Football

កីឡាករ Newcastle រូបនេះត្រូវ FA ដាក់ទណ្ឌកម្ម ៨ខែបន្ថែមទៀតបន្ទាប់ពីជាប់ ១០ខែពីមុនមក

កីឡាករ Newcastle រូបនេះត្រូវ FA ដាក់ទណ្ឌកម្ម ៨ខែបន្ថែមទៀតបន្ទាប់ពីជាប់ ១០ខែពីមុនមក

ខ្សែបម្រើ Sandro Tonali របស់ក្លិបសារិកាព្រៃ Newcastle ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសចោតប្រកាន់ពីបទប្រព្រឹត្តខុសលើការភ្នាល់ល្បែងបាល់ទាត់ដោយខុសច្បាប់បន្ទាប់ពីកីឡាករវ័យ ២៣ ឆ្នាំរូបនេះកំពុងនៅអវុត្តន៏បម្រាមរយៈពេល ១០ខែដោយសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) ក្នុងខែតុលា ឆ្នាំមុនក្រោយបំពានច្បាប់លើការភ្នាល់មួយនេះនៅក្នុងប្រទេសអ៊ីតាលីដែលជាប្រទេសកំណើត។Tonali បានចូលរួមជាមួយ Newcastle ពី AC Milan ក្នុងខែកក្កដាក្នុងតម្លៃ ៥៥ លានផោន។ ជាថ្មីម្តងទៀតសហព័ន្ធបាល៉ទាត់អង់គ្លេស FA បានចោទប្រកាន់ Tonali បានបំពានច្បាប់របស់ខ្លួនដោយដាក់ភ្នាល់ចំនួន៥០ដង នៅលើការប្រកួតដែលបានធ្ងើឡើងចន្លោះថ្ងៃ ១២ ខែសីហា និងថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៣។ គួររំលឹកថាTonali ត្រូវបានហាមឃាត់ដោយ FIGC សម្រាប់ការភ្នាល់លើការប្រកួតដែលពាក់ព័ន្ធនឹងក្រុមរបស់គាត់ Brescia និង Milan ហើយក្រោយមក Fifa បានផ្តល់ការស្នើសុំរបស់សហព័ន្ធអ៊ីតាលី ឱ្យបន្តការហាមឃាត់ទូទាំងពិភពលោក។ ការហាមឃាត់បច្ចុប្បន្នរបស់គាត់មានន័យថា Tonali មិនមានសិទ្ធិចូលលេងម្តងទៀតរហូតដល់ខែសីហា ហើយនឹងមិនមានវត្តមាននៅ Euro ២០២៤ ទេ។កីឡាករអន្តរជាតិអ៊ីតាលីដែលត្រូវបានពិន័យជាប្រាក់​ចំនួន ២០,000 អឺរ៉ូ (ស្មើនិង១៧៣៨០ផោន)…

