Football

Anthony Taylor ក្លាយជាអាជ្ញាកណ្តាលដឹកនាំការប្រកួតដ៏ធំរវាង Man City ទល់នឹង Arsenal

Anthony Taylor ក្លាយជាអាជ្ញាកណ្តាលដឹកនាំការប្រកួតដ៏ធំរវាង Man City ទល់នឹង Arsenal

លោក Anthony Taylor ត្រូវបានតែងតាំងជាអាជ្ញាកណ្តាល សម្រាប់ការប្រកួតដ៏សំខាន់របស់ Manchester City ទល់នឹង Arsenal នៅកីឡដ្ឋាន Etihad នាថ្ងៃអាទិត្យ ទី៣១ ខែមីនា ដែលនឹងមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង១០:២៥នាទីយប់តទៅ។ លោកអាជ្ញាកណ្តាល Taylor បានដឹកនាំការប្រកួតចំនួន ៣៧ លើកនៅគ្រប់កម្មវិធីប្រកួតទាំងអស់នៅក្នុងរដូវកាលនេះ ដោយបានចាយកាតលឿងចំនួន ១៦០កាត និងកាតក្រហមចំនួន ៨ កាត។ លោក Taylor បានដឹកនាំការប្រកួតចុងក្រោយបំផុតរបស់ Manchester City កាលពីខែកុម្ភៈ នៅពេលដែលក្រុមមេឃខៀវ បានយកឈ្នះ Luton Town ដោយលទ្ធផល ២-៦ ក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទី៥។ សម្រាប់វីដេអូជំនួយការអាជ្ញាកណ្ដាល បានទៅលើលោក Jarred Gillett ។

លោក Bohley និងអស់តួនាទីដឹកនាំក្លឹប Chelsea ដោយសារមូលហេតុធំមួយនេះ

លោក Bohley និងអស់តួនាទីដឹកនាំក្លឹប Chelsea ដោយសារមូលហេតុធំមួយនេះ

លោក Todd Boehly នឹងចុះចេញពីតំណែងប្រធានក្លឹប Chelsea នៅឆ្នាំ ២០២៧ខាងមុខនេះ ខណៈ សហម្ចាស់ក្លឹប Chelsea គឺមូលនិធិ Clearlake Capital ដែលប្រើប្រាស់សិទ្ធិអំណាចក្នុងការផ្លាស់ប្តូរប្រធានរបស់គាត់បន្ទាប់ពីដឹកនាំបាន ៥ ឆ្នាំ ហើយក្លឹបនិងគ្រោងនឹងធ្វើដូច្នេះនៅរជ្ជកាលបន្ទាប់ទៀត។ គួររំលឹកថាលោក Boehly បានចូលរួមជាមួយ Chelsea ក្នុងឆ្នាំ ២០២២ បន្ទាប់ពីមហាសេដ្ឋីរុស្សីលោក Roman Abramovich លក់ក្លឹបរួចមក។ ទោះជាយ៉ាងណាមហាសេដ្ឋីសញ្ជាតិអាមេរិករូបនេះគាត់មិនមែនជាបុគ្គលតែម្នាក់ដែលកាន់កាប់ក្លឹបតែម្នាក់ឯងផ្តាច់មុខនោះទេ ពោលគឺរូបលោកមានកម្មសិទ្ធិរួមគ្នាជាមួយមូលនិធិ Clearlake Capital ។ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយដែលប្រធានក្លឹបអាចត្រូវបានផ្លាស់ប្តូរក្នុងរយៈពេលប្រាំឆ្នាំបន្ទាប់ពីការមកដល់។គួរបញ្ជាក់ថាមូលនិធិ​Clearlake Capital ដែលគ្រប់គ្រងដោយលោក Behad Eghbali សញ្ជាតិអ៊ីរ៉ង់ និង Jose Feliciano សញ្ជាតិព័រតូរីកូ វ័យ៧៨ឆ្នាំដែលបានកាន់កាប់ ៦១.៥% នៃភាគហ៊ុនរបស់ក្លឹប ខណៈដែល Boehly កាន់កាប់តែ ៣៨.៥% ។ បើទោះបីជាគាត់មានភាគហ៊ុនតិចប៉ុន្តែនៅក្នុងកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចឱ្យគាត់ធ្វើជាប្រធានដឹកនាំធំទីមួយតែម្តង។ទោះយ៉ាងណាលោក Boehly នឹងមានឱកាសទទួលបានតំណែងរបស់គាត់ឡើងវិញនៅឆ្នាំ ២០៣២ ប្រសិនគាត់មិនបានលក់ភាគហ៊ុនរបស់គាត់នៅក្នុងក្លឹប…

