Sport

ស្តេចពពែ Messi បានបង្កើត​កំណត់ត្រា​ថ្មីមួយ ​នៅ​លីគ​កំពូល​អាមេរិក MLS

ស្តេចពពែ Messi បានបង្កើត​កំណត់ត្រា​ថ្មីមួយ ​នៅ​លីគ​កំពូល​អាមេរិក MLS

ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​ថ្ងៃនេះ​រវាង Inter Miami និង NY Red Bulls តារា​ឆ្នើម Lionel Messi បាន​រួម​ចំណែក​ដ៏​សំខាន់ សម្រាប់​ជ័យ​ជំនះ 6-1 ក្នុង​ក្រុម​របស់​ខ្លួន។ គាត់​ស៊ុត​បញ្ចូលទី​បាន 1 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ចំនួន 5 ដង ក្នុង​ការ​ប្រកួត​នោះ ពោល​គឺ​គាត់​​បាន​​ចូល​​រួម​ ក្នុង​គ្រាប់​បាល់​ទាំង​អស់​របស់​ក្រុម។ ចំពោះ​ការ​សម្តែង​ដ៏​អស្ចារ្យ​នេះ Lionel Messi បាន​បង្កើត​កំណត់ត្រា​ថ្មី​ដ៏​អស្ចារ្យ​បំផុត​​មួយ។ គាត់​បាន​បង្កើត​កំណត់ត្រា​សម្រាប់​ចំនួន Assists ច្រើន​ជាង​គេ ក្នុង​មួយ​ប្រកួត ដោយ​គ្មាន​​កីឡាករ​​ណា​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ MLS ធ្លាប់ Assists បាន 5 ដង ក្នុង​​មួយ​ប្រកួត​នោះ​ទេ។ នេះ​មិន​មែន​ជា​លើក​ទីមួយ ហើយ​ក៏​ប្រហែល​មិនមែន​ជា​កំណត់ត្រា​ចុង​ក្រោយ​របស់​កីឡាករ​អាហ្សង់ទីន​រូប​នេះ សម្រាប់​លីគ​កំពូល​សហរដ្ឋអាមេរិក​នោះ​ឡើយ។ កាល​ពី​សប្តាហ៍​មុន Messi ក៏​បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ​ផង​ដែរ ដែល​ជា​កំណត់ត្រា​កីឡាករ​​ស៊ុត​បញ្ចូលទី​ច្រើន​ជាង​គេ ​ក្នុង​​ការ​​ប្រកួតចំនួន 7 លើក​ដំបូង​បន្ទាប់​ពី​បើក​រដូវកាល​នៅ MLS។

Liverpool ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Tottenham Hotspur យ៉ាងកក់ក្តៅក្នុងលទ្ធផល 4-2 ​យប់មិញ​នេះ

Liverpool ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Tottenham Hotspur យ៉ាងកក់ក្តៅក្នុងលទ្ធផល 4-2 ​យប់មិញ​នេះ

លោក Ange Postecoglou ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur នឹង​ត្រូវ​ដឹកនាំ​កូន​ក្រុមរបស់​ខ្លួននៅ​ក្នុង​ការ​ប្រកួត Premier League ដែល​ត្រូវ​ប៉ះ​នឹង​ក្រុម​ម្ចាស់​ផ្ទះ Liverpool នៅ​កីឡដ្ឋាន Anfield។ យ៉ាង​ណា​មិញ Tottenham Hotspur នឹង​ត្រូវ​ព្យាយាម​ស្វែងរក​ជ័យ​ជំនះ​មក​វិញ បន្ទាប់​ពី​ពួក​គេ​បាន​ចាញ់ 3 ប្រកួត​ជាប់ៗ​គ្នា​មក​ហើយ ដោយ​ចុង​ក្រោយ​បាន​ចាញ់ Chelsea ជាមួយ​នឹង​លទ្ធផល 2-0។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​ហង្សក្រហម Liverpool វិញ ពួក​គេ​ហាក់​ដូច​ជា​អស់​សង្ឃឹម​រួច​ទៅ​ហើយ ក្នុង​ការ​តាម​ប្រជែងពាន​លីគ​ជាមួយ Man City និង Arsenal នៅ​រដូវកាល​នេះ។ សម្រាប់​ការ​ប្រកួត​ទល់​នឹង Liverpool ថ្ងៃ​នេះ​ដែរ ក្រុម​របស់​លោក Ange Postecoglou នឹង​មិន​មាន​បេក្ខភាព​កីឡាករ​សំខាន់ៗ 2 រូប​ដែល​កំពុង​មាន​របួស​គឺ Timo Werner (របួស​សរសៃពួរ) និង Ben Davies (របួស​កំភួនជើង)។ ពួក​គេ​ទាំង 2 មាន​បញ្ហា​នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង Arsenal…

