Football

Salah គ្មានបំណងចង់ចែកផ្លូវជាមួយ Liverpool ទេ ក្រោយក្លឹបគ្រោងផ្តល់ជូននូវកុងត្រាថ្មី

Salah គ្មានបំណងចង់ចែកផ្លូវជាមួយ Liverpool ទេ ក្រោយក្លឹបគ្រោងផ្តល់ជូននូវកុងត្រាថ្មី

ក្រុមហង្សក្រហម Liverpool កំពុងរំពឹងយ៉ាងពេញទំហឹងទៅលើខ្សែប្រយុទ្ធស្លាបដ៏មានសក្កានុពល Mohamed Salah ដោយក្លឹបកំពុងត្រៀមនឹងផ្តល់កុងត្រាថ្មី និងកំពុងរៀបចំផែនការដោយផ្អែកលើគាត់ជាផ្នែកដ៏៏សំខាន់នៃក្រុមសម្រាប់រដូវក្ដៅក្រោយ។ រំលឹកផងដែរថា Salah មានពាក្យចចាមអារាមជាយូរមកហើយ ជំុវិញការចាកចេញទៅមជ្ឃឹមបូព៌ា ដោយក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត Al Ittihad កាលពីរដូវក្តៅមុន ហ៊ានឲ្យតម្លៃខ្លួនរូបគេ យ៉ាងធំសម្បើមប្រមាណជា ២០០លានអឺរ៉ូ ឯណោះ។ ជាក់ស្តែង ខ្សែប្រយុទ្ធអេហ្ស៊ីបវ័យ ៣១ឆ្នាំ មិនបានបង្ហាញពីអារម្មណ៍ចង់ចាកចេញពីទឹកដី Anfield នោះទេ ខណៈកិច្ចសន្យារបស់គាត់ជាមួយ Liverpool នឹងផុតកំណត់នៅឆ្នាំ ២០២៥។ គួរកត់សម្គាល់ថា ហង្សក្រហម Liverpool មិនបណ្តោយឲ្យខ្សែប្រយុទ្ធស្លាប ដែលមានល្បឿនលឿន ចេះបត់បែនគ្រប់កាលៈទេសៈរូបនេះចាកចេញដោយងាយៗស្រួលនោះទេ លុះត្រាណាតែសាមីខ្លួនចង់ស្វែងរកនូវបទពិសោធន៍ថ្មី មុនពេលគាត់ [Salah] ចូលនិវត្តន៍ពីបាល់ទាត់៕

ខ្សែបម្រើឆ្នើម Dewsbury-Hall ត្រូវបានក្លឹបនៅ Premier League ទាំង៣នេះ ចាប់អារម្មណ៍ចង់បាន

ខ្សែបម្រើឆ្នើម Dewsbury-Hall ត្រូវបានក្លឹបនៅ Premier League ទាំង៣នេះ ចាប់អារម្មណ៍ចង់បាន

ក្រុម Brentford, Brighton & Hove Albion និង Fulham កំពុងបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Kiernan Dewsbury-Hall របស់ក្រុម Leicester City មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ខ្សែបម្រើវ័យ ២៥ឆ្នាំ គឺជាតួអង្គដ៏សំខាន់ក្នុងរដូវកាលរបស់ Leicester ដោយបង្ហាញខ្លួននៅក្នុងការប្រកួត ៤៥លើក និងបានជួយក្លឹបលើកពានលីគទី២អង់គ្លេស Championship ផងដែរ។ ជាមួយគ្នានេះ ក្លឹប Brentford និង Brighton បានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរនាខែមករាកន្លងទៅ ប៉ុន្តែនៅទីបំផុត Dewsbury-Hall បានបន្តជួយ Leicester ឱ្យទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ។ គួរជម្រាបផងដែរថា Leicester បានកំណត់តម្លៃដោះលែងប្រមាណ ៣០លានផោន សម្រាប់កីឡាករដែលមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២៧។ ជាលទ្ធផលក្លឹបចង់លក់ Dewsbury-Hall ដើម្បីបង្កើនប្រាក់ចំណេញ និងដើម្បីផ្តត់ផ្គង់ដល់កីឡាករថ្នាយយុវជនផ្សេងៗទៀតផងដែរ៕

