Football

Messi និង Suarez ចាប់ដៃគ្នាស៊ុតម្នាក់មួយគ្រាប់អ៊េមហួស ជួយឱ្យ I.Miami តាមស្មើ Nashville

Messi និង Suarez ចាប់ដៃគ្នាស៊ុតម្នាក់មួយគ្រាប់អ៊េមហួស ជួយឱ្យ I.Miami តាមស្មើ Nashville

បរទេស៖ កាលពីព្រឹកមិញនេះ ត្រូវនឹងថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០២៤ ក្រុម Nashville បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Inter Miami នៅក្នុងការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ CONCACAF Champions Cup។ ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានត្រឹមស្មើគ្នា ២ ទល់នឹង ២ ប៉ុណ្ណោះ។ ក្នុងនោះខាងក្រុមម្ចាស់ផ្ទះ Nashville ជាអ្នករកគ្រាប់បាល់នាំមុខមុនទាំង ២ គ្រាប់ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Jacob Shaffelburg ២ គ្រាប់ម្នាក់ឯង គឺនៅនាទីទី ៤ និង ៤៦ ចំណែក ២ គ្រាប់តាមស្មើរបស់ Inter Miami វិញ គឺរកបានដោយ…

ក្លឹប PSG បានត្រៀមលុយធំជិត ១៥០លាន ដើម្បី ទិញយកខ្សែប្រយុទ្ធឆ្នើមម្នាក់នេះមកជំនួស Mbappe

ក្លឹប PSG បានត្រៀមលុយធំជិត ១៥០លាន ដើម្បី ទិញយកខ្សែប្រយុទ្ធឆ្នើមម្នាក់នេះមកជំនួស Mbappe

ក្លិបអ្នកមាន Paris Saint-Germain ត្រូវបានគេរាយការណ៍ថា នឹងចំណាយលុយចំនួន ១៤០ លានផោន ឬប្រមាណជា (១៨០ លានដុល្លារអាមេរិក) ដើម្បីចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើមរបស់ Arsenal កីឡាករ Bukayo Saka ដើម្បីមកជំនួស Kylian Mbappe។ ទីបំផុត Mbappe បានសម្រេចចិត្តច្បាស់លាស់ហើយ ថារូបគេនឹងចាកចេញពីទឹកដី Parc des Princes នៅរដំណាច់រដូវកាលនេះ បន្ទាប់ពីកុងត្រារបស់គេផុតសុពលភាព ក្រោយរួមរស់នៅទីនេះអស់រយៈពេល ៦ ឆ្នាំ ពោលគឺតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ខណៈថ្មីៗនេះរូបគេក៏បានជូនដំណឹងទៅក្លិបរួចរាល់ហើយដែរ។ យ៉ាងណាមិញ ក្រោយការចង់ចាកចេញរបស់ Mbappe នៅដំណាច់រដូវកាលនេះ ឥឡូវនេះ PSG កំពុងតែស្វះស្វែងរកខ្សែប្រយុទ្ធថ្មីដើម្បីមកជំនួសខ្សែប្រយុទ្ធ បារាំង វ័យ ២៥ ឆ្នាំរូបនេះ ដោយឡែកបើតាមប្រភពព័ត៌មានដែលចុះផ្សាយដោយកាសែត អេស្ប៉ាញ Fichajes បានឱ្យដឹងថា Saka គឺជាបេក្ខភាពទី ១ ដែលក្លិបអ្នកមាន បារាំង ដាក់គោលដៅចង់បានរូបគេមកកាន់ទឹកដី…

Darwin Nunez បាញ់មួយជើងពីលើដំបូលទូកលឿនដូចកាំជ្រួច ខណៈ Liverpool លត់ Sparta Praha ៥-១

Darwin Nunez បាញ់មួយជើងពីលើដំបូលទូកលឿនដូចកាំជ្រួច ខណៈ Liverpool លត់ Sparta Praha ៥-១

នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៤ នេះ ក្រុម Sparta Praha បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Liverpool នៅក្នុងការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Europa League។ ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ Liverpool ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម Sparta Praha ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥ ទល់នឹង ១។ ក្នុងនោះ ៥ គ្រាប់របស់ Liverpool គឺរកបានដោយ Mac Allister នៅនាទីទី ៦ (P), Darwin Nunez រកបាន ២ គ្រាប់ម្នាក់ឯងនៅនាទីទី ២៥ និង ៤៥+៣, Luis Diaz នៅនាទីទី ៥៣…

