Football

Dortmund ពិចារណាប្រើប្រាស់កីឡាករខ្លួនម្នាក់ ដើម្បីដោះដូរជាមួយ Sancho ពី Man Utd

Dortmund ពិចារណាប្រើប្រាស់កីឡាករខ្លួនម្នាក់ ដើម្បីដោះដូរជាមួយ Sancho ពី Man Utd

ក្លិប Borussia Dortmund ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងចាប់អារម្មណ៍លើកិច្ចព្រមព្រៀងដោះដូរមួយ ដែលពាក់ព័ន្ធជាមួយកីឡាករ Donyell Malen និង Jadon Sancho នៅទីផ្សាររដូវក្តៅខាងមុខនេះ។ ជាក់ស្តែង កាលពីទីផ្សារខែមករាកន្លងទៅ ក្លិប Dortmund បានចរចាដោយជោគជ័យក្នុងនាំយក Sancho ត្រលប់មកកាន់ក្លិបជាថ្មីម្តងទៀត លើកិច្ចសន្យាខ្ចីជើងពីក្រុមបិសាចក្រហម Manchester United សម្រាប់រដូវកាលដែលនៅសេសសល់។ យ៉ាងណាមិញ វាត្រូវបានគេយល់ឃើញថាអនាគតរបស់ Sancho ជាមួយក្លិប Man Utd ហាក់ដូចជាត្រូវបញ្ចប់ទៅហើយ ជាពិសេសប្រសិនបើគ្រូបង្វឹកលោក Erik ten Hag នៅតែបន្តដឹកនាំក្រុមទៀតនោះ។ ជុំវិញស្ថានភាពបែបនេះ យោងតាមការចុះផ្សាយពី The Bild បានរាយការណ៍មកថា​ ឥឡូវនេះ ក្លិប Dortmund ហាក់ដូចជាបានផ្លាស់ប្តូរចិត្តរបស់ខ្លួនហើយ ដោយសង្ឃឹមថាអាចនឹងរក្សា Sancho ឲ្យបន្តស្នាក់នៅក្លិបបន្តទៀត។ ប៉ុន្តែដោយសារតែបញ្ហាហិរញ្ញវត្ថុក្លិបយក្សអាល្លឺម៉ង់មួយនេះ ហាក់គ្មានលទ្ធភាពក្នុងការចុះកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍សម្រាប់ Sancho បាននោះឡើយ ពោលពួកគេអាចនឹងត្រូវស្វែងរកវិធីផ្សេង ដើម្បីសម្រេចការផ្ទេរនេះបាន។ បើតាមប្រភពខាងលើបានអះអាងទៀតថា ក្លិប Dortmund អាចនឹងពិចារណាក្នុងការប្រើប្រាស់កីឡាកររបស់ខ្លួន គឺ Malen ដើម្បីដាក់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀងដោះដូរមួយ ដើម្បីទាកទាញក្លិប Man Utd ឲ្យព្រមដោះលែង Sancho មកឲ្យពួកគេវិញ៕

គ្រូធំ PSG ហាក់បង្ហើបតម្រុយកាន់តែច្បាស់ចំពោះការចាកចេញរបស់ Mbappe

គ្រូធំ PSG ហាក់បង្ហើបតម្រុយកាន់តែច្បាស់ចំពោះការចាកចេញរបស់ Mbappe

គ្រូបង្វឹករបស់ក្លិបយក្សបារាំង Paris Saint-Germain លោក Luis Enrique ថ្មីៗនេះ ហាក់ដូចជាបានធ្វើការបញ្ជាក់យ៉ាងច្បាស់រួចហើយ ថា Kylian Mbappe នឹងត្រូវចាកចេញពីក្លិប នៅរដូវក្តៅខាងមុខនេះ​។ ជាការពិតណាស់ អនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ កាន់តែមានភាពសង្ស័យខ្លាំងឡើង នៅពេលដែលគេត្រូវបានដាក់ឲ្យលេងជាកីឡាករបម្រុងសម្រាប់ក្រុមជាថ្មីម្តងទៀត អំឡុងការប្រកួតរបស់ PSG ទល់នឹងក្រុម Reims កាលពីយប់មិញ។ គួរឲ្យដឹងថា Mbappe មិនបានលេងឲ្យក្រុមពេញលេញនោះឡើយ ចាប់តាំងពីដើមខែកុម្ភ:មកម្លេះ ហើយឥឡូវនេះ គ្រូបង្វឹកលោក Enrique ហាក់ដូចជាបានបញ្ជាក់ថាខ្សែប្រយុទ្ធរូបនេះ នឹងចាកចេញនៅរដូវក្តៅខាងមុខ។ យ៉ាងណាមិញ លោក Enrique បានប្រាប់ទៅកាន់ Amazon Prime Video ក្រោយចប់ការប្រកួតថា៖ “ខ្ញុំសូមជូនពរឱ្យ Kylian Mbappe សម្រេចបាននូវអ្វីដែលល្អបំផុតសម្រាប់អនាគតរបស់គាត់។ គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយថែមទាំងជាមនុស្សដ៏ល្អបំផុតម្នាក់ផងដែរ “៕

