចរចាមិនបានសម្រេចព្រោះមានហេតុផលជាច្រើន ខណៈសាមីខ្លួនចង់បញ្ចប់ការផ្ទេរទៅកាន់ Barcelona។ ជាក់ស្តែង ក្លឹបកាតាឡាន់កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ខណៈដែលក្លឹបនឹងព្យាយាមសម្របសម្រួលរឿងតម្លៃខ្លួន នឹងប្រាក់ឈ្នួលដល់ខ្សែបម្រើសញ្ជាតិអេស៉្បាញរូបនេះ៕