Football

Pulisic ប្រាប់ពីភាពខុសគ្នារវាងអាជីពរបស់ខ្លួននៅ Chelsea និង AC Milan

Pulisic ប្រាប់ពីភាពខុសគ្នារវាងអាជីពរបស់ខ្លួននៅ Chelsea និង AC Milan

Christian Pulisic​ បាននិយាយដោយបើកចំហរអំពីចំណុចសំខាន់ដែលខុសគ្នារវាង Chelsea និង AC Milan ហើយគេបានពន្យល់ពីមូលហេតុដែល Pulisic រីករាយជាមួយអាជីពរបស់ខ្លួននៅអ៊ីតាលី តាំងពីចូលរួមក្លឹបមានមូលដ្ឋានក្នុងទីក្រុងមីឡាន ពី Chelsea កាលពីឆ្នាំមុន។ គេជាកីឡាករដែលរកគ្រាប់បាល់ច្រើនបំផុតទី២ ក្នុងចំណោមសមាជិក AC Milan នៅក្នុងក្របខណ្ឌ Serie A ដោយរកគ្រាប់បាល់៩គ្រាប់ និង assist ៦គ្រាប់ផ្សេងទៀត ពីការបង្ហាញខ្លួន២៧ប្រកួត។ ការលេងរបស់គេមានភាពប្រសើរឡើងច្រើននៅ Milan តាំងពីគេចាកចេញពី Chelsea ហើយការទទួលបានឱកាសលេងទៀងទាត់ ជាកត្តាសំខាន់នៃការលេងដ៏ល្អនេះ។ រវាងភាពខុសគ្នានៃក្រុមទាំងពីរ តារាឆ្នើមជម្រើសអាមេរិកបាននិយាយថា៖ “តាក់តិចគឺពិតជាសំខាន់នៅអ៊ីតាលី ដូចគ្រប់គ្នាបាននិយាយ។ យើងតែងតែហ្វឹកហាត់គ្រប់ស្ថានភាពទាំងអស់ៈ របៀបដែលយើងដាក់សម្ពាធ របៀបដែលយើងធ្វើ set piece។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំរៀនសូត្របានច្រើនណាស់”។ “របៀបរស់នៅទីនេះ គឺពិតជាខុសពីនៅទីក្រុងឡុងដ៍។ គ្រប់យ៉ាងមានអារម្មណ៍ថា មានសភាពយឺតជាង។ ជាក់ស្ដែងអាកាសធាតុនៅទីនេះល្អជាង។ វាអាចជាឱកាសដ៏ល្អសម្រាប់ខ្ញុំ។ គ្រប់យ៉ាងផ្លាស់ប្ដូរប្រហែល១០០ម៉ៃល៍ក្នុងមួយម៉ោង ពេលដែលខ្ញុំនៅទីក្រុងឡុងដ៍ ហើយវប្បធម៌បាល់ទាត់គឺពិតជាមិនគួរឱ្យជឿ។ នៅទីនេះ ខ្ញុំអាចនៅឆ្ងាយពីការប្រកួត ហើយរីករាយនឹងរបៀបរស់នៅ​…