គ្រូធំ Nolan បង្ហើបថា Kane អាចត្រលប់មកកាន់ PL វិញ ដោយនឹងចូលរួមជាមួយ Man Utd

គ្រូធំ Nolan បង្ហើបថា Kane អាចត្រលប់មកកាន់ PL វិញ ដោយនឹងចូលរួមជាមួយ Man Utd

គ្រូបង្វឹកឈុតធំរបស់ក្លិប West Ham លោក Kevin Nolan ថ្មីៗនេះ បានបង្ហាញក្តីរំពឹងទុកខ្ពស់ថាខ្សែប្រយុទ្ធ Harry Kane អាចនឹងវិលត្រលប់មកកាន់ក្របខ័ណ្ឌ Premier League វិញ ដោយចូលរួមជាមួយ Manchester United មុនពេលបញ្ចប់អាជីពរបស់ខ្លួន។ ជាក់ស្តែង Kane បានសម្រេចចិតចាកចេញពីក្លិប Spurs កាលពីរដូវក្តៅមុន ដើម្បីផ្លាស់ទៅលេងឲ្យក្លិប Bayern Munich ចាប់តាំងពីពេលនោះមកគេបានបង្ហាញគុណផលលេងដ៏គួរឲ្យចាប់អារម្មណ៍មែនទែន នៅក្នុងក្របខ័ណ្ឌ Bundesliga រដូវកាលនេះ។ ប៉ុន្តែទន្ទឹមនឹងនេះ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស ហាក់កំពុងប្រឈមមុខជាមួយនឹងស្ថានភាពដ៏លំបាកមួយ ដោយសារតែស្ថានភាពក្រុមបច្ចុប្បន្ន ខណ:មានរបាយការណ៍ជាច្រើនអះអាងថា Kane អាចនឹងស្វែងរកឱកាសក្នុងការវិលមកលេងនៅ PL សារជាថ្មី។ ជុំវិញស្ថានភាពបែបនេះ លោក Nolan បានលើកឡើងថា ការវិលត្រលប់មកកាន់ទឹកដីអង់គ្លេស គឺតែងតែស្ថិតនៅក្នុងគំនិតរបស់ Kane ជានិច្ច ខណ:លោកក៏បានសង្កត់ធ្ងន់ទៀតផងដែរថា ក្លិប Man Utd អាចនឹងក្លាយជាគោលដៅដ៏ធំមួយសម្រាប់រូបគេផងដែរ។ លើសពីនេះ លោក Nolan បានប្រាប់ talkSPORT ថា៖ “ខ្ញុំពិតជាអាចឃើញគាត់ត្រលប់មកវិញ នៅ Premier League ។ តែខ្ញុំមិនគិតថាគាត់នឹងចូលរួមជាមួយ Tottenham ម្តងទៀតទេ តែអាចជា Manchester United ច្រើនជាង” ៕

