Sport

Real Madrid បានវាយបក២គ្រាប់ ផ្តួល Bayern Munich ឡើងទៅវគ្គផ្តាច់ព្រ័ត្រ UCL ត្រឹម៣នាទីប៉ុណ្ណោះ

Real Madrid បានវាយបក២គ្រាប់ ផ្តួល Bayern Munich ឡើងទៅវគ្គផ្តាច់ព្រ័ត្រ UCL ត្រឹម៣នាទីប៉ុណ្ណោះ

ក្លឹបអធិរាជស Real Madrid ដណ្តើមបានជ័យជម្នះជើងទី២ ១:០ ទៅលើក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ដ៏មិនគួរឱ្យជឿ ដោយសរុបទាំង២ជើង ៤:៣ ។ គួរកត់សម្គាល់ថា នៅចុងម៉ោងទៅហើយនោះខ្សែប្រយុទ្ធ Mato Joselu បានស៊ុតបញ្ចូលទីតាមស្មើនៅនាទី៨៨ និងគ្រាប់ជ័យជម្នះនៅនាទីទី៩០+១។ គួរជម្រាបដែរថា ក្រោយទទួលជ័យជម្នះ Real Madrid បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League រដូវកាល ២០២៣/២៤ នេះ ដែលនឹងត្រូវប៉ះជាមួយនឹងក្រុម Borussia Dortmund ៕ សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖

Podolski ដែលជាម្ចាស់ពាន World Cup 2018 ត្រៀម​ចូល​និវត្តន៍​ពី​បាល់ទាត់ហើយ…

Podolski ដែលជាម្ចាស់ពាន World Cup 2018 ត្រៀម​ចូល​និវត្តន៍​ពី​បាល់ទាត់ហើយ…

គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី 13 ខែ​កក្កដា ឆ្នាំ 2018 មក វា​នឹង​មាន​រយៈពេល 10 ឆ្នាំ ពី​ការ​ទទួល​ជ័យជម្នះ​របស់​ក្រុម​ជម្រើសជាតិ​អាឡឺម៉ង់​នៅ World Cup ហើយ​បន្តិច​ម្តងៗ កីឡាករ​ដែល​ធ្លាប់​លេង​នៅ​ពេល​នោះ​បាន​ចាប់​ផ្តើម​ចូល​និវត្តន៍​ពី​បាល់ទាត់។ កីឡាករ​ម្នាក់​ក្នុង​ចំណោម​នោះ​គឺ Lukas Podolski ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លឹប​របស់​​ប៉ូឡូញ Gornik Zabrze បាន​បង្ហាញ​ឲ្យ​ដឹង​អំពី​ផែនការ​របស់​គាត់ ក្នុង​ការ​បញ្ចប់​អាជីព​ពី​បាល់ទាត់។ កុងត្រា​របស់ Lukas Podolski ជាមួយ​ក្លឹប​របស់​ខ្លួន មាន​សុពលភាព​​រហូត​ដល់​រដូវ​ក្តៅ​ឆ្នាំ 2025 ហើយ​ពេល​នោះ​ខ្សែ​ប្រយុទ្ធ​រូប​នេះ នឹង​មាន​អាយុ 39 ឆ្នាំ។ ដោយ​ឡែក Lukas Podolski បាន​និយាយ​ក្នុង​ការ​សន្ទនា​មួយ​ជាមួយ Kanał Sportowy ថា គាត់​អាច​នឹង​ចូល​និវត្តន៍​ពី​បាល់ទាត់​មុន​កុងត្រា​ផុត​កំណត់ ព្រោះ​នៅ​ពេល​នេះ​ឆ្អឹង​របស់​គាត់​ហាក់​មាន​បញ្ហា​មិន​ដូច​មុន​ទៀត​ទេ។ កីឡាករ​រូប​នេះ​ក៏​បាន​និយាយ​បន្ថែម​ទៀត​ថា តាម​ពិត​ទៅ​គាត់​ចង់​លេង​បាល់ 2 រឺ 3 ឆ្នាំ​ទៀត ប៉ុន្តែ​កាយ​សម្បទារ​ប្រហែល​ជា​មិន​អំណោយ​ផល​គ្រប់​គ្រាន់​ឡើយ។