Bellingham ថាអង់គ្លេសសមនឹងឈ្នះបែលហ្ស៊ិក មិនសមណាប្រកួតស្មើគ្នា ២-២ នោះទេ

Bellingham ថាអង់គ្លេសសមនឹងឈ្នះបែលហ្ស៊ិក មិនសមណាប្រកួតស្មើគ្នា ២-២ នោះទេ

Jude Bellingham ដែលជាអ្នករកគ្រាប់បាល់សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតមិត្តភាពទល់បែលហ្សិក និយាយថា ក្រុមរបស់ខ្លួនគួរតែទទួលបានជ័យជម្នះ ដែលចុងក្រោយក្រុមទាំងពីរស្មើគ្នា ២-២។ ខ្សែបម្រើឆ្នើមរបស់ Real Madrid បានជួយក្រុមតោកំណាចអង់គ្លេសពីបរាជ័យ ដោយរកគ្រាប់បាល់តាមស្មើ ២-២ នានាទី៩៥ ស្របពេលដែលគេមានឱកាសជាច្រើនលើក តែមិនអាចសម្រេចបាននូវគ្រាប់បាល់។ Bellingham បាននិយាយថា៖ “យើងគួរតែរកគ្រាប់បាល់លឿនជាងនេះ ហើយយើងគួរតែទទួលបានជ័យជម្នះ ពីឱកាសដែលយើងធ្វើបាន។ យើងត្រូវតែគួរតែទទួលយកអ្វីដែលវិជ្ជមាន មិនមែនអ្វីដែលអវិជ្ជមាននោះទេ”។ ក្រោយបញ្ចប់ភារកិច្ចសម្រាប់ក្រុមអង់គ្លេស Bellingham នឹងត្រលប់ទៅកាន់ Real Madrid វិញ ដើម្បីត្រៀមខ្លួនប្រកួត La Liga ទល់ Athletic Bilbao នាចុងសប្ដាហ៍នេះ៕

គ្រូធំអាហ្សង់ទីន ថាមានតែកីឡាករ២នាក់ប៉ុណ្ណោះ ដែលធានាក្នុងជម្រើសនៅ Copa America

គ្រូធំអាហ្សង់ទីន ថាមានតែកីឡាករ២នាក់ប៉ុណ្ណោះ ដែលធានាក្នុងជម្រើសនៅ Copa America

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន លោក Lionel Scaloni បានព្រមានកូនក្រុមថាមានតែ Lionel Messi និង Angel di Maria ប៉ុណ្ណោះដែលធានាកៅអីសម្រាប់ការចូលរួម Copa America 2024។ ក្រុមអាហ្សង់ទីនរីករាយនឹងជ័យជម្នះដែលទទួលបានក្នុងជំនួបមិត្តភាពទល់នឹង អេល សាលវ៉ាឌ័រ និង កូស្ដារីកា ខណៈលោក Scaloni កំពុងត្រៀមខ្លួនសម្រាប់ការប្រកួត Copa America នារដូវក្ដៅខាងមុខ។ តារាឆ្នើម Lionel Messi មិនបានចូលរួមក្នុងការប្រកួតទាំងពីរនេះទេ ដោយសារមានបញ្ហារបួស។ ក្រោយពីចប់ការប្រកួត លោក Scaloni បានព្រមានកូនក្រុមថា មានតែសមាជិកពីររូបប៉ុណ្ណោះ ដែលធានាដោយស្វ័យប្រវត្តិក្នុងការចូលរួម Copa America។ ឆ្លើយនឹងសំណួរថាតើនរណាអាចមានវត្តមានក្នុងព្រឹត្តិការណ៍ Copa America, លោកបាននិយាយថា៖ “មានតែកីឡាករម្នាក់ដែលមិនមកជាមួយយើង ដែលអ្នកបានដឹងរួចហើយ(Messi)។ ហើយក៏មាន Fideo(Di Maria)ផងដែរ… គេត្រូវបានធានា(ទៅចូលរួម Copa America)”៕

