Football

Arsenal គ្រោងចំណាយលុយធំ ១៦៥លានផោន ដើម្បីទាក់ទាញតារាឆ្នើម២រូបនេះ

Arsenal គ្រោងចំណាយលុយធំ ១៦៥លានផោន ដើម្បីទាក់ទាញតារាឆ្នើម២រូបនេះ

ក្លឹបកាំភ្លើងធំ Arsenal កំពុងកំណត់គោលដៅលើខ្សែប្រយុទ្ធ និងខ្សែបម្រើស្លាបថ្មីនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ គឺកីឡាករ Alexander Isak របស់ Newcastle United និង Michael Olise របស់ Crystal Palace បាននិយាយថាត្រូវបានបញ្ចូលទៅក្នុងបញ្ជីសំរិតសម្រាំងផ្ទេររបស់ពួកគេ។ Isak គឺជាគោលដៅចម្បងមួយរបស់ Arsenal ហើយកីឡាករអន្តរជាតិស៊ុយអែតត្រូវបានតាមដានយ៉ាងខ្លាំងដោយក្រុមកាំភ្លើងធំ មុនពេលគាត់បានបញ្ចប់ការផ្ទេរប្រាក់ ៦៣លានផោន ទៅកាន់ក្រុម Magpies ក្នុងខែសីហា ឆ្នាំ ២០២២។ បច្ចុប្បន្ន Isak មានតម្លៃខ្លួនផ្ទេរប្រមាណ ១០០លានផោន។ ទន្ទឹមនឹងនោះ Olise បានធ្វើឱ្យនាយកដ្ឋានស៊ើបអង្កេតរបស់ Arsenal មានការចាប់អារម្មណ៍ បើទោះបីជាលេងបានត្រឹមតែ៩ប្រកួតនៅ Premier League រដូវកាលនេះ ដោយសារតែរបួសក៏ដោយ។ គួរជម្រាបដែរថា កីឡាករវ័យ ២២ឆ្នាំ ក៏កំពុងត្រូវបានតាមដានយ៉ាងខ្លាំងពី Manchester City និង Manchester United ខណៈពេលដែល Chelsea ធ្លាប់បានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងគួរសមលើខ្សែបម្រើស្លាបរូបនេះ ខណ:ដែលកិច្ចសន្យារហូតដល់ខែមិថុនាឆ្នាំ…

បីសាចក្រហម Man Utd នៅតែតាមប្រមាញ់ខ្សែប្រយុទ្ធនៅ Bundesliga រូបនេះមិនបោះបង់ឡើយ

បីសាចក្រហម Man Utd នៅតែតាមប្រមាញ់ខ្សែប្រយុទ្ធនៅ Bundesliga រូបនេះមិនបោះបង់ឡើយ

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំ ដើម្បីបន្តការចាប់អារម្មណ៍របស់ពួកគេលើខ្សែប្រយុទ្ធរបស់ក្លឹប Stuttgart គឺ Serhou Guirassy ក្នុងអំឡុងពេលទីផ្សារដោះដូរមកដល់ បើទោះជាតាមចែចូវជាយូរមកហើយនោះ។ ខ្សែប្រយុទ្ធ Guirassy មានតម្លៃប្រាក់ឈ្នួលទាមទារក្នុង ១ឆ្នាំ ប្រមាណ ១៧លានផោន កាលពីដើមឆ្នាំខែមករាកន្លងទៅ។ ទន្ទឹមនឹងនេះដែរ Guirassy ស៊ុតបញ្ចូលទីបាន ២៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ២ដង ក្នុងការបង្ហាញខ្លួន ២៥លើក សម្រាប់ក្លឹបអាឡឺម៉ង់នៅរដូវកាលនេះ រួមទាំង ២៥គ្រាប់ក្នុង ២៣ប្រកួត នៅលីគ Bundesliga ។ គួរជម្រាបដែរថា កីឡាករវ័យ ២៨ឆ្នាំ រូបនេះមានកិច្ចសន្យាជាមួយក្រុម Stuttgart រហូតដល់ខែមិថុនា ឆ្នាំ ២០២៦ ប៉ុន្តែក្លឹប Stuttgart មានការស្ទាក់ស្ទើរក្នុងការរក្សាគាត់ឲ្យស្នាក់នៅក្លឹបបន្ត ខណៈក្លឹបនៅអង់គ្លេស២ ផ្សេងទៀតក៏កំពុងចាប់អារម្មណ៍លើរូបគេផងដែរ។ បន្ថែមពីនេះ Man Utd ត្រូវការខ្សែប្រយុទ្ធមានសមត្ថភាពដូចជា Guirassy ជាខ្លាំង សម្រាប់ជំនួស Rasmus Hojlund នៅពេលដែលរូបគេមានបញ្ហាណាមួយកើតឡើង…

