Football

Mbappe បានសរសើរក្លឹប Liverpool ថា​កើត​ជោគជ័យ​ធំ ក៏​មក​ពី​ចំណែក Klopp មួយ​ទំហឹង​ដែរ

Mbappe បានសរសើរក្លឹប Liverpool ថា​កើត​ជោគជ័យ​ធំ ក៏​មក​ពី​ចំណែក Klopp មួយ​ទំហឹង​ដែរ

​កីឡាករ​ដែល​កំពុង​ផ្សារភ្ជាប់​ចចាមអារ៉ាម​ទៅ​កាន់​ក្លឹប​ហង្ស​ក្រហម Liverpool គឺ​ Kylian Mbappe បាន​លាន់​មាត់​សរសើរ​ចំៗ​ទៅ​កាន់​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​លោក Jurgen Klopp ក្រោយ​លឺ​ដំណឹង​ប្រកាស​ត្រៀម​ចាកចេញ​នៅ​បញ្ចប់​រដូវ​កាល​ខាង​មុខ បន្ទាប់​ការ​ដឹកនាំ​អស់​ ៩ ឆ្នាំ។ សម្រាប់​បុរស​វ័យ ៥៦ ឆ្នាំ បាន​មាន​ការ​សោកស្តាយ​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន ត្រង់ Klopp ហាក់​មិន​មាន​បញ្ហា​ឬ​ការ​ធ្លាក់​ចុះ​ទម្រង់​ណា​មួយ​គួរ​ឲ្យ​គិត​ជា​បញ្ហា​នោះ​ទេ ជាមួយ​ក្លឹប​ម្ចាស់ដី Anfield។ ងាក​មក​កីឡាករ​វ័យ ២៥ ឆ្នាំ​សញ្ជាតិ​បារាំង ក៏​បាន​និយាយ​យ៉ាង​ដូច្នោះ៖ “នៅ​រដូវ​កាល​នេះ Liverpool ប្រៀប​ដូច​ជា​ម៉ាស៊ីន​នៅ Premier League”។ លោក​បន្ត៖ “ពួក​គេ​ហាក់​បង្កើត​ជ័យជម្នះ​បាន​យ៉ាង​ងាយ​ស្រួល ជា​ការ​ពិត​វា​មិន​មែន​រឿង​ងាយ​ឡើយ តែ​ទម្រង់​លេង​ដែល​បង្ហាញ​ចេញ​មក​គឺ​អស្ចារ្យ យ៉ាង​ណា​វា​កើត​ចេញ​ពី​ការ​ខិតខំ​ខ្លាំង​ក្នុង​ការ​ហ្វឹកហាត់ និង​ការ​ដែល​មាន​អ្នកចាត់ការ​ដ៏​ល្អ​ម្នាក់ [សំដៅ​ទៅ​ Klopp]”។ ថយ​ក្រោយ​វិញ​ដែរ Klopp ក៏​ធ្លាប់​សរសើរ Mbappe កាល​ឆ្នាំ ២០១៨៖ “ខ្ញុំ​ស្រលាញ់​គេ​នេះ​ណាស់ និយាយ​ដោយ​ត្រង់ គេ​ជា​កីឡាករ​ដ៏​ល្អ​លើ​ទីលាន ក៏​ជា​ក្មេង​ដ៏​ល្អ​ម្នាក់ ​គ្រប់​គ្នា​ចាប់​ស្គាល់ Mbappe តាំង​គេ​នៅ​អាយុ ១៦ ឬ ១៧ គ្រា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​ឈុត​ថ្នាល…

Erik ten Hag និយាយ​ពីរឿង Rashford ​កុហក​ថា​ឈឺ​អត់​មក​ហ្វឹកហាត់ ហើយគាត់នឹងដោះស្រាយលឿនបំផុត

Erik ten Hag និយាយ​ពីរឿង Rashford ​កុហក​ថា​ឈឺ​អត់​មក​ហ្វឹកហាត់ ហើយគាត់នឹងដោះស្រាយលឿនបំផុត

