Football

ក្លឹបធំៗទាំង4នេះ នៅអង់គ្លេសដែលចង់បាន Ivan Toney ពីក្លឹប Brentford

ក្លឹបធំៗទាំង4នេះ នៅអង់គ្លេសដែលចង់បាន Ivan Toney ពីក្លឹប Brentford

ខ្សែប្រយុទ្ធ Ivan Toney របស់ក្លឹប Brentford ត្រូវបានរាយការណ៍ថា ស្ថិតនៅក្នុងការតាមដានពីក្លឹប៤នៅ Premier League បើទោះបីជា Arsenal ជាបេក្ខភាពជួរមុខ ក្នុងការចុះហត្ថលេខាផ្ទេរកីឡាករអង់គ្លេសរូបនេះ។ Toney បានត្រលប់មកកាន់ទីលានប្រកួតវិញ កាលពីថ្មីៗនេះ បន្ទាប់ពីគេរួចផុតពិន័យរយៈពេល៩ខែ ដោយសារល្មើសនឹងច្បាប់ល្បែ.ងភ្នា.ល់ ហើយគេកំពុងស្ថិតនៅក្នុងរ៉ាដារបស់ក្លឹបជាច្រើន។ ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស រកគ្រាប់បាល់៤គ្រាប់ ក្នុងការបង្ហាញខ្លួន១០ប្រកួតសម្រាប់ Brentford នារដូវកាលនេះ ហើយត្រូវបានកោះហៅចូលក្រុមដឹកនាំដោយលោក Gareth Southgate ក្នុងប្រកួតមិត្តភាពនាខែមីនា។ យោងតាមប្រភពពី The Sun បានឱ្យដឹងថា ក្រៅពី Arsenal ដែលមានបំណងចង់បានខ្សែប្រយុទ្ធរបស់ Brentford រូបនេះខ្លាំងបំផុត ក៏មានក្លឹបអង់គ្លេស៣ផ្សេងទៀតផងដែរ ដែលចង់បានរូបគេ មានដូចជា Tottenham Hotspur, West Ham និង Chelsea។ ទោះយ៉ាងណាក្ដី ពេលនេះ Toney មិនទាន់ធ្វើការសម្រេចចិត្តនៅឡើយទេ ចំពោះអនាគតរបស់គេ។ ខ្សែប្រយុទ្ធរូបនេះ មិនប្រាកដចិត្តថាគេនឹងចាកចេញពី Brentford នាដំណាច់រដូវកាលនេះ…

Dortmund នឹងទិញផ្ដាច់ Sancho បើ Man Utd ព្រមលក់ក្នុងតម្លៃតិចជាង 36លានផោន

Dortmund នឹងទិញផ្ដាច់ Sancho បើ Man Utd ព្រមលក់ក្នុងតម្លៃតិចជាង 36លានផោន

យោងតាមប្រភពពី Sky Germany បានរាយការណ៍ថា ក្លឹប Borussia Dortmund មានឆន្ទៈក្នុងការចុះកុងត្រាជាអចិន្ដ្រៃយ៍សម្រាប់ Jadon Sancho ប្រសិនបើក្លឹប Manchester United ព្រមទទួលយកតម្លៃតិចជាងពាក់កណ្ដាលនៃទឹកប្រាក់ដែលពួកគេបានចំណាយទិញ កីឡាករអង់គ្លេសរូបនេះពីក្លឹបអាល្លឺម៉ង់។ Sancho បានត្រលប់ទៅ Dortmund វិញ ក្រោមកិច្ចសន្យាខ្ចីជើងកាលពីខែមករា បន្ទាប់ពីគេហាក់ប្រឈមនឹងការលំបាកក្នុងអាជីពនៅក្លឹបបិសាចក្រហម។ មានការរាយការណ៍ថា Sancho អាចនឹងផ្លាស់ទៅ Dortmund ជាអចិន្ដ្រៃយ៍ នៅពេលកុងត្រាខ្ចីជើងរូបគេអស់សុពលភាព ប៉ុន្ដែនាយកផ្នែកកីឡា Sebastian Kehl បាននិយាយថា ខ្សែប្រយុទ្ធស្លាបរូបនេះ ទំនងមិនបន្ដរួមរស់នៅអាល្លឺម៉ង់នោះទេ ដោយសារតម្លៃផ្ទេររបស់គេ ខ្ពស់ខ្លាំងពេក ហើយ Man Utd ចង់លក់រូបគេនៅរដូវក្ដៅខាងមុខ។ យោងតាមប្រភពពីសារព័ត៌មាន Sky Germany បានឱ្យដឹងថា ក្រុមដឹកនាំដោយលោក Edin Terzic អាចនឹងពិចារណាក្នុងការទិញ Sancho ប្រសិនបើ Man Utd យល់ព្រមកាត់បន្ថយតម្លៃផ្ទេរតិចជាង ៣៦លានផោន៕

