Football

ក្លឹបយក្សមួយនៅអេស្ប៉ាញទាក់ទងចង់ចែចូវ ខ្សែការពារវ័យក្មេងម្នាក់នេះរបស់ Leverkusen

ក្លឹបយក្សមួយនៅអេស្ប៉ាញទាក់ទងចង់ចែចូវ ខ្សែការពារវ័យក្មេងម្នាក់នេះរបស់ Leverkusen

Atletico Madrid កំពុងសម្លឹងមើលឱកាសក្នុងការពង្រឹងបន្ថែមនៅតំបន់ការពារនៅក្នុងរដូវក្ដៅនេះ ហើយខ្សែការពារកណ្ដាលវ័យក្មេង Piero Hincapie ជាគោលដៅមួយសម្រាប់ក្លឹបយក្សអេស្ប៉ាញ។ កីឡាករវ័យ២២ឆ្នាំរបស់ក្លឹប Bayer Leverkusen បានបង្ហាញសមត្ថភាពយ៉ាងល្អនៅក្នុងរដូវកាលនេះ ដែលជួយក្រុមរបស់ខ្លួនឈ្នះជើងឯក Bundesliga ហើយបើយោងតាមសារព័ត៌មាន AS បានឱ្យដឹងថា Atletico បានទាក់ទងទៅ Leverkusen ដើម្បីផ្ទេរ កីឡាករអេក្វាទ័ររូបនេះ។ ប៉ុន្ដែសំណើរបស់ពួកគេត្រូវបានក្លឹបអាល្លឺម៉ង់បដិសេធ ដោយក្លឹបមិនចង់បាត់បង់សមាជិកដ៏សំខាន់នោះទេ ក្នុងគោលបំណងរក្សាលំនឹងក្រុមសម្រាប់រដូវកាលក្រោយ។ មុនពេលលេចឮដំណឹងពាក់ព័ន្ធនឹង Hincapie, Atletico ក៏ត្រូវបានភ្ជាប់ជាមួយនឹងខ្សែការពារ Jean-Clair Todibo របស់ Nice និង Cristhian Mosquera របស់ក្លឹប Valencia ផងដែរ៕

Sevilla និង Real Betis ចង់ខ្ចីជើងខ្សែបម្រើវ័យក្មេងរូបនេះពីក្លឹប Real Madrid នៅរដូវក្តៅខាងមុខ

Sevilla និង Real Betis ចង់ខ្ចីជើងខ្សែបម្រើវ័យក្មេងរូបនេះពីក្លឹប Real Madrid នៅរដូវក្តៅខាងមុខ

ខ្សែបម្រើវ័យក្មេង Arda Guler ពិបាកទទួលបានឱកាសលេងនៅ Real Madrid នារដូវកាលនេះ ហើយគេអាចនឹងចាកចេញពីក្លឹប ក្រោមកិច្ចសន្យាខ្ចីជើង នារដូវកាលក្រោយ។ នៅក្នុងសប្ដាហ៍នេះ មានការរាយការណ៍ថា ក្លឹប Sevilla បានទាក់ទងទៅ Real Madrid ដើម្បីសាកសួរចង់ខ្ចីជើងកីឡាករតួកគីនារដូវក្ដៅនេះ។ ប៉ុន្ដែមានការរាយការណ៍ថា ក្លឹបយក្សអេស្ប៉ាញ ចង់ឱ្យ Guler ចូលរួមក្លឹបដែលមានកៅអី Champions League ដោយលេងខ្ចីជើង។ ពេលនេះ សារព័ត៌មាន AS បានអះអាងថា ក្លឹបរួមទីក្រុងម៉ាឌ្រីដ Real Betis ក៏កំពុងតាមដានស្ថានភាពរបស់ Guler ផងដែរ ខណៈក្រុមដឹកនាំដោយលោក Manuel Pellegrini កំពុងមានការប្រកួតប្រជែងក្នុងការដណ្ដើមកៅអីពានអឺរ៉ុប។ ប្រសិនបើ Real Madrid ចង់ឱ្យ Guler ចូលរួមក្លឹបនៅ UCL ពួកគេអាចមានជម្រើសឱ្យខ្សែបម្រើរូបនេះផ្លាស់ទៅ Girona ឬទៅចូលរួមក្លឹបក្រៅប្រទេស៕