Ronald Araujo ថាការឈ្នះ Champions League​ ជាគោលដៅរបស់ Barcelona រដូវកាលនេះ

Ronald Araujo ថាការឈ្នះ Champions League​ ជាគោលដៅរបស់ Barcelona រដូវកាលនេះ

ខ្សែការពារ​ Ronald Araujo បង្ហាញអារម្មណ៍សោកស្ដាយដែល Barcelona នៅសល់តែការប្រជែងដណ្ដើមពានពីរប៉ុណ្ណោះ ក្នុងចំណោមការប្រកួតប្រជែងពាន៤នារដូវកាលនេះ ហើយគេមានការប្ដេជ្ញាចិត្ត ក្នុងការជួយក្រុមឈ្នះជើងឯក Champions League នារដូវកាលនេះ។ ក្រុម Barcelona ដឹកនាំដោយអ្នកចាត់ការ Xavi Hernandez បានបរាជ័យក្នុងវគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup និងធ្លាក់ចេញពី Copa del Rey ត្រឹមវគ្គ៨ក្រុមចុងក្រោយ។ នៅ La Liga ក្រុមការពារជើងឯក កំពុងឈរនៅតំណែងលេខ៣ និងមានគម្លាត៨ពិន្ទុពីក្រុមកំពូលតារាង Real Madrid ហើយពួកគេស្ថិតនៅក្នុងវគ្គ១៦ក្រុមចុងក្រោយ Champions League ដែលបញ្ចប់ការប្រកួតជើងទី១ស្មើគ្នា ១-១ ជាមួយ Napoli។ Araujo បាននិយាយថា៖ “យើងចាប់ផ្ដើមរដូវកាល ជាមួយនឹងពាន៤ ដើម្បីប្រជែង ហើយពេលនេះ នៅសល់តែពីរប៉ុណ្ណោះគឺ La Liga និង Champions League។ ប៉ុន្ដែពានទាំងនេះគឺពិតជាសំខាន់ណាស់”។ “វាជាក្ដីសុបិនក្នុងការឈ្នះ…

កីឡាករ Sevilla ម្នាក់ថា Real Madrid កំពុងបំផ្លាញរូបភាពបាល់ទាត់

កីឡាករ Sevilla ម្នាក់ថា Real Madrid កំពុងបំផ្លាញរូបភាពបាល់ទាត់

កាលពីថ្ងៃព្រហស្បតិ៍មានការបើកស៊ើបអង្កេតពីគណៈកម្មកាវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ ជុំវិញសកម្មភាពរ​បស់ Real Madrid ជាពិសេសពាក់ព័ន្ធនឹងវីដេអូពាក់ព័ន្ធនឹងអាជ្ញាកណ្ដាល ដែលត្រូវបានចាក់ផ្សាយលើទូរទស្សន៍ផ្លូវការរបស់ពួកគេ Real Madrid TV។ ខ្សែការពារ Adria Pedrosa របស់ក្លឹប Sevilla ត្រូវបានសួរដោយ Radio Marca ចំពោះការយល់ឃើញរបស់គេ ជុំវិញបញ្ហានេះ ហើយគេបានបង្ហាញពីគោលជំហរគាំទ្រក្លឹបរបស់ខ្លួន។ Pedrosa និយាយថា៖ “និយាយដោយស្មោះត្រង់ទៅចុះ ខ្ញុំមិនមែនជាអ្នកដែលផ្ដោតទៅលើរឿងទាំងនេះទេ ខ្ញុំមិនអាចផ្លាស់ប្ដូរអ្វីបានឡើយ ហើយខ្ញុំផ្ដោតទៅលើរឿងរបស់ខ្ញុំ។ រឿងទាំងនេះ បានបំផ្លាញរូបភាពរបស់បាល់ទាត់”។ “ការងាររបស់អាជ្ញាកណ្ដាលគឺមិនងាយស្រួលទេ ហើយអ្នកត្រូវផ្ដល់ទំនុកចិត្តដល់ពួកគាត់ ព្រោះពួកគាត់មិនមែនត្រឹមតែត្រូវបានស្ដីបន្ទោសសម្រាប់អ្វីដែលបានកើតឡើងទេ។ មានច្បាប់ដែលត្រូវបានបង្គាប់ឱ្យធ្វើតាម ហើយពេលខ្លះយើងដាក់អារម្មណ៍ខ្លាំងពេកសម្រាប់រឿងមួយចំនួន”៕

លោក Xavi បាននិយាយថា៖ “ការធ្វើជាគ្រូបង្វឹក សប្បាយតែបន្ដិច តែឈឺចាប់ច្រើន”

លោក Xavi បាននិយាយថា៖ “ការធ្វើជាគ្រូបង្វឹក សប្បាយតែបន្ដិច តែឈឺចាប់ច្រើន”