Real Madrid ត្រៀមខ្លួនដេញថ្លៃខ្សែការពារឆ្នើមរបស់ Liverpool រូបនេះ

Real Madrid ត្រៀមខ្លួនដេញថ្លៃខ្សែការពារឆ្នើមរបស់ Liverpool រូបនេះ

ម្ចាស់ជើងឯក UCL ១៤សម័យ Real Madrid បាន​ត្រៀម​ខ្លួនរួចជាស្រេច​ក្នុងការដេញថ្លៃ​នាំយកខ្សែការពារស្លាប Trent Alexander-Arnold របស់ក្លឹបហង្សក្រហម Liverpool ។ ស្របពេលជាមួយគ្នានេះ Real Madrid បានតាមប្រមាញ់ខ្សែការពារស្លាបឆ្វេង Alphonso Davies របស់ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich អស់រយៈពេលជាយូរមកហើយ ប៉ុន្តែមិនទាន់បានផ្លែផ្កានៅឡើយ។ គួរកត់សម្គាល់ថា កីឡាករជម្រើសជាតិអង់គ្លេស [Arnold] មានវ័យ ២៥ឆ្នាំ រូបនេះត្រូវបានអ្នកគាំទ្រចាត់ទុកជាខ្សែការពារស្លាបដ៏មានសក្តានុពលមួយ និងល្អបំផុតមួយរូបនៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្នយើងនេះ។ ជាក់ស្តែងចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមហង្សក្រហមក្នុងឆ្នាំ ២០១៦ ខ្សែការពាររូបនេះបានបង្ហាញខ្លួន ៣០២ដង ដោយស៊ុតបញ្ចូលទីបាន ១៨គ្រាប់។ គួរបញ្ជាក់ផងដែរថា Alexander-Arnold រកបានប្រាក់ចំនូល ១៨០,០០០ផោន ក្នុង១សប្តាហ៍ ដែលជាតួលេខតិចជាងប្រធានក្រុម Virgil van Dijk បន្តិចបន្តួច។ ជម្រាបដែរថា Real Madrid នឹងពិចារណាលើតម្លៃប្រាក់ពលកម្មរបស់ Arnold ដោយខ្សែការពាររូបនេះ គ្រោងនឹងទាមទារប្រាក់ខែដ៏ច្រើនសន្ធឹកសន្ធាប់ ប្រសិនផ្លាស់មកកាន់កីឡដ្ឋាន Bernabeu នៅចុងរដូវកាល៕