Jordan Henderson ចង់ធ្វើរឿងនេះជាមួយក្រុមជម្រើសជាតិអង់គ្លេស

Jordan Henderson ចង់ធ្វើរឿងនេះជាមួយក្រុមជម្រើសជាតិអង់គ្លេស

កីឡាករ Jordan Henderson និយាយថារូបគេអាចលេងឱ្យក្រុមជម្រើសជាតិអង់គ្លេសបន្តទៀតបាន និងសង្ឃឹមថាទម្រង់លេងរបស់កីឡាកររូបនេះនៅក្រុម Ajax នឹងទាក់ទាញចិត្តលោក Gareth Southgate ឱ្យជ្រើសរើសរូបគេ ដើម្បីចូលលេងព្រឹត្តិការណ៍ EURO 2024 នៅប្រទេសអាល្លឺម៉ង់។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានចូលរួមជាមួយក្រុម Al-Ettifaq នៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីខែកក្កដា មុនពេលដែលផ្តាច់កុងត្រា ដើម្បីបន្តទៅលេងឱ្យក្រុម Ajax ក្នុងខែមករា ឆ្នាំ២០២៤។ កាលពីខែមុន លោក Gareth Southgate បានទៅទស្សនាការប្រកួតផ្ទាល់រវាងក្រុម Ajax ទល់នឹងក្រុម PSV Eindhoven ដែលជាការប្រកួតលើកដំបូងរបស់កីឡាករ Jordan Henderson ដូចគ្នា។ កីឡាករ Jordan Henderson បាននិយាយថា៖ វាពិតជាល្អខ្លាំងមែនទេ ដែល Gareth តាមដានខ្ញុំ។ ខ្ញុំត្រូវតែផ្តោតលើការលេងរបស់ខ្ញុំនៅទីនេះ ហើយប្រសិនបើខ្ញុំធ្វើបានល្អនោះ ប្រហែលជាខ្ញុំអាចមានឱកាសចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេស។ ខ្ញុំមានអារម្មណ៍ថាខ្ញុំអាចចូលរួមលេងជាមួយក្រុមជម្រើសជាតិបាន។ ពិតប្រាកដណាស់ ដែលខ្ញុំមានអារម្មណ៍ថាខ្ញុំអាចជួយក្រុមទាំងមូលនៅក្នុងព្រឹត្តិការណ៍ដ៏ធំខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិអង់គ្លេស្ថិតនៅក្នុងពូលជាមួយក្រុមជម្រើសជាតិស្លូវេនី ដាណឺម៉ាក និងស៊ែប៊ី នៃព្រឹត្តិការណ៍…

ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី បង្ហាញឈុតឯកសណ្ឋានថ្មី ទោះត្រូវបានហាមឃាត់ពីការប្រកួតអន្តរជាតិផ្លូវការ

ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី បង្ហាញឈុតឯកសណ្ឋានថ្មី ទោះត្រូវបានហាមឃាត់ពីការប្រកួតអន្តរជាតិផ្លូវការ

សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ីបានបង្ហាញឈុតឯកសណ្ឋានថ្មីសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន មុនការប្រកួតមិត្តភាព ជាមួយស៊ែប និងប៉ារ៉ាហ្គាយ ចូលមកដល់។ ជាការពិត កន្លងមក ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីបានទទួលការផលិតឈុតឯកសណ្ឋាន របស់កីឡាករ ចេញពីក្រុមហ៊ុនផលិតសម្ភារកីឡាដ៏ល្បីរបស់អាល្លឺម៉ង់ Adidas ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតសម្ភារកីឡាដ៏ល្បីលើពិភពលោកមួយនេះ បានផ្អាកកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី ដែលជាការឆ្លើយតបដោយផ្ទាល់ចំពោះប្រទេសរុស្ស៊ី ក្នុងការធ្វើប្រតិបត្តិការយោធា លុកលុយឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។ ក្រុមហ៊ុន Adidas បានកាត់ផ្តាច់ទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធរបស់រុស្ស៊ី និងបិទហាងដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ីផងដែរ។ ដូច្នេះហើយក្រោយការផ្តាច់ទំនាក់ទំនងនេះ សហព័ន្ធបាល់ទាត់រុស្ស៊ី បានសម្រេចចិត្ត ស្វែងរកអ្នកផលិតឈុតឯកសណ្ឋានថ្មីសម្រាប់កីឡាករ កីឡាការិនី របស់ខ្លួន និងបានជ្រើសរើសយកក្រុមហ៊ុនផលិតសម្ភារកីឡាករក្នុងស្រុកមួយមានឈ្មោះថា Jogel ដោយក្រុមហ៊ុននេះ នឹងធ្វើការផ្គត់ផ្គង់ឈុតឯកសណ្ឋាន ក៏ដូចជាសម្ភារកីឡាដទៃទៀតសម្រាប់ក្រុមកីឡាករ កីឡាការិនី បាល់ទាត់ជម្រើសជាតិរុស្ស៊ី។ សូមបញ្ជាក់ថា ចាប់តាំងពីការលុកលុយឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនមក ស្ថាប័នកីឡាធំៗជាច្រើន ដែលរួមមានស្ថាប័នបាល់ទាត់អឺរ៉ុប UEFA និង ស្ថាប័នបាល់ទាត់ពិភពលោក FIFA បានដាក់បម្រាម ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីពីការប្រកួតផ្លូវការរបស់ខ្លួន។ ជាក់ស្តែង រុស្ស៊ី ត្រូវបានហាមឃាត់ពីការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ នាប្រទេសកាតា…

