Football

West Ham ប្រជែងជាមួយ Liverpool ក្នុងការនាំយកលោក Amorim មកដឹកនាំក្រុម

West Ham ប្រជែងជាមួយ Liverpool ក្នុងការនាំយកលោក Amorim មកដឹកនាំក្រុម

យោងតាមរបាយការណ៍ថ្មីៗនេះ បានរាយការណ៍មកថា គោលដៅកំពូលរបស់ក្លិបហង្សក្រហម Liverpool គឺអ្នកចាត់ការក្រុមរបស់ក្លិប Sporting Lisbon លោក Ruben Amorim កំពុងស្ថិតនៅក្នុងការចរចាដ៏គួរឲ្យភ្ញាក់ផ្អើលមួយជាមួយក្រុម West Ham។ ជាក់ស្តែង បន្ទាប់ពីលោក Xabi Alonso បានបញ្ជាក់ថាលោកនឹងនៅបន្តជាមួយ Bayer Leverkusen មួយរដូវកាលទៀត មក លោក Amorim ត្រូវបានគេចាត់ទុកថាជាបេក្ខភាពកំពូលមួយក្នុងការមកដឹកនាំក្រុមម្ចាស់ដី Anfield ជំនួសលោក Jurgen Klopp ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាម The Athletic ថ្មីៗនេះ បានអះអាងថាក្លិប West Ham United បានចូលរួមនៅក្នុងការប្រកួតប្រជែងនេះផងដែរ ចំពេលលោក Amorim ក៏បានធ្វើដំណើរទៅកាន់រដ្ឋធានីរបស់អង់គ្លេសរួចហើយ ដើម្បីពិភាក្សាជាមួយក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏មួយនេះ។ ជម្រាបជូនផងដែរថា ជុំវិញការពិភាក្សានេះត្រូវបានធ្វើឡើង ចំពេលដែល លោក David Moyes ដែលកំពុងកាន់តំណែងបច្ចុប្បន្នកំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់កាន់តែខ្លាំងឡើងនៅឯកីឡដ្ឋាន London ក្រោយការធ្លាក់ចេញពីពាន Europa League ការនឹងកាចាញ់ Crystal Palace ៥–២ ក្នុងក្របខ័ណ្ឌ Premier League កាលពីចុងសប្តាហ៍ផងដែរ៕

ក្លិបគីឡូធ្ងន់ PL ចំនួន៣ បង្ហាញចិត្តចង់បានខ្សែការពារ Mendy របស់ Real Madrid

ក្លិបគីឡូធ្ងន់ PL ចំនួន៣ បង្ហាញចិត្តចង់បានខ្សែការពារ Mendy របស់ Real Madrid

ក្លិបនៅក្នុងក្របខ័ណ្ឌ Premier League ចំនួន ៣ ត្រូវបានគេរាយការណ៍មកថា កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែការពារ Ferland Mendy របស់ក្លិប Real Madrid នៅទីផ្សារដោះដូរខាងមុខ។ ជាក់ស្តែងកីឡាករវ័យ ២៨ឆ្នាំរូបនេះ កំពុងឈានទៅរកការលេងសម្រាប់រដូវកាលទី៥របស់ខ្លួននៅទឹកដី Bernabeu ដោយក្នុងនោះគេបានរួមចំណែករកបាន ៦គ្រាប់ និង​ assist ចំនួន ១០លើក ពីការបង្ហាញខ្លួនសរុប ១៦៥ប្រកួត ។ តែទោះជាយ៉ាងណាក៏ដោយ អនាគតរបស់ Mendy នៅតែបន្តស្ថិតនៅក្នុងភាពសង្ស័យ ចំពេលមានពាក្យចចាមអារ៉ាមជាច្រើនបង្ហាញថាក្លិប Madrid កំពុងផ្តោតការចាប់អារម្មណ៍ទៅលើខ្សែការពារ Alphonso Davies ពីក្លឹប Bayern Munich ។ ជុំវិញស្ថានភាពនេះ យោងតាមការចុះផ្សាយពីសារព័ត៌មាន L’Equipe បានបង្ហាញឲ្យដឹងថាក្លិបនៅ Premier League មួយចំនួន កំពុងតាមដានលើ Mendy ដោយចង់ចុះហត្ថលេខានាំយកខ្សែការពារសញ្ជាតិបារាំងរូបនេះ មកកាន់ទឹកដី Premier League នៅទីផ្សារដោះដូរនាពេលខាងមុខ ។ ប្រភពដដែលនេះ ក៏បានរាយការណ៍ទៀតថា ទាំង Liverpool, Arsenal និង Newcastle United ត្រូវ​បាន​គេ​និយាយ​ថា​ជា​ក្លិបដែលចង់បាន Mendy ខ្លាំង ជាមួយនឹងការផ្តល់ជូនសំណើពិសេសៗ ផ្សេងៗគ្នា ដើម្បីទាក់ចិត្តខ្សែការពារឆ្នើមរូបនេះ៕

