Football

កីឡាករ MAN UTD ម្នាក់បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ជុំវិញអនាគតខ្លួននៅ Old Trafford

កីឡាករ MAN UTD ម្នាក់បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ជុំវិញអនាគតខ្លួននៅ Old Trafford

បន្ទាប់ពីខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ Amad Diallo របស់ក្លឹបបិសាចក្រហម Manchester United បានលុបរូបភាព និងឯកសារដែលទាក់ទងនឹងក្លឹបចេញពីគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន (Instagram និង X)។ ហើយមិនតែប៉ុណ្ណោះ រូបគេក៏បានផ្លាស់ប្តូរ Bio នៅលើ X ជាភាសាបារាំងយ៉ាងដូច្នេះថា «រឿងទាំងអស់នេះ នឹងត្រូវបញ្ចប់»។ ដោយឡែក Diallo កំពុងលេងខ្ចីជើងនៅក្រុម Sunderland នៃក្របខ័ណ្ឌ Championship កាលពីរដូវកាលមុន ខណៈក៏បានជួបផលលំបាក ចាប់តាំងពីរូបគេវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញមកម្លេស ស្របពេលបានរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលមុនបើករដូវកាល។ រំលឹកផងដែរថា Diallo បានរួមទ្រនំជាមួយ Man Utd ក្នុងតម្លៃផ្ទេរ ៣៧.២លានផោន ពីក្លឹប Atalanta ក្នុងឆ្នាំ២០២១។ គួរកត់សម្គាល់ថា Diallo សប្បាយរីករាយនឹងការលើកពាន PFA Fans’ Player of the Year Award នៅកីឡដ្ឋាន Stadium of…

ពិតជាឡូយមែន! Al-Hilal អាចបំបែកឯតទគ្គកម្មពិភពលោកមួយនេះបាន ដោយគ្មាន Neymar

ពិតជាឡូយមែន! Al-Hilal អាចបំបែកឯតទគ្គកម្មពិភពលោកមួយនេះបាន ដោយគ្មាន Neymar

 ក្រុម Al-Hilal លេងនៅលីគអារ៉ាប់ Saudi Pro League បានបំបែកឯតទគ្គកម្មពិភពលោក ក្នុងការឈ្នះច្រើនបំផុត ២៨លើកជាប់ៗគ្នា ស្របពេលក្រុមកំពុងឈរនៅចំណាត់ថ្នាក់កំពូលតារាង វ៉ាដាច់ក្រុម Al-Nassr របស់តារាឆ្នើម Cristiano Ronaldo ចំនួន ១២ពិន្ទុ។ យ៉ាង​ណា​មិញ Neymar បាន​អវត្តមាន​ដោយសារ​របួស​ជង្គង់​ធ្ងន់ធ្ងរ​ តាំង​ពី​ខែ​តុលា​ ឆ្នាំមុនមកម្លេស ដោយរូបគេកំពុងសម្រាកព្យាបាលរបួស និងកំពុងត្រូវបានក្រុមគ្រូពេទ្យឃ្លាំមើល បន្ទាប់ពីវះកាត់សរសៃពួរជង្គង់រួចមក។ គួរជម្រាបផងដែរថា ការទទួលជ័យជម្នះ ២:០ កាលពីថ្ងៃអង្គារលើក្រុម Al-Ittihad ដែលខ្សែប្រយុទ្ធបារាំង Benzema កំពុងប្រកបអាជីពលេងបច្ចុប្បន្ន នៅក្របខ័ណ្ឌ Asian Champions League ហើយវាគឺជាជ័យជម្នះលើកទី ២៨ជាប់ៗគ្នា សម្រាប់ក្រុម Al-Hilal លើការបំបែកកំណត់ត្រានេះផងដែរ៕

Arsenal និង Liverpool កំពុងប្រជែងគ្នាលើខ្សែការពារម្នាក់ ក្នុងតម្លៃទាមទារ ៦០លានអឺរ៉ូ

Arsenal និង Liverpool កំពុងប្រជែងគ្នាលើខ្សែការពារម្នាក់ ក្នុងតម្លៃទាមទារ ៦០លានអឺរ៉ូ

