គ្រូ Paris Saint Germain បង្ហើបតម្រុយថា Kylian Mbappe នឹងត្រូវចាកចេញនៅរដូវក្តៅខាងមុខនេះ
គ្រូបង្វឹក Paris Saint-Germain លោក Luis Enrique ថ្មីៗនេះ ហាក់ដូចជាបានធ្វើការបង្ហាញតម្រុយយ៉ាងច្បាស់ថា ខ្សែប្រយុទ្ធ Kylian Mbappe នឹងត្រូវចាកចេញពីក្លិបចាយលុយធំបារាំង នៅរដូវក្តៅខាងមុខ។ ជាការពិតណាស់ អនាគតរបស់កីឡាករវ័យ២៥ឆ្នាំ កាន់តែមានភាពមិនច្បាស់លាស់ខ្លាំងឡើង នៅពេលដែលគេត្រូវបានដាក់ឱ្យលេងជាកីឡាករបម្រុងសម្រាប់ក្រុមជាថ្មីម្តងទៀត អំឡុងការប្រកួតរបស់ Paris Saint-Germain ទល់នឹងក្រុម Reims នៅក្របខណ្ឌ Ligue 1 កាលពីពេលកន្លងទៅ ដោយបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២។ Mbappe មិនបានលេងឱ្យក្រុមពេញលេញនោះឡើយ ចាប់តាំងពីដើមខែកុម្ភៈមក ហើយឥឡូវនេះ គ្រូបង្វឹកលោក Enrique ហាក់ដូចជាបានបញ្ជាក់ថា កីឡាកររូបនេះ នឹងចាកចេញពីទឹកដី Parc des Princes នៅរដូវក្តៅខាងមុខ។ ទាក់ទិននឹងរឿងនេះ លោក Enrique បានប្រាប់ថា៖ “ខ្ញុំសូមជូនពរ Kylian Mbappe សម្រេចបាននូវអ្វីដែលល្អបំផុតសម្រាប់អនាគតរបស់គេ។ គេជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយថែមទាំងជាមនុស្សដ៏ល្អបំផុតម្នាក់ផងដែរ។” សូមបញ្ជាក់ថា Kylian Mbappe ត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ថា…