Football

អេមណាស់! ការស៊ុតហ្វ្រីឃីគរបស់ Son យ៉ាងអស្ចារ្យជួយឱ្យ​កូរ៉េខាងត្បូង ឈ្នះអូស្ត្រាលី ២-១

អេមណាស់! ការស៊ុតហ្វ្រីឃីគរបស់ Son យ៉ាងអស្ចារ្យជួយឱ្យ​កូរ៉េខាងត្បូង ឈ្នះអូស្ត្រាលី ២-១

កាលពីយប់ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២៤ ម្សិលមិញ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានជួបតទល់គ្នាជាមួយក្រុមជម្រើសជាតិ អូស្ត្រាលី នៅក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃពាន Asian Cup។ ជាការពិតណាស់ នៅក្នុងជំនួបនៃក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុមកូរ៉េខាងត្បូងហាក់ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ បូករួមនឹងម៉ោង ១៥ នាទីពីរដង ពួកគេទទួលជ័យជម្នះទៅលើក្រុម អូស្ត្រាលី ក្នុងលទ្ធផល ២ ទល់នឹង ១។ មែនទែនទៅខាងក្រុម អូស្ត្រាលី ជាអ្នករកគ្រាប់បាល់បើកឆាកបានមុន ដែលស៊ុតបញ្ចូលទីដោយកីឡាករ Craig Goodwin នៅនាទីទី ៤២ លុះក្រោយមកខាងក្រុមកូរ៉េខាងត្បូងក៏រកគ្រាប់បាល់បាន ២ គ្រាប់សងមកវិញ ដែលស៊ុតបញ្ចូលទីដោយ Hwang Hee-Chan នៅនាទីទី ៩០+៦ (P) និងគ្រាប់ចុងក្រោយរកបានដោយ Son Heung-min តាមរយៈបាល់ហ្វ្រីឃីគនៅនាទីទី ១០៤។ គួរបញ្ជាក់ថា…

ក្រោយមានរឿងរ៉ាវរបស់ Marcus Rashford គ្រូ Man UTD ថា កីឡាករត្រូវមានវិន័យទាំងក្នុងនិងក្រៅទីលាន

ក្រោយមានរឿងរ៉ាវរបស់ Marcus Rashford គ្រូ Man UTD ថា កីឡាករត្រូវមានវិន័យទាំងក្នុងនិងក្រៅទីលាន

គ្រូបង្វឹក Man UTD លោក Erik ten Hag បាននិយាយកាលពីពេលថ្មីៗនេះថា កីឡាករបាល់ទាត់ត្រូវការវិន័យ ទាំងនៅក្នុង និង ក្រៅទីលាន។ ការលើកឡើងរបស់គ្រូបង្វឹកជនជាតិហុល្លង់ គឺកើតឡើងបន្ទាប់ពីរយៈពេល ១សប្តាហ៍ដែល ខ្សែប្រយុទ្ធ Marcus Rashford របស់ក្រុមបិសាចក្រហម ត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន បន្ទាប់ពីលួចចូលទៅលេងនៅក្លិបកម្សាន្តក្នុងទីក្រុង Belfast ។ បន្ទាប់មក កីឡាករវ័យ ២៦ឆ្នាំ បានរាយការណ៍ថា មានជំងឺ និង បានខកខានការហ្វឹកហាត់កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយបានអវត្តមានពីការប្រកួត FA Cup កាលពីថ្ងៃអាទិត្យជាមួយនឹងក្រុម Newport County ។ លោក Erik ten Hag បានបដិសេធមិនបរិយាយពីស្ថានភាពរបស់ Marcus Rashford ទេ ប៉ុន្តែនៅពេលត្រូវបានសួរនាំអំពីការដាក់ពិន័យទៅលើកីឡាករនោះ លោក ten Hag បានអះអាងថា Rashford បានត្រូវទទួលខុសត្រូវចំពោះអ្វីដែលគេបានធ្វើ។ គ្រូបង្វឹកវ័យ៥៣ឆ្នាំ បានថ្លែងថា៖ “ការដាក់ពិន័យលើ…