គ្រូបង្វឹកក្លឹប Man City បង្ហើបប្រាប់ត្រង់ៗថាចង់មានឱកាសបង្វឹកវីរបុរសក្លឹប Real Madrid រូបនេះបំផុត

គ្រូបង្វឹកក្លឹប Man City បង្ហើបប្រាប់ត្រង់ៗថាចង់មានឱកាសបង្វឹកវីរបុរសក្លឹប Real Madrid រូបនេះបំផុត

ថ្មីៗនេះ អតីតអ្នកចាត់ការក្រុម Barcelona លោក Pep Guardiola បានធ្វើការដាក់ឈ្មោះវីរបុរសរបស់ក្លិប Real Madrid លោក Zinedine Zidane ថាជាកីឡាករដែលគាត់ចង់មានឱកាសធ្វើជាគ្រូបង្វឹកបំផុត។ ជាការពិតណាស់លោក Pep បានរីករាយជាមួយនឹងអាជីពជាអ្នកចាត់ការក្រុមដ៏ជោគជ័យបំផុតមួយ ដោយលោកធ្លាប់បានដឹកនាំកីឡាករកំពូលៗជាច្រើនរូបរួចមកហើយ ជាពិសេសអំឡុងពេលលោកនៅកាន់តំណែងជាអ្នកចាត់ការក្រុម Barcelona ។ តែទោះបីជាយ៉ាងណាក៏ដោយ បុរសសញ្ជាតិអេស្ប៉ាញរូបនេះ បានសារភាពថា លោកនៅតែមានបំណងប្រាថ្នាធំ ដើម្បីចង់មានឱកាស ក្នុងការធ្វើជាគ្រូបង្វឹក ឬអាចបានលេងជាមួយកីឡាករបាល់ទាត់ដ៏អស្ចារ្យ ដូចជា លោក Zidane ។ លើសពីនេះ លោក Pep បាននិយាយប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ៖ ” កីឡាករតែម្នាក់ដែលខ្ញុំប្រាថ្នាចង់ធ្វើជាងគ្រូបង្វឹក? នោះគឺ Zidane ។ ខ្ញុំចង់មានឱកាសបង្វឹកគាត់ ឬលេងនៅលើទីលានជាមួយគាត់តែម្តង“៕

លោក Sir Jim យល់ព្រមឲ្យ Man United ដេញថ្លៃបំបែកកំណត់ត្រា លើខ្សែបម្រើវ័យជំទង់រូបនេះ

លោក Sir Jim យល់ព្រមឲ្យ Man United ដេញថ្លៃបំបែកកំណត់ត្រា លើខ្សែបម្រើវ័យជំទង់រូបនេះ

