Football

Bruno បានដាក់ឈ្មោះ Pep Guardiola ថាជាអ្នកចាត់ការល្អបំផុតនៅលើពិភពលោក

Bruno បានដាក់ឈ្មោះ Pep Guardiola ថាជាអ្នកចាត់ការល្អបំផុតនៅលើពិភពលោក

ប្រធាន ក្រុម Manchester United ជឿជាក់ថាមនុស្សគ្រប់រូបនៅក្នុងកីឡាបាល់ទាត់នាពេលបច្ចុប្បន្ននេះ “ចង់ក្លាយជា” Guardiola ហើយមិនខ្មាស់អៀនចំពោះការសរសើររបស់គាត់ចំពោះគ្រូបង្វឹករូបនេះឡើយ។ Bruno ក៏បានពន្យល់ពីរបៀបដែល លោក Jurgen Klopp មានឥទ្ធិពលលើបាល់ទាត់របស់គាត់ តាមរយៈចំណង់ចំណូលចិត្តរបស់គាត់ និងវិធីដែលគាត់បានផ្លាស់ប្តូរ Liverpool ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានកន្លែងណាដែល Bruno លើកសរសើរពីអ្នកចាត់ការទូទៅរបស់ Manchester United បច្ចុប្បន្នគឺ Erik ten Hag ដែលអនាគតរបស់គាត់កំពុងស្ថិតក្នុងភាពស្រពិចស្រពិលបន្ទាប់ពីការកាន់កាប់ដោយផ្នែករបស់លោក Sir Jim Ratcliffe។ យើង​កំពុង​និយាយ​អំពី​គ្រូ​បង្វឹក​ដ៏​ល្អ​បំផុត​ក្នុង​លោក​ដោយ​គ្មាន​ស្រមោល​នៃ​ការ​សង្ស័យ។ Bruno បានប្រាប់សារព័ត៌មាន A Bola ថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Pep Guardiola គឺជាគ្រូបង្វឹកដ៏ល្អបំផុតនៅក្នុងពិភពលោក ។ Bruno បាននិយាយថា៖ “សម្រាប់ខ្ញុំ ការសរសើរពីគ្រូបង្វឹកដូចជា Guardiola គឺជាអ្វីដែលអស្ចារ្យ ពីព្រោះដូចដែលខ្ញុំបាននិយាយ យើងកំពុងនិយាយអំពីគ្រូបង្វឹកដែលខ្ញុំពិតជាពេញចិត្ត ហើយសម្រាប់ខ្ញុំ ថ្ងៃនេះជាគ្រូបង្វឹកល្អបំផុតនៅក្នុងពិភពលោក”។

Henry ថា Arsenal ចង់​គេច​ផុត​ពី ២ ក្លឹប​នេះ​បំផុត​នៅ​ការ​ចាប់ឆ្នោត​វគ្គ ៨ ក្រុម UCL

Henry ថា Arsenal ចង់​គេច​ផុត​ពី ២ ក្លឹប​នេះ​បំផុត​នៅ​ការ​ចាប់ឆ្នោត​វគ្គ ៨ ក្រុម UCL

ត្រឹម​តែ​រយៈ​ពេល​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​ចាប់ឆ្នោត​វគ្គ ៨ ក្រុម​ពាន​រង្វាន់ UEFA Champions League នឹង​ចូល​មក​ដល់ ផង​ដែរ។ ដូច​ប្រិយមិត្ត​បាន​ដឹង បេក្ខភាព​ក្លឹប​សេសសល់​ទាំង ៨ តួ​យ៉ាង​រួម​មាន Arsenal, Atletico Madrid, Barcelona, Bayern Munich, Borussia Dortmund, Manchester City, Paris Saint-Germain និង Real Madrid។ ងាក​មក​មតិ​របស់​អតីត​ជើង​ចាស់​លោក Thierry Henry ឯ​ណេះ បាន​ចុច​ឈ្មោះ​ក្លឹប​ធំ ២ ដែល​យល់​ថា កាំភ្លើង​ធំ Arsenal ​ប្រាកដ​ណាស់​នឹង​ចង់​គេច​ផុត​ពី​ការ​ចាប់ឆ្នោត​ប៉ះ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ស្អែក ព្រោះ​ជា​ក្លឹប​គីឡូ​ធ្ងន់ នឹង​ពិបាក​ឆ្លង​ផុត​ប្រសិន​ត្រូវ​ជួប នា​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​មែន​នោះ។ លោក​រៀបរាប់៖ “ខ្ញុំ​កំពុង​និយាយ​ អ្នក​មិន​អាច​មើល​ស្រាល​ក្លឹប​ណា​មួយ​បាន​ទេ​នៅ​អឺរ៉ុប តែ​នេះ​ ២ ក្លឹប​ដែល​អាច​បង្ក​ព្យុះភ្លៀង​ខ្លាំង​មក​ដល់​អ្នក គឺ Real Madrid និង Man City…

