Sport

ខ្សែការពារ Nacho ត្រូវបានក្លឹបយក្សមួយនេះចាប់អារម្មណ៍ ខណៈដែលជិតចាកចេញពី Real Madrid

ខ្សែការពារ Nacho ត្រូវបានក្លឹបយក្សមួយនេះចាប់អារម្មណ៍ ខណៈដែលជិតចាកចេញពី Real Madrid

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតនៅក្នុងចំណោមក្លិបធំៗផ្សេងទៀត ដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ Nacho របស់ក្លិប Real Madrid។ ជាក់ស្តែងកិច្ចសន្យារបស់កីឡាករវ័យ ៣៤ឆ្នាំរូបនេះ នៅទឹកដី Bernabeu នឹងត្រូវផុតកំណត់នៅដំណាច់រដូវកាលនេះហើយ ខណ:មានរបាយការណ៍ជាច្រើនជឿជាក់ថា Nacho អាចនឹងបញ្ចប់ការស្នា់នៅរបស់គេជាមួយក្លិបយក្សអេស្ប៉ាញត្រឹមហ្នឹងផងដែរ។ គួរឲ្យដឹងថា Nacho បាននៅជាមួយក្រុម Real Madrid តាំងពីអាយុ ១១ឆ្នាំ មកម្លេះ រហូតដល់គេទទួលបានឱកាសលេងនៅក្នុងឈុតធំរបស់ក្លិប នៅក្នុងឆ្នាំ២០១១ រួចក៏បន្តទទួលបានភាពជោគជ័យយ៉ាងខ្លាំង ជាមួយនឹងការឈ្នះពានរង្វាន់ធំៗជាច្រើន។ ហើយឥឡូវនេះ ខណ:ពេលវេលារបស់ខ្សែការពារសញ្ជាតិអេស្ប៉ាញនៅ Bernabeu ហាក់ដូចជាជិតដល់ទីបញ្ចប់ហើយ យោងទៅតាម Fichajes បានអះអាងថា Man United កំពុងបង្ហាញចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាលើគេ។ ប្រភពដដែលនេះ ក៏បានរាយការណ៍ទៀតថា ទាំងក្លិប Juventus និង Inter Milan ក៏កំពុងតាមដានស្ថានភាពរបស់ Nacho ផងដែរ ដោយក្លិបយក្សអ៊ីតាលីទាំងពីរ ចង់ចុះហត្ថលេខាលើខ្សែការពាររូបនេះ នៅក្នុងការផ្ទេរដោយឥតគិតថ្លៃ៕

ក្លឹប Man Utd ចាប់ផ្តើមទាក់ទងទៅគ្រូបង្វឹកនៅអាល្លឺម៉ង់ Tuchel ដើម្បីមកជំនួយ Ten Hag

ក្លឹប Man Utd ចាប់ផ្តើមទាក់ទងទៅគ្រូបង្វឹកនៅអាល្លឺម៉ង់ Tuchel ដើម្បីមកជំនួយ Ten Hag

ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះ បានធ្វើការទាក់ទងទៅកាន់លោក Thomas Tuchel ជុំវិញលទ្ធភាពក្នុងការនាំយកគ្រូបង្វឹករបស់ក្លិប Bayern Munich រូបនេះ មកជំនួសតំណែងរបស់លោក Erik ten Hag។ ជាការពិតណាស់ លោក Tuchel នឹងចាកចេញពីក្លិប Bayern នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយវាត្រូវបានគេយល់ឃើញថា ឱកាសក្នុងការចូលមកដឹកនាំក្រុម Man Utd នឹងក្លាយជាការងារក្នុងក្តីស្រមៃមួយរបស់គាត់ផងដែរ។ គួរឲ្យដឹងផងដែរថា ក្លិប Man United បានដាក់គោលដៅទៅលើ Tuchel អស់រយ:ពេលជាយូរមកហើយ ដើម្បីមកជំនួសតំណែងរបស់អ្នកចាត់ការបច្ចុប្បន្នរបស់ខ្លួន គឺលោក Ten Hag ដែលបានដឹកនាំក្រុមមិនសូវទទួលបានលទ្ធផលល្អ។ ហើយឥឡូវនេះ យោងតាមរបាយការណ៍ចុងក្រោយមួយ បានអះអាងថា ក្លិប Man United បានធ្វើការទាក់ទងជាមួយលោក Tuchel ហើយ ដោយសារតែម្ចាស់ក្លិបថ្មីបច្ចុប្បន្នគឺលោក Sir Jim Ratcliffe ត្រូវបានគេយល់ឃើញថាជាគាំទ្ររបស់អតីតអ្នកចាត់ការក្លិប Chelsea រូបនេះផងដែរ៕

