Football

Sparta Prague ត្រៀមទទួលក្រុមកំពូលតារាង Liverpool នៅក្របខណ្ឌ Europa League ជើងទី១

Sparta Prague ត្រៀមទទួលក្រុមកំពូលតារាង Liverpool នៅក្របខណ្ឌ Europa League ជើងទី១

ក្រុមនាំមុខតារាងEPL គឺហង្សក្រហម Liverpool និងត្រូវមានកាតព្វកិច្ចសម្រាប់ការប្រកួតក្របខណ្ឌ Europa League ខណៈដែលពួកគេនិងត្រូវធ្វើដំណើរមកកាន់កីឡដ្ឋានEpet Arena ដោយត្រូវជួបជាមួយនិង ម្ចាស់ផ្ទះ Sparta Prague សម្រាប់ការប្រកួតជើងទីមួយវគ្គ ១៦ ក្រុមចុងក្រោយនៅវេលាម៉ោង១២ និង ៤៥នាទី រំលងអធ្រាតឈានចូលថ្ងៃសុក្រទី៨ មិនា ស្អែកនេះ។Liverpool ធ្វើមិនសូវបានល្អទេសម្រាប់ ការប្រកួត៦លើកចុងក្រោយដោយឈ្នះ៤ចាញ់២ ខណៈ Sparta Prague ចាញ់២ស្មើ១ឈ្នះ៣។ ១.ប្រវត្តិជួបគ្នា ធ្លាប់ជួបប្រកួតគ្នា២ដងកំលុងឆ្នាំ២០១១ថ្ងៃទី១៧កុម្ភៈ ២០១១នៅទឹកដី Prague គឺស្មើគ្នា០ទល់និង០ ខណៈនៅទឹកដីអង់គ្លេស Liverpool ផ្តួលក្នុងលទ្ធផល ១ទល់និង០។២.ពត៌មានក្រុមSparta Prague(ម្ចាស់ផ្ទះ)ក្រុមម្ចាស់ផ្ទះនិងមិនមានវត្តមានខ្សែការពារ Filip Panak សម្រាប់ការប្រកួតនេះ ខណៈកីឡាករផ្សេងទៀតមិនមានបញ្ហារបួសនោះទេ។-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVindahl; Vitik, Krejci, Sorensen; Preciado, Kairinen, Laci, Rynes; Birmancevic, Kuchta, Haraslin-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-៣ ៣.ពត៌មានក្រុមLiverpool(ភ្ញៀវ)ក្រុមភ្ញៀវ Liverpool នៅតែមិនមានកីឡាករជាច្រើននាក់ដែលអវត្តមានដោយសាររបួសដូចជាៈ Joel Matip…

ក្រោយជ័យជម្នះនៅ UCL យប់មិញ! Haaland បានស៊ុតគ្រាប់បាល់តាមស្មើវីរបុរសក្លឹប Man City រូបនេះ

ក្រោយជ័យជម្នះនៅ UCL យប់មិញ! Haaland បានស៊ុតគ្រាប់បាល់តាមស្មើវីរបុរសក្លឹប Man City រូបនេះ

កាលពីយប់រំលងអាធ្រាត មនុស្សយន្ត Erling Haaland បានតាមស្មើគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់វីរបុរស Sergio Aguero នៅក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីរកបាន ១គ្រាប់ ទល់នឹងក្រុម Copenhagen ជើងទី២ ដោយបញ្ចប់ក្នុងលទ្ធផល Man City ៣:១ Copenhagen និងសរុបទាំងពីរជើង ៦ទល់នឹង២។ ទន្ទឹមនឹងនេះ មានន័យថា Haaland បច្ចុប្បន្នស៊ុតបញ្ចូលទីបាន ៤១គ្រាប់ នៅ UCL ខណៈដែលស្មើនឹងគ្រាប់បាល់របស់ Aguero ដែលបានលេងពេញមួយអាជីពរបស់គាត់ទៅហើយនោះ ហើយស្ថិតនៅលេខរៀងទី១៩ នៅក្នុងតារាងអ្នកស៊ុតបញ្ចូលទីបានច្រើនបំផុតនៅ UCL៕

