Sport

ក្លឹប Inter Miami កំពុងចរចារនាំយកមិត្តរួមជាតិ Messi ម្នាក់ទៀតមករួមក្រុមជាមួយគ្នា

ក្លឹប Inter Miami កំពុងចរចារនាំយកមិត្តរួមជាតិ Messi ម្នាក់ទៀតមករួមក្រុមជាមួយគ្នា

Inter Miami កំពុងដុតដៃដុតជើងក្នុងការកៀងគរចុះហត្ថលេខានាំយកមិត្តរួមក្រុមរបស់កំពូលខ្សែប្រយុទ្ធស្លាប Leo Messi កីឡាករ Angel di Maria មករួមក្រុមខណៈពេលបច្ចុប្បន្នពួកគេបាននាំយកកីឡាករ Luis Suarez, Sergi Busquets និង Jordi Alba អោយមកគ្រងឯកសណ្ឋានឈុតផ្កាឈូកលេងរួមគ្នាសម្រាប់ក្រុមដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Florida រួចមកហើយ ស្របពេលប្រធានក្លឹបគឺវីរបុរសក្រុមបិសាចក្រហមលោក David Beckham បាននិងកំពុងធ្វើការចរចាដើម្បីនាំយកអតីតកីឡាករ PSG , Man.Utd និង Real Madrid ដែលកំពុងលេងអោយក្លឹប Benfica រូបនេះទៅលេងនៅទ្វីបអាមេរិកខាងជើងនោះ។ គួរបញ្ជាក់ថាកិច្ចសន្យារបស់សមាជិកជ័យលាភី World Cup ២០២២ សញ្ជាតិអាហ្សង់ទីននឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ ហើយជាលទ្ធផលត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរទៅកាន់ Inter Miami ដោយគ្មានតម្លៃខ្លួនខណៈគ្រូបង្វឹកអាហ្សង់ទីនលោក Tata Martino បានគូសវាសទម្រង់លេងត្រៀមដាក់អោយពួកគេលេងរួមក្រុមរួចអស់ទៅហើយនោះ។ បច្ចុប្បន្ន Inter Miami កំពុងឈរនៅលេខរៀងទី១ នៅក្របខណ្ឌ Major League Soccer តាមពីក្រោយដោយក្រុមលេខរៀងទី២ Cincinnati…

លោក Ole ធ្លាប់បង្ហើបពីកីឡាករម្នាក់ ដែលគ្រូតា Sir Alex ចង់ចុះហត្ថលេខាផ្ទេរជាជាងរូបគាត់

លោក Ole ធ្លាប់បង្ហើបពីកីឡាករម្នាក់ ដែលគ្រូតា Sir Alex ចង់ចុះហត្ថលេខាផ្ទេរជាជាងរូបគាត់

អតីតគ្រូបង្វឹក និងជាវីបុរសក្លឹបបិសាចក្រហមលោក Ole Gunnar Solskjaer បានចូលរួមជាមួយក្រុម Man Utd ក្នុងអំឡុងឆ្នាំ១៩៩៦ លើតម្លៃផ្ទេរ ១.៥លានផោន ដោយបានបង្ហាញខ្លួន ៣៦៦ប្រកួត ស៊ុតបញ្ចូលទីបាន ១២៦គ្រាប់។ ជាមួយគ្នានេះផងដែរ លោក Ole បានថ្លែងប្រាប់សារព័ត៌មាន FourFourTwo យ៉ាងដូច្នេះថា លោក Sir Alex ចង់បានខ្សែប្រយុទ្ធ Alan Shearer ជាជាងរូបគាត់។ នៅពេលនោះ លោក Shearer គឺជាម្ចាស់ស្បែកជើងមាសយ៉ូរ៉ូ ឆ្នាំ១៩៩៦ ខណៈពេលនោះគាត់បានច្រានចោលការផ្លាស់ទៅកាន់ Man United ដើម្បីចូលរួមជាមួយក្លឹបកំណើត Newcastle United ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ១៥លានផោន កាលពីសម័យនោះ។ ទោះបីជាយ៉ាងណាលោក Ole បានសារភាពថាគាត់មានសម្ពាធតិចតួចក្នុងការក្លាយខ្លួនជាជម្រើសរបស់គ្រូតា Sir Alex ។ ជាលទ្ធផលអតីតគ្រូបង្វឹកលោក Sir Alex Ferguson បានចុះហត្ថលេខានាំយកលោក Ole មកកាន់ទឹកដី…