Erik ten Hag បាន​ឆ្លើយតប​ទៅ​កាន់​អ្នក​សារព័ត៌មាន​ជុំវិញ​រឿងរ៉ាវ Marcus Rashford ដែល​អវត្តមាន​ពី​ប្រកួត​សំខាន់​ទល់ Newport Countyកាល​ពី Man United យក​ឈ្នះ ៤-២ ថ្មីថ្មោង​នៅ​ពាន​រង្វាន់ FA Cup ជុំ​ទី ៤។ គ្រូ​សញ្ជាតិ​ហូឡង់ បាន​លើក​ឡើង​ពាក់ព័ន្ធ​រឿង Rashford មិន​បាន​មក​ហ្វឹកហាត់​កាល​ពី​ថ្ងៃ​សុក្រ រួច​ប្រាប់​ថា​មាន​បញ្ហា​មិន​ស្រួល​ខ្លួន។ ដល់​តែ​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​រូបភាព​កីឡាករ​អង់គ្លេស​អាច​ឆ្លៀត​ពេល​ទៅ​ចូល​ក្លឹប​រាត្រី​នៅ​យប់​មុន​នោះ​ប៉ុន្មាន​ម៉ោង ដែល​សន្មត​ថា ហេតុផល​នៃ​ការ​ដាក់​ច្បាប់​របស់ Rashford គឺ​ជា​ការ​កុហក​មក​កាន់​ក្លឹប។ សម្រាប់ Ten Hag បាន​ឆ្លើយតប៖ “គេ​រៀបរាប់​មក​ក្លឹប​គឺ​ថា​គេ​ឈឺ គេ​អត់​ស្រួលខ្លួន យ៉ាង​ណា​ទាំង​អស់​នេះ​វា​ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​ក្លឹប​និង​កីឡាករ ដូច្នេះ​ខ្ញុំ​នឹង​ដោះស្រាយ​រឿង​នោះ​ឲ្យ​បាន​លឿន​បំផុត ពួក​យើង​នឹង​ប្រញាប់​ដោះស្រាយ​វា”។ គួរ​ឲ្យ​ដឹង​ថា ​កន្លង​មក​អ្នកចាត់ការ​សញ្ជាតិ​ហូឡង់ ធ្លាប់​មាន​រឿង​ប៉ះ​គ្នា​នឹង Jadon Sancho ជា​សមាជិក​សំខាន់​មួយ​រូប​ហើយ ដល់​ថ្នាក់​កីឡាករ​អង់គ្លេស​ជ្រើស​ផ្លូវ​បែក​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ទៅ​កាន់ Borussia Dortmund។ ឥឡូវ​ថែម​រឿង Rashford មួយ​ទៀត យើង​នឹង​រង់ចាំ​អ៊ុត​មើល​តើ​ចំណាត់ការ​របស់​ក្លឹប​ទៅ​ជា​បែប​ណា?

