Football

ធ្លាប់តែធ្លាក់ដល់ ០ ពេលនេះ Greenwood មានអ្នកគាំទ្រនិងការចាប់អារម្មណ៍ខ្លាំងនៅ Getafe

ធ្លាប់តែធ្លាក់ដល់ ០ ពេលនេះ Greenwood មានអ្នកគាំទ្រនិងការចាប់អារម្មណ៍ខ្លាំងនៅ Getafe

Mason Greenwood កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅ Getafe ចាប់តាំងពីគាត់បានមកដល់កាលពីរដូវក្តៅមុនក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលពី Manchester United។ កីឡាករវ័យ 22ឆ្នាំរូបនេះរកបាន 6គ្រាប់ និង Assist 5ដងក្នុងការបង្ហាញខ្លួន27លើកសម្រាប់ក្រុម Los Azulones ជាពិសេសការបង្ហាញខ្លួនតទាល់នឹងក្លឹបAlmeria ដែលរូបគេរកបាន២គ្រាប់និងកាបញ្ជូនបាល់មួយគ្រាប់កាលពីយប់ថ្ងៃសៅរ៏ហាក់ទទួលការចាប់អារម្មណ៍កាន់តែខ្លាំងពីណាក់អ្នកគាំទ្រ Getafeក៏ដូចជាគ្រូបង្វឹកផងដែរ។ ដោយសារតែទម្រង់លេងដ៏ល្អបែបនេះនៅ Getafe អនាគតរបស់ Greenwood គឺជាប្រធានបទក្ដៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ Manchester United មិនទាន់សម្រេចចិត្តថាតើត្រូវទុក លក់ ឬដាក់អោយខ្ចីបន្ដទេ ប៉ុន្តែ Jose Bordalas បានបញ្ជាក់ទាំងអស់ថា ចេតនារបស់គាត់គឺចង់រក្សាទុកខ្សែបម្រើស្លាបអង់គ្លេសរូបនេះសម្រាប់មួយរដូវកាលទៀត ។ “យើង​មិន​ទាន់​បាន​និយាយ​ពីរឿងនេះនៅ​ឡើយ​ទេ។ គាត់ស្ថិតក្នុងស្ថានភាពដូចគ្នានិងកីឡាករខ្ចីជើងផ្សេងទៀតដែរ។ នៅពេលដែលរដូវកាលនេះចប់ វាជាពេលដែលត្រូវចុះទៅធ្វើការ ដើម្បីមើលថាតើ Mason នឹងអាចស្នាក់នៅមួយឆ្នាំទៀតឬអត់។ វានឹងអាស្រ័យលើក្លឹបដើមរបស់គាត់ និងការសម្រេចចិត្តដែលគាត់ចង់”។ Greenwood ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ផ្សេង​ទៀត​នៅ La Liga រួម​ទាំង Atletico Madrid ផង​ដែរ បើ​ទោះ​បីជា Getafe ស្រលាញ់​គាត់យ៉ាងណាក៏ត្រឹមអាច​រក្សា​គាត់​បាន​រយៈពេល 12…

មានអំនួតរៀងខ្លួនហើយ!​ Ancelotti ថាគាត់មានកូនសោ ចំណែក Tuchel ថាគាត់មានអាវុធសម្ងាត់

មានអំនួតរៀងខ្លួនហើយ!​ Ancelotti ថាគាត់មានកូនសោ ចំណែក Tuchel ថាគាត់មានអាវុធសម្ងាត់