Fernandinho ទស្សន៍ទាយ​អនាគត​ដឹកនាំ​ជម្រើស​ជាតិ​របស់ Pep Guardiola

Fernandinho ទស្សន៍ទាយ​អនាគត​ដឹកនាំ​ជម្រើស​ជាតិ​របស់ Pep Guardiola

អតីត​ប្រធាន​ក្រុម​សញ្ជាតិ​ប្រេស៊ីល ធ្លាប់​តំណាង​ឈ្មោះ​កាន់​ឆ្នាំ​នៅ​ក្លឹប​មេឃ​ខៀវ Manchester City បាន​មើល​ឃើញ​ពាក់ព័ន្ធ​អនាគត​អ្នកចាត់ការ​លោក Pep Guardiola ថា​មិន​យូរ​ឆ្នាំ​ទៀត​ទេ ពេល​ទៅ​មុខ​ឆាប់ៗ​នេះ លោក​នឹង​ទៅ​ដឹកនាំ​ជម្រើស​ជាតិ​ធំ​ណា​មួយ​មិន​ខាន តែ​មិន​មែន​ជា​គោ​ក្រហម​អេស្ប៉ាញ។ ដូច​ប្រិយមិត្ត​ជា​ច្រើន​បាន​ដឹង គ្រូ​វ័យ ៥៣ ឆ្នាំ សេសសល់​កុងត្រា​ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ហើយ​មិន​ទាន់​បង្ហើប​ការ​បន្ត​ថ្មី​ទេ ពោល​ការ​ចាកចេញ​អាច​ជា​មាន​ភាគរយ​ខ្ពស់​ជាង។ ត្រង់​កន្លង​មក​ក៏ Pep ធ្លាប់​និយាយ៖ “ខ្ញុំ​ចង់​ដឹកនាំ​ជម្រើស​ជាតិ​ដែល​បាន​លេង EURO ឬ World Cup ខ្ញុំ​អត់​ដឹង​ខាង​ណា​ចង់​បាន​ខ្ញុំ​ទេ តែ​ខ្ញុំ​ចង់​ទទួល​បាន​កន្លែង​ដែល​គេ​ត្រូវ​ការ​ខ្ញុំ​ពិត​ប្រាកដ​ដូច​ជា​ក្លឹប​អ៊ីចឹង​ដែរ”។ ងាក​មក Fernandinho រៀបរាប់​ថា៖ “វា​ពិបាក​នឹង​និយាយ​ដល់​ប្រេស៊ីល ព្រោះ​វា​ពិត​ជា​ពិបាក​នឹង​ដឹង តែ​ក៏​មាន​ឱកាស​អាច​ទៅ​រួច គ្រាន់​ខ្ញុំ​មើល​ឃើញ​កម្រិត​របស់​ Pep គាត់​អាច​ដឹកនាំ​ជម្រើស​ជាតិ​ផ្សេង​ដទៃ​ទៀត តែ​អត់​គិត​ដល់​អេស្ប៉ាញ​ទេ ព្រោះ​អ្នក​បាន​ដឹង​ហើយ អំពី​បញ្ហា​កាតាឡូញ៉ា និង​អេស្ប៉ាញ​ថា​របៀប​ណា”។ លោក​បន្ត៖ “ខ្ញុំ​ជឿ​ថា Pep នឹង​អាច​ទៅ​ដឹកនាំ​ជម្រើស​ជាតិ​អង់គ្លេស ព្រោះ​ជា​កន្លែង​គាត់​កំពុង​រស់នៅ​សព្វថ្ងៃ គាត់​បាន​ដឹង​អំពី​កីឡាករ​ច្បាស់​នៅ​ទី​នោះ ដឹង​គ្រប់​យ៉ាង ហើយ​ក៏​អាច​ប្រហែល​ជា​ហូឡង់ ជា​បិតា​បាល់ទាត់​ធ្លាប់​នៅ​ទី​នោះ គឺ [Johan Cruyff]…

