កីឡាករ Angel Di Maria ផ្តែផ្តាំ Garnacho អំពីរឿង Ronaldo និង Messi
កីឡាករ Alejandro Garnacho ត្រូវបានកីឡាករ Angel Di Maria ប្រាប់ឱ្យឈប់ធ្វើត្រាប់តាមកីឡាករ Cristiano Ronaldo ហើយគួរធ្វើត្រាប់តាមកីឡាករ Lionel Messi វិញ។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ មានសំណាងដោយធ្លាប់បានលេងជាមួយកីឡាករ Cristiano Ronaldo នៅក្រុម Manchester United និងជាមួយកីឡាករ Lionel Messi នៅក្រុមជម្រើសជាតិអាហ្សង់ទីន ហើយក៏ជាអ្នកគាំទ្រកីឡាករទាំងពីររូបនេះផងដែរ។ កីឡាករ Alejandro Garnacho តែងតែកោតសរសើរ និងស្រឡាញ់ទៅលើកីឡាករ Lionel Messi ប៉ុន្តែរូបគេក៏ធ្វើរឿងនេះដូចគ្នាទៅកាន់កីឡាករ Cristiano Ronaldo។ លើសពីនេះទៅទៀត កីឡាករវ័យ ១៩ ឆ្នាំរូបនេះក៏ទើបនឹងអបអរគ្រាប់បាល់បញ្ចូលទីតាមស្ទាយកីឡាករ Cristiano Ronaldo ក្នុងជំនួបជាមួយក្រុម Everton កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ និងធ្លាប់ត្រូវគេបានឃើញថាកីឡាកររូបនេះបានប្រើប្រាស់ខោក្នុង និងស្បែកជើងម៉ាក CR7 ដូចគ្នា។ កីឡាករ Angel Di Maria ដែលធ្លាប់លេងជាមួយកីឡាករទាំងពីររូបនេះដូចកីឡាករ…