Mikel Arteta ស្ថិតក្នុងចំណោមបេក្ខភាពកំពូល 3រូប សម្រាប់ជំនួសតំណែងរបស់ Xavi

Mikel Arteta ស្ថិតក្នុងចំណោមបេក្ខភាពកំពូល 3រូប សម្រាប់ជំនួសតំណែងរបស់ Xavi

អ្នកចាត់ការបច្ចុប្បន្នរបស់ក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតនៅក្នុងបញ្ជីបេក្ខភាពកំពូលទាំងបីរូបរបស់ក្លិប Barcelona ដើម្បីមកជំនួសតំណែងរបស់លោក Xavi នៅរដូវកាលក្រោយ។ ជាក់ស្តែងលោក Xavi បានធ្វើការប្រកាសជាផ្លូវការរួចរាល់ហើយថាលោកនឹងដើរចេញពីក្លិបយក្សអេស្ប៉ាញ នៅចុងបញ្ចប់រដូវកាលនេះ ពោលគឺក្រោយពេលលោកបានដឹកនាំក្រុមចាញ់ ដោយលទ្ធផល ៥–៣ ក្រោមថ្វីជើងរបស់ Villarreal ។ យោងតាមអ្នកសារព័ត៌មានអេស្ប៉ាញ Gerard Romero បានអះអាងថា គ្រូបង្វឹករបស់ក្រុម Arsenal លោក Arteta គឺជាឈ្មោះសំខាន់មួយក្នុងចំណោមឈ្មោះដែល Barcelona បានជ្រើសរើសសម្រាប់ធ្វើជាអ្នកចាត់ការថ្មីរបស់ខ្លួន នៅរដូវកាលក្រោយ។ ប្រភពដដែលនេះ ក៏បានអះអាងទៀតថា លោក Deco នាយកផ្នែកកីឡារបស់ Barca ក៏កំពុងស្ថិតក្នុងដំណើរការពិភាក្សាជាមួយភ្នាក់ងាររបស់បេក្ខភាពអ្នកចាត់ការក្រុមនាពេលអនាគតរួចរាល់ហើយផងដែរ ។​ ទន្ទឹមនឹងនេះ លោក Jurgen Klopp របស់ Liverpool ក៏ស្ថិតក្នុងបញ្ជីនេះផងដែរ ដោយបុរសសញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ ក៏​បានធ្វើការ​បញ្ជាក់រួចរាល់ហើយផងដែរ​ថា​ លោក​នឹង​ចាក​ចេញ​ពី​កីឡដ្ឋាន Anfield ក្រោយបញ្ចប់រដូវកាលនេះ ។ ហើយមិនតែប៉ុណ្ណោះ សម្រាប់ឈ្មោះមួយផ្សេងទៀតដែលស្ថិតនៅក្នុងបញ្ជីសម្រិតសម្រាំងរបស់ Barca ត្រូវបានគេនិយាយថា គឺជាលោក Julian Nagelsmann ដែលបច្ចុប្បន្នកំពុងរៀបចំដឹកនាំក្រុមជម្រើសជាតិអាឡឺម៉ង់ សម្រាប់ការប្រកួតពានរង្វាន់ Euro នៅចុងឆ្នាំនេះ៕

ក្លឹប Bayern Munich ចង់​បាន​កីឡាករ​អង់គ្លេស​ទី3ម្នាក់ទៀតបន្ទាប់ពី Harry Kane និង Eric Dier

ក្លឹប Bayern Munich ចង់​បាន​កីឡាករ​អង់គ្លេស​ទី3ម្នាក់ទៀតបន្ទាប់ពី Harry Kane និង Eric Dier

ក្លឹប​អាល្លឺម៉ង់ Bayern Munich ​កំពុង​ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​នាំ​យក​កីឡាករ​អង់គ្លេស​បន្ថែម​ទៀត ពី​លើ​វត្តមាន​ដែល​មាន​ស្រាប់​ដូច Harry Kane ដូច Eric Dier។ នេះ​បន្ទាប់​តែ​មើល​ឃើញ​គុណភាព Kane ជា​ដើម​ធ្វើ​បាន​ល្អ​ខ្លាំង ត្រង់​ស្ថិតិ​ត្រឹម ២៦ ប្រកួត គេ​អាច​រក​បាន ២៧ គ្រាប់។ ទោះ​ខ្សែ​ការពារ Dier មិន​ទាន់​មាន​ឱកាស​ច្រើន​ក្នុង​ការ​បង្ហាញ​សមត្ថភាព​លើ​ទីលាន តែ​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Thomas Tuchel បាន​ដាក់​កូន​ចិត្ត​សម្លឹង​រួច​ទៅ​ហើយ លើ​គោលដៅ​ថ្មី​មួយ​បន្ថែម នោះ​គឺ Jacob Ramsey តារា​រះ​វ័យ​ក្មេង​របស់ Aston Villa នៅ​ឯ​ក្របខ័ណ្ឌ Premier League។ តាម​សារព័ត៌មាន The Athletic ចុះ​ផ្សាយ ថ្នាក់​ដឹកនាំ​ក្លឹប Bayern បាន​ព្រមព្រៀង​គំនិត​ជាមួយ​គ្រូ​សញ្ជាតិ​អាល្លឺម៉ង់ ថា​ពិត​ជា​ចង់​បាន​យុវជន​វ័យ ២២ ឆ្នាំ​ខាង​លើ​មក​ចូលរួម។ នេះ​ក្លឹប​ក៏​នឹង​ត្រូវ​ទទួល​យក​ការ​ប្រជែង​រវាង​ភាគី​ក្លឹប​រួម​លីគ​ពីរ​ផ្សេង​ទៀត​នៅ PL មាន Newcastle និង Spurs ក៏​ធ្លាប់​បង្ហាញ​ចំណាប់​អារម្មណ៍​មក​លើ​ខ្សែ​បម្រើ​រូប​នេះ​ដូច​គ្នា។ បើ​តាម​ហាងឆេង Ramsey…

