Football

Roque ទើបតែមកដល់ Camp Nou សោះ តែពេលនេះ Barcelona ត្រៀមដាក់ខ្ចីជើងបាត់!

Roque ទើបតែមកដល់ Camp Nou សោះ តែពេលនេះ Barcelona ត្រៀមដាក់ខ្ចីជើងបាត់!

កីឡាករ Vitor Roque របស់ក្រុម FC Barcelona បានធ្វើការសម្រេចចិត្តលើអនាគតរបស់គាត់ចំពេលមានពាក្យចចាមអារ៉ាមថាគាត់អាចចាកចេញពីក្លឹបក្នុងលក្ខខ័ណ្ឌខ្ចីជើង យោងតាមកាសែត SPORT ។ កីឡាករវ័យជំទង់សញ្ជាតិប្រេស៊ីលរូបនេះបានមកដល់ Catalonia មានអ្នកគាំទ្រសាទរយ៉ាងខ្លាំងកាលពីដើមឆ្នាំ ២០២៤ ដោយ Barca បានយល់ព្រមលើការផ្ទេរជាមួយ Athletico Paranaense មានតម្លៃរហូតដល់ទៅ ៦០លានដុល្លារ។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងរដូវកាលបច្ចុប្បន្នកាន់តែខិតជិតពេលវេលាដែលត្រូវបញ្ចប់ កីឡាករ Vitor Roque បានលេងត្រឹមតែ 310 នាទីប៉ុណ្ណោះនៅគ្រប់ការប្រកួតទាំងអស់ ខណៈដែលការខកខានមិនបានចេញពីកៅអីបម្រុងទាល់តែសោះនៅក្នុងយុទ្ធនាការ Champions League របស់ Barca ដែលនឹងត្រូវបញ្ចប់យ៉ាងគួរអោយសោកស្ដាយដោយ PSG ​ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​កាល​ពី​សប្តាហ៍​មុន។ ភ្នាក់ងាររបស់ Vitor Roque គឺលោក Andre Cury ដែលជាមូលដ្ឋានគ្រឹះក្នុងការនាំយក Neymar ទៅកាន់ Camp Nou និងធ្លាប់ជាអ្នកសង្កេតកីឡាកររបស់ Barca ក្នុងប្រទេសប្រេស៊ីល ពីមុនបានបញ្ជាក់ថា អតិថិជនរបស់គាត់មិនមានការផ្តល់សំណើរណាមួយចុងក្រោយក្នុងការចាកចេញរបស់កីឡាករម្នាក់នេះនៅឡើយទេ។

Perez ធ្លាប់រារាំង​មិន​ឲ្យ​ Ancelotti នាំយកកូន​ក្រុម Bayern រូប​នេះ​ខណៈដែលគាត់ចង់បានយ៉ាងខ្លាំង

Perez ធ្លាប់រារាំង​មិន​ឲ្យ​ Ancelotti នាំយកកូន​ក្រុម Bayern រូប​នេះ​ខណៈដែលគាត់ចង់បានយ៉ាងខ្លាំង