PSG ប្រហែល​ជា​ត្រូវ​​បន្ត​ពាក្យស្លោកមួយថា “មិន​អាច​ឈ្នះ​ពាន UCL” ជា​ច្រើន​រដូវកាល​ទៀត

PSG ប្រហែល​ជា​ត្រូវ​​បន្ត​ពាក្យស្លោកមួយថា “មិន​អាច​ឈ្នះ​ពាន UCL” ជា​ច្រើន​រដូវកាល​ទៀត

​ក្លឹប Borussia Dortmund បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ UEFA Champions League បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Paris Saint-Germain ក្នុង​លទ្ធផល​សរុប (ទាំង​ពីរ​ជើង) 2-0។ បន្ទាប់​ពី​ឈ្នះ​ក្នុង​ការ​ប្រកួត​ជើង​ទី 1 លើ​ទឹក​ដី​ខ្លួន​ឯង​ដោយ​លទ្ធផល 1-0 កាល​ពី​សប្តាហ៍មុន ក្រុម​របស់​លោក Edin Terzic បាន​បង្កើត​ទម្រង់​ការពារ​ដ៏អស្ចារ្យ ដែល​មិន​ត្រឹមតែ​មិន​ឲ្យ PSG ស៊ុត​បញ្ចូលទី​បាន​ទេ តែ​ថែម​ទាំង​បាន​ស៊ុត​បន្ថែម 1 គ្រាប់​ទៀត​ផង​ដែរ។ នៅ​ក្នុង​កា​រប្រកួត​រវាង​ក្រុម​ទាំង 2 យើង​មើល​ឃើញ​ថា PSG បាន​ព្យាយាម​សម្រុក​ជា​ខ្លាំង ដើម្បី​តាម​ស្មើ​គ្រាប់​បាល់​ដែល​ពួក​គេ​ជំពាក់ Borussia Dortmund 1 គ្រាប់​កាល​ពី​ជើង​ទី​មួយ។ ប៉ុន្តែ​ជាក់​ស្ដែង​អ្វីៗ​មិន​អាច​កើត​ឡើង​ឡើយ ហើយ​មិន​តែ​ប៉ុណ្ណោះ​ពួក​គេ​បាន​ភ្លាត់​ឲ្យ​ខ្សែការពារ Mats Hummels តែត​បញ្ចូលទី​បាន 1 គ្រាប់​ទៀត​នៅ​នាទីទី 50។ មជ្ឈដ្ឋាន​បាល់ទាត់​កំពុង​មើល​ឃើញ​ថា PSG ប្រហែល​ជា​នឹង​មិន​ស្គាល់​ពាន UCL ជា​ច្រើន​ឆ្នាំ​បន្ត​ទៀត ព្រោះ​រដូវកាល​នេះ​អាច​ចាត់​ទុក​ថា ជា​រដូវកាល​ដ៏​ឡើង​ជើង​ខ្លាំង​ហើយ​សម្រាប់​ពួក​គេ ប៉ុន្តែ PSG…

ថ្ងៃ​នេះ​កាល​ពី 5 ឆ្នាំ​មុន Liverpool ធ្វើ​ឲ្យ Barcelona បាត់បង់ពាន​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត UCL

ថ្ងៃ​នេះ​កាល​ពី 5 ឆ្នាំ​មុន Liverpool ធ្វើ​ឲ្យ Barcelona បាត់បង់ពាន​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត UCL