ក្រុមកាំភ្លើងធំ Arsenal និងហង្សក្រហម Liverpool កំពុងប្រជែងគ្នាដណ្តើមហត្ថលេខាខ្សែការពារ Willian Pacho របស់ក្លឹបអាល្លឺម៉ង់ Eintracht Frankfurt នេះបើយោងតាមអ្នកកាសែត Florian Plettenburg បានអះអាង។ ស្ថិតក្នុងវ័យ ២២ឆ្នាំ រូបគេទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ចាប់តាំងពីចូលរួមជាមួយក្រុម Frankfurt ពី Royal Antwerp ក្នុងកិច្ចព្រមព្រៀងតម្លៃត្រឹម ៩លានអឺរ៉ូ កាលពីឆ្នាំមុន។ គួរកត់សម្គាល់ថា ខ្សែការពារកណ្តាលជើងឆ្វេង ក៏បានក្លាយជាតួអង្គដ៏សំខាន់នៅក្នុងជម្រើសជាតិអេក្វាឌ័រ ដោយលេងនៅក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០២៦។ បន្ថែមពីនេះ កិច្ចសន្យា Pacho នៅក្លឹប Frankfurt មានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ២០២៨។ ស្របពេលជាមួយគ្នានេះ ក្លឹបអាល្លឺម៉ង់ Frankfurt ទំនងជាទាមទារកញ្ចប់ទឹកប្រាក់ ៦០លានអឺរ៉ូ ដើម្បីដាក់ឲ្យដេញថ្លៃខ្សែការពារនៅមុនរដូវកាលថ្មីមកដល៕

MAN CITY នឹងបាត់បង់កីឡាករដ៏សំខាន់មួយរូបដល់ទៅ ៤ សប្តាហ៍

MAN CITY នឹងបាត់បង់កីឡាករដ៏សំខាន់មួយរូបដល់ទៅ ៤ សប្តាហ៍

អ្នកចាំទី Ederson របស់ក្រុមមេឃខៀវ Manchester City នឹងប្រឈមមុខនឹងការសម្រាករយៈពេល ៤សប្តាហ៍ បន្ទាប់ពីរងរបួសក្នុងការប្រកួតស្មើគ្នា ១:១ កាលពីថ្ងៃអាទិត្យនៅទឹកដីក្រុមហង្សក្រហម Liverpool ក្នុងក្របខ័ណ្ឌ Premier League ។ ជាមួយគ្នានេះដែរ កីឡាករសញ្ជាតិប្រេស៊ីល ត្រូវបានបង្ខំឱ្យចាកចេញនៅតង់ទី២ បន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមគឺ Darwin Nunez មានការប៉ះទង្គិចនៅចុងម៉ោងនៅក្នុងតំបន់ពិន័យ១១ម៉េត្រ។ ជាដំបូង Ederson បានព្យាយាមបន្តលេង ប៉ុន្តែគាត់មានភាពមិនស្រួលគួរឱ្យកត់សម្គាល់ ហើយនៅទីបំផុត គាត់បានប្តូរចេញនៅនាទីទី៥៦ ជំនួសដោយអ្នកចាំទី Stefan Ortega។ ជាក់ស្តែង ក្រោយ​ចប់​ការ​ប្រកួត លោក Pep Guardiola អ្នក​ចាត់​ការ​ក្រុម Man City បាន​ទទួល​ស្គាល់​ថា លោក​មិន​បាន​ដឹង​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​របួស​របស់ Ederson ច្បាស់នោះ​ទេ ប៉ុន្តែគាត់ថាមើលទៅវាមិនល្អឡើយ ជុំវិញបញ្ហារបួសនេះ។ គួរជម្រាបដែរថា អ្នកចាំ Ederson អាចនឹងអវត្តមានដល់ប្រកួតជាមួយ Arsenal នាថ្ងៃទី៣១ ខែមីនា ខាងមុខនេះផងដែរ៕

Gallas និយាយថាក្លឹប Chelsea គិត​ខុស ​ដែល​មិន​បាន​ចុះ​ហត្ថលេខា​យក Cristiano Ronaldo

Gallas និយាយថាក្លឹប Chelsea គិត​ខុស ​ដែល​មិន​បាន​ចុះ​ហត្ថលេខា​យក Cristiano Ronaldo