Bayern Munich ទើបតែកម្តៅសាច់ដុំមុនប្រកួត UEFA Champions League តាមរយៈការប្រកួតក្នុងលីគដ៏សំខាន់ជាមួយក្រុម Eintracht Frankfurt។ Thomas Tuchel និងកីឡាកររបស់គាត់ឥឡូវនេះកំពុងផ្តោតតែលើពានអ៉ឺរ៉ុបមួយប៉ុណ្ណោះខណៈដែលការការពារជើងឯក Bundesliga របស់ពួកគេបានចប់សព្វគ្រប់ក្រោមស្នាដៃ Bayern Leverkusen តាំងពីសប្ដាហ៍មុនមកម្ល៉េះ។ ទោះបីជាយ៉ាងណាក៏ដោយមុនពេលប្រឈមមុខនឹងក្រុម Los Blancos លោក Tuchel កំពុងធ្វើឱ្យមានតុល្យភាពនៃស្ថានភាពរបួសកីឡាករជាច្រើនរបស់គាត់។ ជាការពិតពេលនេះThuchelបានបាត់បង់កីឡាករសំខាន់ៗដូចជា Jamal Musiala ត្រូវ​បាន​សម្រាក​ដោយ​សារ​បញ្ហា​សរសៃ​ពួរជាមួយ​និង​ខ្សែ​ការពារ​សញ្ជាតិ​បារាំងDayot Upamecanoក៏អវត្តមាន​ដោយ​បញ្ហា​កជើង។ Upamecano មើលទៅប្រាកដណាស់ថានឹងខកខានការប្រកួតទល់នឹង Real Madrid ប៉ុន្ដែ Musiala អាចថា 50/50 ។ Ancelotti ទើបតែបង្ហើបថាគាត់មានកូនសោសម្រាប់ចាក់នៅទឹកដីអាល្លឺម៉ង់ ពេលនេះលោកគ្រូTuchel ក៏បញ្ចេញអាវុធសម្ងាត់របស់គាត់ដែរ បើ​តាម​ប្រភពពីMarcaគ្រូបង្វឹក Bayern ម្នាក់នេះនិយាយថា៖ “Serge Gnabry នឹង​មានមុខច្បាស់ណាស់សម្រាប់​ថ្ងៃ​អង្គារ។ ខ្ញុំគិតថាគាត់នឹងលេង ហើយស៊ុតបញ្ចូលទីទៀតផង។ យើង​ត្រូវ​រង់ចាំ​មើល​ថា​តើ​គាត់​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចាប់​ផ្តើម​ឬ​ក៏​អាចទុកជាអាវុធសម្ងាត់របស់យើងដែលអង្គុយបម្រុងសិន។ យើងកំពុងវាយតម្លៃពីស្ថានភាពរបស់ Leroy ពីមួយថ្ងៃទៅមួយថ្ងៃ យើងត្រូវការពេលវេលា។ ខ្ញុំ​មិន​អាច​ធ្វើ​ការ​ទស្សន៍ទាយ​បាន​ទេ​ឥឡូវ​នេះ”។ យ៉ាងណាមិញជាមួយនឹងក្រុមBayern…

អីយ៉ាស់! គ្រាន់តែ Barcelona ថាចង់បាន Kimmich ភ្លាម Bayern បើកភ្លើងខៀវភ្លែត!

អីយ៉ាស់! គ្រាន់តែ Barcelona ថាចង់បាន Kimmich ភ្លាម Bayern បើកភ្លើងខៀវភ្លែត!

Barcelona បាននឹងកំពុងរៀបចំបញ្ជីសម្រិតសម្រាំងសម្រាប់គោលដៅដ៏សំខាន់មួយនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ ហើយJoshua Kimmich ត្រូវបានរួមបញ្ចូលក្នុងគំរោងនោះផងដែរ។ ទោះបីជាបែបនេះក៏ដោយ Xavi Hernandez ក៏ជាអ្នកគាំទ្រដ៏ងប់ងុលរបស់ខ្សែបម្រើ Bayern Munich និងអាល្លឺម៉ង់ ដែលគាត់ចង់យកមកបន្ថែមក្នុងក្រុមរបស់គាត់សម្រាប់រដូវកាលក្រោយផងដែរ។ Bayern កាន់តែបើកចំហចំពោះគំនិតនៃការលក់ Kimmich ទោះបីជាគាត់ជាកីឡាករដ៏សំខាន់បំផុតរបស់ពួកគេក៏ដោយ។ កិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅចុងបញ្ចប់រដូវកាលក្រោយ បើគ្មានកិច្ចព្រមព្រៀងបន្តណាមួយកើតឡើងនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខទេ នោះគាត់នឹងមានឈ្មោះនៅលើទីផ្សារដោះដូរកីឡាករ។ របាយការណ៍​ក៏​បាន​បញ្ជាក់​ដែរ​ថាBayern មាន​ឆន្ទៈខ្ពស់ក្នុងការ​ចរចា​ជាមួយ Barcelona។ ជាពិសេសពួកគេនឹងចង់ធ្វើកិច្ចព្រមព្រៀងដោះដូរដែលពាក់ព័ន្ធរវាងKimmich និងFrenkie de Jong ឬ Ronald Araujo ត្រូវបានដាក់បញ្ចូល។ Araujo និង de Jong ទាំងពីរនាក់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញនៅរដូវក្តៅខាងមុខ ទោះបីជា Barcelona នឹងដឹងថាពួកគេនឹងមានតម្លៃថ្លៃជាង Kimmichក៏ដោយ ជាពិសេសការពិចារណាលើស្ថានភាពកិច្ចសន្យារៀងៗខ្លួន។ Bayern អាច​នឹង​ត្រូវ​បន្ថែមលុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដើម្បី​ល្បួងកីឡាករមកពីកាតាឡាន់ទាំងពីរនាក់នេះ។

