Football

ក្លឹប Barcelona បញ្ចូលឈ្មោះសមាជិក 3រូបនេះ ក្នុងបញ្ជីថ្មីដើម្បីត្រៀមប្រកួត UCL

ក្លឹប Barcelona បញ្ចូលឈ្មោះសមាជិក 3រូបនេះ ក្នុងបញ្ជីថ្មីដើម្បីត្រៀមប្រកួត UCL

មានបម្រែបម្រួលមួយចំនួនក្នុងសមាជិកក្រុម Barcelona ក្នុងការត្រៀមខ្លួនសម្រាប់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ដោយក្នុងចំណោមនោះក៏មានវត្តមានរបស់ខ្សែប្រយុទ្ធចំណូលថ្មី Vitor Roque ផងដែរ។ កីឡាករវ័យក្មេងប្រេស៊ីលរូបនេះ បានបង្ហាញសមត្ថភាពគួរឱ្យចាប់អារម្មណ៍តាំងពីគេបានមកចូលរួមក្រុមកាតាឡូញ៉ា នាដើមឆ្នាំ២០២៤ ហើយគេរកគ្រាប់បាល់បញ្ចូលទីដំបូងសម្រាប់ Barca កាលពីពាក់កណ្ដាលសប្ដាហ៍កន្លងទៅទល់នឹង Osasuna។ គេត្រូវបានរំពឹងថា នឹងទទួលបានតំណែងក្នុងជម្រើស១១នាក់ដំបូង នៅប៉ុន្មានសប្ដាហ៍ខាងមុខ ជាពិសេសក្នុងការប្រកួត Champions League។ មានកីឡាករ៣រូប ដែលត្រូវបានបន្ថែមឈ្មោះក្នុងបញ្ជីក្រុម ដោយរួមមាន Roque ជាមួយ Unai Hernandez និង Pau Victor។ ក្រុមអ្នកមានបុណ្យនឹងលេងក្នុងវគ្គ១៦ក្រុមចុងក្រោយ Champions League ទល់នឹង Napoli ក្នុងជើងទី១នៅប្រទេសអ៊ីតាលី នាថ្ងៃទី១៦ ខែកុម្ភៈ ហើយពួកគេនឹងបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមមកពី Serie A ក្នុងជើងទី២ នាថ្ងៃទី១២ ខែមីនា៕

តាំងពីផ្លាស់មក Bayern! Harry Kane ត្រូវបានហាមឃាត់មិនឱ្យធ្វើរឿងមួយនេះ…

តាំងពីផ្លាស់មក Bayern! Harry Kane ត្រូវបានហាមឃាត់មិនឱ្យធ្វើរឿងមួយនេះ…

ត្រលប់មកវិញខ្សែប្រយុទ្ធឆ្នើមអង់គ្លេស Harry Kane បានចាកចេញពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur ផ្លាស់មករួមទ្រនំជាមួយម្ចាស់ជើងឯក Bundesliga Bayern Munich ក្នុងកិច្ចព្រមព្រៀង ដែលមានតម្លៃផ្ទេរ ១២០លានអឺរ៉ូ កាលពីដើមរដូវកាល។ ទន្ទឹមនឹងនេះដែរ នៅក្នុងបទសម្ភាសន៍ថ្មីៗជាមួយសារព័ត៌មាន The Guardian ខ្សែប្រយុទ្ធ Kane បាននិយាយថា «ក្លឹបមិន​​បាន​អនុញ្ញាត​ឱ្យខ្ញុំចូល​រួមជិះ​ស្គីជាមួយគ្រួសាររបស់ខ្ញុំនោះទេ»។ គួរកត់សម្គាល់ថា ចាប់តាំងពីចូលរួមជាមួយក្លឹប Bayern មក Kane បានបង្ហាញខ្លួន ២៦លើក នៅគ្រប់ការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន ២៧គ្រាប់ និង assist បាន ៨ដង ឲ្យមិត្តរួមក្រុម៕

យប់ម៉ិញ Aston Villa មិនទុកមុខអោយក្រុមម្ចាស់ផ្ទះទេគឺលត់ក្រាស់ក្រែលតែម្តង 5 ទល់នឹង 0

