Football

ខ្សែ​ប្រយុទ្ធ Erling Haaland មាន​របប​ហាត់ប្រាណ​យ៉ាង​តឹង​តែងដោយអាវ៉ង់​មួយ​ថ្ងៃ​ 300ដង 🫢

ខ្សែ​ប្រយុទ្ធ Erling Haaland មាន​របប​ហាត់ប្រាណ​យ៉ាង​តឹង​តែងដោយអាវ៉ង់​មួយ​ថ្ងៃ​ 300ដង 🫢

យោង​តាម​លោក Stanislav Macek អតីត​គ្រូ​បង្វឹក​ Haaland កាល​ពី​ពេល​កីឡាករ​លេង​នៅ​ក្លឹប RB Salzburg (ពី​ឆ្នាំ ២០១៩-២០២០) ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​របៀប​របប​ហាត់​ប្រាណ​យ៉ាង​តឹងរ៉ឹង។ កីឡាករ​អាវ៉ង់ (Push-up) ៣០០ ដង​ ហើយ​ហាត់​ប្រាណ​យក​សាច់​ដុំ​ពោះ (Sit-up) ដល់​ទៅ ១០០០ ដង​ក្នុង​មួយ​ថ្ងៃ។ លើស​ពី​នេះ Haaland ចូល​ចិត្ត​ហាត់​ប្រាណ​ប្រើ​ល្បឿន និង​កម្លាំង។ កីឡាករ​ចូល​ចិត្ត​រត់ ធាក់​កង់ និង​ទាញ​ខ្សែ​ដុំ​ដែក។ បើ​តាម​ការ​វិភាគ​របស់​សារព័ត៌មាន Goal របប​ហាត់​ប្រាណ​របស់​ Haaland គឺ​ផ្ដោត​សំខាន់​ធ្វើ​យ៉ាង​ណា​ឲ្យ​កីឡាករ​មាន​ល្បឿន​លឿន ធន់​នឹង​សម្ពាធ និង​មាន​កម្លាំង​ខ្លាំង ដែល​ជា​គុណ​ភាព​ចាំបាច់​ដែល​ខ្សែ​ប្រយុទ្ធ​ត្រូវ​មាន។ ទោះ​ជា​យ៉ាង​ណា នេះ​ការ​ជា​ចងចាំ​របស់​អតីត​គ្រូ​របស់ Haaland កាល​ពី ៣ ឆ្នាំ​មុន​ប៉ុណ្ណោះ។ មិន​ទាន់​មាន​របាយការណ៍​ចុង​ក្រោយ​ណា​មួយ​ដែល​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​របប​ហាត់ប្រាណ​របស់ Haaland នៅ​រយៈ​ពេល​ ៣ ឆ្នាំ​ចុង​ក្រោយ​នេះ​នោះ​ទេ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ន័រវែស​វ័យ ២៣ ឆ្នាំ Haaland បាន​មក​ចូល​រួម​ Man City កាល​ពី​ឆ្នាំ ២០២២។…