Ancelotti កោតសរសើរ Jude Bellingham ក្រោយស៊ុតឱ្យ Real Madrid ឈ្នះ Barcelona នៅ El clasico

Ancelotti កោតសរសើរ Jude Bellingham ក្រោយស៊ុតឱ្យ Real Madrid ឈ្នះ Barcelona នៅ El clasico

គ្រូបង្វឹកលោក Carlo Ancelotti បានធ្វើការកោតសរសើរការលេងរបស់ខ្សែបម្រើ Jude Bellingham ក្រោយពីរូបគេបានស៊ុតបញ្ចូលទីនៅចុងម៉ោង ដើម្បីជួយឱ្យ Real Madrid យកឈ្នះ Barcelona ក្នុងជំនួប La Liga ។ ជាការពិត ការប្រកួតដែលធ្វើឡើង នាកីឡដ្ឋាន Santiago Bernabeu នោះ ក្រុមទាំងសងខាងមានការវាយសម្រុកដាក់គ្នាយ៉ាងសស្រាក់សស្រាំ ដោយក្នុងនោះ ក្រុម Barcelona បាននាំមុខមុន ដោយគ្រាប់បាល់របស់ Andreas Christensen តែក្រុមម្ចាស់ផ្ទះ Real Madrid ក៏បានតាមស្មើដោយ ការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ Vinicius Junior ក្នុងនាទី១៨ ហើយវគ្គទី១ក៏បញ្ចប់ដោយលទ្ធផល ស្មើគ្នា ១-១។ ចូលដល់វគ្គទី២ Barcelona បាននាំមុខសាជាថ្មី ដោយ Fermín López ស៊ុតនៅនាទី៦៩ តែ Lucas Vazquez ក៏បានស៊ុតឱ្យ Real Madrid តាមស្មើម្តងទៀតដែរ…

គ្រូបង្វឹក Barcelona ព្រួយបារម្ភជាខ្លាំងក្រោយពេលតារាឆ្នើមរូបនេះ រងរបួសធ្ងន់ធ្ងរនៅ ElClásico

គ្រូបង្វឹក Barcelona ព្រួយបារម្ភជាខ្លាំងក្រោយពេលតារាឆ្នើមរូបនេះ រងរបួសធ្ងន់ធ្ងរនៅ ElClásico

ខ្សែបម្រើសញ្ជាតិហូឡង់ Frenkie de Jong របស់ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបង្ខំចិត្តចាកចេញពីទីលាន​ក្នុង​តង់​ទី​មួយ ​បន្ទាប់ពីការប្រជែងជាមួយ Federico Valverde និងជំនួស​មកវិញដោយ Pedri នៅ​​កីឡដ្ឋាន Santiago Bernabeu ក្នុងជំនួបបរាជ័យ ElClásico ក្រោមថ្វីជើងក្រុម Real Madrid ៣-២ កាលពីយប់មិញនេះ។ គួរជម្រាបផងដែរថា De Jong មាន​ការ​ឈឺ​ចាប់ និង​តូច​ចិត្ត​ដោយ​សារ​របួស​កជើង​ ដោយត្រូវបានគេរំពឹងថាអាចនឹងអវត្តមានដល់ចុងបញ្ចប់រដូវកាល។ ទន្ទឹមនឹងនេះដែរ គ្រូបង្វឹកលោក ​Xavi និងអ្នកគាំទ្រក្រុម Barcelona កំពុងមានការព្រួយបារម្ភ និងអន្ទះសារយ៉ាងខ្លាំង ជុំវិញករណីរងរបួសរបស់តារាឆ្នើមវ័យ ២៦ ឆ្នាំរូបនេះ៕

Real Madrid នាំមុខគេក្នុងការប្រជែងយកខ្សែបម្រើដ៏សំខាន់ម្នាក់របស់ Man City នៅរដូវក្តៅនេះ