ក្លឹប​តោ​ខៀវ Chelsea ​ត្រូវ​បាន​អតីត​ជើង​ចាស់​បង្ហាញ​ប្រាប់​ចំៗ ថា​បាន​បង្ក​កំហុស​ជុំវិញ​រឿង​មិន​ចុះ​ហត្ថលេខា​នាំ​យក Cristiano Ronaldo។ នេះ​បើ​តាម​សម្តី​របស់​អតីត​ជើង​ចាស់​លោក William Gallas ​និយាយ​ថា ​តោ​ខៀវ​ខ្វះ​ឆន្ទៈ​ក្នុង​ការ​ចង់​ឈ្នះ​ពាន​រង្វាន់។ គួរ​ឲ្យ​ដឹង​ម្ចាស់​ពាន Ballon d’Or ក៏​ធ្លាប់​មាន​ចចាមអារ៉ាម​ផ្ទេរ​ទៅ​ក្លឹប​ម្ចាស់ដី Stamford Birdge កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០២២ បន្ទាប់​តែ​បិសាច​ក្រហម Man United ព្យាយាម​រំអុក​ឲ្យ​តារា​ចាស់​វស្សា​ព័រទុយហ្គាល់​ចាកចេញ​ទៅ។ ដល់​ចុងក្រោយ CR7 បាន​បញ្ចប់​ការ​ផ្ទេរ​មក​កាន់​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​ជំនួស​វិញ ហើយ​កំពុង​រះ​នៅ​វ័យ ៣៩ ឆ្នាំ។ ងាក​ទៅ​អតីត​ខ្សែ​ការពារ​លោក Gallas បាន​រៀបរាប់​យ៉ាង​ដូច្នោះ​ថា៖ “Chelsea បាន​បង្កើត​កំហុស​ជុំវិញ​ការ​មិន​ចុះ​ហត្ថលេខា​យក Cristiano Ronaldo នេះ​កាល​នោះ​កីឡាករ​ទំនេរ ដែល​អាច​យក​បាន ហើយ Chelsea ក៏​ជា​ក្លឹប​ល្អ​មួយ​ដែរ​សម្រាប់​គេ​ចូលរួម”។ លោក​បន្ត៖ “គ្រប់​គ្នា​បាន​ដឹង​ច្បាស់​ណាស់​អំពី​សារៈសំខាន់​របស់ Ronaldo នៅ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ គេ​បាន​នាំ​ឆន្ទៈ​នៃ​ការ​ចង់​ឈ្នះ ដែល​វា​ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​ក្រុម​ទាំង​មូល ហេតុផល​នេះ​ហើយ​ដែល Chelsea បាន​បង្ក​កំហុស​នោះ សម្រាប់​ការ​យល់​ឃើញ​របស់​ខ្ញុំ”៕

Hazard ថា​ខ្លួន​លេងបាល់ ​ដោយ​អត់​រត់ ដោយ​អត់​ហាត់​ប្រាណ គឺ​ផ្តោត​តែ​ជាមួយ​បាល់ទាត់​មួយ​គត់

Hazard ថា​ខ្លួន​លេងបាល់ ​ដោយ​អត់​រត់ ដោយ​អត់​ហាត់​ប្រាណ គឺ​ផ្តោត​តែ​ជាមួយ​បាល់ទាត់​មួយ​គត់