ខ្សែការពារ Ronald Araujo កំពុងទាក់ទងក្លឹបយក្សមួយនៅអាល្លឺម៉ង់ បន្ទាប់ពីមិនច្បាស់លាស់នៅ Barca

ខ្សែការពារ Ronald Araujo កំពុងទាក់ទងក្លឹបយក្សមួយនៅអាល្លឺម៉ង់ បន្ទាប់ពីមិនច្បាស់លាស់នៅ Barca

បន្ទាប់ពីទទួលបានកាតក្រហម ក្នុងការប្រកួតទល់ Paris Saint-Germain, អនាគតរបស់ខ្សែការពារ Ronald Araujo ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ខណៈមានការរាយការណ៍ថា គេបានចរចាក្នុងការចាកចេញពីក្លឹប។ យោងតាមប្រភពពីអ្នកសារព័ត៌មាន Lluis Canut បានប្រាប់ទៅ ONZE បានឱ្យដឹងថា ភ្នាក់ងាររបស់ Araujo បានជួបពិភាក្សាជាមួយ Bayern Munich សម្រាប់ការចុះកុងត្រា ក្នុងករណីដែល Barcelona អនុញ្ញាតឱ្យខ្សែការពារឆ្នើមរបស់ពួកគេចាកចេញ។ ក្លឹបអាល្លឺម៉ង់ ចង់ឈានដល់ការព្រមព្រៀងជាមួយ Araujo មុនពេលពួកគេចរចាជាមួយ Barca។ ប្រភពខាងលើបានបញ្ជាក់ថាខ្សែការពារវ័យ២៥ឆ្នាំ អាចនឹងមានតម្លៃផ្ទេរចន្លោះពី៦៥ទៅ៧០លានអឺរ៉ូ។ កិច្ចសន្យាបច្ចុប្បន្នរបស់ Araujo នៅទឹកដី Camp Nou មានសុពលភាពរហូតដល់ឆ្នាំ២០២៦ ខណៈក្លឹបបានសន្យាថា នឹងផ្ដល់កិច្ចសន្យាថ្មី ជាមួយនឹងការដំឡើងប្រាក់ឈ្នួល។ ប៉ុន្ដែប្រសិនបើការចរចាកុងត្រា មិនអាចធ្វើទៅបាន នោះក្លឹបនឹងពិចារណាលក់រូបគេនៅក្នុងទីផ្សាររដូវក្ដៅនេះ៕

Phil Foden បង្ហើបថា ​លើ​ជញ្ជាំង​ទីលាន​ហ្វឹកហាត់ Man City នៅ​មាន​ពាក្យ​លើក​ទឹកចិត្ត​មួយនេះ

Phil Foden បង្ហើបថា ​លើ​ជញ្ជាំង​ទីលាន​ហ្វឹកហាត់ Man City នៅ​មាន​ពាក្យ​លើក​ទឹកចិត្ត​មួយនេះ