ក្លឹប​ហង្សក្រហម Liverpool នៅ​សល់​តែ 2 ប្រកួត​ទៀត​ប៉ុណ្ណោះ ក្នុង​រដូវកាល​នេះ ដែល​ជា​ការ​ប្រកួត​ក្នុង​ក្របខណ្ឌ Premier League។ បច្ចុប្បន្ន Liverpool មិន​មែន​ជា​ក្លឹប​លេច​ធ្លោរ​ខ្លាំង ដូច​កាល​ពី​អតីតកាល និង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ឡើយ បើ​ទោះ​បី​ជា​ពួក​គេ​មាន​សមត្ថភាព​មិន​ចាញ់ Man City រឺ Arsenal ក៏​ដោយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​នេះ​យើង​នឹង​ចោល​ភ្នែក​ក្រឡេក​មក​មើល​អតីតកាល​បន្តិច ដែល​ក្លឹប​យក្ស​របស់​អង់គ្លេស​មួយ​នេះ បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ ថ្ងៃ​នេះ​កាល​ពី 5 ឆ្នាំមុន (ថ្ងៃទី 7 ខែ​ឧសភា) គឺ​ជា​ការ​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ UEFA Champions League ជើង​ទី 2។ ហង្សក្រហម Liverpool ដែល​បាន​ដឹកនាំ​ដោយ​លោក Jurgen Klopp បាន​វាយបក​យក​ឈ្នះ Barcelona ក្នុង​លទ្ធផល 4-0 ខណៈ​ដែល​កាល​ពី​ប្រកួត​ជើង​ទី 1 ពួក​គេ​បាន​ចាញ់​ដោយ​ជំពាក់​គ្រាប់​បាល់ 3 គ្រាប់។ ក្នុង​រដូវកាល​នោះ Liverpool បាន​ក្លាយ​ជា​ម្ចាស់​ពាន UCL បន្ទាប់​ពី​ឈ្នះ…

Mourinho មានបំណងចង់​មក​ដឹកនាំ​នៅ​បិសាចក្រហម​ Man Utd វិញនៅរដូវក្តៅខាងមុខ

Mourinho មានបំណងចង់​មក​ដឹកនាំ​នៅ​បិសាចក្រហម​ Man Utd វិញនៅរដូវក្តៅខាងមុខ

គ្រូ​បង្វឹក​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​លោក Jose Mourinho ចាប់​អារម្មណ៍​ក្នុង​ការ​វិល​ត្រឡប់​មក​កាន់​តំណែង​ជា​គ្រូបង្វឹក​នៅ​ក្លឹប​បិសាចក្រហម Manchester United វិញ (នេះ​បើ​តាម​សេចក្ដី​រាយ​ការណ៍​របស់ Manchester Evening News)។ យោងតាម​ប្រភព​ដដែល​នេះ​ដែរ​បាន​ឲ្យ​ដឹង​ថា សម្រាប់​ក្លឹប​បិសាចក្រហម​ផ្ទាល់ មិន​ចាប់​អារម្មណ៍​​ក្នុង​ការ​អញ្ជើញ Jose Mourinho ឲ្យ​ត្រឡប់​ទៅ​មក Old Trafford ឡើយ បើ​ទោះ​បី​ជា​គ្រូ​បង្វឹក​រូប​នេះ បាន​ប្រាប់​មិត្តភក្តិ​របស់​គាត់​ពី​បំណង​ក្នុង​ការ​ចង់​មក​ដឹកនាំ​នៅ​អតីត​ក្លឹប​ចាស់​នេះ​វិញ​ក៏​ដោយ។ កាល​ពី​មុន គ្រូបង្វឹក​វ័យ 61 ឆ្នាំ​រូបនេះ​ធ្លាប់​បាន​ដឹកនាំ​​បិសាចក្រហម​ម្ដង​រួច​មក​ហើយ កាល​ពី​ខែឧសភា ឆ្នាំ 2016 ដល់​ខែ​ធ្នូ ឆ្នាំ 2018។ ក្រោម​ការ​ដឹកនាំ​របស់ Jose Mourinho ក្លឹប​បាន​ឈ្នះពាន​រង្វាន់ Europa League, EFL Cup និង​បាន​បញ្ចប់​រដូវកាល​ដោយ​ក្លាយជា​ជើង​ឯករង​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល Premier League ផង​ដែរ។

តើក្រុមមួយ​ណា​ដែលអាចឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត​រវាង Real Madrid និង Bayern Munich?

