Sport

Inter Milan ចង់បន្តកុងត្រាថ្មីឱ្យគ្រូបង្វឹកលោក Simone Inzaghi នៅជាមួយក្លឹបរហូតដល់ ២០២៥

Inter Milan ចង់បន្តកុងត្រាថ្មីឱ្យគ្រូបង្វឹកលោក Simone Inzaghi នៅជាមួយក្លឹបរហូតដល់ ២០២៥

ក្លិប Inter Milan មានបំណងចង់បន្តកុងត្រាថ្មីជាមួយគ្រូបង្វឹក លោក Simone Inzaghi ឱ្យបន្តដឹកនាំរយៈពេលវែង។ នេះបើតាមការលើកឡើងរបស់ នាយកប្រតិបត្តិក្លិបលោក Giuseppe Marotta ។ សារព័ត៌មានជាច្រើនបានឱ្យដឹងថា ក្លិប Inter Milan ចង់កុងត្រាជាមួយលោក Inzaghi រហូតដល់ឆ្នាំ២០២៧ ខណៈកុងត្រារបស់លោក នឹងបញ្ចប់ជាមួយក្លិបនេះនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។ សម្រាប់ លោក Inzaghi វិញ ក៏ត្រូវបានគេដឹងថាមានបំណងចង់បន្តកុងត្រាថ្មី និងចង់នៅបន្តការងារជាមួយ Inter Milan ផងដែរ។ ទាក់ទិននឹងរឿងនេះ លោក Morotta បាននិយាយថា៖ “ក្លិបមានគម្រោងចង់បន្តកុងត្រាថ្មីជាមួយនឹងលោក Simone Inzaghi ដោយការចរចានឹងធ្វើឡើងនាពេលឆាប់ៗ។ យើងមានការសប្បាយចិត្តនឹងនឹងការដឹកនាំរបស់លោក Inzaghi មែនទែន។” សូមបញ្ជាក់ថា លោកបានមកដឹកនាំក្លិប Inter Milan តាំងពីឆ្នាំ២០២១មក ដោយបានជួយក្លិប ឈ្នះពាន Serie A ក្នុងរដូវកាល…

Rice បានបង្ហើបពីមូលហេតុធំដែលគាត់សម្រេចចូលរួមជាមួយ Arsenal ហើយបដិសេធ Man City

Rice បានបង្ហើបពីមូលហេតុធំដែលគាត់សម្រេចចូលរួមជាមួយ Arsenal ហើយបដិសេធ Man City

Declan Rice បានបង្ហាញពីមូលហេតុចម្បងដែលគាត់ជ្រើសរើសចូលរួមជាមួយ Arsenal ជំនួស Manchester City កាលពីរដូវក្តៅមុន។ ក្លឹបទាំងពីរបានតតាំងគ្នាយ៉ាងខ្លាំងដើម្បីចុះហត្ថលេខាលើខ្សែបម្រើ West Ham និងអង់គ្លេសដ៏គួរឱ្យគោរពកាលពីខែកក្កដាដោយ Mail Sport បានរាយការណ៍ថា Man City ទីបំផុតបានដកខ្លួនចេញពីការប្រណាំងដើម្បីនាំយកកីឡាករវ័យ ២៥ឆ្នាំរូបនេះ។ ក្រុមរបស់លោក Pep Guardiola មិនមានឆន្ទៈក្នុងការស្នើសុំតម្លៃ ១០៥លានផោនរបស់ West Ham នៅទីបំផុត Rice បានចូលរួមជាមួយក្រុមរបស់លោក Mikel Arteta ជាកន្លែងដែលគាត់បានបន្តរីករាយក្នុងរដូវកាលដ៏ត្រចះត្រចង់ ដែលនាំឱ្យក្រុមកាំភ្លើងធំឡើងដល់កំពូលតារាងក្របខ័ណ្ឌ Premier League។ ជាមួយនឹងការប្រកួតមួយចំនួនដែលនៅសេសសល់ក្នុងរដូវកាលនេះ Man City និង Arsenal នឹងបន្តដំណើរឆ្ពោះទៅមុខដើម្បីលើកពាន Premier League ដោយលើសគ្នាតែមួយពិន្ទុប៉ុណ្ណោះដែលកំណត់ជោគវាសនាក្រុមទាំងពីរនៅលើកពាន Premier League រដូវកាលនេះ។ Rice សង្ឃឹមថានឹងដឹកនាំក្រុមរបស់គាត់ឱ្យមានភាពរុងរឿងនៅរដូវកាលនេះ ហើយបានទទូចថាការសម្រេចចិត្តរបស់គាត់ក្នុងការផ្លាស់ទៅក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍ គឺជារឿងមួយដែលគាត់មិនមានការសោកស្ដាយឡើយ។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ The Athletic. Rice…