លោក Xavi Hernandez​ បានផ្ដល់សម្ភាសន៍ទៅកាន់អ្នកសារព័ត៌មាន មុនពេលការប្រកួតរវាង Barcelona និង Mallorca ហើយលោកបាននិយាយអំពីសម្ពាធដែលទទួលបាន ច្រើនជាងក្ដីរីករាយក្នុងការដឹកនាំ Barcelona។ លោក Xavi បានសារភាពថា ទោះបីជាលោកបានប្រកាសចាកចេញពីតំណែងពេលចប់រដូវកាល ប៉ុន្ដែលោកនៅតែសម្ពាធមិនស្រាកស្រាន្ដនោះទេ។ គ្រូបង្វឹករូបនេះនិយាយថា៖ “ការបង្វឹកនៅ Barca គឺបែបនេះ។ លោក Ancelotti បាននិយាយថា គាត់មិនរីករាយពេកទេ(ក្នុងការងារជាគ្រូបង្វឹក) ហើយ អ្នករីករាយបន្ដិចបន្ដួច ហើយរងទុកច្រើន”។ លោក Xavi និងកូនក្រុម Barcelona នឹងត្រៀមខ្លួនក្នុងការប្រកួត La Liga រាត្រីនេះទល់នឹង Real Mallorca មុនពេលជួប Napoli ក្នុងជើងទី២ វគ្គ១៦ក្រុមចុងក្រោយ Champions League៕

Inter Miami ព្យាយាមនាំយកមិត្តរួមជាតិម្នាក់របស់ Messi មកពង្រឹងតំបន់ការពារ

Inter Miami ព្យាយាមនាំយកមិត្តរួមជាតិម្នាក់របស់ Messi មកពង្រឹងតំបន់ការពារ

ក្លឹប Inter Miami កំពុងព្យាយាមក្នុងការនាំយក ខ្សែការពារអាហ្សង់ទីន Marcelo Weigandt ពីក្លឹប Boca Juniors ខណៈដែលអ្នកចាត់ការ Tata Martino មានគម្រោងក្នុងការពង្រឹងតំបន់ការពារនឡក្នុងក្រុម។ យោងតាមអ្នកសារព័ត៌មាន Cesar Luis Merlo បានឱ្យដឹងថា Inter Miami បានដេញថ្លៃ ខ្សែការពារវ័យ២៤ឆ្នាំ ដែលជិតផុតកុងត្រាជាមួយក្លឹបអាហ្សង់ទីន។ ខ្សែការពារកណ្ដាលដែលលេងនៅខាងស្ដាំរូបនេះ នឹងចូលមកជំនួសកន្លែងរបស់អតីតប្រធានក្រុម Deandre Yedlin ដែលនឹងផ្ទេរទៅចូលរួមក្លឹប FC Cincinnati នាថ្ងៃអាទិត្យ។ Weigandt អាចនឹងទទួលបានឱកាសលេងក្នុងជម្រើស១១នាក់របស់ Miami ជាមួយនឹងសមាជិកថ្មីផ្សេងទៀតដូចជា Nicolas Freire និង Federico Redondo៕

កីឡាករ ២រូប អាចនឹងអវត្តមានពីប្រកួតរបស់ Barcelona យ៉ាងតិច១ខែ

កីឡាករ ២រូប អាចនឹងអវត្តមានពីប្រកួតរបស់ Barcelona យ៉ាងតិច១ខែ

កីឡាកររបស់ Barcelona ចំនួន២ រូបអាចនឹងត្រូវអវត្តមានយ៉ាងហោចណាស់១ខែ ដោយសារបញ្ហារបួស។ នេះបើតាមការប្រកាសឱ្យដឹងពីក្លិបនៅក្របខណ្ឌ La Liga។ ជាក់ស្តែង កីឡាករទាំង២រូបនោះគឺ ខ្សែបម្រើ Frenkie De Jong និង Pedri ដោយពួកគេបានរងរបួសរៀងខ្លួន អំឡុងការប្រកួតដែល Barcelona ស្មើគ្នា ០-០ ទល់នឹងក្រុមម្ចាស់ផ្ទះ Athletic Bilbao នៅជំនួបលីគកំពូលអេស្ប៉ាញ សប្តាហ៍ទី២៧ ដែលធ្វើឡើងកាលពីពេលថ្មីៗនេះ។ De Jong ត្រូវបានគេដឹងថា មានរបួសត្រង់ឆ្អឹង និងសាច់ដុំត្រង់កជើងនៅខាងស្ដាំ រីឯ Pedri មានបញ្ហាត្រង់សរសៃពួរសាច់ដុំជើងស្ដាំ ដោយពួកគេត្រូវបានដូរចេញពីការប្រកួតភ្លាមៗផងដែរ ក្រោយមើលឃើញថា មានបញ្ហា។ ចំពោះរឿងនេះដែរ ក្លិប Barcelona បានប៉ានស្មានដឹងមុនរួចជាស្រេចផងដែរថា Pedri និង De Jong អាចនឹងមានរបួសក្នុងរយៈពេលយូរបែបនេះ។ បច្ចុប្បន្ន Barcelona កំពុងឈរចំណាត់ថ្នាក់លេខ៣ នៅតារាងពិន្ទុក្របខណ្ឌ La Liga ដោយមាន៥៨ពិន្ទុ តិចជាង១ពិន្ទុពីក្រុមលេខ២…