គម្រោងលើអនាគតរបស់ Arda Guler មានការប្រែប្រួល ដោយសារគ្រាប់បាល់ទល់នឹង Celta Vigo

គម្រោងលើអនាគតរបស់ Arda Guler មានការប្រែប្រួល ដោយសារគ្រាប់បាល់ទល់នឹង Celta Vigo

ខ្សែបម្រើ Arda Guler ប្រឈមនឹងភាពស្រពេចស្រពិលចំពោះអនាគតរបស់ខ្លួននៅ Real Madrid ក្រោយទើបចូលរួមក្នុងរដូវកាលដំបូង ប៉ុន្ដែគ្រាប់បាល់របស់គេទល់ Celta Vigo កាលពីចុងសប្ដាហ៍មុន បានកែប្រែស្ថានភាពយ៉ាងច្រើន។ យុវជនតួកគីរូបនេះ ត្រូវបានរាយការណ៍ថា អាចនឹងចាកចេញពីទឹកដី Santiago Bernabeu ក្រោមកិច្ចសន្យាខ្ចីជើងទៅក្លឹបដទៃ នារដូវក្ដៅខាងមុខ ប៉ុន្ដែគម្រោងនេះ អាចនឹងត្រូវបានផ្លាស់ប្ដូរ។ យោងតាមប្រភពពីសារព័ត៌មានតួកគី Aksam បានអះអាងថា គម្រោងនៃការបញ្ចេញ Guler ក្រោមលក្ខខណ្ឌខ្ចីត្រូវបានលុបចោល ហើយគេអាចនឹងទទួលបាននាទីលេងច្រើនជាងមុន ក្នុងក្រុមដឹកនាំដោយអ្នកចាត់ការ Carlo Ancelotti។ គ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះ បាននិយាយបន្ទាប់ពីការប្រកួតនាថ្ងៃអាទិត្យថា Guler អាចនឹងទទួលបានឱកាសលេងកាន់តែច្រើននាពេលខាងមុខ ហើយគេស្ថិតនៅក្នុងគម្រោងអនាគតរយៈពេលយូរអង្វែងសម្រាប់ក្លឹប៕

តារាឆ្នើមម្នាក់របស់​ Man Utd នឹងវិលមកក្នុងការប្រកួតទល់​ Liverpool

តារាឆ្នើមម្នាក់របស់​ Man Utd នឹងវិលមកក្នុងការប្រកួតទល់​ Liverpool

តារាឆ្នើម Rasmus Hojlund អាចនឹងត្រលប់មកជួយក្រុម Manchester United វិញបាន ក្នុងការប្រកួតដ៏ធំទល់ Liverpool ក្នុងវគ្គ៨ក្រុមចុងក្រោយ FA Cup។ ខ្សែប្រយុទ្ធដាណឺម៉ាកបានខកខានចូលរួមក្នុងការប្រកួតមួយចំនួនសម្រាប់ក្រុមបិសាចក្រហម ដោយសារបញ្ហារបួសសាច់ដុំ ប៉ុន្ដែគ្រូអ្នកចាត់ការក្រុមជម្រើសជាតដាណឺម៉ាក បានបង្ហើបថា គេអាចនឹងចូលលេងវិញបាន ក្នុងការប្រកួតនៅទឹកដី Anfield ចុងសប្ដាហ៍នេះ។ “Rasmus នឹងលេងក្នុងការប្រកួតនាថ្ងៃអាទិត្យទល់ Liverpool ហើយត្រូវតែធ្វើបានល្អក្នុងការប្រកួតនោះ។ នោះជាអ្វីដែលយើងរំពឹងទុក។ យើងមានការប្រាស្រ័យទាក់ទងជាមួយ United។ ខ្ញុំបាននិយាយជាមួយលោក Ten Hag ហើយយើងរំពឹងថា វានឹងកើតឡើង”។ នេះជាដំណឹងល្អសម្រាប់អ្នកចាត់ការ Erik ten Hag និងសមាជិកដទៃទៀតរបស់ Man United សម្រាប់ការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ ដើម្បីបង្កើនក្ដីសង្ឃឹមសម្រាប់ពួកគេក្នុងការប្រកួតពានតែមួយគត់ដែលពួកគេអាចប្រជែងបាននារដូវកាលនេះ៕