បើ R.Madrid ប៉ះ PSG នៅវគ្គផ្តាច់ព្រ័ត្រ UCL មែន ខ្សែការពាររូបនេះប្តេជ្ញាថានឹងបិទ Mbappe អោយជាប់

បើ R.Madrid ប៉ះ PSG នៅវគ្គផ្តាច់ព្រ័ត្រ UCL មែន ខ្សែការពាររូបនេះប្តេជ្ញាថានឹងបិទ Mbappe អោយជាប់

ខ្សែការពាររបស់ Real Madrid បានធ្វើការផ្ដល់បទសំភាស៍នៅមុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់មិញដោយ Real Madrid និង PSG កំពុងស្វែងរកការកក់កន្លែងនៅ Wembley ។ Rudiger សង្ឃឹមថានឹងជួយ Real Madrid យកឈ្នះលើក្រុម Bayern Munich ខណៈដែល PSG របស់ Mbappe ត្រូវប្រឈមមុខនឹងគូប្រជែងនៅទឹកអាល្លឺម៉ង់ផ្សេងមួយទៀតគឺ Borussia Dortmund ។ ខ្សែការពាររបស់ Real Madrid ត្រូវបាន Le Media Carre សួរអំពីសក្តានុពលនៃការប្រឈមមុខគ្នានឹង Mbappe នៅ Wembley ក្នុងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី 1 ខែមិថុនា។ Rudiger បានឆ្លើយថា ៖ “ប្រសិនបើយើងប្រឈមមុខនឹងគាត់នៅវគ្គផ្តាច់ព្រ័ត្រ យើងនឹងផ្តួលគាត់ ហើយប្រសិនបើគាត់ធាក់ខ្ញុំ ខ្ញុំនឹងវាយគាត់”។ កីឡាករជម្រើសជាតិអាឡឺម៉ង់ទទួលបានការកោតសរសើរចំពោះការលេងរបស់គាត់ជាមួយ Mbappe ក្នុងការប្រកួតដែលអាល្លឺម៉ង់យកឈ្នះ 2-0 លើបារាំងអំឡុងពេលសម្រាកអន្តរជាតិ។ Rudiger បានរិះគន់លើការអះអាងថា Mbappe…

Salah គ្មានបំណងចង់ចែកផ្លូវជាមួយ Liverpool ទេ ក្រោយក្លឹបគ្រោងផ្តល់ជូននូវកុងត្រាថ្មី

Salah គ្មានបំណងចង់ចែកផ្លូវជាមួយ Liverpool ទេ ក្រោយក្លឹបគ្រោងផ្តល់ជូននូវកុងត្រាថ្មី