Hojlund បង្ហើបឈ្មោះអតីតខ្សែប្រយុទ្ធ Man Utd ម្នាក់ ដែលខ្លួនចង់លេងជាមួយបំផុត

Hojlund បង្ហើបឈ្មោះអតីតខ្សែប្រយុទ្ធ Man Utd ម្នាក់ ដែលខ្លួនចង់លេងជាមួយបំផុត

ថ្មីៗនេះ កីឡាករ Rasmus Hojlund បានដាក់ឈ្មោះជើងចាស់ Wayne Rooney ជាខ្សែប្រយុទ្ធរបស់ក្រុម Manchester United ដែលគេចង់មានឱកាសលេងជាមួយបំផុត។ ជាក់ស្តែង Hojlund បានមកដល់ក្លិប ​Man Utd ជាមួយនឹងរំពឹងទុកជាច្រើនជុំវិញការបង្ហាញសមត្ថភាពរបស់គេ ក្រោយការផ្ទេរក្នុងតម្លៃខ្លួន ៧២លានផោន ពីក្រុម Atalanta ។ ហើយយ៉ាងណាមិញ នៅក្នុងបទសម្ភាសថ្មីៗនេះ កីឡាករសញ្ជាតិដាណឺម៉ាករូបនេះ​ ត្រូវបានគេស្នើសុំឲ្យដាក់ឈ្មោះខ្សែប្រយុទ្ធរូបណាគេដែលចង់ចំណាយពេលលេងជាមួយបំផុត នៅក្នុងក្រុម Man Utd ។ ទន្ទឹមនឹងនេះ Hojlund បានប្រាប់ Sky Sports ថា៖ ” និយាយឲ្យស្មោះត្រង់ទៅខ្ញុំនឹងជ្រើសយក Wayne Rooney។ គាត់ជាខ្សែប្រយុទ្ធដ៏អស្ចារ្យ គាត់អាចនឹងធ្វើអ្វីៗបានគ្រប់យ៉ាង ហើយប្រសិនបើយើងជាដៃគូនឹងគ្នា នោះគាត់ច្បាស់ជាធ្វើកិច្ចការជាច្រើនសម្រាប់ជួយខ្ញុំមិនខាន “។ ទោះបីជាយ៉ាងណាក៏ដោយ Hojlund បាន​ដាក់​ឈ្មោះ Ronaldo ថាជានិមិត្តរូបរបស់ខ្លួន និងថែមទាំងបានបង្ហាញទៀតថា គេទទួលបានការបំផុសគំនិតជាច្រើនពីសំណាក់ Robert Lewandowski និង​…