Liverpool បង្វែរគោលដៅមកចែចូវគ្រូបង្វឹកឆ្នើមរូបនេះវិញ បន្ទាប់ពីបរាជ័យលើ Alonso

Liverpool បង្វែរគោលដៅមកចែចូវគ្រូបង្វឹកឆ្នើមរូបនេះវិញ បន្ទាប់ពីបរាជ័យលើ Alonso

Liverpool បានកំនត់គោលដៅអាទិភាពក្នុងការចុះហត្ថលេខានាំយកគ្រូបង្វឹក Ruben Amorim របស់ក្រុម Sporting Lisbon ដើម្បីយកមកជំនួសតំណែងអ្នកាត់ការ Jurgen Klopp នៅចុងបញ្ចប់នៃរដូវកាលនេះ។គួររំលឹកថាហង្សក្រហមកន្លងមកថ្មីៗនេះបានដាក់គោលដៅធំបភុតលើគ្រូបង្វឹករបស់ Bayer Leverkusen ដែលជាអតីតខ្សែបម្រើក្លឹប Xabi Alonso ជាជម្រើសទី ១ ដើម្បីជំនួសតំណែងលោក Klopp ដែលបានប្រកាសកាលពីខែមករាថាគាត់នឹងចាកចេញពីតំណែងរបស់គាត់នៅរដូវក្តៅ។ ទោះយ៉ាងណាគ្រូបង្វឹកសញ្ជាតិអេស្បាញ Alonso កំពុងដឹកនាំក្លឹបអាឡឺម៉ង់ ឡើងមកកំពូលតារាងក្របខណ្ឌ Bundesliga ក៏ដូចជាការប្រកួត Europa League វគ្គ 1/4 ផ្តាច់ព្រ័ត្រ និង DFB-Pokal វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ស្របពេល Alonso សម្រេចបន្ដដឹកនាំ Leverkusen ក្រុមហង្សក្រហម Liverpool ក៏បានបង្វែរគោលដៅមកលោក Amorim របស់ Sporting វិញ។ សម្រាប់លោក Amorim បច្ចុប្បន្នមានកុងត្រាដឹកនាំ Liverpool រហូតដល់រដូវក្តៅឆ្នាំ ២០២៦ បន្ទាប់ពីចុះកិច្ចសន្យារយៈពេល ៤ ឆ្នាំក្នុងខែវិច្ឆិកា…

ខ្សែបម្រើឆ្នើម Kimmich ត្រូវបានបីសាចក្រហម Man Utd ចង់ចែចូវយកមកជំនួស Casermiro

ខ្សែបម្រើឆ្នើម Kimmich ត្រូវបានបីសាចក្រហម Man Utd ចង់ចែចូវយកមកជំនួស Casermiro

Man United ​កំពុង​ប្រជែង​ការ​ចុះ​ហត្ថលេខា​ខ្សែ​បម្រើ​ក្លឹប Bayern Munich កីឡាករ Joshua Kimmich ក្នុង​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​រដូវក្តៅ​នេះដើម្បីមកជំនួសខ្សែបម្រើ-ការពារជើងចាស់ Casemiro ស្របពេលអនាគតរបស់កីឡាករអាឡឺម៉ង់បច្ចុប្បន្ន នៅទឹកដី Allianz Arena នឹងផុតកំណត់នៅខែមិថុនាឆ្នាំ២០២៥។ ទោះយ៉ាងណាកីឡាករវ័យ ២៩ ឆ្នាំរូបនេះកំពុងត្រូវបានមើលឃើញថាចង់ចាកចេញពីទឹកដី Allianz Arena ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីនៅលីកកំពូលផ្សេងក្រៅពីទឹកដីអាឡឺម៉ង់។ក្លឹប Manchester City, Liverpool និង Arsenal សុទ្ធសឹងបានចាប់អារម្មណ៍លើខ្សែបម្រើរូបនេះ ខណៈដែល Barcelona និង Real Madrid ក៏ត្រូវបានគេគិតថាចាប់អារម្មណ៍កីឡាករ RB Leipzig រូបនេះ ផងដែរ។ទោះយ៉ាងណប្រភពពី ​​Sport Man United ម្ចាស់ជើងឯកអង់គ្លេស 20 សម័យកាលកំណត់អត្តសញ្ញាណ Kimmich ជាបេក្ខភាពដ៏ល្អដើម្បីជំនួសតំណែង Casemiro ដែលត្រូវបានគេរំពឹងថានឹងចាកចេញពី Old Trafford នៅរដូវក្តៅនេះ។ សម្រាប់ខ្សែបម្រើ-ការពារប្រេស៊ីល Casemiro បានផ្លាស់ប្តូរទៅកាន់ Old Trafford…

