Sport

Arsenal ត្រៀម​ផ្តល់​កុងត្រា​ថ្មី​ដល់​ខ្សែបម្រើ​វ័យ 32 ឆ្នាំ​របស់​ខ្លួន Jorginho

Arsenal ត្រៀម​ផ្តល់​កុងត្រា​ថ្មី​ដល់​ខ្សែបម្រើ​វ័យ 32 ឆ្នាំ​របស់​ខ្លួន Jorginho

ក្លឹប​កាំភ្លើងធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ផ្តល់​កុងត្រា​ថ្មី​ដល់​ខ្សែបម្រើ​ចាស់​វស្សា​របស់​ខ្លួន Jorginho នា​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ខណៈ​ដែល​កុងត្រា​បច្ចុប្បន្ន​របស់​គាត់​នឹង​ផុត​កំណត់​នៅ​ថ្ងៃទី 30 ខែ​មិថុនា ឆ្នាំ 2024។ ដំបូង​ឡើយ Arsenal មិន​មាន​គម្រោង​រក្សា​ទុក Jorginho នោះ​ទេ ដោយ​ពួក​គេ​នឹង​ឲ្យ​គាត់​ចាកចេញ​ពេល​កុងត្រា​ផុត​កំណត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្វីៗ​បាន​ប្រែប្រួល​វិញ បន្ទាប់​ពី​របួស​ជង្គង់​ធ្ងន់ធ្ងរ​របស់ Mohamed Elneny ដែល​ធ្វើ​ឲ្យ Jorginho ក្លាយ​ជា​ចំណែក​មួយ​សំខាន់​របស់​ក្រុម និង​តែងតែ​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​របស់ Arsenal នៅ​រដូវកាល​នេះ។ កីឡាករ​វ័យ 32 ឆ្នាំ​រូបនេះ​មិន​បាន​រួម​ចំណែក​ស៊ុត​បញ្ចូលទី​ច្រើន​នោះ​ទេ ប៉ុន្តែ​ទម្រង់​លេង​របស់​គាត់ នៅ​តំបន់​បម្រើ​កណ្ដាល​ពិត​ជា​ទទួល​បាន​ការ​កោត​សរសើរ​ជា​ខ្លាំង។ ក្នុង​ការ​បង្ហាញ​ខ្លួន 35 ប្រកួត​នៅ​រដូវកាល​នេះ Jorginho ស៊ុត​បញ្ចូល​ទី​បាន 1 គ្រាប់ និង Assists 2 ដង។ ក្លឹប​កាំភ្លើងធំ​កំពុង​ដំណើរ​ការ​ឯកសារ​នៃ​ការ​បន្ត​កុងត្រា​ថ្មី​សម្រាប់​​អតីត​កីឡាករ​របស់​ក្លឹប Chelsea រូប​នេះ ហើយ​បើ​យោង​ទៅ​តាម​របាយការណ៍​ពី The Athletic បាន​ឲ្យ​ដឹង​ថា ពេល​នេះ​អ្វីៗ​បាន​ឈាន​ដល់​ចំណុច​សម្រេច​ហើយ ដោយ​រងចាំ​តែ​ការ​យល់​ព្រម​ពី Jorginho ប៉ុណ្ណោះ។

Lewandowski សារភាព​ថា គាត់​នឹង​គាំទ្រ Bayern Munich សម្រាប់​ការ​ប្រកួត​ប្រជែង​នៅ UCL

Lewandowski សារភាព​ថា គាត់​នឹង​គាំទ្រ Bayern Munich សម្រាប់​ការ​ប្រកួត​ប្រជែង​នៅ UCL

ខ្សែប្រយុទ្ធ Robert Lewandowski របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​ទាក់ទង​នឹង​អតីត​ក្លឹប​ចាស់​ក្នុង​ប្រទេស​អាឡឺម៉ង់​របស់​ខ្លួន ដែល​ថា​តើ​គាត់​នឹង​គាំទ្រ​ក្រុម​ណា ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League នេះ។ អ្នក​កាសែត Tobi Altschaffl បាន​ដក​ស្រង់​សម្តី​របស់ Lewandowski ថា៖ “ខ្ញុំ​បាន​លេង​ឲ្យ Bayern Munich អស់​រយៈពេល 8 ឆ្នាំ។ ដូច្នេះ​ហើយ ខ្ញុំ​មាន​ក្ដី​ស្រឡាញ់​ច្រើន​ក្នុង​ចិត្ត។ ខ្ញុំ​គាំទ្រ Bayern Munich ជា​ជាង Dortmund។ ខ្ញុំ​នឹង​ឈរ​នៅ​ខាង Bayern Munich”។ គួរ​ដឹង​ផង​ដែរ​ថា ខ្សែ​ប្រយុទ្ធ​ឆ្នើម Robert Lewandowski ធ្លាប់​លេង​ឲ្យ​ក្លឹប​យក្ស​អាឡឺម៉ង់​ទាំង 2 (Bayern Munich និង Dortmund) មុន​ពេល​ផ្លាស់​ទៅ​ក្លឹប​បច្ចុប្បន្ន FC Barcelona។ ការ​ប្រកួត​របស់ Bayern Munich គឺ​ប៉ះ​នឹង Real Madrid កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ…