ទីបំផុត Antony ទទួលបានការទុកចិត្តពីគ្រូបង្វឹក និងអ្នកគាំទ្រត្រលប់មកវិញហើយ

ទីបំផុត Antony ទទួលបានការទុកចិត្តពីគ្រូបង្វឹក និងអ្នកគាំទ្រត្រលប់មកវិញហើយ

ខ្សែបម្រើស្លាបរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Antony កំពុងធ្វើការហ្វឹកហាត់យ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ដើម្បីកែលម្អទម្រង់លេងរបស់ខ្លួន សម្រាប់ការប្រកួតបន្តបន្ទាប់ មុនពេលរូបគេត្រលប់មកកាន់ Old Trafford វិញ។ ស្របពេលថ្មីនេះ កីឡាករប្រេស៊ីលវ័យ ២៤ឆ្នាំ ទទួលបាននូវភាពរីករាយក្នុងការជួយ Man United ឈានទៅវគ្គ ៤ក្រុម ក្នុងពាន FA CUP ដោយបានផ្តួលក្រុមហង្សក្រហម Liverpool ៤ទល់នឹង៣។ Antony រកបានតែ ២ គ្រាប់ប៉ុណ្ណោះឲ្យ Man United ក្នុងរដូវកាលនេះ។ គួររំលឹកដែរថា អ្នកគាំទ្របានវាយប្រហារ និងធ្វើការរិះគន់ទៅកាន់ Antony យ៉ាងចាស់ដៃ ក្រោយរូបគេមិនអាចជួយ Man Utd ឲ្យទទួលបានផ្លែផ្កានាពេលកន្លងទៅ។ ស្របពេលជាមួយគ្នានោះ Antony ក៏ទទួលបាននូវការចោទប្រកាន់នូវប្រើប្រាស់ហិង្សាទៅលើមិត្តស្រីរបស់ខ្លួន ដូចទៅនឹងករណីរបស់ Mason Greenwood ផងដែរ។ បើទោះជាយ៉ាងនេះក្តី Antony កំពុងពង្រឹងនូវសមត្ថភាពរបស់ខ្លួន និងបានបេជ្ញាចិត្ត យ៉ាងដូច្នេះថា រូបគេនឹងមិនធ្វើឲ្យអ្នកគាំទ្រ មិត្តរួមក្រុម និងគ្រូបង្វឹកបាត់បង់នូវទំនុកចិត្តលើរូបគេបន្តទៀតនោះទេ៕

អតីតកីឡាករ Liverpool ម្នាក់ត្រូវបាន Bellingham​ ចាត់ទុកជាគម្រូល្អសម្រាប់គេ

អតីតកីឡាករ Liverpool ម្នាក់ត្រូវបាន Bellingham​ ចាត់ទុកជាគម្រូល្អសម្រាប់គេ

Jude Bellingham បានបង្ហាញថា គេជាកីឡាករដ៏សំខាន់ម្នាក់ក្នុងក្រុមជម្រើសជាតិអង់គ្លេស ក្រោយរកគ្រាប់បាល់នៅនាទីចុងក្រោយជួយពួកគេតាមស្មើ បែលហ្ស៊ិក ២-២។ ប៉ុន្ដែតើនរណាជា កីឡាករគម្រូនៅក្នុងចិត្តខ្សែបម្រើក្រុម Real Madrid រូបនេះ នៅក្នុងក្រុមតោកំណាចអង់គ្លេស? កីឡាករវ័យ២០ឆ្នាំ បានសារភាពនៅក្នុងសម្ភាសន៍មួយថា រៀមច្បង Jordan Henderson ដែលបច្ចុប្បន្ន កំពុងលេងនៅក្លឹប Ajax បានដើរតួយ៉ាងសំខាន់សម្រាប់អាជីពរបស់គេនៅក្នុងក្រុមជម្រើសជាតិ។ ថ្លែងក្នុងសម្ភាសន៍របស់ Sky Sports, Bellingham បាននិយាយថា៖ “នៅពេលដែលខ្ញុំបាននិយាយជាមួយ Hendo, ដែលខ្ញុំមានភាពជិតស្និទ្ធជាមួយ គាត់បានប្រាប់ខ្ញុំថា ខ្ញុំសំណាងបែបណាដែលបានចូលក្រុមនេះ ជាមួយនឹងបរិយាកាសដ៏ល្អ ដែលមានខុសប្លែកបន្ដិចពីកាលគាត់ទើបតែចាប់ផ្ដើម”។ “ខ្ញុំព្យាយាមស្ដាប់យោបល់របស់គាត់ ព្រោះតែគាត់ជាកីឡាករគម្រូសម្រាប់ខ្ញុំ។ ហើយគាត់បានជួយខ្ញុំបានយ៉ាងប្រសើរ ក្នុងការចូលក្រុម និងជួយខ្ញុំគ្រប់គ្រងលើការរំពឹងទុក និងទំនួលខុសត្រុវ”៕