Eden Hazard បាន​ត្រលប់​មក​ក្នុង​ពិភព​បាល់ទាត់​ជា​ថ្មី​ម្តង​ទៀត តែ​សារ​នេះ ក៏​ឈ្មោះ​ជា​កីឡាករ​ចូល​និវត្ត​ដដែល ហើយ​តារា​ឆ្នើម​សញ្ជាតិ​បែលហ្សិក បាន​បើកចំហ​ចិត្ត​និយាយ​ដល់​រឿង​ចាស់​កាល​នៅ Real Madrid ថា​ខ្លួន​ចុះ​ឡើង សល់​ត្រឹម​ការ​ខូច​ក​ជើង​តែ​ប៉ុណ្ណោះ​ឯង។ ដូច​ប្រិយមិត្ត​បាន​ដឹង អតីត​តារា​ឆ្នើម Chelsea បាន​សម្រេច​ចិត្ត​ចូល​និវត្ត​ជាមួយ​ក្លឹប​ចុងក្រោយ​ Real Madrid ត្រឹម​អាយុ ៣៣ ឆ្នាំ បន្ទាប់​តែ​ការ​មើល​ឃើញ​របួស​ញាំញី​ឥត​ធូរ​ស្បើយ។ បច្ចុប្បន្ន​នេះ Hazard កំពុង​រីករាយ​ជាមួយ​នឹង​ពេលវេលា​ក្រៅ​ទីលាន លែង​មាន​សម្ពាធ​ដូច​មុន ហើយ​ក៏​ត្រលប់​មក​ទ្រនំ​ចាស់​ក្លឹប Lille ក្នុង​នាម​ជា​ភ្ញៀវ​កិត្តិយស។ ថ្មីៗ​ Hazard បាន​រៀបរាប់​ថា៖ “ខ្ញុំ​មាន​តែ​ពាក្យ​មួយ​ទេ​ចង់​និយាយ​ពេល​នេះ គឺ Eden Hazard នៅ​លើ​ទីលាន ដោយ​គ្មាន​ការ​ហាត់ប្រាណ គ្មាន​ការ​រត់ គឺ​ត្រឹម​តែ​មក​លេង​បាល់ទាត់ ហើយ​ចុងក្រោយ​គឺ​បំបា.ក់​ក​ជើង​របស់​ខ្លួន​ឯង”។ គួរ​ឲ្យ​ដឹង​ថា អតីត​កីឡាករ​បែលហ្សិក ក៏​បាន​និយាយ​ចំៗ​ដែរ​ថា គេ​មិន​ដាក់​ចិត្ត​ខ្លាំង​ពេក​ទេ​ក្នុង​ការ​ប្រកួត​នានា​ក្លង​មក ជា​រួម​មិន​បាន​ធ្វើ​ដូច​ជា Cristiano Ronaldo ឡើយ ​ផ្ទុយ​ទៅ​វិញ​ទទួល​ស្គាល់​ថា​ខ្លួន​មាន​ភាព​ខ្ជិល ហើយ​ត្រឹម​ចង់​នៅ​ម្នាក់​ឯង ត្រលប់​មក​ផ្ទះ​ជួប​ជុំ​មិត្តភ័ក្ដិ​និង​ក្រុម​គ្រួសារ៕

Ancelotti និយាយថា បាល់​នៅ La Liga លេង​មាន​តាក់ទិច​ជាង​នៅ Premier League

Ancelotti និយាយថា បាល់​នៅ La Liga លេង​មាន​តាក់ទិច​ជាង​នៅ Premier League

អ្នកចាត់ការ​លោក Carlo Ancelotti បាន​ប្រាប់​នៅ​សន្និសីទ​សារព័ត៌មាន​កន្លង​ទៅ អំពី​កម្រិត​តាក់តិច​លេង​នៅ​ក្របខ័ណ្ឌ La Liga ដោយ​ជឿ​ថា​វា​ខ្ពស់​ជាង​កម្រិត​នៅ Premier League ឆ្លើយតប​នឹង​ការ​ឈ្នះ​ថ្មីថ្មោង ៤-០ ទៅ​លើ​ក្លឹប Celta Vigo។ នេះ​បន្ទាប់​តែ​គ្រូ​សញ្ជាតិ​អ៊ីតាលី ធ្លាប់​បាន​ហែល​កាត់​ការ​ដឹកនាំ​ក្លឹប​កំពូល​ជា​ច្រើន​នៅ​ទូទាំង​តំបន់​អឺរ៉ុប។ នៅ Premier League ក៏ Ancelotti ធ្លាប់​បាន​ដឹក​ដែរ ដូច​កាល​ជាមួយ​តោ​ខៀវ Chelsea និង Everton ហើយ​លោក​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ប្រៀបធៀប​ប្រាប់​ទៅ​កាន់​សារព័ត៌មាន AS យ៉ាង​ដូច្នោះ​ថា៖ “វា​ខុស​ប្លែក​ពី​គ្នា មិនមែន​ថា​ខាង​ណា​ល្អ​ឬ​អាក្រក់​ជាង​ទេ គ្រាន់​តែ​មាន​តាក់តិច​តិច​ជាង​ប៉ុណ្ណឹង​ឯង”។ លោក​បន្ត៖ “នៅ​កម្រិត​តាក់តិច សម្រាប់ La Liga គឺ​ល្អ​ខ្លាំង​ជាង​នៅ​លីគ​កំពូល​អង់គ្លេស នេះ​បើ​យើង​និយាយ​អំពី​ល្បឿន​វិញ គឺ​លីគ​អង់គ្លេស​ល្អ​ជាង​វិញ តែ​នៅ​អេស្ប៉ាញ​បាល់​គេ​លេង​ដោយ​គុណភាព​តាក់តិច​ខ្លាំង​ជាង”។ គួរ​ឲ្យ​ដឹង​ថា ក្លឹប​នៅ​អេស្ប៉ាញ សេសសល់ ៤ ​ទាំង​ព្រម​នៅ​ពាន​អឺរ៉ុប​លំដាប់​មួយ​លំដាប់​ពីរ មាន Atletico Madrid, Barcelona និង Villarreal តែ​បើ​ពួក​គេ​មិន​អាច​ឆ្លង​ផុត​ជើង​ទី ២…

