Sport

គ្រូបង្វឹកលោក Unai Emery បានសម្រេចចិត្តចុះកុងត្រាថ្មីជាមួយ Aston Villa ដល់ឆ្នាំ២០២៧

គ្រូបង្វឹកលោក Unai Emery បានសម្រេចចិត្តចុះកុងត្រាថ្មីជាមួយ Aston Villa ដល់ឆ្នាំ២០២៧

ក្លិប Aston Villa បានប្រកាសជាផ្លូវការថាគ្រូបង្វឹកលោក Unai Emery បានបេ្តជ្ញាចិត្ត ក្នុងការចុះកិច្ចសន្យាថ្មីបន្ថែមទៀត ជាមួយក្លឹបរហូតដល់រដូវក្តៅឆ្នាំ២០២៧ ។ ជាក់ស្តែង កុងត្រាបច្ចុប្បន្នរបស់បុរសសញ្ជាតិអេស្ប៉ាញដើមឡើយនឹងត្រូវដំណើរការរហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៥–២០២៦ ប៉ុន្តែយ៉ាងណាក៏ដោយ លោកបានយល់ព្រមបន្តរយ:ពេលមួយឆ្នាំបន្ថែមទៀត ចំពេល Aston Villa កំពុងស្ថិតនៅក្នុងផ្លូវក្នុងការឆ្ពោះទៅលេងនៅក្របខ័ណ្ឌ Champions League រដូវកាលក្រោយ។ គួរឲ្យដឹងផងដែរថា បច្ចុប្បន្ន Villa ឈរលេខរៀងទី៤ ក្នុងតារាង Premier League ដោយមាន ៦៦ពិន្ទុ នាំមុខ ៦ ពិន្ទុពីលើក្រុម Tottenham Hotspur ដែលនៅសេសសល់ ២ប្រកួតក្នុងដៃ។ យ៉ាងណាមិញ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសន្យាថ្មីនេះ លោក Emery បាននិយាយថា ៖“យើងកំពុងរីករាយជាមួយវិធីរបស់យើងជាមួយអ្នកគាំទ្រ Villa រួមជាមួយម្ចាស់ក្លឹប អ្នកគ្រប់គ្រង និងក្រុមកីឡាករដ៏អស្ចារ្យនៅទីនេះ “៕

Liverpool ប្រកាសទារតម្លៃខ្លួនមិនក្រោម ១០០លានផោន សម្រាប់ Luis Diaz

Liverpool ប្រកាសទារតម្លៃខ្លួនមិនក្រោម ១០០លានផោន សម្រាប់ Luis Diaz

ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍មកថា បានដាក់តម្លៃខ្លួនមិនទាបជាង ១០០លានផោន សម្រាប់កីឡាករ Luis Diaz ចំពេលកំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លិប Barcelona និង Paris Saint-Germain។ ជាក់ស្តែង បើទោះបីជាកីឡាករសញ្ជាតិកូឡុំប៊ី នៅតែជាផ្នែកដ៏សំខាន់របស់លោក Jurgen Klopp និងមានកិច្ចសន្យារយៈពេលវែងនៅ Anfield រហូតដល់រដូវក្តៅឆ្នាំ២០២៧ ក៏ដោយ ប៉ុន្តែអនាគតរបស់ Diaz ហាក់កំពុងត្រូវបានគេលើកយកមកពិភាក្សាក្នុងពេលថ្មីៗនេះ។ ហើយឥឡូវនេះ យោងតាមគេហទំព័រ El Heraldo បានរាយការណ៍មកថាក្លិប Liverpool បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីទាមទារយ៉ាងហោចណាស់ ១២៣លានផោន ដើម្បីអនុញ្ញាតឱ្យ Diaz ចាកចេញ នៅក្នុងទីផ្សារនាពេលខាងមុខ។ ជុំវិញចំនួនដ៏ច្រើននេះ មានន័យថា Diaz អាចនឹងក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតទីពីរ Liverpool គ្រប់ពេលវេលា ដែលត្រូវលក់ចេញ បន្ទាប់ពី Philippe Coutinho ដែលត្រូវបានក្លិប Barca ទិញយកទៅក្នុងតម្លៃខ្លួន ១៤២លានផោន កាលពីទីផ្សាររដូវរងារឆ្នាំ២០១៨៕