Jadon Sancho ក្លាយជាកីឡាករអង់គ្លេសដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុង Bundesliga

Jadon Sancho ក្លាយជាកីឡាករអង់គ្លេសដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុង Bundesliga

កីឡាករខ្ចីជើងរបស់ Manchester United បានក្លាយជាកីឡាករអង់គ្លេសដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Bundesliga ជាមួយនឹងការវាយប្រហារដ៏អស្ចារ្យក្នុងក្រុម Borussia Dortmund ចាញ់ 4-1 ដោយ RB Leipzig កាលពីថ្ងៃសៅរ៍។ Sancho បានចូលរួមជាមួយក្លឹបវិញក្នុងខែមករា បន្ទាប់ពីត្រូវបាននិរទេសដោយ Erik ten Hag ហើយបានចាប់ផ្តើមចម្លងទម្រង់ដែលបានធ្វើឱ្យគាត់ផ្ទេរទៅបិសាចក្រហមក្នុងតម្លៃ 73 លានផោនក្នុងឆ្នាំ 2021 ។ Sancho បានធ្វើឱ្យចំនួនគ្រាប់បាល់សរុបរបស់គាត់នៅក្នុងក្របខ័ណ្ឌកំពូលរបស់អាឡឺម៉ង់ឈានដល់ 40 គ្រាប់ជាមួយនឹងការខិតខំប្រឹងប្រែងយ៉ាងរីករាយទៅកាន់ជ្រុងកំពូលបន្ទាប់ពីការប៉ះទង្គិចគ្នាត្រឹមតែ 20 នាទីប៉ុណ្ណោះ។

Manchester Derby វគ្គផ្ដាច់ព្រ័ត្រ FA Cup នឹងត្រូវធ្វើឡើងតាមពេលវេលាកំណត់ដូចមុនដដែល

Manchester Derby វគ្គផ្ដាច់ព្រ័ត្រ FA Cup នឹងត្រូវធ្វើឡើងតាមពេលវេលាកំណត់ដូចមុនដដែល

ជំនួបវគ្គផ្តាច់ព្រ័ត្រ FA Cup រដូវកាល ២០២៣-២៤ រវាងម្ចាស់ការពារជើងឯក Manchester City ទល់នឹង Manchester United នឹងត្រូវធ្វើតាមពេលវេលាកំណត់ ដដែល ដើម្បីជួយសម្រួលដល់អ្នកគាំទ្រដែលធ្វើដំណើរផ្លូវឆ្ងាយ ចៀសវាងពន្យារពេលប្រកួត ដូចរដូវកាលមុន។ នេះបើតាមការប្រកាសរបស់សមាគមបាល់ទាត់អង់គ្លេស FA។ ការប្រកួត រវាង Manchester City ទល់នឹង Manchester United ដែលជាក្រុមស្ថិតនៅទីក្រុង Manchester តែមួយ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា។ អ្នកគាំទ្រពីទីក្រុង Manchester ត្រូវធ្វើដំណើរជាង ៣២០គីឡូម៉ែត្រឆ្ពោះទៅកាន់ទីក្រុងឡុងដ៍ដើម្បីមើលការប្រកួតក្រុមទាំងពីរ ក្នុងកីឡដ្ឋាន Wembley។ ជំនួប Manchester Derby ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup បានកើតឡើងពីរដូវកាលជាប់គ្នា ដោយរដូវកាលមុន Manchester City ជាអ្នកគ្រងជើងឯក។ បើតាមសេចក្តីថ្លែងការណ៍របស់ FA អោយដឹងថា “ពេលវេលានៃការចាប់ផ្តើមការប្រកួតត្រូវបានទទួលយល់ព្រមពីសំណាក់ក្លិបសងខាង ក៏ដូចជាក្រុមមន្ត្រីក្នុងតំបន់ សមាជិកនៃកងការពារសន្តិសុខ ក្រុមនាំផ្លូវ និងការផ្សាយផងដែរ។”…

រដូវកាលនេះ ក្របខណ្ឌ EPL តឹងទាំងម្ចាស់ពាន តឹងទាំងម្ចាស់ស្បែកជើងមាស!

