Sport

Musiala ត្រូវបានក្លឹបយក្សទាំងពីរនេះ ប្រជែងគ្នាចង់បាន ខណៈពេលដែល Bayern បើកដៃអោយ

Musiala ត្រូវបានក្លឹបយក្សទាំងពីរនេះ ប្រជែងគ្នាចង់បាន ខណៈពេលដែល Bayern បើកដៃអោយ

តារា​ឆ្នើម​វ័យ​ក្មេង Jamal Musiala កំពុង​ស្ថិត​ក្រោម​ក្រសែ​ភ្នែក​ចង់​បាន​របស់​ក្លឹប​ធំ ២ មាន Barcelona និង Manchester City បន្ទាប់​តែ​យុវជន​សញ្ជាតិ​អង់គ្លេស​បត់​ខ្លួន​ឯង​ទៅ​ជា​បម្រើ​ប្រយុទ្ធ​ដ៏​ល្អ​ដាច់​គេ​មួយ​ប្រចាំ​តំបន់​អឺរ៉ុប នា​រយៈ​ពេល ២ រដូវ​កាល​ចុង​ក្រោយ។ ឃើញ​ថា កីឡាករ​​វ័យ ២១ ឆ្នាំ កំពុង​ពេញ​ធ្វើ​បាន​ល្អ​ខ្លាំង​ឲ្យ​ក្លឹប Bayern Munich ជាមួយ​កុងត្រា​សេសសល់​រយៈ​ពេល ២ ឆ្នាំ​ទៀត តែ​យ៉ាង​ណា​គេ​ក៏​ទំនង​គិតគូរ​ដល់​ការ​ងាក​រក​ទ្រនំ​ប្រកួតប្រជែង​ថ្មី​ផង​ដែរ។ រួច​បើ​តាម​សារព័ត៌មាន The Independent ចុះ​ផ្សាយ បច្ចុប្បន្ន​មាន​ក្លឹប​យក្ស ២ សំពៅ​មាស និង​អ្នក​មាន​បុណ្យ ពិត​ជា​ដាក់​ចិត្ត​ចង់​បាន​គេ​ខ្លាំង។ កីឡាករ​ដែល​អាច​លេង​បាន​ទាំង​បម្រើ​ប្រយុទ្ធ និង​ស្លាប​រូប​នេះ អាច​មាន​ហាងឆេង​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក​ដល់​ទៅ ១១០ លាន​អឺរ៉ូ។ សព្វថ្ងៃ​រាប់​គេ​បាន​ជា​កីឡាករ​អាច​លក់​ចេញ​ខ្ពស់​បំផុត​ហើយ​ប្រចាំ​ម្ចាស់ដី Allianz Arena នៅ​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់។ រំឭក​ទៅ​មើល​ស្ថិតិ​របស់ Musiala បន្តិច នៅ​រដូវ​កាល ២០២៣/២៤ គេ​ឈរ​ជើង​សរុប ៣៤ ប្រកួត ​នៅ​ចំនួន ២…

Joelinton ​ប្រកាស​អំពី​ការ​បន្តកុងត្រា​ថ្មី​ជាមួយ Newcastle United រហូតដល់ខែ មិថុនា ២០២៨

Joelinton ​ប្រកាស​អំពី​ការ​បន្តកុងត្រា​ថ្មី​ជាមួយ Newcastle United រហូតដល់ខែ មិថុនា ២០២៨

