Sport

Olise បានបើកចំហការផ្ទេរមកកាន់ Old Trafford ក្រោយពេលមានការចាប់អារម្មណ៍ពី Man Utd

Olise បានបើកចំហការផ្ទេរមកកាន់ Old Trafford ក្រោយពេលមានការចាប់អារម្មណ៍ពី Man Utd

ខ្សែបម្រើសញ្ជាតិអង់គ្លេស Michael Olise របស់ក្លឹប Crystal Palace នឹងបើកចំហការផ្ទេរនៅរដូវក្តៅទៅកាន់ក្លឹបបិសាចក្រហម Manchester United ប្រសិនក្លឹបនៅ Old Trafford ពង្រឹងការចាប់អារម្មណ៍ និងផ្តល់សំណើរដ៏សមរម្យណាមួយនោះ។ គួរកត់សម្គាល់ថា កីឡាករវ័យ ២២ឆ្នាំ បានតស៊ូពេញមួយរដូវកាលនេះជាមួយនឹងបញ្ហារបួសជាច្រើនលើក ប៉ុន្តែនៅតែជាប់ជាកីឡាករដ៏ល្អបំផុតម្នាក់របស់ Crystal Palace ។ រំលឹកដែរថា ប្រភព 90min ធ្លាប់បានរាយការណ៍ថា Olise គឺជាគោលដៅផ្ទេរសម្រាប់ Man United នៅរដូវក្តៅនេះ បន្ទាប់ពីម្ចាស់ភាគហ៊ុនថ្មីលោក Sir Jim Ratcliffe និង INEOS ចូលបម្រើការងារ។ គួរជម្រាបដែរថា Olise បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយ Palace កាលពីរដូវក្តៅមុន ដោយ Chelsea បានផ្តល់សំណើរ ៣៥លានផោន នៅក្នុងកិច្ចព្រមព្រៀងដោះលែង។ បច្ចុប្បន្ន កិច្ចសន្យាថ្មីរបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ មានតម្លៃទីផ្សារចន្លោះពី ៥០លានផោនទៅ ៦០លានផោន៕

Harry Kane ត្រៀមទទួលប្រាក់រង្វាន់យ៉ាងច្រើន បន្ទាប់ពីបំពេញនូវលក្ខខណ្ឌមួយនេះ ជាមួយ Bayern Munich

Harry Kane ត្រៀមទទួលប្រាក់រង្វាន់យ៉ាងច្រើន បន្ទាប់ពីបំពេញនូវលក្ខខណ្ឌមួយនេះ ជាមួយ Bayern Munich

ខ្សែប្រយុទ្ធឆ្នើម សញ្ជាតិអង់គ្លេស Harry Kane នឹងត្រូវទទួលបានប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ប្រមាណ ២១៨,០០០ផោន ប្រសិនបើគាត់ផ្តល់គ្រាប់បាល់ច្រើនជាង ៤០ បូកនឹង Assists នៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលតែមួយនៅក្នុងកិច្ចសន្យាជាមួយក្លឹបយក្សអាល្លឺម៉ង់ Bayern Munich។ ចាប់តាំងពី Kane គាត់បានចូលរួមជាមួយ Bayern ពី Tottenham Hotspur ក្នុងកិច្ចព្រមព្រៀងតម្លៃ ១០០លានផោន កាលពីរដូវក្តៅមុន Kane មិនបានបញ្ឈប់នូវការស៊ុតបញ្ចូលទីនោះឡើយ បច្ចុប្បន្នគាត់ស៊ុតបញ្ចូលទីបាន ៤០គ្រាប់ និង assists ១៣ដង ក្នុងចំណោម ៤១ប្រកួត។ គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងលីកទី ៣១ របស់គាត់ក្នុងរដូវកាលនេះ បានធ្វើឱ្យគាត់បំបែកកំណត់ត្រារយៈពេល ៦០ឆ្នាំ សម្រាប់ការស៊ុតបញ្ចូលទីច្រើនជាងគេបំផុត ជាមួយរដូវកាលដំបូងនៅលីគ Bundesliga។ គួរជម្រាបដែរថា Kane មានលក្ខខណ្ឌជម្រើសទិញត្រឡប់ទៅ Tottenham វិញ ដែលប្រធានក្លឹបលោក Daniel Levy បានបញ្ជាក់នៅក្នុងកិច្ចសន្យាផ្ទេរ។ ស្របពេលជាមួយគ្នានេះ Kane កំពុងសប្បាយចិត្តក្នុងការទទួលបានសាច់ប្រាក់បន្ថែម និងកំពុងផ្តោតអារម្មណ៍លើការឈ្នះពានរង្វាន់ធំជាលើកដំបូងក្នុងអាជីពរបស់គាត់ ដោយ Bayern…