អតីតកីឡាករ Bayern ម្នាក់ថា Liverpool មិនមែនជាជម្រើសល្អសម្រាប់ Alonso​ ទេ

អតីតកីឡាករ Bayern ម្នាក់ថា Liverpool មិនមែនជាជម្រើសល្អសម្រាប់ Alonso​ ទេ

អ្នកចាត់ការកំពុងលេចធ្លោលោក Xabi Alonso មានការភ្ជាប់ទៅនឹងក្លឹបធំៗដូចជា Liverpool, Bayern Munich និង Real Madrid ជាទីដែលលោកធ្លាប់ចំណាយពេលកាលនៅជាកីឡាករ បន្ទាប់ពីកំពុងដឹកនាំក្រុម Bayer Leverkusen បានយ៉ាងល្អ។ ក្រុមរបស់លោក Alonso កំពុងរក្សាកំណត់ត្រាមិនបរាជ័យនារដូវកាលនេះ ហើយពួកគេមានគម្លាតនាំមុខក្រុមការពារជើងឯក Bayern Munich ក្នុងក្របខណ្ឌ Bundesliga ហើយពួកគេរំពឹងថា នឹងអាចឈ្នះជើងឯកលីគជាលើកដំបូង ក្នុងប្រវត្តិសាស្ដ្ររបស់ក្លឹប។ ថ្លែងនៅក្នុងសម្ភាសន៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃពុធ អតីតកីឡាកររបស់ Bayern Munich លោក Matthaeus បាននិយាយថា Alonso មិនគួរពិចារណាទៅដឹកនាំ Liverpool ជំនួសលោក Jurgen Klopp ដែលបានប្រកាសចាកចេញទេ ហើយជម្រើសដ៏ល្អ អ្នកចាត់ការអេស្ប៉ាញរូបនេះ គួរតែបន្ដដឹកនាំ Leverkusen។ លោក Matthaeus និយាយថា៖ “Liverpool មិនមែនជាជម្រើសដ៏ត្រឹមត្រូវសម្រាប់លោក Xabi Alonso នោះទេ បន្ទាប់ពីរដូវកាលនេះ។…

អ្នកជំនាញថា កីឡាករមួយរូបនេះ សំខាន់ជាង Ronaldo ក្នុងក្រុមជម្រើសជាតិព័រទុយហ្កាល់

អ្នកជំនាញថា កីឡាករមួយរូបនេះ សំខាន់ជាង Ronaldo ក្នុងក្រុមជម្រើសជាតិព័រទុយហ្កាល់

ខ្សែបម្រើ Bernardo Silva ត្រូវបានចាត់ទុកថា ជាកីឡាករព័រទុយហ្កាល់ល្អបំផុតនាពេលបច្ចុប្បន្ន នេះបើយោងតាមការលើកឡើងរបស់អ្នកវិភាគ Andy Brassell។ ទោះបីជាខ្សែប្រយុទ្ធវ័យ៣៩ឆ្នាំ Cristiano Ronaldo ដែលឈ្នះពាន Ballon d’Or ៥លើក នៅតែជាផ្នែកសំខាន់ក្នុងក្រុមជម្រើសជាតិ ប៉ុន្ដែអ្នកជំនាញបាល់ទាត់អឺរ៉ុប លោក Brassell យល់ឃើញថា ខ្សែបម្រើរបស់ Manchester City, Bernardo Silva ជាកីឡាករល្អបំផុតនៅក្នុងក្រុមព័រទុយហ្កាល់បច្ចុប្បន្ន។ ថ្លែងក្នុងកម្មវិធី Kick Off អ្នកជំនាញរូបនេះបាននិយាយថា៖ “លោក Roberto Martinez មានជម្រើសច្រើន។ ប៉ុន្ដែដោយសារមានកីឡាករមានគុណភាពច្រើន ក្នុងក្រុមព័រទុយហ្កាល់ ខ្ញុំគិតថា មានអ្នកយល់ប្រសិនបើគាត់ជ្រើសរើសជម្រើសទាំងនោះ”។ “ខ្ញុំគិតថា Cristiano Ronaldo ដឹងខ្លួននាពេលនេះថា ពេលខ្លះគាត់អាចជាប់ជម្រើសដំបូង ហើយពេលខ្លះ គាត់ជាកីឡាករក្នុងក្រុមធម្មតា ហើយនោះជាអ្វីដែលគាត់ត្រូវតែប្រឈម”។ “វាគួរឱ្យចាប់អារម្មណ៍ព្រោះ ទោះបីជាគិតពីការរិះគន់ Ronaldo ក្នុងពីរទៅបីឆ្នាំមុន ជារឿងអាត្មានិយមនៅក្នុងក្រុមព័រទុយហ្កាល់។ តែពេលនេះ ខ្ញុំគិតថា គេយល់ថា Bernardo…