Kelleher ថាការជួយក្រុមឈ្នះពាន ជាការតបគុណទៅកាន់ Klopp ដែលគ្រោងចាកចេញ

Kelleher ថាការជួយក្រុមឈ្នះពាន ជាការតបគុណទៅកាន់ Klopp ដែលគ្រោងចាកចេញ

អ្នកចាំទី Caoimhin Kelleher បានបង្ហាញការដឹងគុណចំពោះអ្នកចាត់ការ Liverpool លោក Jurgen Klopp នៅក្នុងសម្ភាសន៍មួយ ហើយគេនិយាយថា គេនឹងតបស្នងសម្រាប់ទំនុកចិត្តដែលបានផ្ដល់ឱ្យ។ Kelleher បានចូលរួមក្រុមហង្សក្រហម កាលពីឆ្នាំ២០១៥ ហើយអ្នកចាំទីរូបនេះ បានដើរតួយ៉ាងសំខាន់ក្នុងការជំនួសតំណែង Alisson Becker ដែលមានបញ្ហារបួស។ កីឡាករជម្រើសជាតិអៀរឡង់ បាននិយាយនៅក្នុងសម្ភាសន៍មួយ ហើយគេនិយាយថា នឹងព្យាយាមជួយក្រុម Liverpool ទទួលបានជោគជ័យឱ្យបានច្រើនបំផុតតាមលទ្ធភាពដែលធ្វើទៅបាន ជាការសងគុណទៅលោក​ Klopp ដែលគ្រោងចាកចេញ នាដំណាច់រដូវកាលនេះ។ Kelleher បាននិយាយថា៖ “មានមួយភាគរយបន្ថែមទៀត ដែលយើងចង់ឆ្ពោះទៅមុខ ហើយផ្ដល់ឱ្យគាត់នូវការលាគ្នាមួយដែលគាត់ស័ក្ដិសមទទួលបាន ប៉ុន្ដែខ្ញុំគិតកាលពីចាប់ផ្ដើមរដូវកាលមកថា យើងមានគោលដៅក្នុងការព្យាយាមឈ្នះពានច្រើនក្នុងរដូវកាលនេះ”។ “យើងដឹងថាតើយើងល្អបែបណា ក្នុងនាមជាក្រុមមួយ ដូច្នេះខ្ញុំគិតថា វានៅតែដូចដើម។ យើងនឹងព្យាយាមធ្វើឱ្យបានល្អ ពីមួយប្រកួតទៅមួយប្រកួត ហើយសង្ឃឹមថា ពានរង្វាន់ជាច្រើននឹងមករកយើង”៕