De Gea កំពុងទទួលបានការចាប់អារម្មណ៍ជាថ្មី ពីសំណាក់ក្លិបនៅលីគកំពូលអេស្ប៉ាញ

De Gea កំពុងទទួលបានការចាប់អារម្មណ៍ជាថ្មី ពីសំណាក់ក្លិបនៅលីគកំពូលអេស្ប៉ាញ

អតីតអ្នកចាំទីឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ David de Gea ដែលបច្ចុប្បន្នមិនទាន់រកបានក្លិបថ្មីលេង ចាប់តាំងពីចាកចេញពីទឹកដី Old Trafford មកនោះ ត្រូវបានគេរាយការណ៍ថា កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិប Real Betis។ គួរដឹងផងដែរថា David de Gea ត្រូវបានគេយល់ឃើញថា ទទួលបានការផ្តល់ជូនជាច្រើន បន្ទាប់ពីគេបានសម្រេចដើរចេញពីក្លិប Man United កាលពីនៅចុងបញ្ចប់រដូវកាលឆ្នាំ ២០២២–២០២៣កន្លងទៅ តែទោះ​យ៉ាង​ណា រូបគេ​មិន​ទទួល​យក​សំណើ​ណា​មួយ​ឡើយ។ ហើយឥឡូវនេះបើតាមការចុះផ្សាយពីសារព័ត៌មាន Estadio Deportivo បានរាយការណ៍មកថា ក្លិបនៅលីគកំពូលអេស្ប៉ាញ Real Betisបានដាក់គោលដៅទៅលើអ្នកចាំទីវ័យ ៣៣ឆ្នាំរូបនេះ ថាជាអ្នកមកជំនួសតំណែងរបស់កីឡាករ Claudio Bravo ដែលគ្រោងនឹងចាកចេញពីក្លឹប។ ជម្រាបជូនផងដែរថា De Gea បង្ហាញខ្លួនសរុបចំនួន ៥៤៥ប្រកួតឲ្យក្រុម Manchester United ដោយគេអាចរក្សាសំណាញ់ទីបានរហូតដល់ទៅ ១៩០ លើកសម្រាប់ក្រុមបិសាចក្រហម ក្នុងអំឡុងពេលលេងឲ្យក្លិបនោះ៕

West Ham ប្រជែងជាមួយ Liverpool ក្នុងការនាំយកលោក Amorim មកដឹកនាំក្រុម

West Ham ប្រជែងជាមួយ Liverpool ក្នុងការនាំយកលោក Amorim មកដឹកនាំក្រុម

យោងតាមរបាយការណ៍ថ្មីៗនេះ បានរាយការណ៍មកថា គោលដៅកំពូលរបស់ក្លិបហង្សក្រហម Liverpool គឺអ្នកចាត់ការក្រុមរបស់ក្លិប Sporting Lisbon លោក Ruben Amorim កំពុងស្ថិតនៅក្នុងការចរចាដ៏គួរឲ្យភ្ញាក់ផ្អើលមួយជាមួយក្រុម West Ham។ ជាក់ស្តែង បន្ទាប់ពីលោក Xabi Alonso បានបញ្ជាក់ថាលោកនឹងនៅបន្តជាមួយ Bayer Leverkusen មួយរដូវកាលទៀត មក លោក Amorim ត្រូវបានគេចាត់ទុកថាជាបេក្ខភាពកំពូលមួយក្នុងការមកដឹកនាំក្រុមម្ចាស់ដី Anfield ជំនួសលោក Jurgen Klopp ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាម The Athletic ថ្មីៗនេះ បានអះអាងថាក្លិប West Ham United បានចូលរួមនៅក្នុងការប្រកួតប្រជែងនេះផងដែរ ចំពេលលោក Amorim ក៏បានធ្វើដំណើរទៅកាន់រដ្ឋធានីរបស់អង់គ្លេសរួចហើយ ដើម្បីពិភាក្សាជាមួយក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏មួយនេះ។ ជម្រាបជូនផងដែរថា ជុំវិញការពិភាក្សានេះត្រូវបានធ្វើឡើង ចំពេលដែល លោក David Moyes ដែលកំពុងកាន់តំណែងបច្ចុប្បន្នកំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់កាន់តែខ្លាំងឡើងនៅឯកីឡដ្ឋាន London ក្រោយការធ្លាក់ចេញពីពាន Europa League ការនឹងកាចាញ់ Crystal Palace ៥–២ ក្នុងក្របខ័ណ្ឌ Premier League កាលពីចុងសប្តាហ៍ផងដែរ៕

