Sport

ក្លឹប Real Madrid នឹងអវត្តមានសមាជិកសំខាន់ពីរនាក់ សម្រាប់ប្រកួតទល់ Real Sociedad

ក្លឹប Real Madrid នឹងអវត្តមានសមាជិកសំខាន់ពីរនាក់ សម្រាប់ប្រកួតទល់ Real Sociedad

Real Madrid បានប្រកាសពីបញ្ជីក្រុម សម្រាប់ការប្រកួតទល់ Real Sociedad នាថ្ងៃសុក្រនេះ ខណៈដែលសមាជិកសំខាន់ពីររូបអវត្តមាន។ Rodrygo Goes អាចធ្វើដំណើរទៅប្រកួតនៅទឹកដី San Sebastian បាន បើទោះបីជាមានអការៈផ្ដាសាយ ហើយអវត្តមានពីការហ្វឹកហាត់កាលពីថ្ងៃសុក្រក៏ដោយ។ ខ្សែបម្រើ Jude Bellingham មិនអាចចូលរួមការប្រកួតទល់ Sociedad បានទេ ដោយសារតែគេមានបញ្ហាក្រពះ ដែលធ្វើឱ្យគ្មានឈ្មោះក្នុងបញ្ជី។ សមាជិកដ៏សំខាន់ម្នាក់ទៀតដែលអវត្តមានពីបញ្ជីនេះផងដែរនោះគឺខ្សែការពារ Ferland Mendy។ ទោះបីជាគេមានភាពប្រសើរឡើងពីបញ្ហារបួស ប៉ុន្ដែលោក Carlo Ancelotti ចង់ឱ្យគេសម្រាកគ្រប់គ្រាន់ សម្រាប់ត្រៀមលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ទល់នឹង Bayern Munich។ ប្រសិនបើក្រុមអធិរាជស អាចទទួលបានជ័យជម្នះ ក្នុងការប្រកួតនៅទឹកដី Anoeta នោះពួកគេអាចនឹងក្លាយជាជើងឯក La Liga នាប្រកួតសប្ដាហ៍បន្ទាប់ បើអាចបន្ដយកឈ្នះ Cadiz៕

អេមណាស់! គ្រាប់បាល់របស់ Bruno ២គ្រាប់បានបំផុសឲ្យ Man Utd យកជ័យជម្នះលើក្រុម Sheffield ក្នុងដី

អេមណាស់! គ្រាប់បាល់របស់ Bruno ២គ្រាប់បានបំផុសឲ្យ Man Utd យកជ័យជម្នះលើក្រុម Sheffield ក្នុងដី

ក្លឹបបិសាចក្រហម Manchester United បានយកឈ្នះទៅលើក្រុម Sheffield United នៅកីឡដ្ឋាន Old Trafford ក្នុងលទ្ធផល ៤ទល់នឹង២ ខណ:ប្រធានក្រុម Bruno Fernandes រកបាន២គ្រាប់ ស្របជាមួយខ្សែការពារ Harry Maguire និងខ្សែប្រយុទ្ធ Rasmus Hojlund រកបានម្នាក់១គ្រាប់ផងដែរ។ គួរជម្រាបដែរថា Man United កំពុងស្ថិតនៅលេខរៀងទី៦ ក្នុងតារាង Premier League ដែលមាន ៥៣ពិន្ទុ ខណ: Sheffield United ស្ថិតនៅបាតតារាង តំបន់ក្រហមដែលត្រូវកាត់ចោល៕