Todd Boehly នឹង​ត្រូវ​ចាកចេញ​ពី​តំណែង​ប្រធាន​ក្លឹប​ Chelsea នៅ​ឆ្នាំ​២០២៧​

Todd Boehly នឹង​ត្រូវ​ចាកចេញ​ពី​តំណែង​ប្រធាន​ក្លឹប​ Chelsea នៅ​ឆ្នាំ​២០២៧​

លោក​ Todd Boehly នឹង​ត្រូវ​បាន​ចាកចេញ​ពី​តំណែង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្លឹប​ Chelsea នៅ​ឆ្នាំ​២០២៧​ ខាង​មុខ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail នៅ​ក្នុង​ថ្ងៃ​នេះ​។ ជាក់​ស្ដែង​ក្លឹប​ Chelsea ត្រូវ​បាន​កាន់​កាប់​ដោយ​ម្ចាស់​ភាគ​ហ៊ុន​ធំៗ​ពីរ​គឺ​ Todd Boehly Group និង​ Clearlake Capital។ រវាង​ម្ចាស់​ភាគហ៊ុន​ទាំង​ពីរ​នេះ​ Clearlake Capital ជា​ម្ចាស់​ភាគ​ហ៊ុន​ធំ​បំផុត​ចង់​ផ្លាស់​ប្ដូរ​សមាសភាព​ថ្នាក់​ដឹកនាំ​ក្លឹប​នេះ​។ដូច្នេះ​រាល់​៥ឆ្នាំ​ម្ដង​ម្ចាស់​ភាគ​ហ៊ុន​អាច​សម្រេច​ចិត្ត​ក្នុង​ការ​រើស​ប្រធាន​ក្លឹប​ថ្មី​ ដោយ​តាម​ប្រភព​ខាង​លើ​ម្ចាស់​ភាគ​ហ៊ុន​ភាគ​ច្រើន​សម្រេច​ចិត្ត​នឹង​ដក​លោក​ Boehly ចេញ​ពី​តំណែង​ព្រោះ​តែ​ក្រោម​ការ​ដឹកនាំ​របស់​លោក​​ត្រូវ​បាន​អ្នកគាំទ្រ​ជា​ច្រើន​រិះគន់​ មិន​ពេញ​ចិត្ត​នឹង​ទិសដៅ​ក្នុង​ការ​ដឹកនាំ​។យ៉ាង​ណា​ លោក​ Boehly អាច​នឹង​មាន​ឱកាស​ត្រលប់​មក​ជា​ប្រធាន​ក្លឹប​ Chelsea វិញ​ប្រសិន​បើ​ជា​លោក​នៅ​តែ​បន្ត​ធ្វើ​ជា​ម្ចាស់​ភាគ​ហ៊ុន​នៅ​តោខៀវ​នេះ​។ Chelsea នៅ​ខណៈ​នេះ​កំពុង​នៅ​លេខ​ទី​១១ ក្នុង​តារាង​ប្រកួត​ Premier League ដោយ​មាន​៣៩ពិន្ទុ​ ខណៈ​ Arsenal ជា​ក្លឹប​ឈាន​មុខ​មាន​ ៦៤ពិន្ទុ​៕

Mac Allister និយាយបែបនេះក្រោយពី Messi អវត្តមានសម្រាប់ក្រុមជម្រើសជាតិ

Mac Allister និយាយបែបនេះក្រោយពី Messi អវត្តមានសម្រាប់ក្រុមជម្រើសជាតិ

កីឡាករ Alexis Mac Allister បញ្ជាក់ថាក្រុមជម្រើសជាតិអាហ្សង់ទីន ព្យាយាមពង្រឹងការលេងឱ្យកាន់តែខ្លាំងជាងមុន ស្របពេលដែលក្រុមទាំងមូលលេងដោយអវត្តមានកីឡាករ Lionel Messi ហើយគេបានបញ្ជាក់បន្ថែមទៀតថាគូប្រកួតហាក់បីដូចជាពុំសូវខ្លាចក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោយពុំមានវត្តមានកីឡាករវ័យ ៣៧ ឆ្នាំរូបនេះ។ គួរបញ្ជាក់ផងដែរថា កីឡាករ Lionel Messi បានរងរបួសក្នុងអំឡុងពេលលេងឱ្យក្រុម Inter Miami កាលពីដើមខែមីនានេះ។ ចាប់តាំងពីពេលនោះ កីឡាករ Lionel Messi បានអវត្តមានការប្រកួតមួយចំនួនសម្រាប់ក្រុម Inter Miami និងសម្រេចមិនចូលរួមជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ដើម្បីលេងការប្រកួតមិត្តភាពឡើយ។ កីឡាករ Alexis Mac Allister បានប្រាប់សារព័ត៌មាន ESPN ថា៖ ពួកយើងតែងតែផ្តោតលើការលេងរបស់ក្រុមទាំងមូល។ ពួកយើងដឹងថាពេលដែលអវត្តមាន Leo ពួកយើងត្រូវតែលេងឱ្យខ្លាំងជាងមុន ព្រោះថាពេលគ្មានវត្តមាន Leo ហើយស្ថានការណ៍កាន់តែអាក្រក់នោះ នឹងគ្មានអ្នកជួយសង្គ្រោះយើងឡើយ។ ពួកយើងដឹងថា ពេលដែលមានវត្តមាន Leo គូប្រកួតរាងខ្លាចពួកយើង។ ពួកយើងក៏មានកីឡាករល្អៗ ដែលលេងនៅក្រុមធំៗជាច្រើននៅអឺរ៉ុប ដូច្នេះហើយពេលដែលគូប្រកួតប៉ះជាមួយពួកយើង ពួកគេនឹងដឹងថាការប្រកួតនេះគឺមិនស្រួលនោះឡើយ។ យើងចង់លេងឱ្យបានល្អ ដើម្បីឱ្យគូប្រកួតពិបាកលេងទល់នឹងពួកយើង។…