ក្លឹប​សារិកា​ព្រៃ Newcastle United បាន​ប្រកាស​អំពី​ដំណើរការ​ត​កុងត្រា​ថ្មី​ដោយ​ជោគជ័យ​រវាង​កីឡាករ​លេង​តំណែង​បម្រើ Joelinton លើ​សុពលភាព​រយៈ​ពេល​យូរ ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៨ ឯ​ណោះ។ នេះ​វា​ផ្ទុយ​ស្រឡះ​អំពី​តែ​ចចាមអារ៉ាម​ចុះ​ផ្សាយ ដែល​ថា​លោក Eddie Howe ជា​អ្នកចាត់ការ អាច​បង្ខំ​ចិត្ត​លក់​ចេញ Joelinton ក្រោយ​ក្លឹប​មាន​បញ្ហា​ល្មើស​ច្បាប់​ហិរញ្ញវត្ថុ។ ដល់​តែ​ចុះ​ឡើង បែរ​មក​ត​កុងត្រា​ថ្មី​ដោយ​ជោគជ័យ ហើយ​រយៈ​ពេល​យូរ​ទៀត​ផង។ Joelinton បាន​រៀបរាប់​ប្រាប់​គេហទំព័រ​ផ្លូវការ​យ៉ាង​ដូច្នោះ​ថា៖ “ខ្ញុំ​មាន​អារម្មណ៍​ល្អ មាន​អារម្មណ៍​រីករាយ ទាំង​ក្រុម​គ្រួសារ​ខ្ញុំ​ក៏​ដូច​គ្នា រឿងរ៉ាវ​ជា​ច្រើន​បាន​កើត​ឡើង​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នៅ​ទី​នេះ ខ្ញុំ​បាន​រៀន​សូត្រ​និង​ធំធាត់​ឡើង សម្រាប់​ខ្ញុំ​ការ​ជ្រើស​មក Newcastle ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ”។ ខណៈ​អ្នកចាត់ការ​លោក Eddie How វិញ​ក៏​បញ្ជាក់៖ “Joelinton គេ​ជា​កីឡាករ​ដ៏​លេចធ្លោ ហើយ​ក៏​ទទួល​បាន​ការ​ស្រលាញ់​ពី​អ្នក​រាល់​គ្នា​នៅ​ក្លឹប​ផង​ដែរ គេ​បាន​ពាំនាំ​គុណភាព​ដ៏​ល្អ មក​កាន់​ក្រុម និង​កាន់​តែ​ធ្វើ​ឲ្យ​ពួក​យើង​រឹងមាំ​ឡើង”។

Chelsea ត្រៀមលក់កីឡាករខ្លួន ៤នាក់ ដើម្បីរក្សាតារាឆ្នើមរូបនេះ

Chelsea ត្រៀមលក់កីឡាករខ្លួន ៤នាក់ ដើម្បីរក្សាតារាឆ្នើមរូបនេះ

ក្លឹបតោខៀវ Chelsea បានត្រៀមខ្លួនលក់កីឡាកររបស់ខ្លួន ៤រូប មានដូចជា Ian Maatsen, Trevoh Chalobah, Armando Broja និង Conor Gallagher ដើម្បីស្តារជំហរហិរញ្ញវត្ថុរបស់ពួកគេ និងរក្សាតំណែងខ្សែការពារឆ្នើម Levi Colwill នៅរដូវក្តៅនេះផងដែរ។ ជាមួយគ្នានេះផងដែរ Liverpool បានព្យាយាមចុះហត្ថលេខាលើ Colwill ខណៈឥឡូវនេះហង្សក្រហមអាចនឹងមិនចុះហត្ថលេខាលើខ្សែការពារវ័យ ២១ឆ្នាំរូបនេះបានដោយជោគជ័យនោះទេ ស្របពេល Joel Matip ទំនងជានឹងចាកចេញពីទឹកដី Anfield ក្នុងរដូវកាលនេះផងដែរ។ សរុបមកវិញ ការចាកចេញរបស់កីឡាករ Chelsea ទាំង៤រូបនេះ អាចជាការសម្រេចដ៏ត្រឹមត្រូវដែរឬទេ ក៏ព្រោះថាពួកគេសុទ្ធសឹងតែជាកីឡាករកំពុងតែវិវត្តន៍បានយ៉ាងល្អ គួរឲ្យកត់សម្គាល់៕

ធ្លាប់តែធ្លាក់ដល់ ០ ពេលនេះ Greenwood មានអ្នកគាំទ្រនិងការចាប់អារម្មណ៍ខ្លាំងនៅ Getafe

ធ្លាប់តែធ្លាក់ដល់ ០ ពេលនេះ Greenwood មានអ្នកគាំទ្រនិងការចាប់អារម្មណ៍ខ្លាំងនៅ Getafe