Man Utd កំណត់បានអត្តសញ្ញាណខ្សែប្រយុទ្ធជួរមុខលើ Sesko របស់ក្រុម RB Leipzig ក្នុងវ័យ ២០ឆ្នាំ

Man Utd កំណត់បានអត្តសញ្ញាណខ្សែប្រយុទ្ធជួរមុខលើ Sesko របស់ក្រុម RB Leipzig ក្នុងវ័យ ២០ឆ្នាំ

ក្លឹបបិសាចក្រហម Manchester United បានកំណត់អត្តសញ្ញាណលើ Benjamin Sesko របស់ក្រុម RB Leipzig ជាគោលដៅខ្សែប្រយុទ្ធជួរមុខកំពូលនៃបញ្ជីផ្ទេរនៅរដូវក្តៅនេះ ប៉ុន្តែរាងពិបាកបន្តិចក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ ។ គួរកត់សម្គាល់ថា កិច្ចសន្យារបស់ Sesko មានតម្លៃប្រមាណ ៤៣លានផោន ក្នុងការដោះលែង ខណៈ Man Utd នឹងពិបាកបញ្ចុះបញ្ចូលរូបគេឲ្យផ្លាស់មកកាន់ទឹកដី Old Trafford ដោយសារមានក្លឹបធំៗជាច្រើនក៏កំពុងចាប់អារម្មណ៍លើកីឡាករសញ្ជាតិស្លូវេនីរូបនេះផងដែរ។ គួរជម្រាបដែរថា Sesko ស៊ុតបញ្ចូលទីបាន ២៩គ្រាប់ និង assists ១១ដង ក្នុងការបង្ហាញខ្លួន ៧៩លើកសម្រាប់ក្រុម Red Bull Salzburg មុនពេលផ្លាស់ទៅកាន់ RB Leipzig ក្នុងខែកក្កដា ឆ្នាំ២០២៣ ដោយចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ ជាមួយក្លឹបនៅ Bundesliga៕

ខ្សែបម្រើ Man City រូបនេះថាក្រុមត្រូវលេងដូចប្រកួតវគ្គផ្តាច់ព្រ័ត្រប្រសិនចង់ឈ្នះជើងឯក

ខ្សែបម្រើ Man City រូបនេះថាក្រុមត្រូវលេងដូចប្រកួតវគ្គផ្តាច់ព្រ័ត្រប្រសិនចង់ឈ្នះជើងឯក

ខ្សែបម្រើ Phil Foden កំពុងរីករាយនិងការត្រៀមទៅបន្តការប្រកួតដ៏សំខាន់ចំនួន៦ប្រកួតបន្ថែមទៀត បន្ទាប់ពីបានជួយអោយក្រុមមេឃខៀវ Man.City ផ្តួលម្ចាស់ផ្ទះ Brighton កាលពីថ្ងៃសុក្រទី ២៦ មេសា ២០២៤នេះ និង បន្តជម្រុញអោយក្រុម Man City បន្តក្តីសង្ឃឹមគ្រងតំណែងជើងឯកក្របខណ្ឌ EPL ជាមួយនិងពាន FA Cup នៅវគ្គផ្តាច់ព្រ័ត្រផងដែរ។អតីតBoy Ball របស់ Man.City រូបនេះបច្ចុប្បន្ននៅតែបង្ហាញទម្រង់លេងបានល្អដោយរកបាន៥១គ្រាប់ហើយ ក្រោយចូលលេងបានសរុប១៦០ប្រកួត។ ក្រុមលោក Pep Guardiola និងបន្តបេសកកម្មដើម្បីអោយដល់គោលដៅក្នុងនាមជាក្រុមដែលអាចឈ្នះពាន Premier League ៤សម័យកាលជាប់គ្នាជាប្រវត្តិសាស្រ្តនៅពេលដែលពួកគេត្រូវជួបនិងក្រុម Nottingham Forest ដែលរងការគំរាមកំហែងត្រូវកាត់ចោលនៅថ្ងៃអាទិត្យ ហើយបន្ទាប់មកត្រូវជួបជាមួយនឹងក្រុម Wolves, Fulham, Tottenham និង West Ham មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ជាមួយនឹងគូប្រជែងជិតខាងដ៏ជូរចត់គឺ Manchester United ។Foden បាន​ប្រាប់​គេហទំព័រ​រផ្លូវការណ៏របស់ក្លឹបថា៖ វា​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​កសាងវា។ ខ្ញុំពិតជារីករាយណាស់សម្រាប់តួនាទីដែលខ្ញុំកំពុងលេង ហើយខ្ញុំនៅតែបន្តស្វែងរកគ្រាប់បាល់ចូលសំណាញ់ទីសម្រាប់ក្រុម។យើងនៅសល់…