តើក្រុមមួយ​ណា​ដែលអាចឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត​រវាង Real Madrid និង Bayern Munich?

នៅ​រំលង​អាធ្រាតយប់នេះ (ម៉ោង 2) យើង​នឹង​រក​ឃើញ​ក្រុម​មួយ​ដែល​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត UEFA Champions League រវាង Real Madrid និង Bayern Munich។ ក្រុម​ទាំង 2 នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​​កីឡដ្ឋាន Santiago Bernabeu ខណៈ​ដែល​កាល​ពី​ប្រកួត​ជើង​ទី​មួយ ពួក​គេ​បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល 2-2។ ក្លឹប​អធិរាជស Real Madrid ហាក់​ដូច​ជា​មាន​ប្រៀប​ជាង​បន្តិច ដោយ​សារ​តែ​ពួក​គេ​ជា​ក្រុម​ម្ចាស់​ផ្ទះ ដែល​មាន​អ្នកគាំទ្រ​លើក​ទឹកចិត្ត​ជា​ចំណែក​ដ៏​សំខាន់។ មួយ​ក្នុង​ចំណោម Real Madrid រឺ Bayern Munich នឹង​ឡើង​ទៅ​ជួប​ជាមួយ Dortmund ដែល​ឈរ​ចាំ​នៅ​វគ្គ​ផ្ដាច់ព្រ័ត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ប្រកួត​របស់ Real Madrid និង Bayern Munich ប្រហែល​ជា​កាន់​តែ​តាន​តឹង​ខ្លាំង ព្រោះ​ក្រុម​ទាំង 2 មិន​ជំពាក់​គ្រាប់​បាល់​គ្នា​ឡើយ ហើយ​ពួក​គេ​រៀងៗ​ខ្លួន​នឹង​លេង​ដោយ​ការ​ប្រុង​ប្រយ័ត្ន​បំផុត។ ប្រសិន​បើ​លេង 90 នាទី ដោយ​មិន​អាច​រក​ក្រុម​ដែល​ឈ្នះ​បាន​ទេ​នោះ នឹង​មាន​ការ​ថែម​ម៉ោង 15 នាទី…

Real Madrid និង Barcelona កំពុងប្រជែងគ្នាយកកីឡាករឆ្នើមវ័យក្មេងរូបនេះពីក្លឹប River Plate

Real Madrid និង Barcelona កំពុងប្រជែងគ្នាយកកីឡាករឆ្នើមវ័យក្មេងរូបនេះពីក្លឹប River Plate

ក្លឹប Real Madrid កំពុងតែនាំមុខគេក្នុងការចុះហត្ថលេខាលើកីឡាករវ័យ១៦ឆ្នាំដែលមានទេពកោសល្យ Franco Mastantuono ពីក្រុមមកពីលីគអាហ្សង់ទីន River Plate។ យុវជនម្នាក់នេះត្រូវបានគេរាយការណ៍ថាបានបង្ហាញពីចំណាប់អារម្មណ៍របស់គេក្នុងការលេងឱ្យ Barcelona ជៀសជាង Real Madrid ហើយក្រុមកាតាឡាន់ក៏បានចាប់អារម្មណ៍លើគាត់ផងដែរ ប៉ុន្តែបន្ទាប់ពីការសន្ទនាជាមួយប្រធានក្លឹបលោក Juni Calafat នឹងផ្តល់អាទិភាពដល់ការផ្តល់ជូនពី Los Blancos វិញ។ កីឡាករវ័យក្មេង Mastantuono បានចាប់អារម្មណ៍ដំបូងគឺក្លឹប Barcelona ដែលពោរពេញទៅដោយទំនុកចិត្តក្នុងនោះក៏មាន Manchester United, Manchester City និង Chelsea ក៏ចាប់អារម្មណ៍យុវជនអាហ្សង់ទីនផងដែរ នេះបើយោងតាមរបាយការណ៍ផ្សេងៗ។ ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពី Real Madrid បើកការទាក់ទងជាមួយ River និង Mastantuono វាហាក់ដូចជាពួកគេអាចមានប្រៀបក្នុងការយកឈ្នះពួកគេបាន។

