Football

គ្រូ AC Milan ខំសង្ឃឹមថានឹង​អាច​ទម្លាក់ AS Roma ពី Europa League ប៉ុន្តែ…

គ្រូ AC Milan ខំសង្ឃឹមថានឹង​អាច​ទម្លាក់ AS Roma ពី Europa League ប៉ុន្តែ…

បន្ទាប់​ការ​បរាជ័យ​នៅ​ទឹកដី​ខ្លួន​ឯង​ក្រោម​ថ្វី​ជើង​ភ្ញៀវ AS Roma ១-០ កាល​ពី​ជើង​ទី ១ ឥឡូវ​ចូល​មក​ដល់​ជើង​ទី ២ សម្រេច​ក្រុម​ឡើង​ធ្លាក់​ទៅ​វគ្គ​បន្ទាប់ ៤ ក្រុម​ចុងក្រោយ Europa League ក៏​ត្រូវ​បាន​អ្នកចាត់ការ​ក្លឹប AC Milan លោក Stefano Pioli អះអាង​ថា ប្រាកដ​នឹង​អាច​យក​ឈ្នះ​ពួក​គេ​បាន។ នេះ​មុន​ការ​ប្រកួត​មក​ដល់​នៅ​វេលា​ម៉ោង ០២:០០ នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ១៩ ​មេសា ​អ្នកចាត់ការ​លោក Pioli បាន​រៀបរាប់​យ៉ាង​ដូច្នោះ​ថា៖ “កន្លង​មក​វា​ជា​ការ​ប្រកួត​បរាជ័យ​ដ៏​គួរ​ឲ្យ​ធុញទ្រាន់ តែ​ការ​បញ្ចេញ​មតិ​គឺ​ធម្មតា​ទេ”។ លោក​បន្ត​ទៀត៖ “ការ​វិនិច្ឆ័យ​ទាំង​អស់​គឺ​គេ​មើល​លទ្ធផល តែ​នេះ​វា​ជា​ប្រកួត​មួយ​ផ្សេង​ទៀត យើង​បាន​មើល​ប្រកួត​មុន និង​ដឹង​ច្បាស់​អំពី​អ្វី​ដែល​ត្រូវ​តែ​ធ្វើ បើ​ទោះ​បី​យើង​ជួប​ប្រទះ​ស្ថានភាព​មួយ​ផ្សេង​ទៀត តែ​ខ្ញុំ​ច្បាស់ អំពី​របៀប​ក្នុង​ការ​រារាំង​ពួក​គេ ការ​ប្រកួត​នេះ​សំខាន់​ណាស់ យើង​ទៅ​លេង​និង​យក​ឈ្នះ​ពួក​គេ”។ រំឭក​ឲ្យ​ដឹង​ដែរ​ថា នេះ​ជា​ក្លឹប​មក​ពី Serie A តែ​មួយ ដែល​នៅ​វគ្គ ៨ ក្រុម​លែង​មាន​ការ​ហាមឃាត់​អ្វី​ទៀត​ហើយ ពាក់ព័ន្ធ​នឹង​ក្លឹប​ត្រូវ​ផ្គូផ្គង​ប៉ះ​គ្នា។ ៣ គូ​ផ្សេង​ទៀត មាន Marseille…