Kevin De Bruyne អាចនឹងប្តូរក្លិបថ្មី បន្ទាប់ពីសម្រេចរឿងនេះហើយ

Kevin De Bruyne អាចនឹងប្តូរក្លិបថ្មី បន្ទាប់ពីសម្រេចរឿងនេះហើយ

កីឡាករ Kevin De Bruyne ចូលរួមជាមួយក្រុម Manchester City ចាប់តាំងពីឆ្នាំ២០១៥ ដោយកីឡាកររូបនេះធ្លាប់បាននិយាយម្តងហើយថា រូបគេចង់លេងឱ្យក្រុម Manchester City ឱ្យបានគ្រប់ ១០ ឆ្នាំ ស្របពេលដែលកុងត្រារបស់គេនឹងត្រូវផុតនាឆ្នាំ២០២៥។ ក្លិបបាល់ទាត់នៅតំបន់មជ្ឈឹមបូព៌ាជាច្រើនបានបង្ហាញការចាប់អារម្មណ៍លើកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ ស្របពេលដែលក្រុម Man City អាចលក់រូបគេចេញក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ។ ស្របពេលដែលមានវត្តមានកីឡាករ Cristiano Ronaldo និងកីឡាករ Karim Benzema កំពុងលេងនៅប្រទេសអារ៉ាប៊ីសាអូឌីតនោះ អតីតមិត្តរួមក្រុមរបស់ De Bruyne គឺកីឡាករ Riyad Mahrez និងកីឡាករ Aymeric Laporte ក៏កំពុងលេងនៅទីនោះដូចគ្នា។ ការចចារលើការទិញកីឡាករ Kevin De Bruyne អាចនឹងទៅរួច ប៉ុន្តែបើយោងតាមសារព័ត៌មាន Manchester Evening News បានឱ្យដឹងថា ក្រុម Man City ព្រមចចារលុះត្រាតែកីឡាករ Kevin De Bruyne…

