Sport

Thierry Henry លើក​ឡើង​ថា Mbappe ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ PSG

Thierry Henry លើក​ឡើង​ថា Mbappe ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ PSG

អតីត​កីឡាករ​បាល់ទាត់​ឆ្នើម Thierry Henry បាន​និយាយ​ថា មិត្ត​រួម​សញ្ជាតិ​របស់​គាត់ Kylian Mbappe គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប PSG។ យ៉ាង​ណា​មិញ Thierry Henry ប្រហែល​ជា​ចង់​បញ្ជាក់​ថា តាំង​ពី​ដើម​រៀង​មក PSG មិន​ដែល​មាន​កីឡាករ​ណា​ម្នាក់​អស្ចារ្យ​ដូច Mbappe ឡើយ។ យោងតាម​សម្ដី​របស់ Thierry Henry ដែល​ត្រូវ​បាន​ដកស្រង់​ដោយ CBS Sports បាន​ឲ្យ​ដឹង​ថា៖ “វា​មិនមែន​ជា​អ្វី​ដែល​ត្រូវ​ជជែក​វែកញែក​នោះ​ទេ សម្រាប់​ខ្ញុំ Kylian Mbappe គឺ​ជា​កីឡាករ​លេខ 1 ដែល​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​អស្ចារ្យ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប PSG”។ គួរ​ដឹង​ផង​ដែរ​ថា Kylian Mbappe បាន​លេង​ឲ្យ​ក្លឹប​យក្ស​បារាំង PSG ចាប់​តាំង​ពី​រដូវក្តៅ​ឆ្នាំ 2017 រហូត​ដល់​បច្ចុប្បន្ន។ គាត់​បាន​ឈ្នះ​ពាន​ចំនួន 15 ដង ជា​មួយ PSG ក្នុង​រយៈពេល 7 ឆ្នាំ កន្លង​មក​នេះ និង​បាន​ស៊ុតបញ្ចូលទី 255 គ្រាប់…

Jorginho សម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​ជាមួយ Arsenal ដែល​មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2025

Jorginho សម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​ជាមួយ Arsenal ដែល​មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2025

ទោះ​បី​ជា​មាន​ឱកាស​បង្ហាញ​ខ្លួន​មិន​សូវ​ជាប់​លាប់​ ក្នុង​រដូវកាល​នេះ​ក៏ដោយ ខ្សែបម្រើ​ចាស់​វស្សា Jorginho បាន​សម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​កាំភ្លើង​ធំ Arsenal។ ដំបូង​ឡើយ​កុងត្រា​បច្ចុប្បន្ន​របស់​កីឡាករ​វ័យ 32 ឆ្នាំ​រូប​នេះ នៅ Emirates នឹង​ត្រូវ​ផុត​កំណត់​នៅ​ខែ​មិថុនា ឆ្នាំ 2024 ដែល​មាន​ន័យ​ថា ប្រសិន​បើ​គាត់​មិន​បន្ត​កុងត្រា​ថ្មី​ទេ នោះ​គាត់​នឹង​ចាកចេញ​ពី​ក្លឹប​នៅ​រដូវក្ដៅ​នេះ។ យោងតាម​​​គេហទំព័រ​ផ្លូវការណ៍​របស់​ក្លឹប​កាំភ្លើង​ធំ Arsenal បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ បាន​យល់​ព្រមលើ​ការ​បន្ត​កុងត្រា​ថ្មី​ដែល​មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2025។ ដូច្នេះ Jorginho នឹង​បន្ត​អាជីព​របស់​ខ្លួន​ពេញ​មួយ​រដូវកាល​ក្រោយ​ទៀត។ កាល​ពី​មួយ​រយៈមុន មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ក្លឹប​អ្នក​មាន​​បុណ្យ Barcelona កំពុង​សម្លឹង​មើល​ការ​ចុះ​ហត្ថលេខា​លើ Jorginho។ ផ្ទុយ​មក​វិញ Jorginho មិន​ចាប់​អារម្មណ៍​ក្នុង​ការ​ចាកចេញ​ទៅ​ទឹកដី​អេស្ប៉ាញ​ឡើយ ហើយ​ប្រសិន​បើ Barcelona នៅ​តែ​ចង់​បាន​ខ្សែបម្រើ​ឆ្នើម​រូប​នេះ នោះ​ពួក​គេ​នឹង​ត្រូវ​រងចាំ​រដូវដល់​រដូវក្ដៅ​ឆ្នាំ​ក្រោយ។