កីឡាករ Man UTD រូបនេះរងរបួសសារជាថ្មី ត្រូវអវត្តមានរហូតដល់ទៅជាង 8សប្តាហ៍

កីឡាករ Man UTD រូបនេះរងរបួសសារជាថ្មី ត្រូវអវត្តមានរហូតដល់ទៅជាង 8សប្តាហ៍

ខ្សែការពារកណ្តាលរបស់ Manchester United កីឡាករ Lisandro Martinez នឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៨ សប្តាហ៍ ដើម្បីសម្រាកព្យាបាលរបួស បន្ទាប់ពីគាត់បានរងរបួសជង្គង់នៅក្នុងជំនួបដែលក្រុមបិសាចក្រហមបានយកឈ្នះទៅលើក្រុម West Ham ៣-០ កាលពីថ្ងៃ អាទិត្យ ទី ៤ ខែ កុម្ភៈកន្លងទៅ។ យ៉ាងណាមិញ ជុំវិញបញ្ហារបួសនេះ គឺវាមិនបានមានអ្វីធ្ងន់ធ្ងរ ដូចដែលគេរំពឹងទុកថានឹងអាចឈានដល់ការដាច់ជង្គង់ ACL ឡើយ ហើយជារឿងវិជ្ជមាន Martinez គ្រាន់តែត្រូវការពេលសម្រាកព្យាបាលធម្មតា ដោយមិនមានការទាមទារការវះកាត់អ្វីឡើយ។ ជាមួយគ្នានេះ កាលពីល្ងាចថ្ងៃ ចន្ទ កន្លងទៅ Man UTD បានចេញសេចក្តីថ្លែងការថា៖ Lisandro Martinez បានរងរបួសត្រង់សរសៃជង្គង់របស់គាត់ ហើយត្រូវបានគេរំពឹងថានឹងអវត្តមានយ៉ាងហោចណាស់ប្រាំបីសប្តាហ៍។ យើងទាំងអស់គ្នាសូមជូនពរឱ្យ Licha ឆាប់ជាសះស្បើយ ហើយយើងនឹងរង់ចាំគាត់ត្រលប់មកកាន់ទីលានវិញនៅរដូវកាលនេះ។

ក្លឹប Barcelona ​មិន​បោះបង់ចោល​គោលដៅ​ធំ ដែល​ចង់​បាន​ពី Juventus ឡើយទោះបីមានរឿងបែបនេះ…

ក្លឹប Barcelona ​មិន​បោះបង់ចោល​គោលដៅ​ធំ ដែល​ចង់​បាន​ពី Juventus ឡើយទោះបីមានរឿងបែបនេះ…

បើ​ទោះ​បី​សព្វថ្ងៃ​មើល​ឃើញ​ប្រាក់​ជា​បញ្ហា​ប្រឈម​ខ្ពស់ ក៏​អ្នក​មាន​បុណ្យ Barcelona នៅ​តែ​រិះរក​ផ្លូវ ​គ្រប់​ច្រកល្ហៀង​ដើម្បី​ចង់​បាន​គោលដៅ​របស់​ខ្លួន គឺ Adrien Rabiot ពី​ក្លឹប​សេះ​បង្កង់ Juventus ​ដែល​ពេល​ខាង​មុខ​ត្រូវ​ផុត​កុងត្រា​នា​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ បិទ​បញ្ចប់​រដូវ​កាល។ ក៏​មាន​ន័យ​ក្លឹប​នឹង​មិន​ចំណាយ​លើ​ថ្លៃ​ផ្ទេរ​ចូល​ទេ ហើយ​ស៊ីសង​លើ​ការ​ចរចា​ផ្តល់​ប្រាក់​ឈ្នួល​មួយ​មុខ​គត់។ ​បើ​តាម​សារព័ត៌មាន eSport 3 ចុះ​ផ្សាយ អ្នក​មាន​បុណ្យ​ដែល​ចាប់​ចិត្ត​ទៅ​លើ Rabiot ច្រើន​ឆ្នាំ​មក​ហើយ នឹង​រំកិល​កូន​ចិត្ត​ចូល​ម្តង​ទៀត តែ​សារ​នេះ សុំ​បន្ទាប​តម្លៃ​ប្រាក់​ឈ្នួល មិន​អាច​ឲ្យ​ខ្ពស់​ដូច​សំណើ​សព្វមួយដង។ យើង​មិន​ច្បាស់​ថា​ដំណើរការ​ចរចា​អាច​សម្រេច​ទៅ​បាន​ឬ​អត់​ទេ ដ្បិត​ភ្នាក់ងារ​រត់ការ​ឲ្យ​កីឡាករ​បារាំង​ខាង​លើ គឺ​ជា​ម្តាយ​បង្កើត​ផ្ទាល់​អ្នក​ស្រី Veronique ហើយ​សាមី​ខ្លួន​ក៏​ទំនង​នឹង​រង់ចាំ​ដល់​បញ្ចប់​រដូវ​កាល​ជាមួយ​សេះ​បង្កង់​រួចរាល់​សិន ទើប​ធ្វើ​ការ​សម្រេច​ចិត្ត។ ជា​ការ​ពិត​ដូច​មើល​ឃើញ​បញ្ហា​របស់​ក្លឹប​ដឹកនាំ​ដោយ​លោក Xavi Hernandez សព្វថ្ងៃ ខាង​ប្រយុទ្ធ​លើ​គឺ​ល្អ​គួរសម តែ​ស្ទើរ​តំបន់​ការពារ​ម្ដងម្កាល​ងាយ​របូត​គ្រាប់​ពេក រី​ឯ​តំបន់​បម្រើ​ក៏​មិន​ជា​ជាប់លាប់​នៅ​ភាព​ឥតខ្ចោះ​មួយ​ដែរ ទើប​ពួក​គេ​ជឿ​ថា ការ​សម្លឹង​មើល Rabiot អាច​ជា​គោលដៅ​ល្អ​ប្រសើរ​ឡើង៕