​គ្រូបង្វឹករបស់ Barca លោក Xavi ចង់​ចាកចេញ​ពី​តំណែង ភ្លាមៗ ​តែ​ត្រូវ​ប្រធានក្លឹបមិនយល់ព្រម

​គ្រូបង្វឹករបស់ Barca លោក Xavi ចង់​ចាកចេញ​ពី​តំណែង ភ្លាមៗ ​តែ​ត្រូវ​ប្រធានក្លឹបមិនយល់ព្រម

លោក​ Xavi គ្រូបង្វឹក​ក្លឹប​ Barcelona ចង់​ចាកចេញ​ពី​តំណែង​ដឹកនាំ​ក្លឹប​នេះ​ភ្លាមៗ​ តែ​ត្រូវ​បាន​ លោក​ Joan Laporta ប្រធាន​ក្លឹប​នេះ​ឃាត់​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ RAC1។ លោក​ Laporta បាន​និយាយ​ថា​៖” ខ្ញុំ​នឹង​មិន​ដក​តំណែង​ Xavi នោះ​ទេ​ទោះ​ជា​ស្ថិត​នៅ​ក្នុង​ពេល​ណា​ក៏​ដោយ​។ Xavi បាន​ប្រាប់​ខ្ញុំ​ថា​ បើ​ល្អ​តែ​ម្ដង​គឺ​ដោយ​គេ​ចេញ​ចាកចេញ​មុន​កុងត្រា​ចប់​តែ​ម្ដង​ទៅ​ ចប់​មុន​រដូវកាល​នេះ​តែ​ម្ដង​ “។ លោក​បន្ត​ថា​៖” ខ្ញុំ​ថា​ខ្ញុំ​​ឯកភាព​ ប៉ុន្តែ​ក្នុង​លក្ខខ័ណ្ឌ​នេះ​គឺ​នៅ​ដឹកនាំ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នេះ​”។ Xavi នឹង​ចាកចេញ​ពី​ក្លឹប​ Barcelona នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤​ខាង​មុខ​នេះ​ដោយ​បញ្ចប់​មុន​កុងត្រា​រយៈពេល​ ១ឆ្នាំ​៕

Jesse Lingard អាចនឹងបន្តអាជីពនៅទ្វីបអាស៊ីជាក្លិបបាល់ទាត់នៅប្រទេសកូរ៉េខាងត្បូង

Jesse Lingard អាចនឹងបន្តអាជីពនៅទ្វីបអាស៊ីជាក្លិបបាល់ទាត់នៅប្រទេសកូរ៉េខាងត្បូង

កីឡាករ Jesse Lingard ទំនងជាបន្តអាជីពរបស់ខ្លួនជាមួយនឹងក្រុម FC Seoul។ សារព័ត៌មាន Sky Sports បានចុះផ្សាយថាកីឡាករ Jesse Lingard បានយល់ព្រមកិច្ចព្រមព្រៀងផ្ទាល់មាត់លើកុងត្រារយៈពេល ២ ឆ្នាំជាមួយនឹងជម្រើសបន្តថែមមួយឆ្នាំ។ ក្លិបបាល់ទាត់នៅប្រទេសកូរ៉េខាងត្បូងមួយនេះ គឺជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់កីឡាករ Jesse Lingard។ កីឡាករ Jesse Lingard បានអវត្តមានពីការប្រកួតចាប់តាំងពីរដូវក្តៅឆ្នាំមុន បន្ទាប់ពីកីឡាកររូបនេះបានផុតកុងត្រាជាមួយក្រុម Nottingham Forest។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះក៏ធ្លាប់មានទំនាក់ទំនងជាមួយក្លិបបាល់ទាត់ជាច្រើនដែរ ប៉ុន្តែគ្មានកិច្ចព្រមព្រៀងណាមួយកើតឡើងនោះឡើយ។ ក្រុម Al Shabab ក៏ធ្លាប់បើកការចាប់អារម្មណ៍លើកីឡាកររូបនេះដូចគ្នា។ កីឡាករវ័យ ៣១ ឆ្នាំរូបនេះតែងតែបង្ហោះវីដេអូជាប្រចាំបង្ហាញពីការហ្វឹកហាត់របស់ខ្លួន ហើយរូបគេក៏បានចំណាយពេលទាំងប៉ុន្មាន ដើម្បីហ្វឹកហាត់ជាមួយក្រុម Al Ettifaq បើទោះបីជាលោក Steven Gerrard សម្រេចមិនចុះកុងត្រាយករូបគេក៏ដោយ។ កីឡាករ Jesse Lingard ក៏ធ្លាប់ចង់ទៅកាន់ក្រុម Barcelona ផងដែរ​ ប៉ុន្តែត្រូវបានភាគីខាងក្រុម Barcelona បដិសេធ។ កីឡាកររូបនេះបានបង្ហាញខ្លួនឱ្យក្រុម Manchester United…