គ្រូ Ancelotti ថាក្រុមរបស់គាត់មានជំនឿចិត្តបន្ថែម ទោះបានត្រឹមស្មើ Bayern Munich នៅ UCL

គ្រូ Ancelotti ថាក្រុមរបស់គាត់មានជំនឿចិត្តបន្ថែម ទោះបានត្រឹមស្មើ Bayern Munich នៅ UCL

គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បាននិយាយថា ក្រុមរបស់លោកមានជំនឿចិត្តបន្ថែមទោះបានត្រឹមស្មើ Bayern Munich នៅក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League កាលពីយប់មិញ។ ជាការពិត ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Allianz Arena នោះ Real Madrid បាននាំមុខមុននៅក្នុងវគ្គទី១ ដោយ Vinícius Júnior ស៊ុតបញ្ចូលទី នៅនាទី២១។ ចូលដល់វគ្គទី២ នាទី៥៣ Leroy Sane បានតាមរកគ្រាប់បាល់អោយ Bayern Munich វិញ ហើយនាទី ៥៧ Harry Kane បានស៊ុតបាល់ពិន័យ១១ម៉ែត្រ ផ្តល់ការនាំមុខអោយក្រុមម្ចាស់ផ្ទះ Bayern Munich។ យ៉ាងណាក្តី នាទី៨៣ Vinicius Junior បានមានឱកាសទាត់បាល់ពិន័យ១១ម៉ែត្រ ដើម្បីជួយអោយ Real Madrid តាមស្មើ…

Real Madrid ខិត​ជិត​ចុះ​កុង​ត្រា​ថ្មី​រយៈ​ពេល​៤​ឆ្នាំ​ជាមួយ​កីឡាករ​វ័យ​២៥​ឆ្នាំ Andriy Lunin

Real Madrid ខិត​ជិត​ចុះ​កុង​ត្រា​ថ្មី​រយៈ​ពេល​៤​ឆ្នាំ​ជាមួយ​កីឡាករ​វ័យ​២៥​ឆ្នាំ Andriy Lunin

មុនរដូវកាលនេះ Andriy Lunin ត្រូវបានគេយល់ថាជារឿងគួរឱ្យអស់សំណើចនៅ Real Madrid បន្ទាប់ពីមានទម្រង់លេងមិនសូវល្អកាលពីរដូវកាលមុន ពេលចូលលេងជំនួសឱ្យ Thibaut Courtois។ ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះគាត់ត្រូវបានគេសរសើរទាំងក្នុង និងខាងក្រៅក្លឹបដោយធ្វើបានយ៉ាងល្អក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះបន្ទាប់ពីអវត្តមានរបស់កីឡាករបែលហ្ស៊ិក។ Lunin បានក្លាយជាជម្រើសទី១ ដែលមិនអាចប្រកែកបានរបស់លោក Carlo Ancelotti ចាប់តាំងពីខែវិច្ឆិកានៅពេលដែលគាត់បានជំនួសកន្លែង Kepa Arrizabalaga ដែលត្រូវបានចុះហត្ថលេខាក្នុងលក្ខខណ្ឌខ្ចីជើងពី Chelsea កាលពីរដូវក្តៅមុនក្នុងនាមជាអ្នកជំនួស Courtois ។ អ្នកចាំទីវ័យ ២៥ឆ្នាំគឺជាអ្នកចាំទីដ៏ល្អបំផុតម្នាក់នៅ La Liga ចាប់តាំងពីពេលនោះមក ដែលនាំឱ្យ Los Blancos ខិតខំប្រឹងប្រែងដើម្បីឱ្យគាត់ស្នាក់នៅបន្ដ។ កិច្ចសន្យាបច្ចុប្បន្នរបស់ Lunin នឹងផុតកំណត់នៅរដូវក្តៅក្រោយ ប៉ុន្តែយោងទៅតាម The Athletic ឥឡូវនេះគាត់ខិតជិតនឹងចុះកិច្ចសន្យាថ្មីរយៈពេល ៤ឆ្នាំដែលនឹងធ្វើឱ្យគាត់ឈានដល់ឆ្នាំ២០២៨ ។ វានឹងរួមបញ្ចូលប្រាក់បៀវត្សរ៍កើនឡើងដែលរកបានតាមរយៈការបង្ហាញខ្លួនដ៏គួរអោយចាប់អារម្មណ៍របស់គាត់។ មានពាក្យចចាមអារ៉ាមថា Lunin អាចចាកចេញពី Real Madrid នៅរដូវក្តៅនេះ ដោយ Courtois រំពឹងថានឹងយកកន្លែងគាត់វិញនៅរដូវកាលក្រោយ។ គាត់នឹងមិនចាកចេញទេឥឡូវនេះ…