Lewandowski ស៊ុត hat-trick យ៉ាងអស្ចារ្យ ជួយឱ្យ Barca លត់ Valencia ៤-២

Lewandowski ស៊ុត hat-trick យ៉ាងអស្ចារ្យ ជួយឱ្យ Barca លត់ Valencia ៤-២

នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៤ នេះ ក្រុមម្ចាស់ផ្ទះ Barcelona បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Valencia នៅក្នុងការប្រកួតសប្តាហ៍ទី ៣៣ នៃក្របខណ្ឌ Premier League របស់ អង់គ្លេស។ ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមម្ចាស់ផ្ទះ Barcelona ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមប្រចៀវខ្មៅ Valencia ក្នុងលទ្ធផល ៤ ទល់នឹង ២។ ក្នុងនោះ ៤ គ្រាប់របស់ Barcelona គឺរកបានដោយខ្សែបម្រើ Firmin Lopez នៅនាទីទី ២២ និង Robert Lewandowski រកបាន ៣ គ្រាប់ម្នាក់ឯង (hat-trick) គឺនៅនាទីទី ៤៩, ៨២ និង ៩០+៣។ ចំណែក…

Valverde នៅមុនការប្រកួត បាននិយាយចំៗថា កីឡាករ Bayern រូបនេះពិតជាពិបាកបញ្ឈប់គេណាស់

Valverde នៅមុនការប្រកួត បាននិយាយចំៗថា កីឡាករ Bayern រូបនេះពិតជាពិបាកបញ្ឈប់គេណាស់

ខ្សែបម្រើរបស់ Real Madrid កីឡាករ Federico Valverde បានបង្ហាញការកោតសរសើរទៅលើតារាវ័យក្មេងរបស់ Bayern Munich កីឡាករ Jamal Musiala ហើយគាត់បានលើកឡើងថា ខ្សែបម្រើសញ្ជាតិ អាល្លឺម៉ង់ រូបនេះពិតជាពិបាកបញ្ឈប់ខ្លាំងណាស់។ ជាការពិតណាស់ នៅយប់រំលងអាធ្រាត្រថ្ងៃ អង្គារ៍ ទី ៣០ នេះ ក្រុម Bayern Munich នឹងបើកទ្វាកីឡដ្ឋាន Allianz Arena របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Real Madrid នៅក្នុងការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League។ យ៉ាងណាមិញ មុនការប្រកួតនេះមកដល់ Valverde ហាក់មានការកោតសរសើរយ៉ាងខ្លាំងទៅលើ Musiala ហើយក្នុងនោះគាត់និយាយពីខ្សែបម្រើវ័យ ២១ ឆ្នាំរូបនេះយ៉ាងដូច្នេះថា៖ Musiala? វាគឺពិតជាបញ្ឈប់គាត់ណាស់។ គាត់នៅក្មេងខ្លាំង ប៉ុន្តែគាត់គឺបានសាងស្នាដៃជាច្រើនមកហើយ… អ្នកត្រូវតែគោរពគាត់។ សង្ឃឹមថាពួកយើងនឹងអាចបញ្ឈប់គាត់បាន ហើយពួកយើងនឹងធ្វើបានល្អជាងពួកគេ៕

Man UTD មានគម្រោងលក់ចេញកីឡាករជាច្រើន លើកលែងតែបីនាក់នេះប៉ុណ្ណោះ ដែលបន្តទុកនៅដដែល

Man UTD មានគម្រោងលក់ចេញកីឡាករជាច្រើន លើកលែងតែបីនាក់នេះប៉ុណ្ណោះ ដែលបន្តទុកនៅដដែល

ក្លិបបិសាចក្រហម Manchester United កំពុងតែរៀបចំរុះរើក្រុមទ្រង់ទ្រាយធំ ដោយត្រៀមលក់ចេញកីឡាករជាច្រើននៅដំណាច់រដូវកាលនេះ ប៉ុន្តែក្នុងនោះមានតែកីឡាករ ៣ នាក់ប៉ុណ្ណោះ ដែលក្លិបមិនមានផែនការលក់ពួកគេចេញនោះទេ។ ថ្មីៗនេះលេចឮដំណឹងថាម្ចាស់ភាគហ៊ុនលោក Sir Jim Ratcliffe គឺមានបំណងបញ្ចេញកីឡាករជាច្រើននៅរដូវក្តៅនេះដូចជា Anthony Martial, Raphael Varane, Brandon Williams, Donny van de Beek, Victor Lindelof, Aaron Wan-Bissaka, Harry Maguire, Casemiro, Antony, Jadon Sancho, Marcus Rashford, Christian Eriksen និង Mason Greenwood ជាដើម។ ប៉ុន្តែមានកីឡាករ ៣ នាក់ ដែល Man UTD គឺមិនចង់លក់ចេញនោះទេ ដោយបានចាត់ទុកពួកគេជាកីឡាករវ័យក្មេងដែលមានឥទ្ធិពលសម្រាប់ក្រុម ក្នុងនោះរួមមាន Rasmus Hojlund, Kobbie Mainoo…