Ten Hag ត្រៀមខ្លួនរួចរាល់ហើយ ក្នុងការដើរចេញពីក្លិបបើសិនរឿងនេះកើតឡើង

Ten Hag ត្រៀមខ្លួនរួចរាល់ហើយ ក្នុងការដើរចេញពីក្លិបបើសិនរឿងនេះកើតឡើង

គ្រូបង្វឹកលោក Erik ten Hag ត្រូវបានគេរាយការណ៍មកថា បានត្រៀមរួចជាស្រេចហើយ ក្នុងការដើរចេញពីក្លិបបិសាចក្រហម Manchester United នៅចុងបញ្ចប់នៃរដូវកាលនេះ ប្រសិនបើលោកមិនទទួលបានការធានាពីសំណាក់ម្ចាស់ក្លិបថ្មីលោក Sir Jim Ratcliffe និងសម្ព័ន្ធក្រុមហ៊ុន INEOS។ ជាក់ស្តែងលោក Sir Jim Ratcliffe និងលក្រុមហ៊ុន INEOS បានចូលមកកាន់ក្រុមភាគហ៊ុនមួយចំណែកធំ នៅក្នុងក្លិប Man United កាលពីដើមឆ្នាំនេះ ហើយបានកំណត់រួចហើយអំពីការផ្លាស់ប្តូរសំខាន់ៗមួយចំនួន ចំពោះប្រតិបត្តិការបាល់ទាត់របស់ក្លិប។ ទន្ទឹមនឹងនេះ លោក Ratcliffe និងបុគ្គលិករបស់លោក ក៏បានជួបជាមួយលោក Ten Hag រួចហើយផងដែរ ដើម្បីពិភាក្សាអំពីផែនការសម្រាប់រដូវកាលក្រោយ នៅពេលដែលការផ្លាស់ប្តូរដ៏សំខាន់មួយ ទំនងជាអាចនឹងកើតឡើង។ ហើយឥឡូវនេះ បើតាមកាសែត The Mirror បានរាយការណ៍មកថា លោក Ten Hag អាចនឹងដើរចេញពីតំណែងរបស់ខ្លួន នៅចុងបញ្ចប់នៃរដូវកាលនេះ ប្រសិនបើលោកមិនទទួលបានការគាំទ្រពេញលេញ និងការប្តេជ្ញាចិត្តពីសំណាក់ម្ចាស់ក្លិបថ្មីទេនោះ។ ជម្រាបជូនផងដែរថា លោក Ten…

Arsenal កំណត់តម្លៃខ្លួនប្រមាណ ៦០លានផោន សម្រាប់ Ramsdale នៅទីផ្សារខាងមុខ

Arsenal កំណត់តម្លៃខ្លួនប្រមាណ ៦០លានផោន សម្រាប់ Ramsdale នៅទីផ្សារខាងមុខ

ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍មកថា បានកំណត់តម្លៃខ្លួនប្រមាណ ៦០លានផោន សម្រាប់អ្នកចាំទី Aaron Ramsdale មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបើកឡើងវិញ នាពេលខាងមុខ។ ជាក់ស្តែង Ramsdale បានចំណាយពេលពីរឆ្នាំចុងក្រោយ ជាអ្នកចាំទីជម្រើសដំបូងរបស់ Arsenal បន្ទាប់ពីការមកដល់របស់គេពីក្លិប Sheffield United នៅរដូវក្តៅឆ្នាំ២០២១ ប៉ុន្តែឥឡូវនេះ នាទីលេងរបស់គេហាក់ធ្លាក់ចុះខ្លាំង ក្រោយអ្នកចាត់ការក្រុមលោក Arteta ហាក់ផ្តល់ទំនុកចិត្តលើកីឡាករ David Raya ច្រើនជាង។ ជុំវិញស្ថានភាពនេះ Ramsdale ហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពី Arsenal ខណៈដែលគេចង់ទទួលបានពេលវេលាលេងទៀងទាត់បន្ថែមទៀត និងជំរុញក្តីសង្ឃឹមរបស់ខ្លួន ក្នុងការបន្តជាប់ក្នុងបញ្ជីក្រុមជម្រើសជាតិអង់គ្លេស ផងដែរ។ ហើយមិនតែប៉ុណ្ណោះ យោងតាម TEAMtalk បានរាយការណ៍មកថា នឹងទាមទារតម្លៃខ្លួនប្រមាណ ៦០លានផោន ដើម្បីចែកផ្លូវជាមួយ Ramsdale ដែលមានកិច្ចសន្យាជាមួយក្លិបរហូតដល់ខែមិថុនា ឆ្នាំ ២០២៦ ស្របពេលទាំង Chelsea និង Newcastle United សុទ្ធសឹងតែកំពុងបង្ហាញចំណាប់អារម្មណ៍៕