Perez កំពុងសម្លឹងឃើញកីឡាករឆ្នើម Man Utd ម្នាក់នេះ ជាគោលដៅថ្មីសម្រាប់ Real Madrid

Perez កំពុងសម្លឹងឃើញកីឡាករឆ្នើម Man Utd ម្នាក់នេះ ជាគោលដៅថ្មីសម្រាប់ Real Madrid

ប្រធានក្លិបយក្សអេស្ប៉ាញ Real Madrid លោក Florention Perez ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងមានបំណងចង់ទិញយកខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Alejandro Garnacho ។ ជាការពិតណាស់ក្លិប Madrid នឹងត្រូវជួបគូប្រជែងរួមលីគរបស់ Man Utd គឺក្លិបមេឃខៀវ Man City នៅក្នុងការប្រកួតពានរង្វាន់ UCL វគ្គ ៨ ក្រុមចុងក្រោយ។ ហើយបើយោងតាមប្រភពពី The Hard Tackle​ បានអះអាងក្លិបនៅ La Liga គ្រោងនឹងប្រើការធ្វើដំណើររបស់ពួកគេទៅកាន់ទីក្រុង Manchester នេះ ដើម្បីចរចាជាមួយ Gernacho តែម្តង។ គួរឲ្យដឹងផងដែរថា កីឡាករវ័យ ១៩ឆ្នាំរូបនេះ ហាក់កំពុងរីករាយជាមួយនឹងការចាប់ផ្តើមរដូវកាលថ្មីល្អបំផុតមួយ ដោយបង្ហាញខ្លួនសរុបាន ៣៨លើក រកបាន ៧គ្រាប់ និង assist ៤ លើកផងដែរ។ មិនតែប៉ុណ្ណោះ របាយការណ៍ខាងលើក៏បានបញ្ជាក់ផងដែរថា…

តារាឆ្នើមនៅលីគបារាំងម្នាក់នេះ ចង់ចូលរួមជាមួយតែក្លឹប Real Madrid ប៉ុណ្ណោះមិនមែន Man Utd ទេ

តារាឆ្នើមនៅលីគបារាំងម្នាក់នេះ ចង់ចូលរួមជាមួយតែក្លឹប Real Madrid ប៉ុណ្ណោះមិនមែន Man Utd ទេ

ខ្សែការពារឆ្នើមរបស់ក្លិបបារាំង Lille កីឡាករ Leny Yoro ត្រូវបានគេរាយការណ៍មកថា ចង់ផ្ទេរទៅចូលរួមជាមួយក្លិប Real Madrid ប៉ុណ្ណោះ ចំពេលកំពុងមានការចាប់អារម្មណ៍ពីសំណាក់ក្លិប Manchester United និង Chelsea ក៏ដោយ។ ជាក់ស្តែង Yoro បានអភិវឌ្ឍសមត្ថភាពពីក្រុមយុវជន ដើម្បីឡើងមកលេងក្នុងឈុតធំរបស់ក្លិប Lille ជាលើកដំបូង ក្នុងអំឡុងជ័យជម្នះទៅលើក្រុម Nice កាលពីខែឧសភា ឆ្នាំ២០២២។ ហើយចាប់តាំងពីពេលនោះមក គេបានបន្តបង្ហាញខ្លួនសរុប ៥១ប្រកួត ដោយរកបាន ៣គ្រាប់ផងដែរ។ ជុំវិញសមត្ថភាពដ៏លេចធ្លោនេះហើយ បានធ្វើឲ្យ Yoro ស្ថិតនៅក្នុងការចាប់អារម្មណ៍ពីសំណាក់ក្លិបធំៗជាច្រើន នៅតំបន់អឺរ៉ុប ដោយក្នុងនោះរួមមាន Manchester City, Liverpool , Paris Saint-Germain , Man Utd និង Chelsea ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពីកាសែត Marca បានរាយការណ៍មកថា Yoro បានជូនដំណឹងទៅកាន់ក្លិប Lille រួចរាល់ហើយ ចំពោះបំណងប្រាថ្នារបស់គេ ក្នុងកាចូលរួមជាមួយក្លិប Madrid ប៉ុណ្ណោះ នៅរដូវក្តៅខាងមុខនេះ។ ប្រភពដដែលនេះ បង្ហាញទៀតថា ក្លិប Lille បានកំណត់តម្លៃខ្លួនសម្រាប់ Yoro រួចរាល់ហើយ ដោយនឹងទាមទារប្រមាណ ១០០លានអឺរ៉ូ (៨៥,៤លានផោន) ប៉ុន្តែយ៉ាងណាក្លិប Real Madrid ចង់ចរចាតម្លៃចន្លោះពី ៣០លានអឺរ៉ូ ទៅ ៤០លានអឺរ៉ូ ប៉ុណ្ណោះ៕

