Football

Barca គ្រោងដាក់កីឡាករខ្លួនម្នាក់ ជាថ្នូរដើម្បីទិញផ្តាច់ Felix ពី AT Madrid

Barca គ្រោងដាក់កីឡាករខ្លួនម្នាក់ ជាថ្នូរដើម្បីទិញផ្តាច់ Felix ពី AT Madrid

ក្លិប Barcelona ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការដាក់បញ្ចូលកីឡាករ Inigo Martinez នៅក្នុងកិច្ចព្រមព្រៀងផ្លាស់ប្តូរមួយ ដោយបូករួមជាមួយនឹងសាច់ប្រាក់បន្ថែម ក្នុងការចុះហត្ថលេខាលើ Joao Felix ពី Atletico Madrid ក្នុងលក្ខខណ្ឌជាអចិន្ត្រៃយ៍ នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។ ជាក់ស្តែង ចាប់​តាំង​ពី​បាន​ផ្ទេរមកកាន់ទឹកដី Camp Nou ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលនេះមក Felix បានបង្ហាញសមត្ថភាពដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយ នៅក្នុងក្រុមរបស់លោក Xavi Hernandez ដោយអាចរកបាន ៩គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៦លើក ពីការបង្ហាញខ្លួនសរុប ៣៥ប្រកួត ក្នុងរដូវកាលនេះ។ ហើយឥឡូវនេះ យោងតាមគេហទំព័រ Fichajes បានរាយការណ៍មកថាថ្នាក់ដឹកនាំរបស់ Barcelona ចាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ មកក្នុងលក្ខខណ្ឌជាអចិន្ត្រៃយ៍នៅរដូវក្តៅខាងមុខនេះ ។ ប្រភបដដែលនេះ បានអះទៀតផងដែរថា ដោយសារតែបញ្ហាហិរញ្ញវត្ថុដែលមិនទាន់ដោះស្រាយចេញ ដូច្នេះហើយក្លិប Barca ចង់ផ្តល់ជូន Martinez ដែលបានផ្ទេរមកដោយឥតគិតថ្លៃកាលពីរដូវក្តៅមុន ទៅឲ្យក្លិប Atletico Madrid ជាផ្នែកនៃកិច្ចព្រមព្រៀងសម្រាប់ការចុះហត្ថលេខាលើ…

Real Madrid មានទំនុកចិត្តខ្ពស់ក្នុងការចងជើងតារាឆ្នើមម្នាក់នេះបាន

Real Madrid មានទំនុកចិត្តខ្ពស់ក្នុងការចងជើងតារាឆ្នើមម្នាក់នេះបាន

ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា កំពុងមានទំនុកចិត្តខ្ពស់ក្នុងការបន្តកុងត្រាថ្មីបន្ថែមទៀត ដល់ជូនអ្នកចាំទីឆ្នើមរបស់ខ្លួន គឺកីឡាករ Andriy Lunin។​ ជាការពិតណាស់ កីឡាករវ័យ ២៥ឆ្នាំ បានបំពេញការងារយ៉ាងល្អបំផុតមួយ អំឡុងពេលអវត្តមានរបស់អ្នកចាំទីដៃទីមួយ កីឡាករ Thibaut Courtois ដែលកំពុងរងរបួសរយ:ពេលយូរ។ គួរឲ្យដឹង Lunin ទំនងជាមិនអាចឡើងមកកាន់តំណែងជាអ្នកចាំទីដៃទី១បាននោះឡើយ នៅពេល Courtois ត្រឡប់​មក​វិញ​នៅ​រដូវ​កាល​ក្រោយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្លិប Madrid មើលឃើញថាកីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះ ជាផ្នែកដ៏សំខាន់នៃគម្រោងរបស់ក្រុម និងចង់បន្ថែមកុងត្រាថ្មីដល់គេ ឲ្យស្នាក់នៅទឹកដី Santiago Bernabeu បន្តទៀត។ មិនតែប៉ុណ្ណោះ បើតាមអ្នកជំនាញផ្នែកទីផ្សារលោក Fabrizio Romano បានអះអាងថា ក្លិបយក្សអេស្ប៉ាញមួយនេះ មានទំនុកចិត្តខ្ពស់ថានឹងអាចធ្វើកិច្ចព្រមព្រៀង ដើម្បីបន្តការស្នាក់នៅរបស់ Lunin និងអាចប្រកាសជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខ។ ជម្រាបជូនផងដែរថា Lunin បានរក្សា Clean Sheet ចំនួន១០ លើក ក្នុងចំណោម ២៣ ប្រកួតនៅរដូវកាលនេះ ខណ: ៩ប្រកួតចុងក្រោយនៅក្នុងលីគ…