យប់ម៉ិញ Aston Villa មិនទុកមុខអោយក្រុមម្ចាស់ផ្ទះទេគឺលត់ក្រាស់ក្រែលតែម្តង 5 ទល់នឹង 0

Aston Villa បានល់តក្រុមម្ចាស់ផ្ទះ Sheffield United ដោយលទ្ធផលដ៏ក្រាស់ក្រែលមិនអោយតដៃរួចគឺ៥ទល់និង០ដើម្បីវិលត្រលប់ទៅឈរនៅចំណាត់ថ្នាក់ក្រុមកំពូលតារាងទាំង៤ នៅក្របខណ្ឌPremier League វិញខណៈជ័យជំនះនេះបានរុញអោយក្រុមរហស្សនាមដាវពីរធ្លាក់ទៅដល់បាតតារាងតែម្តង។ ក្រុមភ្ញៀវក្រុមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអេស្បាញលោក Unai Emery បានយកឈ្នះលើក្រុមម្ចាស់ផ្ទះដោយគិតត្រឹមតង់ទី១ពួកគេអាចរកបានគ្រាប់បាល់នាំមុខដល់ទៅ ៤ គ្រាប់ឯណោះសម្រាប់ការប្រកួតនៅកីឡដ្ឋាន Bramall Lane កាលពីយប់ថ្ងៃសៅរ៏ម្សិលមិញនេះ។ កីឡាករ John McGinn, Ollie Watkins, Leon Bailey និង Youri Tielemansសុទ្ធសឹងរួមចំណែករកគ្រាប់បាល់អោយក្រុម មុនពេល Alex Moreno បន្ថែមគ្រាប់ទី ៥ បន្ទាប់ពីទើបតែចាប់ផ្តើមលេងនៅតង់ទី២បានបន្តិច។ សម្រាប់ Sheffield Utd បច្ចុប្បន្នគិតត្រឹមសប្តាហ៏ទី២៣រកបានត្រឹមតែ១០ពិន្ទុនិងមានគម្លាតរហូតដល់ទៅ៩ពិន្ទុពីតំបន់សុវត្ថិភាពតែម្តង។ជ័យជំនះនេះបាននាំអោយAston Villa ឈរនៅលេខេរៀងទី៤ និង មានគម្លាតត្រឹម៥ពិន្ទុប៉ុណ្ណោះ ពីក្រុមកំពូលតារាងគឺហង្សក្រហម Liverpool។

នឹកស្មានមិនដល់! Harry Kane បង្ហាញពីកីឡាករ ដែលគាត់ពេញចិត្ត កាលពីកុមារភាព

នឹកស្មានមិនដល់! Harry Kane បង្ហាញពីកីឡាករ ដែលគាត់ពេញចិត្ត កាលពីកុមារភាព

ចិត្តបំផុតកាលពីគាត់នៅក្មេង ហើយវាបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយគាត់បាននិយាយពន្យល់ថា៖ «កាល​ខ្ញុំ​នៅ​ក្មេង ហើយ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ខ្ញុំ​ចូល​ចិត្ត​ការ​លេង​របស់ Sergio Busquets»។ «គាត់ជាកីឡាករដ៏មិនគួរឱ្យជឿម្នាក់ ដោយសារតែរបៀបគាត់លេង របៀបដែលគាត់ធ្វើចលនារាងកាយ ហើយខ្ញុំបានប្រើសមត្ថភាពគាត់ទាំងនេះ សម្រាប់លេងក្នុងទីតាំងស្រដៀងគ្នា»។ «សម្រាប់ខ្ញុំ គាត់គឺជាខ្សែបម្រើដ៏ឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្រ»។ «ខ្ញុំដឹងថាគាត់នៅ Miami ឥឡូវនេះ ប៉ុន្តែខ្ញុំតែងតែកោតសរសើរចំពោះគាត់ និងការពិតដែលគាត់ស្ថិតនៅក្នុងស្រមោលរបស់មិត្តរួមក្រុមផ្សេងទៀតដូចជា Messi, Neymar, Xavi ឬ Iniesta»។ រំលឹកដែរថា ក្លឹបអ្នកមានបុណ្យ Barcelona គឺជាក្រុមមួយក្នុងចំណោមក្រុមលេចធ្លោ និងជោគជ័យបំផុតនៅចុងទសវត្សរ៍ឆ្នាំ ២០០០ និងដើមទសវត្សរ៍ឆ្នាំ ២០១០ ដោយបានឈ្នះពានរង្វាន់ UEFA Champions League ចំនួន ៣ដង និងពានរង្វាន់ La Liga ចំនួន ៥ដងក្នុងរយៈពេលត្រឹមតែ ៧រដូវកាលប៉ុណ្ណោះចាប់ពីឆ្នាំ ២០០៨ ដល់ ២០១៥៕