Boehly លើកឡើងយ៉ាងក្រៀមក្រំ ក្រោយទម្រង់លេងរបស់ Chelsea ប្រែប្រួលខុសពីការរំពឹងទុក

Boehly លើកឡើងយ៉ាងក្រៀមក្រំ ក្រោយទម្រង់លេងរបស់ Chelsea ប្រែប្រួលខុសពីការរំពឹងទុក

លោក Todd Boehly ដែលជាមហាសេដ្ឋីជំនួញជនជាតិអាមេរិកនិងជាម្ចាស់ក្លឹប Chelsea បានបង្ហាញវត្តមានចូលរួមក្នុងសន្និសិទ Sportico នៅទីក្រុង Los Angeles ហើយបានពណ៌នាពីក្រុមតោខៀវ ថាបានផ្លាស់ប្តូរទម្រង់លេងល្អប្រសើរនិងគួរអោយចាប់អារម្មណ៏នៅក្នុងប៉ុន្មានប្រកួតចុងក្រោយថ្មីៗនេះ។មានន័យថាមហាសេដ្ឋីវ័យ៥០ឆ្នាំលោក Boehly បានសម្តែងនូវការពេញចិត្តសម្រាប់ក្រុមរបស់គាត់ ហើយបានលើកឡើងថាក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកអន្តរជាតិអាហ្សង់ទីនលោក Mauricio Pochettino បានបង្ហាញការលេងបាល់ដ៏ល្អគួរអោយចាប់អារម្មណ៏ឡើងវិញ។ ម្ចាស់ក្លឹបដែលកំពុងកាន់កាប់ក្លឹបមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏នៅរដូវកាលទីពីររូបនេះបានលើកឡើងក្រោយការប្រកួតស្មើជាមួយ Aston Villa (២-២), ផ្តួល​Tottenham (២-០) និងបន្តលត់ West Ham (៥-០) បានបញ្ជាក់យ៉ាងដូជ្នេះថាៈ ខ្ញុំមិននឹកស្មានថាក្រុមអាចផ្លាស់ប្តូរទម្រង់លេងលឿនបែបនេះទេ។វាពិតជាស្រស់ស្អាតនៅពេលដែលឃើញពួកគេលេងស៊ីសង្វាក់គ្នា។