រដូវកាលនេះ ក្របខណ្ឌ EPL តឹងទាំងម្ចាស់ពាន តឹងទាំងម្ចាស់ស្បែកជើងមាស!

ខណៈដែលលីគធំៗនៅអ៉ឺរ៉ុបរកឃើញម្ចាស់ជើងឯកទៅហើយដូចជា Bundesliga, Serie A ចំណែក Laliga និង Ligue 1 កំពុងដាច់ពិន្ទុរហូត១០-១១ពិន្ទុ ប៉ុន្ដែនៅលីគអង់គ្លេស Eplកំពុងប្រជែងគ្នានៅឡើយទេ អាចថាម្ចាស់ជើងឯកនឹងដឹងថាជាក្រុមណារហូតដល់ចប់រដូវកាលទើបរកអ្នកឈ្នះឃើញ។ ទុករឿងពានមួយឡែកសិនងាកមកមើលអ្នកប្រជែងស្បែកមាសនៅ Epl វិញក៏មិនណយដែរ កំពុងប្រជែងគ្នាយ៉ាងប្រគៀសប្រកិតរហូតដល់ ១០រូបឯណោះ ដែលជានិច្ចកាលមានតែ២-៣នាក់ប៉ុណ្ណោះដែលប្រជែងគ្នានាវេលាដែលជិតចប់រដូវកាលបែបនេះ។ មកដល់សប្ដាហ៍ទី៣៤ទៅហើយ យើងនៅតែមិនអាចទាយដឹងនៅឡើយទេថាកីឡាកររូបណាដែលអាចឈ្នះស្បែកជើងមាសនៅ Epl រដូវកាលនេះ។ គួររំលឹកផងដែរថា កាលពីរដូវកាលមុនម្ចាស់ស្បែកជើងមាសគឺកីឡាកររបស់Manchester City Eiling Haaland រកបាន ៣៦គ្រាប់ឯណោះ ខណៈដែលរដូវកាលនេះបើទោះបីជារូបគេស្ថិតនៅលើគេក្នុងនាមជាអ្នករកគ្រាប់បាល់ច្រើនបំផុតក៏ដោយ ប៉ុន្ដែគេទើបតែរកបាន២០គ្រាប់ប៉ុណ្ណោះដែលតាមពីក្រោយដោយកីឡាករជាច្រើនរូបក្នុងនោះរួមមាន ៖ ១. Eiling Haaland (Mancity) ២០គ្រាប់ ២. Cole Palmer (Chelsea) ២០គ្រាប់ ៣. Ollie Watkins (Aston villa) ១៩គ្រាប់ ៤. Dominic Solanke (AFC Bournemouth) ១៨គ្រាប់…

Jamal Musial ជាកីឡាករដ៏សំខាន់របស់ Bayern ត្រូវបានរងរបួស ខណៈពេលជិតជួប Real Madrid

Jamal Musial ជាកីឡាករដ៏សំខាន់របស់ Bayern ត្រូវបានរងរបួស ខណៈពេលជិតជួប Real Madrid

នៅសល់បីថ្ងៃទៀតដល់ថ្ងៃប្រកួតជើងទី១វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាង Bayern Munich និង Real Madrid ស្រាប់តែកីឡាករដ៏សំខាន់បំផុតម្នាក់របស់ Bayern Munich ត្រូវបានក្លឹបប្រកាសថាបានរងរបួសនោះគឺ Jamal Musial។ កាលពីចុងសប្តាហ៍មុន Musiala បានខកខានក្នុងជំនួបជាមួយ Union Berlin ដោយសាររបួសតែគាត់បានត្រឡប់មកវិញកាលពីយប់មិញបង្ហាញខ្លួនតទាល់ជាមួយក្រុម frankfurt បើទោះបីជាយ៉ាងណាក៏ដោយ គាត់ត្រូវបានគេបង្ខំឱ្យដូរចេញភ្លាមៗ បន្ទាប់ពីទទួលរងបញ្ហាសរសៃពួររើឡើងវិញ។ លោក Thomas Tuchel អ្នក​ចាត់​ការ​ទូទៅ​របស់Bayern ក៏​បាន​និយាយ​អំពី​បញ្ហា​នេះ​មុន​ពេល​ការ​ប្រកួត​ទល់​នឹង Frankfurt ដែរថា៖ “គាត់មិនអាចលេងបានទេ។គាត់ពិតជាចង់លេង ហើយយើងក៏ចង់ឱ្យគាត់លេង។គាត់​គ្មាន​ការឈឺចាប់​រយៈពេល​ពីរ​ថ្ងៃមកហើយ ប៉ុន្តែ​កាលពី​ម្សិលមិញ គាត់​មាន​អារម្មណ៍​ឈឺចាប់ម្តងទៀត​។វា​ជា​ការ​រលាក​សរសៃ​ពួរ​ដែល​រំខាន​គាត់​ខ្លាំង​ណាស់”។ ការ​អវត្តមាន​របស់ Musiala នៅ​ថ្ងៃ​អង្គារ​នឹង​ក្លាយ​ជា​សមីការលំបាកមួយ​សម្រាប់ Bayern ក្នុងការទប់ទាល់នឹងម្ចាស់ជើងឯក Real Madrid។ ពីរបីថ្ងៃខាងមុខនឹងមានសារៈសំខាន់ណាស់ដើម្បីកំណត់ថាតើគាត់អាចចូលរួមនៅ Allianz Arena ដែរឬទេ ៕