Pep Guardiola បង្ហើបថាមិនមានការពិភាក្សាណាមួយទាក់ទងនឹងអនាគតរបស់ Joao Cancelo ទេ!

Pep Guardiola បង្ហើបថាមិនមានការពិភាក្សាណាមួយទាក់ទងនឹងអនាគតរបស់ Joao Cancelo ទេ!

Pep Guardiola និយាយពី Joao Cancelo ពេលត្រលប់ពី Barca វិញថា៖ “យើងមិនទាន់បានពិភាក្សាអំពីអនាគតរបស់ Cancelo នៅឡើយទេ។ យើងនឹងនិយាយពីវានៅចុងរដូវកាលនេះ”។ កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះ បានចុះកិច្ចសន្យាជាមួយ Manchester City រហូតដល់ឆ្នាំ 2027។ យោងតាមរបាយការណ៍ ខ្សែការពារដែលអាចលេងស្លាបស្ដាំក៏បាន ឆ្វេងក៏បានរូបនេះលែងចង់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Pep Guardiola ម្តងទៀតឡើយ។ គាត់​ត្រូវ​បាន​ដាក់អោយខ្ចី​ជើង​រួចម្ដង​ហើយ​នៅ​ពាក់​កណ្តាល​រដូវកាល​មុន ដែល​កាល​នោះ​ដាក់អោយទៅ FC Bayern Munichខ្ចីជើង។ ហើយពេលនេះបន្ដលេងអោយ Barcelona ក្នុងនាមជាកីឡាករខ្ចីជើងដដែល ហើយនឹងអស់សុពលភាពនៅចុងរដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារកិច្ចសន្យារបស់គាត់នៅមានរយៈពេលវែង(2027)ដើម្បីផ្ទេរចេញបាន អាចនឹង Manchester ដាក់តម្លៃខ្ពស់មួយ ៕

លោក Xavi ពន្យល់មូលហេតុដែលគាត់ប្ដូរចិត្តបន្ដដឹកនាំ Barcelona

លោក Xavi ពន្យល់មូលហេតុដែលគាត់ប្ដូរចិត្តបន្ដដឹកនាំ Barcelona

អ្នកចាត់ការ Xavi Hernandez បានទម្លាយមូលហេតុដែលលោកសម្រេចចិត្តបន្ដនៅ Barcelona គឺដោយសារតែការគាំទ្រពីកីឡាករក្នុងក្រុម។ លោក Xavi បានផ្លាស់ប្ដូរការសម្រេចចិត្ត ដែលលោកបានប្រកាសថានឹងចាកចេញពីក្លឹប ហើយបន្ដរួមរស់ជាមួយ Barca រហូតដល់ឆ្នាំ២០២៥ ហើយលោកបានបង្ហាញពីមូលហេតុនៃការសម្រេចចិត្តនេះ។ អ្នកចាត់ការរូបនេះ បាននិយាយថា៖ “នៅពេលដែលខ្ញុំបានជួបប្រធានក្លឹប (Joan Laporta) ខ្ញុំបានដាក់តំណែងរបស់ខ្ញុំឱ្យគាត់សម្រេច ប៉ុន្ដែខ្ញុំមើលឃើញថា ខ្ញុំទទួលបានទំនុកចិត្តខ្ពស់ពីប្រធានក្លឹប ក្រុមការងារផ្នែកកីឡា និងថ្នាក់ដឹកនាំទាំងមូល”។ “ភាពស្មុគស្មាញរបស់កីឡាករគឺជារឿងដ៏សំខាន់ ពួកគេបានបង្ហាញឱ្យខ្ញុំឃើញថា គម្រោងរបស់យើងត្រូវតែបន្ដ។ យើងធ្វើការបានយ៉ាងល្អ វាជាគម្រោងនៃជ័យជម្នះ។ អ្នកគាំទ្រក៏បានបង្ហាញឱ្យឃើញផងដែរថា ខ្ញុំត្រូវតែនៅបន្ដ។ បុគ្គលិកក៏គិតដូច្នេះដែរ។ ខ្ញុំគិតពីអ្វីដែលល្អសម្រាប់ក្លឹប។ កាលពីខែមករា ខ្ញុំគិតថា វាជាជម្រើសល្អក្នុងការចាកចេញ ប៉ុន្ដែពេលនេះខ្ញុំមើលឃើញផ្សេងពីនេះ។ ខ្ញុំគិតថា វាជាជម្រើសដ៏ល្អបំផុត”៕