ដូចយើងបាន​ដឹង​ថា ក្លឹប​សំពៅ​មាស Manchester City បាន​របូត​ពាន​ធំ UEFA Champions League ក្រោម​ថ្វី​ជើង​របស់​ស្តេច​ស Real Madrid នាំ​ឲ្យ​ពួក​គេ​សេសសល់​ឱកាស​ឈ្នះ​ត្រឹម​ពាន​ពីរ​ប៉ុណ្ណោះ​មាន Premier League និង FA Cup។ ដោយឡែក​ថ្មីៗ​នេះ Phil Foden ជា​យុវជន​ឆ្នើម​នៅ Etihad Stadium ក៏​បាន​ទម្លាយ​អំពី​សារ​ដែល​បាន​សរសេរ​នៅ​លើ​ជញ្ជាំង​ទីលាន​ហ្វឹកហាត់​របស់​ក្លឹប អំពី​ឆន្ទៈ​ដែល​ពួក​គេ​ត្រូវ​ដាក់​ចិត្ត​ខិតខំ​បន្ត គឺ​ពាន​ PL សម័យ​កាល​ទី​បួន។ កីឡាករ​អង់គ្លេស​ប្រាប់​ទៅ​សារព័ត៌មាន Daily Mail យ៉ាង​ដូច្នោះ​ថា៖ “យើង​ដឹង​ច្បាស់​ថា បើ​យើង​ឈ្នះ Premier League សារ​នេះ វា​គឺ ជា​អ្វី​ថ្មី​ដែល​ពួក​យើង​នឹង​បង្កើត​វា​ឡើង គ្រប់​គ្នា​បាន​ដាក់​ក្រសែ​ភ្នែក​លើ​រឿង​នោះ ហើយ​រាល់​ពេល​យើង​ដាក់​ជើង​លើ​ទីលាន យើង​សម្លឹង​ទៅ​លើ​ជញ្ជាំង​គឺ​ពាក្យ​ថា ‘គ្មាន​នរណា​ធ្លាប់​បាន​ឈ្នះ Premier League ៤ សម័យ​ជាប់​ពី​មុន​មក​ទេ’។ គួរ​ឲ្យ​ដឹង​ថា ជា​ការ​ពិត ៣ សម័យ​កាល​មុន​រាប់​ចាប់​តាំង​ពី​រដូវ​កាល ២០២០/២១, ២០២១/២២, ២០២២/២៣ សុទ្ធ​សឹង​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក…

Martinez អ្នកចាំទីរបស់ Aston Villa នឹង​ត្រូវ​ព្យួរ​ឈ្មោះ​នៅ​ប្រកួត​ជើង​ទី ១ ទល់ Olympiacos

Martinez អ្នកចាំទីរបស់ Aston Villa នឹង​ត្រូវ​ព្យួរ​ឈ្មោះ​នៅ​ប្រកួត​ជើង​ទី ១ ទល់ Olympiacos

សម្រាប់​ក្លឹប Aston Villa គឺ​ជាក្លឹប ១ ក្នុង​ចំណោម ៧ ក្លឹប​ដែល​សេសសល់ ឈរ​ជើង​នៅ​ពាន​រង្វាន់​អឺរ៉ុប​រដូវ​កាល​នេះ ហើយ​ពួក​គេ​កំពុង​ស្ថិត​នៅ​វគ្គ​ក្តៅ​គគុក ៤ ក្រុម​ចុងក្រោយ ត្រៀម​ប៉ះ Olympiacos នា​ពេល​ខាង​មុខ នៅ​ពាន​រង្វាន់ Europa Conference League។ យ៉ាង​ណា​មក​ទល់​ម៉ោង​នេះ មាន​ការ​បញ្ជាក់​ច្បាស់​ជា​ថ្មី​ម្តង​ទៀត សារ​នេះ​តាម​រយៈ​អ្នក​នាំ​ពាក្យ​របស់​សមាគម​បាល់ទាត់​អឺរ៉ុប UEFA តែ​ម្តង គឺ​ថា អ្នកចាំទី​ដៃ​ទី​មួយ​របស់​ម្ចាស់ដី Villa Park កីឡាករ Emiliano Martinez នឹង​សម្រេច​ត្រូវ​បាន​ព្យួរ​ឈ្មោះ​នៅ​ប្រកួត​ជើង​ទី​មួយ ក្រោម​ហេតុផល​រង​ពិន័យ​គ្រប់​ចំនួន​កាត។ តាម​ច្បាប់​ចែង​ថា កីឡាករ​ណា​ដែល​ទទួល​កាត​លឿង​ដល់​ ៣ លើក នៅ​រដូវ​កាល​ទោល នឹង​ត្រូវ​ព្យួរ​ឈ្មោះ​នា​មួយ​ប្រកួត​បន្ទាប់។ សម្រាប់​អ្នកចាំទី​ដៃ​ឯក​សញ្ជាតិ​អាហ្សង់ទីន​ខាង​លើ​វិញ គឺ​​នៅ​ប្រកួត​ទល់​ក្លឹប​បារាំង Lille កន្លង​ទៅ​ទាំង​អស់ ដូច​ជើង​ទី​មួយ​វគ្គ ៨ ក្រុម​គេ​បាន​កាត​លឿង​មួយ​ហើយ ដល់​ជើង​ទី​ពីរ​ក៏​មាន ២ លើក​ទៀត នៅ​មុន​និង​ក្រោយ ១២០ នាទី៕