Kulusevski និយាយថា​ពេលវេលា​ទៅ​ឈរ​ជើង​នៅ Juventus ជា​ពេល​ដែល​អាម៉ាស់​បំផុតក្នុងអាជីព

Kulusevski និយាយថា​ពេលវេលា​ទៅ​ឈរ​ជើង​នៅ Juventus ជា​ពេល​ដែល​អាម៉ាស់​បំផុតក្នុងអាជីព

ខ្សែ​បម្រើ​ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur គឺ Dejan Kulusevski បាន​បញ្ជាក់​ថា គ្រា​ទៅ​ឈរ​ជើង​ឲ្យ​ Juventus មួយ​រយៈ​មុន​នោះ ជា​ពេលវេលា​ដែល​ខ្លួន​យល់​ថា​អាម៉ាស់​បំផុត​ក្នុង​អាជីព។ យើង​សារ​ថយ​ក្រោយ​កីឡាករ​ស៊ុយអែតរូបនេះ ​ដើម​ឡើយ​លេង​ឲ្យ​ Atalanta មុន​ត្រូវ​បាន​សេះ​បង្កង់​ទិញ​យក​នៅ​រដូវ​រងា ឆ្នាំ ២០២០។ ស្ថិតិ​របស់​គេ​ច្រើន​ឆ្នាំ មុន​សម្រេច​ការ​លក់​មក​ឲ្យ​ក្លឹប​អង់គ្លេស ខ្សែ​ប្រយុទ្ធ​ស្លាប​ខាង​លើ បាន​ឈរ​ជើង ៧៤ ប្រកួត​ឲ្យ​ក្លឹប​នៅ​ទីក្រុង​ទូរីន រក​បាន ៩ គ្រាប់​និង Assist ១០ លើក តែ​ពេលវេលា​អង្គុយ​បម្រុង ច្រើន​ជាង​ការ​ជាប់​ជម្រើស​ដំបូង។ ខណៈ​មក​ក្លឹប​នៅ​អង់គ្លេស ត្រឹម​រយៈ​ពេល​ខ្លី ឈរ​ជើង​ដល់ ៨៥ ប្រកួត រក​បាន ១៣ គ្រាប់​និង Assist ១៩ លើក​ឯ​ណោះ។ តាម​ការ​ឲ្យ​ដឹង​ពី Kulusevski បញ្ជាក់​ថា៖ “ខ្ញុំ​បាន​ឆ្លង​កាត់​រយៈ​ពេល ៦ ខែ​នៅ Juventus ដែល​ជា​អារម្មណ៍​ដ៏​លំបាក ព្រោះ​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នៅ​ជីវិត​ដែល​យើង​ខិតខំ​ហ្វឹកហាត់ ហើយ​ត្រូវ​អង្គុយ​មើល​កីឡាករ​ដទៃ​លេង​ខុស​តំណែង មិន​មែន​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប​ផង​មក​លេង​កន្លែង​របស់​យើង”។ លោក​បន្ត​ថា៖ “ពេល​នោះ​ខ្ញុំ​ពិត​ជា​អាម៉ាស់​ខ្លាំង​ណាស់…