Arteta ​មានជម្រើសកីឡាករ៤នាក់នេះមកជំនួស Gabriel Jesus ខណៈ​ដែល​ Arsenal ចង់លក់ចេញ

Arteta ​មានជម្រើសកីឡាករ៤នាក់នេះមកជំនួស Gabriel Jesus ខណៈ​ដែល​ Arsenal ចង់លក់ចេញ

Arsenal ត្រៀមបើកទ្វាចចារក្លឹបណាដែលចង់បាន Gabriel Jesus នៅរដូវក្តៅនេះ ខណៈដែល Mikel Arteta កំពុងសម្លឹងរកមើលខ្សែប្រយុទ្ធថ្មីមកជំនួស។ ក្នុងនោះគាត់មានឈ្មោះបួននាក់នៅក្នុងដៃរួចជាស្រេច។ Jesus ដែលមានអាយុ ២៧ឆ្នាំបានស៊ូទ្រាំនឹងរដូវកាលទីពីរដ៏ខកចិត្តនៅឯ Emirates ដែលគាត់បានខកខានសរុបចំនួន១៦ប្រកួត។ ជាមួយនឹងការស៊ុតបញ្ចូលទីបានត្រឹមតែ ៨គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៣៣ដង ហើយកីឡាករចំណូលថ្មី Kai Havertz ហាក់បង្ហាញខ្លួនបានយ៉ាងល្អក្នុងការបំពេញតួនាទីជាកីឡាករពាក់លេខ៩ បែបនេះហើយទើបអនាគតរបស់ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះបានស្ថិតនៅក្រោមភាពរង្គោះរង្គើរ។ ប្រសិនបើត្រូវថ្លៃ ប្រធានក្រុមហ៊ុន Emirates នឹងពិចារណាលក់ Jesus ហើយមានបំណងវិនិយោគឡើងវិញនៅក្នុងគោលដៅសំខាន់ចំនួនបួនរូបដែលជាការស្នើរសុំរបស់ Arteta ។ កាលពីខែមករា Arsenal ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរសម្រាប់កីឡាករឆ្នើមរបស់ Brentford Ivan Toney។ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះកំពុងស្ថិតក្នុងដំណើរការនៃការវិលត្រឡប់ពីការហាមឃាត់រយៈពេលប្រាំបីខែរបស់គាត់បន្ទាប់ពីបានសារភាពថាបានបំពានច្បាប់ចំនួន ២៣២ របស់ FA ស្តីពីការលេងល្បែងភ្នាល់ ប៉ុន្តែនៅតែទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗមួយចំនួននៅ Premier League។ Toney វ័យ ២៨ឆ្នាំនឹងផុតកុងត្រាជាមួយ Brentford នៅរដូវក្តៅក្រោយ ដូច្នេះវាសមហេតុផលសម្រាប់ក្លឹប ក្នុងការផ្ទេរដើម្បីបានប្រាក់នៅពេលនេះ។ ភាពលេចធ្លោរបស់គាត់គឺរាងកាយ ច្បាស់ក្នុងការបញ្ចប់ទី និងសមត្ថភាពស៊ុតបាល់ប៉េណាល់ទី…