លោក Deco ចេញមុខនិយាយច្បាស់ៗជុំវិញទំនាក់ទំនងជាមួយ Klopp បែបនេះ…

លោក Deco ចេញមុខនិយាយច្បាស់ៗជុំវិញទំនាក់ទំនងជាមួយ Klopp បែបនេះ…

នាយកផ្នែកកីឡារបស់ក្លិប Barcelona លោក Deco បានចេញមុខនិយាយកោតសរសើរចំៗទៅលើអ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jurgen Klopp ថាជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ ចំពេលក្លិបកំពុងស្វែងរកអ្នកមកជំនួសតំណែងរបស់ Xavi។ ជាក់ស្តែង កាលពីខែមុន Xavi បានប្រកាសជាផ្លូវការរួចហើយថាលោកនឹងដើរចេញពីតំណែងជាគ្រូបង្វឹករបស់ក្លិប Barcelona នៅចុងបញ្ចប់រដូវកាលនេះ ខណ:នេះហាក់បានទុកពេលឲ្យក្លិបសល់ពេលច្រើន ដើម្បីស្វែងរកអ្នកថ្មីមកជំនួសវិញ។ ទន្ទឹមជាមួយគ្នានេះ លោក Klopp ក៏បានធ្វើការបញ្ជាក់យ៉ាងច្បាស់ផងដែរថា លោកនឹងចាកចេញពីក្លិប​ Liverpool នៅរដូវក្តៅខាងមុខនេះដូចគ្នា បន្ទាប់ពីចាយពេលអស់រយ:ពេល ៩ឆ្នាំនៅទឹកដី Anfield។ យ៉ាងណាមិញ នៅពេលត្រូវបានសួរអំពីការផ្លាស់ប្តូរដែលអាចកើតមានណាមួយ សម្រាប់អ្នកចាត់ការក្រុម Liverpool លោក Deco បានប្រាប់ La Vanguardia ថា ៖“គាត់ជាគ្រូបង្វឹកដ៏អស្ចារ្យ ប៉ុន្តែខ្ញុំគិតថាវាមិនមែនជាពេលវេលាត្រឹមត្រូវដើម្បីនិយាយអំពីរឿងទាំងនេះទេ។ គ្រូបង្វឹកថ្មីនឹងចង់ធ្វើការផ្លាស់ប្តូរ ប៉ុន្តែដំបូងយើងត្រូវពន្យល់ពីគម្រោង និងគំនិតរបស់យើងដល់ពួកគេជាមុនសិន។ ហើយបច្ចុប្បន្នយើងកំពុងមានជម្រើសជាច្រើន“៕

Rasmus Hojlund រៀប​រាប់ពីកីឡាករ 5រូបដែល​ល្អ​បំផុត​ក្នុង​ក្តីស្រមៃហើយមានទាំង Ronaldo ផងដែរ