ម្ចាស់ភាគហ៊ុនថ្មី ២៥% របស់ក្លឹបបិសាចក្រហម Manchester United លោក Sir Jim Ratcliffe ត្រូវបានគេរាយការណ៍ថា បានផ្តល់សញ្ញាភ្លើងខៀវសម្រាប់ក្លឹប ដើម្បីធ្វើការផ្លាស់ប្តូរដេញថ្លៃកំណត់ត្រា លើខ្សែបម្រើ Joao Neves របស់ក្រុម Benfica ក្នុងអំឡុងពេលទីផ្សាររដូវក្តៅ នេះបើតាមសារព័ត៌មាន The Mirror ។ ទន្ទឹមនឹងនេះ Man United ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹង Neves ដោយកីឡាករវ័យ ១៩ឆ្នាំ ត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេង ដែលមានទេពកោសល្យល្អបំផុតមួយនៅក្នុងបាល់ទាត់ទ្វីបអឺរ៉ុប។ ជាក់ស្តែង Neves មានលក្ខខណ្ឌដោះលែងក្នុងតម្លៃ ១២០លានអឺរ៉ូ ឬ ១០២លានផោន នៅក្នុងកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ ខណៈ Benfica អាចនឹងទាមទារឱ្យបង់ថ្លៃពេញ ខណៈវានឹងក្លាយជាការផ្ទេរដ៏ធំបំបែកកំណត់របស់ Man Utd ផងដែរ។ គួរជម្រាបផងដែរថា កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបង្ហាញខ្លួន ៣៨ប្រកួតសម្រាប់ ប្រទេសជាតិខ្លួននៅរដូវកាលនេះ ដោយនៅសល់រយៈពេល ៣ឆ្នាំ ទៀតដើម្បីបន្តកុងត្រាថ្មីជាមួយ Benfica៕

Paul Pogba ទទួលបានសំណើរដ៏ភ្ញាក់ផ្អើលក្រោយទទួលរងពិន័យ៤ឆ្នាំនៅ ​Juventus

Paul Pogba ទទួលបានសំណើរដ៏ភ្ញាក់ផ្អើលក្រោយទទួលរងពិន័យ៤ឆ្នាំនៅ ​Juventus

អតីតខ្សែបម្រើឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United ទទួលបានសំណើរលេងឲ្យក្លឹបបាល់ទាត់មួយនៅប្រទេសរុស្សី។ កាលពីខែមុន Pogba ត្រូវបានជាប់បម្រាមរយៈ៤ឆ្នាំមិនឲ្យលេងបាល់បន្តទៀត ក្រោយរកឃើញថា ខ្សែបម្រើរូបនេះបានប្រើសារធាតុញៀន។ ទោះបីជាយ៉ាងណាមិញ Paul Pogba ត្រៀមខ្លួនរួចជាស្រេចក្នុងការប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ​នៅ​តុលាការ​អាជ្ញាកណ្តាល​កីឡា (CAS) ក្នុង​ទីក្រុង Lausanne៕យ៉ាងណាមិញបើយោងតាម ​​Tuttosport បានចុះផ្សាយថា Pogba បានទទួលការផ្តល់ជូនដើម្បីលេងឱ្យក្រុម Broke Boys ដែលជាក្រុមនៅក្នុងលីកដែលរៀបចំដោយប្រទេសរុស្សី។ នៅឆ្នាំ 2022 Media Football League ត្រូវបានបង្កើតឡើង ដែលជាជើងឯកដែលក្រុមត្រូវបានបង្កើតឡើងដោយតារាល្បីគ្រប់ប្រភេទ រួមទាំងតារាសម្ដែង និងអ្នកមានឥទ្ធិពល។ ហើយនាយកផ្នែកកីឡា Broke Boys លោក Artjom Chatjaturjan បានអះអាងថា គាត់បានទាក់ទងជាមួយតារាបារាំងរូបនេះរួចរាល់។