Ronaldo ប្រើក្បាច់ពិសេសស៊ុតបញ្ចូលទី ១គ្រាប់ ដ៏មិនគួរឲ្យជឿ Al Nassr នាំ​មុខ​ក្រុម Al Khaleej (មានវីដេអូ)

Ronaldo ប្រើក្បាច់ពិសេសស៊ុតបញ្ចូលទី ១គ្រាប់ ដ៏មិនគួរឲ្យជឿ Al Nassr នាំ​មុខ​ក្រុម Al Khaleej (មានវីដេអូ)

តារាឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល១គ្រាប់ ជួយឲ្យក្រុម Al Nassr នាំ​មុខ​ក្រុម Al Khaleej នៅនាទីទី១៦។ ជាលទ្ធផល Ronaldo រកបាន២គ្រាប់សម្រាប់ក្រុម Al Nassr បំបាក់ក្រុម Al Khaleej ៣ទល់នឹ១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ King’s Cup នៅកីឡដ្ឋាន Al Awwal ៕ قوووووووووووووووووووللللللللللللل 📷- تابع الحساب الأساسي :@NFCStudio1#النصر_الخليج | #AlNassrAlKhaleej#CristianoRonaldo#CR7𓃵#رونالدو_نصراوي#Ronaldo pic.twitter.com/dpkyHvKMwi — تغطية لمباريات النصر V (@xx76668329) May 1, 2024

លោក Erik Ten Hag ត្រូវបានក្លឹប Man Utd ព្រមព្រៀងបន្តអោយដឹកនាំនៅរដូវកាលក្រោយទៀត

លោក Erik Ten Hag ត្រូវបានក្លឹប Man Utd ព្រមព្រៀងបន្តអោយដឹកនាំនៅរដូវកាលក្រោយទៀត

លោក Erik ten Hag នឹងបន្តដឹកនាំក្រុម Manchester United បន្ទាប់ពីបញ្ចប់នៃរដូវកាលនេះ។ ក្រុមបិសាចក្រហម បានបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាងនៃក្របខណ្ឌ Champions League នៅរដូវកាលនេះ និងបានធ្លាក់ចេញពីក្រុមកំពូលទាំង៤ Premier League ប៉ុន្តែនៅសល់ការប្រកួតដណ្ដើមពានរង្វាន់ FA Cup ទល់នឹង Manchester City ។ អ្នកចាត់ការសញ្ជាតិហូឡង់ បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងចាប់តាំងពីលោក Jim Ratcliffe បានទិញភាគហ៊ុននៅក្នុងក្លិប។ Ratcliffeថា Man Utd ធ្វើមិនបានល្អចាប់តាំងពី Sir Alex Ferguson ចូលនិវត្តន៍កាលពីឆ្នាំ២០១៣។ គាត់បានចាប់ផ្តើមការផ្លាស់ប្តូរដ៏ធំមួយនៃក្រុមប្រតិបត្តិរបស់បិសាចក្រហមរួចហើយ ដោយបញ្ចប់តំណែងរបស់នាយកប្រតិបត្តិ Richard Arnold នាយកបាល់ទាត់ John Murtough ប្រធានផ្នែកហិរញ្ញវត្ថុ Cliff Baty និងទីប្រឹក្សាច្បាប់ Patrick Steward ។ យោងតាម The Athletic បានឱ្យដឹងថា លោក…