Bayern Munich ប្ដេជ្ញាមិនទទួលសំណើផ្ទេរតារាឆ្នើមមួយរូបនេះ ខណៈ Man City កំពុងចង់បាន

Bayern Munich ប្ដេជ្ញាមិនទទួលសំណើផ្ទេរតារាឆ្នើមមួយរូបនេះ ខណៈ Man City កំពុងចង់បាន

ខ្សែបម្រើប្រយុទ្ធ Jamal Musiala ត្រូវបានរាយការណ៍ថា មិនស្ថិតនៅក្នុងគម្រោងលក់ចេញរបស់ក្លឹប Bayern Munich នោះទេ បើទោះបីជាមានការភ្ជាប់រូបគេទៅនឹងក្លឹប Manchester City ក៏ដោយ។ ក្លឹបមេឃខៀវ ត្រូវបានរាយការណ៍ថាបានសម្លឹងឃើញខ្សែបម្រើវ័យ២១ឆ្នាំ ប៉ុន្ដែបើយោងតាមប្រភពពី Sky Germany បានឱ្យដឹងថា Bayern នឹងមកិនលក់រូបគេឡើយ។ ប្រភពខាងលើបានអះអាងផងដែរថា នាយកផ្នែកកីឡារបស់ក្លឹបយក្សអាល្លឺម៉ង់ នឹងបដិសេធរាល់សំណើទាំងអស់សម្រាប់ការផ្ទេរ ខ្សែបម្រើប្រយុទ្ធដ៏ឆ្នើមរូបនេះ ហើយក្លឹបចង់បន្ដកិច្ចសន្យារបស់គេ ខណៈបច្ចុប្បន្នមានសុពលភាពដល់ឆ្នាំ២០២៦៕

Roma សម្រេចចិត្តលើអនាគតរបស់ De Rossi ដោយសារលទ្ធផលនៅពាន Europa League

Roma សម្រេចចិត្តលើអនាគតរបស់ De Rossi ដោយសារលទ្ធផលនៅពាន Europa League

ក្លឹប AS Roma បានប្រកាសថា វីរបុរស Daneile De Rossi នឹងបន្ដដឹកនាំក្រុម ក្រៅតែពីដំណាច់រដូវកាលនេះ។ លោក De Rossi ត្រូវបានតែងតាំងជាអ្នកចាត់ការរបស់របស់ Roma ដែលមានកុងត្រារហូតដល់ចប់រដូវកាលនេះ ហើយពេលនេះក្លឹបបានប្រកាសថា ពួកគេបានបន្លាយបន្ថែម១រដូវកាលនេះ។ លោក De Rossi បានមកជំនួសតំណែងលោក Jose Mourinho នៅពេលដែលក្រុមមានមូលដ្ឋានក្នុងទីក្រុងរ៉ូមឈរនៅក្នុងចំណាត់ថ្នាក់លេខ៩នៅក្នុងលីគ។ បន្ទាប់ពីមិនបរាជ័យ៧ប្រកួតនៅក្នុងក្របខណ្ឌ Serie A ពួកគេបានឡើងទៅកាន់លេខ៥ នៅក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិអ៊ីតាលី។ ហើយបច្ចុប្បន្ន Roma ក៏បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League ផងដែរ៕

មេធំ Laporta និយាយផ្តែផ្តាំបែបនេះទៅ​កាន់ Real Madrid មុនប្រកួត El Clasico

មេធំ Laporta និយាយផ្តែផ្តាំបែបនេះទៅ​កាន់ Real Madrid មុនប្រកួត El Clasico

ប្រធានក្លឹប Barcelona លោក Joan Laporta បាននិយាយប្រាប់អ្នកសារព័ត៌មាន ចំពោះការខកចិត្តដែលក្រុមរបស់លោកធ្លាក់ចេញពី UEFA Champions League ប៉ុន្ដែលោកសង្ឃឹមថាក្រុមដឹកនាំដោយលោក Xavi នឹងទទួលបានជ័យជម្នះទល់ Real Madrid។ លោក Laporta បាននិយាយថា៖ “ខ្ញុំមានការខកចិត្ត ព្រោះយើងមានសង្ឃឹមច្រើនជាងពួកគេ ហើយខ្ញុំគិតថាពួកគេមានទំនុកចិត្តជាង។ ពេលនេះគ្មានផ្សេងទៀតទេ យើងត្រូវតែជម្នះការខកចិត្តនេះ”។ ប្រធានក្លឹប Barca រូបនេះ ក៏បានព្រមានទៅកាន់ Real Madrid ផងដែរ មុនក្រុមទាំងពីរជួបគ្នានៅក្នុងក្របខណ្ឌ La Liga នាថ្ងៃអាទិត្យនេះ។ លោក Laporta បានបន្ដថា៖ “យើងពិតជាខកចិត្ត ប៉ុន្ដែខ្ញុំរង់ចាំការធ្វើដំណើរទៅម៉ាឌ្រីដ ដើម្បីឈ្នះការប្រកួត”៕