គ្រូ Xavi រិះគន់​យ៉ាងចាស់ដៃលើទម្រង់​លេង​កូន​ក្រុម​របស់​ខ្លួន ក្រោយ​ចាញ់ Girona 4-2

គ្រូ Xavi រិះគន់​យ៉ាងចាស់ដៃលើទម្រង់​លេង​កូន​ក្រុម​របស់​ខ្លួន ក្រោយ​ចាញ់ Girona 4-2

គ្រូ​បង្វឹក​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona លោក Xavi Hernandez បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​កូនក្រុម​របស់​គាត់ ជាមួយ​នឹង​ទម្រង់​លេង​មិន​ល្អ​របស់​ពួក​គេ ដែល​ធ្វើ​ឲ្យ​មាន​​ការ​​បរាជ័យ​ក្នុង​ការ​ប្រកួត​ទល់​នឹង Girona ក្នុង​លទ្ធផល 4-2 កាល​ពី​រំលង​អាធ្រាត​យប់មិញ​នេះ ដែល​ជា​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អេស្ប៉ាញ La Liga។ ការ​ប្រកួត​ដ៏​សំខាន់​ទល់​នឹង Girona នេះ​ដែរ Barcelona អាច​ពន្យា​ពេល​នៃ​ការ​លើក​ពាន La Liga របស់​ក្រុម​ជា​គូ​ប្រជែង Real Madrid របស់​ពួក​គេ​បាន។ ប៉ុន្តែ​ក្រោយ​ពី Barcelona បាន​ចាញ់​ដោយ​បាត់ 3 ពិន្ទុ​ក្រោម​ថ្វី​ជើង​របស់ Girona ស្រប​ពេល​ដែល Real Madrid បាន​យក​ឈ្នះ Cadiz 3-0 នោះ ពួក​គេ​មាន​ពិន្ទុ​គ្រប់គ្រាន់ ក្នុង​ការ​កំណត់ថា នឹង​ក្លាយ​ជា​ម្ចាស់ពាន​នៅ​រដូវកាល​នេះ​រួច​ទៅ​ហើយ។ Xavi បាន​និយាយ​​ក្រោយ​ការ​រាជ័យ​របស់ Barcelona ថា៖ “យើង​គ្រប់គ្រង​ការ​ប្រកួត ហើយ​យើង​មាន​បាល់​លេង​ច្រើន។ យើង​មិន​អាច​រក​គ្រាប់បាល់​ទី 3 បាន ហើយ​បន្ទាប់​មក​យើង​ផ្តល់​ជូន​នូវ​អំណោយ​ចំនួន 3 ដង ដល់…

Mourinho បដិសេធសំណើក្លិបធំៗជាច្រើន ដោយសារគាត់កំពុងទន្ទឹងរង់ចាំការចចារជាមួយក្លឹបយក្សមួយនេះ

Mourinho បដិសេធសំណើក្លិបធំៗជាច្រើន ដោយសារគាត់កំពុងទន្ទឹងរង់ចាំការចចារជាមួយក្លឹបយក្សមួយនេះ