Mbappe ជឿជាក់​ថា PSG នឹង​នៅ​តែ​មាន​​ឱកាស​ឈ្នះ​ពាន UCL

Mbappe ជឿជាក់​ថា PSG នឹង​នៅ​តែ​មាន​​ឱកាស​ឈ្នះ​ពាន UCL

ក្លឹប​យក្ស​បារាំង PSG បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត UEFA Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ​ក្រោម​ថ្វី​ជើង Borussia Dortmund។ ទោះ​ជា​យ៉ាង​ណា ក្រោយ​ចប់​ការ​ប្រកួត ខ្សែប្រយុទ្ធ​ឆ្នើម Kylian Mbappe នៅ​តែ​បង្ហាញ​ជំនឿ​ចិត្ត​ថា ក្រុម​របស់​ខ្លួន​នឹង​នៅ​តែ​អាច​មាន​ឱកាស​ឈ្នះ​ពាន UCL ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ តាម​សម្ដី​របស់ Mbappe ដែល​បាន​ដកស្រង់​ដោយ​អ្នក​កាសែត​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា៖ “វា​ជា​ដំណើរ​ការ​ដ៏​វែងឆ្ងាយ ​ដើម្បី​ឈ្នះ​ពាន UEFA Champions League ហើយ​ខ្ញុំ​ប្រាកដ​ថា PSG នឹង​នៅ​មិន​ឆ្ងាយ​ពី​ឱកាស​ឈ្នះវានោះ​ទេ។ យើង​សោក​ស្ដាយ សម្រាប់​ការ​ប្រកួត​យប់​នេះ យើង​ពិត​ជា​ខក​ចិត្ត”។ គួរ​រំលឹក​ផង​ដែរ​ថា PSG បាន​ចាញ់ Borussia Dortmund ក្នុង​ការ​ប្រកួត UEFA Champions League ទាំង​ពីរ​ជើង ដោយ​លទ្ធផល​សរុប 2-0។ បច្ចុប្បន្ន Borussia Dortmund កំពុង​អង្គុយ​នៅ​កៅអី​វគ្គ​ផ្ដាច់ព្រ័ត ដោយ​រងចាំ​ជួប​អ្នក​ឈ្នះរវាង Real Madrid…

Tottenham ទទួលយកការដេញថ្លៃ ៦០លានផោន ប្រសិនក្លឹបណាចង់បានតារាឆ្នើមរូបនេះ

Tottenham ទទួលយកការដេញថ្លៃ ៦០លានផោន ប្រសិនក្លឹបណាចង់បានតារាឆ្នើមរូបនេះ

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានត្រៀមខ្លួនក្នុងការលក់ខ្សែប្រយុទ្ធទោល Richarlison ក្នុងតម្លៃប្រមាណ ៦០លានផោន នៅរដូវក្តៅនេះ ។ Tottenham មានឆន្ទៈក្នុងការផ្តល់ជូនដ៏សមរម្យណាមួយពីក្លឹបដែលចង់បាន Richarlison លើការដោះដូរជាមួយនឹងលទ្ធភាពទិញផ្តាច់កុងត្រា។ គួរកត់សម្គាល់ថា កីឡាករវ័យ ២៦ឆ្នាំ រូបនេះមានការធ្លាក់ចុះនៃទម្រង់លេងផងដែរ ខណៈ Spurs ចង់រុះរើតំបន់ប្រយុទ្ធឲ្យមុចស្រួចជាងពេលឥឡូវនេះ៕

Ferdinand ថាមានតែផ្លូវមួយនេះគត់ ដែលបីសាចក្រហមអាចទាក់ចិត្តឱ្យ Sancho ត្រឡប់មកវិញ

Ferdinand ថាមានតែផ្លូវមួយនេះគត់ ដែលបីសាចក្រហមអាចទាក់ចិត្តឱ្យ Sancho ត្រឡប់មកវិញ

អតីតខ្សែការពារជើងចាស់លោក Rio Ferdinand បានមានប្រសាសន៍ថា មានតែផ្លូវមួយគត់ដែល Manchester United អាចអន្ទងចិត្តឱ្យខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រឡប់មកវិញបាន គឺទាល់តែលោក Erik ten Hag ត្រូវបានក្លិបបណ្តេញចេញពីតំណែងជាមុនសិន។ ជាការពិតណាស់ កាលពីដើមរដូវកាល ២០២៣-២០២៤ នេះ ទំនាក់ទំនងគ្រូសិស្សរវាងលោក Ten Hag និង Sancho គឺត្រូវបានប្រេះឆា បន្ទាប់ពីអ្នកទាំង ២ បានប៉ះទង្គិចពាក្យសម្តីគ្នា ហើយចុងក្រោយ ដោយសារតែស្ថានភាពដ៏អាក្រក់បែបនេះ Man UTD ក៏បានសម្រេចចិត្តដាក់ Sancho ឱ្យ Dortmund អតីតក្លិបរបស់គេខ្ចីជើងបណ្តោះអាសន្នសិន។ យ៉ាងណាមិញ បន្ទាប់ពីត្រឡប់ទៅ Dortmund វិញ ឥឡូវនេះ Sancho កំពុងតែបង្ហាញទម្រង់លេងបានល្អខ្លាំងសឹងមិនគួរឱ្យជឿ ដែលធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈកាលពីយប់មិញនេះ ខ្សែប្រយុទ្ធស្លាបសញ្ជាតិ អង់គ្លេស រូបនេះ ទើបតែបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឱ្យ Dortmund ទម្លាក់ PSG…