គ្រូ Pep រអ៊ូរថា​​កីឡាករ​ Man City 3រូបនេះ ដល់​ថ្នាក់​សុំ​ប្តូរ​ចេញ​ដោយ​ខ្លួន​ឯង

គ្រូ Pep រអ៊ូរថា​​កីឡាករ​ Man City 3រូបនេះ ដល់​ថ្នាក់​សុំ​ប្តូរ​ចេញ​ដោយ​ខ្លួន​ឯង

អ្នកចាត់ការ​លោក Pep Guardiola បាន​បញ្ជាក់​ជុំវិញ​ការ​ប្រកួត​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Real Madrid កាល​ពី​យប់មិញ ដែល​ចាញ់​បាល់​ប៉េណាល់ទី​វគ្គ ៨ ក្រុម​ចុងក្រោយ ថា​កីឡាករ​របស់​ខ្លួន​ខ្លះ ខំ​លេង​ទាំង​របួស ដល់​ថ្នាក់​សុំ​ប្តូរ​ចេញ​ទៀត​ផង។ នោះ​គឺ​មក​ពី​ពួក​គេ​ជួប​បញ្ហា​របួស​កំឡុង​ការ​ប្រកួត ក៏​ជា​ហេតុផល​សម្រេច​ឲ្យ​គ្រូ​ជ្រើស​ប្តូរ​ពួក​គេ​ចេញ និង​មិន​បាន​ដាក់​ឲ្យ​ស៊ុត​ប៉េណាល់ទី​វគ្គ​សំខាន់​ឡើយ។ រួម​មាន Erling Haaland, Kevin de Bruyne និង Manuel Akanji ដែល​សុទ្ធ​តែ​ប្តូរ​ចេញ កំឡុង​ការ​ថែម​ម៉ោង ពោល​មិន​អាច​លេង​ពេញ ១២០ នាទី។ អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ បាន​ពន្យល់​យ៉ាង​ដូច្នោះ​ថា៖ “ពួក​គេ​ទាំង​អស់​នោះ បាន​សុំ​ខ្ញុំ​ប្តូរ​ចេញ ពួក​គេ​ថា​នឹង​មិន​អាច​បន្ត​លេង​ទៀត​ទេ ខ្ញុំ​អត់​មាន​ការ​សោកស្តាយ​អ្វី​នោះ​ទេ អំពី​អ្វី​ដែល​យើង​បាន​ធ្វើ​វា​រួចរាល់​នោះ ព្រោះ​យើង​តែងតែ​ព្យាយាម​បង្កើត​ឱកាស​ឲ្យ​បាន​ច្រើន ហើយ​របូត​ឱកាស​ឲ្យ​បាន​តិច”។ លោក​បន្ត​ថា៖ “តែ​សោកស្តាយ​នៅ​ទី​បញ្ចប់​យើង​មិន​អាច​ទទួល​បាន​ជ័យជម្នះ ពាក់ព័ន្ធ​នឹង Bernardo [អ្នក​ខកខាន​ការ​ស៊ុត​ប៉េណាល់ទី] គេ​ជា​អ្នក​សុំ​ខ្ញុំ​ស៊ុត ហើយ​ជា​អ្នក​សម្រេច​ខ្លួន​ឯង​ក្នុង​ការ​ស៊ុត​របៀប​នោះ”។ គួរ​ឲ្យ​ដឹង​ថា ឱកាស​កាន់​ពាន ៣/រដូវ​កាល​ទោល​សម្រាប់ City បាន​បាត់បង់​ហើយ នេះ​នៅ​សេសសល់​ត្រឹម ២ ពាន​មាន FA…

តុលាការ​ប្រកាស​សម្រេច​ឲ្យ Juventus ត្រូវ​ប្រញាប់​សង​ប្រាក់ឈ្នួល​ដែល​នៅ​ខ្វះ Ronaldo ជា​បន្ទាន់

តុលាការ​ប្រកាស​សម្រេច​ឲ្យ Juventus ត្រូវ​ប្រញាប់​សង​ប្រាក់ឈ្នួល​ដែល​នៅ​ខ្វះ Ronaldo ជា​បន្ទាន់

