Ten Hag ត្រៀមខ្លួនរួចរាល់ហើយ ក្នុងការដើរចេញពីក្លិបបើសិនរឿងនេះកើតឡើង
គ្រូបង្វឹកលោក Erik ten Hag ត្រូវបានគេរាយការណ៍មកថា បានត្រៀមរួចជាស្រេចហើយ ក្នុងការដើរចេញពីក្លិបបិសាចក្រហម Manchester United នៅចុងបញ្ចប់នៃរដូវកាលនេះ ប្រសិនបើលោកមិនទទួលបានការធានាពីសំណាក់ម្ចាស់ក្លិបថ្មីលោក Sir Jim Ratcliffe និងសម្ព័ន្ធក្រុមហ៊ុន INEOS។ ជាក់ស្តែងលោក Sir Jim Ratcliffe និងលក្រុមហ៊ុន INEOS បានចូលមកកាន់ក្រុមភាគហ៊ុនមួយចំណែកធំ នៅក្នុងក្លិប Man United កាលពីដើមឆ្នាំនេះ ហើយបានកំណត់រួចហើយអំពីការផ្លាស់ប្តូរសំខាន់ៗមួយចំនួន ចំពោះប្រតិបត្តិការបាល់ទាត់របស់ក្លិប។ ទន្ទឹមនឹងនេះ លោក Ratcliffe និងបុគ្គលិករបស់លោក ក៏បានជួបជាមួយលោក Ten Hag រួចហើយផងដែរ ដើម្បីពិភាក្សាអំពីផែនការសម្រាប់រដូវកាលក្រោយ នៅពេលដែលការផ្លាស់ប្តូរដ៏សំខាន់មួយ ទំនងជាអាចនឹងកើតឡើង។ ហើយឥឡូវនេះ បើតាមកាសែត The Mirror បានរាយការណ៍មកថា លោក Ten Hag អាចនឹងដើរចេញពីតំណែងរបស់ខ្លួន នៅចុងបញ្ចប់នៃរដូវកាលនេះ ប្រសិនបើលោកមិនទទួលបានការគាំទ្រពេញលេញ និងការប្តេជ្ញាចិត្តពីសំណាក់ម្ចាស់ក្លិបថ្មីទេនោះ។ ជម្រាបជូនផងដែរថា លោក Ten…