Valverde និង Militao សុំមិនស៊ុតប៉េណាល់ទី​ ទល់នឹង Man City មូលហេតុដោយសាររឿងនេះ

Valverde និង Militao សុំមិនស៊ុតប៉េណាល់ទី​ ទល់នឹង Man City មូលហេតុដោយសាររឿងនេះ

Real Madrid បានធានាឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League បន្ទាប់ពីបានទម្លាក់ Manchester City ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី កាលពីថ្ងៃពុធ។ ក្រុមដឹកនាំដោយលោក Carlo Ancelotti ទទួលបានជ័យជម្នះលើក្រុមការពារជើងឯក Man City ពីការស៊ុតបាល់១១ម៉ែត្រ ៤-៣ ដែលធ្វើបានសម្រេចដោយ Jude Bellingham, Nacho, Lucas Vazquez និង Antonio Rudiger ខណៈការស៊ុតរបស់ Luka Modric ត្រូវបានអ្នកចាំទីរបស់ Man City ជួយសង្គ្រោះ។ ទោះយ៉ាងណាក្ដី លោក Davide Ancelotti ដែលជាជំនួយការគ្រូបង្វឹក បានទម្លាយឱ្យដឹងថា មានកីឡាករដែលសុំមិនស៊ុតបាល់១១ម៉ែត្រ។ លោកនិយាយថា៖ “Federico (Valverde) ត្រូវបានជ្រើសរើសជាអ្នកស៊ុតបាល់ទី៥ ប៉ុន្ដែគេបានប្រាប់ខ្ញុំថា គេហត់នឿយខ្លាំងណាស់ ដូច្នេះយើងបានសម្រេចចិត្តយក Rudiger វិញ។ វាអាស្រ័យទៅលើក្រុមការងារគ្រូបង្វឹក ថាត្រូវជ្រើសរើសនរណា”។ មានការរាយការណ៍ផងដែរថា ខ្សែការពារ…

Van Dijk បាននិយាយបែបនេះ ទៅកាន់មិត្តរួមក្រុម Liverpool ក្រោយធ្លាក់ពី Europa League

Van Dijk បាននិយាយបែបនេះ ទៅកាន់មិត្តរួមក្រុម Liverpool ក្រោយធ្លាក់ពី Europa League

Virgil van Dijk បានទទូចឱ្យសមាជិករបស់ Liverpool មានការប្រឹងប្រែងសម្រាប់ឱកាសលើកចុងក្រោយ ក្នុងការប្រជែងពាន Premier League បន្ទាប់ពីក្រុមរបស់គេបានជ្រុះចេញពី Europa League។ Liverpool ទទួលបានជ័យជម្នះ ១-០ ក្នុងការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយ Europa League ប៉ុន្ដែមិនអាចជួយឱ្យពួកគេឡើងទៅវគ្គបន្ទាប់បានទេ ដោយសារបរាជ័យក្នុងជើងទី១ រហូតដល់ ៣-០។ បន្ទាប់ពីបាត់បង់ឱកាសបន្តនៅក្នុងពានអឺរ៉ុប Van Dijk បានប្រាប់ឱ្យមិត្តរួមក្រុមហង្សក្រហម មានការរួបរួម ដើម្បីប្រជែងពាន Premier League ដោយចាប់ផ្ដើមពីការប្រកួតទល់ Fulham នាថ្ងៃអាទិត្យ។ ខ្សែការពារហូឡង់និយាយថា៖ “យើងមានការប្រកួតដ៏ល្អ ការព្យាយាមយ៉ាងអស្ចារ្យ ហើយយើងទទួលបានជ័យជម្នះ ប៉ុន្ដែមិនទាន់ឈានដល់តាមការចង់បាននោះទេ។ វាជាការប្រសើរឡើង ប៉ុន្ដែជាក់ស្ដែងគឺធ្លាក់ចេញទៅហើយ ហើយយើងត្រូវផ្លាស់ប្ដូរស្ថានភាពឱ្យបានលឿន ហើយ្វើដំណើរទៅប្រកួតនៅទីក្រុងឡុងដ៍នាថ្ងៃអាទិត្យ។ យើងមានរាល់ទំនួលខុសត្រូវសម្រាប់ការប្រកួតនេះ ទាំងស្មារតី និងកាយសម្បទា។ យើងពិតជាខកចិត្តចំពោះការធ្លាក់ចេញពីការប្រកួត ដែលយើងពិតជាចង់ឈ្នះ”។ “យើងត្រូវការគ្រប់គ្នា ក្នុងឱកាសចុងក្រោយ ដោយនេះជាអារម្មណ៍ដែលខ្ញុំមាននៅពេលនេះ”៕