ក្រុមហង្សក្រហម Liverpool កំពុងរំពឹងយ៉ាងពេញទំហឹងទៅលើខ្សែប្រយុទ្ធស្លាបដ៏មានសក្កានុពល Mohamed Salah ដោយក្លឹបកំពុងត្រៀមនឹងផ្តល់កុងត្រាថ្មី និងកំពុងរៀបចំផែនការដោយផ្អែកលើគាត់ជាផ្នែកដ៏៏សំខាន់នៃក្រុមសម្រាប់រដូវក្ដៅក្រោយ។ រំលឹកផងដែរថា Salah មានពាក្យចចាមអារាមជាយូរមកហើយ ជំុវិញការចាកចេញទៅមជ្ឃឹមបូព៌ា ដោយក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត Al Ittihad កាលពីរដូវក្តៅមុន ហ៊ានឲ្យតម្លៃខ្លួនរូបគេ យ៉ាងធំសម្បើមប្រមាណជា ២០០លានអឺរ៉ូ ឯណោះ។ ជាក់ស្តែង ខ្សែប្រយុទ្ធអេហ្ស៊ីបវ័យ ៣១ឆ្នាំ មិនបានបង្ហាញពីអារម្មណ៍ចង់ចាកចេញពីទឹកដី Anfield នោះទេ ខណៈកិច្ចសន្យារបស់គាត់ជាមួយ Liverpool នឹងផុតកំណត់នៅឆ្នាំ ២០២៥។ គួរកត់សម្គាល់ថា ហង្សក្រហម Liverpool មិនបណ្តោយឲ្យខ្សែប្រយុទ្ធស្លាប ដែលមានល្បឿនលឿន ចេះបត់បែនគ្រប់កាលៈទេសៈរូបនេះចាកចេញដោយងាយៗស្រួលនោះទេ លុះត្រាណាតែសាមីខ្លួនចង់ស្វែងរកនូវបទពិសោធន៍ថ្មី មុនពេលគាត់ [Salah] ចូលនិវត្តន៍ពីបាល់ទាត់៕

ខ្សែបម្រើឆ្នើម Dewsbury-Hall ត្រូវបានក្លឹបនៅ Premier League ទាំង៣នេះ ចាប់អារម្មណ៍ចង់បាន

ខ្សែបម្រើឆ្នើម Dewsbury-Hall ត្រូវបានក្លឹបនៅ Premier League ទាំង៣នេះ ចាប់អារម្មណ៍ចង់បាន

ក្រុម Brentford, Brighton & Hove Albion និង Fulham កំពុងបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Kiernan Dewsbury-Hall របស់ក្រុម Leicester City មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ខ្សែបម្រើវ័យ ២៥ឆ្នាំ គឺជាតួអង្គដ៏សំខាន់ក្នុងរដូវកាលរបស់ Leicester ដោយបង្ហាញខ្លួននៅក្នុងការប្រកួត ៤៥លើក និងបានជួយក្លឹបលើកពានលីគទី២អង់គ្លេស Championship ផងដែរ។ ជាមួយគ្នានេះ ក្លឹប Brentford និង Brighton បានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរនាខែមករាកន្លងទៅ ប៉ុន្តែនៅទីបំផុត Dewsbury-Hall បានបន្តជួយ Leicester ឱ្យទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ។ គួរជម្រាបផងដែរថា Leicester បានកំណត់តម្លៃដោះលែងប្រមាណ ៣០លានផោន សម្រាប់កីឡាករដែលមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២៧។ ជាលទ្ធផលក្លឹបចង់លក់ Dewsbury-Hall ដើម្បីបង្កើនប្រាក់ចំណេញ និងដើម្បីផ្តត់ផ្គង់ដល់កីឡាករថ្នាយយុវជនផ្សេងៗទៀតផងដែរ៕

Lewandowski ស៊ុត hat-trick យ៉ាងអស្ចារ្យ ជួយឱ្យ Barca លត់ Valencia ៤-២

Lewandowski ស៊ុត hat-trick យ៉ាងអស្ចារ្យ ជួយឱ្យ Barca លត់ Valencia ៤-២

នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៤ នេះ ក្រុមម្ចាស់ផ្ទះ Barcelona បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Valencia នៅក្នុងការប្រកួតសប្តាហ៍ទី ៣៣ នៃក្របខណ្ឌ Premier League របស់ អង់គ្លេស។ ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមម្ចាស់ផ្ទះ Barcelona ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមប្រចៀវខ្មៅ Valencia ក្នុងលទ្ធផល ៤ ទល់នឹង ២។ ក្នុងនោះ ៤ គ្រាប់របស់ Barcelona គឺរកបានដោយខ្សែបម្រើ Firmin Lopez នៅនាទីទី ២២ និង Robert Lewandowski រកបាន ៣ គ្រាប់ម្នាក់ឯង (hat-trick) គឺនៅនាទីទី ៤៩, ៨២ និង ៩០+៣។ ចំណែក…