​ក្លឹប​សេះ​បង្កង់ Juventus ចាំ​បាច់​ត្រូវ​ទាត់​ប្រាក់​ទៅ​កាន់ Cristiano Ronaldo ប្រមាណ ៩,៧ លាន​អឺរ៉ូ ឬ​ជាង ១០,៤ លាន​ដុល្លារ ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល​ដែល​នៅ​ជាប់​ជំពាក់​កីឡាករ​កាល​ពី​រដូវ​កាល ២០២០/២១។ នេះ​បើ​តាម​ការ​ប្រកាស​របស់​តុលាការ​នៅ​ថ្ងៃ​ពុធ​កន្លង​ទៅ។ តាម​ការ​តវ៉ា​របស់ Ronaldo គឺ​ក្លឹប​នៅ​ទីក្រុង​ទូរីន បាន​ជាប់​ជំពាក់​ប្រាក់​ឈ្នួល Ronaldo មួយ​ចំនួន​ធំ​ដូច​តួ​លេខ​ខាង​លើ​បង្ហាញ ដែល​នេះ​គិត​ក្រោយ​កាត់​ពន្ធ​រួចរាល់។ ជា​ការ​ពិត CR7 បាន​ចាយ​ពេល ៣ រដូវ​កាល​នៅ​ក្លឹប​ក្នុង​ប្រទេស​អ៊ីតាលី ចន្លោះ​ឆ្នាំ ២០១៨ ដល់ ២០២១ មុន​ជ្រើស​ការ​ផ្ទេរ​ទៅ​ក្លឹប​បិសាច​ក្រហម Man United នៅ​រដូវ​កាល​បន្ទាប់។ យ៉ាង​ណា​យើង​មិន​ច្បាស់​ថា​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Turin នឹង​សម្រេច​បែប​ណា​ទៀត​ទេ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ខាង​លើ ត្រង់​កន្លង​មក​លើ​ទីផ្សារ​ភាគហ៊ុន ក្លឹប​មាន​ការ​ខាតបង់​ប្រាក់​ដល់​ទៅ​ ១២៣,៧ លាន​អឺរ៉ូ នៅ​ហិរញ្ញវត្ថុ​ប្រចាំ​រដូវ​កាល ២០២២/២៣។ ខណៈ​ស្ថានភាព​នៅ​ចំណាត់ថ្នាក់ Serie A សព្វថ្ងៃ​ក៏​មិន​ជា​ល្អ​អី​ពេក​នោះ​ដែរ ដ្បិត​កំពុង​ឈរ​លេខ ៣ មាន ៦៣ ពិន្ទុ ចាញ់​ដាច់​ធៀប​នឹង AC…

IshowSpeed ត្រូវ​បាន​អ្នក​គាំទ្រ​ City ស្រែក​ឲ្យ​បិទ​ការ​ផ្សាយ ក្រោយ​អបអរ​ខុស Zone

IshowSpeed ត្រូវ​បាន​អ្នក​គាំទ្រ​ City ស្រែក​ឲ្យ​បិទ​ការ​ផ្សាយ ក្រោយ​អបអរ​ខុស Zone

IshowSpeed បាន​ចេញ​ទៅ​ក្រឡុក​ក្នុង​កីឡដ្ឋាន Etihad Stadium ​ក្នុង​នាម​ជា​អ្នក​គាំទ្រ Real Madrid យ៉ាង​ជាក់ច្បាស់ តែ​កាយវិការ​របស់​គេ​ចេញ​មក​គឺ​កូរ ត្រង់​គេ​បាន​ទៅ​ចូល​ក្នុង Zone របស់​អ្នក​គាំទ្រ​ក្លឹប​សំពៅ​មាស Manchester City ទៅ​វិញ។ នេះ​បន្ទាប់​ការ​ប្រកួត​ដ៏​ក្តៅ​គគុក​យប់មិញ ស្មើ​លទ្ធផល ១-១ ហើយ​បន្ត​ដល់​ការ​ស៊ុត​ប៉េណាល់ទី ដែល Speed ពិត​ជា​ពុះកញ្រ្ជោល​ផ្លូវ​អារម្មណ៍​របស់​គេ​ខ្លាំង។ វា​អាច​ថា​ជា​សិល្បៈ​ក្នុង​ការ​សម្តែង ដែល​ខំ​ប្រជ្រៀត​ខ្លួន​ទៅ​ក្នុង​តំបន់​អ្នក​គាំទ្រ City។ យ៉ាង​ណា​នៅ​កំឡុង​ការ​ស៊ុត​របស់ Rodrygo ចូល​ទី City ពេល​នោះ​បែរ Speed លេង​មួយ​អស់​ដៃ​ងើប​ឈរ​អបអរ​និង​ស្រែក ដែល​នេះ​នាំ​ឲ្យ​បុរស​វ័យ ១៩ ឆ្នាំ​ត្រូវ​បាន​អ្នក​គាំទ្រ City នៅ​ជុំវិញ​នោះ ប្រាប់​ឲ្យ​ប្រញាប់​បិទ Live ជា​បន្ទាន់ ហើយ​ភ្លាមៗ Speed គេ​ក៏​មិន​បាន​បដិសេធ​នោះ​ដែរ។ រំឭក​ថា ក៏​មាន​អ្នក​គាំទ្រ​លើ​បណ្តាញ​សង្គម​បញ្ចេញ​មតិ​ដែរ ឆ្ងល់​ថា​ហេតុអ្វី Speed ​គេ​ទៅ​អង្គុយ​ក្នុង Zone របស់ City។ អ្នក​ខ្លះ​ទៀត​ថា បើ​ជា​អ្នក​វិញ​ចាយ​លុយ​ខ្ទង់​រយ​អឺរ៉ូ​ទិញ​សំបុត្រ​ទៅ​ទស្សនា ហើយ​បាន​អង្គុយ​ក្បែរ Speed…