អ្នកចាំទី David de Gea កំពុងស្ថិតនៅក្នុងការចរចាដើម្បីទៅចូលរួមក្លិបថ្មី​ ក្រោយចែកផ្លូវពី Man Utd

អ្នកចាំទី David de Gea កំពុងស្ថិតនៅក្នុងការចរចាដើម្បីទៅចូលរួមក្លិបថ្មី​ ក្រោយចែកផ្លូវពី Man Utd

យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា អតីតអ្នកចាំទីរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ David de Gea បច្ចុប្បន្នកំពុងពិភាក្សាជាមួយក្លិប Al-Shabab របស់លីគ Saudi Pro League ជុំវិញការផ្ទេរដែលអាចទៅរួចមួយ។ ជាការពិតណាស់ De Gea បានក្លាយជាកីឡាករគ្មានតម្លៃខ្លួនចាប់តាំងពីរូបគេបានសម្រេចចិត្តចែកផ្លូវវជាមួយក្លិប Man Utd កាលពីរដូវក្តៅកន្លងទៅ ហើយរហូតមកដល់ពេលនេះ គេនៅតែមិនទាន់អាចរកក្លិបថ្មីលេងបាននៅឡើយនោះទេ។ ប៉ុន្តែបច្ចុប្បន្ន De Gea ត្រូវបានគេរួការណ៍ថា កំពុងទទួលបានឱកាសធំ ក្នុងការត្រលប់មកលេងបាល់ទាត់វិញ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបនៅ Saudi Pro League នៅពេលដែលរបាយការណ៍ពី MailOnline បានរាយការណ៍ថាកីឡាករសញ្ជាតិអេស្ប៉ាញ ពេលនេះកំពុងចរចាក្នុងការផ្ទេរទៅចូលរួមជាមួយ Al-Shabab ។ ជម្រាបជូនផងដែរថា ក្រុមរបស់អារ៉ាប៊ីសាអូឌីតមួយនេះ បានចុះហត្ថលេខានាំយកតារាឆ្នើមរបស់ក្លិប Atletico Madrid កីឡាករ Yannick Carrasco រួចមកហើយ ប៉ុន្តែបច្ចុប្បន្នពួកគេកំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់មិនល្អក្នុងតារាងលីគ ដោយប្រឈមមុខជាមួយនឹងការកាត់ចេញពីលីគកំពូលផងដែរ៕