ខ្សែបម្រើ Joshua Kimmich កំពុងចរចាជាមួយក្លឹបនៅ PL ចំនួន2 តែមិនមែនជា Man Utd ទេ

ខ្សែបម្រើ Joshua Kimmich កំពុងចរចាជាមួយក្លឹបនៅ PL ចំនួន2 តែមិនមែនជា Man Utd ទេ

យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា តារាឆ្នើមរបស់ក្លិប Bayern Munich កីឡាករ Joshua Kimmich បានបើកចំហរឱកាស ក្នុងការពិភាក្សាជាមួយក្លិបដែលកំពុងបង្ហាញការចាប់អារម្មណ៍មកលើខ្លួន ដូចជា Arsenal និង Liverpool ។ ជាក់ស្តែងក្លិបម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការលក់ Kimmich ចេញ ប្រសិនបើមានសំណើផ្តល់ជូនត្រឹមត្រូវណាមួយ​ នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នៅរដូវក្តៅខាងមុខ។ ហើយឥឡូវនេះ Kimmich ដែលត្រូវបានចាត់ទុកថាជាខ្សែបម្រើដ៏ល្អបំផុតមួយនៅលើពិភពលោកនោះ បានបើកចំហរឱកាសក្នុងការពិភាក្សាជាមួយក្លិបធំៗចំនួន ៥ ដោយក្នុងនោះរួមមានទាំង Arsenal និង Liverpool ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុម Manchester United និង Chelsea ដែលស្ថិតនៅក្នុងចំណោមក្លិបនៅ Premier League ផ្សេងទៀតនោះ មិនមែនជាជម្រើសសម្រាប់កីឡាករវ័យ ២៩ ឆ្នាំ រូបនេះឡើយ ដោយ Kimmichក៏គ្រោងនឹងធ្វើការបដិសេធទៅលើសំណើរបស់ក្លិប Paris-Saint Germain ផងដែរ៕

Lionel Messi នឹងអវត្តមានក្នុងការប្រកួតមិត្តភាពរបស់ក្រុមអាហ្សង់ទីន ដោយសារបញ្ហារបួស

Lionel Messi នឹងអវត្តមានក្នុងការប្រកួតមិត្តភាពរបស់ក្រុមអាហ្សង់ទីន ដោយសារបញ្ហារបួស

ខ្សែប្រយុទ្ធឆ្នើម Lionel Messi ត្រូវបានគេរាយការណ៍មកថា នឹងដកខ្លួនចេញពីការប្រកួតមិត្តភាពនាពេលខាងមុខរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ទល់នឹងក្រុម El Salvador និង Costa Rica ដោយសារតែរបួសសរសៃពួរ។ ជាក់ស្តែង ខ្សែប្រយុទ្ធរបស់ក្រម Inter Miami រូបនេះ បានចាប់ផ្តើមរដូវកាលឆ្នាំ២០២៤ នេះ ក្នុងទម្រង់លេងដ៏អស្ចារ្យ ដោយរួមចំណែករកបាន ៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត ២លើកបន្ថែមទៀត ក្នុងចំណោម ៥ប្រកួត ។ តែទោះបីជាយ៉ាងណាក៏ដោយ Messi បានខកខានការប្រកួតចុងក្រោយរបស់ក្រុម ទល់នឹង DC United បន្ទាប់ពីរងរបួសក្នុងអំឡុងការប្រកួតកាលពីថ្ងៃសប្តាហ៍ពុធមុន ទល់នឹងក្រុម Nashville ក្នុងពានរង្វាន់ CONCACAF Champions Cup ។ ហើយឥឡូវនេះ យោងតាមសេចក្តីថ្លែងការចុងក្រោយមួយ បានបញ្ជាក់ថា Messi នឹងមិនមានវត្តមានក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន សម្រាប់ការប្រកួតមិត្តភាពនាពេលខាងមុខ ដោយសារតែបញ្ហារបួសរបស់គេ នៅមិនទាន់ជាសះស្បើយនៅឡើយ។ ទន្ទឹមនឹងនេះ អាហ្សង់ទីនបានសរសេរថា ៖“ប្រធានក្រុមអាហ្សង់ទីន Lionel Messi នឹងមិនអាចចូលរួមក្នុងក្រុមសម្រាប់ការប្រកួតមិត្តភាពនៅសហរដ្ឋអាមេរិកបានទេ ដោយសារតែរបួសសរសៃពួរជើងខាងស្តាំរបស់គាត់តិចតួច “៕