គ្រប់​ការ​សម្រេច​ចិត្ត​ក្នុង​ការ​នាំ​ចូល​នរណា​ម្នាក់ បន្ទាប់​តែ​ឆ្លង​ការ​មើល​យ៉ាង​ជាក់លាក់​ពី​សំណាក់​អ្នកចាត់ការ ជំហាន​បន្ទាប់​គឺ​ត្រូវ​ទទួល​បាន​ការ​យល់ព្រម​ពី​សំណាក់​ថ្នាក់​លើ ឬ​ជា​ប្រធាន​ក្លឹប។ ចំណុច​នេះ ធ្លាប់​មាន​រឿង​ហេតុ​ខ្លះ ចម្រូងចម្រាស​គ្នា​ឈាន​ដល់​ការ​ដក​តំណែង ឬ​គ្រូ​សុំ​ប្រកាស​លា​ឈប់​ក៏​មាន តែ​កន្លង​មក​នៅ Real Madrid វា​ហាក់​ដូច​ជា​មិន​ប៉ះ​អី​ខ្លាំង​នោះ​ទេ បើ​ទោះ​បី​ការ​ចង់​បាន​របស់ Carlo Ancelotti និង Florentino Perez ផ្ទុយ​ស្រឡះ​ពី​គ្នា​ក៏​ពិត​មែន។ ថយ​ក្រោយ​ទៅ​រដូវ​ក្តៅ ឆ្នាំ ២០២៣ គ្រា​ទីផ្សារ​ដោះដូរ​បើក​ទ្វារ​ថ្មីថ្មោង ពេល​នោះ​គ្រូ​សញ្ជាតិ​អ៊ីតាលី ពិត​ជា​ចាប់​អារម្មណ៍​ចង់​បាន Harry Kane ដែល​កំពុង​ឈរ​ជើង​នៅ Tottenham Hotspur ​ជា​ខ្លាំង​ពន់ពេក ពោល​ដាក់​ឈ្មោះ​របស់​ប្រធាន​ក្រុម​អង់គ្លេស​រូប​នេះ ពី​លើ​ទាំង Jude Bellingham ​ជា​ខ្សែ​បម្រើ​កំពុង​លេចធ្លោ​សព្វថ្ងៃ​ទៀត​ផង។ យ៉ាង​ណា​សំណើ​ពី Ancelotti មិន​បាន​រង្គើ​ចិត្ត Perez ដែល​ជា​ប្រធាន​នោះ​ទេ ក៏​ព្រោះ​ត្រង់​ថា ស្តេច​វិនិយោគ​ពូកែ​កើប​ផល​ចំណេញ​វ័យ ៧៧ ឆ្នាំ ​លោក​នៅ​តែ​រក្សា​ជំហរ ឆន្ទៈ ស្មោះស្ម័គ្រ​តែ​ជាមួយ​បេក្ខភាព​ចាស់ Kylian Mbappe ម្នាក់​គត់។ ជា​ហេតុ​បដិសេធ​ការ​ចង់​បាន​របស់​គ្រូ បើ​ទោះ​បី នៅ​ប្រយុទ្ធ​ប្រអប់​ខាង​លើ​ពេល​នោះ មិន​ទាន់​រក​បាន​នរណា​មក​ជំនួស​កន្លែង…

Arteta ព្រមានទៅ Man City ថាក្រុមរបស់គាត់នឹងតស៊ូរហូតដល់ដង្ហើមចុងក្រោយ ដើម្បីឈ្នះពាន EPL

Arteta ព្រមានទៅ Man City ថាក្រុមរបស់គាត់នឹងតស៊ូរហូតដល់ដង្ហើមចុងក្រោយ ដើម្បីឈ្នះពាន EPL

Mikel Arteta បានព្រមាន Manchester City ថា Arsenal នឹងតស៊ូរហូតដល់ដង្ហើមចុងក្រោយដើម្បីឈ្នះជើងឯក Premier League។ ក្រុមកាំភ្លើងធំបានរួចផុតពីឧបសគ្គដ៏ធំនៅទឹកដី Tottenham កាលពីយប់ថ្ងៃអាទិត្យ ដោយបានយកឈ្នះ ២-៣ ដើម្បីបន្ដឈរលើកំពូលតារាងជាមួយនឹងជ័យជម្នះយ៉ាងត្រចះត្រចង់មួយនេះ។ Man City នៅតែជាក្រុមដែលមានភាគរយខ្ពស់ដែលនឹងក្លាយជាជើងឯកលើកទីបួនជាប់ៗគ្នារបស់ពួកគេ ប៉ុន្តែត្រូវបានគេសួរថាតើកីឡាកររបស់អ្នកមានឆន្ទៈតស៊ូរហូតដល់ ‘នាទីចុងក្រោយ’ ឬអត់ ដើម្បីដណ្តើមយកជ័យជំនះលើកំពូលតារាងលើកដំបូងក្នុងរយៈពេល ២០ឆ្នាំចុងក្រោយឬយ៉ាងណា? Arteta បានឆ្លើយតបថា៖ “បាទ ១០០% ភាគរយ! ខ្ញុំបានតាំងចិត្តពេញមួយរដូវកាល។ ពួកគេបានផ្តល់ហេតុផលឱ្យខ្ញុំកាន់តែជឿជាក់ ជារៀងរាល់ថ្ងៃ។ ការលើកទឹកចិត្តសម្រាប់អ្វីដែលនៅខាងមុខគឺស្រស់ស្អាតណាស់។ យើងទាំងអស់គ្នារំពឹងថាយើងនឹងមានដំណើររួមគ្នាយ៉ាងពិតប្រាកដ។ ខ្ញុំ​មាន​ជំនឿ​ខ្លាំង​លើ​កីឡាកររបស់ខ្ញុំដោយគ្មានសង្ស័យ។ នេះជាខែដែលមមាញឹកខ្លាំង កាលពីថ្ងៃសៅរ៍ ខ្ញុំបានប្រាប់អោយពួកគេឈប់ហ្វឹកហាត់ដើម្បីសម្រាក ប៉ុន្ដែពួកគេចង់ហ្វឹកហាត់បន្ថែមទៀត នោះហើយដែលជាសញ្ញាល្អ។ ពួកយើងនឹងប្រយុទ្ធរហូតដល់ដង្ហើមចុងក្រោយដើម្បីឈ្នះជើងឯក Premier League”។ គួររំលឹកផងដែរថា Arsenal បន្ទាប់ធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ឥឡូវនេះពួកគេរកបានជ័យជម្នះបីប្រកួតជាប់ៗគ្នានៅ Premier League។