មេធំក្លិប Inter Milan បញ្ជាក់ថាលោក Inzaghi នឹងមិនចាកចេញទៅដឹកនាំ Liverpool ឡើយ

មេធំក្លិប Inter Milan បញ្ជាក់ថាលោក Inzaghi នឹងមិនចាកចេញទៅដឹកនាំ Liverpool ឡើយ

ប្រធានក្លិប Inter Milan លោក Steven Zhang បានចេញមុខបញ្ជាក់ច្បាស់ៗថាអ្នកចាត់ការក្រុមរបស់ខ្លួន គឺលោក Simone Inzaghi នឹងនៅតែបន្តស្នាក់នៅក្លិបរដូវក្តៅនេះទៀត បើទោះបីជាមានទំនាក់ទំនងជាមួយក្លិប Liverpool ក៏ដោយ។ ជាក់ស្តែង លោក Inzaghi ត្រូវបានចាត់ទុកថាជាចាត់ការក្រុមដ៏ល្អបំផុតមួយ នៅក្នុងទ្វីបអឺរ៉ុប បន្ទាប់ពីបានដឹកនាំក្រុមរបស់លោក លើកពាន Super Cup រួចរាល់ហើយនៅរដូវកាលនេះ ស្របពេល Inter ក៏កំពុងឈានទៅដល់ការលើកពានលីគផងដែរ បន្ទាប់ពីដាច់ដល់ទៅ ១៤ ពិន្ទុឈរនៅលើកំពូលតារាង Serie A ។ ជុំវិញការងារដ៏ល្អរបស់ Inzaghi នៅក្នុងក្លិប Inter បាននាំឲ្យមានរបាយការណ៍ជាច្រើនលើកឡើងថាគាត់អាចក្លាយជាអ្នកស្នងតំណែងដ៏មានសក្តានុពលមួយរបស់ លោក Jurgen Klopp ដែលនឹងត្រូវចាកចេញពី Liverpool នៅចុងបញ្ចប់រដូវកាលនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រធានក្លិប Inter បានមុខបដិសេធដោយទទូចថា លោក Inzaghi នឹងនៅតែបន្តសម្រាប់មុខតំណែងរបស់លោក លើសពីរដូវកាលនេះទៀត នឹងបាននិយាយប្រាប់ Sky Sport…

Ten Hag ថាក្រុមរបស់គាត់ទទួលបានភាពជោគជ័យដ៏អស្ចារ្យ បន្ទាប់ពីឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup

Ten Hag ថាក្រុមរបស់គាត់ទទួលបានភាពជោគជ័យដ៏អស្ចារ្យ បន្ទាប់ពីឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup

លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United និយាយថា ក្រុមរបស់លោកទទួលបានភាពជោគជ័យដ៏អស្ចារ្យ បន្ទាប់ពីបានឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup សម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។ តាមពិតទៅ រឿងនេះបានកើតឡើងបន្ទាប់ពី Man UTD បានយកឈ្នះក្រុម Coventry City ក្នុងលទ្ធផល 4-2 ដោយការស៊ុតបាល់ប៉េណាល់ទីក្នុងវគ្គ 4 ក្រុមចុងក្រោយ។ ក្នុងជំនួបកាលពីយប់មិញនៅកីឡដ្ឋាន Wembley កីឡាករ Scott McTominay និង Harry Maguire រកបានមួយគ្រាប់ម្នាក់ឯងដើម្បីជួយ Man UTD នាំមុខក្រុម Coventry 2-0 ក្នុងតង់ទីមួយ។ ចូលដល់តង់ទីពីរ Man UTD ដែលគ្រប់គ្រងបាល់ និងវាយលុកជាច្រើនដងបានបន្ថែមគ្រាប់បាល់ទីបីរបស់ពួកគេតាមរយៈប្រធានក្រុម Bruno Fernandes នៅនាទីទី 58 ។ រឿងមិនគួរឱ្យជឿរបស់ Coventry គឺថាក្រុម Championship រកបានបីគ្រាប់តាមស្មើតាមរយៈ…

ក្រុមទាំងបួនដែលប៉ះគ្នានៅវគ្គ Semi Final ក្នុងក្របខណ្ឌ Europa League ឆ្នាំ​នេះ សុទ្ធ​តែ​គីឡូ​ធ្ងន់

ក្រុមទាំងបួនដែលប៉ះគ្នានៅវគ្គ Semi Final ក្នុងក្របខណ្ឌ Europa League ឆ្នាំ​នេះ សុទ្ធ​តែ​គីឡូ​ធ្ងន់

បន្ទាប់​ពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​ក្នុង​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ​នៃ​កម្មវិធី Europa League កាល​ពី​សប្ដាហ៍​នេះ ក្លឹប​ចំនួន​បួន ធ្វើ​បាន​សម្រេច​ក្នុង​ការ​កក់​កៅអី​ឈាន​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កម្មវិធី Europa League រដូវ​កាល ២០២៣/២០២៤ នេះ។ ក្លឹប​ទាំង​បួន​នោះ រួម​មាន ក្លឹប​បារាំង Olympique de Marseille ក្លឹប​អ៊ីតាលី Atlanta ក្លឹប​អាល្លឺម៉ង់ Bayer Leverkusen និង​ក្លឹប​អ៊ីតាលី AS Roma។ ក្នុង​វគ្គ Semi Final របស់ Europa League ក្លឹប Marseille ត្រូវ​ប្រកួត​ជាមួយ Atlanta ឯ ក្លឹប Bayer Leverkusen ត្រូវ​ប៉ះ​ជាមួយ​ក្លឹប AS Roma។ខុស​ពី​កម្មវិធី Champions League ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​របស់​កម្មវិធី Europa League ទាំង​ពីរ​គូ​ខាង​លើ ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ជា​មួយ​គ្នា។ ពោល​គឺជំនួប​​ជើង​ទី ១ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សុក្រ ទី​៣…