Rangnick គ្រូបង្វឹកក្រុមជម្រើសជាតិអូទ្រីស ត្រូវបានបន្តការចរចាយ៉ាងរលូនជាមួយ Bayern Munich

Rangnick គ្រូបង្វឹកក្រុមជម្រើសជាតិអូទ្រីស ត្រូវបានបន្តការចរចាយ៉ាងរលូនជាមួយ Bayern Munich

ការចរចារវាងក្លិប Bayern Munich ជាមួយនឹងលោក Ralf Rangnick ដើម្បីនាំយករូបលោកមកធ្វើជាគ្រូបង្វឹកថ្មីរបស់ខ្លួនកំពុងបន្តដំណើរការយ៉ាងរលូន។ ជាការពិត Bayern Munich កំពុងតែស្វែងរកអ្នកស្នងតំណែងលោក Thomas Tuchel ដែលត្រៀមចាកចេញពីតំណែងនៅក្រោយចប់រដូវកាល ដោយពេលនេះពួកគេបានដាក់គោលដៅទៅលើលោក Ralf Rangnick អតីតគ្រូបង្វឹកបណ្តោះអាសន្ន Man UTD និងជាគ្រូបង្វឹកក្រុមជម្រើសជាតិអូទ្រីសនាពេលបច្ចុប្បន្ន។ ក្លិបនៅលីគកំពូលអាល្លឺម៉ង់មួយនេះជឿថា បុរសវ័យ៦៥ឆ្នាំ អាចកសាងភាពជោគជ័យរបស់ក្លិបឡើងវិញ បន្ទាប់ពីរបូតតំណែងជើងឯកក្របខណ្ឌ Bundesliga ទៅកាន់ក្លិប Bayer Leverkusen នៅរដូវកាល ២០២៣-២៤។ យ៉ាងណា លោក Ralf Rangnick បានបញ្ជាក់ថាមិនទាន់មានការព្រមព្រៀងអ្វីឡើយចំពោះឱកាសនៅក្លិប Bayern Munich ស្របពេលលោកផ្តោតលើការដឹកនាំអូទ្រីស ត្រៀមការប្រកួតព្រឹត្តិការណ៍ UEFA Euro 2024 ក្នុងប្រទេសអាល្លឺម៉ង់ក្នុងខែមិថុនាជាមុនសិន។ លោក Ralf Rangnick ត្រូវបានចាត់ទុកថា ជាគ្រូបង្វឹកដែលមានបទពិសោធយ៉ាងជោកជាំមួយរូប ដោយលោកធ្លាប់បានដឹកនាំក្លិបធំៗជាច្រើនដូចជា Stuttgart, Schalke 04, RB Leipzig…

ក្រោយចាញ់ Dortmund 1-0 នៅ UCL គ្រូ Luis Enrique ចង់ឱ្យកូនក្រុមប្រឹងប្រែងសាជាថ្មីនៅជើងទី២

ក្រោយចាញ់ Dortmund 1-0 នៅ UCL គ្រូ Luis Enrique ចង់ឱ្យកូនក្រុមប្រឹងប្រែងសាជាថ្មីនៅជើងទី២

គ្រូបង្វឹក Paris Saint Germain លោក Luis Enrique មានការខកចិត្តចំពោះការបរាជ័យក្រោមថ្វីជើង Borussia Dortmund ដោយលទ្ធផល ១-០ នៅក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League និងថាលោកចង់ឱ្យកូនក្រុមប្រឹងប្រែងសាជាថ្មីនៅក្នុងការប្រកួតជើងទី២។ ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Signal Iduna Park កាលពីយប់មិញ ក្រុមភ្ញៀវ Paris Saint Germain ត្រូវបានមើលឃើញថា លេងគាបសង្កត់ទៅលើក្រុមម្ចាស់ផ្ទះ Borussia Dortmund ដោយពួកគេអាចគ្រប់គ្រងបាល់ដល់ទៅ ៥៧ភាគរយ ប៉ុន្តែស្ថិតិនៃការស៊ុតបាល់មានប្រហាក់ប្រហែលគ្នា ដោយ Paris Saint Germain មានឱកាសស៊ុតបាល់ ១៤ដង រីឯ Borussia Dortmund មានឱកាសស៊ុត១៣ដង។ យ៉ាងណាក៏ដោយ លេងបាន៣៦នាទី Borussia Dortmund បានរកគ្រាប់បាល់នាំមុខដោយ Niclas Fuellkrug ជាអ្នកស៊ុតបញ្ចូលទី បានសម្រេចមុនចប់វគ្គទី១។ នៅក្នុងវគ្គទី២ ការវាយសម្រុកដ៏ស្វិតស្វាញពីសំណាក់កីឡាករក្រុមទាំងសងខាងនៅតែកើតមាន…