ក្លឹប Bayern Munich បញ្ចប់ការខ្ចីជើងកីឡាករមកពីក្លឹបបាល់ទាត់ Granada

ក្លឹប Bayern Munich បញ្ចប់ការខ្ចីជើងកីឡាករមកពីក្លឹបបាល់ទាត់ Granada

ក្លិប Bayern Munich បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ពីការបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើស្លាបអេស្ប៉ាញ Bryan Zaragoza ដោយជោគជ័យពីក្លិប Granada នៃក្របខណ្ឌ La Liga ។កីឡាករវ័យ 22 ឆ្នាំរូបនេះបានមកដល់ជាផ្លូវការក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់រដូវក្តៅ បន្ទាប់ពីនោះកិច្ចព្រមព្រៀងមុនដែលមានរហូតដល់ឆ្នាំ 2029 នឹងចូលជាធរមាន។ Bayern បានចំណាយប្រាក់ 19 លានអឺរ៉ូដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបរូបនេះ ដែលរួមបញ្ចូលទាំងថ្លៃខ្ចីជើង ៤ លានអឺរ៉ូ។ គួរបញ្ជាក់ថាBayern មានបញ្ហានៅតំបន់ប្រយុទ្ធវាយលុករបស់ពួកគេពោលគឺបន្ទាប់ពីខ្សែប្រយុទ្ធ Serge Gnabry និង Kingsley Coman នឹងអវត្តមានជាច្រើនសប្តាហ៍ជាមួយនឹងរបួសរយៈពេលវែង។ ដូច្នេះលោក Christoph Freund នាយកផ្នែកកីឡារបស់ Bayern បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅក្នុងកីឡាបាល់ទាត់ អ្នកតែងតែត្រូវមានភាពបត់បែនដូច្នេះយើងត្រូវសម្របទៅនឹងស្ថានភាពបច្ចុប្បន្ន។ការពិត Bayern Munich បានចុះហត្ថលេខានាំយក Zaragoza ចាប់តាំងពីខែធ្នូមកម្លេះ ជាមួយគ្នានេះផងដែរ មានវត្តមានសម្រាប់ការប្រកួតនៅផ្ទះនៅថ្ងៃសៅរ៍ជាមួយ Borussia Moenchengladbach ។ អតីតយុវជនរបស់ក្លឹប Granada កីឡាករ Zaragoza វ័យ២២ឆ្នាំបានស៊ុតបញ្ចូលទី…