Giroud បង្ហើបថា Euro ២០២៤ អាចជាពេលចុងក្រោយរបស់ខ្លួននៅជម្រើសជាតិ

Giroud បង្ហើបថា Euro ២០២៤ អាចជាពេលចុងក្រោយរបស់ខ្លួននៅជម្រើសជាតិ

ខ្សែប្រយុទ្ធចាស់វស្សា Olivier Giroud ថ្មីៗនេះ បានបង្ហើបប្រាប់ឲ្យដឹងថា ការប្រកួតពានរង្វាន់ Euro ឆ្នាំ២០២៤ នាពេលខាងមុខនេះ អាចនឹងក្លាយជាការប្រកួតអន្តរជាតិលើកចុងក្រោយរបស់ខ្លួន ជាមួយនឹងក្រុមជម្រើសជាតិបារាំង។ ជាក់ស្តែង Giroud គឺជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេរបស់ក្រុមជម្រើសជាតិ ដោយអាចរកបាន ៥៧គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ១៣១ ប្រកួត. ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាត្រូវបានគេរំពឹងទុកថា Giroud អាចនឹងសម្រេចចិត្តចាកចេញពីក្លិប AC Milan ដើម្បីផ្ទេរទៅកាន់ក្របខ័ណ្ឌ MLS នៅរដូវក្តៅខាងមុខនេះ ស្របពេលអ្នកជំនាញផ្នែកទីផ្សារ​ លោក Fabrizio Romano ក៏បានបង្ហើបថាកីឡាករវ័យ ៣៧ឆ្នាំរូបនេះ ក៏បានចុះកិច្ចព្រមព្រៀងផ្ទាល់ខ្លួន ដើម្បីផ្ទេរទៅកាន់ក្លិប Los Angeles FC រួចរាល់ហើយផងដែរ។ ជុំវិញការសម្រេចចិត្តនេះ ហាក់បានជះឥទ្ធិពលចំពោះអនាគតរបស់ Giroud នៅក្នុងក្រុមជម្រើសជាតិខ្លាំងមែនទែន ដោយមានរបាយការណ៍ជាច្រើនរាយការណ៍ថា​ ការប្រកួត Euro នាចុងឆ្នាំនេះ អាចនឹងជាពេលចុងក្រោយម្រាប់ខ្សែប្រយុទ្ធរុបនេះ ។ មិនតែប៉ុណ្ណោះ Giroud បានប្រាប់ Téléfoot ថា៖…

Chelsea បានបង្ខំចិត្តចង់លក់ Reece James ចេញ ដើម្បី​គោរព​តាមច្បាប់ហិរញ្ញវត្ថុរបស់ PL

Chelsea បានបង្ខំចិត្តចង់លក់ Reece James ចេញ ដើម្បី​គោរព​តាមច្បាប់ហិរញ្ញវត្ថុរបស់ PL