រដ្ឋអាជ្ញាអេស្ប៉ាញស្វែងរកការដាក់ពន្ធនាគារលោក Carlo Ancelotti ករណីមិនបង់ពន្ធជាង ១លានអឺរ៉ូ

រដ្ឋអាជ្ញាអេស្ប៉ាញស្វែងរកការដាក់ពន្ធនាគារលោក Carlo Ancelotti ករណីមិនបង់ពន្ធជាង ១លានអឺរ៉ូ

រដ្ឋអាជ្ញាអេស្ប៉ាញកំពុងស្វែងរកការដាក់ទណ្ឌកម្មឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ៩ ខែ សម្រាប់គ្រូបង្វឹក Real Madrid បច្ចុប្បន្ន លោក Carlo Ancelotti ករណីគេចវេសការបង់ពន្ធរបស់លោក។ លោក Ancelotti ត្រូវបានចោទប្រកាន់ពីបទគេចវេសការបង់ពន្ធចំនួន ១ លានអឺរ៉ូ ក្នុងពន្ធលើប្រាក់ចំណូលពីសិទ្ធិរូបភាពរបស់លោកអំឡុងការដឹកនាំ Real Madrid ពីឆ្នាំ ២០១៤ – ២០១៥។ រដ្ឋអាជ្ញាអេស្ប៉ាញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទោះបីជាបុរសជនជាតិអ៊ីតាលីលោក Carlo Ancelotti បានស្នាក់នៅក្នុងប្រទេសអេស្ប៉ាញសម្រាប់គោលបំណងណាមួយក៏ដោយ តែលោកត្រូវតែដាក់លិខិតប្រកាសពន្ធរបស់ខ្លួន ប៉ុន្តែលោកបានលុបចោលប្រាក់ចំណូលដែលទទួលបានតាមរយៈសិទ្ធិរូបភាពរបស់ខ្លួន។ យ៉ាងណា ទាក់ទិននឹងរឿងក្តីក្តាំងនេះ បុរសវ័យ៦៤ឆ្នាំ ដែលបានត្រលប់មកកាន់តំណែងជាគ្រូបង្វឹកនៅកីឡដ្ឋាន Santiago Bernabéu ជាលើកទី២ កាលពីឆ្នាំ ២០២១ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដែលធ្វើឡើងតាមរយៈក្លិប Real Madrid នោះទេ។ រដ្ឋអាជ្ញាបានចោទប្រកាន់លោក Carlo Ancelotti ពីបទក្លែងបន្លំផ្ទេរសិទ្ធិរូបភាពរបស់ខ្លួនទៅឱ្យអង្គភាពដែលខ្វះខាតសកម្មភាពជាក់ស្តែងនៅខាងក្រៅប្រទេសអេស្ប៉ាញ ដើម្បីចៀសវាងការបង់ពន្ធ។ នេះមិនមែនជាលើកដំបូងឡើយ ដោយបញ្ហាការបង់ពន្ធ អាចចាត់ទុកថា ជារឿងស៊ាំញ៉ាំមួយនៅក្នុងប្រទេសអេស្ប៉ាញ…

១គ្រាប់របស់ប្រុសម៉ៅ Vinicius ជួយឲ្យ Real Madrid ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ UCL យ៉ាងប្រផិតប្រផើយ

១គ្រាប់របស់ប្រុសម៉ៅ Vinicius ជួយឲ្យ Real Madrid ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ UCL យ៉ាងប្រផិតប្រផើយ

ម្ចាស់ជើង​ឯក UCL ១៤សម័យ Real Madrid បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League ខណៈដែលខ្សែប្រយុទ្ធ Vinicius Junior បានស៊ុត ១គ្រាប់ ដែលជាការ Assist របស់ Bellingham ជួយឲ្យ Real Madrid បញ្ចប់ក្នុងលទ្ធផលស្មើគ្នាជាមួយក្រុម RB Leipzig ១:១ ខណៈសរុបទាំង២ជើង Real Madrid ២:១ RB Leipzig៕ សូមទស្សនានូវវីដេអូខាងក្រោម៖