Tottenham Hotspur ប្រជែងជាមួយ Barca ក្នុងការចុះកុងត្រាលើ យុវជនឆ្នើមម្នាក់នៅរដូវក្តៅនេះ

Tottenham Hotspur ប្រជែងជាមួយ Barca ក្នុងការចុះកុងត្រាលើ យុវជនឆ្នើមម្នាក់នៅរដូវក្តៅនេះ

Tottenham Hotspur បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើគោលដៅរបស់ Barcelona គឺ Lucas Bergvall មុនពេល La Blaugrana អាចឈានដល់កិច្ចព្រមព្រៀង។ ខ្សែបម្រើវ័យ 17 ឆ្នាំ Bergvall ដែលកំពុងលេងឱ្យក្រុមស៊ុយអែត Djurgårdens IF ត្រូវបានចាត់ទុកថា ជាគ្រាប់ពេជ្រដ៏ក្តៅបំផុតមួយរបស់អឺរ៉ុប។ កីឡាករវ័យក្មេងរូបនេះមានចិត្តចង់ផ្លាស់ប្តូរទៅកាន់ទឹកដី Camp Nou ប៉ុន្តែបញ្ហាហិរញ្ញវត្ថុរបស់ពួកគេមានន័យថា ក្រុមផ្សេងទៀតអាចមានលទ្ធភាពផងដែរ។ តម្លៃ 15 លានអឺរ៉ូត្រូវបានគេជឿថា គ្រប់គ្រាន់ដើម្បីឈានដល់កិច្ចព្រមព្រៀងសម្រាប់កីឡាកររូបនេះ។ លោក Fabrizio Romano បានរាយការណ៍ថា Bergvall បានទៅដល់ Barcelona រួចហើយដើម្បីពិនិត្យសុខភាពរបស់គាត់ ប៉ុន្តែកិច្ចព្រមព្រៀងមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។ ប៉ុន្តែបើយោងតាមអ្នកកាសែត Sky Sports លោក Michael Bridge បានបញ្ជាក់ពីការផ្សារភ្ជាប់ទៅ Spurs ដោយនិយាយថា (តាមរយៈ GiveMeSport)៖ “ចុងក្រោយគឺ Spurs ចាប់អារម្មណ៍។ ពួកគេដឹងថា Barcelona ចាប់អារម្មណ៍មួយរយៈមកនេះ…