ក្លិបតោខៀវ Chelsea គ្រោងនឹងដាក់លក់ប្រធានក្រុម Reece James ចេញ នៅទីផ្សាររដូវក្តៅខាងមុខនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយសម្រួលដល់ការចំណាយរបស់ក្រុម និងគោរពតាមច្បាប់ហិរញ្ញវត្ថុ។ ជាក់ស្តែងក្លិប Chelsea ត្រូវបានគេរំពឹងទុកថានឹងបញ្ចេញកីឡាករនៅក្នុងក្រុមរបស់ខ្លួនមួយចំនួន នៅពេលទីផ្សារដោះដូររដូវក្តៅបើកឡើងវិញនាពេលខាងមុខ ស្របពេល Conor Gallagher និង Ian Maatsen ក៏ត្រូវបានគេរាយការណ៍មកថាកំពុងស្ថិតនៅក្នុង​បញ្ជី​ ត្រូវលក់ចេញផងដែរ។ ហើយឥឡូវនេះ បើតាមកាសែត The Times បានរាយការណ៍មកថា ថ្នាក់ដឹកនាំរបស់ Chelsea កំពុងរៀបចំលក់ប្រធានក្រុមរបស់ខ្លួន គឺខ្សែការពារ James ចេញផងដែរ ដោយកំពុងកំណត់តម្លៃខ្លួនប្រមាណ ៦០លានផោន ។ ជម្រាបជូនផងដែរថា បើទោះបីជា James ត្រូវបានចាត់ទុកថាជាកីឡាករដ៏សំខាន់របស់ក្រុម និងថែមទាំងត្រូវបានផ្តល់ទំនុកចិត្តឲ្យធ្វើជាប្រធានក្រុមក៏ដោយ ប៉ុន្តែដោយសារតែបញ្ហារបួស បានធ្វើឲ្យកីឡាករវ័យ ២៤ឆ្នាំរូបនេះ បង្ហាញខ្លួនត្រឹមតែ ៥ លើកប៉ុណ្ណោះ នៅ PL រដូវកាលនេះ៕

Tuchel និយាយពាក្យសាទរទៅកាន់ក្លិប Leverkusen ក្រោយក្រុមខ្លួនចាញ់ Dortmund

Tuchel និយាយពាក្យសាទរទៅកាន់ក្លិប Leverkusen ក្រោយក្រុមខ្លួនចាញ់ Dortmund

គ្រូបង្វឹកលោក Thomas Tuchel ហាក់បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបាននិយាយពាក្យអបអរសាទរទៅកាន់ក្លិប Bayer Leverkusen បន្ទាប់ពីក្រុមរបស់ខ្លួន ហាក់ដូចជាកាន់តែបាត់បង់ឱកាសប្រកួតប្រជែងពានលីគ ក្រោយចាញ់ក្រុម Dortmund ក្នុងលទ្ធផល ២–០ កាលពីយប់មិញ។ ជាក់ស្តែង ជុំវិញលទ្ធផលបែបនេះ បានធ្វើឲ្យក្រុមការពារជើងឯក Bayern ឥឡូវនេះ កំពុងមាន ១៣ពិន្ទុក តាមពីក្រោយក្រុមកំពូលតារាងលីគ Leverkusen នៅពេលដែលពួកគេបន្តរក្សាភាពខ្លាំងរបស់ខ្លួន ជាមួយនឹងការវាយបកយកជ័យជម្នះទៅលើក្រុម Hoffenheim​​ ផងដែរ។ លើសពីនេះ នៅក្រោយចប់ការប្រកួត លោក Tuchel បាននិយាយប្រាប់ទៅកាន់ Sky Germany ថា ៖ “​សរុបមក ការប្រកួតនេះ ហាក់ដូចជាយើងលេងមិនដល់កម្រិតខ្ពស់នោះឡើយ។ យើងបានគិតក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះថា យើងមិនបានឈានដល់កម្រិតដែលយើងចង់បាននោះឡើយ“។ មិនតែប៉ុណ្ណោះ នៅពេលត្រូវបានគេសួរថាការបរាជ័យនេះ បានធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងសម្រាប់ពានលីគនៅរដូវកាលនេះដែរឬទេ ខណ:លោក Tuchel បានបន្ថែមទៀតថា ៖ ” បាទ គឺពិតប្រាកដណាស់។ ហើយខ្ញុំសូមអបអរសាទរដល់ក្រុម Leverkusen “។