Rasmus Hojlund រៀប​រាប់ពីកីឡាករ 5រូបដែល​ល្អ​បំផុត​ក្នុង​ក្តីស្រមៃហើយមានទាំង Ronaldo ផងដែរ

Rasmus Hojlund មិន​លាក់បាំង​ទេ ថា​អតីត​កាល​គេ​ធ្លាប់​ជា​អ្នក​គាំទ្រ Cristiano Ronaldo តាំង​តែ​ពី​នៅ​ក្មេង​វ័យ ហើយ​ជា​ញឹកញយ​ក៏​តែង​បង្ហាញ​ចំណាប់​អារម្មណ៍​ទទួល​បាន​ការ​រៀនសូត្រ​មួយ​ចំនួន ពី​របៀប​នៃ​ការ​គិត​និង​ហ្វឹកហាត់​របស់​កីឡាករ​ព័រទុយហ្គាល់​ផង​ដែរ។ ថ្មីថ្មោង​គេ​បាន​បង្ហាញ​ពាក់ព័ន្ធ​ការ​រៀប​ឈុត ៥ រូប​ល្អ​បំផុត​ក្នុង​ក្តី​ស្រមៃ នៅ​បទសម្ភាសន៍​ជាមួយ​លោក Mark Goldbridge ក៏​ស្រាប់​តែ​កីឡាករ​ដាណឺម៉ាក​ចុច​ឈ្មោះ​សុទ្ធ​តែ​ Legend ចាស់ៗ​របស់​បិសាច​ក្រហម ពោល​មិន​មាន​កីឡាករ​សព្វថ្ងៃ​ទេ ហើយ​បាន​រំលង​ឈ្មោះ Wayne Rooney។ កីឡាករ​ទើប​រក​បាន​គ្រាប់​បាល់​កន្លង​ទៅ​នៅ​ប្រកួត​ទល់ West Ham រៀបរាប់៖ “ខ្ញុំ​នឹង​ដាក់ Peter [Schmeichel] ជា​អ្នក​ចាំទី ដោយ​គាត់​មិន​ត្រឹម​ជា Legend នៅ​ទី​នេះ​ទេ តែ​ក៏​ជា Legend នៅ​ដាណឺម៉ាក​ដូច​គ្នា គាត់​បាន​ជួយ​ពួក​យើង​ឈ្នះ​ពាន EURO ហើយ​ខ្ញុំ​ដាក់ Rio [Ferdinand] នៅ​តំបន់​ខាង​ក្រោម”។ គេ​បន្ត៖ “គាត់​បាន​បង្កើត​ភាព​ចងចាំ​សម្រាប់​ខ្ញុំ តាម​ថា​ក៏​ចង់​ដាក់ Vidic តែ​យើង​រើស​បាន​ការពារ​តែ​ម្នាក់ បន្ទាប់​មក​ដាក់ Ryan Giggs, Paul Scholes និង Cristiano Ronaldo…

ហង្សក្រហម Liverpool កំពុងពិចារណាលើតារាឆ្នើម Barca 2រូបជាអ្នកមកជំនួស Mohamed Salah

ហង្សក្រហម Liverpool កំពុងពិចារណាលើតារាឆ្នើម Barca 2រូបជាអ្នកមកជំនួស Mohamed Salah