Neymar កំពុងតែឱ្យតម្រុយដល់ការត្រឡប់មកលើទីលានបាល់ទាត់វិញរបស់គេ

Neymar កំពុងតែឱ្យតម្រុយដល់ការត្រឡប់មកលើទីលានបាល់ទាត់វិញរបស់គេ

កីឡាករ Neymar បានរងរបួស ACL ក្នុងអំឡុងខែតុលា ឆ្នាំ២០២៣ ស្របពេលដែលកំពុងលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីល ហើយកីឡាករត្រូវព្យាបាលដោយការវះកាត់ក្នុងរយៈពេល ១ ខែបន្ទាប់។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះ ចំណាយពេលដ៏យូរក្នុងការព្យាបាល ប៉ុន្តែរូបគេអាចនឹងវិលត្រឡប់មកវិញឆាប់ៗនេះបន្ទាប់ពីបានបង្ហោះរូបក្នុងបណ្ដាញសង្គម Instagram នាពេលថ្មីៗនេះ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានបង្ហោះរូបប៉ុន្មានសន្លឹក ដែលបង្ហាញពីការហ្វឹកហាត់កាយសម្បទាឡើងវិញ ក្នុងអំឡុងពេលព្យាបាលរបួសឱ្យជាសះស្បើយ ១០០ ភាគរយ។ លើសពីនេះទៅទៀត ការហ្វឹកហាត់របស់កីឡាករ Neymar នេះក៏ចង់ផ្ញើសារជូនទៅកាន់អ្នកគាំទ្រក្រុមដទៃទៀត ដែលបានរិះគន់ថាកីឡាកររូបនេះកំពុងតែឡើងគីឡូ បន្ទាប់ពីរូបគេបានបង្ហាញខ្លួននៅកន្លែងហ្វឹកហាត់កាលពីខែមុនជាមួយរូបរាងឡើងគីឡូខុសពីធម្មតា។ គួរបញ្ជាក់ផងដែរថា កីឡាករ Neymar លេងបានត្រឹម ៥ ប្រកួតប៉ុណ្ណោះសម្រាប់ក្រុម Al-Hilal មុនពេលដែលរូបគេរងរបួស ACL។ យ៉ាងណាមិញ ក្រុម Al-Hilal នៅតែបង្ហាញទម្រង់លេងបានយ៉ាងល្អ បើទោះបីជាអវត្តមានកីឡាកររូបនេះក៏ដោយ និងបន្តរក្សាកំណត់ត្រាឈ្នះ ២៨ ប្រកួតជាប់គ្នាក្នុងគ្រប់កម្មវិធីទាំងអស់ ថែមទាំងកំពុងឈរនៅលេខរៀងទី១ នៃលីគកំពូល នាំមុខក្រុមលេខ ២ រហូតដល់ទៅ ១២ ពិន្ទុ៕

គ្រូបង្វឹក Wolves លោក Gary O’Neil បដិសេធពាក្យចចាមអារ៉ាមទៅ Man Utd

គ្រូបង្វឹក Wolves លោក Gary O’Neil បដិសេធពាក្យចចាមអារ៉ាមទៅ Man Utd

គ្រូបង្វឹក Wolves លោក Gary O’Neil និយាយថា វាគ្មានការពិតទេក្នុងការចាប់អារម្មណ៍ពីក្លិប Manchester United ប៉ុន្តែវាជាកិត្តិយសមួយដែលយករូបលោកទៅផ្សារភ្ជាប់ជាមួយក្លិបនេះ។ អត្ថបទមួយរបស់ ESPN បានផ្សាយថា United ចង់និយាយជាមួយគាត់អំពីតួនាទីជាគ្រូបង្វឹកនៅក្លិប ខណៈដែលពួកគេមានគម្រោងរុះរើក្រោមការដឹកនាំរបស់លោក Sir Jim Ratcliffe ។ លោក O’Neil បាននាំ Wolves មកឈរនៅលេខរៀងទី៩ក្នុងតារាង Premier League បើទោះបីជាទើបតែចូលកាន់តំណែងនៅមុនរដូវកាលក៏ដោយ។ បុរស​វ័យ៤០ឆ្នាំរូបនេះបាន​និយាយ​ថា​“ខ្ញុំ​មិន​ដឹង​ថា​វា​មក​ពី​ណា​ទេ! ក្លិបធំដូចជា Liverpool និង Manchester United តែងតែមានអារម្មណ៍ពិសេស។ វាជាកិត្តិយសមួយដែលត្រូវបានភ្ជាប់ ទោះបីជាមិនមានការពិតនៅក្នុងវាក៏ដោយ។ ខ្ញុំចូលចិត្តវានៅទីនេះ ខ្ញុំជាគ្រូបង្វឹក ខ្ញុំតែងតែក្លាយជាគ្រូបង្វឹក។ ខ្ញុំពិតជារីករាយនឹងពេលវេលារបស់ខ្ញុំនៅ Wolves ខ្ញុំត្រូវបានដឹងអំពីការភ្ជាប់ខ្លួន ដោយក្រុមប្រព័ន្ធផ្សព្វផ្សាយទៅកាន់រៀបចំសម្រាប់សំណួររបស់អ្នក” ។លោក O’Neil បានចូលដឹកនាំ Wolves ពីរថ្ងៃមុនពេលចាប់ផ្តើមរដូវកាលបន្ទាប់ពីការចាកចេញរបស់លោក Julen Lopetegui ហើយទោះបីជាត្រូវបានរឹតបន្តឹងដោយហិរញ្ញវត្ថុក៏ដោយគាត់បាននាំ Wolves ក្នុង៦ពិន្ទុពីក្រុមលេខ៦ United។ ក្រុម Wolves ​អាច​បញ្ចប់​នៅ​អឺរ៉ុប​ជា​លើក​ទី​ពីរ​គិត​ចាប់​តាំង​ពី​ឆ្នាំ១៩៨០មក។Wolves បានជ្រើសរើសលោក O’Neil គឺជាគ្រូបង្វឹក ដោយលោកជាអតីតកីឡាករ Portsmouth, Middlesbrough, West Ham, QPR និង Norwich ដោយលេងជាខ្សែបម្រើ ។…