Ancelotti ថា Vinicius Junior ជិតបានឈ្នះពាន Ballon d’Or ហើយក្រោយក្លឹបឡើងទៅវគ្គផ្តាច់ព្រ័ត្រ UCL

Ancelotti ថា Vinicius Junior ជិតបានឈ្នះពាន Ballon d’Or ហើយក្រោយក្លឹបឡើងទៅវគ្គផ្តាច់ព្រ័ត្រ UCL

អ្នកចាត់ការទូទៅក្លិប Real Madrid លោក Carlo Ancelotti បានលើកឡើងថា Vinicius Junior ខិតជិតនឹងឈ្នះពានរង្វាន់ Ballon d’Or ហើយ បន្ទាប់ពីរូបគេបានបង្ហាញការលេងបានយ៉ាងល្អជួយក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League។ ជាការពិតណាស់ Vinicius បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយ Real Madrid វាយបកយកឈ្នះ Bayern Munich ក្នុងលទ្ធផល ២ទល់នឹង១ និង ទទួលបានពានរង្វាន់កីឡាករល្អជាងគេប្រចាំការប្រកួតផងដែរ ខណៈ ពេលនេះកីឡាករសញ្ជាតិប្រេស៊ីលខាងលើ ត្រូវបានគេចាត់់ទុកជាបេក្ខភាពឈានមុខគេមួយក្នុងការឈ្នះពានរង្វាន់ Ballon d’Or ប្រសិនបើក្រុមអធិរាជសអាចគ្រងជើងឯកពានរង្វាន់ Champions League បាន។ ទាក់ទងនឹងរឿងខាងលើ ក្រោយចប់ការប្រកួត លោក Ancelotti បាននិយាយយ៉ាងខ្លីថា៖ ខ្ញុំគិតថា Vinicius ខិតជិតនឹងឈ្នះពានរង្វាន់ Ballon d’Or មែនទែនហើយ៕

Neuer បង្ហាញអារម្មណ៍បែបនេះ បន្ទាប់ពីខ្លួនបង្កកំហុសធ្វើឲ្យ Bayern ធ្លាក់ចេញពី UCL យប់មិញនេះ

Neuer បង្ហាញអារម្មណ៍បែបនេះ បន្ទាប់ពីខ្លួនបង្កកំហុសធ្វើឲ្យ Bayern ធ្លាក់ចេញពី UCL យប់មិញនេះ