អតីតគ្រូធំអង់គ្លេសម្នាក់ កំពុងជំរុញឲ្យ Juve នាំយក Greenwood ចេញពីក្លិប Man Utd

អតីតគ្រូធំអង់គ្លេសម្នាក់ កំពុងជំរុញឲ្យ Juve នាំយក Greenwood ចេញពីក្លិប Man Utd

អតីតគ្រូបង្វឹកឆ្នើមលោក Fabio Capello ថ្មីៗនេះ បានជំរុញឲ្យក្លិបសេះបង្កង់ Juventus ធ្វើការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លិប Manchester United កីឡាករ Mason Greenwood នៅទីផ្សារដោះដូររដូវក្តៅខាងមុខនេះ ។ ជាក់ស្តែង Greenwood បានសម្រេចចិត្តចាកចេញពីទឹកដី Old Trafford ដើម្បីចូលរួមជាមួយក្រុម Getafe ក្នុងកិច្ចសន្យាខ្ចីជើងពេញមួយរដូវកាល ពោលគឺអំឡុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ កាលពីរដូវក្តៅមុន។ ហើយយ៉ាងណាមិញ ចាប់តាំងពីបានទៅដល់ទឹកដីអេស្ប៉ាញមកកីឡាករវ័យ ២២ឆ្នាំរូបនេះ បានបង្ហាញពីភាពលេចធ្លោយ៉ាងខ្លាំង និងថែមទាំងទទួលបានការចាប់អារម្មណ៍ជាពិសេស ពីសំណាក់ក្លិប Barcelona និង Atletico Madrid ផងដែរ។ ប៉ុន្តែទោះជាយ៉ាងនាក៏ដោយ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Capello ដែលធ្លាប់បានលេង និងដឹកនាំក្រុម Juventus ក្នុងអំឡុងពេលអាជីពដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់នោះ ជឿជាក់ថាក្រុមសេះបង្កង់គួរតែរកជម្រើសខ្សែប្រយុទ្ធថ្មី ហើយ Greenwood នឹងក្លាយជម្រើសដ៏ល្អបំផុតសម្រាប់ពួកគេជាក់ជាមិនខាន។

Bayern ព្រួយបារម្ភខ្លាចបាត់កម្លាំងសំខាន់ម្នាក់ ក្នុងតំបន់ប្រយុទ្ធ ពេលជួប Arsenal នៅជើងទី2

Bayern ព្រួយបារម្ភខ្លាចបាត់កម្លាំងសំខាន់ម្នាក់ ក្នុងតំបន់ប្រយុទ្ធ ពេលជួប Arsenal នៅជើងទី2

ខ្សែប្រយុទ្ធ Serge Gnabry របស់ Bayern Munich ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ចំពោះការចូលរួមប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយជើងទី២ទល់ Arsenal នាថ្ងៃពុធសប្ដាហ៍ក្រោយ។ កីឡាករដែលរកគ្រាប់បាល់មួយគ្រាប់សម្រាប់ Bayern Munich ក្នុងការប្រកួតស្មើគ្នា ២-២ នៅទឹកដីរបស់ Arsenal បានរងរបួសសាច់ដុំ អំឡុងការប្រកួតនោះ ហើយត្រូវអវត្តមានពីទីលានមួយរយៈ នេះបើយោងតាមការប្រកាសរបស់ក្លឹប។ Gnabry ទើបតែបានត្រលប់មកកាន់ការប្រកួតសម្រាប់ Bayern វិញ កាលពីខែមីនា បន្ទាប់ពីមានបញ្ហារបួសជាបន្ដបន្ទាប់ក្នុងរដូវកាលនេះ។ គេបានបង្ហាញសមត្ថភាពយ៉ាងល្អ ពេលត្រលប់ពីរបួសវិញ ដោយរកគ្រាប់បាល់៤គ្រាប់ ក្នុងចំណោម៥ប្រកួត ហើយក្នុងជំនួបទល់អតីតក្លឹបរបស់គេ Arsenal, គេរកគ្រាប់បាល់តាមស្មើសម្រាប់ Bayern ១-១ ក្នុងនាទីទី១៨៕