ខ្សែប្រយុទ្ធ Darwin Nunez បានបំបែកកំណត់ត្រាមួយនេះនៅ Premier League

ខ្សែប្រយុទ្ធ Darwin Nunez បានបំបែកកំណត់ត្រាមួយនេះនៅ Premier League

ខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool កីឡាករ Darwin Nunez បាន​បង្កើត​ប្រវត្តិសាស្ត្រនៅ Premier League ក្នុង​អំឡុង​ការប្រកួតយប់មិញ ដែលក្លឹប Liverpool ទទួល​បាន​ជ័យ​ជម្នះ ៤-១ លើក្រុមតោខៀវ Chelsea។ ជាក់ស្តែង Nunez បានជាប់កំណត់ត្រាជាអ្នកដែលស៊ុតបាល់ប៉ះរបាទី ៤ដង ក្នុង១ប្រកួត ជាកំណត់ត្រាដែលជាង២០ឆ្នាំមកហើយ មិនទាន់មានកីឡាករណាអាចធ្វើដូច្នេះបាននោះទេ។ គួរកត់សម្គាល់ថា Conor Bradley បានបង្ហាញទម្រង់លេងគួរឱ្យចងចាំ ដោយស៊ុតបញ្ចូលទីបាន១គ្រាប់ និង assists ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ២ដង ខណៈដែលក្រុមហង្សក្រហមបានផ្តួលក្រុម Chelsea ដើម្បីរក្សាការកាន់កាប់នៅចំណាត់ថ្នាក់លេខ ១ ក្នុងក្របខ័ណ្ឌ Premier League ។ ជាមួយគ្នានេះដែរ កីឡាករ Jota និង Diaz រកបានម្នាក់ ១គ្រាប់ ក្នុងជ័យជម្នះនៅ Anfield។ បន្ថែមពីនេះ Chelsea រកបាន ១គ្រាប់ ដោយខ្សែប្រយុទ្ធ Nkunku នៅនាទីទី៧១៕

លោក Xavi ថាខ្លួនមានភាពធូរស្រាលក្រោយប្រកាសលាលែងពីតំណែងនៅ Barcelona

លោក Xavi ថាខ្លួនមានភាពធូរស្រាលក្រោយប្រកាសលាលែងពីតំណែងនៅ Barcelona

គ្រូបង្វឹក Barcelona លោក Xavi Hernandes បង្ហាញអារម្មណ៍ថា បញ្ហាស្មុគស្មាញត្រូវបានដោះស្រាយ បន្ទាប់ពីប្រកាសចាកចេញពីតំណែង នៅចុងបញ្ចប់រដូវកាល ២០២៣-២៤។ បុរសសញ្ជាតិអេស្ប៉ាញបន្ថែមថា ព្រោះ សម្ពាធនិងតម្រូវការលើការងារដឹកនាំក្រុម Barcelona ធ្វើឱ្យរូបលោកមិនអាចមានអារម្មណ៍រីករាយ។ ការប្រកាសចេញពីតំណែងរបស់ លោក Xavi បានធ្វើឡើងក្រោយពេលដែល Barcelona ភ្លាត់ស្នៀតចាញ់ក្រុម Villarreal លទ្ធផល ៥-៣ ហើយដែលជាការចាញ់លើកទី៣ ជាប់គ្នាក្នុងទឹកដី ក្នុងក្របខណ្ឌ La Liga ។ Barcelona ក៏របូតពានរង្វាន់ Copa del Rey ផងដែរ។ លោក Xavi បានលើកឡើងបែបនេះថា៖ “ពួកគេធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកមិនមានតម្លៃនៅទីនេះ។ វាបានកើនឡើងសម្រាប់គ្រូបង្វឹកគ្រប់គ្នា។ លោក Pep Guardiola បានប្រាប់ខ្ញុំ និងលោក Ernesto Valverde បានប្រាប់ខ្ញុំបែបនេះ ខណៈលោក Luis Enrique ក៏បានឆ្លងកាត់អារម្មណ៍នេះរួចហើយ។ ខ្ញុំគិតថាយើងមានបញ្ហា នៅពេលដែលវាមកកម្រិតតម្រូវការដែលសមជាមួយនឹងការងារនេះ”។…