អ្នកចាំទីក្លិប Bayern Munich កីឡាករ Manuel Neuer បានបង្ហាញអំពីអារម្មណ៍សោកស្តាយបន្ទាប់ពីខ្លួនបានបង្កកំហុសធ្វើឲ្យក្រុមត្រូវធ្លាក់ចេញពីពានរង្វាន់ Champions League។ ជាការពិតណាស់ ក្នុងការប្រកួតយប់មិញនេះ គឺ Bayern Munich ប៊ិះតែនឹងទទួលបានឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ទៅហើយ បន្ទាប់ពីពួកគេបានបើកការនាំមុខមុនលើ Real Madrid ១គ្រាប់មុនតាំងពីនាទីទី ៦៨ ប៉ុន្តែ ឈានដល់នាទីទី៨៨ ទៅហើយ Joselu បានស៊ុតបញ្ចូលទីពីការបង្កកំហុសចាប់បាល់ក្រឡករបស់ Neuer និង បានថែមគ្រាប់បាល់ទីពីររបស់ខ្លួននៅក្នុងនាទីទី ៩០+១ បញ្ចប់ក្តីសង្ឃឹមរបស់ Bayern Munich តែម្តង ក្នុងលទ្ធផលសរុបទាំងពីរជើង ៤ទល់នឹង៣។ ក្រោយចប់ការប្រកួត Neuer បាននិយាយថា៖ គ្រប់គ្នាដែលធ្លាប់បានលេងបាល់ទាត់ យល់ហើយថាពេលនេះខ្ញុំកំពុងមានអារម្មណ៍បែបណា។ វាពិតជាឈឺចាប់ខ្លាំងណាស់ ព្រោះពួកយើងមើលឃើញខ្លួនឯងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងឡុងដ៍ទៅហើយ។ ខ្ញុំរំពឹងថាបាល់នឹងមកក្នុងស្ថានភាពផ្សេង ប៉ុន្តែ វានឹងមកខ្ពស់បន្តិចដែលធ្វើឲ្យខ្ញុំពិបាកក្នុងការចាប់ ខណៈ Joselu នៅទីនោះស្រាប់ ដូច្នេះវាពិតជាពិបាកណាស់៕

Man Utd នឹង​ត្រូវបញ្ចប់កុងត្រាជាមួយ Erik ten Hag ​ក្នុងងារ​ជា​គ្រូ​បង្វឹក​របស់ក្លឹបនៅ​ចុង​រដូវកាល​នេះ

Man Utd នឹង​ត្រូវបញ្ចប់កុងត្រាជាមួយ Erik ten Hag ​ក្នុងងារ​ជា​គ្រូ​បង្វឹក​របស់ក្លឹបនៅ​ចុង​រដូវកាល​នេះ

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ធ្វើ​ការ​សម្រេច​ចិត្ត​រួច​ហើយ ដោយ​នឹង​បណ្តេញ​លោក Erik ten Hag ចេញ​ពី​តំណែង​ជា​គ្រូបង្វឹក​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ឆាប់ៗ​ខាង​មុខ។ បុរស​វ័យ 54 ឆ្នាំ​រូប​នេះ មាន​កុងត្រា​នៅ Old Trafford រហូត​ដល់​ខែ​មិថុនា ឆ្នាំ​ក្រោយ ប៉ុន្តែ​​កៅអី​ជា​គ្រូ​បង្វឹក​របស់​គាត់​ប្រហែល​ជា​មិន​អាច​រក្សា​បាន​ដល់​ផុត​កុងត្រា​នោះ​ឡើយ។ ទម្រង់​លេង​របស់​បិសាចក្រហម​នៅ​រដូវកាល​នេះ ពិត​ជា​ធ្លាក់​ចុះ​ខ្លាំង បើ​ធៀប​នឹង​រដូវកាល​មុន។ ពួក​គេ​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 4-0 នៅ​លើ​ទឹក​ដី​របស់ Crystal Palace កាល​ពី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ និង​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 8 ក្នុង​តារាង Premier League។ បិសាចក្រហម កំពុង​ប្រឈម​មុខ​នឹង​ការ​ខកខាន មិន​មាន​កៅអី​លេង​ពាន​ធំៗ​របស់​តំបន់​អឺរ៉ុប​រដូវកាល​ក្រោយ (2024-2025) ផង​ដែរ។ ថ្នាក់​លើ​របស់​ក្លឹប​បិសាចក្រហម​បាន​សម្រេច​ចិត្ត​រួច​ហើយ ដោយ​ពួក​គេ​​នឹង​បញ្ចប់​ការងារ​ជា​គ្រូ​បង្វឹក​របស់​លោក Erik ten Hag នា​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ គេ​បាន​ដឹង​បន្ថែម​ទៀត​ថា បើ​ទោះ​បី​ជា Erik ten Hag អាច​ដឹកនាំ​ក្រុម ដោយ​យក​ឈ្នះ Man City នៅ​វគ្គ​ផ្តាច់ព្រ័ត្រ…