លោក Jose Mourinho ត្រូវបានគេរាយការណ៍ថា បានបដិសេធសំណើរបស់ក្លិបគីឡូធ្ងន់នៅ Premier League មួយចំនួន ដោយសារតែលោកដាក់គោលដៅចង់មកដឹកនាំក្លិបយក្ស Bayern Munich។ ជាការពិតណាស់ លោក Jose គឺមិនទាន់មានក្លិបដឹកនាំនោះទេ ចាប់តាំងពីលោកត្រូវបានក្លិប AS Roma បណ្តេញចេញពីតំណែងកាលពីខែ មករា កន្លងទៅ ខណៈក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ លោកក៏មានក្លិបនៅ Premier League មួយចំនួនដូចជាអតីតក្លិបរបស់លោក Chelsea និង Newcastle ទាក់ទងមកផងដែរ ប៉ុន្តែលោកសុទ្ធតែបដិសេធទាំងអស់។ យ៉ាងណាមិញ ថ្មីៗនេះកាសែត BILD ដែលជាកាសែតដ៏ធំមួយរបស់ អាល្លឺម៉ង់ បានចុះផ្សាយថា លោក Jose ដែលជាអតីតអ្នកចាត់ការរបស់ Manchester United បច្ចុប្បន្នកំពុងសម្លឹងមើលរកឱកាសក្នុងការក្លាយជាអ្នកចាត់ការបន្ទាប់របស់ Bayern Munich ដើម្បីជំនួសរបស់លោក Thomas Tuchel ដែលប្រកាសចាកចេញពីតំណែងនៅដំណាច់រដូវកាលនេះ។ ប្រភពដដែលបានបន្ថែមថា លោក Jose បានសុខចិត្តបដិសេធជាមួយក្លិបជាច្រើន ដោយសារតែលោករង់ចាំការដាក់សំណើរបស់ Bayern…

Ten Hag ថាលោកនឹងបើកចិត្តក្នុងការដឹកនាំក្រុមមួយនេះ ប្រសិនបើគាត់ត្រូវបាន Man UTD បណ្តេញចេញ

Ten Hag ថាលោកនឹងបើកចិត្តក្នុងការដឹកនាំក្រុមមួយនេះ ប្រសិនបើគាត់ត្រូវបាន Man UTD បណ្តេញចេញ

អ្នកចាត់ការទូទៅ លោក Erik ten Hag បានលើកឡើងថា លោកបើកចិត្តក្នុងការវិលត្រឡប់ទៅដឹកនាំ Ajax វិញ ប្រសិនបើលោកត្រូវបាន Manchester United ចេញពីតំណែងក្រោយចប់រដូវកាលនេះ។ ជាការពិតណាស់ លោក Ten Hag បានចូលមកកាន់តំណែងនៅឯកីឡដ្ឋាន Old Trafford នៅក្នុងរដូវកាល ២០២២/២០២៣ ហើយ នៅក្នុងរដូវកាលទីមួយរបស់លោកបានជួយក្រុមបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ នៅ Premier League និង ឈ្នះពានរង្វាន់ EFL Cup ប៉ុន្តែ នៅក្នុងរដូវកាលនេះពួកគេកំពុងធ្លាក់ទម្រង់លេងខ្លាំង ដោយ កំពុងឈរនៅលេខរៀងទី៦ មិនមានកៅអីលេងក្នុងពានរង្វាន់ Champions League រដូវកាលក្រោយឡើយ ប៉ុន្តែ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ FA Cup ទល់នឹង Manchester City។ គួរបញ្ជាក់ផងដែរថា លោក Ten Hag ជា គ្រូបង្វឹកដ៏ជោគជ័យខ្លាំងមួយក្នុងប្រវត្តិសាស្រ្តរបស់ Ajax ដែលលោកធ្លាប់បានដឹកនាំពីចន្លោះឆ្នាំ ២០១៧-២០២២…

Marco Reus និងតារាឆ្នើម 5រូបទៀតគេរំពឹងថានឹងអាចតាម Lionel Messi ទៅអាមេរិចនៅរដូវក្តៅនេះ

Marco Reus និងតារាឆ្នើម 5រូបទៀតគេរំពឹងថានឹងអាចតាម Lionel Messi ទៅអាមេរិចនៅរដូវក្តៅនេះ