Liverpool ត្រូវបានគេរាយការណ៍មកថា កំពុងចាត់ទុកកីឡាករ Ansu Fati និង Raphinha របស់ក្លិប Barcelona ជាអ្នកជំនួសតំណែងដ៏ស័ក្កិសមបំផុតសម្រាប់ខ្សែប្រយុទ្ធ Mohamed Salah ។ ជាការពិតណាស់ កុងត្រាបច្ចុប្បន្នរបស់ Salah បានឈានដល់រយ:ពេល ១៨ខែចុងក្រោយហើយ ខណ:ពេលដែលបច្ចុប្បន្ននេះ ហាក់នៅមិនទាន់មានការចរចាណាមួយត្រូវបានធ្វើឡើង ជុំវិញការបន្តកុងត្រាថ្មីទៀតនោះឡើយ។ ដំបូងឡើយវាត្រូវបានគេគិតថា ការបន្តកុងត្រាថ្មីដល់ Salah អាចធ្វើទៅបានដោយរលូន ប៉ុន្តែចាប់តាំងពីការប្រកាសចាកចេញរបស់អ្នកចាត់ការក្រុមលោក Jurgen Klopp នៅដំណាច់រដូវកាលនេះមក វាហាក់បានធ្វើឲ្យអនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប កំពុងស្ថិតនៅក្នុងភាពសង្ស័យផងដែរ។ ហើយឥឡូវនេះ យោងតាមសារព័ត៌មាន TeamTalk បានចុះផ្សាយមកថា Fati និង Raphinha សុទ្ធសឹងតែកំពុងស្ថិតនៅក្នុងបញ្ជីគោលដៅធំរបស់ Liverpool ប្រសិនបើ Salah ត្រូវដើរចេញពីក្លិបនោះ។ ជម្រាបជូនផងដែរថា ទាំង Fati និង Raphinha សុទ្ធសឹងតែធ្លាប់មានបទពិសោធលេងនៅក្នុងក្របខ័ណ្ឌ Premier League រួចហើយ ដោយថ្មីៗនេះ Fati កំពុងត្រូវបានលេងនៅក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ជាមួយក្លិប Brighton & Hove Albion ៕

កីឡាករ Declan Rice បាននិយាយថា ហង្សក្រហម ជា​ក្លឹប​ល្អ​ដាច់​គេ​នៅ Premier League រដូវ​កាល​នេះ

កីឡាករ Declan Rice បាននិយាយថា ហង្សក្រហម ជា​ក្លឹប​ល្អ​ដាច់​គេ​នៅ Premier League រដូវ​កាល​នេះ

បើ​ទោះ​បី​ខាង​ Arsenal បាន​យក​ឈ្នះ​ទៅ​លើ Liverpool មែន​ពិត តែ​ខ្សែ​បម្រើ​អង់គ្លេស Declan Rice នៅ​បន្ត​លាន់មាត់​សរសើរ​ចំពោះ​ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp ជា​ពិសេស​ដដែល ថា​ជា​ក្លឹប​ល្អ​ដាច់​គេ​នៅ Premier League រដូវ​កាល ២០២៣/២៤។ រំឭក​ថយ​ក្រោយ​ប៉ុន្មាន​ថ្ងៃ​មុន​នោះ ​គ្រាប់​បាល់​របស់ Bukayo Saka Gabriel Martinelli និង Leandro Trossard បាន​ជួយ​ឲ្យ​ Arsenal យក​ឈ្នះ​ទៅ​លើ​ហង្ស ៣-១ នៅ​ឯ​ទឹកដី​ខ្លួន​ឯង Emirate Stadium។ សរុប​មក Liverpool ពួក​គេ​ឈ្នះ ១៥ ស្មើ ៦ ចាញ់ ២ គត់ នៅ​សរុប ២៣ ប្រកួត​ឆ្លង​កាត់។ ប្រាប់​ទៅ beIN Sports កីឡាករ​អង់គ្លេស​និយាយ៖ “Liverpool ជា​ក្លឹប​ដ៏​ល្អ​បំផុត​នៅ​លីគ បើ​យើង​មើល​លើ​ស្ថិតិ​របស់​ពួក​គេ នេះ​គឺ​ទើប​តែ​ជា​ការ​ចាញ់​លើក​ទី ២ ប៉ុណ្ណោះ…

លេចវត្តមានគ្រូបង្វឹកឆ្នើម 2រូប នៅក្នុងបញ្ជីបេក្ខភាពដែលត្រូវមកជំនួសតំណែងរបស់ Erik ten Hag