Ten Hag សរសើរកូនក្រុមរបស់ខ្លួនរូបនេះ ទោះបីទទួលរងការរិះគន់ខ្លាំង ក្រោយបានត្រឹមស្មើជាមួយ Burnley

Ten Hag សរសើរកូនក្រុមរបស់ខ្លួនរូបនេះ ទោះបីទទួលរងការរិះគន់ខ្លាំង ក្រោយបានត្រឹមស្មើជាមួយ Burnley

គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បានសម្តែងការគោរព និងពេញចិត្តចំពោះការសម្តែងបង្ហាញសមត្ថភាពរបស់ Antony ក្នុងលទ្ធផលបញ្ចប់ការប្រកួតស្មើគ្នា ១:១ កាលពីថ្ងៃសៅរ៍ ទល់នឹងក្រុម Burnley ក្រោយរូបគេទទួលរងនូវការរិះគន់ជាច្រើនពីសំណាក់អ្នកគាំទ្រកន្លងមកនៅកីឡដ្ឋាន Old Trafford នោះ។ គួរកត់សម្គាល់ថា ខ្សែប្រយុទ្ធឆឆ្នើម Marcus Rashford បានខកខានម្តងទៀត ដោយសាររបួស ដែលបានផ្តល់ឱកាសឱ្យ Antony រក្សាកន្លែងរបស់គាត់។ ទន្ទឹមនឹងនោះ នៅក្នុងការប្រកួតនាទីទី៧៩ Antony បានស៊ុតបញ្ចូលទី ១គ្រាប់ ឱ្យ Man United នាំមុខ ១ទល់នឹង០ ក្រោយពីក្រុមរបស់លោក Vincent Kompany ទាត់បាល់ប៉េណាល់ទីនៅនាទីទី៨៧ តាមស្មើដោយកីឡាករ Zeki Amdouni៕