Bayern Munich ប្រកាសពីកុងត្រាថ្មី សម្រាប់ខ្សែប្រយុទ្ធវ័យ ១៨ ឆ្នាំម្នាក់

Bayern Munich ប្រកាសពីកុងត្រាថ្មី សម្រាប់ខ្សែប្រយុទ្ធវ័យ ១៨ ឆ្នាំម្នាក់

ក្លឹបយក្ស Bayern Munich បានប្រកាសជាផ្លូវការណ៍ថា ខ្សែប្រយុទ្ធ Mathys Tel បានចុះកិច្ចសន្យារយៈពេលវែងថ្មីមួយ ជុំវិញអនាគតខ្លួនជាមួយនឹងក្លឹប ដោយកិច្ចកុងត្រាមានសុពលភាពរហូតដល់ឆ្នាំ ២០២៩ ។ គួរជម្រាបផងដែរថា កីឡាករវ័យ ១៨ឆ្នាំ បច្ចុប្បន្នកំពុងស្ថិតក្នុងយុទ្ធនាការអង្គុយកៅអីបម្រុងនៅឯកីឡដ្ឋាន Allianz Arena ដោយបានផ្លាស់ពីក្រុម Rennes ក្នុងតម្លៃ ២៨.៥លានអឺរ៉ូ។ មិនតែប៉ុណ្ណោះ ក្លឹប Arsenal និង Man United ត្រូវបានផ្តល់ការចាប់អារម្មណ៍លើកីឡាករវ័យក្មេងរូបនេះ ទើបក្លឹប Bayern ធ្វើកិច្ចព្រមព្រៀមសម្រាប់ចងជើងដល់រូបគេ រយៈពេលវែងបែបនេះ៕

Chelsea សម្លឹងចង់បានខ្សែប្រយុទ្ធរូបនេះវិញ ប្រសើរជាង Ivan Toney តម្លៃខ្លួន ១០០លានផោន

Chelsea សម្លឹងចង់បានខ្សែប្រយុទ្ធរូបនេះវិញ ប្រសើរជាង Ivan Toney តម្លៃខ្លួន ១០០លានផោន

ក្លឹបតោខៀវ Chelsea កំពុង​តាម​ដាន​លើខ្សែប្រយុទ្ធ Nico Williams របស់ក្លឹប Athletic Bilbao សម្រាប់រដូវ​ក្តៅខាងមុខ។ ជាមួយគ្នានេះផងដែរ Williams មានអាយុត្រឹម ២១ឆ្នាំ ខណៈតម្លៃផ្ទេរប្រមាណជា ៤៣លានផោន ប៉ុណ្ណោះ បើធៀបនឹងកីឡាករ Ivan Toney របស់ Brentord គឺមានតម្លៃខ្លួនជិត ១០០លានផោន ឯណោះ។ ទន្ទឹមនឹងនេះ Williams អាចលេងបានក្នុងតំបន់ស្លាបទាំងសងខាង ហើយស៊ុតបញ្ចូលទីបាន ៦គ្រាប់នៅលីគអេស៉្បាញ LaLiga ក្នុងរដូវកាលនេះ ស្របពេលរូបគេអាចរកចំណូលបានប្រហែល ១០០,០០០ផោន ក្នុងមួយសប្តាហ៍បន្ទាប់ពីបង់ពន្ធរួចនៅប្រទេសអេស្ប៉ាញ។

Bayern Munich សម្លឹងឃើញអតីតយុវជនរបស់ Real Madrid មួយរូប ជំនួសកន្លែងរបស់ Alphonso Davies

Bayern Munich សម្លឹងឃើញអតីតយុវជនរបស់ Real Madrid មួយរូប ជំនួសកន្លែងរបស់ Alphonso Davies

Girona មានរដូវកាលមួយដ៏អស្ចារ្យនៅ La Liga រដូវកាលនេះ ស្របពេលដែលកីឡាករមួយចំនួនធំនៅក្នុងក្រុម ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបកំពូលៗនានានៅអឺរ៉ុប ក្នុងទីផ្សាររដូវក្ដៅខាងមុខ។ Savio នឹងចាកចេញពីក្លឹបអេស្ប៉ាញមួយនេះ ក្រោយកិច្ចសន្យាខ្ចីជើងរូបគេពីក្លឹប Manchester City ត្រូវបានបញ្ចប់ ខណៈដែលកីឡាករកំពុងលេចធ្លោដូចជា Aleix Garcia, Artem Dovbyk និង Ivan Martin ក៏មានការភ្ជាប់នឹងការចាកចេញផងដែរ។ ដោយឡែក Miguel Gutierrez ក៏អាចស្ថិតនៅក្នុងស្ថានភាពដូចគ្នា បន្ទាប់ពីគេបានបង្ហាញសមត្ថភាពយ៉ាងល្អ ក្នុងចំណោមខ្សែការពារស្លាបឆ្វេងនៅ La Liga រដូវកាលនេះ។ កីឡាករអេស្ប៉ាញវ័យ២២ឆ្នាំ មានការភ្ជាប់ទៅនឹងការត្រលប់ទៅកាន់ Real Madrid ប៉ុន្ដែ ក៏អាចនឹងទៅជំនួសកន្លែងកីឡាករដែលក្លឹបអធិរាជសចង់បាន នារដូវក្ដៅនេះគឺ Alphonso Davies។ យោងតាមប្រភពពីសារព័ត៌មានអាល្លឺម៉ង់ Bild រាយការណ៍ថា ក្លឹប Bayern Munich កំពុងពិចារណាជ្រើសរើស Gutierrez ដើម្បីជំនួសកន្លែងរបស់តារាឆ្នើមកាណាដា ប្រសិនបើគេចាកចេញ៕