Kroos បញ្ជូនបាល់អោយ Vinicius ស៊ុតគ្រាប់ទី១ ល្អដូចផ្កា ខណៈ Real Madrid 2-2 Bayern

Kroos បញ្ជូនបាល់អោយ Vinicius ស៊ុតគ្រាប់ទី១ ល្អដូចផ្កា ខណៈ Real Madrid 2-2 Bayern

នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៤ នេះ ក្រុមម្ចាស់ផ្ទះ Bayern Munich បានបើកទ្វាកីឡដ្ឋាន Allianz Arena របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Real Madrid នៅក្នុងការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League។ ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមខ្លាំងទាំងពីរ គឺពិតជាតានតឹងមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ក្រុមទាំងពីរបានស្មើគ្នាបានត្រឹមស្មើគ្នាក្នុងលទ្ធផល ២ ទល់នឹង ២។ ក្នុងនោះ ២ គ្រាប់របស់ Real Madrid គឺរកបានដោយ Vinicius Jr. ទាំង ២ គ្រាប់ គឺនៅនាទីទី ២៤ និង ៨៣ (P) ចំណែក ២ គ្រាប់របស់ Bayern Munich គឺរកបានដោយ Leroy Sane…

Ancelotti ប្រាប់ពីមូលហេតុដែលលោកផ្លាស់ប្តូរ Bellingham ចេញត្រឹមនាទីទី៧៥

Ancelotti ប្រាប់ពីមូលហេតុដែលលោកផ្លាស់ប្តូរ Bellingham ចេញត្រឹមនាទីទី៧៥

គ្រូបង្វឹកក្លិប Real Madrid លោក Carlo Ancelotti បានលើកឡើងថា លោកត្រូវបង្ខំចិត្តផ្លាស់ប្តូរ Jude Bellingham ចេញពីទីលានក្នុងការប្រកួតកាលពីយប់មិញ ដោយសារតែរូបគេមានបញ្ហារមួលសាច់ដុំ។ ជាការពិតណាស់ ក្នុងការប្រកួតយប់មិញ គឺ Real Madrid បានរក្សានូវលទ្ធផលស្មើគ្នា ២ទល់នឹង២ ក្នុងជំនួបទល់នឹង Bayern Munich នៃការប្រកួតជើងទី១ វគ្គ៤ក្រុមចុងក្រោយ ពានរង្វាន់ Champions League ខណៈ Bellingham ក៏បានលេងជាជម្រើសដំបូងផងដែរ ប៉ុន្តែ ត្រូវបានផ្លាស់ប្តូរចេញនៅក្នុងនាទីទី ៧៥ ជំនួសវិញដោយ Luka Modric។ ទាក់ទងនឹងការផ្លាស់ប្តូរចេញរបស់ Bellingham លោក Ancelotti បាននិយាយថា៖ Bellingham មានការនឿយហត់ គាត់មានបញ្ហារមួលសាច់ដុំ។ ខ្ញុំធ្វើការផ្លាស់ប្តូរដើម្បីបន្ថែមកម្លាំងនៅក្នុងតំបន់បម្រើ៕

Vinicius ជួយ Real Madrid តាមស្មើ Bayern ក្នុងជើងទី១ UCL ដោយស៊ុតបាល់ ២គ្រាប់យ៉ាងល្អបំផុត

Vinicius ជួយ Real Madrid តាមស្មើ Bayern ក្នុងជើងទី១ UCL ដោយស៊ុតបាល់ ២គ្រាប់យ៉ាងល្អបំផុត

ម្ចាស់ជើងឯកពាន UCL ១៤សម័យ Real Madrid បានទៅលេងម្ចាស់ផ្ទះ Bayern Munich ក្នុងលទ្ធផលស្មើគ្នា ២:២ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៤ ក្រុមចុងក្រោយនៅ UEFA Champions League ២០២៣/២៤ ដែលប្រកួតនៅនៅកីឡដ្ឋាន Allianz Arena។ គួរកត់សម្គាល់ថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Vinicius Junior ហៅអាម៉ៅ បានស៊ុតបញ្ចូលទី១គ្រាប់បានយ៉ាងអស្ចារ្យ នាំមុខទៅលើក្រុម Bayern នៅនាទីទី២៤ មិនបានប៉ុន្មានផងចូលដល់តង់ទី២ ខ្សែប្រយុទ្ធឆ្នើម Leroy Sané និង Harry Kane ស៊ុតគ្រាប់ទី៣ និងទី៤ ជួយឲ្យក្រុម Bayern Munich នាំមុខវិញម្តង។ ស្របពេលជាមួយនោះ Vinicius បានស៊ុតប៉េណាល់ទីរកបានគ្រាប់់ទី២ ចុងម៉ោងនៅនាទីទី៨៣ តាមស្មើក្លឹបយក្ស Bayern មុនអាជ្ងាកណ្តាលផ្លុំកញ្ចែរបញ្ចប់ការប្រកួត៕