គ្រូ Xavi មានក្តីសង្ឃឹមថា ខ្សែការពារឆ្នើមរូបនេះនឹងបន្តកុងត្រាថ្មីជាមួយ Barca

គ្រូ Xavi មានក្តីសង្ឃឹមថា ខ្សែការពារឆ្នើមរូបនេះនឹងបន្តកុងត្រាថ្មីជាមួយ Barca

Roberto បានជួបនូវបញ្ហារបួសក្នុងអំឡុងយុទ្ធនាការឆ្នាំ ២០២៣-២៤ ដែលបានធ្វើឲ្យគាត់បង្ហាញខ្លួនបានត្រឹមតែ ១៩ដង ក្នុងការប្រកួតទាំងអស់ ខណៈដែលគាត់លេងបានត្រឹមតែ ៩ដង ប៉ុណ្ណេាះនៅលីគ La Liga ក្នុងរដូវកាលនេះ។ រំលឹកផងដែរថា ខ្សែបម្រើរូបនេះបានស្នាក់នៅជាមួយ Barcelona តាំងពីឆ្នាំ ២០០៦ ដោយរូបគេបានឈានជើងចូលលេងនៅក្រុមជម្រើស១១នាក់ដំបូងក្នុងឆ្នាំ ២០១០ ខណៈគាត់លេងឱ្យក្លឹបសរុប ៣៦៨ប្រកួត៕ គ្រូបង្វឹកក្រុមកាតាឡាន់ Barcelona លោក Xavi សង្ឃឹមថា ខ្សែការពារឆ្នើម Sergi Roberto នឹងចុះកុងត្រាថ្មីនៅកីឡដ្ឋាន Camp Nou មុនរដូវកាលថ្មីមកដល់។ ជាក់ស្តែង កិច្ចព្រមព្រៀងដែលមានស្រាប់របស់កីឡាករវ័យ ៣២ឆ្នាំ ជាមួយក្លឹបយក្សកាតាឡាន់ នឹងត្រូវផុតកំណត់នៅចុងខែមិថុនាខាងមុខ ដោយមានការរំពឹងទុកជុំវិញអនាគត ដែលនឹងចាកចេញពីក្លឹបផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លោក Xavi បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា «គាត់ចង់ឱ្យ Roberto បន្តកិច្ចសន្យាថ្មីរបស់គាត់» ជាមួយនឹងការបន្តរយៈពេលមួយឆ្នាំបន្ថែម ដល់ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ។ គួរជម្រាបដែរថា Roberto បានជួបនូវបញ្ហារបួសក្នុងអំឡុងយុទ្ធនាការឆ្នាំ ២០២៣-២៤ ដែលបានធ្វើឲ្យគាត់បង្ហាញខ្លួនបានត្រឹមតែ ១៩ដង…

Inter កំពុងមានការចង់បានខ្សែការពារ Man Utd មួយរូប​នេះ ខណៈពេល Dumfries នឹងចាកចេញពីក្លឹប

Inter កំពុងមានការចង់បានខ្សែការពារ Man Utd មួយរូប​នេះ ខណៈពេល Dumfries នឹងចាកចេញពីក្លឹប

ក្លឹប Inter Milan ត្រូវបានរាយការណ៍ថា មានការចាប់អារម្មណ៍ខ្សែការពារ Aaron Wan-Bissaka របស់ក្លឹប Manchester United ក្នុងករណីដែល Denzel Dumfries ចាកចេញពីទឹកដី San Siro។ Inter បានសម្លឹងឃើញ Wan-Bissaka ជាបេក្ខភាពដ៏ស័ក្ដិសមបំផុតមួយ ក្នុងការមកជំនួស Dumfries នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Gazzetta dello Sport។ ខ្សែការពារហូឡង់ Dumfries នៅសល់កិច្ចសន្យាជាមួយក្លឹបអ៊ីតាលី ដល់ឆ្នាំ២០២៥ ហើយភាគីទាំងសងខាងមិនទាន់ឈានដល់ការព្រមព្រៀងកិច្ចសន្យាថ្មីនៅឡើយទេ ហើយក្លឹបកំពុងពិចារណាលក់រូបគេ ជាជាងឱ្យចាកចេញដោយគ្មានតម្លៃផ្ទេរ នាដំណាច់រដូវកាលក្រោយ។ Wan-Bissaka ហាក់ពិបាកបង្ហាញឥទ្ធិពលរបស់ខ្លួននៅ Man Utd រដូវកាលនេះ ដោយរូបគេទទួលបានឱកាសបង្ហាញខ្លួនតែ១៣លើកប៉ុណ្ណោះនៅ Premier League។ ការអវត្តមានរបស់គេ ភាគច្រើនដោយសារបញ្ហារបួសសរសៃរពួរ៕