Liverpool កំពុងប្រជែងជាមួយ Barcelona លើការផ្ទេរ ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​ហ្សកហ្ស៊ី​រូប​នេះ ពី Napoli

Liverpool កំពុងប្រជែងជាមួយ Barcelona លើការផ្ទេរ ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​ហ្សកហ្ស៊ី​រូប​នេះ ពី Napoli

Liverpool ត្រូវ​បាន​គេ​និយាយ​ថា​កំពុងប្រជែង Barcelona ចង់​ធ្វើ​ការ​ផ្ទេរ​យក​តារា វ័យក្មេង Khvicha Kvaratskhelia ពី Napoli។ ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​ហ្សកហ្ស៊ី​រូប​នេះ​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ដូច​កាល​ពី​រដូវកាលមុន​ទេ។ នៅពេលគាត់រួមចំណែកនាំ Napoli លើកពានអីតាលី Serie A នៅរដូវកាលមុន Kvaratskhelia គឺជាខ្សែបម្រើស្លាបកំពូលម្នាក់នៅអឺរ៉ុប។ ការសែត The Sport ថា៖ “Kvara ត្រៀមចាកចេញហើយ។ គាត់ចង់បានការប្រកួតប្រជែងថ្មី ហើយប្រហែលជាចង់ទៅលេងនៅ Premier League ដែលជាគោលដៅដ៏អស្ចារ្យ”។ កាសែតមួយនេះបានបន្ដទៀតថា៖ “តើភ្នាក់ងាររបស់ Kvaratskhelia កំពុងនិយាយជាមួយ Napoli មែនទេ? ខ្ញុំជឿថាភ្នាក់ងារនឹងជួបជាមួយប្រធានក្លឹបនៅសប្តាហ៍ក្រោយអំពីការចាកចេញ។ ទោះជាយ៉ាងណាក៏ដោយ ការបន្តកិច្ចសន្យានឹងសម្រេចបាន ឬ Kvara នឹងទៅក្លឹបកំពូលណាមួយផ្សេងទៀត។ ខ្ញុំមិនដឹងថាវាជា Barcelona ឬក្រុមផ្សេងទេ។ វាអាចជាក្លឹបនៅ Premier League មែនទេ? ខ្ញុំមិនដឹងទេ។ Liverpool ក៏ចាប់អារម្មណ៍លើ Kvaratskhelia ដែរ បើទោះបីជាការចាប់អារម្មណ៍របស់ Barcelona…

Barcelona ពន្យារពេលក្នុងការចរចារកិច្ចសន្យាថ្មីជាមួយខ្សែបម្រើវ័យក្មេងរូបនេះ ដោយសារវិបត្តិហិរញ្ញវត្ថុ

Barcelona ពន្យារពេលក្នុងការចរចារកិច្ចសន្យាថ្មីជាមួយខ្សែបម្រើវ័យក្មេងរូបនេះ ដោយសារវិបត្តិហិរញ្ញវត្ថុ