Al-Khelaifi បង្ហាញ​ពី​ផែនការណ៍សាងសង់​ប្រព័ន្ធ​លេង​វ័យ​ក្មេង​ថ្មី តែគាត់ថាមិនងាយស្រួលនោះទេ

Al-Khelaifi បង្ហាញ​ពី​ផែនការណ៍សាងសង់​ប្រព័ន្ធ​លេង​វ័យ​ក្មេង​ថ្មី តែគាត់ថាមិនងាយស្រួលនោះទេ

ប្រធាន​ក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បាន​បង្ហាញ​អំពី​ផែនការណ៍​ក្លឹប​កំពុង​ដើរ ក៏​ដូច​ជា​ឱកាស​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ Champions League ជាមួយ​ឈុត​ក្មេងៗ​កំពុង​មាន​ក្នុង​ដៃ។ ជា​ការ​ពិត វា​ជា​ការ​រៀបចំ​ថ្មី​សន្លាង ដ្បិត​កន្លង​មក​តារា​ឆ្នើម​ចាស់​វស្សា​ជា​ច្រើន បាន​ចាកចេញ​ជា​បន្តបន្ទាប់ រួច​អ្នក​ចុងក្រោយ​សំខាន់​បំផុត គឺ​ជា Kylian Mbappe។ ទន្ទឹម​នឹង PSG ​ធ្វើ​បាន​ល្អ យក​ឈ្នះ​ទៅ​លើ Real Sociedad ឆ្លង​មក​ដល់​វគ្គ ៨ ក្រុម​ចុងក្រោយ ហើយ​វា​ក៏​ជា​រដូវ​កាល​ចុងក្រោយ​ដូច​គ្នា​សម្រាប់​កីឡាករ​បារាំង​ខាង​លើ ស្រាប់​តែ​ប្រធាន​ក្លឹប បាន​ប្រាប់​ទៅ​RMC Sport យ៉ាង​ដូច្នោះ៖ “រឿងរ៉ាវ​ Champions League វា​វែង​ឆ្ងាយ​ណាស់ យើង​បាន​ចាប់ផ្តើម​នៅ​ដើម​រដូវ​កាល យើង​ចង់​បង្កើត​ក្រុម​សម្រាប់​អនាគត ក្រុម​ដែល​អាច​លេង​ជាមួយ​គ្នា ៦ ទៅ ៨ ឆ្នាំ​បន្ទាប់”។ លោក​បន្ត​ថា៖ “យើង​មាន​ក្រុម​វ័យ​ក្មេង​បំផុត​ហើយ​នៅ​វគ្គ ៨ ក្រុម Champions League ក៏​ជា​ក្រុម​វ័យ​ក្មេង​បំផុត​ដែរ បើ​និយាយ​អំពី​ក្លឹប​កំពូល​ទាំង ១០ ប្រចាំ​តំបន់​អឺរ៉ុប យើង​ពិត​ជា​មាន​មោទកភាព​ណាស់…

Joao Cancelo ប្រាប់​ឲ្យ Atletico Madrid ប្រយ័ត្ន​ជាមួយ​គូ​ប្រជែង​ជើង​ទី2 នៅ​វគ្គ ១៦ ក្រុម

Joao Cancelo ប្រាប់​ឲ្យ Atletico Madrid ប្រយ័ត្ន​ជាមួយ​គូ​ប្រជែង​ជើង​ទី2 នៅ​វគ្គ ១៦ ក្រុម