Romano បង្ហាញ​ច្បាស់ថា Bayern ពិត​ជា​ចាប់​អារម្មណ៍​ចង់​បាន Zinedine Zidane ពិតមែន

Romano បង្ហាញ​ច្បាស់ថា Bayern ពិត​ជា​ចាប់​អារម្មណ៍​ចង់​បាន Zinedine Zidane ពិតមែន

ក្លឹប Bayern Munich ហាក់​កំពុង​ពិចារណា​ចាប់​អារម្មណ៍​ចង់​បាន​គ្រូ​សញ្ជាតិ​បារាំង Zinedine Zidane ដែល​ទំនេរ​ជើង​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ហើយ​នោះ។ វាបន្ទាប់​តែ​លោក Thomas Tuchel ហាក់​ធ្វើ​មិន​សូវ​បាន​ល្អ​នៅ​រយៈ​ពេល​ចុងក្រោយ ជា​ពិសេស​នៅ​ក្របខ័ណ្ឌ​កំពូល​អាល្លឺម៉ង់ Bundesliga។ អំពី​ស្ថានភាព​អតីត​គ្រូ Real Madrid បន្តិច ចាប់​តាំង​ការ​ខកខាន​ដឹកនាំ​នៅ​រដូវ​កាល​ចុងក្រោយ​ជាមួយ​ស្តេច​ស ២០២០/២១ ក៏​បន្ត​ទំនេរ​ជើង​មក​ទល់​សព្វថ្ងៃ ហើយ​ធ្លាប់​មាន​ដំណឹង​ល្ហៀងៗ​ទៅ​ដឹកនាំ​ក្លឹប​ពីរ​បី​ផ្សេង​ដែរ តែ​មិន​ឃើញ​កើត​ជា​ការ​ទៅ​ចូលរួម​ផ្លូវការ​ទាល់​តែ​សោះ។ ឥឡូវ​តាម Romano ​រាយការណ៍​មក សារ​នេះ​ខាង​ក្លឹប​នៅ​ទីក្រុង Munich ពិត​ជា​ចង់​បាន Zidane តែ​អ្វី​ដែល​សំខាន់​លើ​ការ​សម្រេច​ចិត្ត​របស់​សាមី​ខ្លួន មិន​ទាន់​មើល​ឃើញ​ការ​ឲ្យ​សញ្ញា​ភ្លើង​ខៀវ វិជ្ជមាន​នៅ​ឡើយ​ទេ ពោល​គ្រប់​យ៉ាង​គឺ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​ដដែល។ បើ​តាម​ចចាមអារ៉ាម​ផ្សេង​ទៀត​ក៏​ល្ហៀងៗ​ថា​គ្រូ​សញ្ជាតិ​​បារាំង ហាក់​ចង់​ក្តោប​យក​ឱកាស​ទៅ​ដឹកនាំ​ក្លឹប​បិសាចក្រហម Manchester United ជាង ត្រង់​កៅអី​របស់ Erik ten Hag ក៏​ហាក់​មិន​ទាន់​ជា​នឹងធឹង​ ១០០ ភាគរយ​នោះ​ដែរ នៅ​ត្រៀម​បញ្ចប់​រដូវ​កាល​ខាង​មុខ៕