Ancelotti បង្ហើបថាគាត់មានកូនសោរសំខាន់សម្រាប់ចាក់នៅអាឡ៉ម៉ង់នៅដើមខែក្រោយនេះ!

Ancelotti បង្ហើបថាគាត់មានកូនសោរសំខាន់សម្រាប់ចាក់នៅអាឡ៉ម៉ង់នៅដើមខែក្រោយនេះ!

Arda Guler បានបង្ហាញខ្លួន១១នាក់ដំបូងនៅ Laliga លើកដំបូងរបស់គាត់ ខណៈដែល Real Madrid បានយកឈ្នះ Real Sociedad នៅកីឡដ្ឋាន Reale Arena កាលពីយប់ថ្ងៃសុក្រ ប៉ុន្តែវាក៏ជាឱកាសដ៏សំខាន់សម្រាប់ Eder Militao ដែលបានបង្ហាញខ្លួនជាលើកដំបូងបន្ទាប់ពីខកខានជាង 8ខែ។ Militao បានរបួសដាច់សរសៃពួរទល់នឹង Athletic Club តាំងពីថ្ងៃប្រកួតដើមរដូវកាលមកម្ល៉េះ បន្ទាប់ពីជាសះស្បើយរយៈពេលប្រាំពីរខែយ៉ាងលំបាក គាត់បានលេងត្រឹមតែជាកីឡាករបម្រុងប៉ុណ្ណោះកាលពីខែមីនា។ ការ​បង្ហាញ​ខ្លួន​បន្ទាប់​មកទៀត​ជាមួយ Mallorca, Manchester City និង Barcelona ក៏បានត្រឹមតែជាកីឡាករបម្រុងដែរ ប៉ុន្តែ​ការ​ប្រកួត​ជាមួយReal Sociedadគាត់ជា​ជាជម្រើសដំបូង​របស់លោក Carlo Ancelotti ។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះហាក់ពេញចិត្តនឹងការបង្ហាញខ្លួនរបស់ Militao ហើយគាត់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្រោយចប់ការប្រកួតថា៖ “គាត់កំពុងប្រជែងយកកន្លែងមួយក្នុងជម្រើសដំបូងនៅពេល Real Madrid ធ្វើដំណើរទៅ Bayern Munich នៅថ្ងៃអង្គារខាងមុខ។ Militao ត្រលប់មកវិញ ហើយលេងបានល្អណាស់។វាជាជម្រើសដែលខ្ញុំមានក្នុងដៃសម្រាប់ទៅទីក្រុង Munich។ គាត់កំពុងត្រលប់ទៅកម្រិតល្អបំផុតរបស់គាត់បន្តិចម្តងៗ គាត់មិនទាន់ដល់…

Arne Slot នឹងមកដឹកនាំ Liverpool ក្រោយព្រមព្រៀងជាមួយ Feyenoord ក្នុងតម្លៃ ៩.៤ លានផោន

Arne Slot នឹងមកដឹកនាំ Liverpool ក្រោយព្រមព្រៀងជាមួយ Feyenoord ក្នុងតម្លៃ ៩.៤ លានផោន

