តាំងពីផ្លាស់មក Bayern! Harry Kane ត្រូវបានហាមឃាត់មិនឱ្យធ្វើរឿងមួយនេះ…

wolf246 News Post 28

ត្រលប់មកវិញខ្សែប្រយុទ្ធឆ្នើមអង់គ្លេស Harry Kane បានចាកចេញពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur ផ្លាស់មករួមទ្រនំជាមួយម្ចាស់ជើងឯក Bundesliga Bayern Munich ក្នុងកិច្ចព្រមព្រៀង ដែលមានតម្លៃផ្ទេរ ១២០លានអឺរ៉ូ កាលពីដើមរដូវកាល។

ទន្ទឹមនឹងនេះដែរ នៅក្នុងបទសម្ភាសន៍ថ្មីៗជាមួយសារព័ត៌មាន The Guardian ខ្សែប្រយុទ្ធ Kane បាននិយាយថា «ក្លឹបមិន​​បាន​អនុញ្ញាត​ឱ្យខ្ញុំចូល​រួមជិះ​ស្គីជាមួយគ្រួសាររបស់ខ្ញុំនោះទេ»

គួរកត់សម្គាល់ថា ចាប់តាំងពីចូលរួមជាមួយក្លឹប Bayern មក Kane បានបង្ហាញខ្លួន ២៦លើក នៅគ្រប់ការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន ២៧គ្រាប់ និង assist បាន ៨ដង ឲ្យមិត្តរួមក្រុម៕

Similar Posts