លេចវត្តមានគ្រូបង្វឹកឆ្នើម 2រូប នៅក្នុងបញ្ជីបេក្ខភាពដែលត្រូវមកជំនួសតំណែងរបស់ Erik ten Hag

ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បានធ្វើការទាក់ទងទៅកាន់គ្រូបង្វឹកលោក Antonio Conte និង Julen Lopetegui ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ។ ជាក់ស្តែង បើទោះបីជា Erik ten Hag បានផ្តល់ពានរង្វាន់ EFL Cup មកកាន់ក្រុម ក្នុងអំឡុងពេលដឹកនាំនៅរដូវកាលដំបូងរបស់ខ្លួនក៏ដោយ ក៏តំណែងរបស់បុរសសញ្ជាតិហូឡង់រូបនេះ ហាក់មិនស្ថិតនៅក្នុងតំបន់ដែលមានសុវត្ថិភាពនោះឡើយ ជាពិសេសក្នុងរដូវកាលបច្ចុប្បន្ននេះ។ ហើយឥឡូវនេះ យោងតាមការចុះផ្សាយពីសារព័ត៌មាន CaughtOffside បានរាយការណ៍មកថាក្លិប Man United នៅតែមានឆន្ទៈពិចារណាលើការនាំយកជម្រើសថ្មីផ្សេងទៀត ដើម្បីមកជំនួសតំណែងរបស់លោក Ten Hag ។ ប្រភពដដែលនេះ បានអះអាងទៀតថាទំនាក់ទំនងដំបូង ត្រូវបានធ្វើឡើងជាមួយលោក Conte និង Lopetegui នេះ គឺដើម្បីវាស់ស្ទង់ថា តើពួកគេនឹងមានចំណាប់អារម្មណ៍ក្នុងការមកចូលរួមនៅទឹកដី Old Trafford នាពេលអនាគតដែរឬទេ។ ជម្រាបជូនទៀតផងដែរថា ការផ្លាស់ប្តូរណាមួយសម្រាប់គ្រូបង្វឹកខាងលើ ត្រូវបានគេរាយការណ៍ថានឹងមិនកើតឡើង នៅមុនបញ្ចប់រដូវកាលនេះនោះឡើយ ដូច្នេះក្លិបនៅមានតែមានជំនឿទុកចិត្តទោលើលោក Ten hag នាពេលនេះដដែល៕

អតីតតារាឆ្នើម Man Utd រូបនេះ ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ត្រឹមវ័យ ៣៦ឆ្នាំប៉ុណ្ណោះ

អតីតតារាឆ្នើម Man Utd រូបនេះ ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ត្រឹមវ័យ ៣៦ឆ្នាំប៉ុណ្ណោះ