ក្លឹប Man Utd ត្រៀមសំណើជិត ៤០លានផោន ទាក់ទាញយកអ្នកចាំទី Atletico Madrid ម្តងទៀត

ក្លឹប Man Utd ត្រៀមសំណើជិត ៤០លានផោន ទាក់ទាញយកអ្នកចាំទី Atletico Madrid ម្តងទៀត

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងដាក់សំណើផ្តល់ជូនប្រមាណ ៣៨,៥លានផោន សម្រាប់អ្នកចាំទី Jan Oblak របស់ក្លិប Atletico Madrid ដោយក្លិបអង់គ្លេសកំពុងពិចារណាក្នុងការនាំយកអ្នកថ្មីមកជំនួសតំណែងរបស់ Onana។ ជាក់ស្តែង ក្រុមរបស់លោក Erik ten Hag បាននាំយក Onana ពី Inter Milan កាលពីរដូវក្តៅមុន មកជំនួសកន្លែង David de Gea ដែលផុតកុងត្រានៅ Old Trafford ។តែទោះបីជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិកាមេរូន ហាក់មិនបានគុណផលលេងឲ្យបានល្អដូចអ្វីដែលបានរំពឹងទុកនោះឡើយ។ គួរឲ្យដឹងថា Oblak ត្រូវបានភ្ជាប់ទំនាក់ទំនងក្នុងការផ្ទេរមកកាន់ក្របខ័ណ្ឌ Premier League ជាយូរមកហើយ ដោយ Man United ជារើយៗតែងបានដាក់សំណើផ្តល់ជូនដល់កីឡាករសញ្ជាតិស្លូវេនីរូបនេះជានិច្ច។ ហើយឥឡូវនេះ បើយោងតាម TodoFichajes បានអះអាងថាក្លិប Atletico កំពុងមានបំណងបើកចិត្តអនុញ្ញាតឱ្យ Oblak ចាកចេញ នៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។ របាយការណ៍ដដែលនេះ ក៏បានអះអាងទៀតថា Man United កំពុងដាក់សំណើផ្តល់ជូនជិត ៤០លានផោន ដើម្បីទាក់ទាញឲ្យក្លិបអេស្ប៉ាញយល់ព្រមលើកិច្ចព្រមព្រៀងនេះផងដែរ៕

កីឡាករឆ្នើម PSG ម្នាក់បាននិយាយត្រង់ៗថា Cristiano Ronaldo ជានិមិត្តរូបដ៏ធំបំផុតរបស់ខ្លួន

កីឡាករឆ្នើម PSG ម្នាក់បាននិយាយត្រង់ៗថា Cristiano Ronaldo ជានិមិត្តរូបដ៏ធំបំផុតរបស់ខ្លួន

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិប Paris Saint-Germain កីឡាករ Bradley Barcola ថ្មីៗនេះ ត្រូវបានគេហៅឲ្យចូលរួមនៅក្នុងបទសម្ភាសមួយ និងត្រូវបានគេសួរនាំជាច្រើនទាក់ទងជាមួយនឹងខ្សែប្រយុទ្ធ Cristiano Ronaldo ផងដែរ។ ជាការពិតណាស់ Barcola បច្ចុប្បន្ន បានក្លាយជាកីឡាករដ៏សំខាន់បំផុតម្នាក់ ក្រោមការដឹកនាមដោយអ្នកចាត់ការក្រុម លោក Luis Enrique បន្ទាប់ពីគេបានចូលលេង ២៣ ប្រកួត នឹងរួមចំណែករកបាន ២ គ្រាប់។ ហើយយ៉ាងណាមិញ នៅក្នុងបទសម្ភាសថ្មីៗនេះជាមួយ Telefoot កីឡាករវ័យក្មេងសញ្ជាតិបារាំងរូបនេះ ត្រូវបានគេស្នើសុំឲ្យបង្ហាញពីនិមិត្តរូបនៅក្នុងចិត្តរបស់ខ្លួន ខណ: Barcola ឆ្លើយតបដោយគ្មានស្ទាក់ស្ទើវិញថា៖ “Cristiano Ronaldo គឺ​ពិត​ជានិមិត្តរូបរបស់​ខ្ញុំ មិន​ថា​ក្នុង​ការងារ ឬ​ក្នុង​ការ​លេងបាល់នោះឡើយ”។ ជម្រាបជូនផងដែរថា បន្ទាប់ពីព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ Cristiano Ronaldo បានសម្រេចចិត្តចាកចេញពី Manchester United ដោយផ្ទេរទៅចូលរួមជាមួយក្លិប Al Nassr ដែលជាការផ្លាស់ប្តូរដ៏ធំមួយ ធ្វើឲ្យអ្នកគាំទ្រងាកមកចាប់អារម្មណ៍ទៅលើលីគ Saudi Pro League យ៉ាងខ្លាំង៕

កីឡាករ Facundo Pellistri ជិតប្រកាស​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​ហើយ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើងពី Man Utd

កីឡាករ Facundo Pellistri ជិតប្រកាស​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​ហើយ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើងពី Man Utd