យ៉ាប់ហើយ! ខ្សែបម្រើ Chelsea មួយរូបនេះនឹងត្រូវអវត្តមានរហូតដល់បញ្ចប់រដូវកាល

យ៉ាប់ហើយ! ខ្សែបម្រើ Chelsea មួយរូបនេះនឹងត្រូវអវត្តមានរហូតដល់បញ្ចប់រដូវកាល

កីឡាករខ្សែបម្រើក្រុមតោខៀវ Chelsea គឺ Enzo Fernandez មានបញ្ហាសុខភាពប្រឈមនិងការវះកាត់ជំងឺក្លូនដោយត្រូវធ្វើការសម្រាកព្យាបាលអស់រយៈពេលជាងមួយខែ នេះបើយោងតាមការចុះផ្សាយរបស់កាសែតអាហ្សង់ទីន Oleបានចុះផ្សាយ ។មានន័យថាខ្សែបម្រើដែលជាសមាជិកជើងឯក World Cup ២០២២នឹងត្រូវខកខានការប្រកួតយ៉ាងហោចណាស់ក៏ ៣ សប្តាហ៍ មុនពេលត្រលប់មកវិញក្នុងពេលប្រកួត Copa America ដែលចាប់ផ្តើមនៅសហរដ្ឋអាមេរិកនៅថ្ងៃទី ២០ ខែមិថុនា ២០២៤ខាងមុខ។ ការពិតដំបូងឡើយ បុគ្គលិកពេទ្យ Chelsea បានព្យាយាមព្យាបាល Fernandez ដោយប្រើវិធីព្យាបាលដោយមិនអោយមានការបង្ករោគប៉ុន្តែវាច្បាស់ណាស់ថាគាត់នឹងត្រូវការវះកាត់ដើម្បីជៀសវាងការរាតត្បាតទៅកន្លែងផ្សេងទៀតនៃសារពាង្គកាយ ហើយបន្ទាប់ពីបានពិភាក្សាជាមួយគ្រូពេទ្យនៃក្រុមជម្រើសជាតិអាហ្សង់ទីនរួចមកទើបគ្រប់ភាគីពាក់ព័ន្ធទាំងអស់សម្រេចថានិងត្រូវវះកាត់ដល់កីឡាករវ័យ២៣ឆ្នាំរូបនេះតែុម្តង។ គួររំលឹកផងដែរថាFernandez បានពិភាក្សាជាមួយអ្នកជំនាញខាងកាយវិភាគវិទ្យាដែលគាត់ធ្លាប់ធ្វើការជាមួយកំលុងពេលនៅក្លឹបយក្សអាហ្សង់ទីន River Plate មុនពេលសម្រេចចិត្តទទួលយកការវះកាត់ ហើយអ្នកជំនាញខាងលើនេះក៏បានធ្វើដំណើរមកកាន់ទីក្រុងឡុងដ៍ជាមួយគាត់ផងដែរ។ ក្រោយចូលរួមជាមួយChelsea កាលពីថ្ងៃទី១កុម្ភៈ២០២៣ ក្នុងតម្លៃកំនត់ត្រា ១០៦,៨លានផោនFernandez បង្ហាញខ្លួនចំនួន ៣៦ ដង និងធ្លាប់លេងជាកីឡាករបម្រុងបាន ៤លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់នៅរដូវកាលនេះ។

នៅទីបំផុត! លោក Xavi បានសម្រេចចិត្តស្នាក់នៅក្លឹប Barcelona បន្តនៅរដូវកាលក្រោយ

នៅទីបំផុត! លោក Xavi បានសម្រេចចិត្តស្នាក់នៅក្លឹប Barcelona បន្តនៅរដូវកាលក្រោយ

គ្រូបង្វឹកក្លឹបកាតាឡាន់ Barcelona បច្ចុប្បន្នលោក Xavi Hernández នឹងបន្តស្នាក់នៅ និងដឹកនាំក្លឹបក្នុងនាមជាអ្នកចាត់ការទូទៅក្លឹប Barça នៅរដូវកាលក្រោយទទួលយកសំណើចុងក្រោយ។ រំលឹកដែរថា លោក Xavi បានប្រកាសពីការចាកចេញរបស់គាត់កាលពីឆ្នាំមុន ប៉ុន្តែឥឡូវនេះការ​សម្រេច​ចិត្ត​ត្រូវ​បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​រូបគាត់បានពិភាក្សា​ជាមួយ​ប្រធានក្លឹបលោក Laporta និង​នាយកលោក Deco កាល​ពី​យប់​មិញ។ ជាមួយគ្នានេះផងដែរ ប្រធានក្លឹប Barcelona បានទទូចអស់រយៈពេលជាច្រើនខែ ដើម្បីរក្សាលោក Xavi ឲ្យផ្លាស់ប្តូរចិត្តរបស់គាត់ និងបន្តដឹកនាំក្រុមបន្ត។ គួរជម្រាបផងដែរថា ក្រុមប្រឹក្សារបស់ក្លឹប Barcelona ទាំងមូលកំពុងជួបជាមួយលោក Xavi នៅផ្ទះរបស់ប្រធានក្លឹបលោក Laporta ដើម្បីអបអរសាទរនៃការបន្តស្នាក់នៅរបស់អ្នកចាត់ការទូទៅរូបនេះ៕

ក្រោយយកឈ្នះ Chelsea លទ្ធផល 5-0 គ្រូ Arteta បង្ហាញភាពភ្ញាក់ផ្អើលចំពោះកូនក្រុមរបស់គាត់

