អតីតគ្រូជម្រើសជាតិអង់គ្លេសម្នាក់ ជឿថា Southgate មិនចង់ទៅដឹកនាំ Man Utd ទេ

wolf246 News Post 181

លោក Sam Allardyce បានអះអាងថា គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Gareth Southgate មិនចង់បានតំណែងអ្នកចាត់ការក្លឹប Manchester United នោះទេទោះបីជាមានការភ្ជាប់ក្នុងការផ្លាស់ទៅទឹកដី Old Trafford ក៏ដោយ។

លោក Allardyce ធ្លាប់ដឹកនាំក្រុមតោកំណាចអង់គ្លេសមួយប្រកួតក្នុងឆ្នាំ២០១៦ ហើយត្រូវបានជំនួសដោយលោក Southgate ដែលជួយពួកគេឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup ក្នុងឆ្នាំ២០១៨ និង វគ្គ៨ក្រុមចុងក្រោយនាឆ្នាំ២០២២ ក៏ដូចជាវគ្គផ្ដាច់ព្រ័ត្រ Euro 2020។

កាលពីថ្មីៗនេះ លោក Southgate ត្រូវបានភ្ជាប់នឹងការផ្លាស់ទៅ Man United ខណៈដែលសហម្ចាស់ក្លឹបថ្មី Sir Jim Ratcliffe មានការពេញចិត្តចំពោះការដឹកនាំរបស់អតីតគ្រូបង្វឹក Middlesbrough រូបនេះ ប៉ុន្ដែលោក Allardyce យល់ថា គ្រូបង្គោលអង់គ្លេសបច្ចុប្បន្ន មិនមានបំណងចង់ទៅដឹកនាំក្រុមបិសាចក្រហមឡើយ។

អតីតគ្រូបង្វឹកក្រុម Everton បាននិយាយថា៖ “ខ្ញុំមិនប្រាកដទេថាតើ លោក Gareth នឹងចាកចេញពីការងារក្រុមអង់គ្លេស ដែលគាត់អាចទទួលការងារនៅ Manchester United, គាត់ប្រហែលចង់សម្រាក! គាត់មានអារម្មណ៍រងសម្ពាធរួចទៅហើយនៅក្រុមជម្រើសជាតិអង់គ្លេស ដែលជាក្រុមមិនគួរឱ្យជឿមួយនាពេលនេះ”៕

Similar Posts