Real Madrid នឹងមិនទិញផ្ដាច់កុងត្រាកីឡាករ Bayer Leverkusen ម្នាក់នេះ ពេលចប់កុងត្រាខ្ចីជើងឡើយ

Real Madrid នឹងមិនទិញផ្ដាច់កុងត្រាកីឡាករ Bayer Leverkusen ម្នាក់នេះ ពេលចប់កុងត្រាខ្ចីជើងឡើយ

ក្លឹប Real Madrid បានព្រមព្រៀងកិច្ចសន្យាខ្ចីជើងររយៈពេលមួយឆ្នាំ ជាមួយនឹងក្លឹប Bayer Leverkusen ក្នុងការនាំយកខ្សែប្រយុទ្ធវ័យក្មេង Iker Bravo ដែលធ្លាប់លេងនៅក្នុងក្រុមថ្នាលរបស់ Barcelona, La Masia។ ក្លឹបទាំងពីរបានយល់ព្រមបន្ថែមកុងត្រាខ្ចីជើងមួយឆ្នាំទៀត កាលពីរដូវក្ដៅឆ្នាំមុន។ Bravo ចាប់ផ្ដើមនៅក្នុងក្រុម Real Madrid Castilla ប៉ុន្ដែគេត្រូវបានបញ្ជូនទៅក្រុម U19 នាប៉ុន្មានខែចុងក្រោយ ដោយសារការលេងរបស់គេមិនត្រូវចិត្តគ្រូបង្វឹក Raul Gonzalez។ Bravo តាំងពីពេលនោះមក បង្ហាញសមត្ថភាពយ៉ាងល្អ ដែលអាចឱ្យក្លឹបអធិរាជស ពិចារណាក្នុងការចុះហត្ថលេខាផ្ទេរជាអចិន្ត្រៃយ៍ នេះបើយោងតាមប្រភពពី Relevo។ ប៉ុន្ដែមានការអះអាងថា ការរួមចំណែករបស់គេ ក្នុងពីររដូវកាលចុងក្រោយ មិនទាន់គ្រប់គ្រាន់ឱ្យក្លឹបអេស្ប៉ាញ ចំណាយទឹកប្រាក់ ចន្លោះពី៨ទៅ១០លានអឺរ៉ូ ដើម្បីទិញគេពីក្លឹប Leverkusen ឡើយ។ Bravo នឹងត្រលប់ទៅក្លឹបអាល្លឺម៉ង់ វិញក្នុងរដូវក្ដៅ ខណៈគេមានសំណើពីក្លឹបនៅអេស្ប៉ាញ អ៊ីតាលី និងព័រទុយហ្កាល់៕