អតីតខ្សែបម្រើរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Marouane Fellaini បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ នៅក្នុងវ័យ ៣៦ឆ្នាំ។ ជាក់ស្តែង Fellaini បានចាប់ផ្តើមអាជីពដំបូងរបស់ខ្លួន ជាមួយក្លិប Standard Liege ដោយបានបង្ហាញខ្លួនសរុប ៨៤ លើក សម្រាប់ក្រុមបែលហ្ស៊ិក មុនពេលផ្លាស់ទៅកាន់ប្រទេសអង់គ្លេសជាមួយក្រុម Everton ក្នុងឆ្នាំ២០០៨។ ក្នុងអំឡុងពេលនោះ ខ្សែបម្រើរូបនេះ បានរួមចំណែករកគ្រាប់បាល់បញ្ចូលទីបាន ៣៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ២៦លើក ក្នុងការបង្ហាញខ្លួន ១៧៧ ប្រកួត មុនពេលផ្លាស់ទៅ Man United នៅរដូវក្តៅឆ្នាំ២០១៣ ។ Fellaini ក៏បានបង្ហាញខ្លួនសរុបចំនួន ១៧៧លើក សម្រាប់ក្រុមម្ចាស់ជើងឯកអង់គ្លេស ២០សម័យ ផងដែរ ដោយរកបាន ២២ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ១២លើក មុនសម្រចចិត្ត ចាកចេញទៅកាន់ប្រទេសចិន។ នៅក្នុងប្រទេសចិន Fellaini បានចូលលេងតំណាងឲក្យក្រុម Shandong Taishan ចន្លោះឆ្នាំ២០១៩ ដល់២០២៣ ហើយបានសម្រេចចិត្តដើរចេញ ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ចុងបញ្ចប់នៃរដូវកាលនេះ ហើយឥឡូវនេះគេបានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់អាជីពហើយ។ ដោយបានបញ្ជាក់ពីការសម្រេចចិត្តនេះ Fellaini បានបង្ហោះសារនៅលើគណនី Instagram ផ្លូវការរបស់ខ្លួនថា ៖ “ខ្ញុំកំពុងសរសេរសារនេះ ដើម្បីប្រកាសថា បន្ទាប់ពីចាយពេលក្នុងអាជីពរយៈពេល ១៨ឆ្នាំ ខ្ញុំចូលនិវត្តន៍ពីបាល់ទាត់ហើយ“៕

Bruno Fernandes ច្រានចោលសំណើលុយធំជាច្រើនក្នុងខែមករា ព្រោះហេតុផលធំមួយនេះ

Bruno Fernandes ច្រានចោលសំណើលុយធំជាច្រើនក្នុងខែមករា ព្រោះហេតុផលធំមួយនេះ

ខ្សែបម្រើ Bruno Fernandes ត្រូវបានគេរាយការណ៍មកថា បានច្រានចោលរាល់សំណើផ្តល់ជូនធំៗជាច្រើន ដើម្បីបន្តលេងឲ្យក្រុមបិសាចក្រហម Manchester United ក្នុងអំឡុងទីផ្សារដោះដូរខែមករាកន្លងទៅ។ ជាក់ស្តែង មានរបាយការណ៍ជាច្រើនបានបង្ហាញថា អ្នកចាត់ការ Al-Hilal លោក Jorge Jesus បានដាក់គោលដៅធំទៅលើប្រធានក្រុម Man United រូបនេះ ខណ:ពេលដែលក្លិបរបស់លោកបានធ្វើការផ្តល់ជូនសំណើទឹកប្រាក់ជាច្រើន ដល់ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Bruno ត្រូវបានគេយល់ថា បានទាត់ចោលសំណើទាំងនោះដោយគ្មានការស្ទាក់ស្ទើវិញ ដោយសារតែគេជឿជាក់ថា អាជីពរបស់ខ្លួននៅក្នុងបាល់ទាត់អ៊ឺរ៉ុប មិនទាន់បញ្ចប់នៅឡើយទេ ខណៈដែលគេនៅតែមានអារម្មណ៍ថា ចង់ផ្តល់ភាពស្មោះត្រង់ទៅកាន់ក្រុម ដែលកំពុងតែមានរៀបចំរចនាសម្ព័ន្ធឡើងវិញ ដ៏សំខាន់មួយ។ ជម្រាបជូនផងដែរថា ក្លិប Man Utd បាននឹងកំពុងធ្វើផ្លាស់ប្តូរដ៏ធំមួយ បន្ទាប់ពីលោក Sir Jim Ratcliffe បានចូលមកកាន់កាប់ភាគហ៊ុនមួយចំណែកធំ ស្របពេលអ្នកចាត់ការក្រុម លោក Erik ten Hag ក៏ទំនងជាផ្តល់ការទុកចិត្តកាន់តែខ្លាំងបន្ថែមទៀត ដល់ Fernandes ដែលលោកបានជ្រើសរើសគេធ្វើជាប្រធានក្រុម ជំនួស Harry Maguire កាលពីរដូវកាលមុន៕