ក្លិបគីឡូធ្ងន់ PL ចំនួន៣ បង្ហាញចិត្តចង់បានខ្សែការពារ Mendy របស់ Real Madrid

ក្លិបគីឡូធ្ងន់ PL ចំនួន៣ បង្ហាញចិត្តចង់បានខ្សែការពារ Mendy របស់ Real Madrid

ក្លិបនៅក្នុងក្របខ័ណ្ឌ Premier League ចំនួន ៣ ត្រូវបានគេរាយការណ៍មកថា កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែការពារ Ferland Mendy របស់ក្លិប Real Madrid នៅទីផ្សារដោះដូរខាងមុខ។ ជាក់ស្តែងកីឡាករវ័យ ២៨ឆ្នាំរូបនេះ កំពុងឈានទៅរកការលេងសម្រាប់រដូវកាលទី៥របស់ខ្លួននៅទឹកដី Bernabeu ដោយក្នុងនោះគេបានរួមចំណែករកបាន ៦គ្រាប់ និង​ assist ចំនួន ១០លើក ពីការបង្ហាញខ្លួនសរុប ១៦៥ប្រកួត ។ តែទោះជាយ៉ាងណាក៏ដោយ អនាគតរបស់ Mendy នៅតែបន្តស្ថិតនៅក្នុងភាពសង្ស័យ ចំពេលមានពាក្យចចាមអារ៉ាមជាច្រើនបង្ហាញថាក្លិប Madrid កំពុងផ្តោតការចាប់អារម្មណ៍ទៅលើខ្សែការពារ Alphonso Davies ពីក្លឹប Bayern Munich ។ ជុំវិញស្ថានភាពនេះ យោងតាមការចុះផ្សាយពីសារព័ត៌មាន L’Equipe បានបង្ហាញឲ្យដឹងថាក្លិបនៅ Premier League មួយចំនួន កំពុងតាមដានលើ Mendy ដោយចង់ចុះហត្ថលេខានាំយកខ្សែការពារសញ្ជាតិបារាំងរូបនេះ មកកាន់ទឹកដី Premier League នៅទីផ្សារដោះដូរនាពេលខាងមុខ ។ ប្រភពដដែលនេះ ក៏បានរាយការណ៍ទៀតថា ទាំង Liverpool, Arsenal និង Newcastle United ត្រូវ​បាន​គេ​និយាយ​ថា​ជា​ក្លិបដែលចង់បាន Mendy ខ្លាំង ជាមួយនឹងការផ្តល់ជូនសំណើពិសេសៗ ផ្សេងៗគ្នា ដើម្បីទាក់ចិត្តខ្សែការពារឆ្នើមរូបនេះ៕

Ancelotti កោតសរសើរ Jude Bellingham ក្រោយស៊ុតឱ្យ Real Madrid ឈ្នះ Barcelona នៅ El clasico

Ancelotti កោតសរសើរ Jude Bellingham ក្រោយស៊ុតឱ្យ Real Madrid ឈ្នះ Barcelona នៅ El clasico

គ្រូបង្វឹកលោក Carlo Ancelotti បានធ្វើការកោតសរសើរការលេងរបស់ខ្សែបម្រើ Jude Bellingham ក្រោយពីរូបគេបានស៊ុតបញ្ចូលទីនៅចុងម៉ោង ដើម្បីជួយឱ្យ Real Madrid យកឈ្នះ Barcelona ក្នុងជំនួប La Liga ។ ជាការពិត ការប្រកួតដែលធ្វើឡើង នាកីឡដ្ឋាន Santiago Bernabeu នោះ ក្រុមទាំងសងខាងមានការវាយសម្រុកដាក់គ្នាយ៉ាងសស្រាក់សស្រាំ ដោយក្នុងនោះ ក្រុម Barcelona បាននាំមុខមុន ដោយគ្រាប់បាល់របស់ Andreas Christensen តែក្រុមម្ចាស់ផ្ទះ Real Madrid ក៏បានតាមស្មើដោយ ការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ Vinicius Junior ក្នុងនាទី១៨ ហើយវគ្គទី១ក៏បញ្ចប់ដោយលទ្ធផល ស្មើគ្នា ១-១។ ចូលដល់វគ្គទី២ Barcelona បាននាំមុខសាជាថ្មី ដោយ Fermín López ស៊ុតនៅនាទី៦៩ តែ Lucas Vazquez ក៏បានស៊ុតឱ្យ Real Madrid តាមស្មើម្តងទៀតដែរ…