គួរឱ្យសោកស្ដាយដោយសារវិបត្តិហិរញ្ញវត្ថុបណ្តាលឱ្យមានការពន្យារពេលសម្រាប់ Barcelona ក្នុងការចរចារកិច្ចសន្យាថ្មីជាមួយខ្សែបម្រើវ័យក្មេងដែលពោរពេញទៅដោយសមត្ថភាព​ Pedri ។ ជាមួយនឹងរដូវកាលនេះជិតឈានទៅដល់ការបញ្ចប់ ការយកចិត្តទុកដាក់របស់ក្លឹបជាច្រើនបានចាប់ផ្តើមងាកទៅរកបញ្ហារឿងផ្ទេរ និង បន្ដកិច្ចសន្យាជាមួយកីឡាករ។ តែ Barcelona សម្រាប់រដូវកាលនេះរបស់ពួកគេបានបញ្ចប់ទៅហើយ ដោយបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ហើយគ្មានសង្ឃឹមក្នុងការតាមទាន់ក្រុម Real Madrid ក្នុងការប្រកួតដណ្តើមពានរង្វាន់ La Liga ទេនោះ។ ការចរចាលើកិច្ចសន្យាថ្មីកំពុងបន្តសម្រាប់ Ronald Araujo និងកីឡាករម្នាក់ទៀតដែលបានពិភាក្សាកាលពីខែមុនជាមួយ Pedri ។ ខ្សែបម្រើវ័យ ២១ឆ្នាំរូបនេះមើលឃើញថាកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅឆ្នាំ ២០២៦ប៉ុន្តែគាត់មានឆន្ទៈក្នុងការបន្តការស្នាក់នៅរបស់គាត់បន្ថែមទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាមានការឯកភាពគ្នាល្អរវាងក្លឹបនិងកីឡាករក៏ដោយ ក៏ Marca បានរាយការណ៍ថា ការពិភាក្សារវាងអ្នកតំណាងរបស់ Pedri និង Barcelona បានយឺតយ៉ាវ និងជួបបញ្ហាជាច្រើនដោយសារតែបញ្ហាផ្នែកហិរញ្ញវត្ថុរបស់ក្លឹប។ អ្នក​ដែល​ចូលរួម​ក្នុង​ការ​ចរចា​មិន​ប្រាកដ​ថា​នឹង​មាន​កន្លែង​គ្រប់គ្រាន់​ក្នុង​ការ​កំណត់​ប្រាក់​ខែ​សម្រាប់​កិច្ចសន្យា​ថ្មី​។ ទោះបីជាមានការផ្អាកបែបនេះក៏ដោយ Barcelona និង Pedri មានភាពធូរស្រាលចំពោះស្ថានភាព។ ពួកគេនឹងផ្តោតសំខាន់លើការបញ្ចប់រដូវកាលនេះសិន ហើយវាអាចនឹងមានការរីកចម្រើនក្នុងរដូវក្តៅខាងមុខ។