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​រាយការណ៍​គួរ​ឲ្យ​ទុក​ចិត្ត​គឺ​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ក្លឹប​អេស្ប៉ាញ Granada ឈាន​ដល់​កិច្ច​ព្រមព្រៀង​រវាង​ភាគី​ក្លឹប​មេ Manchester United ហើយ អំពី​ការ​ចង់​ខ្ចី​ជើង​កីឡាករ Facundo Pellistri ទៅ​ចូលរួម​ដល់​បញ្ចប់​រដូវ​កាល។ នេះ​ខាង​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Erik ten Hag បាន​បើក​ភ្លើង​ខៀវ​រួចរាល់ ពោល​គ្រប់​យ៉ាង​ស្ថិត​តែ​ពេលវេលា​ជា​អ្នក​សម្រេច​លើ​ការ​ទម្លាក់​ចុង​ប៊ិច​ស៊ីញ៉េ​ចុះ​ហត្ថលេខា​តែ​ប៉ុណ្ណោះ​ឯង។ ការ​ចាកចេញ​របស់​យុវជន​លេង​ប្រយុទ្ធ​ស្លាប សញ្ជាតិ​អ៊ុយរុយហ្គាយ ទំនង​ដាក់​គោលដៅ​បន្ថែម​ពេលវេលា​ឈរ​ជើង​លើ​ទីលាន ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ធំ​ជួយ​ជម្រើស​ជាតិ Copa America នា​ឯ​ពាក់​កណ្តាល​ឆ្នាំ។ ក៏​ព្រោះ​តែ Pellistri នៅ​ស្ថិតិ​ឈរ​ជើង ១៤ ប្រកួត គេ​អាច​រក​បាន ០ គ្រាប់​និង Assist តែ ១ ​លើក​គត់​ជូន​ក្លឹប ហើយ​ច្រើន​ជា​កីឡាករ​បម្រុង ត្រឹម​ការ​ចាយ​ពេល​ឈរ​ជើង​សរុប​លើ​ទីលាន ៣៦៦ នាទី។ ដូច្នេះ​បើ​បន្ត ដឹង​តែ​មិន​ទទួល​បាន​ឱកាស​ណា​មួយ​បន្ថែម​ច្រើន​ឡើយ​ពី​គ្រូ​សញ្ជាតិ​ហូឡង់។ នេះ​គេ​វិល​ទៅ Granada ក៏​នឹង​បាន​តតាំង​មិត្ត​ចាស់ Mason Greenwood ក៏​ជា​កីឡាករ MU មួយ​រូប​ខ្ចី​ជើង​ទៅ​កាន់​លីគ​កំពូល​ទី​នោះ។ សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ…

ទោះរងការរិះគន់ខ្លាំង តែលោក Mancini បន្តរក្សាជំហររើសកីឡាករវ័យក្មេងសម្រាប់អារ៉ាប៊ីសាអូឌីត

ទោះរងការរិះគន់ខ្លាំង តែលោក Mancini បន្តរក្សាជំហររើសកីឡាករវ័យក្មេងសម្រាប់អារ៉ាប៊ីសាអូឌីត