ច្បាស់ការណ៍ហើយ! ខ្សែ​ប្រយុទ្ធ​បារាំង Anthony Martial នឹង​ចែក​ផ្លូវ​ពី Man United

ច្បាស់ការណ៍ហើយ! ខ្សែ​ប្រយុទ្ធ​បារាំង Anthony Martial នឹង​ចែក​ផ្លូវ​ពី Man United

អ្នក​រាយការណ៍​ព័ត៌មាន​ទីផ្សារ​ដោះដូរ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​លោក Fabrizio Romano បាន​បញ្ជាក់​ថា Anthony Martial នឹង​ចាកចេញ​ពី Manchester United នៅ​បិទ​បញ្ចប់​រដូវ​កាល​ខាង​មុខ ពោល​ចំ​ពេល​ដែល​សុពលភាព​កុងត្រា​ត្រូវ​ផុត​កំណត់ ដោយ​គ្មាន​ការ​បន្ត​ថ្មី​អ្វី​ទាំង​អស់។ នេះ​មាន​ន័យ ខ្សែ​ប្រយុទ្ធ​បារាំង​នឹង​ត្រូវ​ចាយ​ពេល​ប៉ុន្មាន​ខែ​សេសសល់ ដ្បិត​បើ​គេ​បាន​សម្រាក​អស់​រយៈ​ពេល​យូរ​មក​ហើយ​ដោយ​សារ​បញ្ហា​របួស តាំង​ពី​ដើម​ខែ​ធ្នូ។ វា​ក៏​ជា​ដើមចម​នាំ​ឲ្យ​គេ​ឈាន​ដល់​ការ​ចាកចេញ​ផង​ដែរ បើ​តាម​ការ​ប៉ាន់ស្មាន។ មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​អំពី​ទ្រនំ​ថ្មី​បន្ទាប់​ទៀត​របស់ Martial ខណៈ​កន្លង​មក​ធ្លាប់​មាន​ដំណឹង​ខាង Sevilla ចង់​បាន​គេ​ទៅ​ចូលរួម។ ឥឡូវ​បើ​យក​ក៏​អាច​យក​ក្នុង​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន ពោល​ទាមទារ​ការ​ចាយ​តែ​លើ​ប្រាក់​ឈ្នួល​មួយ​ប៉ុណ្ណោះ​ឯង។ ការ​ខកខាន​របស់​គេ​កន្លង​មក ពិត​ជា​នឹង​មាន​ការ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​សម្រេច​របស់​អ្នកចាត់ការ​ជម្រើស​បារាំង ត្រៀម​ព្រឹត្តិការណ៍ EURO 2024 ខាង​មុខ។ រំឭក​ដែរ​ថា ប្រយុទ្ធ​ប្រអប់​វ័យ ២៨ ឆ្នាំ​រូប​នេះ គេ​បាន​មក​ចូលរួម​ជាមួយ​ក្លឹប​ម្ចាស់ដី Old Trafford តាំង​រដូវ​ក្តៅ ឆ្នាំ ២០១៥។ សរុប​ការ​ឈរ​ជើង​ជូន​ក្លឹប ៣១៧ ប្រកួត គេ​អាច​រក​បាន ៩០ គ្រាប់​និង Assist ៤៨ លើក ជាមួយ​ការ​ឈ្នះ​ពាន​រង្វាន់​ហូហែរ​គួរសម​តាំង​ពី Europa League, FA Cup,…

ទិន្នន័យ​កីឡាករដែល​រត់​លឿន​បំផុត​នៅ​តំណែង​សំខាន់​នីមួយៗ​លើ​ទីលាន​ប្រចាំ​ Premier League

ទិន្នន័យ​កីឡាករដែល​រត់​លឿន​បំផុត​នៅ​តំណែង​សំខាន់​នីមួយៗ​លើ​ទីលាន​ប្រចាំ​ Premier League

ទិន្នន័យ​ថ្មី​បាន​បង្ហាញ​ចេញ​មក​ពាក់ព័ន្ធ​នឹង​កីឡាករ​រត់​លឿន​បំផុត គ្រប់​តំណែង​ទាំង​អស់​ប្រចាំ​ក្របខ័ណ្ឌ Premier League ​នា​រដូវ​កាល​នេះ តែ​យ៉ាង​ណា​ចាប់​អារម្មណ៍​បែរ​មិន​ឃើញ​ជើង​ល្បឿន​រដូវ​កាល​ចាស់​ដូច Kyle Walker របស់ Man City និង Darwin Nunez របស់ Liverpool។ បើ​តាម​របាយការណ៍​ Sportlogiq បាន​បង្ហាញ​ថា កីឡាករ​លេង​តំណែង​ការពារ​កណ្តាល (CB) គឺ Micky van de Ven ដែល​រត់​លឿន​បំផុត​នៅ Premier League ហើយ​បាន​លេង​យ៉ាង​ហោច​ណាស់ ៤៥០ នាទី​លើ​ទីលាន គេ​រត់​ល្បឿន​អតិបរមា ៣៦ គ.ម/ម៉ ខណៈ​តំបន់​ប្រយុទ្ធ​ស្លាប Pedro Neto ដែល​លឿន​បំផុត​នោះ គឺ ៣៥ គ.ម/ម៉។ គេ​ស្មើ​គ្នា​នឹង​ប្រយុទ្ធ​ប្រអប់ Moussa Diaby របស់ Aston Villa ក៏​ល្បឿន​ប៉ុន​នោះ​ដែរ ខណៈ​ការពារ​ស្លាប​គឺ​ជា Diogo Dalot របស់ Man United…