គ្រូបង្វឹក Barcelona ព្រួយបារម្ភជាខ្លាំងក្រោយពេលតារាឆ្នើមរូបនេះ រងរបួសធ្ងន់ធ្ងរនៅ ElClásico

គ្រូបង្វឹក Barcelona ព្រួយបារម្ភជាខ្លាំងក្រោយពេលតារាឆ្នើមរូបនេះ រងរបួសធ្ងន់ធ្ងរនៅ ElClásico

ខ្សែបម្រើសញ្ជាតិហូឡង់ Frenkie de Jong របស់ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបង្ខំចិត្តចាកចេញពីទីលាន​ក្នុង​តង់​ទី​មួយ ​បន្ទាប់ពីការប្រជែងជាមួយ Federico Valverde និងជំនួស​មកវិញដោយ Pedri នៅ​​កីឡដ្ឋាន Santiago Bernabeu ក្នុងជំនួបបរាជ័យ ElClásico ក្រោមថ្វីជើងក្រុម Real Madrid ៣-២ កាលពីយប់មិញនេះ។ គួរជម្រាបផងដែរថា De Jong មាន​ការ​ឈឺ​ចាប់ និង​តូច​ចិត្ត​ដោយ​សារ​របួស​កជើង​ ដោយត្រូវបានគេរំពឹងថាអាចនឹងអវត្តមានដល់ចុងបញ្ចប់រដូវកាល។ ទន្ទឹមនឹងនេះដែរ គ្រូបង្វឹកលោក ​Xavi និងអ្នកគាំទ្រក្រុម Barcelona កំពុងមានការព្រួយបារម្ភ និងអន្ទះសារយ៉ាងខ្លាំង ជុំវិញករណីរងរបួសរបស់តារាឆ្នើមវ័យ ២៦ ឆ្នាំរូបនេះ៕

Real Madrid នាំមុខគេក្នុងការប្រជែងយកខ្សែបម្រើដ៏សំខាន់ម្នាក់របស់ Man City នៅរដូវក្តៅនេះ

Real Madrid នាំមុខគេក្នុងការប្រជែងយកខ្សែបម្រើដ៏សំខាន់ម្នាក់របស់ Man City នៅរដូវក្តៅនេះ

ក្រុមអធិរាជស Real Madrid កំពុង​ឈាន​មុខ​គេ​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​បម្រើ​ឆ្នើម Bernardo Silva របស់ក្រុមមេឃខៀវ Manchester City ដោយរូបគេ​បានដើរ​តួយ៉ាង​សំខាន់​ក្នុង​ជំនួបវគ្គ ៨ ក្រុមចុងក្រោយនៅ UCL ទល់នឹងក្រុម Real Madrid ថ្មីៗនេះ បើទោះជា Man City បានបរាជ័យក៏ដោយ។ គួរកត់សម្គាល់ថា អតីតខ្សែប្រយុទ្ធ Monaco ស៊ុតបញ្ចូលទីបាន ៦៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៤៨លើក សម្រាប់ក្រុម Man City ចាប់តាំងពីឆ្នាំ ២០១៧ ដោយរួមចំណែកឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៦១ដង និងបានវិវត្តន៍ខ្លួនក្លាយជាខ្សែបម្រើដ៏មានទេពកោសល្យល្អបំផុតមួយរូបនៅទ្វីបអឺរ៉ុបផងដែរ។ យ៉ាងណាមិញ បំណងប្រាថ្នារបស់ Silva គឺចង់ចាកចេញពី Man City ត្រូវបានគេដឹងមួយរយៈមកហើយ បើទោះបីជាគាត់បានបន្តកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៦ កាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែកិច្ចកិច្ចព្រមព្រៀងដោះលែង មានតម្លៃប្រមាណ ៥០លានផោន។ យោងតាមសារព័ត៌មាន Daily Star បានបញ្ជាក់ថា ក្លឹបយក្សចំនួន ៥…