Solskjaer បដិសេធទទួលយកឱកាសដឹកនាំក្រុមជម្រើសជាតិមួយ​ នៅអឺរ៉ុប

Solskjaer បដិសេធទទួលយកឱកាសដឹកនាំក្រុមជម្រើសជាតិមួយ​ នៅអឺរ៉ុប

លោក Ole Gunnar Solskjaer បានបោះបង់ឱកាសទៅដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអៀរឡង់ ទើបអតីតមិត្តរួមក្រុមរបស់លោកគឺ John O’Shea កាន់តួនាទីនេះ។ អតីតខ្សែប្រយុទ្ធ Manchester United រូបនេះ នៅទំនេរពីការងារ តាំងពីលោកត្រូវបានក្លឹបបញ្ចប់តំណែងកាលពីឆ្នាំ២០២១។ លោក Solskjaer មានការភ្ជាប់ទៅនឹងក្លឹបជាច្រើន តាំងពីចាកចេញពី Man Utd ហើយក្នុងនោះក៏មានក្រុមជម្រើសជាតិអៀរឡង់ផងដែរ។ ប៉ុន្ដែយោងតាមអ្នកសារព័ត៌មាន Andry Mitten បានទម្លាយឱ្យដឹងថា លោក Solskjaer បានបដិសេធសំណើនេះ ហើយអតីតមិត្តរួមក្រុមបិសាចក្រហម លោក O’Shea ក៏ទទួលបានតំណែងនេះជាអចិន្ត្រៃ បន្ទាប់ពីត្រូវបានតែងតាំងជាគ្រូបង្គោលបណ្ដោះអាសន្ន៕

Musiala ត្រូវបានក្លឹបយក្សទាំងពីរនេះ ប្រជែងគ្នាចង់បាន ខណៈពេលដែល Bayern បើកដៃអោយ

Musiala ត្រូវបានក្លឹបយក្សទាំងពីរនេះ ប្រជែងគ្នាចង់បាន ខណៈពេលដែល Bayern បើកដៃអោយ

តារា​ឆ្នើម​វ័យ​ក្មេង Jamal Musiala កំពុង​ស្ថិត​ក្រោម​ក្រសែ​ភ្នែក​ចង់​បាន​របស់​ក្លឹប​ធំ ២ មាន Barcelona និង Manchester City បន្ទាប់​តែ​យុវជន​សញ្ជាតិ​អង់គ្លេស​បត់​ខ្លួន​ឯង​ទៅ​ជា​បម្រើ​ប្រយុទ្ធ​ដ៏​ល្អ​ដាច់​គេ​មួយ​ប្រចាំ​តំបន់​អឺរ៉ុប នា​រយៈ​ពេល ២ រដូវ​កាល​ចុង​ក្រោយ។ ឃើញ​ថា កីឡាករ​​វ័យ ២១ ឆ្នាំ កំពុង​ពេញ​ធ្វើ​បាន​ល្អ​ខ្លាំង​ឲ្យ​ក្លឹប Bayern Munich ជាមួយ​កុងត្រា​សេសសល់​រយៈ​ពេល ២ ឆ្នាំ​ទៀត តែ​យ៉ាង​ណា​គេ​ក៏​ទំនង​គិតគូរ​ដល់​ការ​ងាក​រក​ទ្រនំ​ប្រកួតប្រជែង​ថ្មី​ផង​ដែរ។ រួច​បើ​តាម​សារព័ត៌មាន The Independent ចុះ​ផ្សាយ បច្ចុប្បន្ន​មាន​ក្លឹប​យក្ស ២ សំពៅ​មាស និង​អ្នក​មាន​បុណ្យ ពិត​ជា​ដាក់​ចិត្ត​ចង់​បាន​គេ​ខ្លាំង។ កីឡាករ​ដែល​អាច​លេង​បាន​ទាំង​បម្រើ​ប្រយុទ្ធ និង​ស្លាប​រូប​នេះ អាច​មាន​ហាងឆេង​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក​ដល់​ទៅ ១១០ លាន​អឺរ៉ូ។ សព្វថ្ងៃ​រាប់​គេ​បាន​ជា​កីឡាករ​អាច​លក់​ចេញ​ខ្ពស់​បំផុត​ហើយ​ប្រចាំ​ម្ចាស់ដី Allianz Arena នៅ​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់។ រំឭក​ទៅ​មើល​ស្ថិតិ​របស់ Musiala បន្តិច នៅ​រដូវ​កាល ២០២៣/២៤ គេ​ឈរ​ជើង​សរុប ៣៤ ប្រកួត ​នៅ​ចំនួន ២…

Joelinton ​ប្រកាស​អំពី​ការ​បន្តកុងត្រា​ថ្មី​ជាមួយ Newcastle United រហូតដល់ខែ មិថុនា ២០២៨

Joelinton ​ប្រកាស​អំពី​ការ​បន្តកុងត្រា​ថ្មី​ជាមួយ Newcastle United រហូតដល់ខែ មិថុនា ២០២៨