Newcastle បានប្រកាសដាក់លក់កីឡាករ ដែលជាគោលដៅធំរបស់ Man Utd និង Man City ហើយ

Newcastle បានប្រកាសដាក់លក់កីឡាករ ដែលជាគោលដៅធំរបស់ Man Utd និង Man City ហើយ

ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្នុងការពិចារណាក្នុងការដាក់លក់ខ្សែបម្រើ Bruno Guimaraes ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លិបធំៗជាច្រើន នៅទីផ្សារដោះដូរខាងមុខ។ ជាក់ស្តែងកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ហាក់បានបង្ហាញពីភាពលេចធ្លោយ៉ាងខ្លាំង នៅក្នុងក្រុមរបស់លោក Eddie Howe ចាប់តាំងពីគេបានសម្រេចចិត្តផ្ទេរមកពីក្រុម Lyon ក្នុងខែមករា ឆ្នាំ ២០២២ មក ដោយគិតមកទល់ពេលនេះ គេបានបង្ហាញខ្លួនសរុបាន ៩៧ ប្រកួតរួចមកហើយ។​ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមការចុះផ្សាយពីសារព័ត៌មាន Football Insider បានរាយការណ៍មកថា ដោយសារតែបញ្ហាហិរញ្ញវត្ថុ នៅក្នុងក្រុម Newcastle បច្ចុប្បន្ន ដូច្នេះហើយក្លិបនៅ PL មួយនេះ ទំនងជាអាចនឹងពិចារណាក្នុងការរុះរើកីឡាករក្នុងក្រុមរបស់ខ្លួនមួយចំនួនចេញ ដោយក្នុងនោះរួមជាមួយ Guimaraes ផងដែរ។ ជម្រាបជូនផងដែរ Guimaraes ទើបតែបានចុះហត្ថខាលើកុងត្រាថ្មីប៉ុណ្ណោះ ដែលនឹងត្រូវដំណើរការដល់ឆ្នាំ២០២៨ ឯណោះ ក្នុងនោះត្រូវបានរួមបញ្ចូលជាមួយនឹងលក្ខខណ្ឌផ្តាច់កុងត្រាដែលមានតម្លៃប្រមាណ ១០០លានផោន ជាពិសេសនៅចំពេលដែលទាំងក្រុម Man Utd និង Man City សុទ្ធសឹងតែបានបង្ហាញចំណាប់អារម្មណ៍លើគេខ្លាំង៕

Man Utd កំពុងពិចារណាដាក់លក់ Eriksen នៅក្នុងតម្លៃខ្លួនត្រឹមត្រូវមួយ

Man Utd កំពុងពិចារណាដាក់លក់ Eriksen នៅក្នុងតម្លៃខ្លួនត្រឹមត្រូវមួយ

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការដាក់លក់ខ្សែបម្រើ Christian Eriksen ចេញ នៅពេលទីផ្សារដោះដូរកីឡាករដូវក្តៅបើកឡើងវិញនាពេលខាងមុខ។ ជាក់ស្តែង ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង លើការបង្ហាញសមត្ថភាពអំឡុងលេងឲ្យក្រុម Brenford ក្រោយពីបានជាសះស្បើយពីជំងឺបេះដូងក្នុងឆ្នាំ២០២១ មក Eriksen បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករផ្សេងទៀត ដែលលោក Erik ten Hag នាំយកមក អំឡុងពេលចូលដឹកនាំក្រុមម្ចាស់ដី Old Trafford លើកដំបូង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គុណផលលេងរបស់ Eriksen បានធ្លាក់ចុះបន្តិចម្តងៗ រហូតដល់គេបានក្លាយជាជម្រើស តាមពីក្រោយកីឡាករក្នុងក្រុមផ្សេងទៀតដូចជា ​ខ្សែបម្រើ Kobbie Mainoo, Casemiro និង Scott McTominay ជាដើម។ ជុំវិញស្ថានភាពបែបនេះហើយ តើបយោងតាមសារព័ត៌មាន FootballTransfers បានអះអាងមកថា ក្លិប Man United ហាក់គ្មានបំណងប្រឆាំងនឹងការចែកផ្លូវគ្នាជាមួយ Eriksen នោះ ប្រសិនបើពួកគេទទួលបានការផ្តល់ជូនណាមួយដែលសមរម្យ នៅទីផ្សារដោះដូរកីឡាករ នារដូវក្តៅខាងមុខនោះ៕