ខ្សែបម្រើ Man Utd ម្នាក់នេះ អាចបង្កើតឱកាសឲ្យ Hojlund បានកាន់តែច្រើន

ខ្សែបម្រើ Man Utd ម្នាក់នេះ អាចបង្កើតឱកាសឲ្យ Hojlund បានកាន់តែច្រើន

វីរបុរសក្រុមបិសាចក្រហម Manchester United លោក Paul Scholes ជឿជាក់ថា Christian Eriksen គឺជាគន្លឹះដ៏សំខាន់ក្នុងការទទួលបានផលកាន់តែច្រើនពីខ្សែប្រយុទ្ធ Rasmus Hojlund។ កាលពីជាង១ខែមុន Hojlund ទើបតែរកបាន១គ្រាប់ប៉ុណ្ណោះនៅ PL ដោយស៊ុតបញ្ចូលទីកៀកនឹងចុងម៉ោងជួយឲ្យក្រុម Man Utd យកជ័យជម្នះ ៣-២ លើក្រុម Aston Villa ជាមួយគ្នានោះដែរលោក Schole ពិតជាពេញចិត្តនឹងការប្រកួតនោះខ្លាំងមែនទែន។ លោក Scholes បាននិយាយប្រាប់ Premier League Productions បន្ថែមថា «ពួកយើងរំពឹងថាគាត់ជាអ្នករកគ្រាប់បាល់ បើទោះបីជាគាត់មិនមានកំណត់ត្រាស៊ុតបញ្ចូលទីដ៏អស្ចារ្យនាពេលកន្លងមកក៏ដោយ»។ «តាមពិតទៅ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គាត់ពិតជាមិនមានឱកាសទេ ដូច្នេះពួកយើងមិនអាចនិយាយថាគាត់ជាអ្នកបញ្ចប់ទីដ៏អាក្រក់ឡើយ»។ «បើមើលទៅលើការប្រកួតនៅ UCL គាត់អាចបញ្ចប់ទីបានដែលសុទ្ធសឹងជាគ្រាប់បាល់ល្អៗ»៕

អ្នកចាំទី David de Gea ត្រូវ​បាន​ក្លឹប​មួយនេះទាក់ទងចង់បាន តែ​គេបាន​បដិសេធ

អ្នកចាំទី David de Gea ត្រូវ​បាន​ក្លឹប​មួយនេះទាក់ទងចង់បាន តែ​គេបាន​បដិសេធ

អ្នកចាំទី​អេស្ប៉ាញ David de Gea ត្រូវ​បាន​រាយការណ៍​ថា បដិសេធ​សំណើ​ទៅ​ចូលរួម​នៅ​ក្របខ័ណ្ឌ Premier League ជា​ថ្មី សារ​នេះ​ជាមួយ​ក្លឹប​កៀក​បាត​តារាង​គឺ Nottingham Forest។ យ៉ាង​ណា​សំណើ​គ្រប់​យ៉ាង​គឺ​បដិសេធ​រួច​ទៅ​ហើយ កាល​ពី​ទីផ្សារ​ដោះដូរ​ខែ​មករា ដែល​ទើប​តែ​បិទ​ទ្វារ​បញ្ចប់​កន្លង​មក។ បន្ទាប់​ការ​ឈរ​ជើង ១២ ឆ្នាំ​នៅ Old Trafford ជា​ការ​ពិត De Gea បាន​ចាកចេញ​ក្នុង​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន ជា Free Agent ទំនេរ​ជើង​អស់​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ រាប់​ចាប់​តាំង​ខែ​កក្កដា​រៀង​មក។ បុរស​វ័យ ៣៣ ឆ្នាំ មាន​ដំណឹង​ម្តង​ទៅ​ខាង​អារ៉ាប៊ីសាអូឌីត ម្តង​ទៅ​ខាង​អេស្ប៉ាញ តែ​ទី​បញ្ចប់​បក​មក​ពាក់ព័ន្ធ​ក្លឹប​អង់គ្លេស​ក៏​នៅ​តែ​មិន​កើត​ឡើង។ បើ​តាម​សារព័ត៌មាន The Athletic ចុះ​ផ្សាយ Nottingham Forest បាន​ចូលរួម​ចាត់ចែង​យក​អតីត​ដៃ​ចាំទី United ខាង​លើ ព្យាយាម​ធានា​ពេលវេលា​ជាក់ច្បាស់​សម្រាប់​គេ​នៅ​ប្រកួត​សេសសល់​នា​រដូវ​កាល​នេះ​ដែរ តែ​ខាង​សាមី​ខ្លួន De Gea មិន​ទទួល​យក​នោះ​ទេ។ នេះ Forest ក៏​បាន​ទាក់ទង​ទៅ Aaron Ramsdale ដែល​បាត់បង់​តំណែង​ដៃ​ទី​មួយ​នៅ…

Getafe ស្នើ​ទៅ LaLiga ឲ្យ​ប្រញាប់​ស៊ើបអង្កេត​រឿង Bellingham បោះ​ពាក្យ​ប្រមា.ថ Greenwood

