ខ្សែបម្រើប្រយុទ្ធ Jamal Musiala ត្រូវបានរាយការណ៍ថា មិនស្ថិតនៅក្នុងគម្រោងលក់ចេញរបស់ក្លឹប Bayern Munich នោះទេ បើទោះបីជាមានការភ្ជាប់រូបគេទៅនឹងក្លឹប Manchester City ក៏ដោយ។
ក្លឹបមេឃខៀវ ត្រូវបានរាយការណ៍ថាបានសម្លឹងឃើញខ្សែបម្រើវ័យ២១ឆ្នាំ ប៉ុន្ដែបើយោងតាមប្រភពពី Sky Germany បានឱ្យដឹងថា Bayern នឹងមកិនលក់រូបគេឡើយ។
ប្រភពខាងលើបានអះអាងផងដែរថា នាយកផ្នែកកីឡារបស់ក្លឹបយក្សអាល្លឺម៉ង់ នឹងបដិសេធរាល់សំណើទាំងអស់សម្រាប់ការផ្ទេរ ខ្សែបម្រើប្រយុទ្ធដ៏ឆ្នើមរូបនេះ ហើយក្លឹបចង់បន្ដកិច្ចសន្យារបស់គេ ខណៈបច្ចុប្បន្នមានសុពលភាពដល់ឆ្នាំ២០២៦៕