ក្លិប Valencia ឈានដល់ការព្រមព្រៀង ខ្ចីជើងខ្សែបម្រើ Peter Federico ពី Real Madrid

ក្លិប Valencia ឈានដល់ការព្រមព្រៀង ខ្ចីជើងខ្សែបម្រើ Peter Federico ពី Real Madrid

ក្លិប Valencia បានឈានដល់ការព្រមព្រៀងជាមួយ Real Madrid ក្នុងការខ្ចីជើងខ្សែបម្រើ Peter Federico។ នេះបើតាមការប្រកាសឱ្យដឹងពីក្លិបនៅលីគកំពូលអេស្ប៉ាញ។ កីឡាករវ័យ២១ឆ្នាំ នឹងចូលរួម Valencia រហូតដល់ដំណាច់រដូវកាលនេះ ហើយថែមទាំងមានលក្ខខណ្ឌទិញផ្ដាច់ផងដែរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានរាយការណ៍ថាមានតម្លៃ ២ លានអឺរ៉ូ និងតម្លៃសម្រាប់លក់នៅពេលអនាគត ៥០ភាគរយ សម្រាប់ក្រុម Real Madrid។ Peter Federico បានចូលរួមក្លិប Real Madrid ក្នុងឈុតយុវជននាឆ្នាំ២០១៥ ហើយគេបានបង្ហាញខ្លួនក្នុងក្រុមធំ ជាផ្លូវការនាខែធ្នូ ឆ្នាំ២០២១ ទល់នឹង Athletic Bilbao។ គេបានលេងសម្រាប់ក្រុមយុវជន Real Madrid Castilla បាន១៨ប្រកួតនារដូវកាលនេះ ហើយអាចរកគ្រាប់បាល់បញ្ចូលទី២គ្រាប់ និង ចែកបាល់សម្រេចទី ឱ្យមិត្តរួមក្រុម២លើក។ ការមកដល់របស់ Peter Federico អាចជាចំណែកជួយឱ្យបង្កើនជម្រើសនៅតំបន់ប្រយុទ្ធផងដែរ សម្រាប់ Valencia ដោយគេអាចលេងបានទាំងស្លាបឆ្វេង និងស្លាបស្ដាំ។ ដោយឡែក បច្ចុប្បន្ន Valencia…

លោក Luis Enrique អត់​ដឹង​រឿង​អនាគត​របស់ Mbappe ទេ មកពីរឿងមួយនេះ

លោក Luis Enrique អត់​ដឹង​រឿង​អនាគត​របស់ Mbappe ទេ មកពីរឿងមួយនេះ

អ្នក​ចាត់​ការ​ក្លឹប PSG លោក Luis Enrique ថា​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​រឿង​អនាគត​របស់​ខ្សែ​ប្រយុទ្ធ Kylian Mbappe ឡើយ​គិត​មក​ទល់​ពេល​នេះ។ ពេល​សួរ​ដោយ​អ្នក​សារព័ត៌មាន​ថា​អនាគត​ Mbappe នឹង​ទៅ​ជា​យ៉ាង​ណា លោក Enrique ឆ្លើយ​យ៉ាង​ខ្លី​ថា​រហូត​មក​ដល់​ពេល​នេះ Mbappe មិន​ទាន់​និយាយ​រឿង​ហ្នឹង​ប្រាប់​លោក​ឡើយ។ Mbappe មាន​កុងត្រា​ជាមួយ PSG រហូត​ដល់​ខែ​មិថុនា ឆ្នាំ ២០២៤។ នេះ​មាន​ន័យ​ថា សុពលភាព​កុងត្រា​របស់​កីឡាករ​វ័យ ២៥ ឆ្នាំ​មាន​ត្រឹម ៦ ខែ​ទៀត​ប៉ុណ្ណោះ បើ​នៅ​តែ​មិន​បន្ត​កុងត្រា។ PSG ចង់​ឲ្យ Mbappe បន្ត​កុងត្រា​ជាមួយ​ក្លឹប តែ Mbappe នៅ​តែ​មិន​ព្រម។ របាយការណ៍​ចុង​ក្រោយ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ក្លឹប​ធំៗ​ជា​ច្រើន​ជា​ពិសេស Real Madrid កំពុង​តាម​ដាន​ស្ថានភាព​នេះ​យ៉ាង​ចិត្ត​ទុក​ដាក់ ហើយ​ព្យាយាម​បញ្ចុះបញ្ចូល​ចង់​ឲ្យ Mbappe មក​ចូល​រួម​ជា​មួយ​ខ្លួន ពេល​ចប់​ពី PSG ទៅ។ Mbappe បាន​មក​ចូល​រួម​ជាមួយ PSG កាល​ពី​ឆ្នាំ ២០១៧។ កីឡាករ​លេង​សរុប ២៨៧…