មកពីមូលហេតុនេះ ទើបគ្រូ Pep យល់ព្រមឱ្យ Cole Palmer ចាកចេញពី Man City

មកពីមូលហេតុនេះ ទើបគ្រូ Pep យល់ព្រមឱ្យ Cole Palmer ចាកចេញពី Man City

Pep Guardiola បាននិយាយដោយបើកចំហរ អំពីការចាកចេញរបស់ Cole Palmer ពីក្លឹប Manchester City បន្ទាប់ពីកីឡាកររូបនេះ សាងភាពលេចធ្លោនៅក្លឹប Chelsea។ Palmer បានបង្ហាញថា គេជាសមាជិកដ៏សំខាន់មួយរូប បើទោះបីជា Chelsea រដូវកាលនេះ ប្រឈមនឹងការលំបាកជាច្រើនក៏ដោយ។ កីឡាករវ័យ២១ឆ្នាំ បានអភិវឌ្ឍសមត្ថភាព ក្លាយជាជម្រើសដ៏សំខាន់ក្នុងក្រុមដឹកនាំដោយលោក Mauricio Pochettino។ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បានចូលរួមក្រុមយុវជនរបស់ Man City តាំងពីអាយុ៨ឆ្នាំ ហើយគេបានសុំលោក Guardiola ចាកចេញដើម្បីទទួលបានឱកាសលេងទៀងទាត់។ អ្នកចាត់ការរបស់ក្រុមមេឃខៀវ បាននិយាយថា៖ “គេបានសុំចាកចេញពីរដូវកាលមកហើយ ខ្ញុំបានប្រាប់គេថាឱ្យនៅបន្ដ។ គេបាននិយាយថា គេចង់ចាកចេញ។ តើយើងអាចធ្វើអ្វីបាន? ខ្ញុំបានប្រាប់ឱ្យគេនៅបន្ដ ព្រោះ Riyad Mahrez បានចាកចេញ ប៉ុន្ដែគេបានសុំចេញពីររដូវកាលមកហើយ”។ “គេជាកីឡាករមិនធម្មតាម្នាក់។ ខ្ញុំមិនផ្ដល់ឱកាសឱ្យគេលេង ដែលប្រហែលជាពេលនេះ គេស័ក្តិសមទទួលបាននៅ Chelsea។ ខ្ញុំយល់ច្បាស់ណាស់។ គេលេងល្អ ដូច្នេះអ្វីដែលខ្ញុំអាចនិយាយបាននោះគឺ ការសម្រេចចិត្ត ធ្វើឡើងដោយសារហេតុផលជាច្រើន”៕

Bayern Munich បារម្ភរឿងមួយ មុនជួប Real Madrid នៅ UCL

Bayern Munich បារម្ភរឿងមួយ មុនជួប Real Madrid នៅ UCL

Bayern Munich មានក្ដីបារម្ភចំពោះបញ្ហារបួសកីឡាករ មុនការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League នាចុងខែមេសាខាងមុខនេះ។ បន្ទាប់ពីបាត់បង់ការប្រកួតប្រជែងជើងឯក Bundesliga ជាមួយ Bayer Leverkusen, Bayern មានការផ្តោតទាំងស្រុងទៅលើ Champions League ជាពានតែមួយគត់ជាឱកាសសម្រាប់ពួកគេប្រកួតប្រជែង។ ទោះបីជាបានធានាឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ ប៉ុន្ដែលោក Thomas Tuchel បានសម្រេចចិត្តរួចទៅហើយថា នឹងចាកចេញពីទឹកដី Allianz Arena នាខែមិថុនាខាងមុខ។ អ្នកចាត់ការជនជាតិអាល្លឺម៉ង់ នឹងផ្តោតទាំងស្រុងទៅលើ UCL ប៉ុន្ដែ Bayern ប្រឈមនឹងបញ្ហារបួសកីឡាករមុនជួបតតាំងជាមួយក្រុមជើងឯក១៤សម័យ Real Madrid។ លោក Tuchel បាននិយាយថា៖ “សម្រាប់ Serge Gnabry យើងនឹងរំពឹងថា គេអាចប្រសើរឡើងមុនពេលប្រកួតទល់ Real Madrid។ សម្រាប់ Leroy Sane គេត្រូវព្យាបាលរបួសមុនការប្រកួតទល់ Frankfurt និង Madrid ឈានចូលមកដល់”៕