Klopp ថានឹងផ្ដោតលើការប្រជែងពាន Premier League វិញ ក្រោយធ្លាក់ចេញពី Europa League

Klopp ថានឹងផ្ដោតលើការប្រជែងពាន Premier League វិញ ក្រោយធ្លាក់ចេញពី Europa League

អ្នកចាត់ការ Jurgen Klopp បាននិយាយថា ការធ្លាក់ចេញពីការប្រកួត Europa League អាចជួយក្រុម Liverpool ឱ្យផ្តោតលើការប្រជែងដណ្តើមពាន Premier League ។ Liverpool បានរងបរាជ័យក្រោមថ្វីដៃរបស់ Atalanta ដោយលទ្ធផល ៣-០ នៅជើងទី១ វគ្គ៨ក្រុមចុងក្រោយ នៅកីឡដ្ឋាន Anfield ។ នៅជើងទី២ ការស៊ុតបាល់ប៉េណាល់ទីរបស់ Mohamed Salah កាលពីយប់មិញ បានជួយឱ្យ Liverpool ទទួលជ័យជម្នះ ១-០ ក្នុងប្រទេសអ៊ីតាលី ប៉ុន្តែលទ្ធផលនេះមិនគ្រប់គ្រាន់ដើម្បីឱ្យក្រុមរបស់លោក Jurgen Klopp ឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទេ។ លោក Klopp បានឱ្យដឹងថា៖ “ខកចិត្តដែលពួកយើងមិនបានឆ្លងទៅវគ្គបន្ទាប់ ប៉ុន្តែមិនមានការខកចិត្ត ឬខឹងនោះទេ។ ឥឡូវនេះ ពួកយើងអាចផ្តោតលើលីគ ហើយនោះជាអ្វីដែលយើងនឹងធ្វើ។ យើងមានពេលពីរបីថ្ងៃដើម្បីសម្រាក ហើយបន្ទាប់មកយើងនឹងលេងជាមួយ Fulham ដែលមិនងាយស្រួល ប៉ុន្តែពួកយើងនឹងប្រឹងឱ្យអស់ពីលទ្ធភាព។ នោះគឺជាការប្រកួតប្រជែងរបស់ពួកយើងឥឡូវនេះ”។ ក្រុម Liverpool ឈរនៅចំណាត់ថ្នាក់លេខ៣…

អតីតកូនក្រុមលោក Ten Hag រូបនេះ បើកចំហការផ្ទេរមកក្លឹប Man Utd នាពេលអនាគត

អតីតកូនក្រុមលោក Ten Hag រូបនេះ បើកចំហការផ្ទេរមកក្លឹប Man Utd នាពេលអនាគត

ខ្សែប្រយុទ្ធ Brian Brobbey របស់ក្លឹប Ajax ដែលធ្លាប់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បានបើកផ្លូវ និងចង់ចូលរួមជាមួយ Man Utd នាពេលអនាគត។ គួរកត់សម្គាល់ថា កីឡាករវ័យ ២២ឆ្នាំ ធ្លាប់បានចំណាយពេល ១១រដូវកាល នៅទីក្រុង Amsterdam ពីអំឡុងឆ្នាំ ២០១០ ដល់ ២០២១។ ជាក់ស្តែង ខ្សែប្រយុទ្ធក្រុម Ajax ពាក់អាវលេខ៩ Brobbey កំពុងទាមទារប្រាក់ឈ្នួលបន្ថែម ដែលកុងត្រានឹងបន្តរយៈពេល ៣ រដូវកាលទៀត។ គួរជម្រាបដែរថា រូបគេចង់ផ្លាស់មកកាន់ទឹកដី Old Trafford ជាជាងក្លឹប Real Madrid និង Arsenal៕