ទើបតែមកសោះ ឥឡូវកីឡាករ Roque អត់សប្បាយចិត្តជាមួយ Barcelona ប្រកាសចង់ចាកចេញពីក្លឹប

ទើបតែមកសោះ ឥឡូវកីឡាករ Roque អត់សប្បាយចិត្តជាមួយ Barcelona ប្រកាសចង់ចាកចេញពីក្លឹប

Vitor Roque កំពុងមានបំណងចង់ចាកចេញពី Barcelona វិញនៅរដូវក្តៅនេះ បន្ទាប់ពីគេមិនសប្បាយចិត្តជាមួយស្ថានភាពក្លិបបច្ចុប្បន្ន, នេះបើតាមការអះអាងដោយភ្នាក់ងាររបស់ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល រូបនេះផ្ទាល់ គឺលោក André Cury។ ជាការពិតណាស់ Vitor Roque ត្រូវបាន Barcelona ទិញយកពីក្រុម Athletico Paranaense កាលពីរដូវក្តៅមុនក្នុងតម្លៃ ៣២ លានដុល្លារអាមេរិក ប៉ុន្តែរូបគេបានមកដល់ទឹកដី Cam Nou និងប្រកាសជាផ្លូវការ គឺនៅពាក់កណ្តាលរដូវកាលនេះ ពោលគឺកាលពីខែ មករា ឆ្នាំ ២០២៤ កន្លងទៅ។ យ៉ាងណាមិញ ក្នុងកំឡុងពេលថ្មីៗនេះ ដោយសារតែមិនសូវទទួលបានឱកាសលេងក្រោមការដឹកនាំរបស់លោក Xavi Hernandez គឺបានធ្វើឱ្យ Vitor Roque គេមិនសប្បាយចិត្តនោះទេ ហើយឥឡូវនេះកំពុងតែមានបំណងគិតគូចង់ចាកចេញពីក្លិបវិញ។ ជុំវិញរឿងរ៉ាវខាងលើ បុរសសញ្ជាតិ ប្រេស៊ីល លោក André Cury ដែលជាភ្នាក់ងារផ្ទាល់ខ្លួនរបស់ Vitor Roque បានមានប្រសាសន៍ថា៖ ពួកយើងមិនអាចបន្តក្នុងស្ថានភាពបែបនេះ ជាមួយ Vitor Roque បានទេ ដូច្នេះគាត់អាចនឹងចាកចេញពី Barcelona…

Al-Osaimi រាយការណ៍ថាប្រធាន​ក្លឹប Inter Miami ចង់​ចុះ​ហត្ថលេខា​លើកំពូលឆ្នើម Cristiano Ronaldo

Al-Osaimi រាយការណ៍ថាប្រធាន​ក្លឹប Inter Miami ចង់​ចុះ​ហត្ថលេខា​លើកំពូលឆ្នើម Cristiano Ronaldo