អីយ៉ាស់! ក្លឹបអ្នកមានបុណ្យ Barcelona ត្រៀមផ្ដល់កុងត្រាថ្មីសម្រាប់ Yamal ដល់ឆ្នាំ2030

អីយ៉ាស់! ក្លឹបអ្នកមានបុណ្យ Barcelona ត្រៀមផ្ដល់កុងត្រាថ្មីសម្រាប់ Yamal ដល់ឆ្នាំ2030

ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal នឹងមិនចាកចេញពី Barcelona ទៅចូលរួម Paris Saint-Germain នោះទេ បន្ទាប់ពីគេបានបង្ហាញភាពលេចធ្លោក្នុងរដូវកាលដំបូងជាមួយក្រុមធំដឹកនាំដោយលោក Xavi Hernandez។ បន្ទាប់ពីសារព័ត៌មានបារាំង Le Parisien បានចុះផ្សាយថា PSG បានដាក់សំណើទឹកប្រាក់២០០លានអឺរ៉ូសម្រាប់យុវជនរូបនេះ ប៉ុន្ដែសារព័ត៌មាន SPORT បានឱ្យដឹងថា Barcelona នឹងបន្ដកិច្ចសន្យាសម្រាប់ខ្សែប្រយុទ្ធដែលជិតឈានដល់វ័យ១៨ឆ្នាំ រហូតដល់ឆ្នាំ២០៣០។ កុងត្រាបច្ចុប្បន្នរបស់ Yamal មានសុពលភាពដល់ឆ្នាំ២០២៦។ សារព័ត៌មាននៅកាតាឡូញ៉ា បានបញ្ជាក់ថា ក្លឹបមានការព្រមព្រៀងជាមួយកីឡាករលក្ខណៈឯកជន ហើយគេចង់រួមរស់ជាមួយ Barca រយៈពេលជាច្រើនឆ្នាំទៀត ហើយអាចមានតម្លៃផ្ដាច់កុងត្រា១ពានលានអឺរ៉ូ៕

អុញនោះ! គ្រូធំ​ Real Madrid យល់ឃើញបែបណាចំពោះ Xavi ដែលបន្ដដឹកនាំ Barcelona

អុញនោះ! គ្រូធំ​ Real Madrid យល់ឃើញបែបណាចំពោះ Xavi ដែលបន្ដដឹកនាំ Barcelona

អ្នកចាត់ការ Real Madrid លោក Carlo Ancelotti បាននិយាយក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតទល់ Real Sociedad ហើយលោកស្វាគមន៍ការសម្រេចចិត្តរបស់លោក Xavi Hernandez ដែលបន្ដដឹកនាំ Barcelona។ លោក Xavi បានជ្រើសរើសដឹកនាំ Barcelona មួយរដូវកាលបន្ថែមទៀត បន្ទាប់ពីមានការបញ្ចុះបញ្ចូលពីថ្នាក់ដឹកនាំរបស់ក្លឹប ដែលនេះជាការផ្លាស់ប្ដូរការសម្រេចចិត្ត ដែលលោកបានប្រកាសកាលពីខែមករាថា នឹងលាលែងពីតំណែងពេលចប់រដូវកាលនេះ។ ទោះស្ថិតនៅក្លឹបគូប្រជែងរបស់ Barca ប៉ុន្ដែអ្នកចាត់ការក្លឹបអធិរាជស លោក Ancelotti បង្ហាញការសាទរចំពោះការសម្រេចចិត្តរបស់លោក Xavi។ អ្នកចាត់ការអ៊ីតាលីរូបនេះ និយាយថា៖ “គាត់ធ្វើការបានយ៉ាងល្អនៅ Barcelona គាត់ដឹងពីក្លឹបយ៉ាងច្បាស់។ ខ្ញុំគិតថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។ យើងត្រូវតែគោរពគំនិតនៃការផ្លាស់ប្ដូរ។ គ្មានអ្វីដែលត្រូវសរសរនោះទេ ខ្ញុំក៏ធ្លាប់ផ្លាស់ប្ដូរការសម្រេចចិត្តដែរ។ វាសមហេតុផល”៕