ក្លឹប​សារិកា​ព្រៃ Newcastle United បាន​ប្រកាស​អំពី​ដំណើរការ​ត​កុងត្រា​ថ្មី​ដោយ​ជោគជ័យ​រវាង​កីឡាករ​លេង​តំណែង​បម្រើ Joelinton លើ​សុពលភាព​រយៈ​ពេល​យូរ ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៨ ឯ​ណោះ។ នេះ​វា​ផ្ទុយ​ស្រឡះ​អំពី​តែ​ចចាមអារ៉ាម​ចុះ​ផ្សាយ ដែល​ថា​លោក Eddie Howe ជា​អ្នកចាត់ការ អាច​បង្ខំ​ចិត្ត​លក់​ចេញ Joelinton ក្រោយ​ក្លឹប​មាន​បញ្ហា​ល្មើស​ច្បាប់​ហិរញ្ញវត្ថុ។ ដល់​តែ​ចុះ​ឡើង បែរ​មក​ត​កុងត្រា​ថ្មី​ដោយ​ជោគជ័យ ហើយ​រយៈ​ពេល​យូរ​ទៀត​ផង។ Joelinton បាន​រៀបរាប់​ប្រាប់​គេហទំព័រ​ផ្លូវការ​យ៉ាង​ដូច្នោះ​ថា៖ “ខ្ញុំ​មាន​អារម្មណ៍​ល្អ មាន​អារម្មណ៍​រីករាយ ទាំង​ក្រុម​គ្រួសារ​ខ្ញុំ​ក៏​ដូច​គ្នា រឿងរ៉ាវ​ជា​ច្រើន​បាន​កើត​ឡើង​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នៅ​ទី​នេះ ខ្ញុំ​បាន​រៀន​សូត្រ​និង​ធំធាត់​ឡើង សម្រាប់​ខ្ញុំ​ការ​ជ្រើស​មក Newcastle ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ”។ ខណៈ​អ្នកចាត់ការ​លោក Eddie How វិញ​ក៏​បញ្ជាក់៖ “Joelinton គេ​ជា​កីឡាករ​ដ៏​លេចធ្លោ ហើយ​ក៏​ទទួល​បាន​ការ​ស្រលាញ់​ពី​អ្នក​រាល់​គ្នា​នៅ​ក្លឹប​ផង​ដែរ គេ​បាន​ពាំនាំ​គុណភាព​ដ៏​ល្អ មក​កាន់​ក្រុម និង​កាន់​តែ​ធ្វើ​ឲ្យ​ពួក​យើង​រឹងមាំ​ឡើង”។

Chelsea ត្រៀមលក់កីឡាករខ្លួន ៤នាក់ ដើម្បីរក្សាតារាឆ្នើមរូបនេះ

Chelsea ត្រៀមលក់កីឡាករខ្លួន ៤នាក់ ដើម្បីរក្សាតារាឆ្នើមរូបនេះ

ក្លឹបតោខៀវ Chelsea បានត្រៀមខ្លួនលក់កីឡាកររបស់ខ្លួន ៤រូប មានដូចជា Ian Maatsen, Trevoh Chalobah, Armando Broja និង Conor Gallagher ដើម្បីស្តារជំហរហិរញ្ញវត្ថុរបស់ពួកគេ និងរក្សាតំណែងខ្សែការពារឆ្នើម Levi Colwill នៅរដូវក្តៅនេះផងដែរ។ ជាមួយគ្នានេះផងដែរ Liverpool បានព្យាយាមចុះហត្ថលេខាលើ Colwill ខណៈឥឡូវនេះហង្សក្រហមអាចនឹងមិនចុះហត្ថលេខាលើខ្សែការពារវ័យ ២១ឆ្នាំរូបនេះបានដោយជោគជ័យនោះទេ ស្របពេល Joel Matip ទំនងជានឹងចាកចេញពីទឹកដី Anfield ក្នុងរដូវកាលនេះផងដែរ។ សរុបមកវិញ ការចាកចេញរបស់កីឡាករ Chelsea ទាំង៤រូបនេះ អាចជាការសម្រេចដ៏ត្រឹមត្រូវដែរឬទេ ក៏ព្រោះថាពួកគេសុទ្ធសឹងតែជាកីឡាករកំពុងតែវិវត្តន៍បានយ៉ាងល្អ គួរឲ្យកត់សម្គាល់៕