លោក Roberto Mancini គ្រូបង្វឹកក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត រងការរិះគន់ខ្លាំងចំពោះការជ្រើសរើសកីឡាករមានវ័យក្មេងៗសម្រាប់ការប្រកួតពានរង្វាន់ ​Asian Cup។ យ៉ាងណា គ្រូបង្វឹកសញ្ជាតិអ៊ីតាលី នៅតែរក្សាជំហររើសកីឡាករក្មេងៗដដែល ដើម្បីឱ្យពួកគេអាចកើនសមត្ថភាព និងបទពិសោធន៍ក្នុងការកសាងក្រុមកាន់តែខ្លាំង។ អារ៉ាប៊ីសាអូឌីត ចាប់ផ្តើមការប្រកួត Asian Cup ក្នុងពូល F ដំបូងបានយកឈ្នះលើក្រុមអូម៉ង់ថ្ងៃបើកឆាក ២-១ បន្ទាប់មកបំបាក់ក្រុមកៀហ្ស៊ីស៊ីស្ថាន ដើម្បីឈ្នះកៅអីវគ្គ ១៦ក្រុម ខណៈបច្ចុប្បន្នស្ថិតនៅកំពូលតារាង នឹងត្រៀមជួបក្រុមថៃ ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ២​ មាន ៤ពិន្ទុ។ យ៉ាងណាមកកាន់ការប្រកួតនៅក្នុងប្រទេសកាតា អារ៉ាប៊ីសាអូឌីត បានជ្រើសរើសក្រុមកីឡាករចំណូលថ្មីជាច្រើន ដែលមានវ័យក្មេងៗ ដើម្បីប្រកួតប្រជែងពានរង្វាន់ទ្វីបអាស៊ីឆ្នាំ២០២៣។ ភាគច្រើនក្រុមកីឡាករដែលធ្លាប់បានបំបាក់ក្រុមម្ចាស់ World Cup 2022 អាហ្សង់ទីន មិនមានមុខឡើយ រហូតធ្វើឱ្យមានការរិះគន់ខ្លាំងទៅលើលោក Mancini។ «គោលការណ៍របស់ខ្ញុំគឺកីឡាករដែលត្រៀមខ្លួននឹងលេង ខ្ញុំមានកីឡាករចំនួន ២៦នាក់ អ្នកខ្លះល្បី ខ្លះទៀតនៅក្មេង ប៉ុន្តែបើឈ្នះវាជាក្រុមមិនដោយសារកីឡាករតែម្នាក់ទេ។ យើងត្រូវមានក្រុមខ្លាំងដែលមានចិត្តគំនិតខ្លាំង យើងត្រូវការឱ្យពួកគេគិតថាពួកគេអាចឈ្នះការប្រកួតទាំងអស់ជាក្រុមជាមួយគ្នា ហើយខ្ញុំប្រើកីឡាករដែលខ្ញុំមានអារម្មណ៍ថាអាចមានសារៈសំខាន់នៅពេលនេះ និងសម្រាប់អនាគត ដោយកីឡាករវ័យចំណាស់ និងក្មេងចម្រុះគ្នា។»។ លោក…

ខ្សែប្រយុទ្ធរបស់ក្លឹប PSG កីឡាករ Kylian Mbappe បានយល់ព្រមចូលរួមជាមួយ Real Madrid ?

ខ្សែប្រយុទ្ធរបស់ក្លឹប PSG កីឡាករ Kylian Mbappe បានយល់ព្រមចូលរួមជាមួយ Real Madrid ?

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ឱ្យដឹងថា ខ្សែប្រយុទ្ធ Kylian Mbappe របស់ PSG នឹងចូលរួមជាមួយ Real Madrid នៅទីផ្សារដោះដូរកីឡាការរដូវក្តៅនេះ ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីរូបគេ ឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្លិបនៅអេស្ប៉ាញ។ ជាការពិត ២រដូវកាលចុងក្រោយ ដំណឹងដែល Kylian Mbappe ទៅចូលរួមជាមួយ Real Madrid របស់ បានកើតឡើងជាបន្តបន្ទាប់។ យ៉ាងណា នៅមិនទាន់មានកិច្ចព្រមព្រៀងជាផ្លូវការទេ ខណៈ PSG ព្យាយាមគ្រប់មធ្យោបាយ ដើម្បីចងជើងកីឡាករបារាំង តាមរយៈការផ្តល់កុងត្រាថ្មី និងជៀសវាងការចាកចេញដោយគ្មានតម្លៃខ្លួន ដ្បិតកុងត្រាបច្ចុប្បន្ននឹងអស់សុពលភាពនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ តួយ៉ាង កាលពីមុនសំណើរបស់ក្លិប Real Madrid ដែលធ្វើឡើងតាំងពីឆ្នាំ ២០២១ ក៏ធ្លាប់ត្រូវបាន Mbappe បដិសេធ ស្របពេលដែលកាលនោះមានរឿងរ៉ាវមិនល្អជាមួយនឹងក្លិប PSG រហូតដល់ឆ្នាំ ២០២២ រឿងទាក់ទងនឹងការចុះកិច្ចសន្យារវាងភាគីទាំងពីរក៏កើតឡើងជាថ្មីជាមួយនឹងតម្លៃកើនឡើង តែនៅតែត្រូវបាន PSG រារាំង។ យ៉ាងណា ឥឡូវនេះ បើតាមសារព័ត៌មាន Foot…