Getafe ស្នើ​ទៅ LaLiga ឲ្យ​ប្រញាប់​ស៊ើបអង្កេត​រឿង Bellingham បោះ​ពាក្យ​ប្រមា.ថ Greenwood

នៅ​ប្រកួត​ដែល Real Madrid យក​ឈ្នះ​ទៅ​លើ Getafe ​ថ្ងៃ​មុន យើង​ចាប់​អារម្មណ៍​ការ​ជួប​គ្នា​រវាង​កីឡាករ​រួម​សញ្ជាតិ​តែ​មួយ​នាម​គូ​ប្រជែង គឺ Mason Greenwood ទល់ Jude Bellingham។ យ៉ាង​ណា​ការ​ប៉ះ​ទង្គិច​បែរ​កើត​មាន ដល់​ថ្នាក់​បោះ​ពាក្យ​ធ្ងន់ៗ​ទៀត​ផង។ មាន​របាយការណ៍​ចុះ​ផ្សាយ​ថា Bellingham បាន​ប្រមា.ថ​ទៅ​លើ Greenwood ​ថា​ជា ‘ជន​រំលោភ’ ហើយ​ខាង​អតីត​កីឡាករ Man United មិន​បាន​តបត​អ្វី​ទៅ​វិញ​ទេ។ យ៉ាង​ណា​ភាគី​ក្លឹប​ Getafe ពុំ​អស់​ចិត្ត​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ នេះ​កំពុង​ស្នើ​ចំៗ​ទៅ​កាន់​គណៈ​គ្រប់គ្រង​ក្របខ័ណ្ឌ​អេស្ប៉ាញ ឲ្យ​មាន​ការ​រក​ខុស​ត្រូវ​ជាច​បន្ទាន់។ ប្រភព​ពី SER ចុះ​ផ្សាយ Getafe កំពុង​មាន​ការ​វិភាគ​វីដេអូ​នោះ​ឡើង​វិញ ហើយ​បាន​បញ្ជូន​សំណើ​ទៅ​កាន់​ខាង​ LaLiga ឲ្យ​ធ្វើ​ការ​វិភាគ​និង​សិក្សា​អំពី​រូបភាព វីដេអូ​កើត​ឡើង​រវាង​ពួក​គេ​ទាំង​ពីរ រួច​ធ្វើ​ការ​សម្រេច​ចិត្ត​ចុងក្រោយ ថា​នឹង​ត្រូវ​ចាត់វិធានការ​បែប​ណា​ឬ​អត់។ គួរ​ឲ្យ​ដឹង​ថា Greenwood បាន​ចុះ​ហត្ថលេខា​មក​ចូលរួម​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ជាមួយ Getafe ​មួយ​រដូវ​កាល​ពេញ ចាប់​តាំង​ខែ​មករា ហើយ​ក៏​វិវត្ត​ខ្លួន​រក​បាន​គ្រាប់​បាល់ និង AssisT ច្រើន​គួរ​សម​ដែរ​ឲ្យ​ក្លឹប។ មិន​មាន​ការ​សម្រេច​ច្បាស់​នៅ​ឡើយ ថា​អនាគត​ទៅ​មុខ​គេ​នឹង​ត្រលប់​ទៅ​ក្លឹប​មេ​នៅ Old…

សារព័ត៌មានអេស្ប៉ាញថា Haaland មិនសប្បាយចិត្តនៅ Man City ស្រាប់តែ Guardiola តបបែបនេះថា…

សារព័ត៌មានអេស្ប៉ាញថា Haaland មិនសប្បាយចិត្តនៅ Man City ស្រាប់តែ Guardiola តបបែបនេះថា…

អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បានច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ ថាខ្សែប្រយុទ្ធ Erling Haaland មិនសប្បាយចិត្តជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន។ យោងតាមសារព័ត៌មាន El Desmarque បានឱ្យដឹងថា ខ្សែប្រយុទ្ធន័រវែស ពិបាករស់នៅ ជាមួយអាកាសធាតុក្នុងទីក្រុងមែនឆេស្ទឺរ ហើយគេមានបំណងចង់ផ្លាស់ទៅអេស្ប៉ាញ ដើម្បីចូលរួម Real Madrid។ Haaland បានចូលរួម Man City ពីក្លឹប Borussia Dortmund អំឡុងទីផ្សាររដូវក្ដៅ ឆ្នាំ២០២២ ហើយគេរកគ្រាប់បាល់៣៦គ្រាប់ ក្នុងរដូវកាលដំបូងរបស់ខ្លួន ដែលជួយពួកគេឈ្នះជើងឯក។ តបទៅនឹងចចាមអារ៉ាមរបស់សារព័ត៌មានអេស្ប៉ាញ លោក Guardiola បាននិយាយថា៖ “អ្នកត្រូវតែសួរប្រព័ន្ធផ្សព្វផ្សាយក្នុងទីក្រុងម៉ាឌ្រីដ ថាតើគេសប្បាយចិត្តឬអត់។ ប្រហែលជាពួកគេទទួលបានព័ត៌មានច្រើនជាងពួកយើង”។ “យើងមិនមានអារម្មណ៍ថា គេមិនសប្បាយចិត្តទេ។ គេមិនសប្បាយចិត្តព្រោះគេមិនបានលេង គេបានសម្រាកពីរខែដោយសាររបួស ប៉ុន្ដែប្រហែលសារព័ត៌មាននៅអេស្ប៉ាញ ជាពិសេសនៅម៉ាឌ្រីដ ទទួលបានព័ត៌មានពីយើង”។ “យើងមិនអាចគ្រប់គ្រងនូវអ្វីដែលពួកគេនិយាយនោះទេ ប៉ុន្ដែអ្វីដែលសំខាន់នោះគឺគេរីករាយនៅទីនេះ។ នៅពេលដែលគេមិនសប្បាយចិត្ត គេនឹងធ្វើការសម្រេចចិត្ត”៕

ក្លឹប Man Utd ចង់បានខ្សែប្រយុទ្ធថ្មីណាស់ ប៉ុន្តែមិនអាចទៅរួចដោយសារតែហេតុផលមួយនេះ

ក្លឹប Man Utd ចង់បានខ្សែប្រយុទ្ធថ្មីណាស់ ប៉ុន្តែមិនអាចទៅរួចដោយសារតែហេតុផលមួយនេះ

អ្នកចាត់ការទូទៅក្លឹប Manchester United លោក Erik ten Hag បានសារភាពថា លោកពិតជាចង់បានខ្សែប្រយុទ្ធថ្មីណាស់ ប៉ុន្តែ វាហាក់ដូចជាមិនអាចទៅរួចឡើយដោយសារបញ្ហាច្បាប់ហិរញ្ញវត្ថុ។ ជាការពិតណាស់ លោក Ten Hag បានលើកឡើងបែបនេះ បន្ទាប់ពីបច្ចុប្បន្ន Man UTD កំពុងបាត់បង់ Anthony Martial ដែលកំពុងមានបញ្ហារបួសក្រលាន ដែលអាចនឹងអវត្តមានដល់ជិតចប់រដូវកាល ប៉ុន្តែ ចំណុចសំខាន់ គឺ ថ្នាក់លើត្រូវគិតគូដល់ការចំណូលចំណាយរបស់ក្លិប ដើម្បីកុំឲ្យខុសច្បាប់ហិរញ្ញវត្ថុរបស់ Premier League។ ទាក់ទងនឹងរឿងខាងលើ លោក Ten Hag បាននិយាយថា៖ ខ្ញុំមិនលាក់បាំងទេ ខ្ញុំពិតជាចង់បានខ្សែប្រយុទ្ធថ្មី។ ជាមួយនឹងបញ្ហារបួសរបស់ Martial គឺ យើងគ្មានអ្នកជំនួសទេ។ យ៉ាងណា វាមិនអាចទៅរួចដោយសារតែយើងត្រូវសម្របជាមួយច្បាប់ហិរញ្ញវត្ថុដែលយើងគ្មានសល់ចន្លោះឡើយ៕