Arda Guler ត្រូវបានក្លឹប Real Madrid បញ្ចុះបញ្ចូលថាខ្លួនអាចស្នងតំណែងសិស្សច្បងម្នាក់នេះបាន

Arda Guler ត្រូវបានក្លឹប Real Madrid បញ្ចុះបញ្ចូលថាខ្លួនអាចស្នងតំណែងសិស្សច្បងម្នាក់នេះបាន

ខ្សែបម្រើវ័យក្មេង Arda Guler បានទម្លាយឲ្យដឹងថា អំឡុងពេលចរចារគ្នាកាលពីទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ គឺ Real Madrid បាននិយាយមកកាន់រូបគេ ថា ពួកគេចាត់ទុកខ្លួនជាកីឡាករដែលនឹងស្នងតំណែងរបស់រៀមច្បង Luka Modric។ ជាការពិតណាស់ Guler បានសម្រេចចិត្តចាកចេញពីក្លិបអាណាព្យាបាលរបស់ខ្លួន គឺ Fernerbache ដើម្បីផ្លាស់មកកាន់ Real Madrid កាលពីដើមរដូវកាលនេះ ហើយ មុនពេលដែលសំណើខាងលើជោគជ័យ គឺ ក្រុមគូប្រជែងរបស់អធិរាជស គឺ Barcelona ក៏ចង់បានកីឡាករសញ្ជាតិតួកគីខាងលើមករួមក្រុមដូចគ្នា។ ទាក់ទងនឹងការសម្រេចចិត្តជ្រើសរើសយក Real Madrid Guler បាននិយាយថា៖ អំឡុងពេលក្លិបកំពុងចរចារគ្នា Real Madrid បានប្រាប់ខ្ញុំថា ខ្ញុំនឹងក្លាយជាអ្នកស្នងតំណែងរបស់ Modric។ ពួកគេបានរៀបចំផែនការរយៈពេលវែងសម្រាប់ខ្ញុំ ហើយ ខ្ញុំមានការជឿជាក់៕

Liverpool ឈានដល់កិច្ចព្រមព្រៀងជាមួយគ្រូបង្វឹក Feyenoord មកជំនួសតំណែងរបស់ Klopp

Liverpool ឈានដល់កិច្ចព្រមព្រៀងជាមួយគ្រូបង្វឹក Feyenoord មកជំនួសតំណែងរបស់ Klopp

ក្លិប Liverpool បានឈានដល់កិច្ចព្រមព្រៀងជាមួយលោក Arne Slot គ្រូបង្វឹក Feyenoord ក្នុងការនាំយករូបលោកមកជំនួសតំណែងរបស់លោក Jurgen Klopp ដែលនឹងចាកចេញក្រោយចប់រដូវកាល ២០២៣-២៤។ តាមសារព័ត៌មាននៅអង់គ្លេស បុរសវ័យ ៤៥ឆ្នាំ ដែលកំពុងមានកុងត្រាជាមួយក្លិប Feyenoord រយៈពេល ២ឆ្នាំទៀតនោះ បានយល់ព្រមលើសំណើរបស់ក្លិប Liverpool។ តម្លៃដែលនឹងនាំយកលោក Slot ពីក្លិបស្ថិតក្នុងលីគកំពូលហូឡង់ មានចំនួន ៩,៤លានផោន។ មុនពេលមានសេចក្តីប្រកាសថា បានឈានដល់កិច្ចព្រមព្រៀង លោក Slot ក៏ធ្លាប់បាននិយាយប្រាប់អ្នកកាសែតថា លោកកំពុងមានទំនាក់ទំនងជិតស្និទ្ធជាមួយ Liverpool។ យ៉ាងណាក៏ដោយ ក្រោយមិនបានប៉ុន្មានការប្រកាស ច្បាស់លាស់បានកើតឡើងពិតមែន។ លោក Slot បានអះអាងថាការងារនៅក្នុងទឹកដីកីឡដ្ឋាន Anfield លោកមានភាពជឿជាក់ខ្លាំងបំផុតថានឹងជោគជ័យ។ បុរសវ័យ ៤៥ឆ្នាំ បាននិយាយដូច្នេះថា៖ “ខ្ញុំពិតជាចង់ទៅកាន់ក្លិប Liverpool។ ពេលនេះខ្ញុំកំពុងតែទន្ទឹង រង់ចាំមើលថា ក្លិបអាចឈានដល់កិច្ចព្រមព្រៀ ងឬយ៉ាងណា។ ខ្ញុំពិតជាជឿជាក់សម្រាប់រឿងនេះ។” ចូលដឹកនាំ Feyenoord ក្នុងឆ្នាំ ២០២១…