Marco Reus នឹងបញ្ចប់រយៈពេល ១២ឆ្នាំរបស់គាត់ជាមួយ Borussia Dortmund នៅរដូវក្តៅនេះ ដែលជំរុញឱ្យមានការពិភាក្សាអំពីការផ្លាស់ប្តូរទៅកាន់ Major League Soccer។ Reus និងក្លឹបបានព្រមព្រៀងគ្នារួចរាល់ហើយដើម្បីចែកផ្លូវគ្នានៅចុងរដូវកាលនេះប៉ុន្តែគាត់សង្ឃឹមថានឹងបញ្ចប់ទៅដោយភាពខ្លាំងបំផុតជាមួយនឹងក្លឹបត្រឹមតែ ៩០នាទីប៉ុណ្ណោះក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅកីឡដ្ឋាន Wembley ។ Reus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ខ្ញុំពិតជាមានអំណរគុណ និងមោទនភាពយ៉ាងខ្លាំងចំពោះពេលវេលាដ៏ពិសេសនេះនៅក្លឹប Borussia Dortmund របស់ខ្ញុំ។ ខ្ញុំបានចំណាយពេលជាងពាក់កណ្តាលនៃជីវិតរបស់ខ្ញុំនៅក្លឹបនេះ ហើយរីករាយជារៀងរាល់ថ្ងៃ ទោះបីជាមានពេលវេលាដ៏លំបាកខ្លះក៏ពិតមែន។ ខ្ញុំដឹងរួចហើយថាខ្ញុំនឹងពិបាកនិយាយលានៅចុងបញ្ចប់នៃរដូវកាលនេះ”។ Marco Reus កំពុងស្ថិតនៅលើទីផ្សារបើកចំហដោយគ្មានជាប់កុងត្រាជាមួយក្លឹបណាឡើយនៅរដូវក្តៅខាងមុខនេះ កេរ្ត៍ឈ្មោះ និងបទពិសោធន៍របស់គាត់ធ្វើឱ្យគាត់ក្លាយជាបេក្ខជនដ៏សំខាន់សម្រាប់ការផ្លាស់ទៅសហរដ្ឋអាមេរិក។ គាត់នឹងដើរតាមគន្លងរបស់ Bastian Schweinsteiger ដែលជាជនជាតិអាឡឺម៉ង់លំដាប់កំពូលចុងក្រោយដែលផ្លាស់ទៅលេង MSL។ មិនត្រឹមតែ Reus ទេដែលនឹងទៅលេង MSL ជាមួយ Messi ក្នុងនោះមានកីឡាករល្បីឈ្មោះ ៥រូបទៀតក៏រំពឹងថាពួកគេនឹងទៅលេងនៅទឹកដីអាមេរិកផងដែរមានដូចជា៖ Luka Modric របស់ Real Madrid Raphael Varane…

Roony Bardghji ​ត្រូវ​សម្រាក​ពី​បាល់​ទាត់ 1ឆ្នាំ ខណៈកំពុងឡើងជើង និងមានការចាប់អារម្មណ៍ខ្លាំង

Roony Bardghji ​ត្រូវ​សម្រាក​ពី​បាល់​ទាត់ 1ឆ្នាំ ខណៈកំពុងឡើងជើង និងមានការចាប់អារម្មណ៍ខ្លាំង

ខ្សែ​បម្រើ​ប្រយុទ្ធ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​​ទេពកោសល្យ​ខ្ពស់​ក្នុង​ចំណោម​កីឡាករ​ផ្សេង​ទៀត​នៅ​តំបន់​អឺរ៉ុប Roony Bardghji របស់​ក្លឹប F.C. Copenhagen បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។ យ៉ាង​ណា​មិញ ខ្សែ​ប្រយុទ្ធ​វ័យ 18 ​ឆ្នាំ​រូប​នេះ​បាន​រង​របួស​អំឡុង​ពេល​ហ្វឹកហាត់​ជា​មួយ​មិត្ត​រួម​ក្រុម។ Roony Bardghji ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា បាន​រងរបួស​រហែក​ជង្គង់ ACL។ បន្ថែម​លើស​ពី​នេះ​ទៀត កីឡាករ​ឆ្នើម​រូប​នេះ នឹង​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ជា​សះស្បើយ​ពី​របួស​ចន្លោះ​ពី 9 ទៅ 12 ខែ ដែល​ជា​រយៈពេល​មួយ​ដ៏​យូរ។ គួរ​ដឹង​ផង​ដែរ​ថា Roony Bardghji គឺ​ជា​កីឡាករ​ដែល​កំពុង​ឡើង​ជើង និង​លេច​ធ្លោរ​ខ្លាំង ហើយ​ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍ ពិសេស​ក្លឹប​បិសាចក្រហម Manchester United។ កីឡាករ​ឆ្នើម​រូប​នេះ​ជា​កីឡាករ​ដ៏​សំខាន់​របស់​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ដោយ​ក្នុង​​រដូវ​កាល​នេះគាត់​បាន​បង្ហាញ​ខ្លួន​សរុប 36 ​ប្រកួត និង​​ស៊ុត​បញ្ចូលទី​បាន 10 ​គ្រាប់។