Man City ត្រៀមខ្លួនរួចស្រេចហើយក្នុងការចរចាបន្តកុងត្រាថ្មីបន្ថែមជូនដល់ Ederson

Man City ត្រៀមខ្លួនរួចស្រេចហើយក្នុងការចរចាបន្តកុងត្រាថ្មីបន្ថែមជូនដល់ Ederson

ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបើកកិច្ចចរចាជុំវិញការផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀត សម្រាប់អ្នកចាំទីឆ្នើមរបស់ខ្លួន គឺកីឡាករ Ederson ។ ជាក់ស្តែងកីឡាករសញ្ជាតិប្រេស៊ីល រូបនេះបានសាងកេរ្តិ៍ឈ្មោះក្លាយជាអ្នកចាំទីដ៏ល្អបំផុតមួយ ក្នុងពិភពលោក ចាប់តាំងពបានចូលរួមជាមួយ Man City ពីក្រុម Benfica ក្នុងឆ្នាំ២០១៧មក។ ដោយក្នុងនោះ Ederson បានបង្ហាញខ្លួនជាង ៣២៥ ដង និងឆ្នាះពានរង្វាន់ធំៗជាច្រើនផងដែរ។ ហើយឥឡូវនេះ យោងតាមសារព័ត៌មាន Daily Star បានឲ្យដឹងថាក្លិប Man City កំពុងរៀបចំការពិភាក្សាលើការបន្ថែមកិច្ចសន្យាថ្មី ជាមួយអ្នកចាំទីដៃទីមួយរបស់ខ្លួន ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ប្រភពដដែលនេះ បានរាយការណ៍ទៀតថា ជាមួយនឹង Ederson ដែលបច្ចុប្បន្នកំពុងរកបានប្រហែល ១២០ ០០០ផោនក្នុងមួយសប្តាហ៍នោះ ក្លិប Man City កំពុងមានឆន្ទៈក្នុងការបង្កើនចំនួននោះដល់ ២០០ ០០០ផោន ដើម្បីទាក់ទាញកីឡាករវ័យ ៣០ ឆ្នាំ ឲ្យបន្តស្នាក់នៅក្លិបរយ:ពេលវែងទៅមុខទៀត៕

Man City និង Chelsea ត្រូវបានព្រមានថា ពួកគេទាំង2 អាចនឹងត្រូវបណ្តេញចេញពី Premier League

Man City និង Chelsea ត្រូវបានព្រមានថា ពួកគេទាំង2 អាចនឹងត្រូវបណ្តេញចេញពី Premier League

Man City និង Chelsea អាចនឹងត្រូវបណ្តេញចេញពី Premier League ប្រសិនបើពួកគេត្រូវបានរកឃើញថាមានកំហុសពីបទរំលោភបំពានផ្នែកហិរញ្ញវត្ថុដោយយុត្តិធម៌ នេះបើយោងតាមរបាយការណ៍នានា។ Nottingham Forest បានក្លាយជាក្លឹបចុងក្រោយបង្អស់ដែលត្រូវបានពិន័យដោយក្របខ័ណ្ឌកំពូលរបស់អង់គ្លេស បន្ទាប់ពីគណៈកម្មការឯករាជ្យមួយបានសម្រេចចិត្តដកពួកគេចំនួន 4ពិន្ទុ ជុំវិញការបំពានច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពរបស់ខ្លួន។ ក្លឹបនេះ បានធ្លាក់មកលេខ 18 ក្នុងតំបន់កាត់ចោលដោយមាន 21 ពិន្ទុ ហើយបណ្តឹងឧទ្ធរណ៍ទំនងជានឹងកើតឡើង។ Everton ក៏ត្រូវបានពិន័យផងដែរជាមួយនឹងការកាត់ពិន្ទុលើការបំពាន 10ពិន្ទុ ប៉ុន្តែត្រូវបានកាត់បន្ថយមកត្រឹម 6 ពិន្ទុវិញ។ ឥឡូវនេះ Man City និង Chelsea ក៏ត្រូវបានព្រមានថាពួកគេប្រឈមមុខនឹងការបណ្តេញចេញពីក្របខ័ណ្ឌកំពូល ប្រសិនបើពួកគេត្រូវបានរកឃើញថាបានបំពានច្បាប់។