គ្រូបង្វឹក Arsenal បោះពាក្យសម្តីបែបនេះទៅអតីតក្លឹប Man City មុនពេលជួបគ្នាយប់មិញ

គ្រូបង្វឹក Arsenal បោះពាក្យសម្តីបែបនេះទៅអតីតក្លឹប Man City មុនពេលជួបគ្នាយប់មិញ

លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បាននិយាយថា ក្រុម Manchester City បានបង្កើនទម្រង់លេងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងពិភពបាល់ទាត់ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអេស្បាញបានទទួលស្គាល់ថាក្រុមរបស់ខ្លួនក៏កំពុងតែកសាងសមត្ថភាពអោយស្ថិតទៅជិតកម្រិតមួយនោះដែរហើយ។ គួរកត់សម្គាល់ថាការលើកឡើងដូច្នេះគឺមុនពេល Arsenal ត្រូវធ្វើដំណើរមកសួរសុខទុក្ខក្រុមការពារតំណែងជើងឯក Premier League នាកីឡដ្ឋាន Etihad នៅរាត្រីថ្ងៃអាទិត្យនេះ ខណៈ Man. City ជាម្ចាស់ផ្ទះឈរនៅលេខរៀងទី ៣ មាន១ ពិន្ទុតាមពីក្រោយក្រុម Arsenal ។ វាក៏ជាលើកដំបូងក្នុងរយៈពេល ១០ ឆ្នាំដែលក្រុមប្រកួតប្រជែងពាន ទាំង ៣ បន្ទាប់ពី ២៨ ប្រកួតមានគម្លាតពីគ្នាត្រឹមតែ១ពិន្ទុ ខណៈLiverpool ស្ថិតនៅលេខ ២ ។ លោក Arteta អតីតជំនួយការគ្រូបង្វឹក Man.City រូបនេះ បាននិយាយថា : វាជាការប្រកួតដ៏ធំសម្រាប់ក្រុមទាំងពីរ ហើយលទ្ធផលជ័យជំនះនឹងផ្តល់ឱ្យយើងនូវការជំរុញប្រសិនបើយើងឈ្នះ ប៉ុន្តែមានការប្រកួតជាច្រើនដែលត្រូវប្រឈមបន្តទៀត ។យើងបានរៀនពីកម្រិត វាជាកម្រិតដែលយើងចង់នៅ។យើងកាន់តែខិតជិតក្នុងរយៈពេល ២ ឬ ៣…

តារាឆ្នើម Arsenal រូបនេះ ត្រូវបានលោកតា Pep ចង់បានយកមកលេងនៅ Man City

តារាឆ្នើម Arsenal រូបនេះ ត្រូវបានលោកតា Pep ចង់បានយកមកលេងនៅ Man City

គ្រូបង្វឹករបស់ក្រុម Manchester City លោក Pep Guardiola ថ្មីៗនេះ បានបង្ហើបឲ្យដឹងថាគ្រប់ក្លិបទាំងអស់នៅ Premier League សុទ្ធសឹងតែចង់បានខ្សែបម្រើឆ្នើមរបស់ក្លិប Arsenal កីឡាករ Declan Rice នៅក្នុងក្រុមរបស់ខ្លួន។ ជាក់ស្តែង Rice ធ្លាប់បានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្ទេរមកកាន់ក្លិប Man City កាលពីរដូវកាលមុន តែទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត Arsenal ទៅវិញទេ ដែលទទួលបានឱកាសក្នុងការចុះហត្ថលេខាលើតារាឆ្នើមសញ្ជាតិអង់គ្លេសរូបនេះ។ ហើយយ៉ាងណាមិញ នៅមុនពេលក្រុមទាំងពីរត្រូវប៉ះគ្នានៅយប់នេះ លោក Pep បាននិយាយថា ៖ ” គ្រប់ក្រុមទាំងអស់នៅក្នុង Premier League សុទ្ធសឹងតែចង់ចុះហត្ថលេខាលើ Declan Rice”។ ពេលខ្លះនៅទីនេះយើងមានកីឡាករជាច្រើនដែលយើងចង់បាន តែពួកគេទាំងនោះមិនមែនសុទ្ធតែចង់សម្រេចចិត្តចូលរួមជាមួយយើងទេ“។ លោកបន្តទៀតថា ​៖ ” ពេលខ្លះពួកគេមិនគិតរឿងតម្លៃ ឬអ្វីនោះឡើយ ដូច្នេះហើយទើបព្រមព្រៀងនេះមិនអាចកើតឡើងបាន។ តែគាត់ពិតជាបានសម្រេចចិត្តល្អ និងដើរផ្លូវត្រូវ។ ខ្ញុំមិនលាក់បាំងទេ គ្រប់ក្រុមទាំងអស់សុទ្ធតែចង់បាន Rice “៕

