Ancelotti បង្ហើបថាគាត់មានកូនសោរសំខាន់សម្រាប់ចាក់នៅអាឡ៉ម៉ង់នៅដើមខែក្រោយនេះ!

wolf246 News Post 182

Arda Guler បានបង្ហាញខ្លួន១១នាក់ដំបូងនៅ Laliga លើកដំបូងរបស់គាត់ ខណៈដែល Real Madrid បានយកឈ្នះ Real Sociedad នៅកីឡដ្ឋាន Reale Arena កាលពីយប់ថ្ងៃសុក្រ ប៉ុន្តែវាក៏ជាឱកាសដ៏សំខាន់សម្រាប់ Eder Militao ដែលបានបង្ហាញខ្លួនជាលើកដំបូងបន្ទាប់ពីខកខានជាង 8ខែ។

Militao បានរបួសដាច់សរសៃពួរទល់នឹង Athletic Club តាំងពីថ្ងៃប្រកួតដើមរដូវកាលមកម្ល៉េះ បន្ទាប់ពីជាសះស្បើយរយៈពេលប្រាំពីរខែយ៉ាងលំបាក គាត់បានលេងត្រឹមតែជាកីឡាករបម្រុងប៉ុណ្ណោះកាលពីខែមីនា។ ការ​បង្ហាញ​ខ្លួន​បន្ទាប់​មកទៀត​ជាមួយ Mallorca, Manchester City និង Barcelona ក៏បានត្រឹមតែជាកីឡាករបម្រុងដែរ ប៉ុន្តែ​ការ​ប្រកួត​ជាមួយReal Sociedadគាត់ជា​ជាជម្រើសដំបូង​របស់លោក Carlo Ancelotti ។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះហាក់ពេញចិត្តនឹងការបង្ហាញខ្លួនរបស់ Militao ហើយគាត់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្រោយចប់ការប្រកួតថា៖

“គាត់កំពុងប្រជែងយកកន្លែងមួយក្នុងជម្រើសដំបូងនៅពេល Real Madrid ធ្វើដំណើរទៅ Bayern Munich នៅថ្ងៃអង្គារខាងមុខ។ Militao ត្រលប់មកវិញ ហើយលេងបានល្អណាស់។វាជាជម្រើសដែលខ្ញុំមានក្នុងដៃសម្រាប់ទៅទីក្រុង Munich។ គាត់កំពុងត្រលប់ទៅកម្រិតល្អបំផុតរបស់គាត់បន្តិចម្តងៗ គាត់មិនទាន់ដល់ 100% វិញនៅឡើយទេ ប៉ុន្តែគាត់មានពេលវេលាដើម្បីកែលម្អ។”

“វាអាចជាMilitao ឬ Nacho Fernandez ជាជម្រើសដំបូងជាមួយ Antonio Rudiger នៅ Allianz Arena នៅថ្ងៃអង្គារ អតីតកីឡាករ Chelseaម្នាក់នេះធ្វើបានល្អឥតខ្ចោះជាមួយ Man City កាលពីពីរសប្តាហ៍មុន ដូច្នេះគាត់គឺជាបេក្ខភាពដែលអាចលេងឱ្យ Real Madrid ជាពិសេសជាមួយ Militao គឺជាកូនសោរដ៏សំខាន់សម្រាប់ចាក់នៅទីក្រុងម៉ូនិច។”៕

Similar Posts