កាំភ្លើងធំ Arsenal ត្រៀមឆ្មក់យកខ្សែការពារម្នាក់នេះ ពីគូប្រជែង Liverpool និង Man City

កាំភ្លើងធំ Arsenal ត្រៀមឆ្មក់យកខ្សែការពារម្នាក់នេះ ពីគូប្រជែង Liverpool និង Man City

ក្លឹប Arsenal បានត្រៀមខ្លួនរួចរាល់ក្នុងការចូលប្រជែងដណ្តើមហត្ថលេខាខ្សែការពារអាល់ហ្សេរី Rayan Ait-Nouri របស់ក្រុម Wolverhampton Wanderers នៅមុនយុទ្ធនាការឆ្នាំ 2024/25 ចំពេលមានការតាមពីប្រមាញ់ពីក្រុមមេឃខៀវ Manchester City និងហង្សក្រហម Liverpool ផងដែរ។ ជាក់ស្តែង ខ្សែការពារវ័យ 22ឆ្នាំ បច្ចុប្បន្នស្ថិតក្រោមកិច្ចសន្យារហូតដល់រដូវក្តៅឆ្នាំ 2026 ដោយក្លឹប Wolves មានជម្រើសក្នុងការបន្តកុងត្រារយៈពេល 1ឆ្នាំបន្ថែមទៀតផងដែរ។ ជាមួយគ្នានេះផងដែរ ក្រុម Wolves បានដាក់តម្លៃផ្ទេរ Ait-Nouri នៅលើទីផ្សារប្រមាណ 50លានផោន។ គួរជម្រាបផងដែរថា Arsenal បានកំណត់យក Ait-Nouri ជាគោលដៅផ្ទេរដ៏មានសក្តានុពល ចំពេលដែលពួកគេកំពុងស្វែករកខ្សែការពារស្លាបឆ្វេងដ៏ល្អបំផុតម្នាក់ ដែលជាផែនការយុទ្ធសាស្រ្តរបស់គ្រូបង្វឹកលោក Mikel Arteta៕

Carragher បង្ហើបថាគ្រូបង្វឹក Brighton ម្នាក់នេះគាត់អាចទៅស្នងតំណែងរបស់លោក Klopp បាន

Carragher បង្ហើបថាគ្រូបង្វឹក Brighton ម្នាក់នេះគាត់អាចទៅស្នងតំណែងរបស់លោក Klopp បាន

វីរបុរសក្រុមហង្សក្រហម Liverpool លោក Jamie Carragher បានចាត់ទុកអ្នកចាត់ការក្រុម Brighton លោក Roberto De Zerbi ថាជាអ្នកដែលស័កិសមបំផុតក្នុងការទៅជំនួសតំណែងរបស់លោក Jurgen Klopp នៅកីឡដ្ឋាន Anfield ។ ជាក់ស្តែង Liverpool កំពុងស្ថិតនៅក្នុងដំណើរការស្វែងរកអ្នកចាត់ការថ្មីមកដឹកនាំក្រុមរបស់ខ្លួន បន្ទាប់ពីលោក Klopp បានប្រកាសជាផ្លូវការហើយថានឹងចាកចេញនៅចុងបញ្ចប់រដូវកាលនេះ ស្របពេលគ្រូបង្វឹករបស់ក្លិប Sporting CPលោក Ruben Amorim ក៏ត្រូវបានទាក់ទងជាមួយនឹងតំណែងនេះផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ លោក Carragher ជឿជាក់ថា លោក De Zerbi ហាក់ជាបេក្ខភាពធំជាង ដោយសារតែនាយកផ្នែកកីឡាកររបស់ក្រុម Liverpool លោក Richard Hughes ធ្លាប់ព្យាយាមបញ្ចុះបញ្ចូលអ្នកចាត់ការរបស់ក្រុម Brighton រូបនេះជាច្រើនលើកមកហើយ អំឡុងពេលគាត់ធ្វើការនៅក្លិប Bournemouth ។ លើសពីនេះ លោក Carragher បាននិយាយទៀតថា ៖ ”…