Mason Greenwood កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅ Getafe ចាប់តាំងពីគាត់បានមកដល់កាលពីរដូវក្តៅមុនក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលពី Manchester United។ កីឡាករវ័យ 22ឆ្នាំរូបនេះរកបាន 6គ្រាប់ និង Assist 5ដងក្នុងការបង្ហាញខ្លួន27លើកសម្រាប់ក្រុម Los Azulones ជាពិសេសការបង្ហាញខ្លួនតទាល់នឹងក្លឹបAlmeria ដែលរូបគេរកបាន២គ្រាប់និងកាបញ្ជូនបាល់មួយគ្រាប់កាលពីយប់ថ្ងៃសៅរ៏ហាក់ទទួលការចាប់អារម្មណ៍កាន់តែខ្លាំងពីណាក់អ្នកគាំទ្រ Getafeក៏ដូចជាគ្រូបង្វឹកផងដែរ។ ដោយសារតែទម្រង់លេងដ៏ល្អបែបនេះនៅ Getafe អនាគតរបស់ Greenwood គឺជាប្រធានបទក្ដៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ Manchester United មិនទាន់សម្រេចចិត្តថាតើត្រូវទុក លក់ ឬដាក់អោយខ្ចីបន្ដទេ ប៉ុន្តែ Jose Bordalas បានបញ្ជាក់ទាំងអស់ថា ចេតនារបស់គាត់គឺចង់រក្សាទុកខ្សែបម្រើស្លាបអង់គ្លេសរូបនេះសម្រាប់មួយរដូវកាលទៀត ។ “យើង​មិន​ទាន់​បាន​និយាយ​ពីរឿងនេះនៅ​ឡើយ​ទេ។ គាត់ស្ថិតក្នុងស្ថានភាពដូចគ្នានិងកីឡាករខ្ចីជើងផ្សេងទៀតដែរ។ នៅពេលដែលរដូវកាលនេះចប់ វាជាពេលដែលត្រូវចុះទៅធ្វើការ ដើម្បីមើលថាតើ Mason នឹងអាចស្នាក់នៅមួយឆ្នាំទៀតឬអត់។ វានឹងអាស្រ័យលើក្លឹបដើមរបស់គាត់ និងការសម្រេចចិត្តដែលគាត់ចង់”។ Greenwood ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ផ្សេង​ទៀត​នៅ La Liga រួម​ទាំង Atletico Madrid ផង​ដែរ បើ​ទោះ​បីជា Getafe ស្រលាញ់​គាត់យ៉ាងណាក៏ត្រឹមអាច​រក្សា​គាត់​បាន​រយៈពេល 12…

មានអំនួតរៀងខ្លួនហើយ!​ Ancelotti ថាគាត់មានកូនសោ ចំណែក Tuchel ថាគាត់មានអាវុធសម្ងាត់

មានអំនួតរៀងខ្លួនហើយ!​ Ancelotti ថាគាត់មានកូនសោ ចំណែក Tuchel ថាគាត់មានអាវុធសម្ងាត់

Bayern Munich ទើបតែកម្តៅសាច់ដុំមុនប្រកួត UEFA Champions League តាមរយៈការប្រកួតក្នុងលីគដ៏សំខាន់ជាមួយក្រុម Eintracht Frankfurt។ Thomas Tuchel និងកីឡាកររបស់គាត់ឥឡូវនេះកំពុងផ្តោតតែលើពានអ៉ឺរ៉ុបមួយប៉ុណ្ណោះខណៈដែលការការពារជើងឯក Bundesliga របស់ពួកគេបានចប់សព្វគ្រប់ក្រោមស្នាដៃ Bayern Leverkusen តាំងពីសប្ដាហ៍មុនមកម្ល៉េះ។ ទោះបីជាយ៉ាងណាក៏ដោយមុនពេលប្រឈមមុខនឹងក្រុម Los Blancos លោក Tuchel កំពុងធ្វើឱ្យមានតុល្យភាពនៃស្ថានភាពរបួសកីឡាករជាច្រើនរបស់គាត់។ ជាការពិតពេលនេះThuchelបានបាត់បង់កីឡាករសំខាន់ៗដូចជា Jamal Musiala ត្រូវ​បាន​សម្រាក​ដោយ​សារ​បញ្ហា​សរសៃ​ពួរជាមួយ​និង​ខ្សែ​ការពារ​សញ្ជាតិ​បារាំងDayot Upamecanoក៏អវត្តមាន​ដោយ​បញ្ហា​កជើង។ Upamecano មើលទៅប្រាកដណាស់ថានឹងខកខានការប្រកួតទល់នឹង Real Madrid ប៉ុន្ដែ Musiala អាចថា 50/50 ។ Ancelotti ទើបតែបង្ហើបថាគាត់មានកូនសោសម្រាប់ចាក់នៅទឹកដីអាល្លឺម៉ង់ ពេលនេះលោកគ្រូTuchel ក៏បញ្ចេញអាវុធសម្ងាត់របស់គាត់ដែរ បើ​តាម​ប្រភពពីMarcaគ្រូបង្វឹក Bayern ម្នាក់នេះនិយាយថា៖ “Serge Gnabry នឹង​មានមុខច្បាស់ណាស់សម្រាប់​ថ្ងៃ​អង្គារ។ ខ្ញុំគិតថាគាត់នឹងលេង ហើយស៊ុតបញ្ចូលទីទៀតផង។ យើង​ត្រូវ​រង់ចាំ​មើល​ថា​តើ​គាត់​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចាប់​ផ្តើម​ឬ​ក៏​អាចទុកជាអាវុធសម្ងាត់របស់យើងដែលអង្គុយបម្រុងសិន។ យើងកំពុងវាយតម្លៃពីស្ថានភាពរបស់ Leroy ពីមួយថ្ងៃទៅមួយថ្ងៃ យើងត្រូវការពេលវេលា។ ខ្ញុំ​មិន​អាច​ធ្វើ​ការ​ទស្សន៍ទាយ​បាន​ទេ​ឥឡូវ​នេះ”។ យ៉ាងណាមិញជាមួយនឹងក្រុមBayern…