ដូច​ប្រិយមិត្ត​បាន​ដឹង ក្លឹប​ក្រហម​ស Atletico Madrid នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ស្វាគមន៍​ក្លឹប​យក្ស​អ៊ីតាលី Inter Milan នា​ជំនួប​ជើង​ទី ២ វគ្គ ១៦ ក្រុម UEFA Champions League វេលា​ម៉ោង ០៣:០០ នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍ ទី ១៤ មិនា ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORTS។ គូ​នេះ​កាល​ពី​ជើង​ទី ១ លទ្ធផល​គឺ​ខាង​ Inter បាន​នាំ​មុខ ១-០ មុន។ ងាក​មក Joao Cancelo ដ្បិត​បើ​ជា​កីឡាករ​គូ​ប្រជែង បច្ចុប្បន្ន​ឈរ​ជើង​ឲ្យ Barcelona តែ​ពិត​ណាស់ ​ប្រាកដ​រមែង​ចង់​ឃើញ​ក្លឹប​រួម​លីគ La Liga តែ​មួយ​ឡើង​ទៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​នោះ​ឯង ជា​សារ​ដាស់តឿន​ប្រាប់​ទៅ GdS ខ្សែ​ការពារ​ព័រទុយហ្គាល់​រៀបរាប់៖ “ពួក​គេ​ទាំង​សង​ខាង​ ជា​ក្រុម​ស្រដៀង​គ្នា ដែល​ខ្ញុំ​រំពឹង​នឹង​ក្លាយ​ជា​ប្រកួត​ដ៏​ធំ​រវាង​ក្លឹប​ទាំង​ពីរ”។ គេ​បន្ត​ថា៖ “អ្វីៗ​ក៏​អាច​កើត​ឡើង​បាន​ដែរ មិន​ថា Inter…

Ronaldo Nazario ថាតារាឆ្នើមរូបនេះ ច្បាស់ជាអាចឈ្នះ Ballon d’Or បើសិនគេផ្ទេរមក Real Madrid

Ronaldo Nazario ថាតារាឆ្នើមរូបនេះ ច្បាស់ជាអាចឈ្នះ Ballon d’Or បើសិនគេផ្ទេរមក Real Madrid

វីរបុរសក្លិប Real Madrid លោក Ronaldo Nazario ថ្មីៗនេះ បានធ្វើការអះអាងយ៉ាងច្បាស់ថា នៅទីបំផុតយើងអាចនឹងបានឃើញខ្សែប្រយុទ្ធ Kylian Mbappe ឈ្នះពានរង្វាន់ Ballon d’Or ជាក់ជាមិនខាន ប្រសិនបើគេផ្ទេរមក Madrid បានសម្រេចនោះ។ ជាការពិតណាស់ Mbappe គ្រោងនឹងចែកផ្លូវជាមួយក្លឹបយក្សបារាំងនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយកំពុងស្ថិតក្នុងការពិភាក្សាស៊ីជម្រៅមួយ ដើម្បីផ្ទេរមកកាន់ក្លិបអេស្ប៉ាញ នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នារដូវក្តៅខាងមុខ។ គួរឲ្យដឹងផងដែរថា Madrid បាន​តាម​ប្រមាញ់​តារា​ឆ្នើម​សញ្ជាតិ​បារាំង​ជា​យូរ​មក​ហើយ ខណ:មានរបាយការណ៍ធំៗជាច្រើន បានធ្វើការអះអាងថា​កិច្ច​ព្រម​ព្រៀង​នេះ​គួរ​តែអាច​ក្លាយ​ជា​ផ្លូវ​ការ ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។ ជុំវិញស្ថានភាពបែបនេះ អតីតខ្សែប្រយុទ្ធឆ្នើមរបស់ប្រេស៊ីល លោក Ronaldo បាននិយាយនៅក្នុងបសម្ភាសមួយ ជាមួយកាសែត Daily Mail ថា ៖ “​ឥឡូវនេះ យើងត្រូវរង់ចំាមើលដល់ពេលព័ត៌មានចេញជាផ្លូវការសិន ប៉ុន្តែគ្រប់គ្នាមានការរំភើបចំពោះ Mbappe រួចហើយ បើគេមក Madrid ពិតមែន។ ហើយខ្ញុំគិតថាទីបំផុតគាត់អាចនឹងឈ្នះ Ballon d’Or ប្រសិនបើគាត់មកផ្ទេរមក Real Madrid នោះ” ៕