ឡូយមែន! បីសាចក្រហម Man Utd រៀបចំតម្លើងប្រាក់ឈ្នួលជូនដល់ Mainoo ច្រើនជាងមុន3ដង

ឡូយមែន! បីសាចក្រហម Man Utd រៀបចំតម្លើងប្រាក់ឈ្នួលជូនដល់ Mainoo ច្រើនជាងមុន3ដង

ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបង្កើនប្រាក់ឈ្នួលរបស់កីឡាករ Kobbie Mainoo ច្រើនជាងមុនបីដង ជាមួយនឹងការផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀត។ ជាក់ស្តែងខ្សែបម្រើវ័យក្មេងរូបនេះ ទើបតែបានចុះហត្ថលេខាលើកុងត្រាថ្មីជាមួយក្លិប រហូតដល់ខែមិថុនា ឆ្នាំ២០២៧ ឯណោះ ជាមួយនឹងជម្រើសបន្ថែមមួយឆ្នាំផ្សេងទៀត ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបានមើលឃើញពីការបង្ហាញសមត្ថភាពដ៏ល្អ សម្រាប់ក្រុមនៅក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ ហាក់បានធ្វើឲ្យក្លិបចាត់ទុក Mainoo ថាជាផ្នែកដ៏សំខាន់ និងចង់បើកការពិភាក្សា ជុំវិញការបន្តកុងត្រាថ្មីបន្ថែមទៀត។ ទន្ទឹមនឹងនេះ បើយោងតាមសារព័ត៌មាន The Mirror បានឱ្យដឹងថាក្លិប Man United មានឆន្ទៈក្នុងការផ្តល់ជូន Mainoo នូវកិច្ចព្រមព្រៀងដែលល្អប្រសើរជាងមុន ពោលគឺនឹងធ្វើឱ្យគេទទួលបានប្រាក់ឈ្នួលលើសបច្ចុប្បន្ន រហូតដល់ទៅបីដងឯណោះ ស្របពេលក្លិបរំពឹងទុកថាអាចនឹងបន្តរក្សាគេរហូតដល់ឆ្នាំ២០៣០ ជាមួយកិច្ចសន្យាថ្មីនេះ៕

ក្លឹប Ajax ចាប់អារម្មណ៍ក្នុងការនាំយកលោក Erik ten Hag ត្រលប់ទៅដឹកនាំក្រុមសារជាថ្មីម្តងទៀត

ក្លឹប Ajax ចាប់អារម្មណ៍ក្នុងការនាំយកលោក Erik ten Hag ត្រលប់ទៅដឹកនាំក្រុមសារជាថ្មីម្តងទៀត

ក្លិប Ajax ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងបង្ហាញការចាប់អារម្មណ៍ក្នុងការនាំយកអ្នកចាត់ការរបស់ក្រុមបិសាចក្រហម Mancchester United លោក Erik ten Hag ត្រលប់ទៅកាន់កីឡដ្ឋាន Amsterdam Arena វិញ។ ជាការពិតណាស់ក្រុមយក្សរបស់ហូឡង់មួយនេះ ហាក់កំពុងស្ថិតនៅក្នុងស្ថានភាពលំបាកបំផុតមួយ ក្រោមការដឹកនាំរបស់លោក Maurice Steijn រហូតដល់គាត់ត្រូវបានក្លិបសម្រេចបញ្ចប់តំណែង និងនាំយកលោក John van’t Schip មកដឹកនាំក្រុមបណ្តោះអាសន្នរហូតដល់ចប់រដូវកាល។ យ៉ាងណាមិញ ខណ:ពេលដែលលោក Van’t Schip កំពុងផ្តោតលើការដោះស្រាយបញ្ហានៅលើទីលាន នាយកប្រតិបត្តិថ្មីរបស់ក្លិប Ajax លោក Alex Kroes កំពុងរៀបចំផែនការរួចជាស្រេចហើយ ដើម្បីស្វែងរកគ្រូបង្វឹកថ្មី នៅមុនរដូវកាលក្រោយចូលមកដល់។ ហើយឥឡូវនេះ យោងតាមសារព័ត៌មាន The Mirror បានអះអាងមកថា ក្លិប Ajax បានរៀបចំបញ្ជីសម្រាំងមួយចំនួនរួចមកហើយ ដោយក្នុងនោះក៏រួមមានឈ្មោះរបស់អតីតអ្នកចាត់ការរបស់ពួកគេ គឺលោក Ten Hag និងជំនួយការគ្រូបង្វឹក Liverpool លោក Pep Lijnders ផងដែរ។ ប្រភពដដែលនេះ បានរាយការណ៍ទៀតថា លោក Kroes ហាក់ដូចជាបានបើកចំហរឱកាសធំ សម្រាប់ការនាំយកលោក Ten Hag ត្រឡប់មកកាន់ក្លិបវិញ នៅពេលដែលបុរសសញ្ជាតិហូឡង់រូបនេះ ធ្លាប់បានចំណាយពេលដល់ទៅ ៤ ឆ្នាំកន្លះ ក្នុងនាមជាអ្នកចាត់ការក្រុម Ajax និងបានយកមកនូវភាពជោគជ័យធំៗជាច្រើន មុនពេលលោកសម្រេចផ្ទេរទៅ Old Trafford ក្នុងឆ្នាំ២០២២៕