អីយ៉ាស់! គ្រាន់តែ Barcelona ថាចង់បាន Kimmich ភ្លាម Bayern បើកភ្លើងខៀវភ្លែត!

អីយ៉ាស់! គ្រាន់តែ Barcelona ថាចង់បាន Kimmich ភ្លាម Bayern បើកភ្លើងខៀវភ្លែត!

Barcelona បាននឹងកំពុងរៀបចំបញ្ជីសម្រិតសម្រាំងសម្រាប់គោលដៅដ៏សំខាន់មួយនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ ហើយJoshua Kimmich ត្រូវបានរួមបញ្ចូលក្នុងគំរោងនោះផងដែរ។ ទោះបីជាបែបនេះក៏ដោយ Xavi Hernandez ក៏ជាអ្នកគាំទ្រដ៏ងប់ងុលរបស់ខ្សែបម្រើ Bayern Munich និងអាល្លឺម៉ង់ ដែលគាត់ចង់យកមកបន្ថែមក្នុងក្រុមរបស់គាត់សម្រាប់រដូវកាលក្រោយផងដែរ។ Bayern កាន់តែបើកចំហចំពោះគំនិតនៃការលក់ Kimmich ទោះបីជាគាត់ជាកីឡាករដ៏សំខាន់បំផុតរបស់ពួកគេក៏ដោយ។ កិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅចុងបញ្ចប់រដូវកាលក្រោយ បើគ្មានកិច្ចព្រមព្រៀងបន្តណាមួយកើតឡើងនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខទេ នោះគាត់នឹងមានឈ្មោះនៅលើទីផ្សារដោះដូរកីឡាករ។ របាយការណ៍​ក៏​បាន​បញ្ជាក់​ដែរ​ថាBayern មាន​ឆន្ទៈខ្ពស់ក្នុងការ​ចរចា​ជាមួយ Barcelona។ ជាពិសេសពួកគេនឹងចង់ធ្វើកិច្ចព្រមព្រៀងដោះដូរដែលពាក់ព័ន្ធរវាងKimmich និងFrenkie de Jong ឬ Ronald Araujo ត្រូវបានដាក់បញ្ចូល។ Araujo និង de Jong ទាំងពីរនាក់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញនៅរដូវក្តៅខាងមុខ ទោះបីជា Barcelona នឹងដឹងថាពួកគេនឹងមានតម្លៃថ្លៃជាង Kimmichក៏ដោយ ជាពិសេសការពិចារណាលើស្ថានភាពកិច្ចសន្យារៀងៗខ្លួន។ Bayern អាច​នឹង​ត្រូវ​បន្ថែមលុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដើម្បី​ល្បួងកីឡាករមកពីកាតាឡាន់ទាំងពីរនាក់នេះ។

Jadon Sancho ក្លាយជាកីឡាករអង់គ្លេសដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុង Bundesliga

Jadon Sancho ក្លាយជាកីឡាករអង់គ្លេសដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុង Bundesliga