កីឡាករឆ្នើម Bayern ម្នាក់នេះ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​នៅ​ Bundesliga ក្នុង​រដូវកាល​នេះ​

កីឡាករឆ្នើម Bayern ម្នាក់នេះ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​នៅ​ Bundesliga ក្នុង​រដូវកាល​នេះ​

បើ​យោង​តាម​ស្ថិតិ​របស់​ Transfermarkt ខ្សែប្រយុទ្ធ​ Harry Kane ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​នៅ​ Bundesliga នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២៣/២៤ គិត​មក​ត្រឹម​នឹង​ពេល​នេះ​។ Kane រក​គ្រាប់​បាន​ ៣៣គ្រាប់​ នៅ​ក្នុង​ប្រកួត​សរុប​ ៣០ប្រកួត​ នៅ​ក្នុង​លីគ​កំពូល​អាល្លឺម៉ង់​មួយ​នេះ​។ កីឡាករ​អង់គ្លេស​រូប​នេះ​ទើប​ផ្លាស់​មក​លេង​ឲ្យ​ Bayern Munich នៅ​ក្នុង​រដូវកាល​នេះ​ប៉ុណ្ណោះ​ប៉ុន្តែ​ទម្រង់​របស់​គេ​ហាក់​ដូច​សម្រប​ខ្លួន​នឹង​ការ​លេង​នៅ​លីគ​កំពូល​នេះ​បាន​ល្អ​ណាស់​ ដោយ​គេ​បាន​ក្លាយ​ជា​កីឡាករ​ស្នូល​របស់​ក្លឹប​នេះ​។ ទោះ​ទម្រង់​ល្អ​យ៉ាង​ណា​ក៏​ដោយ​ប៉ុន្តែ​ខ្សែប្រយុទ្ធ​រូប​នេះ​មិន​អាច​ជួយ​ Bayern ឲ្យ​ឈ្នះ​ពាន​ Bundesliga នៅ​ក្នុង​រដូវកាល​នេះ​ព្រោះ​តែ​នៅ​ខណៈ​នេះ​ Bayern ឈរ​លេខ​២នៅ​តារាង​ដោយ​មាន​ ៨១ពិន្ទុ​ ខណៈ​ Leverkusen ជា​ក្លឹប​នាំ​មុខ​មាន​ ៨១ពិន្ទុ​ឯណោះ​។ Kane បាន​មក​លេង​ឲ្យ​ Bayern ក្នុង​រយៈពេល​វែង​ក្រោយ​ចាកចេញ​ពី​ Spurs ដោយ​បាន​ចុះ​កុងត្រា​ជា​មួយ​ Bayern ៤រដូវកាល​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ កីឡាករ​ដែល​អាច​រក​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​ក្នុង​១រដូវកាល​នៅ​ Bundesliga គឺ​ខ្សែ​ប្រយុទ្ធ​ Robert Lewndowski ដោយ​កាល​នោះ​គឺ​ក្នុង​រដូវកាល​ឆ្នាំ​២០២០/២១ ក្នុង​ពេល​ដែល​គេ​ជា​កីឡាករ​របស់​ Bayern Munich៕

Arsenal មានសម្ពាធខ្លាំង ខណៈគ្រូ Pep ថាក្រុមគាត់ត្រូវឈ្នះការប្រកួតនៅសល់ទាំងអស់នៅ EPL

Arsenal មានសម្ពាធខ្លាំង ខណៈគ្រូ Pep ថាក្រុមគាត់ត្រូវឈ្នះការប្រកួតនៅសល់ទាំងអស់នៅ EPL