កីឡាករឆ្នើមតំបន់ប្រយុទ្ធ Torres រំពឹងអាចត្រលប់មកប្រកួតបានវិញចុងសប្ដាហ៍នេះ

កីឡាករឆ្នើមតំបន់ប្រយុទ្ធ Torres រំពឹងអាចត្រលប់មកប្រកួតបានវិញចុងសប្ដាហ៍នេះ

Ferran Torres បានសះស្បើយពេញលេញពីរបួសភ្លៅរបស់គេ ហើយត្រូវបានរំពឹងថា អាចចូលរួមការប្រកួតបន្ទាប់របស់ Barcelona ក្នុងក្របខណ្ឌ La Liga ទល់នឹង Las Palmas។ កីឡាករអេស្ប៉ាញ ដែលរងរបួសភ្លៅកាលពីចុងខែមករា បានមកចូលរួមហ្វឹកហាត់ជាធម្មតា នាពេលប៉ុន្មានថ្ងៃចុងក្រោយ ហើយរំពឹងថានឹងទទួលបានការកោះហៅចូលរួមការប្រកួតបន្ទាប់របស់ Barcelona ក្នុងជំនួបទល់ Las Palmas។ គេត្រូវបានរំពឹងថា អាចត្រលប់មកវិញ ក្នុងប្រកួតជើងទី២ UEFA Champions League ទល់ Napoli មកម្ល៉េះ តែការត្រលប់មកវិញហាក់យូរជាងការរំពឹងទុក។ ក្រៅពី Torres កីឡាករផ្សេងទៀតនៅក្នុងក្រុមធំរបស់ Barca រួមមាន Sergi Roberto, Marcos Alonso, Vitor Roque, Inigo Martinez និង Oriol Romeu​ ក៏ដូចជាអ្នកចាំទី Inaki Pena ក៏បានចូលហ្វឹកហាត់វិញនាថ្ងៃពុធផងដែរ៕

Xavi អាចនឹងប្ដូរចិត្តមិនចាកចេញពី Barcelona បើអាចសម្រេចគោលដៅរបស់ក្លឹបមួយនេះបាន

Xavi អាចនឹងប្ដូរចិត្តមិនចាកចេញពី Barcelona បើអាចសម្រេចគោលដៅរបស់ក្លឹបមួយនេះបាន

បន្ទាប់ពីលោក​ Xavi Hernandez បានប្រកាសពីបំណងនៃការចាកចេញពីតំណែងអ្នកចាត់ការ Barcelona នាដំណាច់រដូវកាលនេះ មានដំណឹងចចាមអារ៉ាមមកថា លោកអាចនឹងប្ដូរចិត្តមុនពេលរដូវកាលត្រូវបានប​ញ្ចប់។ មានការរាយការណ៍ថា ប្រធានក្លឹប Joan Laporta និងនាយកផ្នែកកីឡាលោក Deco ចង់ឱ្យលោក Xavi នៅបន្ដដឹកនាំក្រុម ទោះបីជាអ្នកចាត់ការជនជាតិអេស្ប៉ាញរូបនេះ បានបញ្ជាក់ម្ដងជាពីរដង ប្រាប់ទៅអ្នកសារព័រមានថា លោកនឹងមិនផ្លាស់ប្ដូរចិត្តនោះទេ។ ប៉ុន្ដែបើយោងតាមប្រភពពីសារព័ត៌មាន Mundo Deportivo បានឱ្យដឹងថា លោក Xavi នឹងនៅបន្ដដឹកនាំ Barca ប្រសិនបើអាចសម្រេចគោលដៅរបស់ក្លឹប រវាងពេលនេះ ដល់ដំណាច់រដូវកាលគឺជាការឈ្នះជើងឯក La Liga ឬ Champions League(ឬក៏អាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានអឺរ៉ុបមួយនេះ)។ ទោះបីជាមើលទៅពិបាក ក្នុងការឈ្នះពានរង្វាន់ទាំងពីរនេះ ប៉ុន្ដែគ្មានអ្វីត្រូវចុះចាញ់នោះទេសម្រាប់ Barca ហើយប្រសិនបើពួកគេឈ្នះពានណាមួយ នោះលោក Xavi អាចនឹងមានការផ្លាស់ប្ដូរចិត្ត៕