ក្រោយយកឈ្នះ Chelsea លទ្ធផល 5-0 គ្រូ Arteta បង្ហាញភាពភ្ញាក់ផ្អើលចំពោះកូនក្រុមរបស់គាត់

គ្រូបង្វឹក Arsenal លោក Mikel Arteta បាននិយាយថា ខ្លួនមានការភ្ញាក់ផ្អើលចំពោះការលេងយ៉ាងល្អរបស់កូនក្រុម នៅពេលពួកគេប្រកួតយកឈ្នះ Chelsea ដោយលទ្ធផលដល់ទៅ ៥-០ នៅក្នុងជំនួបក្របខណ្ឌ Premier League កាលពីយប់មិញ។ ជាការពិត បន្ទាប់ពីមានលទ្ធផលដ៏ខកចិត្តដោយចាញ់ Bayern Munich ធ្លាក់ពីពានរង្វាន់ UEFA Champions League នៅវគ្គ៨ក្រុមចុងក្រោយមក Arsenal បានស្វះស្វែងរកជ័យជម្នះមកវិញ ដោយបានឈ្នះ Wolverhampton និងបន្តមកឈ្នះ Chelsea ក្នុងលទ្ធផលយ៉ាងធំ ក្នុងក្របខណ្ឌ Premier League ។ ការប្រកួតដែលធ្វើឡើង នាកីឡដ្ឋាន Emirates នោះ Leandro Trossard ជាអ្នករកគ្រាប់បើកឆាក នៅនាទី៤ នៃវគ្គទី១។ នៅវគ្គទី២ Ben White បានបន្ថែមគ្រាប់ទី២ មុនពេល Kai Havertz បន្ថែមគ្រាប់ទី៣ឱ្យក្រុមកាំភ្លើងធំដែលជាម្ចាស់ផ្ទះ។ សម្រាប់ក្រុមតោខៀវវិញ ហាក់មិនមានសំណាងស៊ុតបញ្ចូលទីគូប្រជែងបានសម្រេចទេ ហើយថែមទាំងរបូត២គ្រាប់បន្ថែមទៀត…

លោក Stefano Pioli នឹងបញ្ចប់តំណែងគ្រូបង្វឹក AC Milan នៅដំណាច់រដូវកាលនេះ

លោក Stefano Pioli នឹងបញ្ចប់តំណែងគ្រូបង្វឹក AC Milan នៅដំណាច់រដូវកាលនេះ

ក្លិប AC Milan បានសម្រេចចិត្តនឹងធ្វើការបញ្ចប់តំណែងគ្រូបង្វឹកលោក Stefano Pioli នៅដំណាច់រដូវកាលឆ្នាំ២០២៣-២៤ ក្រោយចាញ់ការប្រកួតក្រោមថ្វីជើងក្រុមគូប្រជែង Inter Milan ដោយលទ្ធផល ២-១ នាក្របខណ្ឌ Serie A ។ ជ័យជម្នះលើ AC Milan បានធ្វើឱ្យ Inter Milan ក្លាយជាម្ចាស់ជើងឯកពានលីគកំពូលអ៊ីតាលីប្រចាំរដូវកាលនេះ។ក្រោយចប់ការប្រកួត ថ្នាក់ដឹកនាំក្លិប AC Milan គឺបានសម្រេចចិត្តរួចរាល់ហើយដោយមិនផ្ដល់ឱកាសដល់ លោក Stefano Pioli ទៀតទេ ហើយនៅខណៈនេះ ពួកគេកំពុងសម្លឹងមើលបេក្ខភាពគ្រូបង្វឹកថ្មីដែលសក្ដិសមមកកាន់តំណែងជាបន្ត។ ចំពោះបេក្ខភាពគ្រូបង្វឹកថ្មីដែលអាចនឹងមកដឹកនាំក្លិប AC Milan ជាបន្ត ត្រូវបានរាយការណ៍ថាអាចជា លោក Antonio Conte ប្រសិនបើលោកព្រមមកដឹកនាំក្លិបវិញ ព្រោះលោកធ្លាប់បដិសេធក្លិបនេះម្ដងហើយកាលពីរដូវកាលមុន ដែលធ្វើឱ្យលោក Stefano Pioli បន្តដឹកនាំ រហូតមកទល់ពេលនេះ។ ក្រៅពីលោក Antonio Conte ហើយ AC Milan បេក្ខភាពមួយរូបទៀតគឺលោក…