PSG​ ត្រៀមចំណាយ៥០លានអឺរ៉ូ ដើម្បីប្រជែងយកកីឡាករម្នាក់នេះ ដែលជាគោលដៅរបស់ Barcelona

PSG​ ត្រៀមចំណាយ៥០លានអឺរ៉ូ ដើម្បីប្រជែងយកកីឡាករម្នាក់នេះ ដែលជាគោលដៅរបស់ Barcelona

ក្លឹប Paris Saint-Germain បានត្រៀមសំណើសម្រាប់ការផ្ទេរខ្សែបម្រើ Bernardo Silva ពីក្លឹប Manchester City ខណៈដែល Barcelona បន្ដការចាប់អារម្មណ៍កីឡាករព័រទុយហ្កាល់ផងដែរ។ Barcelona ចង់បាន Silva ទៅចូលក្រុមជាយូរមកហើយ ប៉ុន្ដែពួកគេមិនអាចសម្រេចមហិច្ឆតារបស់ខ្លួនបាន ដោយសារបញ្ហាហិរញ្ញវត្ថុ។ ស្ថានភាពនៅ Barca ពេលនេះ មានភាពប្រសើរឡើង សម្រាប់ទីផ្សាររដូវក្ដៅ ប៉ុន្ដែពួកគេក៏ត្រូវការលក់ចេញកីឡាករមួយចំនួនផងដែរ ដើម្បីអាចនាំចូលសមាជិកថ្មីបាន។ យោងតាមសេចក្ដីរាយការណ៍ចុងក្រោយបង្អស់របស់ សារព័ត៌មាន AS បានឱ្យដឹងថា Silva កំពុងពិចារណាលើអនាគតរបស់គេនៅ Man City ខណៈគេមានតម្លៃផ្ដាច់កុងត្រា ៥០លានអឺរ៉ូ។ PSG ទំនងគ្មានបញ្ហានោះទេសម្រាប់តម្លៃប៉ុណ្ណឹង ប៉ុន្ដែមានការរាយការណ៍ថា អតីតសមាជិករបស់ Benfica ចង់ទៅចូលរួម Barcelona ច្រើនជាង៕

Nacho Fernandez សម្រេចចែកផ្លូវជាមួយ Real Madrid ក្រោយរួមទ្រនំអស់ជាង ២៣ឆ្នាំ

Nacho Fernandez សម្រេចចែកផ្លូវជាមួយ Real Madrid ក្រោយរួមទ្រនំអស់ជាង ២៣ឆ្នាំ

Romano បានឲ្យដឹងថា ខ្សែការពារ សញ្ជាតិអេស៉្បាញ Nacho Fernandez បានជូនដំណឹងទៅដល់ក្រុមអធិរាជស Real Madrid អំពីផែនការរបស់គាត់ក្នុងការចាកចេញពីក្លឹបនៅខែមិថុនាខាងមុខ ដែលរូបគាត់នឹងក្លាយជាកីឡាករមិនមានតម្លៃផ្ទេរ។ Nacho បានចូលរួមជាមួយក្រុមថ្នាលយុវជន Real Madrid ​ចាប់តាំងពីអាយុ ១១ឆ្នាំ ដោយមកដល់ពេលបច្ចុប្បន្នកីឡាករវ័យ ៣៤ឆ្នាំ គឺជាផ្នែកដ៏សំខាន់មួយនៃការរៀបចំក្រុមដំបូងរបស់ Madrid អស់រយៈពេលជាងមួយទសវត្សរ៍ ហើយបានចំណាយពេល ២៣ឆ្នាំ ជាមួយក្លឹប។ គួរជម្រាបផងដែរថា Nacho បង្ហាញខ្លួន ៣៥៥ប្រកួត ដោយរកបាន ១៦គ្រាប់។ ជាមួយគ្នានេះផងដែរ លោក Ancelotti បានដាក់ផ្គូផ្គងឱ្យខ្សែការពារកណ្តាល Antonio Rudiger និង Nacho ចូលលេង និងម្តងម្កាល Aurelien Tchouameni ជាអ្នកបំពេញក្រុមបន្ថែម៕