គ្រូបង្វឹក Real Sociedad ចាត់ទុក PSG ជាក្រុមដែលអាចឈ្នះពាន UCL រដូវកាលនេះ

គ្រូបង្វឹក Real Sociedad ចាត់ទុក PSG ជាក្រុមដែលអាចឈ្នះពាន UCL រដូវកាលនេះ

អ្នកចាត់ការ Real Sociedad លោក Imanol Alguacil បានចាត់ទុក Paris Saint-Germain ដែលបានទម្លាក់ក្រុមរបស់លោកចេញពី UEFA Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ កាលពីថ្ងៃអង្គារ។ ក្រុមរបស់លោក Alguacil បានបរាជ័យ ២-០ ក្នុងការប្រកួតជើងទី១ កាលពីខែកុម្ភៈ ហើយបន្ដចាញ់ ២-១ ក្នុងជើងទី២នៅទឹកដីរបស់ខ្លួន ប៉ុន្ដែលោកចាត់ទុកថានេះជាការប្រកួតដែលមិនអាចបំភ្លេចបាន និងលើកទឹកចិត្តកូនក្រុម ឱ្យបន្ដការព្យាយាមសម្រាប់ប្រកួតដែលនៅសល់។ លោកបាននិយាយថា៖ “PSG ជាក្រុមដែលមានកាយសម្បទាល្អ មិនមែនល្អតែបច្ចេកទេសនោះទេ។ ជាមួយនឹងកម្រិតការប្រកួតដែលពួកគេបង្ហាញ ពួកគេពិតជាបេក្ខភាពមួយដែលអាចឈ្នះជើងឯក Champions League”៕

Bellingham ខកខានពីរប្រកួត ក្រោយទទួលបានកាតក្រហមថ្ងៃប្រកួតទល់ Valencia

Bellingham ខកខានពីរប្រកួត ក្រោយទទួលបានកាតក្រហមថ្ងៃប្រកួតទល់ Valencia

ខ្សែបម្រើ Jude Bellingham របស់ក្លឹប Real Madrid ត្រូវបានពិន័យ២ប្រកួតនៅ La Liga បន្ទាប់ពីគេទទួលបានកាតក្រហម ក្នុងប្រកួតស្មើគ្នា 2-2 ជាមួយ Valencia។ កីឡាករវ័យ២០ឆ្នាំ គិតថាគេរកគ្រាប់បាល់ជ័យជម្នះ ក្នុងនាទីទី៦នៃម៉ោងបន្ថែម ក្នុងកីឡដ្ឋាន Mestalla កាលពីថ្ងៃសៅរ៍​ ប៉ុន្ដែអាជ្ញាកណ្ដាល Gil Monzano បានផ្លុំកញ្ចែបញ្ចប់ការប្រកួត ពេលបាល់កំពុងសម្រុក។ សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញបាននិយាយថា Bellingham បានបង្ហាញអាកប្បកិរិយា មិនគោរពចំពោះអាជ្ញាកណ្ដាល Manzano ពេលដែលកីឡាករ និងបុគ្គលិករបស់ Real ព័ទ្ធជុំវិញអាជ្ញាកណ្ដាលរូបនេះ។ Bellingham នឹងខកខានចូលរួមការប​្រកួតទល់ Celta Vigo នាថ្ងៃអាទិត្យ និងប្រកួតទល់ Osasuna នាថ្ងៃទី១៦ ខែមីនា ហើយគេអាចត្រលប់មកវិញបាន ក្នុងប្រកួតទល់ Athletic Bilbao៕

គ្រាប់ទី ១ យប់មិញ Mbappe ស៊ុតឡើងរ.ហែ..កសំណាញ់ទី ខណៈ PSG ឈ្នះ R.Sociedad ២-១(មានវីដេអូ)

គ្រាប់ទី ១ យប់មិញ Mbappe ស៊ុតឡើងរ.ហែ..កសំណាញ់ទី ខណៈ PSG ឈ្នះ R.Sociedad ២-១(មានវីដេអូ)

នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២៤ នេះ ក្រុមម្ចាស់ផ្ទះ Real Sociedad បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Paris Saint-Germain នៅក្នុងការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League។ ជាការពិតណាស់ នៅក្នុងជំនួបនៃក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុមភ្ញៀវ PSG ហាក់ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះ Real Sociedad ក្នុងលទ្ធផល ២ ទល់នឹង ១។ ក្នុងនោះខាងក្រុមភ្ញៀវ PSG ជាអ្នករកបានគ្រាប់បាល់បានមុនទាំង ២ គ្រាប់ ដែលស៊ុតបញ្ចូលទីដោយ Kylian Mbappe នៅនាទីទី ១៥ និង ៥៦ ចំណែក ១ គ្រាប់របស់ Real Sociedad គឺរកបានដោយកីឡាករ…

Man UTD គ្រោងចូលប្រជែងជាមួយ PSG តាមទិញតារាតម្លៃ ១០០ លាននៅ Serie A រូបនេះ

Man UTD គ្រោងចូលប្រជែងជាមួយ PSG តាមទិញតារាតម្លៃ ១០០ លាននៅ Serie A រូបនេះ

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងតែបន្តផែនការរបស់ខ្លួន ក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធរបស់ Napoli កីឡាករ Victor Osimhen។ យោងតាមការចុះផ្សាយដោយកាសែត Independent បានឱ្យដឹងថា Man UTD ឥឡូវនេះកំពុងចូលប្រជែងជាមួយក្លិបអ្នកមាន Paris Saint-Germain ក្នុងការទិញយកខ្សែប្រយុទ្ធសញ្ជាតិ នីហ្ស៊េរីយ៉ា នៅរដូវក្តៅខាងមុខ។ ប្រភពដដែលបានបន្ថែមថា Osimhen ក៏មានការចាប់អារម្មណ៍ពីសំណាក់ក្លិបនៅ Premier League ដូចជា Chelsea នឹង Arsenal ផងដែរ ខណៈរូបគេត្រូវបានក្លិបគីឡូធ្ងន់ប្រចាំលីគ Serie A Napoli ដាក់តម្លៃផ្តាច់កុងត្រាដល់ទៅ ១១០ លានអឺរ៉ូ ឬប្រមាណជា (១១៩ លានដុល្លារអាមេរិក) ឯណោះ៕

R.Madrid កំពុងសម្លឹងឃើញតារាឆ្នើមនៅអ៊ីតាលីម្នាក់ មកជំនួសតំណែងរបស់ Modric

R.Madrid កំពុងសម្លឹងឃើញតារាឆ្នើមនៅអ៊ីតាលីម្នាក់ មកជំនួសតំណែងរបស់ Modric

ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា បានកំណត់គោលដៅទៅលើខ្សែបម្រើឆ្នើមរបស់ក្លិប Inter Milan កីឡាករ Nicolo Barella ជាអ្នកមកជំនួសតំណែងរបស់កីឡាករ Luka Modric នាពេលខាងមុខ។ ជាក់ស្តែងបច្ចុប្បន្ន Modric ហាក់កំពុងស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំង សម្រាប់អនាគតរបស់ខ្លួននៅទឹកដី Bernabeu នៅពេលដែលកុងត្រាបច្ចុប្បន្នរបស់ខ្លួន នឹងត្រូវផុតកំណត់ នៅចុងបញ្ចប់រដូវកាលនេះហើយ។ ទន្ទឹមនឹងនេះ អ្នកចាត់ការក្រុមលោក Carlo Ancelotti កាលពីពេលថ្មីៗនេះ ក៏បានទទួលស្គាល់ផងដែរថា ស្ថានភាពកិច្ចសន្យាបច្ចុប្បន្នរបស់ Modric ជាមួយក្លិប គឺមានភាពស្មុគស្មាញ ហើយកីឡាករសញ្ជាតិក្រូអាតរូបនេះ អាចនឹងធ្វើការសម្រេចចិត្តចុងក្រោយជុំវិញអនាគតរបស់ខ្លួន​ នៅពេលឆាប់ៗខាងមុខ។ យ៉ាងណាមិញ ប្រសិនបើ Modric ពិតជាចង់ចែកផ្លូវគ្នាជាមួយ Madrid មែននោះ យោងតាមប្រភពពី Fichajes បានរាយការណ៍មកថា ក្លិបកំពូលតារាង La Liga នឹងងាកទៅរកជម្រើសខ្សែបម្រើថ្មី ស្របពេល Barella របស់ក្លិប Inter គឺជាបេក្ខភាពកំពូលមួយ៕