Real Madrid នាំមុខគេក្នុងការប្រជែងយកខ្សែបម្រើដ៏សំខាន់ម្នាក់របស់ Man City នៅរដូវក្តៅនេះ

ក្រុមអធិរាជស Real Madrid កំពុង​ឈាន​មុខ​គេ​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​បម្រើ​ឆ្នើម Bernardo Silva របស់ក្រុមមេឃខៀវ Manchester City ដោយរូបគេ​បានដើរ​តួយ៉ាង​សំខាន់​ក្នុង​ជំនួបវគ្គ ៨ ក្រុមចុងក្រោយនៅ UCL ទល់នឹងក្រុម Real Madrid ថ្មីៗនេះ បើទោះជា Man City បានបរាជ័យក៏ដោយ។ គួរកត់សម្គាល់ថា អតីតខ្សែប្រយុទ្ធ Monaco ស៊ុតបញ្ចូលទីបាន ៦៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៤៨លើក សម្រាប់ក្រុម Man City ចាប់តាំងពីឆ្នាំ ២០១៧ ដោយរួមចំណែកឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៦១ដង និងបានវិវត្តន៍ខ្លួនក្លាយជាខ្សែបម្រើដ៏មានទេពកោសល្យល្អបំផុតមួយរូបនៅទ្វីបអឺរ៉ុបផងដែរ។ យ៉ាងណាមិញ បំណងប្រាថ្នារបស់ Silva គឺចង់ចាកចេញពី Man City ត្រូវបានគេដឹងមួយរយៈមកហើយ បើទោះបីជាគាត់បានបន្តកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៦ កាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែកិច្ចកិច្ចព្រមព្រៀងដោះលែង មានតម្លៃប្រមាណ ៥០លានផោន។ យោងតាមសារព័ត៌មាន Daily Star បានបញ្ជាក់ថា ក្លឹបយក្សចំនួន ៥…

កាំភ្លើងធំ Arsenal ត្រៀមឆ្មក់យកខ្សែការពារម្នាក់នេះ ពីគូប្រជែង Liverpool និង Man City

កាំភ្លើងធំ Arsenal ត្រៀមឆ្មក់យកខ្សែការពារម្នាក់នេះ ពីគូប្រជែង Liverpool និង Man City

ក្លឹប Arsenal បានត្រៀមខ្លួនរួចរាល់ក្នុងការចូលប្រជែងដណ្តើមហត្ថលេខាខ្សែការពារអាល់ហ្សេរី Rayan Ait-Nouri របស់ក្រុម Wolverhampton Wanderers នៅមុនយុទ្ធនាការឆ្នាំ 2024/25 ចំពេលមានការតាមពីប្រមាញ់ពីក្រុមមេឃខៀវ Manchester City និងហង្សក្រហម Liverpool ផងដែរ។ ជាក់ស្តែង ខ្សែការពារវ័យ 22ឆ្នាំ បច្ចុប្បន្នស្ថិតក្រោមកិច្ចសន្យារហូតដល់រដូវក្តៅឆ្នាំ 2026 ដោយក្លឹប Wolves មានជម្រើសក្នុងការបន្តកុងត្រារយៈពេល 1ឆ្នាំបន្ថែមទៀតផងដែរ។ ជាមួយគ្នានេះផងដែរ ក្រុម Wolves បានដាក់តម្លៃផ្ទេរ Ait-Nouri នៅលើទីផ្សារប្រមាណ 50លានផោន។ គួរជម្រាបផងដែរថា Arsenal បានកំណត់យក Ait-Nouri ជាគោលដៅផ្ទេរដ៏មានសក្តានុពល ចំពេលដែលពួកគេកំពុងស្វែករកខ្សែការពារស្លាបឆ្វេងដ៏ល្អបំផុតម្នាក់ ដែលជាផែនការយុទ្ធសាស្រ្តរបស់គ្រូបង្វឹកលោក Mikel Arteta៕

Carragher បង្ហើបថាគ្រូបង្វឹក Brighton ម្នាក់នេះគាត់អាចទៅស្នងតំណែងរបស់លោក Klopp បាន

Carragher បង្ហើបថាគ្រូបង្វឹក Brighton ម្នាក់នេះគាត់អាចទៅស្នងតំណែងរបស់លោក Klopp បាន