Man Utd ចង់បានខ្សែប្រយុទ្ធអេស្ប៉ាញមួយរូប ដែលកំពុងលេងនៅ Real Madrid

Man Utd ចង់បានខ្សែប្រយុទ្ធអេស្ប៉ាញមួយរូប ដែលកំពុងលេងនៅ Real Madrid

Manchester United មានការត្រៀមសម្រាប់ការពង្រឹងសមាសភាពក្រុមនារដូវកាលខាងមុខ ហើយខ្សែប្រយុទ្ធ Joselu Mato ស្ថិតនៅក្នុងបញ្ជីរបស់ពួកគេផងដែរ។ យោងតាមប្រភពពី Relevo បានរាយការណ៍ថា ក្រុមការងារឃ្លាំមើលកីឡាកររបស់ Man Utd បានទាក់ទងទៅភ្នាក់ងារខ្សែប្រយុទ្ធដែលកំពុងលេងនៅក្លឹប Real Madrid ហើយស្វែងយល់ពីស្ថានភាពរបស់គេក្នុងពេលប៉ុន្មានសប្ដាហ៍កន្លងទៅ។ គោលបំណងរបស់ក្លឹបបិសាចក្រហមគឺពួកគេចង់បានខ្សែប្រយុទ្ធបម្រុងម្នាក់នៅក្នុងក្រុម ស្របពេលដែលកីឡាករអេស្ប៉ាញ បង្ហាញសមត្ថភាពបានយ៉ាងល្អនៅក្នុងក្រុម Real Madrid ដោយរកគ្រាប់បាល់១៣គ្រាប់ ក្នុងការបង្ហាញខ្លួន៣៨ប្រកួត នារដូវកាលនេះ។ ប្រសិនបើ Man Utd សម្រេចចិត្តក្នុងការដេញថ្លៃ Joselu ពួកគេត្រូវតែចរចាជាមួយ Espanyol ដែលជាក្លឹបអាណាព្យាបាលរបស់គេ។ កិច្ចសន្យារបស់ Joselu នៅក្លឹបកាតាឡូញ៉ា មានសុពលភាពដល់ឆ្នាំ២០២៥។ ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ ក៏មានបំណងចង់បន្ដលេងនៅ Real Madrid ផងដែរ ប៉ុន្ដែគេត្រូវចរចាជាមួយក្លឹបដើម Espanyol ខណៈថ្លៃទីផ្សារបច្ចុប្បន្នរបស់គេមានតម្លៃប្រមាណ៦.៧លានអឺរ៉ូ៕