កីឡាករខ្ចីជើងរបស់ Manchester United បានក្លាយជាកីឡាករអង់គ្លេសដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Bundesliga ជាមួយនឹងការវាយប្រហារដ៏អស្ចារ្យក្នុងក្រុម Borussia Dortmund ចាញ់ 4-1 ដោយ RB Leipzig កាលពីថ្ងៃសៅរ៍។ Sancho បានចូលរួមជាមួយក្លឹបវិញក្នុងខែមករា បន្ទាប់ពីត្រូវបាននិរទេសដោយ Erik ten Hag ហើយបានចាប់ផ្តើមចម្លងទម្រង់ដែលបានធ្វើឱ្យគាត់ផ្ទេរទៅបិសាចក្រហមក្នុងតម្លៃ 73 លានផោនក្នុងឆ្នាំ 2021 ។ Sancho បានធ្វើឱ្យចំនួនគ្រាប់បាល់សរុបរបស់គាត់នៅក្នុងក្របខ័ណ្ឌកំពូលរបស់អាឡឺម៉ង់ឈានដល់ 40 គ្រាប់ជាមួយនឹងការខិតខំប្រឹងប្រែងយ៉ាងរីករាយទៅកាន់ជ្រុងកំពូលបន្ទាប់ពីការប៉ះទង្គិចគ្នាត្រឹមតែ 20 នាទីប៉ុណ្ណោះ។

Manchester Derby វគ្គផ្ដាច់ព្រ័ត្រ FA Cup នឹងត្រូវធ្វើឡើងតាមពេលវេលាកំណត់ដូចមុនដដែល

Manchester Derby វគ្គផ្ដាច់ព្រ័ត្រ FA Cup នឹងត្រូវធ្វើឡើងតាមពេលវេលាកំណត់ដូចមុនដដែល

ជំនួបវគ្គផ្តាច់ព្រ័ត្រ FA Cup រដូវកាល ២០២៣-២៤ រវាងម្ចាស់ការពារជើងឯក Manchester City ទល់នឹង Manchester United នឹងត្រូវធ្វើតាមពេលវេលាកំណត់ ដដែល ដើម្បីជួយសម្រួលដល់អ្នកគាំទ្រដែលធ្វើដំណើរផ្លូវឆ្ងាយ ចៀសវាងពន្យារពេលប្រកួត ដូចរដូវកាលមុន។ នេះបើតាមការប្រកាសរបស់សមាគមបាល់ទាត់អង់គ្លេស FA។ ការប្រកួត រវាង Manchester City ទល់នឹង Manchester United ដែលជាក្រុមស្ថិតនៅទីក្រុង Manchester តែមួយ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា។ អ្នកគាំទ្រពីទីក្រុង Manchester ត្រូវធ្វើដំណើរជាង ៣២០គីឡូម៉ែត្រឆ្ពោះទៅកាន់ទីក្រុងឡុងដ៍ដើម្បីមើលការប្រកួតក្រុមទាំងពីរ ក្នុងកីឡដ្ឋាន Wembley។ ជំនួប Manchester Derby ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup បានកើតឡើងពីរដូវកាលជាប់គ្នា ដោយរដូវកាលមុន Manchester City ជាអ្នកគ្រងជើងឯក។ បើតាមសេចក្តីថ្លែងការណ៍របស់ FA អោយដឹងថា “ពេលវេលានៃការចាប់ផ្តើមការប្រកួតត្រូវបានទទួលយល់ព្រមពីសំណាក់ក្លិបសងខាង ក៏ដូចជាក្រុមមន្ត្រីក្នុងតំបន់ សមាជិកនៃកងការពារសន្តិសុខ ក្រុមនាំផ្លូវ និងការផ្សាយផងដែរ។”…

រដូវកាលនេះ ក្របខណ្ឌ EPL តឹងទាំងម្ចាស់ពាន តឹងទាំងម្ចាស់ស្បែកជើងមាស!

រដូវកាលនេះ ក្របខណ្ឌ EPL តឹងទាំងម្ចាស់ពាន តឹងទាំងម្ចាស់ស្បែកជើងមាស!