តោខៀវ Chelsea ត្រៀមទទួលស្វាគមន៏មាន់ខ្នាយមាស Tottenham នៅការប្រកួត EPL យប់នេះ

តោខៀវ Chelsea ត្រៀមទទួលស្វាគមន៏មាន់ខ្នាយមាស Tottenham នៅការប្រកួត EPL យប់នេះ

ការប្រកួតក្របខណ្ឌ Premier League រវាងក្រុមតោខៀវ Chelsea និងត្រូវបើកទ្វារកីឡដ្ឋានStamford Bridge នៅវេលាម៉ោង ១និង៣០នាទីទាបភ្លឺដើម្បីធ្វើជាម្ចាស់ផ្ទះទទួលក្រុម Tottenham Hotspur ខណៈក្រុមទាំងពីរប្រកួតនៅក្របខណ្ឌ EPL ចុងក្រោយទទួលលទ្ធផលមិនបានល្អនោះទេ បន្ទាប់ពីក្រុមលោក Mauricio Pochettino បានប្រកួតស្មើAston Villa ខណៈ Spurs បរាជ័យក្នុងជំនួបជាមួយក្លឹបរួមទីក្រុងឡុងដ៏គឺ Arsenal ដោយលទ្ធផល ៣ទល់និង២។ទោះយ៉ាងណាសម្រាប់៦ប្រកួតចុងក្រោយរបស់ Chelsea គឺ ឈ្នះ២ស្មើ៣ចាញ់១ឈរនៅលេខរៀងទី៩ ខណៈ Tottenham ឈ្នះ២ចាញ់៣ស្មើ១ឈរនៅលេខរៀងទី៥។ ១.ប្រវត្តិជួបគ្នាបានចាញ់តែមួយប្រកួតគត់ក្នុងចំណោម ៣៣ ប្រកួតចុងក្រោយរបស់ពួកគេនៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Tottenham Hotspur ក្នុងក្របខ័ណ្ឌ Premier Leagueហើយ បរាជ័យនោះក្នុងលទ្ធផល ៣ទល់និង១ ក្នុងខែមេសា ឆ្នាំ ២០១៨ ។ទោះយ៉ាងណពាTottenham Hotspur បានចាញ់សរុប ៣៤ ប្រកួតជាមួយ Chelsea នៅក្របខណ្ឌ Premier League ចុងក្រោយ។ ២.ពត៌មានក្រុមChelsea(ម្ចាស់ផ្ទះ)Mauricio…

Barcelona ត្រៀម​គម្រោង​ស្នើរ​ខ្ចី​ជើង​អតីត​កីឡាករ​របស់​ខ្លួនរូបនេះ ពីក្លឹបយក្សមួយនៅបារាំង

Barcelona ត្រៀម​គម្រោង​ស្នើរ​ខ្ចី​ជើង​អតីត​កីឡាករ​របស់​ខ្លួនរូបនេះ ពីក្លឹបយក្សមួយនៅបារាំង

ក្លឹប​អ្នក​មាន​បុណ្យ Barcelona នឹង​ព្យាយាម​ចរចា​ជាមួយ PSG សម្រាប់​ឱកាស​ខ្ចី​ជើង Xavi Simons នៅ​រដូវកាល​ក្រោយ។ យ៉ាង​ណា​មិញ កីឡាករ​វ័យ 21 ឆ្នាំ​រូប​នេះ គឺ​ជា​អតីត​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន La Masia របស់​ក្លឹប Barcelona។ កាល​ពី​ប៉ុន្មាន​ខែ​មុន មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​បាន​អះអាង​ថា ក្លឹប​កាំភ្លើងធំ Arsenal បាន​រៀប​ចំផែនការ​ទិញ​យក​កីឡាករ​សញ្ជាតិ​ហូឡង់​រូប​នេះ​នៅ​រដូវក្តៅ​ខាង​មុខ។ ទោះ​ជា​យ៉ាង​ណា PSG មិន​ចង់​លក់ Xavi Simons ឡើយ ហើយ​ស្រប​ពេល​ដែល Barcelona ចង់​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ​ទៀត​នោះ Arsenal ប្រហែល​ជា​មិន​អាច​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន​នោះ​ទេ។ សម្រាប់ Barcelona ពួក​គេ​គ្មាន​លទ្ធភាព​ដើម្បី​ទិញ​ផ្ដាច់​កុងត្រា​របស់ Xavi Simons ដោយ​សារ​បញ្ហា​​ហិរញ្ញវត្ថុ។ ពួក​គេ​មាន​តែ​វិធី​មួយ​គត់ ​ដើម្បី​​ចុះ​ហត្ថលេខា​លើ​អតីត​កីឡាករ​ឆ្នើម​របស់​ខ្លួន​រូប​នេះ​បាន។ សម្រាប់ Xavi Simons ផ្ទាល់ គេ​ក៏​ហាក់​ចង់​វិល​ត្រឡប់​មក Camp Nou ដែល​ជា​កន្លែង​ខ្លួន​ធ្លាប់​មាន​ភាព​លេច​ធ្លោរ​ខ្លាំងកាល​ពី​កុមារភាព​ដែរ។