កំពូលអ្នករកគ្រាប់បាល់នៅ La Liga រូបនេះត្រូវបាន Napoli សម្លឹងឃើញជាអ្នកជំនួស Osimhen

កំពូលអ្នករកគ្រាប់បាល់នៅ La Liga រូបនេះត្រូវបាន Napoli សម្លឹងឃើញជាអ្នកជំនួស Osimhen

ក្លឹប Napoli ជឿជាក់ថា ពួកគេអាចរកបានអ្នកជំនួសខ្សែប្រយុទ្ធ Victor Osimhen នៅរដូវក្ដៅនេះ ដោយខ្សែប្រយុទ្ធនីហ្សេរីយ៉ាបានដឹងថាគេនឹងផ្លាស់ទៅទីណារួចទៅហើយ។ ជម្រើសមួយសម្រាប់ Napoli ដែលអាចនឹងពិចារណា គឺជាខ្សែប្រយុទ្ធ Artem Dovbyk របស់ក្លឹប Girona ដែលបច្ចុប្បន្នកំពុងនាំមុខក្នុងតារាងអ្នករកគ្រាប់បាល់ច្រើនបំផុតនៅ La Liga។ យោងតាមប្រភពពី Il Mattino ឱ្យដឹងថា Dovbyk ស្ថិតនៅក្នុងរ៉ាដារបស់ Napoli ក្នុងរដូវក្ដៅនេះ ប្រសិនបើ Osimhen ចាកចេញពីក្លឹប។ មិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេថាតើ Girona នឹងទាមទារតម្លៃនៃការផ្ទេរប៉ុណ្ណា សម្រាប់ខ្សែប្រយុទ្ធអ៊ុយក្រែនប៉ុន្ដែពួកគេក៏ពិចារណារក្សាទុក អ្នកជំនាញរកគ្រាប់បាល់របស់ខ្លួនផងដែរ សម្រាប់ការចូលរួម Champions League ជាលើកដំបូងរបស់ខ្លួន។ កន្លងមកក្លឹបមួយចំនួនដូចជា Chelsea និង Atletico Madrid ក៏មានការភ្ជាប់ជាមួយនឹង Dovbyk ប៉ុន្ដែពុំមានការចរចាណាមួយកើតឡើងនោះទេ៕

អតីតគ្រូបង្វឹកនៅ Premier League ពីររូបនេះ ត្រូវបានកាណាដា ចាប់អារម្មណ៍សម្រាប់តំណែងគ្រូបង្គោល

អតីតគ្រូបង្វឹកនៅ Premier League ពីររូបនេះ ត្រូវបានកាណាដា ចាប់អារម្មណ៍សម្រាប់តំណែងគ្រូបង្គោល

កាណាដា មានការចាប់អារម្មណ៍ទៅលើអតីតអ្នកចាត់ការ Leeds United លោក Jesse Marsch និងអតីតអ្នកចាត់ការ Manchester United លោក Ole Gunnar Solskjaer សម្រាប់តំណែងគ្រូបង្គោល។ យោងតាមប្រភពពី Evening Standard បានរាយការណ៍ថា ទាំងលោក Marsch និងលោក Solskjaer ត្រូវបានទាក់ទងពីសហព័ន្ធកីឡាបាល់ទាត់កាណាដា។ លោក Solskjaer បាននៅទំនេរពីការងារគ្រូបង្វឹក តាំងពីចាកចេញពី Man United ក្នុងឆ្នាំ២០២១ ខណៈលោក Marsch មិនទាន់បានដឹកនាំក្លឹបណាមួយនៅឡើយតាំងពីខែកុម្ភៈ ឆ្នាំ២០២៣ មក។ ប្រភពខាងលើបានបន្ថែមថា អតីតគ្រូជំនួយរបស់ក្លឹប Chelsea និង Real Madrid លោក Paul Clement ស្ថិតនៅក្នុង shortlist របស់កាណាដាផងដែរ ជាមួយអ្នកចាត់ការ Forge FC លោក Bobby Smyrniotis និងអតីតអ្នកចាត់ការ…