ថ្មីៗ​នេះ​អ្នក​កាសែត​លោក Abdulaziz Al-Osaimi បាន​រាយការណ៍​ថា ប្រធាន​ក្លឹប​បាល់ទាត់​អាមេរិក Inter Miami គឺ​លោក David Beckham កំពុង​ស្វែង​រក​លទ្ធភាព​ដែល​អាច​ចុះ​ហត្ថលេខា​នាំ​យក​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ពី Al-Nassr មក​កាន់​ក្លឹប​របស់​ខ្លួន​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។ Beckham ចាប់​អារម្មណ៍​ក្នុង​បង្កើត​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​ដោយ​ការ​បង្រួបបង្រួម​ឲ្យ Cristiano Ronaldo ជួប​ជុំ​គ្នា និង​ក្លាយ​ជា​មិត្ត​រួម​ក្រុម​ជាមួយ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi។ គួរ​កត់​សម្គាល់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ 2022 នៅ​ពេល​ដែល Ronaldo លេង​ឲ្យ Manchester United ក្លឹប​របស់ Beckham ធ្លាប់​បាន​ទាក់ទង​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ម្ដង​រួច​មក​ហើយ។ ប្រសិន​បើ Cristiano Ronaldo ពិត​ជា​អាច​ចូលរួម​ជាមួយ​ក្លឹប Inter Miami មែន​នោះ ពិត​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ពិភពបាល់ទាត់ ព្រោះ​គាត់​អាច​លេង​ក្នុង​នាម​ជា​មិត្ត​រួម​ក្រុម​តែ​មួយ​ជាមួយ​នឹង Lionel Messi ដែល​ធ្លាប់​តែ​ជា​គូ​ប្រជែង​ដ៏​ក្ដៅ​គគុក​នឹង​គ្នា​កាល​ពី​ជាង 1 ទសវត្ស​មុន។

Ancelotti បំបែកកំណត់ត្រា​នៃ​ការ​ឈ្នះ​ពាន​របស់ Zidane ក្នុង​នាម​ជា​គ្រូ​បង្វឹក​របស់ Real Madrid

Ancelotti បំបែកកំណត់ត្រា​នៃ​ការ​ឈ្នះ​ពាន​របស់ Zidane ក្នុង​នាម​ជា​គ្រូ​បង្វឹក​របស់ Real Madrid

ការ​ឈ្នះពាន​ជើង​ឯក​លីគ La Liga នៅ​រដូវកាល​នេះ​របស់ Real Madrid គឺ​ជា​ពានរង្វាន់​ទី 12 ហើយ​សម្រាប់​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​លោក Carlo Ancelotti ដែល​គាត់​បាន​ឈ្នះ ក្នុង​នាម​ជាគ្រូ​បង្វឹក​របស់​ក្លឹប​អេស្ប៉ាញ​មួយ​នេះ។ ចំនួន​ពាន​ដែល គ្រូ​បង្វឹក​វ័យ 64 ឆ្នាំ​រូប​នេះ​បាន​ឈ្នះ បាន​ធ្វើ​ឲ្យ​គាត់​វ៉ាដាច់​ចំនួន​ពាន​របស់​លោក Zinedine Zidane ដែល​ជា​អតីត​គ្រូ​បង្វឹក​របស់​ក្លឹប Real Madrid។ គួរ​ដឹង​ផង​ដែរ​ថា លោក Zinedine Zidane បាន​ឈ្នះពាន​សរុប​ចំនួន 11 ដង ក្នុង​នាម​ជា​គ្រូបង្វឹក​របស់​ក្លឹប Real Madrid។ អតីត​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ បាន​ដឹកនាំ​ក្លឹប​អធិរាជស ពី​ឆ្នាំ 2016 ដល់​ឆ្នាំ 2018 និង​ពី​ឆ្នាំ 2019 ដល់​ឆ្នាំ 2021។ សម្រាប់​លោក Carlo Ancelotti គាត់​ធ្លាប់​បាន​ធ្វើ​ជា​គ្រូ​បង្វឹក​របស់ Real Madrid កាល​ពី​មុន​ម្ដង​រួច​មក​ហើយ ពី​ឆ្នាំ 2013 ដល់ 2015 ហើយ​បន្ទាប់​មកគាត់​ក៏​ត្រឡប់​មក​ដឹកនាំ​ជា​ថ្មី​ម្ដង​ទៀត​​ពីឆ្នាំ 2021…