Barcelona ចង់ស្នើសុំជម្រើសជាតិអេស្ប៉ាញ កុំកោះហៅកីឡាករម្នាក់នេះ ព្រោះតែ…

Barcelona ចង់ស្នើសុំជម្រើសជាតិអេស្ប៉ាញ កុំកោះហៅកីឡាករម្នាក់នេះ ព្រោះតែ…

Ferran Torres ដែលអវត្តមានពីទីលានតាំងពីថ្ងៃទី៣១ខែមករា ដោយសារបញ្ហារបួសភ្លៅ អាចនឹងស្ថិតនៅក្នុងបញ្ជីកីឡាករសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ។ ប៉ុន្ដែយោងតាមប្រភពពី Mundo Deportivo បានឱ្យដឹងថា Barcelona បានសុំសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ មិនបញ្ចូលឈ្មោះ Ferran Torres ក្នុងបញ្ជីក្រុមជម្រើសជាតិ ដែលនឹងប្រកាសនាថ្ងៃសុក្រស្អែកនេះ។ ក្រុមជម្រើសជាតិអេស្ប៉ាញ នឹងជួបប្រកួតមិត្តភាពតទល់ជាមួយកូឡុំប៊ី និងប្រេស៊ីល ហើយវាពិតជាមិនសមហេតុផលដែល គ្រូបង្គោល Luis de la Fuente ចង់បានកីឡាករដែលរបួសតាំងពីចុងខែមករា ទៅក្នុងក្រុមនោះទេ។ Ferran មិនត្រូវបានរំពឹងថា បង្ហាញខ្លួនក្នុងជម្រើសដំបូងនៅ La Liga សម្រាប់ជំនួបទល់នឹង Atletico Madrid ឡើយ ប៉ុន្ដែសារព័ត៌មានខាងលើបានអះអាងថា Barca មានបំណងផ្ដល់នាទីលេងសម្រាប់គេខ្លះ ដើម្បីបន្សំការលេងឡើងវិញ មុនពេលអាចត្រលប់មកបង្ហាញខ្លួនបានពេញលេញ៕

PSG ត្រៀមលុយជាង 75លានផោន​ ដើម្បីយកកីឡាករ PL ម្នាក់នេះមកជំនួស Kylian Mbappe

PSG ត្រៀមលុយជាង 75លានផោន​ ដើម្បីយកកីឡាករ PL ម្នាក់នេះមកជំនួស Kylian Mbappe

Paris Saint-Germain បានត្រៀមទឹកប្រាក់ប្រមាណ៧៥លានផោន សម្រាប់ការផ្ទេរ Marcus Rashford ពី Manchester United ដើម្បីមកជំនួស Kylian Mbappe។ យោងតាមប្រភពពីសារព័ត៌មាន The Mirror បានរាយការណ៍មកថា PSG ចង់ទិញយក Rashford ដើម្បីត្រៀមអ្នកជំនួសពេលដែល Mbappe ចាកចេញ ទៅចូលរួមក្លឹបក្នុងក្ដីស្រមៃរបស់គេ Real Madrid។ ក្លឹបយក្សបារាំង ធ្លាប់ព្យាយាមក្នុងការផ្ទេរ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ម្ដងផងដែរ កាលពីឆ្នាំ២០២២ ប៉ុន្ដែការផ្ទេរមិនអាចសម្រេចទៅបាន បើទោះបីជាបានសន្យាផ្ដល់ប្រាក់ឈ្នួលពលកម្ម ក្នុងមួយសប្ដាហ៍ ៤០០,០០០ផោនក៏ដោយ។ PSG នឹងព្យាយាមជាថ្មី ក្នុងការនាំយក Rashford ទៅកាន់ទឹកដី Parc des Princes ប៉ុន្ដែ Man United បានកំណត់តម្លៃរបស់គេរហូតដល់១០០លានផោន។ ប៉ុន្ដែក្លឹបបិសាចក្រហម អាចនឹងទទួលយកការចរចា ដើម្បីបន្ថយការប្រឈមនឹងបញ្ហាច្បាប់ហិរញ្ញវត្ថុ។ យ៉ាងណាក្ដី គ្រប់យ៉ាងក៏អាស្រ័យទៅលើការសម្រេចចិត្តរបស់ Rashford ដែរ៕