Tottenham កំពុងព្យាយាមទាក់ទងជាមួយខ្សែការពារ ដែលជិតផុតកុងត្រារបស់ក្លឹប Fulham រូបនេះ

Tottenham កំពុងព្យាយាមទាក់ទងជាមួយខ្សែការពារ ដែលជិតផុតកុងត្រារបស់ក្លឹប Fulham រូបនេះ

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងទាក់ទងជាញឹកញាប់ ហើយនិងបានពន្លឿនការចាប់អារម្មណ៍លើខ្សែការពារ Tosin Adarabioyo របស់ក្លឹប Fulham ដែលអតីតយុវជនជម្រើសជាតិអង់គ្លេសរូបនេះ នឹងក្លាយទៅជាកីឡាករមិនមានតម្លៃផ្ទេរនៅចុងបញ្ចប់នៃរដូវកាលនេះ។ រំលឹកដែរថា Adarabioyo មានកេរ្តិ៍ឈ្មោះនៅក្នុងក្របខ័ណ្ឌកំពូលចាប់តាំងពីចាកចេញពី Manchester City កាលពីអំឡុងឆ្នាំ ២០២០ ដោយចូលរួមជាមួយ Fulham ក្នុងតម្លៃផ្ទេរត្រឹមតែ ១.៧លានអឺរ៉ូ ប៉ុណ្ណេាះ។ គួរកត់សម្គាល់ថា កីឡាករវ័យ ២៦ឆ្នាំរូបនេះ ចូលលេងបាន ១៣២ប្រកួត សម្រាប់ក្រុមរបស់លោក Marco Silva។ គួរជម្រាបដែរថា Tottenham បានពិភាក្សាជាបន្តបន្ទាប់ជាមួយភ្នាក់ងាររបស់កីឡាករ Adarabioyo ប៉ុន្តែពួកគេកំពុងប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំង ដោយកំពុងតាមដានពីសំណាក់ក្លឹបធំៗ ដូចជា Liverpool, West Ham United, AC Milan និង Monaco៕

តោខៀវ Chelsea ប្រកាសពីចាកចេញរបស់ខ្សែការពារចាស់វស្សាម្នាក់ នៅដំណាច់រដូវកាលនេះ

តោខៀវ Chelsea ប្រកាសពីចាកចេញរបស់ខ្សែការពារចាស់វស្សាម្នាក់ នៅដំណាច់រដូវកាលនេះ

ខ្សែការពារចាស់វស្សា Thiago Silva បានប្រកាសថា រូបគេនឹងចាកចេញពីក្លិប Chelsea នៅដំណាច់រដូវកាលនេះ ក្រោយពីបានចាយពេល៤ឆ្នាំ លេងនាទឹកដី Stamford Bridge។ ទោះបានប្រកាសចាកចេញពី Chelsea ប៉ុន្តែ Thiago Silva បានបង្ហើបពីក្តីរំពឹងថា រូបគេអាចនឹងត្រឡប់មករួមការងារជាមួយក្លិបវិញ ក្នុងតួនាទីផ្សេង។ ទាក់ទិននឹងរឿងនេះ កីឡាករវ័យ ៣៩ ឆ្នាំ បានឱ្យដឹងថា៖ “Chelsea មានន័យខ្លាំងណាស់សម្រាប់ខ្ញុំ។ ខ្ញុំបានមកទីនេះដោយមានបំណងស្នាក់នៅត្រឹមតែមួយឆ្នាំ តែវាបានបញ្ចប់ទៅ ៤ ឆ្នាំ។ ខ្ញុំ តែងតែផ្តល់ឱ្យក្លិបនូវអ្វីគ្រប់យ៉ាង ប៉ុន្តែវាមកដល់ពេលបញ្ចប់របស់ខ្ញុំជាមួយក្លិបហើយ។ យ៉ាងណា ខ្ញុំសង្ឃឹមថា នៅពេលអនាគត ខ្ញុំអាចត្រលប់វិញ ក្នុងតួនាទីថ្មី ក្រៅពីជាកីឡាករ។” Thiago Silva បានចូលរួម Chelsea ដោយផ្លាស់មកពី Paris St Germain ដោយមិនមានតម្លៃខ្លួន កាលពីខែសីហា ឆ្នាំ ២០២០ អំឡុងការដឹកនាំរបស់លោក Frank Lampard។ រូបគេបានបន្តលេងក្រោមការដឹកនាំរបស់គ្រូបង្វឹកដទៃទៀតនៅ…