Ancelotti ឆ្លើយតបនឹងចចាមអារ៉ាមពាក់ព័ន្ធនឹងការចាកចេញរបស់ Vincius ដោយសារការរើសអើង

Ancelotti ឆ្លើយតបនឹងចចាមអារ៉ាមពាក់ព័ន្ធនឹងការចាកចេញរបស់ Vincius ដោយសារការរើសអើង

អ្នកចាត់ការ Real Madrid លោក Carlo Ancelotti បានឆ្លើយតបនឹងចចាមអារ៉ាម ជុំវិញដំណឹងនៃការចាកចេញរបស់ខ្សែប្រយុទ្ធឆ្នើម Vinicius Jr. នារដូវក្ដៅខាងមុខ។ កីឡាករប្រេស៊ីលរូបនេះ ទទួលរងនូវការរើសអើ.ងជាច្រើនលើកច្រើនសារ ក្នុងរយៈពេល២រដូវកាលចុងក្រោយ ពីការស្រែកពីអ្នកគាំទ្រនៅកីឡដ្ឋាន និងនៅលើបណ្ដាញសង្គម។ អ្នកចាត់ការ Ancelotti ត្រូវបានអ្នកសារព័ត៌មានសួរអំពីស្ថានភាពរបស់ Vinicius ដែលបានសម្រក់ទឹកភ្នែកក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតចាប់ផ្តើមរវាងប្រេស៊ីល និងអេស្ប៉ាញ ដែលនាំឱ្យមានលេចឮនៃដំណឹងចាកចេញរបស់ កីឡាករប្រេស៊ីលរូបនេះ។ លោក Ancelotti បាននិយាយថា៖​ “សម្រាប់ Vinicius វាប្រាកដណាស់ថា ការប្រឆាំងនឹងការរើសអើ.ង ជាបញ្ហាដ៏សំខាន់។ គេបានយកចិត្តទុកដាក់ខ្លាំង ហើយនោះជាអ្វីដែលយើងទាំងអស់គ្នាត្រូវតែធ្វើ យ៉ាងយកចិត្តទុកដាក់ចំពោះរឿងនេះ”។ “ខ្ញុំមិនបារម្ភអំពីដំណឹងនៃការចាកចេញរបស់ Vinicius​ ទេ។ រឿងដែលខ្ញុំបារម្ភនោះគឺ គេមិនអាចបានលេងនាថ្ងៃស្អែក។ នោះជារឿងដែលធ្វើឱ្យខ្ញុំបារម្ភ”។ Vinicius មិនមានឈ្មោះក្នុងបញ្ជីកីឡាករសម្រាប់ការប្រកួតទល់នឹង Athletic Bilbao នោះទេ​ ដោយសារគេរងពិន័យមួយប្រកួត ក្រោយទទួលបានកាតលឿងនៅ La Liga ៥ដង៕