Arsenal ចង់ដណ្តើមខ្សែបម្រើ Bruno Guimaraes ដែលមានក្លឹបយក្សទាំងពីរនេះ តាមប្រមាញ់ជាយូរហើយ

Arsenal ចង់ដណ្តើមខ្សែបម្រើ Bruno Guimaraes ដែលមានក្លឹបយក្សទាំងពីរនេះ តាមប្រមាញ់ជាយូរហើយ

ក្រុមមេឃខៀវ Manchester City និងបិសាចក្រហម Manchester United អាចនឹងប្រឈមមុខនឹងការប្រកួតប្រជែងពីសំណាក់ក្រុមកាំភ្លើងធំ Arsenal សម្រាប់ការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិប្រេស៊ីល Bruno Guimaraes របស់ក្រុមសារិកាព្រៃ Newcastle United នារដូវក្តៅខាងមុខ។ គួរកត់សម្គាល់ថា កីឡាករវ័យ ២៦ឆ្នាំ បានវិវត្តន៍ខ្លួនក្លាយជាកីឡាករដ៏សំខាន់ក្នុងក្រុមដំបូង និងជាទីពេញចិត្តរបស់អ្នកគាំទ្រនៅកីឡដ្ឋាន St James’ Park ចាប់តាំងពីចាកចេញពីក្រុម Lyon ក្នុងខែមករា ឆ្នាំ ២០២២ ដោយបានរួមចំណែកជាមួយគ្រាប់បាល់ ១៤គ្រាប់ និង ១៤ដង (Assists) ក្នុងការបង្ហាញខ្លួន ១០១ប្រកួត។ ទន្ទឹមនឹងនេះ កិច្ចសន្យាកុងត្រារបស់ Guimaraes ជាមួយ Newcastle នឹងផុតកំណត់រហូតដល់ខែមិថុនា ឆ្នាំ ២០២៨។ បន្ថែមពីនេះ គ្រូបង្វឹកលោក Eddie Howe ក៏បានសារភាពថា រូបគាត់មិនអាចធានាបានថា Guimaraes នឹងបន្តស្នាក់នៅក្លឹបលើសពីទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះទេ។ យ៉ាងណាមិញ យោងតាមគេហទំព័រ The Sun…

Bellingham ត្រូវបាន Foden ចេញមុខលើកសរសើរថាជាកីឡាករមានសមត្ថភាពដ៏កម្របំផុត

Bellingham ត្រូវបាន Foden ចេញមុខលើកសរសើរថាជាកីឡាករមានសមត្ថភាពដ៏កម្របំផុត

ថ្មីៗនេះ តារាឆ្នើមរបស់ក្លិប Manchester City កីឡាករ Phil Foden បានធ្វើការកោតសរសើរទៅលើខ្សែបម្រើឆ្នើមរបស់ក្លិប Real Madrid កីឡាករ Jude Belllingham ថាជាកីឡាករដែលមានសមត្ថភាពដ៏កម្រមួយរូប។ ជាក់ស្តែង Foden បានប្រឈមមុខជាមួយមិត្តរួមជាតិអង់គ្លេសរបស់ខ្លួន នៅពេលដែល City ត្រូវប៉ះក្រុម Madrid នៅក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ UCL នៅពេលដែលក្រុមយក្សអេស្ប៉ាញ មានឱកាសឡើងទៅវគ្គបន្ទាប់។ គួរឲ្យដឹងថា Madrid បានទទួលជ័យជម្នះក្នុងការទាត់បាល់ប៉េណាល់ទីកាត់សេចក្តីបន្ទាប់ពីលទ្ធផលស្មើគ្នា ក្នុងការប្រកួតទាំងពីរជើង ខណ: Bellingham ក៏បានរួមចំណែកដ៏សំខាន់នៅក្នុងជ័យជម្នះនេះផងដែរ ។ យ៉ាងណាមិញ ដោយបានរៀបចំអំពី Bellingham តារាឆ្នើមរបស់ក្រុម Man City បាននិយាយនៅក្នុងបទសម្ភាសមួយកាលពីពេលថ្មីៗនេះថា ៖ ” ខ្ញុំសឹងមិនជឿថា Bellingham អាចធ្វើបានល្អដល់ថ្នាក់នេះ ជាមួយវ័យប៉ុននេះ។ ខ្ញុំមិនដែលឃើញកីឡាករណាមានភាពចាស់ទុំក្នុងវ័យនេះទេ។ ខ្ញុំគិតថាគាត់ទទួលបានអំណោយពីព្រះ ជាមួយនឹងកាយ​សម្បទា​របស់គាត់“៕