មកដឹងពីជីវិត​ហ៊ឺហា​របស់ Cristiano Ronaldo នៅ​អារ៉ាប៊ីសាអ៊ូឌីត

មកដឹងពីជីវិត​ហ៊ឺហា​របស់ Cristiano Ronaldo នៅ​អារ៉ាប៊ីសាអ៊ូឌីត

បន្ទាប់​ពី​ចែក​ផ្លូវ​ជាមួយ​ក្លឹប Manchester United កាល​ពី​ចុង​ឆ្នាំ ២០២២ ខ្សែ​ប្រយុទ្ធ Ronaldo បាន​ចាប់​ផ្ដើម​ជីវភាព​ថ្មី​នៅ​អារ៉ាប៊ីសាអ៊ូឌីត ក្រោយ​បាន​មក​ចូល​រួម​ជាមួយ​ក្លឹប Al Nasser កាល​ពី​ថ្ងៃ​ទី ៣០ ខែ​ធ្នូ​ ឆ្នាំ​ដដែល ក្នុង​កុងត្រា​រយៈ​ពេល ២ ឆ្នាំ។ Ronaldo ទទួល​បាន​ចំណូល​សរុប​ប្រមាណ ២០០ លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​ពី​ក្លឹប។ ចំណូល​ដ៏​ច្រើន​បែប​នេះ​គួបផ្សំ​ទៅ​នឹង​ទ្រព្យ​សម្បត្តិ ប្រជាប្រិយភាព មុខ​មាត់ និង​មុខ​ជំនួញ​ជា​ច្រើន​មុខ​របស់​ Ronaldo បង្ក​លក្ខណៈ​ឲ្យ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​វ័យ ៣៨ ឆ្នាំ​រូប​នេះ មាន​ជីវភាព​យ៉ាង​ហ៊ឺហា​នៅ​អារ៉ាប៊ីសាអ៊ូឌីត។ ខាង​ក្រោម​ជា​ឧទាហរណ៍​ធំៗ​មួយ​ចំនួន។ ក្រោយ​មកដល់​អារ៉ាប៊ីសាអ៊ូឌីត​ភ្លាម ក្រុម​ហ៊ុន​មួយ​បាន​ឲ្យ​កាដូ​នាឡិកា​​ដាំ​ពេជ្រ​ដាំ​ត្បូង​មាន​តម្លៃ​ជិត​ ៨០ ម៉ឺន​អឺរ៉ូ​ឲ្យ​ Ronaldo។ លើស​ពី​នេះ កីឡាករ​រស់​នៅ​ក្នុង​ផ្ទះ​ដ៏ល្អ​ប្រណីត​ធំ​ទូលាយ ហើយ​មាន​សន្តិសុខ​យាម​កាម ២៤ ម៉ោង។ បន្ថែម​ពី​លើ​នេះ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ត្រូវ​បាន​ប្រទះ​ភ្នែក​ឃើញ​ជា​ញឹកញាប់​នៅ​សណ្ឋាគារ ភោជនីយដ្ឋាន ព្រឹត្តិការណ៍​កីឡា វប្បធម៌ និង​សង្គម​ដែល​សុទ្ធ​តែ​មាន​តម្លៃ​ខ្ពស់។ ជា​ពិសេស យោង​តាម​របាយការណ៍ Daily Mailបើ​ទោះ​ជា​ច្បាប់​នៅ​អារ៉ាប៊ីសាអ៊ូឌីត បាន​លើក​ឡើង បុរស និង​ស្ត្រី​មិន​អាច​រស់​នៅ​ជាមួយ​បាន​ដោយ​មិន​បាន​រៀប​ការ…