Morata អាចនឹងត្រលប់ទៅក្លឹបចាស់របស់ខ្លួនជាលើកទី៣ នារដូវក្ដៅខាងមុខ

Morata អាចនឹងត្រលប់ទៅក្លឹបចាស់របស់ខ្លួនជាលើកទី៣ នារដូវក្ដៅខាងមុខ

Alvaro Morata ពាក់ព័ន្ធនឹងការផ្ទេរ៦លើក ក្នុងអាជីពជាកីឡាករបាល់ទាត់ រវាង៤ក្លឹបគឺ Real Madrid, Juventus, Chelsea និង Atletico Madrid ដែលជាក្លឹបបច្ចុប្បន្នរបស់គេ។ មានដំណឹងលេចឮថា Morata អាចនឹងចាកចេញពីរាជធានីប្រទេសអេស្ប៉ាញ នារដូវក្ដៅនេះ ស្របពេលមានក្លឹបចាស់មួយ កំពុងចង់បានគេត្រលប់ទៅវិញ។ យោងតាមប្រភពពី Gazzetta dello Sport បានឱ្យដឹងថា ក្លឹប Juventus ចាប់អារម្មណ៍ខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ ហើយក្លឹប និងរូបគេនៅតែរក្សាទំនាក់ទំនងបានល្អជាមួយគ្នា។ Atletico មានគម្រោងក្នុងការរុះរើក្រុមទ្រង់ទ្រាយធំ នៅក្នុងរដូវក្ដៅ ដោយ Morata រួមជាមួយ Angel Correa និង Memphis Depay មានដំណឹងភ្ជាប់នឹងការចាកចេញពីក្លឹប៕

Robson ទម្លាយថា Bellingham ធ្លាប់ត្រូវបានបញ្ចុះបញ្ចូលឱ្យផ្លាស់ទៅ Man Utd មុនចូលរួម Dortmund

Robson ទម្លាយថា Bellingham ធ្លាប់ត្រូវបានបញ្ចុះបញ្ចូលឱ្យផ្លាស់ទៅ Man Utd មុនចូលរួម Dortmund

លោក Bryan Robson បានទម្លាយឱ្យដឹងថា ខ្សែបម្រើ Jude Bellingham ហៀបនឹងផ្លាស់ទៅ Manchester United មុនពេលកីឡាកររូបនេះចូលរួមក្លឹប Borussia Dortmund។ លោក Robson ដែលធ្លាប់ជាកីឡាកររបស់ក្រុមបិសាចក្រហម ព្យាយាមក្នុងការបញ្ចុះបញ្ចូល Bellingham ឱ្យផ្លាស់ទៅ Old Trafford កាលពីឆ្នាំ២០២០ ប៉ុន្ដែការផ្ទេរមិនអាចកើតឡើងនោះទេ។ អតីតខ្សែបម្រើរូបនេះនិយាយថា៖ “វាពិតជាគួរឱ្យខកចិត្តណាស់។ យើងបានទៅមជ្ឈមណ្ឌលហ្វឹកហាត់ Carrington ហើយ Sir Alex Ferguson មកដល់ទីនោះមុនខ្ញុំបន្ដិច ប៉ុន្ដែ Eric (Cantona) និងខ្ញុំបានជួបគេ និងឪពុកម្ដាយគេ ហើយយើងបានជជែកគ្នា”។ “ពិតជាមានការសន្យាថា គេនឹងចុះកិច្ចសន្យានៅ Manchester United… ខ្ញុំនិង Eric ធ្វើរឿងឥតបានការ ដោយគេបានចុះហត្ថលេខាចូលរួម Dortmund! យើងគិតថា អាចយកគេបានទៅហើយ!”៕