Yamal ត្រូវបានក្លឹប PSG ដាក់គោលដៅលើ ដើម្បីជំនួសតំណែងរបស់ Mbappe

Yamal ត្រូវបានក្លឹប PSG ដាក់គោលដៅលើ ដើម្បីជំនួសតំណែងរបស់ Mbappe

ជាមួយនឹងការចាកចេញរបស់ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ពីក្លិប PSG ដែលរំពឹងកើតឡើង ហាក់កំពុងបង្ខំឲ្យក្រុមរបស់លោក Luis Enrique ត្រូវស្វែងជម្រើសថ្មីមកជំនួសតំណែងនេះវិញ សម្រាប់រដូវកាលក្រោយ។ ហើយឥឡូវនេះ បើតាមការចុះផ្សាយពី ‘Le Parisien’ បានបង្ហាញឲ្យដឹងថាក្លិបយក្សបារាំង កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើមវ័យក្មេងរបស់ក្លិប Barcelona កីឡាករ Lamine Yamal ។ ជាការពិតណាស់ Yamal បាន​ក្លាយ​ជាក្លាយជាកីឡាករដ៏សំខាន់បំផុតមួយ សម្រាប់ក្រុមរបស់លោក Xavi Hernandez ​នៅរដូវកាលនេះ ដោយគេបានចូលលេង ៤៤ ប្រកួត ដែលក្នុងនោះរួមចំណែករកបាន ៦គ្រាប់ និង assists បាន ៥ លើក ។ ទន្ទឹមនឹងនេះ បើតាមការចុះផ្សាយពីកាសែត Marca កាលពីពេលកន្លងទៅ បានបង្ហាញថាក្លិប PSG កំពុងពិចារណាផ្តល់ជូនសំណើប្រមាណ ២០០លានអឺរ៉ូ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្លិប Barca ទំនងជាអាចបដិសេធចំពោះសំណើនេះ ដោយអះអាងថា តម្លៃផ្តាច់កុងត្រារបស់ Yamal មានតម្លៃយ៉ាងហោចណាស់…

Eriksen ត្រូវបានក្លឹបរបស់ខ្លួនយល់ព្រមក្នុងការទទួលសំណើលក់ចេញនៅរដូវក្តៅខាងមុខ

Eriksen ត្រូវបានក្លឹបរបស់ខ្លួនយល់ព្រមក្នុងការទទួលសំណើលក់ចេញនៅរដូវក្តៅខាងមុខ

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការទទួលយកសំណើផ្តល់ជូនសម្រាប់ខ្សែបម្រើចាស់វស្សា Christian Eriksen ក្នុងអំឡុងទីផ្សារដោះដូររដូវក្តៅបើកឡើងវិញនាពេលខាងមុខ។ ជាក់ស្តែងបន្ទាប់ពីមានការចាប់អារម្មណ៍យ៉ាងខ្លាំងអំឡុងពេលលេងឲ្យក្រុម Brentford កីឡាករសញ្ជាតិដាណឺម៉ាករូបនេះ ត្រូវបានក្លិប Man Utd ចាប់អារម្មណ៍នឹងបាននាំយកមកកាន់ទឹកដី Old Trafford ដោយគ្មានតម្លៃខ្លួន កាលពីរដូវក្តៅឆ្នាំ២០២២ កន្លងទៅ។ ហើយយ៉ាងណាមិញបើទោះបីជាមានការចាប់អារម្មណ៍ នៅរដូវកាលដំបូងនោះក្តី ប៉ុន្តែក្រោយៗមកទៀត Eriksen ហាក់បាត់បង់ការទុកចិត្តជាបន្តបន្ទាប់ និងបានបង្ហាញខ្លួនត្រឹម ៩ប្រកួតប៉ុណ្ណោះ នៅក្នុងរដូវកាលបច្ចុប្បន្ននេះ។ ជុំវិញស្ថានភាពនេះ យោងតាម Football Insider បានឱ្យដឹងថាក្រុម Manchester United បានត្រៀមខ្លួនរួចជាស្រេចដើម្បីលក់ចេញ Eriksen ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនាពេលខាងមុខ នៅចំពេលដែលក្លិបកំពុងត្រៀមរៀបចំការផ្លាស់ប្តូរទ្រង់ទ្រាយធំ និងកាត់បន្ថយការចំណាយមួយចំនួន ផងដែរ៕