Antony បានបញ្ជាក់ច្បាស់ៗថាមិនចង់ដើរចេញពី Man UTD ឡើយ ទោះបីមិនសូវបានលេងក៏ដោយ

Antony បានបញ្ជាក់ច្បាស់ៗថាមិនចង់ដើរចេញពី Man UTD ឡើយ ទោះបីមិនសូវបានលេងក៏ដោយ

យោងតាមរបាយការណ៍ពី The Athletic បានរាយការណ៍មកថា ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម កីឡាករ Antony បានបញ្ជាក់យ៉ាងច្បាស់ថាគេមិនពិចារណាចាកចេញពីទឹកដី Old Trafford នៅរដូវក្តៅខាងមុននេះនោះឡើយ បើទោះបីជាពេលវេលាលេងមានកំណត់ក្តី។ ជាការពិតណាស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ មិនបានចូលលេងនៅក្នុងជម្រើសដំបូងរបស់ក្រុមអស់រយ:ពេលជាង ២ខែមកហើយ ដោយតំណែងលេងរបស់គេ ត្រូវបានអ្នកចាត់ការក្រុមលោក Erik ten Hag ហាក់ផ្តល់ទំនុកចិត្តដល់ Garnacho ច្រើនជាង។ ជាងនេះទៅទៀត កីឡាករវ័យ ២៤ឆ្នាំរូបនេះ ទើបតែអាចរកបានមួយគ្រាប់ប៉ុណ្ណោះ ពីការបង្ហាញខ្លួនសរុប ២៩ប្រកួត នៅរដូវកាលនេះ ខណ:ពេលដែលកាលពីរដូវកាលមុន គេអាចរកបាន ៨គ្រាប់ សម្រាប់ក្លិប Man Utd ។ ជុំវិញស្ថានភាពនេះ មានប្រភពជាច្រើន បានអះអាងថា Antony ត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយនឹងការចាកចេញពីក្លិប នៅចុងបញ្ចប់រដូវកាលនេះ ប៉ុន្តែទោះជាយ៉ាងនេះក្តី យោងតាមThe Athletic ថ្មីៗនេះ បានធ្វើការបញ្ជាក់ថា កីឡាកររូបនេះ បានប្តេជ្ញាចិត្ត ក្នុងការស្នាក់នៅ Old Trafford បន្តទៀត ដើម្បីប្រជែងរកពេលវេលាលេងបន្ថែម នៅក្នុងក្រុម៕

Jurgen Klopp អ្នកចាត់ការក្រុម Liverpool ពិចារណានាំយកខ្សែការពារឆ្នើមរូបនេះ មកកាន់ក្រុម

Jurgen Klopp អ្នកចាត់ការក្រុម Liverpool ពិចារណានាំយកខ្សែការពារឆ្នើមរូបនេះ មកកាន់ក្រុម

អ្នកចាត់ការក្រុម លោក Jurgen Klopp ត្រូវបានគេរាយការណ៍មកថា​ កំពុងជំរុញឲ្យក្លិបហង្សក្រហម Liverpool ធ្វើការផ្ទេរយកខ្សែការពារ Rayan Ait-Nouri របស់ក្រុម Wolverhampton Wanderers នៅរដូវក្តៅខាងមុខ។ ជាការពិតណាស់ កាលពីដើមឆ្នាំនេះ លោក Klopp បានប្រកាសថាលោកនឹងបញ្ចប់ការស្នាក់នៅទឹកដី Anfield នៅចុងបញ្ចប់រដូវកាលនេះហើយ បន្ទាប់ពីបានដឹកនាំក្រុមទទួលបានភាពជោគជ័យជាច្រើនកន្លងមក ។ យ៉ាងណាមិញ បើទោះបីជាត្រូវចាកចេញពីក្លិបក៏ដោយ ប៉ុន្តែ Klopp ត្រូវបានគេរាយការណ៍មកថា នៅតែចង់ឲ្យក្រុមរបស់ខ្លួន ស្វែងរកជម្រើសខ្សែការពារថ្មីបន្ថែមទៀត ដើម្បីមកពង្រឹងក្រុម នៅរដូវកាលក្រោយនេះ។ ទន្ទឹមនឹងនេះ បើយោងតាមការចុះផ្សាយពី TeamTalk បានអះអាងមកថា លោក Klopp មានអារម្មណ៍ក្រុម Liverpool គួរតែផ្តោតបន្ថែមទៀត ដើម្បីព្យាយាមចុះហត្ថលេខាលើខ្សែការពារ Ait-Nouri ពីក្រុម Wolves នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នារដូវក្តៅខាងមុខ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្លិប Liverpool អាចនឹងប្រឈមមុខជាមួយនឹងការប្រជែងពិសំណាក់ក្លិប Manchester United ដែលត្រូវបានគេនិយាយថាកំពុងតាមដានស្ថានភាពបច្ចុប្បន្នរបស់ Ait-Nouri ផងដែរ៕