វីរបុរសក្រុមហង្សក្រហម Liverpool លោក Jamie Carragher បានចាត់ទុកអ្នកចាត់ការក្រុម Brighton លោក Roberto De Zerbi ថាជាអ្នកដែលស័កិសមបំផុតក្នុងការទៅជំនួសតំណែងរបស់លោក Jurgen Klopp នៅកីឡដ្ឋាន Anfield ។ ជាក់ស្តែង Liverpool កំពុងស្ថិតនៅក្នុងដំណើរការស្វែងរកអ្នកចាត់ការថ្មីមកដឹកនាំក្រុមរបស់ខ្លួន បន្ទាប់ពីលោក Klopp បានប្រកាសជាផ្លូវការហើយថានឹងចាកចេញនៅចុងបញ្ចប់រដូវកាលនេះ ស្របពេលគ្រូបង្វឹករបស់ក្លិប Sporting CPលោក Ruben Amorim ក៏ត្រូវបានទាក់ទងជាមួយនឹងតំណែងនេះផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ លោក Carragher ជឿជាក់ថា លោក De Zerbi ហាក់ជាបេក្ខភាពធំជាង ដោយសារតែនាយកផ្នែកកីឡាកររបស់ក្រុម Liverpool លោក Richard Hughes ធ្លាប់ព្យាយាមបញ្ចុះបញ្ចូលអ្នកចាត់ការរបស់ក្រុម Brighton រូបនេះជាច្រើនលើកមកហើយ អំឡុងពេលគាត់ធ្វើការនៅក្លិប Bournemouth ។ លើសពីនេះ លោក Carragher បាននិយាយទៀតថា ៖ ”…

ខ្សែការពារ Nacho ត្រូវបានក្លឹបយក្សមួយនេះចាប់អារម្មណ៍ ខណៈដែលជិតចាកចេញពី Real Madrid

ខ្សែការពារ Nacho ត្រូវបានក្លឹបយក្សមួយនេះចាប់អារម្មណ៍ ខណៈដែលជិតចាកចេញពី Real Madrid

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតនៅក្នុងចំណោមក្លិបធំៗផ្សេងទៀត ដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ Nacho របស់ក្លិប Real Madrid។ ជាក់ស្តែងកិច្ចសន្យារបស់កីឡាករវ័យ ៣៤ឆ្នាំរូបនេះ នៅទឹកដី Bernabeu នឹងត្រូវផុតកំណត់នៅដំណាច់រដូវកាលនេះហើយ ខណ:មានរបាយការណ៍ជាច្រើនជឿជាក់ថា Nacho អាចនឹងបញ្ចប់ការស្នា់នៅរបស់គេជាមួយក្លិបយក្សអេស្ប៉ាញត្រឹមហ្នឹងផងដែរ។ គួរឲ្យដឹងថា Nacho បាននៅជាមួយក្រុម Real Madrid តាំងពីអាយុ ១១ឆ្នាំ មកម្លេះ រហូតដល់គេទទួលបានឱកាសលេងនៅក្នុងឈុតធំរបស់ក្លិប នៅក្នុងឆ្នាំ២០១១ រួចក៏បន្តទទួលបានភាពជោគជ័យយ៉ាងខ្លាំង ជាមួយនឹងការឈ្នះពានរង្វាន់ធំៗជាច្រើន។ ហើយឥឡូវនេះ ខណ:ពេលវេលារបស់ខ្សែការពារសញ្ជាតិអេស្ប៉ាញនៅ Bernabeu ហាក់ដូចជាជិតដល់ទីបញ្ចប់ហើយ យោងទៅតាម Fichajes បានអះអាងថា Man United កំពុងបង្ហាញចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាលើគេ។ ប្រភពដដែលនេះ ក៏បានរាយការណ៍ទៀតថា ទាំងក្លិប Juventus និង Inter Milan ក៏កំពុងតាមដានស្ថានភាពរបស់ Nacho ផងដែរ ដោយក្លិបយក្សអ៊ីតាលីទាំងពីរ ចង់ចុះហត្ថលេខាលើខ្សែការពាររូបនេះ នៅក្នុងការផ្ទេរដោយឥតគិតថ្លៃ៕

ក្លឹប Man Utd ចាប់ផ្តើមទាក់ទងទៅគ្រូបង្វឹកនៅអាល្លឺម៉ង់ Tuchel ដើម្បីមកជំនួយ Ten Hag

ក្លឹប Man Utd ចាប់ផ្តើមទាក់ទងទៅគ្រូបង្វឹកនៅអាល្លឺម៉ង់ Tuchel ដើម្បីមកជំនួយ Ten Hag

ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះ បានធ្វើការទាក់ទងទៅកាន់លោក Thomas Tuchel ជុំវិញលទ្ធភាពក្នុងការនាំយកគ្រូបង្វឹករបស់ក្លិប Bayern Munich រូបនេះ មកជំនួសតំណែងរបស់លោក Erik ten Hag។ ជាការពិតណាស់ លោក Tuchel នឹងចាកចេញពីក្លិប Bayern នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយវាត្រូវបានគេយល់ឃើញថា ឱកាសក្នុងការចូលមកដឹកនាំក្រុម Man Utd នឹងក្លាយជាការងារក្នុងក្តីស្រមៃមួយរបស់គាត់ផងដែរ។ គួរឲ្យដឹងផងដែរថា ក្លិប Man United បានដាក់គោលដៅទៅលើ Tuchel អស់រយ:ពេលជាយូរមកហើយ ដើម្បីមកជំនួសតំណែងរបស់អ្នកចាត់ការបច្ចុប្បន្នរបស់ខ្លួន គឺលោក Ten Hag ដែលបានដឹកនាំក្រុមមិនសូវទទួលបានលទ្ធផលល្អ។ ហើយឥឡូវនេះ យោងតាមរបាយការណ៍ចុងក្រោយមួយ បានអះអាងថា ក្លិប Man United បានធ្វើការទាក់ទងជាមួយលោក Tuchel ហើយ ដោយសារតែម្ចាស់ក្លិបថ្មីបច្ចុប្បន្នគឺលោក Sir Jim Ratcliffe ត្រូវបានគេយល់ឃើញថាជាគាំទ្ររបស់អតីតអ្នកចាត់ការក្លិប Chelsea រូបនេះផងដែរ៕

Hojlund បង្ហើបឈ្មោះអតីតខ្សែប្រយុទ្ធ Man Utd ម្នាក់ ដែលខ្លួនចង់លេងជាមួយបំផុត

Hojlund បង្ហើបឈ្មោះអតីតខ្សែប្រយុទ្ធ Man Utd ម្នាក់ ដែលខ្លួនចង់លេងជាមួយបំផុត

ថ្មីៗនេះ កីឡាករ Rasmus Hojlund បានដាក់ឈ្មោះជើងចាស់ Wayne Rooney ជាខ្សែប្រយុទ្ធរបស់ក្រុម Manchester United ដែលគេចង់មានឱកាសលេងជាមួយបំផុត។ ជាក់ស្តែង Hojlund បានមកដល់ក្លិប ​Man Utd ជាមួយនឹងរំពឹងទុកជាច្រើនជុំវិញការបង្ហាញសមត្ថភាពរបស់គេ ក្រោយការផ្ទេរក្នុងតម្លៃខ្លួន ៧២លានផោន ពីក្រុម Atalanta ។ ហើយយ៉ាងណាមិញ នៅក្នុងបទសម្ភាសថ្មីៗនេះ កីឡាករសញ្ជាតិដាណឺម៉ាករូបនេះ​ ត្រូវបានគេស្នើសុំឲ្យដាក់ឈ្មោះខ្សែប្រយុទ្ធរូបណាគេដែលចង់ចំណាយពេលលេងជាមួយបំផុត នៅក្នុងក្រុម Man Utd ។ ទន្ទឹមនឹងនេះ Hojlund បានប្រាប់ Sky Sports ថា៖ ” និយាយឲ្យស្មោះត្រង់ទៅខ្ញុំនឹងជ្រើសយក Wayne Rooney។ គាត់ជាខ្សែប្រយុទ្ធដ៏អស្ចារ្យ គាត់អាចនឹងធ្វើអ្វីៗបានគ្រប់យ៉ាង ហើយប្រសិនបើយើងជាដៃគូនឹងគ្នា នោះគាត់ច្បាស់ជាធ្វើកិច្ចការជាច្រើនសម្រាប់ជួយខ្ញុំមិនខាន “។ ទោះបីជាយ៉ាងណាក៏ដោយ Hojlund បាន​ដាក់​ឈ្មោះ Ronaldo ថាជានិមិត្តរូបរបស់ខ្លួន និងថែមទាំងបានបង្ហាញទៀតថា គេទទួលបានការបំផុសគំនិតជាច្រើនពីសំណាក់ Robert Lewandowski និង​…