Valverde នៅមុនការប្រកួត បាននិយាយចំៗថា កីឡាករ Bayern រូបនេះពិតជាពិបាកបញ្ឈប់គេណាស់

Valverde នៅមុនការប្រកួត បាននិយាយចំៗថា កីឡាករ Bayern រូបនេះពិតជាពិបាកបញ្ឈប់គេណាស់

ខ្សែបម្រើរបស់ Real Madrid កីឡាករ Federico Valverde បានបង្ហាញការកោតសរសើរទៅលើតារាវ័យក្មេងរបស់ Bayern Munich កីឡាករ Jamal Musiala ហើយគាត់បានលើកឡើងថា ខ្សែបម្រើសញ្ជាតិ អាល្លឺម៉ង់ រូបនេះពិតជាពិបាកបញ្ឈប់ខ្លាំងណាស់។ ជាការពិតណាស់ នៅយប់រំលងអាធ្រាត្រថ្ងៃ អង្គារ៍ ទី ៣០ នេះ ក្រុម Bayern Munich នឹងបើកទ្វាកីឡដ្ឋាន Allianz Arena របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Real Madrid នៅក្នុងការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League។ យ៉ាងណាមិញ មុនការប្រកួតនេះមកដល់ Valverde ហាក់មានការកោតសរសើរយ៉ាងខ្លាំងទៅលើ Musiala ហើយក្នុងនោះគាត់និយាយពីខ្សែបម្រើវ័យ ២១ ឆ្នាំរូបនេះយ៉ាងដូច្នេះថា៖ Musiala? វាគឺពិតជាបញ្ឈប់គាត់ណាស់។ គាត់នៅក្មេងខ្លាំង ប៉ុន្តែគាត់គឺបានសាងស្នាដៃជាច្រើនមកហើយ… អ្នកត្រូវតែគោរពគាត់។ សង្ឃឹមថាពួកយើងនឹងអាចបញ្ឈប់គាត់បាន ហើយពួកយើងនឹងធ្វើបានល្អជាងពួកគេ៕

Man UTD មានគម្រោងលក់ចេញកីឡាករជាច្រើន លើកលែងតែបីនាក់នេះប៉ុណ្ណោះ ដែលបន្តទុកនៅដដែល

Man UTD មានគម្រោងលក់ចេញកីឡាករជាច្រើន លើកលែងតែបីនាក់នេះប៉ុណ្ណោះ ដែលបន្តទុកនៅដដែល

ក្លិបបិសាចក្រហម Manchester United កំពុងតែរៀបចំរុះរើក្រុមទ្រង់ទ្រាយធំ ដោយត្រៀមលក់ចេញកីឡាករជាច្រើននៅដំណាច់រដូវកាលនេះ ប៉ុន្តែក្នុងនោះមានតែកីឡាករ ៣ នាក់ប៉ុណ្ណោះ ដែលក្លិបមិនមានផែនការលក់ពួកគេចេញនោះទេ។ ថ្មីៗនេះលេចឮដំណឹងថាម្ចាស់ភាគហ៊ុនលោក Sir Jim Ratcliffe គឺមានបំណងបញ្ចេញកីឡាករជាច្រើននៅរដូវក្តៅនេះដូចជា Anthony Martial, Raphael Varane, Brandon Williams, Donny van de Beek, Victor Lindelof, Aaron Wan-Bissaka, Harry Maguire, Casemiro, Antony, Jadon Sancho, Marcus Rashford, Christian Eriksen និង Mason Greenwood ជាដើម។ ប៉ុន្តែមានកីឡាករ ៣ នាក់ ដែល Man UTD គឺមិនចង់លក់ចេញនោះទេ ដោយបានចាត់ទុកពួកគេជាកីឡាករវ័យក្មេងដែលមានឥទ្ធិពលសម្រាប់ក្រុម ក្នុងនោះរួមមាន Rasmus Hojlund, Kobbie Mainoo…

Arda Guler ត្រូវបានក្លឹប Real Madrid បញ្ចុះបញ្ចូលថាខ្លួនអាចស្នងតំណែងសិស្សច្បងម្នាក់នេះបាន

Arda Guler ត្រូវបានក្លឹប Real Madrid បញ្ចុះបញ្ចូលថាខ្លួនអាចស្នងតំណែងសិស្សច្បងម្នាក់នេះបាន