កីឡាករសំខាន់ពីររូបរបស់ Man City ជួបបញ្ហារបួស មុនជួប Real Madrid នៅ UCL

កីឡាករសំខាន់ពីររូបរបស់ Man City ជួបបញ្ហារបួស មុនជួប Real Madrid នៅ UCL

គម្រោងរបស់ Manchester City សម្រាប់ការប្រកួត UEFA Champions League ទល់នឹង Real Madrid​ អាចនឹងប្រែប្រួល បន្ទាប់ពីមានសមាជិកដ៏សំខាន់ម្នាក់ទៀតមានបញ្ហារបួស។ ក្រុមរបស់លោក Guardiola នឹងតតាំងជាមួយក្រុមអធិរាជស ក្នុងពានរង្វាន់អឺរ៉ុបមួយនេះ៣រដូវកាលជាប់គ្នា ហើយលើកនេះ ពួកគេជួបគ្នាក្នុងវគ្គ៨ក្រុមចុងក្រោយ។ ក្រុមការពារជើងឯកលីគកំពូលអង់គ្លេស នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ាឌ្រីដនាថ្ងៃទី៩ខែមេសា ហើយការប្រកួតជើងទី២ នឹងធ្វើឡើងនៅទីក្រុងមែនឆេស្ទឺរនា៨ថ្ងៃបន្ទាប់។ លោក Guardiola មានក្ដីបារម្ភអំពីស្ថានភាពរបស់ Kyle Walker បន្ទាប់ពីគេត្រូវបានបង្ខំចិត្តដូរចេញក្នុងការប្រកួតរបស់ក្រុមជម្រើសជាតិអង់គ្លេស ទល់នឹងប្រេស៊ីល។ ហើយនៅក្នុងប្រកួតបន្ទាប់រវាងអង់គ្លេសនិង បែលហ្ស៊ិក ខ្សែការពារក្រុមមេឃខៀវម្នាក់ទៀត John Stones ក៏ត្រូវប្ដូរចេញដោយសារស្ថានភាពមិនល្អផងដែរ។ បញ្ហារបួស Stones នឹងត្រូវពិនិត្យ ស្របពេលដែល Man City ក៏នឹងត្រូវប្រកួត Premier League ទល់នឹង Arsenal ផងដែរ នាថ្ងៃទី៣១ ខែមីនា ខាងមុខ៕

សហព័ន្ធបាល់ទាត់បារាំង ចេញមុខបដិសេធរឿងនាំយក Zidane មកដឹកនាំជម្រើសជាតិ

សហព័ន្ធបាល់ទាត់បារាំង ចេញមុខបដិសេធរឿងនាំយក Zidane មកដឹកនាំជម្រើសជាតិ

យោងតាមរបាយការណ៍ចុងក្រោយមួយ បានអះអាងមកថា ប្រធានសហព័ន្ធបាល់ទាត់បារាំង (FFF) លោក Philippe Diallo ថ្មីៗនេះ បានចេញមុខបញ្ជាក់ថា លោក Didier Deschamps នឹងនៅតែបន្តកាន់តំណែងអ្នកចាត់ការក្រុមរហូតដល់ឆ្នាំ២០២៦ ។ យ៉ាងណាមិញ ជុំវិញការលើកឡើងបែបនេះ បានកើតឡើង នៅចំពេលដែល Zidane ត្រូវបានគេរំពឹងទុកថាអាចនឹងទៅកាន់តំណែងនេះ បន្ទាប់ពីអតីតគ្រូបង្វឹករបស់ក្លិប Real Madrid រូបនេះ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការទៅដឹកនាំក្រុមជម្រើសជាតិជាយូរមកហើយ។ គួរឲ្យដឹងផងដែរថា កុងត្រាបច្ចុប្បន្នរបស់លោក Deschamps នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៦ ឯណោះ បន្ទាប់ពីលោកបានដឹកនាំក្រុមឲ្យទទួលបានភាពជោគជ័យជាច្រើន ស្របពេលប្រធាន FFF បច្ចុប្បន្ន បានបង្ហាញនៅក្នុងបទសម្ភាសន៍ជាមួយ Le Figaro តំណែងរបស់លោក Deschamps នឹងមិនមានផលប៉ះពាល់នោះឡើយ។ លើសពីនេះ លោក Diallo បាននិយាយចេញមុខនិយាយទៀតថា ៖ “Zidane គឺជាវីរបុរសបាល់ទាត់បារាំង ហើយនោះជារឿងដំបូងដែលយើងត្រូវបង្ហាញពីការដឹងគុណចំពោះអ្វីគ្រប់យ៉ាងដែលគាត់បាននាំយកមកជូនប្រជាជនបារាំង។ ប៉ុន្តែ​មាន​រឿង​មួយ​ទៀត​គឺ​ថា​យើង​មាន​អ្នក​ចាត់​ការ​ល្អ​បំផុត​នៅ​ក្នុង​បាល់ទាត់​បារាំង​រហូត​ដល់​ឆ្នាំ​២០២៦ ឯណោះ។​ នោះ​ហើយ​ជា​អ្វី​ដែល​យើងត្រូវ​និយាយ“៕