ខណៈដែលលីគធំៗនៅអ៉ឺរ៉ុបរកឃើញម្ចាស់ជើងឯកទៅហើយដូចជា Bundesliga, Serie A ចំណែក Laliga និង Ligue 1 កំពុងដាច់ពិន្ទុរហូត១០-១១ពិន្ទុ ប៉ុន្ដែនៅលីគអង់គ្លេស Eplកំពុងប្រជែងគ្នានៅឡើយទេ អាចថាម្ចាស់ជើងឯកនឹងដឹងថាជាក្រុមណារហូតដល់ចប់រដូវកាលទើបរកអ្នកឈ្នះឃើញ។ ទុករឿងពានមួយឡែកសិនងាកមកមើលអ្នកប្រជែងស្បែកមាសនៅ Epl វិញក៏មិនណយដែរ កំពុងប្រជែងគ្នាយ៉ាងប្រគៀសប្រកិតរហូតដល់ ១០រូបឯណោះ ដែលជានិច្ចកាលមានតែ២-៣នាក់ប៉ុណ្ណោះដែលប្រជែងគ្នានាវេលាដែលជិតចប់រដូវកាលបែបនេះ។ មកដល់សប្ដាហ៍ទី៣៤ទៅហើយ យើងនៅតែមិនអាចទាយដឹងនៅឡើយទេថាកីឡាកររូបណាដែលអាចឈ្នះស្បែកជើងមាសនៅ Epl រដូវកាលនេះ។ គួររំលឹកផងដែរថា កាលពីរដូវកាលមុនម្ចាស់ស្បែកជើងមាសគឺកីឡាកររបស់Manchester City Eiling Haaland រកបាន ៣៦គ្រាប់ឯណោះ ខណៈដែលរដូវកាលនេះបើទោះបីជារូបគេស្ថិតនៅលើគេក្នុងនាមជាអ្នករកគ្រាប់បាល់ច្រើនបំផុតក៏ដោយ ប៉ុន្ដែគេទើបតែរកបាន២០គ្រាប់ប៉ុណ្ណោះដែលតាមពីក្រោយដោយកីឡាករជាច្រើនរូបក្នុងនោះរួមមាន ៖ ១. Eiling Haaland (Mancity) ២០គ្រាប់ ២. Cole Palmer (Chelsea) ២០គ្រាប់ ៣. Ollie Watkins (Aston villa) ១៩គ្រាប់ ៤. Dominic Solanke (AFC Bournemouth) ១៨គ្រាប់…

Jamal Musial ជាកីឡាករដ៏សំខាន់របស់ Bayern ត្រូវបានរងរបួស ខណៈពេលជិតជួប Real Madrid

Jamal Musial ជាកីឡាករដ៏សំខាន់របស់ Bayern ត្រូវបានរងរបួស ខណៈពេលជិតជួប Real Madrid

នៅសល់បីថ្ងៃទៀតដល់ថ្ងៃប្រកួតជើងទី១វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាង Bayern Munich និង Real Madrid ស្រាប់តែកីឡាករដ៏សំខាន់បំផុតម្នាក់របស់ Bayern Munich ត្រូវបានក្លឹបប្រកាសថាបានរងរបួសនោះគឺ Jamal Musial។ កាលពីចុងសប្តាហ៍មុន Musiala បានខកខានក្នុងជំនួបជាមួយ Union Berlin ដោយសាររបួសតែគាត់បានត្រឡប់មកវិញកាលពីយប់មិញបង្ហាញខ្លួនតទាល់ជាមួយក្រុម frankfurt បើទោះបីជាយ៉ាងណាក៏ដោយ គាត់ត្រូវបានគេបង្ខំឱ្យដូរចេញភ្លាមៗ បន្ទាប់ពីទទួលរងបញ្ហាសរសៃពួររើឡើងវិញ។ លោក Thomas Tuchel អ្នក​ចាត់​ការ​ទូទៅ​របស់Bayern ក៏​បាន​និយាយ​អំពី​បញ្ហា​នេះ​មុន​ពេល​ការ​ប្រកួត​ទល់​នឹង Frankfurt ដែរថា៖ “គាត់មិនអាចលេងបានទេ។គាត់ពិតជាចង់លេង ហើយយើងក៏ចង់ឱ្យគាត់លេង។គាត់​គ្មាន​ការឈឺចាប់​រយៈពេល​ពីរ​ថ្ងៃមកហើយ ប៉ុន្តែ​កាលពី​ម្សិលមិញ គាត់​មាន​អារម្មណ៍​ឈឺចាប់ម្តងទៀត​។វា​ជា​ការ​រលាក​សរសៃ​ពួរ​ដែល​រំខាន​គាត់​ខ្លាំង​ណាស់”។ ការ​អវត្តមាន​របស់ Musiala នៅ​ថ្ងៃ​អង្គារ​នឹង​ក្លាយ​ជា​សមីការលំបាកមួយ​សម្រាប់ Bayern ក្នុងការទប់ទាល់នឹងម្ចាស់ជើងឯក Real Madrid។ ពីរបីថ្ងៃខាងមុខនឹងមានសារៈសំខាន់ណាស់ដើម្បីកំណត់ថាតើគាត់អាចចូលរួមនៅ Allianz Arena ដែរឬទេ ៕