ទីបំផុតលោក Arne Slot និងត្រូវបន្តបេកកម្មដឹកនាំក្រុមហង្សក្រហម Liverpool បន្ទាប់ពីក្លឹបLiverpool បានចរចារលើកិច្ចព្រមព្រៀងដែលមានតម្លៃ ៩.៤ លានផោនជាមួយក្លឹប Feyenoord ។មានន័យថាគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបានត្រៀមខ្លួនរួចជាស្រេចរួចហើយដើម្បីជំនួសតំណែងលោក Jurgen Klopp បន្ទាប់ពីគ្រូបង្វឹកអាឡឺម៉ង់រូបនេះបានប្រកាសកាលពីខែមករាថាគាត់នឹងចាកចេញពីទឹកដី Anfield នៅចុងបញ្ចប់នៃរដូវកាលនេះ។ សរុបមកLiverpool បានយល់ព្រមលើកិច្ចសន្យាជាមួយកីឡាករវ័យ ៤៥ ឆ្នាំរូបនេះមុនពេលកំណត់ពេលតែងតាំងរូបលោកជាផ្លូវការណ៏ ខណៈក្លឹបបានយល់ព្រមបង់ប្រាក់ ៧.៧ លានផោន ទៅក្លឹបហូឡង់Feyenoord (ស្មើនិង៩ លានអឺរ៉ូ) ដោយបូកបន្ថែម ១.៧ លានផោន (ស្មើនិង២ លានអឺរ៉ូ) ជាមួយអត្ថប្រយោជន៏ផ្សេងៗផងដែរ។ Liverpool ពេញចិត្តនិងបុគ្គលិកលក្ខណៈជាមួយសមត្ថភាពគ្រប់គ្រងកីឡាករ ព្រមទំាងការអភិវឌ្ឍជំនាញរបស់ពួកគេគឺជាកត្តាសំខាន់សមស្របជាមួយទម្រង់លេងបែបវាយលុកសម្រាប់ក្រុមដែលដឹកនាំដោយលោក Slot គឺជាកត្តាដែលជម្រុញអោយ Liverpool នាំយករូបលោកមកបំពេញការងារនេះ។ គួររំលឹកថាលោក Slot ធ្លាប់ដឹកនាំ Feyenoord ឱ្យឈ្នះពាន Eredivisie រដូវកាល ២០២២- ២០២៤ខណៈដែលរដូវកាលនេះ ពួកគេបានឈ្នះពាន Dutch Cup នឹងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងលីគរបស់ពួកគេ។

Leicester City បានវិលត្រលប់មកលេងនៅក្របខណ្ឌ Premier League ជាផ្លូវការណ៏វិញហើយ

Leicester City បានវិលត្រលប់មកលេងនៅក្របខណ្ឌ Premier League ជាផ្លូវការណ៏វិញហើយ

ទីបំផុតក្រុមកញ្ជ្រោងខៀវ Leicester City និងវិលត្រលប់មកលេងនៅក្របខណ្ឌ Premier League ជាផ្លូវការណ៏វិញ បន្ទាប់ពីក្រុមគូប្រជែងLeeds United បរាជ័យក្រោមថ្វីជើងក្រុម Queens Park Rangers។ ការបរាជ័យក្នុងលទ្ធផល ៤-0 នៅលើទឹកដី Loftus Road មានន័យថាក្រុមរបស់លោក Daniel Farke នបន្ត តាមពីក្រោយក្រុម Leicester ចំនួន ៤ ពិន្ទុ ខណៈពួកគេនៅសល់១ប្រកួតទៀតប៉ុណ្ណោះ ។ ទីបំផុត Leicester City មាន១០០ ពិន្ទុនៅលើផ្លូវរបស់ពួកគេត្រឡប់ទៅលេងនៅលីកកំពូលអង់គ្លេសវិញ បន្ទាប់ពីក្រុមត្រូវបានកាត់ចោល កាលពីរដូវកាលមុន។មានន័យថាពេលនេះ Leicester អាចឈ្នះជើងឯក Championship នៅថ្ងៃចន្ទប្រសិនពួកគេអាចផ្តួល Preston ប្រសិនក្រុមចំណាត់ថ្នាក់លេខ៣ Ipswich បរាជ័យក្នុងការផ្តួលក្រុម Hull City នៅថ្ងៃសៅរ៍។ទោះយ៉ាងណា Ipswich អាចដឹកនាំ Leicester មកលេងនៅក្របខណ្ឌ Premier League នៅរដូវកាលក្រោយវិញប្រសិនបើពួកគេទទួលបាន ៥…