ចេញពី Bayern លោកគ្រូ Tuchel ​អាចនឹងទៅដឹកនាំ​នៅ​ក្លឹបបិសាចក្រហម Man Utd នៅរដូវកាលក្រោយ

ចេញពី Bayern លោកគ្រូ Tuchel ​អាចនឹងទៅដឹកនាំ​នៅ​ក្លឹបបិសាចក្រហម Man Utd នៅរដូវកាលក្រោយ

លោក Thomas Tuchel ដែល​ត្រៀម​នឹង​ចាកចេញ​ពី​តំណែង​ជា​គ្រូបង្វឹក​របស់​ក្លឹប Bayern Munich នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ត្រូវ​បាន​គេ​ដឹង​ថា ចង់​បន្ត​អាជីព​របស់​ខ្លួន ដោយ​ដឹកនាំ​ក្លឹប​បិសាចក្រហម Manchester United។ យ៉ាង​ណា​មិញ ឱកាស​ដែល Thomas Tuchel អាច​នឹង​ចូលរួម​ជាមួយ​បិសាចក្រហម​បាន លុះ​ត្រា​តែ​ក្លឹប​យក្ស​របស់​អង់គ្លេស​មួយ​នេះ​បណ្ដេញ​គ្រូ​បង្វឹក​បច្ចុប្បន្ន​របស់​ខ្លួន​លោក Erik ten Hag ចេញ​ពី​តំណែង។ ថ្នាក់​លើ​របស់​ក្លឹប​បិសាចក្រហម ចាប់​អារម្មណ៍​លើ Thomas Tuchel ខណៈ​ដែល​ជោគ​វាសនា​របស់ Erik ten Hag កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សង្ស័យ។ ថ្វី​ត្បិត​តែ Thomas Tuchel មិន​អាច​ដឹកនាំ Bayern Munich ឲ្យ​ឈ្នះ​ពាន​លីគ​នៅ​រដូវកាល​នេះ​ក៏​ដោយ ប៉ុន្តែ​ទម្រង់​លេង​របស់​ក្រុម ហាក់​មិន​អា​ក្រក់​ពេក​ឡើយ។ ទន្ទឹម​នឹង​នេះ​ដែរ Bayern Munich នៅ​តែ​មាន​ក្ដី​សង្ឃឹម​ក្នុង​ការ​ឈ្នះពាន​ដ៏​ធំ​មួយ​គឺ UEFA Champions League ដែល​ពួក​គេ​បាន​ឡើង​មក​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ផង​ដែរ។ បន្ថែម​លើស​ពី​នេះ​ទៀត Thomas Tuchel ក៏​ធ្លាប់​ជា​គ្រូ​បង្វឹក​ដែល​មាន​បទពិសោធន៍​ស្រាប់​ក្នុង​ការ​ដឹកនាំ​ក្លឹប​នៅ Premier League។

ខ្សែការពារ​ Chelsea រូបនេះសម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​លេង​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ

ខ្សែការពារ​ Chelsea រូបនេះសម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​លេង​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ

ក្លឹប Fluminense FC នឹង​ចុះ​ហត្ថលេខា​លើ Thiago Silva នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ខាង​មុខ។ ខ្សែការពារ​ចាស់​វស្សា​រូប​នេះ នឹង​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន ពេល​ដែល​គាត់​ផុត​កុងត្រា​ជាមួយ​តោខៀវ Chelsea នា​រដូវក្ដៅ​នេះ។ សំណើរ​របស់​ក្លឹប Fluminense FC បាន​ដាក់​មក​ឲ្យ Thiago Silva ពិចារណា​កាល​ពី​សប្ដាហ៍​មុន បន្ទាប់​ពី​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ ប្រកាស​​ចាកចេញ​ពី Chelsea ជា​ផ្លូវការណ៍។ កិច្ច​ព្រមព្រៀង​ពាក្យ​សម្ដី​រវាង Thiago Silva និង​ក្លឹប Fluminense កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ ហើយ​អ្វីៗ​ហាក់​ដំណើរ​ការ​ទៅ​ដោយ​ភាព​វិជ្ជមាន។ កិច្ច​ព្រមព្រៀង​នៃ​ការ​ចុះ​ហត្ថលេខា​លើ Thiago Silva ពី​សំណាក់​ក្លឹប Fluminense មាន​រយៈពេល 1 ឆ្នាំ​ប៉ុណ្ណោះ គឺ​មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2026 (នេះ​បើ​តាម Globo បាន​រាយការណ៍)។ គួរ​រំលឹក​ផង​ដែរ​ថា Fluminense គឺ​ជា​អតីត​ក្លឹប​ចាស់​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ប្រស៊ីល​របស់ Thiago Silva ដែល​គាត់បាន​ចាកចេញ​ពី​ទីនោះ​តាំង​ពី​ឆ្នាំ 2009។

ខ្សែបម្រើ​វ័យ 21 ឆ្នាំរូបនេះ ត្រូវបានក្លឹប Barcelona ពិចារណា​លក់​ចេញ​នៅ​រដូវក្ដៅ​ខាងមុខនេះ

ខ្សែបម្រើ​វ័យ 21 ឆ្នាំរូបនេះ ត្រូវបានក្លឹប Barcelona ពិចារណា​លក់​ចេញ​នៅ​រដូវក្ដៅ​ខាងមុខនេះ

ក្លឹប​អ្នក​មាន​បុណ្យ Barcelona កំពុង​ពិចារណា​ក្នុង​ការ​ចែក​ផ្លូវ​គ្នា​ជាមួយ​ខ្សែបម្រើ​វ័យ​ក្មេង Pedri នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​ខាង​មុខ​នេះ។ កុងត្រា​បច្ចុប្បន្ន​របស់ Pedri ជា​មួយ Barcelona មាន​សុពលភាព​រហូត​ដល់​ចុង​ខែ​មិថុនា ឆ្នាំ 2026។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​បាន​ដឹង​ថា Barcelona បង្ហាញ​ចេតនា​នៃ​ការ​ចង់​លក់ Pedri បន្ទាប់​ពី​ពួក​គេ​បាន​បញ្ឈប់​ការ​ចរចា​កុងត្រា​ថ្មី​ជាមួយ​កីឡាករ​វ័យ 21 ឆ្នាំ​រូប​នេះ។ Pedri មិន​មែន​ជា​ចំណែក​មួយ​សំខាន់របស់​ក្រុម​លោក Xavi Hernandez នៅ​រដូវកាល​នេះ​ឡើយ ដោយ​គេ​បាន​ចូល​លេងត្រឹមតែ 19 ប្រកួត​ប៉ុណ្ណោះ​ក្នុង​លីគ ដោយ​ស៊ុត​បញ្ចូលទី​បាន 2 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 2 ដង។ ខ្សែបម្រើ​ឆ្នើម​រូប​នេះ​តែងតែ​ប្រឈម​មុខ​នឹង​បញ្ហា​របួស ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ខកខាន​មិន​អាច​បង្ហាញ​ទម្រង់​លេង​ឲ្យ​កាន់​តែ​លេច​ធ្លោរ​ជាង​មុន។ បើ​យោងតាម​គេហទំព័រ Transfermarkt គេ​បាន​ប៉ាន់​ស្មាន​តម្លៃ​ខ្លួន​នៃ​ការ​លក់ Pedri ប្រហែល​ជា 80 លានអឺរ៉ូ។