Enzo Fernandez និយាយថាការលេងនៅ Chelsea មិនទាន់ល្អដូចលេងនៅ World Cup នៅឡើយទេ

Enzo Fernandez និយាយថាការលេងនៅ Chelsea មិនទាន់ល្អដូចលេងនៅ World Cup នៅឡើយទេ

ខ្សែបម្រើ Enzo Fernandez បានលើកឡើងថា គេមិនទាន់បានបង្ហាញសមត្ថភាពបានពេញលេញសម្រាប់ Chelsea នៅឡើយទេ ប៉ុន្ដែកីឡាករវ័យក្មេងរូបនេះ ប្ដេជ្ញានឹងព្យាយាមធ្វើឱ្យបានដូចអ្វីដែលគេបានបង្ហាញកាលនៅ World Cup។ ខ្សែបម្រើវ័យ២៣ឆ្នាំ បានសាងភាពលេចធ្លោ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលធ្វើនៅប្រទេសកាតារ ដោយរួមចំណែកជួយក្រុមជម្រើសជាតិអាហ្សង់ទីន គ្រងជើងឯក ហើយគេក៏បានជាប់ជាកីឡាករក្មេងល្អបំផុតប្រចាំព្រឹត្តិការណ៍នោះផងដែរ។ ប៉ុន្ដែ Fernandez ពុំទាន់បានបង្ហាញសមត្ថភាពគួរឱ្យកត់សម្គាល់នៅឡើយទេ តាំងពីគេផ្លាស់ទៅកាន់ក្លឹបតោខៀវ ក្នុងតម្លៃ១០៦លានផោន កាលពីខែមករា ឆ្នាំមុន។ កីឡាករអាហ្សង់ទីនរូបនេះ បាននិយាយថា៖ “ខ្ញុំព្យាយាមឈានឱ្យដល់, ដល់កម្រិតខ្ញុំ ដែលអ្នកបានឃើញនៅ World Cup។ ខ្ញុំចង់ធ្វើឱ្យដូច Enzo នាពេលនោះ ពេលដែលលេងនៅ World Cup”។ “ខ្ញុំចង់ត្រលប់ការលេងឱ្យល្អដូចពេលនោះ។ ខ្ញុំកំពុងព្យាយាមសម្របខ្លួន ហើយមិនទាន់មានភាពពេញលេញជាខ្លួនខ្ញុំនៅឡើយទេ ប៉ុន្ដែខ្ញុំនឹងព្យាយាមឱ្យបានលឿនបំផុតតាមលទ្ធភាពដែលធ្វើទៅបាន ហើយព្យាយាមឱ្យបានខ្លាំងក្លា រាល់ថ្ងៃដើម្បីអាចធ្វើវាឱ្យបាន”។ ទោះមិនទាន់ធ្វើបានល្អតាមដែលខ្លួនចង់បាន ប៉ុន្ដែFernandez នឹងប្រឹងប្រែងបន្ថែមទៀត ហើយគេមានអារម្មណ៍កក់ក្ដៅ និងរីករាយក្នុងការលេងនៅ Chelsea៕

អតីតកីឡាករ Van der Vaart រិះគន់ចំៗទៅលើអ្នកចាំទី Arsenal ម្នាក់នេះក្រោយទល់នឹង Bayern

អតីតកីឡាករ Van der Vaart រិះគន់ចំៗទៅលើអ្នកចាំទី Arsenal ម្នាក់នេះក្រោយទល់នឹង Bayern

អតីតកីឡាកររបស់ Tottenham Hotspur លោក Rafael van der Vaart បាននិយាយរិះគន់អ្នកចាំទី Arsenal, David Raya ចំៗ ចំពោះការលេងទល់នឹង Bayern Munich។ ក្រុមកាំភ្លើងធំបញ្ចប់ការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ Champions League ទល់នឹង Bayern Munich ដោយលទ្ធផល ២-២ នៅកីឡដ្ឋាន Etihad ហើយលោក Mikel Arteta និយាយថាក្រុមរបស់ខ្លួនផ្ដល់គ្រាប់បាល់ទាំងពីរគ្រាប់នេះដល់គូប្រកួត។ អតីតារាឆ្នើមក្រុមមាន់ខ្នាយមាសលោក Van der Vaart បានរិះគន់អ្នកចាំទី Raya ដោយលើកជាសំណួរថាតើ កីឡាកររូបនេះសមជាអ្នកចាំទីដែរឬទេ។ លោក បាននិយាយថា៖ “សូមមើលទៅ Raya ចុះ។ តើកីឡាករម្នាក់នេះសមជាអ្នកចាំទីដែរទេ? Kane មិនទាន់មានចលនាផង ប៉ុន្ដែ Raya ផ្ដួលខ្លួនទៅលើទីលានទៅហើយ”៕