កីឡាករសំខាន់ពីររូបរបស់ Man Utd ជួបរបួស ក្នុងប្រកួតស្មើគ្នា ជាមួយ Brentford

កីឡាករសំខាន់ពីររូបរបស់ Man Utd ជួបរបួស ក្នុងប្រកួតស្មើគ្នា ជាមួយ Brentford

Manchester United ត្រូវប្រឈមនឹងបញ្ហាស្មុគស្មាញចំពោះកាយសម្បទារបស់កីឡាករ នៅពេលដែល Raphael Varane និង Victor Lindelof ត្រូវបានប្ដូរចេញដោយសារបញ្ហារបួសអំឡុងការប្រកួតកាលពីថ្ងៃសៅរ៍ទល់ Brentford។ Varane ចាកចេញពីទីលាន ក្នុងអាការៈរបួសកជើង នៅដើមតង់ទី២ មុនពេលដែល Lindelof ត្រូវបានប្ដូរចូលជំនួសដោយ Lisandro Martinez ដោយសារបញ្ហារបួសផ្សេងមួយទៀត។ ដំណឹងនេះ ក្លាយជាក្ដីកង្វល់សម្រាប់ Man United ស្របពេលដែល Luke Shaw ក៏អវត្តមានផងដែរ ប៉ុន្ដែ Varane បានប្រាប់អ្នកសារព័ត៌មានថា របួសរបស់គេ ពុំធ្ងន់ធ្ងរពេកនោះទេ។ ក្រៅពីកើតក្ដីបារម្ភចំពោះសមាជិកទាំងពីររូបនេះ Man Utd បានជួបការខកចិត្តដែរ ដោយសារមិនអាចយកបាន៣ពិន្ទុពីការប្រកួតទល់ Brentford។ ក្រុមបិសាចក្រហម រំពឹងថា អាចនឹងទទួលជ័យជម្នះក្នុងការប្រកួតនោះ ក្រោយ Mason Mount រកគ្រាប់បាល់នៅម៉ោងបន្ថែមនៃវគ្គទី២ ប៉ុន្ដែ Kirstoffer Ajer បានតាមស្មើមួយគ្រាប់វិញឱ្យ Brentford ក្នុងពេលដែលការប្រកួតកាន់តែកៀកបញ្ចប់៕

គ្រូធំ Enrique ថា Mbappe នៅអាចប្ដូរចិត្តបាន បើចង់បន្ដនៅ PSG

គ្រូធំ Enrique ថា Mbappe នៅអាចប្ដូរចិត្តបាន បើចង់បន្ដនៅ PSG

តារាឆ្នើម Kylian Mbappe នៅតែមានឱកាសក្នុងការផ្លាស់ប្ដូរការសម្រេចចិត្តរបស់គេ ដែលចង់ចាកចេញពី Paris Saint-Germain ក្រោយចប់រដូវកាលនេះ។ នេះបើយោងតាមការលើកឡើងរបស់អ្នកចាត់ការ Luis Enrique កាលពីថ្ងៃសៅរ៍។ បន្ទាប់ពីមានការលើកឡើងអំពីអនាគតរបស់គេ Mbappe បានប្រាប់ PSG កាលពីខែកុម្ភៈថា គេអាចនឹងចាកចេញពីទឹកដី Parc des Princes នាដំណាច់រដូវកាលនេះ ពេលកិច្ចសន្យារបស់គេអស់សុពលភាពនារដូវក្ដៅនេះ ហើយក្លឹប Real Madrid ជាបេក្ខភាពជួរមុខក្នុងការចុះហត្ថលេខាម្ចាស់ជើងឯក World Cup 2018 រូបនេះ។ ទោះយ៉ាងណាក្ដី អ្នកចាត់ការ PSG លោក Enrique បានមានការបើកចំហរ ហើយនិយាយថា Mbappe នៅតែមានឱកាសក្នុងការផ្លាស់ប្ដូរការសម្រេចចិត្ត ដែលចង់ចាកចេញពីក្លឹប។ លោកបាននិយាយថា៖ “ខ្ញុំនៅតែសង្ឃឹមថា Kylian នឹងផ្លាស់ប្ដូរចិត្ត។ គេមិនបាននិយាយអ្វីទេ។ គេនៅតែអាចផ្លាស់ប្ដូរការគិតរបស់គេ។ សាកស្រមៃមើលថា យើងនឹងឈ្នះពាន៤ក្នុងរដូវកាលនេះ ហើយ Kylian ធ្វើការសម្រេចចិត្ត នៅនាទីចុងក្រោយ ហើយសម្រេចចិត្តថា កន្លែងរបស់គេគឺនៅ…