Tuchel បញ្ចេញមតិដោយចិត្តត្រជាក់បែបនេះ ក្រោយកំហុសលើទីលានត្រូវបានទទួលស្គាល់

Tuchel បញ្ចេញមតិដោយចិត្តត្រជាក់បែបនេះ ក្រោយកំហុសលើទីលានត្រូវបានទទួលស្គាល់

Thomas Tuchel អ្នកចាត់ការទូទៅរបស់ក្លឹប Bayern Munich បានលើកឡើងថាការសម្រេចចិត្តរបស់គណៈកម្មាការរៀបចំការប្រកួតអោយបញ្ចប់ ជាផ្លូវការណ៏មុនពេលក្រុមរបស់គាត់បានស៊ុតបាល់បញ្ចូលទីតាមស្មើក្នុងម៉ោងបន្ថែមតង់ទី២ទល់និងក្រុមម្ចាស់ផ្ទះ Real Madrid ហាក់បីដូចជារឿងផិតក្បត់ដ៏ឃោរឃៅមួយដូច្នេះដែរ ។គួរកត់សម្គាល់ថាទោះបីជាក្រុមភ្ញៀវមកពីអាល្លឺម៉ង់បាននាំមុខ ១-0 ក្នុងការប្រកួតជើងទីពីរប៉ុន្តែការប្រកួតបានពន្យាពេលរហូតដល់នាទីទី ៨៨ មុនពេលកីឡាករបម្រុងសញ្ជាតិអេស្បាញ Joselu រកបានពីរគ្រាប់ក្នុងរយៈពេលត្រឹមតែបីនាទីប៉ុណ្ណោះ។ ទោះយ៉ាងណា Bayern Munich មានឪកាសបន្ថែមគ្រាប់បាល់វាយបកតាមពីក្រោយនៅម៉ោងបន្ថែមដោយកីឡាករ Matthijs de Ligt ប៉ុន្តែជំនួយការអាជ្ញាកណ្តាល(អាប៊ីតទង់)បានលើកទង់និងចាត់ទុកថាជាបាល់ offside ផងដែរ ។ ការពិតកីឡាករខ្សែការពាររបស់ក្រុម Real Madrid បានឈប់បញ្ចេញសកម្មភាពលេងមុនពេល De Ligt ទាត់ចូលសំណាញ់ទីមកម្លេះ ប៉ុន្តែផ្អែកលើការចាក់ឡើងវិញតាមកញ្ចក់ទូរទស្សន៍បានបង្ហាញថាបាល់នោះមិនមែន offside ទេប៉ុន្តែអ្វីៗបានហួសពេលអស់ទៅហើយខណៈការប្រកួតត្រូវបានបញ្ចប់ដូច្នេះ VAR មិនអាចធ្វើអន្តរាគមន៍អ្វីបានទេ។ អ្នចកាត់ការសញ្ជាតិអាឡឺម៉ង់លោកTuchel ដែលធ្លាប់ឈ្នះពាន UCL ជាមួយ Chelsea បានប្រាប់ TNT Sports ថាៈវាគឺជាការសម្រេចចិត្តដ៏អាក្រក់បំផុត ហើយ ប្រឆាំងទៅនឹងច្បាប់។ទីបំផុតអាជ្ញាកណ្តាលខ្សែបន្ទាត់បាននិយាយថាសុំទោស ប៉ុន្តែអ្វីៗបានហួសពេលអស់ទៅហើយខណៈលោកTuchel បានបញ្ជាក់ផងដែរថាអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួត Szymon Marciniak…