Lavia របស់ Chelsea ត្រូវអវត្តមានសម្រាប់រដូវកាលនេះដោយសាររបួសសរសៃពួរ

Lavia របស់ Chelsea ត្រូវអវត្តមានសម្រាប់រដូវកាលនេះដោយសាររបួសសរសៃពួរ

ខ្សែបម្រើ Romeo Lavia របស់ក្រុមតោខៀវ Chelsea នឹងអវត្តមានពេញមួយរដូវកាលនេះ បន្ទាប់ពីទទួលរងនូវរបួសដ៏រុំារ៉ៃ ដែលមិនងាយនឹងជាសះស្បើយភ្លាមៗក្នុងរបួសសរសៃពួរ។ នេះបើយោងតាមការប្រកាសរបស់ក្លិបកាលពីថ្ងៃព្រហស្បតិ៍។ កីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះបានរងរបួសអំឡុងពេលបង្ហាញខ្លួនលើកដំបូងរបស់ Chelsea ដែលជាជ័យជម្នះ ២–១ លើក្រុម Crystal Palace កាលពីចុងខែធ្នូ។អតីតកីឡាករ Manchester City និង Southampton វ័យ២០ឆ្នាំរូបនេះបានចូលរួមជាមួយ Chelsea កាលពីខែសីហាក្នុងកិច្ចសន្យារយៈពេល៧ឆ្នាំក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ៥៥លានផោន (៦៩.៣លានដុល្លារ) ។បច្ចុប្បន្ន Chelsea ឈរនៅលេខរៀងទី១១ ក្នុងតារាង Premier League នឹងត្រូវទទួលក្រុមភ្ញៀវ Burnley នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ៕

Vinicius ជា​កីឡាករ​ប្រេស៊ីល​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​

Vinicius ជា​កីឡាករ​ប្រេស៊ីល​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​

ខ្សែប្រយុទ្ធ​ Vinicus Jr ជា​កីឡាករ​ប្រេស៊ីល​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​នៅ​ក្នុង​ពេល​នេះ​ បន្ទាប់​ពី​ទីផ្សារ​កីឡាករ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​កាល​ពី​ពេល​ថ្មីៗ​នេះ​។ នៅ​ក្នុង​ពេល​នេះ​ Vinicius មាន​តម្លៃ​ខ្លួន​ប្រមាណ​ ១៥០លាន​អ៊ឺរ៉ូ​ ខណៈ​គេ​ទើប​មាន​វ័យ​២៣ឆ្នាំ​ប៉ុណ្ណោះ​។កីឡាករ​រូប​នេះ​ជា​ខ្សែប្រយុទ្ធ​ឆ្នើម​ប្រចាំ​ក្លឹប​ Real Madrid ដោយ​នៅ​រដូវកាល​នេះ​ចូល​លេង​បាន​២៨ប្រកួត​ និង​ស៊ុត​ចូល​បាន​ ១៨គ្រាប់​។កីឡាករ​ប្រេស៊ីល​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​បន្ទាប់​ពី​ Vinicius Jr គឺ​ ខ្សែប្រយុទ្ធ​ Rodrygo ដោយ​មាន​តម្លៃ​ខ្លួន​១០០លាន​អ៊ឺរ៉ូ​៕ ប្រភព៖ transfermarkt