កីឡាករសំខាន់ 2រូបរបស់ Barcelona អាចត្រលប់មកវិញ ទាន់ការប្រកួតទល់ PSG

កីឡាករសំខាន់ 2រូបរបស់ Barcelona អាចត្រលប់មកវិញ ទាន់ការប្រកួតទល់ PSG

Barcelona ដាក់ក្ដីរំពឹងថាអាចនឹងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League រដូវកាលនេះ ដ្បិតពួកគេត្រូវបានចាប់ឆ្នោតប៉ះក្រុមដែលពុំសូវពិបាកខ្លាំងក្នុងការប្រកួតប្រជែង។ ក្រុមរបស់លោក Xavi Hernandez នឹងលេងទល់ Paris Saint-Germain ក្នុងវគ្គ៨ក្រុមចុងក្រោយ ហើយប្រសិនបើទទួលបានលទ្ធផលល្អ ពួកគេនឹងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជួបជាមួយអ្នកឈ្នះរវាង Borussia Dortmund និង Atletico Madrid។ ការតតាំងជាមួយ PSG អាចជាការសាកល្បងសមត្ថភាពខ្លាំងមួយសម្រាប់ក្រុមលោក Xavi ហើយពួកគេកាន់តែមានទំនុកចិត្តខ្ពស់ ក្រោយការត្រលប់មកវិញរបស់ ខ្សែបម្រើ Frenkie de Jong និង Pedri ដែលមានភាពប្រសើរឡើងពីបញ្ហារបួស។ យោងតាម Mundo Deportivo បានឱ្យដឹងថា Barcelona មានទំនុកចិត្តថា De Jong និង Pedri នឹងអាចចូលរួមបានក្នុងការប្រកួតដែលធ្វើឡើងនៅទីក្រុងប៉ារីស។ កីឡាករហូឡង់ De Jong មានភាពធូរស្បើយពីរបួសលឿនជាងការរំពឹងទុក ហើយគេអាចស្ថិតនៅក្នុងជម្រើសដំបូងនៃការប្រកួត ខណៈ Pedri ដែលទើបតែបានត្រលប់មកហ្វឹកហាត់វិញនាថ្ងៃព្រហស្បតិ៍ អាចនឹងមានឈ្មោះក្នុងកៅអីបម្រុង៕

Man Utd និង Spur ដណ្តើមគ្នាចង់បានកីឡាករម្នាក់នៅ Ligue 1 តម្លៃ៤០លានផោន

Man Utd និង Spur ដណ្តើមគ្នាចង់បានកីឡាករម្នាក់នៅ Ligue 1 តម្លៃ៤០លានផោន

ក្លឹប Manchester United និង Tottenham Hotspur បានកំណត់គោលដៅក្នុងការនាំយកខ្សែការពារ Jean-Clair Todibo ដែលអាចមានតម្លៃផ្ទេរត្រឹមតែ៤០លានផោន នេះបើយោងតាមការរាយការណ៍ពី talkSPORT កីឡាករបារាំងរូបនេះ បានបង្ហាញសមត្ថភាពយ៉ាងល្អ តាំងពីត្រលប់ទៅទឹកដីកំណើតរបស់ខ្លួនវិញ ដោយចូលរួមក្លឹប Nice ក្រោយចាយពេល២រដូវកាលនៅ Barcelona។ Todibo បានដើរតួយ៉ាងសំខាន់ចំពោះការជួយ Nice ក្លាយជាក្រុមដែលមានប្រព័ន្ធការពាររឹងមាំបំផុតនៅ Ligue 1 ដោយរបូតគ្រាប់បាល់ត្រឹមតែ២០គ្រាប់ប៉ុណ្ណោះនារដូវកាលនេះ ហើយការលេងដ៏ល្អរបស់គេ បានទាក់ចិត្តក្លឹបធំៗនៅអង់គ្លេស។ ក្នុងចំណោមក្លឹបទាំងនោះមាន Man Utd និង Spurs ដែលចង់បានកីឡាករទៅពង្រឹងនៅតំបន់ការពារនៅរដូវក្ដៅនេះ ហើយ Todibo អាចនឹងបំពេញចន្លោះខ្វះខាតដែលពួកគេត្រូវការ។ ក្លឹប Nice ត្រូវបានរាយការណ៍ថា នឹងដាក់តម្លៃនៃការផ្ទេរ ខ្សែការពារបារាំងប្រមាណ៤០លានផោន ដែលសមល្មមឱ្យក្លឹបទាំងពីរខាងលើ ចំណាយដើម្បីទិញខ្សែការពារដ៏មានគុណភាពដូច Todibo៕