Manchester City បំបាក់ Nottingham Forest ដោយលទ្ធផល ២-០ នៅក្នុងជំនួបក្របខណ្ឌ Premier League ដើម្បីបន្តដាក់សម្ពាធលើ Arsenal ដែលកំពុងឈរកំពូលតារាង ខណៈលោក Pep Guardiola និយាយថា ក្រុមត្រូវតែបន្តដណ្តើម៣ពិន្ទុគ្រប់ការប្រកួតដែលនៅសល់។ ជាការពិត ការប្រកួតនៅកីឡដ្ឋាន City Ground កាលពីយប់មិញ Man City បានគ្របសង្កត់ការប្រកួតលើ Nottingham Forest ដោយត្រឹមនាទី៣២នៃវគ្គទី១ ពួកគេបាននាំមុខដោយគ្រាប់បាល់របស់ Joško Gvardiol ។ នៅវគ្គទី២នាទី៧១ Man City បន្តរកគ្រាប់បាល់គ្រាប់ទី២ដោយ Erling Haaland ខណៈក្រុមម្ចាស់ផ្ទះ មិនអាចរកគ្រាប់បាល់បាននោះទេ។ លទ្ធផល ២-០ បានរក្សាដល់ចប់ការប្រកួតតែម្តង។ Man City បន្តដេញតាមដាក់សម្ពាធលើ Arsenal ដោយមានគម្លាតពិន្ទុត្រឹមតែ ១ពិន្ទុ ស្ថិតនៅលេខ ២។ លោក Pep Guardiola…

១០ លើក​ហើយ​រដូវ​កាល​នេះ Alonso បានដឹកនាំ Leverkusen ​ក្លាយទៅ​ជាអ្នកពិឃាត​ចុង​ម៉ោង

១០ លើក​ហើយ​រដូវ​កាល​នេះ Alonso បានដឹកនាំ Leverkusen ​ក្លាយទៅ​ជាអ្នកពិឃាត​ចុង​ម៉ោង

Bayer Leverkusen គ្មាន​ឡើយ​ពាក្យ​ថា ចាញ់ សម្រាប់​ពួក​គេ​នៅ​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​នេះ។ រាប់​គ្រប់​ក្របខ័ណ្ឌ​ទាំង​អស់ ​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Xabi Alonso បាន​ឆ្លង​កាត់ ៤៦ ប្រកួត​ហើយ មិន​ស្គាល់​បរាជ័យ​សូម្បី​មួយ ជា​ហេតុ​នាំ​ឲ្យ​ឱកាស​កាន់​ពាន ៣ នា​រដូវ​កាល​ទោល​ក៏​មាន​ខ្ពស់ ជាក់ស្តែង​គិត​ត្រឹម​សព្វថ្ងៃ​កំពុង​កាន់​ពាន Bundesliga ហើយ​រង់ចាំ​អ៊ុត​មើល​ DFB-Pokal និង UEFA Europa League ពីរ​ផ្សេង​ទៀត។ ចាប់​អារម្មណ៍​ក្នុង​ចំណោម​នោះ មាន ១០ ​ប្រកួត​ដែល​ក្លឹប​ម្ចាស់ដី BayArena ​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល រំភើប​ញាប់ញ័រ​ចុង​ម៉ោង​ដល់​អ្នក​គាំទ្រ​ទូទាំង​សកលលោក ដែល​ជា​ការ​ស្រង់​ខ្លួន​ឯង ចេញ​ផុត​ពី​ការ​ចាញ់ និង​ស្មើ នៅ​ពេលវេលា​កៀក​នឹង​ចប់​ការ​ប្រកួត​ម្តងៗ​ទៅ​ហើយ។ មក​ទល់​ពេល​នេះ ជា​ប្រកួត​ទី ៤៦ សម្រាប់ Leverkusen ដែល​លេង​មិន​ស្គាល់​ចាញ់​ជាប់ៗ​គ្នា​យូរ​បង្អស់ រាប់​ជា​ក្លឹប​លំដាប់​ទី​ពីរ ឈរ​កំណត់ត្រា​ខាង​លើ បើ​យើង​គិត​ចាប់​តាំង​ការ​បង្កើត​ក្របខ័ណ្ឌ UEFA នៅ​រដូវ​កាល ១៩៥៥/៥៦។ ក្លឹប​ឈោង​បាន​តួ​លេខ​ខ្ពស់​បំផុត​គឺ Benfica ៤៨ ប្រកួត​នៅ​រដូវ​កាល ១៩៦៣ ដល់ ៦៥។…