ខ្សែបម្រើវ័យក្មេង Arda Guler បានទម្លាយឲ្យដឹងថា អំឡុងពេលចរចារគ្នាកាលពីទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ គឺ Real Madrid បាននិយាយមកកាន់រូបគេ ថា ពួកគេចាត់ទុកខ្លួនជាកីឡាករដែលនឹងស្នងតំណែងរបស់រៀមច្បង Luka Modric។ ជាការពិតណាស់ Guler បានសម្រេចចិត្តចាកចេញពីក្លិបអាណាព្យាបាលរបស់ខ្លួន គឺ Fernerbache ដើម្បីផ្លាស់មកកាន់ Real Madrid កាលពីដើមរដូវកាលនេះ ហើយ មុនពេលដែលសំណើខាងលើជោគជ័យ គឺ ក្រុមគូប្រជែងរបស់អធិរាជស គឺ Barcelona ក៏ចង់បានកីឡាករសញ្ជាតិតួកគីខាងលើមករួមក្រុមដូចគ្នា។ ទាក់ទងនឹងការសម្រេចចិត្តជ្រើសរើសយក Real Madrid Guler បាននិយាយថា៖ អំឡុងពេលក្លិបកំពុងចរចារគ្នា Real Madrid បានប្រាប់ខ្ញុំថា ខ្ញុំនឹងក្លាយជាអ្នកស្នងតំណែងរបស់ Modric។ ពួកគេបានរៀបចំផែនការរយៈពេលវែងសម្រាប់ខ្ញុំ ហើយ ខ្ញុំមានការជឿជាក់៕

Liverpool ឈានដល់កិច្ចព្រមព្រៀងជាមួយគ្រូបង្វឹក Feyenoord មកជំនួសតំណែងរបស់ Klopp

Liverpool ឈានដល់កិច្ចព្រមព្រៀងជាមួយគ្រូបង្វឹក Feyenoord មកជំនួសតំណែងរបស់ Klopp

ក្លិប Liverpool បានឈានដល់កិច្ចព្រមព្រៀងជាមួយលោក Arne Slot គ្រូបង្វឹក Feyenoord ក្នុងការនាំយករូបលោកមកជំនួសតំណែងរបស់លោក Jurgen Klopp ដែលនឹងចាកចេញក្រោយចប់រដូវកាល ២០២៣-២៤។ តាមសារព័ត៌មាននៅអង់គ្លេស បុរសវ័យ ៤៥ឆ្នាំ ដែលកំពុងមានកុងត្រាជាមួយក្លិប Feyenoord រយៈពេល ២ឆ្នាំទៀតនោះ បានយល់ព្រមលើសំណើរបស់ក្លិប Liverpool។ តម្លៃដែលនឹងនាំយកលោក Slot ពីក្លិបស្ថិតក្នុងលីគកំពូលហូឡង់ មានចំនួន ៩,៤លានផោន។ មុនពេលមានសេចក្តីប្រកាសថា បានឈានដល់កិច្ចព្រមព្រៀង លោក Slot ក៏ធ្លាប់បាននិយាយប្រាប់អ្នកកាសែតថា លោកកំពុងមានទំនាក់ទំនងជិតស្និទ្ធជាមួយ Liverpool។ យ៉ាងណាក៏ដោយ ក្រោយមិនបានប៉ុន្មានការប្រកាស ច្បាស់លាស់បានកើតឡើងពិតមែន។ លោក Slot បានអះអាងថាការងារនៅក្នុងទឹកដីកីឡដ្ឋាន Anfield លោកមានភាពជឿជាក់ខ្លាំងបំផុតថានឹងជោគជ័យ។ បុរសវ័យ ៤៥ឆ្នាំ បាននិយាយដូច្នេះថា៖ “ខ្ញុំពិតជាចង់ទៅកាន់ក្លិប Liverpool។ ពេលនេះខ្ញុំកំពុងតែទន្ទឹង រង់ចាំមើលថា ក្លិបអាចឈានដល់កិច្ចព្រមព្រៀ ងឬយ៉ាងណា។ ខ្ញុំពិតជាជឿជាក់សម្រាប់រឿងនេះ។” ចូលដឹកនាំ Feyenoord ក្នុងឆ្នាំ ២០២១…