អតីតគ្រូជម្រើសជាតិអង់គ្លេសម្នាក់ ជឿថា Southgate មិនចង់ទៅដឹកនាំ Man Utd ទេ

អតីតគ្រូជម្រើសជាតិអង់គ្លេសម្នាក់ ជឿថា Southgate មិនចង់ទៅដឹកនាំ Man Utd ទេ

លោក Sam Allardyce បានអះអាងថា គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Gareth Southgate មិនចង់បានតំណែងអ្នកចាត់ការក្លឹប Manchester United នោះទេទោះបីជាមានការភ្ជាប់ក្នុងការផ្លាស់ទៅទឹកដី Old Trafford ក៏ដោយ។ លោក Allardyce ធ្លាប់ដឹកនាំក្រុមតោកំណាចអង់គ្លេសមួយប្រកួតក្នុងឆ្នាំ២០១៦ ហើយត្រូវបានជំនួសដោយលោក Southgate ដែលជួយពួកគេឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup ក្នុងឆ្នាំ២០១៨ និង វគ្គ៨ក្រុមចុងក្រោយនាឆ្នាំ២០២២ ក៏ដូចជាវគ្គផ្ដាច់ព្រ័ត្រ Euro 2020។ កាលពីថ្មីៗនេះ លោក Southgate ត្រូវបានភ្ជាប់នឹងការផ្លាស់ទៅ Man United ខណៈដែលសហម្ចាស់ក្លឹបថ្មី Sir Jim Ratcliffe មានការពេញចិត្តចំពោះការដឹកនាំរបស់អតីតគ្រូបង្វឹក Middlesbrough រូបនេះ ប៉ុន្ដែលោក Allardyce យល់ថា គ្រូបង្គោលអង់គ្លេសបច្ចុប្បន្ន មិនមានបំណងចង់ទៅដឹកនាំក្រុមបិសាចក្រហមឡើយ។ អតីតគ្រូបង្វឹកក្រុម Everton បាននិយាយថា៖ “ខ្ញុំមិនប្រាកដទេថាតើ លោក Gareth នឹងចាកចេញពីការងារក្រុមអង់គ្លេស ដែលគាត់អាចទទួលការងារនៅ…

Real Madrid ខិតកៀកក្នុងការប្រកាសពីអនាគតរបស់ Kroos ជាមួយក្លឹប

Real Madrid ខិតកៀកក្នុងការប្រកាសពីអនាគតរបស់ Kroos ជាមួយក្លឹប

ក្លឹប Real Madrid និងខ្សែបម្រើអាល្លឺម៉ង់ Toni Kroos​ ជិតឈានដល់ការបន្ដកិច្ចសន្យាថ្មី ដើម្បីបន្ដអាជីពរបស់គេក្នុងក្រុមដឹកនាំដោយលោក Carlo Ancelotti។ បន្ទាប់ពីខិតកៀកក្នុងការចូលនិវត្តកាលពី១២ខែមុន Kroos ទំនងជាត្រូវបន្ដការលេងបាល់បន្ថែមមួយរដូវកាលទៀត ដោយមានការរាយការណ៍ថា​ ខ្សែបម្រើរូបនេះ​ ជិតឈានដល់ការចុះហត្ថលេខាថ្មី ជាមួយក្លឹបអធិរាជស ដែលអនុញ្ញាតឱ្យគេបន្ដលេងនៅរាជធានីប្រទេសអេស្ប៉ាញដល់ឆ្នាំ២០២៥ នេះបើយោងតាមអ្នកសារព័ត៌មាន Fabrizio Romano។ Kroos ទទួលបានឱកាសលេងក្នុងជម្រើសដំបូងជាថ្មីសម្រាប់ក្រុម Real Madrid រដូវកាលនេះ​ ដោយលេងក្នុងជម្រើស១១នាក់បាន២០ប្រកួត នៅ La Liga។ កីឡាករជម្រើសជាតិអាល្លឺម៉ង់រូបនេះ​ ត្រៀមបន្ដអាជីពរបស់ខ្លួនមួយរដូវកាលបន្ថែមទៀត ដោយគេស្ថិតនៅក្នុងជម្រើសលេងទៀងទាត់ក្នុងគម្រោងរបស់លោក Ancelotti។ ក្រុមកំពូលតារាង​ La Liga នឹងតតាំងជាមួយ Athletic Bilbao នាថ្ងៃអាទិត្យ ដោយពួកគេរំពឹងថានឹងអាចបន្ដរក្សាតំណែងនៅកំពូលតារាង រហូតក្លាយជើងឯក៕